ពន្ធលើការជួលអចលនទ្រព្យ

26 ខែ មិនា ឆ្នាំ 2020, 16:09

ពន្ធលើការជួលអចលនទ្រព្យត្រូវកំណត់យកតាមចំនួនប្រាក់ឈ្នួលដែលបានមកពីការជួលអចលនទ្រព្យដូចរៀបរាប់ខាងក្រោម៖

  1. អគារដែលប្រើប្រាស់ជាលំនៅដ្ឋាននិងពាណិជ្ជកម្ម​ ឬប្រភេទអចលនទ្រព្យផ្សេងទៀត
  2. ហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម និងពាណិជ្ជកម្ម
  3. ផ្ទះអណ្តែតទឹក និងកប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ
  4. ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ និងស្រែអំបិល
  5. ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករ

អត្រាពន្ធ

អត្រាពន្ធលើចលនទ្រព្យជួលត្រូវបានកំណត់ស្មើនឹង១០%នៃប្រាក់ឈ្នួលសរុប។ ប្រាក់ឈ្នួលសរុបត្រូវដាក់បញ្ចូលឱ្យបានច្បាស់លាស់ក្នុងកិច្ចសន្យាជួល។

ឧទាហរណ៍

អាផាតមិនចំនួន៥យូនី​ត​ ហើយតម្លៃជួលគឺ២០០ដុល្លារក្នុងមួយសប្តាហ៍

តម្លៃជួល

$200

ចំនួនយូនីតអាផាតមិន

5

អត្រាពន្ធ 10%

($200 x​ 5 ) x 10% = $100


របៀបចុះឈ្មោះ

យោងទៅតាមច្បាប់ ដើម្បីចុះឈ្មោះបង់ពន្ធលើអចលនទ្រព្យជួល ជំហានដំបូងគឺតម្រូវឱ្យលោកអ្នកធ្វើការចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារ។ អចលនទ្រព្យជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី ២៥០០០ដុល្លារឡើងទៅ។ ដើម្បីចុះឈ្មោះបង់ពន្ធ សូមអញ្ជើញទៅកាន់សាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ រួចបំពេញទម្រង់ PT01 និង PT02។

តើត្រូវបង់ថ្លៃពន្ធនៅថ្ងៃណា?

ការបង់ពន្ធលើអចលនទ្រព្យត្រូវធ្វើឡើងរៀងរាល់ឆ្នាំ មុនថ្ងៃទី៣០​ ខែកញ្ញា។

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

បុគ្គលិក realestate.com.kh

 

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: