យល់ដឹងគន្លឹះខ្លីៗផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកទិញផ្ទះលើកដំបូង
ស្របពេលដែលកំណើនសេដ្ឋកិច្ចកំពុងរីកលូតលាស់ តម្រូវការនៃការទិញផ្ទះ ក៏មានការកើន ឡើងខ្ពស់ផងដែរ ហើយនេះជាមូលហេតុដែលជំរុញវិនិយោគិនឲ្យធ្វើការវិនិយោគគម្រោង សាងសង់ជាច្រើន មានទាំងបុរី និងខុនដូ…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្របពេលដែលកំណើនសេដ្ឋកិច្ចកំពុងរីកលូតលាស់ តម្រូវការនៃការទិញផ្ទះ ក៏មានការកើន ឡើងខ្ពស់ផងដែរ ហើយនេះជាមូលហេតុដែលជំរុញវិនិយោគិនឲ្យធ្វើការវិនិយោគគម្រោង សាងសង់ជាច្រើន មានទាំងបុរី និងខុនដូ…
![]()

ស្របពេលដែលកំណើនសេដ្ឋកិច្ចកំពុងរីកលូតលាស់ តម្រូវការនៃការទិញផ្ទះ ក៏មានការកើន ឡើងខ្ពស់ផងដែរ ហើយនេះជាមូលហេតុដែលជំរុញវិនិយោគិនឲ្យធ្វើការវិនិយោគគម្រោង សាងសង់ជាច្រើន មានទាំងបុរី និងខុនដូ។
ពិតណាស់គ្រួសារថ្មីថ្មោង ឬយុវជនដែលមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ពួកគេបានសម្រេច ចិត្តទិញផុ្ទះផ្ទាល់ខ្លួន ដោយអ្នកខ្លះទិញធ្វើជាលំនៅដ្ឋាន និងខ្លះទៀតទិញវិនិយោគ។ ខាងក្រោមនេះជាគំនិតខ្លះ សម្រាប់អ្នកទិញផ្ទះលើកដំបូង គួរយល់ដឹងប្រសិនបើអ្នកពិតជា ចង់ទិញដើម្បីទទួលបានផលចំណេញ។
គម្រោងជាច្រើនតម្រូវឲ្យអ្នកទិញបង់ប្រាក់ដំបូង (ប្រាក់តម្កល់) ចាប់ពី ១០% ទៅ ៣០% ហើយប្រាក់ដែលនៅសល់នឹងត្រូវបង់រំលោះបន្តប្រចាំខែ។ ក្នុងករណីអ្នកយកកម្ចីទិញផ្ទះ ពីធនាគារ ធនាគារអនុញ្ញាតកម្ចីត្រឹមតែ ៧០% - ៨០% ភាគរយនៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។
បើសិនបើអ្នកមានប្រាក់បង់ដំបូងកាន់តែច្រើន នោះអ្នកក៏ចំណេញកាន់តែច្រើន។ ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ ៥ ម៉ឺនដុល្លារ ហើយមានប្រាក់ស្រាប់ ៣០% ស្នើនឹង ១៥,០០០ ដុល្លារ ដូចនេះអ្នកអាចស្នើសុំកម្ចី ៧០% ស្មើនឹង ៣៥,០០០ ដុល្លារ ដោយបង់ជាមួយធនាគារក្នុងអត្រាការប្រាក់ ៧.៥% រយៈពេល ១០ ឆ្នាំ។ ប្រាក់ដែលត្រូវបង់ប្រចាំខែខ្ទង់ ៦០០ ដុល្លារ។ បន្ទាប់ពីបង់ ១០ ឆ្នាំអ្នកនឹងចំណាយការប្រាក់ជាង ២ ម៉ឺនដុល្លារ។
ដោយឡែកប្រសិនបើអ្នកគ្មានប្រាក់តម្កល់ ៣០% អ្នកអាចបង់ផ្ទាល់ជាមួយម្ចាស់គម្រោង ប៉ុន្តែសូមចងចាំថាថ្លៃចំណាយរបស់អ្នកនឹងកើនឡើងទ្វេដង។ ដោយសារអ្នកត្រូវបង់រំលស់ ១០០% រីឯម្ចាស់អត្រាការប្រាក់ជាមួយគម្រោងមានកម្រិតខ្ពស់ជាងអត្រាការប្រាក់ របស់ធនាគារ។
ការចំណាយមានពីរប្រភេទគឺការចំណាយបិទ និងចំណាយប្រចាំខែ។ ចំណាយបិទរាប់បញ្ចូលសេវា កម្ចីឥណទាន សេវាផ្ទេរប្លង់ ថ្លៃភ្នាក់ងារអចលនទ្រព្យ សេវាផ្ទៀងផ្ទាត់ប្លង់ និងសេវាដំណើរការនីតិវិធីផ្សេងៗជាដើម។ ភាគច្រើនអ្នកទិញមិនសូវចាប់អារម្មណ៍នឹង ការចំណាយទាំងនេះទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលផងដែរ។ ពេលខ្លះការចំណាយ មួយចំនួននឹងត្រូវរ៉ាប់រងដោយអ្នកលក់។ តែការពិតគឺ អ្នកលក់បានគិតបញ្ចូលថ្លៃសេវាទាំងនេះ ទៅក្នុងតម្លៃលក់រហូតរួចរាល់ទៅហើយ។
