+855 92 92 1000
Logo
សួរខ្លួនឯង3សំណួរនេះសិនមុនចង់ទិញផ្ទះឬដីកុំឱ្យត្រដាបត្រដួសពេលទិញហើយ
Updated on: June 3, 2022, 10:01 p.m.
Published on: November 1, 2021, 9:37 a.m.

សួរខ្លួនឯង3សំណួរនេះសិនមុនចង់ទិញផ្ទះឬដីកុំឱ្យត្រដាបត្រដួសពេលទិញហើយ


ស្របពេលវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះសក្តានុពលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យចរន្តនៃការទិញលក់អចលនទ្រព្យកាន់តែមានការកើនឡើងជាហូរហែ មិនតែប៉ុណ្ណោះការទិញអចលនទ្រព្យវាគឺជារឿងល្អសម្រាប់អ្នកដែលមានលទ្ធភាពដែលអាចទិញផ្តាច់ដោយសារតែគេមានប្រភពចំណូលច្បាស់លាស់ ។

ប៉ុន្តែសម្រាប់អ្នកដែលទិញដោយជ្រើសរើសជម្រើសបង់រំលស់វិញត្រូវសិក្សាឱ្យបានច្បាស់ជាមុនសិនចៀសវាងជួបបញ្ហាត្រដាបត្រដួសក្រោយពីទិញដី ឬផ្ទះរួច ។ ខាងក្រោមនេះជាចំណុចធំៗ៣ដែលអ្នកត្រូវសួរខ្លួនឯងជាមុនសិនមុននឹងសម្រេចចិត្តទិញដី ឬផ្ទះ ៖

ទី១- តើប្រភពចំណូលរបស់លោកអ្នកនឹងនរហើយឬនៅ?

បើសិនយើងមិនមានប្រភពចំណូលទៀងទាត់ទេ ហើយយើងចង់បង់រំលស់អចលនទ្រព្យនោះគឺជារឿងពិបាក បញ្ហាហិរញ្ញវត្ថុដែលកើតឡើងផ្ទាល់ចំពោះខ្លួនឯងណាមួយប្រាកដជាប៉ះពាល់ដល់ការវិនិយោគទិញអចលនទ្រព្យបង់រំលស់ ។ ដូចនេះត្រូវត្រូតពិនិត្យមើលប្រភពប្រាក់ចំណូលយើងឱ្យបានច្បាស់លាស់ជាមុនសិន មុនសម្រេចចិត្តវិនិយោគទិញអចលនទ្រព្យបង់រំលស់ចៀសវាងហានិភ័យ ។ 

ទី២- តើលោកអ្នកបង់រំលស់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់?

លោកអ្នកត្រូវធ្វើការប្រៀបធៀបជាមួយការបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារថា តើមួយណាល្អជាង និងផ្តល់លក្ខណៈងាយស្រួលក៏ដូចជាហុចផលចំណេញខ្ពស់ជាងសម្រាប់លោកអ្នក ។ ត្រូវប្រៀបធៀបការប្រាក់មួយណាមានការប្រាក់កម្ចីទិញអចលនទ្រព្យដែលមានភាគរយទាបជាង ។ មួយវិញទៀតលក្ខខណ្ឌនៃជម្រើសបង់ប្រាក់រវាងធនាគារ និងម្ចាស់គម្រោងផ្ទាល់មួយណាមានលក្ខណៈងាយស្រួល និងល្អប្រសើរជាង ។

ទី៣- តើលោកអ្នកនឹងចំណាយរយៈពេលប៉ុន្មាន?

បើសិនគាត់ទិញអចលនទ្រព្យដោយបង់រំលស់ក្នុងរយៈពេលខ្លីចាប់ពី៣ខែ គឺការវិនិយោគនោះអាចទទួលបានផលអវិជ្ជមាន និងផ្តល់ផលចំណេញប្រហែល ៥-១០% ក្នុងការវិនិយោគក្នុងរយៈពេលខ្លី ។ ការវិនិយោគក្នុងរយៈពេលខ្លីយើងក៏ត្រូវមើលដើមទុនបម្រុងផងដែរ ដើម្បីការពារហានិភ័យណាមួយដែលជាប់គាំង ៕

ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!

Comments