+855 92 92 1000
Logo
ចង់រក​ខុន​ដូ​ដែល​មាន​អាង​ហែល​ទឹក​លើ​អាកាស និង Sky Bar មិន​គួរ​រំលង​៤​គម្រោង​នេះ
Updated on: August 9, 2022, 7:30 a.m.
Published on: August 9, 2022, 7:30 a.m.

ចង់រក​ខុន​ដូ​ដែល​មាន​អាង​ហែល​ទឹក​លើ​អាកាស និង Sky Bar មិន​គួរ​រំលង​៤​គម្រោង​នេះ


គម្រោង One 70 Condo (ទីតាំង ៖ ដូនពេញ, តម្លៃចាប់ពី $5x,xxx)

ជាខុនដូឯកជនដ៏ប្រណីតមួយដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលជាតំបន់ដែលមាន​ភាព​រុងរឿង​បំផុត​លើមហាវិថី​ព្រះមុនីវង្ស ។ គម្រោងនេះមានដូចជាអាងហែលទឹកដ៏ធំលើអាកាស, Sky Bar, បន្ទប់ស្ទីមសូណា, មានក្លឹបហាត់ប្រាណប្រចាំថ្ងៃ, មានសួនលំហរខ្យល់ និងកន្លែងអង្គុយលំហែគ្រប់ជាន់, មានហាងទំនិញ ភោជនីយដ្ឋាន និងផ្សារទំនើបខ្នាតតូច, មានសេវាកម្មទទួលភ្ញៀវ និងសំអាតជាប្រចាំ, មានចំណតធំទូលាយ និងសន្តិសុខ ២៤/៧ ។ល។ គម្រោង One 70 Condo នេះស្ថិតនៅជិតផ្សារទំនើប, អាហារដ្ឋាន, មជ្ឈមណ្ឌលកំសាន្ត និងកីឡា ដោយគ្រាន់តែចំណាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះជាមួយនឹង EDEN GARDEN មជ្ឈមណ្ឌលផ្សារទំនើប ផ្សារទំនើប ជីបម៉ុង រោងកុន LEGEND និង PPCC ទីលានវាយកូនហ្គោល ។

គម្រោង Vue Aston (ទីតាំង ៖ ច្បាអំពៅ, តម្លៃចាប់ពី $7x,xxx)

Vue Aston ខុនដូថ្មីទំនើបបែបស៊ីវីល័យលក្ខណៈសណ្ឋាគារផ្កាយ5 ដែលមានទីតាំងនៅលើ​កោះ​នរាណ៍​​ ក្បែរទីក្រុងកោះពេជ្រ ដែលអាចមើលទេសភាពទន្លេបាសាក់ និងទន្លេមេគង្គបានស្រស់ស្រាយ ថែមទាំងជាតំបន់ពាណិជ្ជកម្មសំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថានទូត ផ្សេងៗ...។ល។ មិនតែប៉ុណ្ណោះគម្រោងនេះមានអាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ, សួនច្បារលើអាកាស, Sky Bar, ស្ទីមសោណា និងម៉ាស្សា, រោងកុន និងផ្លូវសម្រាប់រត់ហាត់ប្រាណជាដើម ។

គម្រោង Parc 21 Residence (ទីតាំង ៖ បឹងត្របែក, តម្លៃចាប់ពី $7x,xxx)

គម្រោង ផាក ២១ រេស៊ីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់អ្នកស្វែង​រកលំនៅ​ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយ​សក្ដានុពល​ដ៏ច្រើន ដោយ​មាន​អាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ, បន្ទប់ស្ទីមសោណា, Sky Bar ។ល។ ចម្ងាយ​ត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើន ក្នុងរាជធានី​ភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World ។

គម្រោង Morgan EnMaison (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $8x,xxx)

គម្រោងនេះនៅជាប់នឹងមាត់ទន្លេមេគង្គ ដែលស្ថិតនៅកណ្ដាលរាជធានី ហើយក៏ជាគម្រោងដំបូងគេបង្អស់​នៅកម្ពុជា​ដែលលោកអ្នកអាចទស្សនាដងទន្លេមេគង្គរួមជាមួយទេសភាពនៃទីក្រុងភ្នំពេញ ។ ជាមួយនឹង Morgan EnMaison ដែលជាប្រភេទខុនដូទំនើបរចនាម៉ូតដ៏ប្រណីត បែបស៊ីវិល័យ សក្ដិសមបំផុត​សម្រាប់​គ្រួសារ​​តូចដែលចង់រស់នៅក្នុងបរិយាកាសប្រកបដោយផាសុខភាពដោយមានទាំង Sky Bar, អាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ ។ល។

Comments