+855 92 92 1000
Logo
កុំឮបង់រម្លស់ហើយខ្វារ.ក ! មុនសម្រេចចិត្តទិញផ្ទះមើល៣យ៉ាងនេះឱ្យច្បាស់សិន
Updated on: February 7, 2023, 11:01 a.m.
Published on: February 7, 2023, 8:28 a.m.

កុំឮបង់រម្លស់ហើយខ្វារ.ក ! មុនសម្រេចចិត្តទិញផ្ទះមើល៣យ៉ាងនេះឱ្យច្បាស់សិន


មនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នាចង់មានផ្ទះមួយដែលជារបស់ខ្លួនសម្រាប់ជ្រកកោនដើម្បីជីវិតប្រចាំថ្ងៃក៏ដូចជា​សម្រាប់ក្រុមគ្រួសារជាដើម ។ បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍លំនៅឋានកំពុងកើនឡើងជាបន្ត​​​​បន្ទាប់សម្រាប់​បំពេញតម្រូវការអតិថិជនដែលកំពុងមានតម្រូវការ ដោយអ្នកអភិវឌ្ឍន៍ទាំងនោះតែងតែប្រើគ្រប់មធ្យោបាយក្នុងការធ្វើទីផ្សារទាក់ទាញអតិថិជនគោលដៅរបស់ខ្លួនឱ្យទិញលំនៅឋានរបស់ពួក​គេ​ ។ ប្រសិន​​​​​បើលោកអ្នកកំពុងចង់ស្វែងរកទិញផ្ទះសូមពិចារណាលើចំណុចសំខាន់ទាំង៣នេះសិនចៀសវាងជួបផលពិបាកក្រោយពេលទិញ ៖

១/. កុំឆាប់ជឿពេក

ជាធម្មតាអ្នកលក់តែងតែពូកែវោហាស័ព្ទបញ្ចុះបញ្ចូលអ្នកទិញ ដោយពួកគេព្យាយាមនិយាយអួតអំពីគម្រោងលំនៅឋានរបស់គេថា ល្អអីចេះល្អអីចុះ ! ហើយប្រសិនបើលោកអ្នកជាមនុស្សស៊ីជោរពូកែជឿពាក្យ​​​​បញ្ជោរទៀតនោះនឹង​ លោកអ្នកនឹងអាចនឹងសម្រេចចិត្តភ្លាមៗ ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ ។ ក្នុងន័យនេះ មិនមែនឱ្យលោក​អ្នកមិនស្តាប់នូវអ្វីដែលអ្នកលក់រៀបរាប់រ៉ាយរ៉ាប់នោះទេ តែលោក​​​អ្នកត្រូវគិតថា អ្វីដែលគេនិយាយអំពីគម្រោងលំនៅឋាននោះ តើវាត្រូវនឹងអ្វីដែលលោកអ្នកកំពុងតែត្រូវការដែរឬទេ?

២/. ប្រយ័ត្នលើការបង់រម្លស់

ការបង់រម្លស់គឺជាលក្ខខណ្ឌបង់ប្រាក់មួយដ៏ពេញនិយមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងដាក់ចេញក្នុងការធ្វើទីផ្សារផ្សព្វផ្សាយសម្រាប់លក់គម្រោងលំនៅឋាននីមួយៗ ។ ប៉ុន្តែសម្រាប់ការបង់រម្លស់មិនមែនសុទ្ធ​តែ​អាក្រក់ទាំងអស់នោះទេ ក៏ព្រោះតែអតិថិជនដែលជ្រើសរើសយកលក្ខខណ្ឌបង់រម្លស់នេះដោយសារពួកគេមិនមានលុយដុំគ្រប់គ្រាន់សម្រាប់បង់ផ្តាច់ ឬទុកលុយសម្រាប់បង្វែរវិនិយោគលើអ្វីផ្សេងៗជាដើម តែ​អ្វីដែលលោកអ្នកត្រូវគិតគូរឱ្យបានម៉ត់ចត់នោះគឺ ៖ ចំនួនប្រាប់បង់រម្លស់, ការប្រាក់ និងរយៈពេលបង់រម្លស់ ។

៣/. មើលឱ្យច្រើនចាំសម្រេច

គម្រោងផ្ទះនីមួយៗតែងតែមានចំណុចល្អផ្សេងៗគ្នា ដូច្នេះលោកអ្នកអាចប្រើវិធីសាស្ត្រ ១០-៣-១ ដើម្បីជ្រើសរើសផ្ទះដែលត្រូវនឹងតម្រូវការរបស់លោកអ្នក ។ វិធីសាស្ត្រ ១០-៣-១ នេះគឺមានន័យថា លោកអ្នក​អាចទៅមើលគម្រោងផ្ទះដោយផ្ទាល់តែម្តងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន រួចលោកអ្នកជ្រើសរើសផ្ទះចំនួន៣ដែលល្អបំផុតដើម្បីយកមកប្រៀបធៀបគ្នា ចុងក្រោយត្រូវជ្រើសរើស​យកតែ១​ប៉ុណ្ណោះ​​​​ដែលលោកអ្នកគិតថាផ្ទះនោះល្អស័ក្តិសមទៅនឹង​តម្រូវការរបស់លោកអ្នក ។ ការធ្វើដូច្នេះអាចនឹងឱ្យអ្នកទទួលបានផលល្អ និងមិនស្តាយក្រោយក្នុងការទិញផ្ទះ ៕

Comments