រីឯការចំណាយជាប្រចាំអាចរាប់បញ្ចូលសេវាធានារ៉ាប់រងផ្ទះ ពន្ធលើអចលនទ្រព្យ អត្រាការប្រាក់ ការថែទាំជួសជុលផ្ទះ និងការទូទាត់វិក័យប័ត្រដូចជា៖ អ៊ីនធើណិត អគ្គិសនី និងថ្លៃទឹក។
អ្នកអាចប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ ដើម្បីធ្វើការជំនួសអ្នកបាន ហើយអ្នកនឹងត្រូវចំណាយ ថ្លៃកម្រៃជើងសារសម្រាប់ការងារនេះ។ ប៉ុន្តែជាទូទៅភាគច្រើនកម្រៃជើងសារត្រូវគិតពីអ្នកលក់ ទោះយ៉ាងណាក្នុងករណីខ្លះ អ្នកទិញត្រូវចំណាយលើកម្រៃជើងសារដែរ។ ក្នុងការជ្រើសរើសភ្នាក់ងារ អ្នកត្រូវរកអ្នកដែលមានវិជ្ជាជីវៈ មានក្រុមហ៊ុន និងអជ្ញាប័ណ្ណស្របច្បាប់ យល់ដឹងច្បាស់ពីទីផ្សារ ដឹងពីការចរចា និងមានបទពិសោធន៍ផ្នែកច្បាប់។
មនុស្សភាគច្រើនតែងគិតថានៅពេលធនាគារអនុញ្ញាតឲ្យប្រាក់កម្ចី មានន័យថាពួកគេមាន លទ្ធភាពក្នុងការសងប្រាក់ត្រលប់។ ប៉ុន្តែវាអាចជាការគិតខុសមួយ ដោយសារតែធនាគារយក ប្រាក់ចំណូលរបស់អ្នកទិញដកនឹងបំណុលដែលពួកគេមាន ហើយពិចារណាពីទឹកប្រាក់ ដែលនៅសល់ថាតើអ្នកទិញអាចបង់បានដែរឬទេ ក្នុងរយៈពេលមួយខែ។
ទោះជាយ៉ាងណា អ្នកទិញគួរគិតពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញផ្ទះនោះ។ ចំណូលគ្រប់គ្រាន់អាចបង់បាន មិនមានន័យថាត្រូវតែទិញនោះទេ។ ជារួមអ្នកទិញខ្លួនឯង គួរស្វែងរកផ្ទះណា ដែលគេអាចបង់បាន និងបង់ដោយមិនមានការលំបាក។
ក្រៅពីផ្នែកហិរញ្ញវត្ថុ អ្នកទិញត្រូវពិចារណា កត្តាមួយផ្សេងៗទៀតឲ្យបានល្អិតល្អន់ផងដែរ ក្នុង នោះអាចមានដូចជា៖
វាជារឿងគួរឲ្យស្តាយ ដែលអ្នកទិញបោះបង់ផ្ទះដែលអ្នកពេញចិត្ត មានទីតាំងល្អ មានតម្លៃសមរម្យ ប៉ុន្តែដោយគ្រាន់តែជញ្ជាំង ឬកម្រាលព្រំមានពណ៌ចាស់ និងគ្រឿងសង្ហារិមតិច។ របស់តុបតែងចាស់អាចផ្លាសប្តូរថ្មីបានទាំងអស់ ដូចនេះអ្នកទិញមិនគួរបោះបង់ផ្ទះល្អ ដោយគ្រាន់តែបញ្ហាទាំងអស់នេះទេ។
ពិតណាស់ ការទិញផ្ទះបានផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍ ប៉ុន្តែអ្នកទិញមិនគួរយកអារម្មណ៍មក ធ្វើការសម្រេចចិត្តនោះទេ។ អ្នកមិនគួរបោះបង់ផ្ទះល្អមួយចោល ដោយគ្រាន់តែរឿងបន្តិចបន្តួច ដែលអ្នកអាចផ្លាស់ប្តូរបាន។ ប៉ុន្តែចំពោះរឿងដែលមិនអាចផ្លាស់ប្តូរបាន ដូចជាអ្នកជិតខាង មិនល្អ ទីតាំងមិនអំណោយផល មានទឹកលិចជាដើម អ្នកគួរតែបោះបង់ផ្ទះនោះទៅ។
អ្នកត្រូវពិនិត្យមើលផ្ទះដែលអ្នកចង់ទិញ ឲ្យបានល្អិតល្អន់ ទាំងលក្ខណៈខាងក្រៅ និងចំណុចខាងក្នុង ដូចជាគុណភាព។ បើសិនបើអ្នកមិនចេះត្រួតពិនិត្យចំណុចទាំងនេះ អ្នកជំនាញត្រួតពិនិត្យផ្ទះអាចជួយអ្នកបាន។ អ្នកពិនិត្យផ្ទះ ដែលមានវិជ្ជាជីវៈអាចមើលឃើញ បញ្ហាដែលយើងមិនអាចមើលនឹងភ្នែកទទេបាន។ ពួកគេអាចជួយអ្នកឲ្យដឹងពីបញ្ហា ផ្នែកខាង ក្នុង ហើយអាចជួយអ្នកឲ្យសម្រេចចិត្តបានល្អ ក្នុងការទិញ ឬមិនទិញផ្ទះនោះ។
ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›