តើលោកអ្នកត្រូវរៀបចំឯកសារអ្វីខ្លះ មុនពេលស្នើសុំឥណទានទិញផ្ទះ?
ឥណទានទិញផ្ទះ គឺជាជម្រើសដែលពេញនិយមមួយពីសំណាក់អតិថិជនដែលស្វែងរកទិញលំនៅដ្ឋាននា ពេលបច្ចុប្បន្ន។ កម្ចីធនាគារដើម្បីទិញលំនៅដ្ឋានបានអនុញ្ញាតអោយម្ចាស់ផ្ទះជាច្រើន ដែលមិនធ្លាប់ មានលទ្ធភាពទិញផ…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ឥណទានទិញផ្ទះ គឺជាជម្រើសដែលពេញនិយមមួយពីសំណាក់អតិថិជនដែលស្វែងរកទិញលំនៅដ្ឋាននា ពេលបច្ចុប្បន្ន។ កម្ចីធនាគារដើម្បីទិញលំនៅដ្ឋានបានអនុញ្ញាតអោយម្ចាស់ផ្ទះជាច្រើន ដែលមិនធ្លាប់ មានលទ្ធភាពទិញផ…


ឥណទានទិញផ្ទះ គឺជាជម្រើសដែលពេញនិយមមួយពីសំណាក់អតិថិជនដែលស្វែងរកទិញលំនៅដ្ឋាននា ពេលបច្ចុប្បន្ន។ កម្ចីធនាគារដើម្បីទិញលំនៅដ្ឋានបានអនុញ្ញាតអោយម្ចាស់ផ្ទះជាច្រើន ដែលមិនធ្លាប់ មានលទ្ធភាពទិញផ្ទះពីមុនបែរជាអាចទិញបាន ទោះបីជាពួកគេមិនមានប្រាក់សន្សំគ្រប់គ្រាន់នឹង តម្លៃផ្ទះក៏ដោយ។
ថ្វីបើការខ្ចីប្រាក់ដើម្បីទិញផ្ទះ គឺជារឿងសាមញ្ញ និងមិនមែនជារឿងថ្មីក៏ពិតមែន ប៉ុន្តែវាមានចំនុច សំខាន់ៗមួយចំនួនដែលលោកអ្នកត្រូវដឹងជាមុន ដើម្បីសន្សំពេលវេលា និងថវិការរបស់លោកអ្នក ដែលបានដាក់ពាក្យស្នើកម្ចីទាំងនោះ។
ខាងក្រោមនេះគឺឯកសារសំខាន់ៗ ដែលលោកអ្នកគួរដឹងមុនពេលដាក់ស្នើកម្ចីផ្ទះ៖
១. កំណត់ប្រភពចំណូលរបស់ខ្លួន
ជាទូទៅ អ្នកដែលអាចមានលទ្ធភាពស្នើសុំកម្ចី ដើម្បីទទួលបានការអនុម័តពីខាងធនាគារ គឺជាបុគ្គលដែលមានប្រាក់ចំណូលត្រឹមត្រូវ។ ក្នុងនោះ បុគ្គលស្នើសុំកម្ចីអាចមានប្រភពចំណូលបែងចែក ជាប្រភេទណាមួយក្នុងចំនោមទាំងពីរយ៉ាងគឺ ចំណូលពីប្រាក់បៀរវត្ស និងចំណូលពីរបរអាជីវកម្ម។
ក. ចំណូលពីប្រាក់បៀរវត្ស (រឺប្រាក់ខែ)
សម្រាប់លោកអ្នកដែលមានចំណូលជាប្រាក់បៀរវត្ស ឯកសារដែលលោកអ្នកត្រូវមាន រឺរៀបចំមានដូចជា៖
ខ. ចំណូលពីមុខរបរ រឺជំនួញផ្ទាល់ខ្លួន
សម្រាប់លោកអ្នកដែលមានចំណូលជាប្រាក់បៀរវត្ស ឯកសារដែលលោកអ្នកត្រូវមាន រឺរៀបចំមានដូចជា៖
២. ឯកសារផ្សេងៗ
គួរបញ្ចាក់ថា ឯកសារដែលមានរៀបរាប់ខាងលើ គឺជាឯកសារដែលធនាគារនីមួយៗក្នុងប្រទេសកម្ពុជានិយមតម្រូវអោយមាននៅពេលដែលដាក់ស្នើឥណទានជំហានដំបូងបង្អស់។ ប៉ុន្តែនៅពេលដែលធនាគារបានសិក្សាជាក់លាក់ទៅលើករណីរបស់លោកអ្នក ជូនកាលពួកគេអាចនឹងស្នើសុំអោយអ្នករៀបចំឯកសារច្រើនជាងនោះ ដោយមើលតាមស្ថានភាពជាក់ស្តែង។ ឧទាហរណ៍ ប្រសិនបើលោកអ្នកមានកម្ចីរួមជាមួយភាគីម្នាក់ទៀត ហើយភាគីម្នាក់ទៀតជាជនបរទេស ខាងធនាគារអាចនឹងស្នើសុំដល់ទិដ្ឋាការស្នាក់នៅរបស់ពួកគេជាដើម។ ជួនកាល មានធនាគារខ្លះក៏អាចស្នើសុំ លិខិតបញ្ជាក់ភាពនៅលីវ ប្រសិនជាលោកអ្នកមិនទាន់រៀបអាពាហ៌ពិពាហ៌។
ក្រៅពីឯកសារទាំងនេះ នៅមានសំនុំឯកសារជាច្រើនមុខទៀត ដែលលោកអ្នកនឹងត្រូវរៀបចំ ចុះហត្ថលេខា និងផ្តិតមេដៃ ដែលភាគច្រើនគឺជាការរៀបចំរវាងភាគីខាងធនាគារ និងខាងម្ចាស់ផ្ទះ (ជាពិសេសប្រសិនជាលោកអ្នកទិញផ្ទះក្នុងបុរីជាដើម)។ លើសពីនេះទៅទៀត លោកអ្នកក៍អាចតម្រូវអោយផ្តល់ព័ត៌មានអំពីគេហដ្ឋានដែលអ្នកបានទិញអោយបានពិស្តារ។ ឧទាហរណ៍ រូបថតរឺវីដេអូពីស្ថានភាពសំណង់ រូបស្ថាបត្យកម្មខាងក្រៅ ផែនទីផ្ទះ ល។
ដោយសារតែធនាគារនីមួយៗអាចនឹងតម្រូវអោយភាគីអ្នកខ្ចីរៀបចំឯកសារផ្សេងៗគ្នា
បន្តិចបន្តួច ដូច្នេះលោកអ្នកអាចត្រួតពិនិត្យតម្រូវការរបស់ធនាគារនោះអោយបានម៉ត់ចត់ ដើម្បីជៀសវាងចំនាយពេលច្រើនក្នុងការរៀបចំព័ត៌មានទាំងនោះ៕
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›