រំលងទៅមាតិកា
មគ្គុទេសក៍អចលនទ្រព្យ / Property Reviews

តម្លៃសេវាកម្មថែទាំរួម៖ តើវាប្រើសម្រាប់ធ្វើអ្វី?

តើអ្វីទៅជាតំបន់សេវាកម្មរួម? និយាយដោយសាមញ្ញបំផុត តំបន់សេវាកម្មរួម គឺជាកន្លែងដែលមិនរាប់បញ្ចូលពីព្រំដែននៃកម្មសិទ្ធិទ្រព្យសម្បត្តិឯកជនរបស់អ្នក។ ឧទាហរណ៍ជាក់ស្ដែងនៅក្នុងខុនដូ៖ ទ្រព្យសម្ប…

5 កញ្ញា 2023Updated 18 កក្កដា 2025អាន 1 នាទី18,789 អ្នកអានចែករំលែកFacebookLinkedInXEmail

តើអ្វីទៅជាតំបន់សេវាកម្មរួម?

និយាយដោយសាមញ្ញបំផុត តំបន់សេវាកម្មរួម គឺជាកន្លែងដែលមិនរាប់បញ្ចូលពីព្រំដែននៃកម្មសិទ្ធិទ្រព្យសម្បត្តិឯកជនរបស់អ្នក។ ឧទាហរណ៍ជាក់ស្ដែងនៅក្នុងខុនដូ៖ ទ្រព្យសម្បត្តិរួម គឺជាអ្វីៗគ្រប់យ៉ាងដែលនៅក្រៅលំនៅដ្ឋានរបស់អ្នក។ ពួកវាមានលក្ខណៈខុសគ្នាទៅតាមអគារនីមួយៗដូចជារានហាល ដែលអាស្រ័យទៅតាមការណែនាំ និងការកំណត់របស់ម្ចាស់អគារ។

តើតម្លៃសេវាកម្មថែទាំរួមសម្រាប់ធ្វើអ្វី? ឬវាគ្រាន់ជាថ្លៃចំណាយនៅក្នុងតំបន់រួម?

តម្លៃសេវាថែទាំរួម គ្រប់ដណ្ដប់ទៅលើការថែទាំទ្រព្យសម្បត្តិទូទៅដូចជា ការជួសជុលតិចតួច អាងហែលទឹក សួនច្បារ ជណ្ដើរយន្ដ ការសំអាតបង្អួចខាងក្រៅ សន្ដិសុខ និងថ្លៃវិក្កយបត្រទឹក និងអគ្គិសនីដែលបានប្រើប្រាស់នៅក្នុងតំបន់សេវាកម្មរួម។

តម្លៃសេវាកម្មថែទាំរួមនេះ មិនរួមបញ្ចូលជាមួយនឹងសេវាថែទាំ និងការជួសជុលទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ឧទាហរណ៍៖ ប្រសិនបើមានការបែកបំពង់ទឹកនៃកន្លែងលាងដៃរបស់អ្នក នោះវាជាការចំណាយរបស់អ្នក។ ប៉ុន្ដែប្រសិនបើបំពង់ទឹកសំខាន់ដែលទ្រទ្រង់នៅក្នុងអគារតម្រូវឲ្យមានការជួសជុល វាជាការរ៉ាប់រងពីសេវាកម្មថែទាំរួម។

តើថ្លៃចំណាយនៃតំបន់សេវាកម្មរួមត្រូវគណនាយ៉ាងដូចម្ដេច?

តម្លៃសេវាកម្មថែទាំរួម ត្រូវបានគណនាដោយផ្អែកលើទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់អ្នក។ តម្លៃនេះ គឺប៉ាន់ប្រមាណទៅតាមការចំណាយលើការថែទាំ និងការប្រើប្រាស់ទៅលើតំបន់រួមដែលបានគណនា។ តម្លៃសេវាកម្មរួមនេះត្រូវបានបែងចែកទៅតាមទំហំម៉ែត្រការ៉េនៃតំបន់រួមសរុបប៉ុន្ដែ មិនមែនជាទំហំសរុបនៃផ្ទៃអគារនោះឡើយ។

ជាទូទៅ តម្លៃនៃសេវាថែទាំរួម ត្រូវបានបង់ជាប្រចាំខែ។ ប៉ុន្ដែម្ចាស់ខុនដូមួយចំនួន អាចតម្រូវឲ្យអ្នកបង់ថ្លៃសរុបជាប្រចាំឆ្នាំ។ ម្ចាស់ខុនដូខ្លះ អាចរួមបញ្ចូលសេវាថែទាំរួមជាមួយនឹងសេវាគ្រប់គ្រងនៅក្នុងអគារផងដែរ។ ទោះបីជាយ៉ាងណា ថ្លៃចំណាយទៅលើការគ្រប់គ្រងគឺភាគច្រើនគិតដាច់ដោយឡែកពីគ្នា។

 

អត្ថបទដោយ

 

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍21 កញ្ញាឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ15 ធ្នូ 2023មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ13 ធ្នូ 2023