រំលងទៅមាតិកា
មគ្គុទេសក៍អចលនទ្រព្យ

តំបន់ខ្លឹម ! បើចង់ទិញដីទុកចំណេញខ្ពស់គួរមើលតំបន់១នេះ

ការវិនិយោគលើដីធ្លីបច្ចុប្បន្នកំពុងតែមានភាពពេញនិយមដោយសារតែតម្រូវការប្រើប្រាស់ដីធ្លីកំពុងតែមានការកើនឡើងខ្លាំង ហើយអាចហុចផលចំណេញខ្ពស់សម្រាប់អ្នកវិនិយោគដែលអាចទិញបានដីស្ថិតនៅទីតាំងល្អ ។…

2 មករា 2023អាន 1 នាទី334 អ្នកអានចែករំលែកFacebookLinkedInXEmail

ការវិនិយោគលើដីធ្លីបច្ចុប្បន្នកំពុងតែមានភាពពេញនិយមដោយសារតែតម្រូវការប្រើប្រាស់ដីធ្លីកំពុងតែមានការកើនឡើងខ្លាំង ហើយអាចហុចផលចំណេញខ្ពស់សម្រាប់អ្នកវិនិយោគដែលអាចទិញបានដីស្ថិតនៅទីតាំងល្អ ។ ជាពិសេសតំបន់ដែលនៅក្បែររាជធានីភ្នំពេញដែលអ្នកវិនិយោគមិនគួរមើលរំលង ។

មុខព្រួញសំខាន់ដែលល្អសម្រាប់ការវិនិយោគលើដីធ្លីសម្រាប់រយៈពេលខាងមុខគឺតំបន់ទិសខាងត្បូងរាជធានីភ្នំពេញ​ដែល​ជាទីកន្លែងរីកចម្រើនខ្លាំងនៅថ្ងៃក្រោយ ។ ទិសខាងត្បូងរាជធានីភ្នំពេញនឹងអភិវឌ្ឍន៍ខ្លាំងដោយសារទីនោះ​គឺជាតំបន់​ដែល​អភិវឌ្ឍន៍ថ្មី ដូច្នេះអ្នកដែលចង់ទិញដីឥឡូវ ហើយចង់ចំណេញ៥ទៅ១០ឆ្នាំក្រោយគឺអាចពិចារណាទិញនៅទិស​ខាងត្បូងរាជធានីភ្នំពេញល្អបំផុត ។

ក្រៅពីតំបន់ខាងត្បូង ចំពោះដីដែលនៅខាងលិចក្រុង​ក៏ជាដីដែលអភិវឌ្ឍន៍ដែរព្រោះថា នៅទីនោះ​សម្បូរ​ទៅដោយរោចក្រ តំបន់​ឧស្សាហកម្ម និងជាតំបន់លំនៅឋានផងដែរ ។ តែបើលោកអ្នក​ចង់សាង​សងផ្ទះ​រស់នៅ​បែប​ទំនើប តំបន់​ដែល​មិនគួរ​មើលរំលងគឺតំបន់ខាងជើង ​ព្រោះនៅតំបន់នោះមានផ្សារទំនើបធំជាច្រើន ។

តំបន់ភាគខាងត្បូងរាជធានីភ្នំពេញបច្ចុប្បនុ្នកំពុងមានការ​រីកចម្រើនខ្លាំង​ដោយសារ​តំបន់នោះមានគម្រោង​ធំៗ​ដូច​ជា ផ្សាទំនើប ជីប ម៉ុង, ផ្សារទំនើប ប៉េង ហ៊ួត, ផ្សារទំនើប អ៊ីអនទី៣, បុរីតូចធំ គម្រោងព្រលានយន្ដហោះភ្នំពេញថ្មី ផ្លូវ​ក្រវាត់​ក្រុងជាដើម ៕

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍21 កញ្ញាឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ15 ធ្នូ 2023មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ13 ធ្នូ 2023