រំលងទៅមាតិកា
មគ្គុទេសក៍អចលនទ្រព្យ

ការវិនិយោគអចលនទ្រព្យជាមួយភាពត្រឹមត្រូវ​

ការវិនិយោគអចលនទ្រព្យ មិនថាការទិញដី ឬទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកផលចំណេញវិញ​នោះទេ គឺទាមទារឲ្យអ្នកទិញខ្លួនឯងយកចិត្តទុកដាក់ខ្ពស់លើកត្តាសំខាន់ៗមួយចំនួនដូចជា៖ ផ្នែកច្បាប់ ប្លង់…

3 មករា 2019Updated 4 មិថុនា 2022អាន 1 នាទី21,433 អ្នកអានចែករំលែកFacebookLinkedInXEmail

ការវិនិយោគអចលនទ្រព្យ មិនថាការទិញដី ឬទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកផលចំណេញវិញ​នោះទេ គឺទាមទារឲ្យអ្នកទិញខ្លួនឯងយកចិត្តទុកដាក់ខ្ពស់លើកត្តាសំខាន់ៗមួយចំនួនដូចជា៖ ផ្នែកច្បាប់ ប្លង់កម្មសិទ្ធិកាន់កាប់ ទីតាំង តម្លៃ ការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងការរំពឹងទុកពីផលចំណេញនៅពេលអនាគតជាដើម។

ការពិតទៅទោះការវិនិយោគបែបណាអចលនទ្រព្យមួយណា និងនៅទីតាំងណាក៏ដោយក៏នៅតែអាចផ្តល់ផលចំណេញត្រលប់វិញដូចគ្នាគ្រាន់តែថាត្រូវរង់ចាំរយៈពេលយូរ ឬឆាប់ និងចំណេញតិច ឬច្រើនប៉ុណ្ណោះ។ ប៉ុន្តែនេះគឺត្រូវទាមទារលក្ខខណ្ឌមួយដាច់ខាតនោះគឺ “អចលនទ្រព្យស្របច្បាប់”។​

នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨កន្លងទៅលោកឧកញ៉ា ចេង ខេង ដែលជាអគ្គនាយកក្រុមហ៊ុនអចនលទ្រព្យ CPL បានលើកឡើងពីចំណុចគន្លឹះមួយចំនួនដែលអ្នកទិញគួរពិចារណាមុននឹងវិនិយោគ។

លោកឧកញ៉ា ចេង ខេង បានលើកឡើងចំនួន៨ចំណុចដែលវិនិយោគិនវ័យក្មេងត្រូវដឹងនៅពេលជ្រើសរើសទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។​ ចំណុចទាំងនេះមានដូចជា៖ ការប្រឹក្សាយោ​បល់ជាមួយអ្នកជំនាញប្រភពហិរញ្ញវត្ថុរបស់អ្នក ការស្វែងរកផ្ទះតាមរយៈបច្ចេកវិទ្យាថ្មីៗ ​ការផ្តល់ជូន ការចរចា​ ការត្រួតពិនិត្យផ្នែកច្បាប់ ការរៀបចំមុនពេលចុះកិច្ចសន្យា និងការផ្ទេរឈ្មោះជាមួយគ្នានោះដែរ លោក ឧកញ៉ា លី ហួរ ជាអគ្គនាយកនៃក្រុមហ៊ុនលីហួរគ្រុបបានលើកឡើងពីទិដ្ឋភាពទូទៅនៃទីផ្សារបុរីនៅក្នុងប្រទេសកម្ពុជា និងតួនាទីរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

ដូច្នេះចង់ដឹងអំពីអត្ថន័យទាំងស្រុងរបស់បទបង្ហាញនេះសូមទស្សនាវីដេអូខាងលើនេះ!

ស្វែងយល់អំពីព័ត៌មានចំណេះដឹងក្នុងការវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍21 កញ្ញាឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ15 ធ្នូ 2023មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ13 ធ្នូ 2023