រំលងទៅមាតិកា
មគ្គុទេសក៍អចលនទ្រព្យ

ទំនេរដើរមើលឱ្យហើយ ! មានគម្រោងចង់ទិញផ្ទះមិនគួររំលងតំបន់ខ្លឹមទាំង៥នេះ

ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពល និងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋាន

27 សីហា 2021Updated 5 មិថុនា 2022អាន 1 នាទី20,782 អ្នកអានចែករំលែកFacebookLinkedInXEmail

មុននឹងសម្រេចចិត្តទិញផ្ទះនៅតំបន់ណាមួយ បងប្អូនគួរណាតែតាមដានព័ត៌មានទាក់ទងទៅនឹងតំបន់ដែលបងប្អូនចង់ទិញដើម្បីផ្តល់ជាភាពងាយស្រួលបន្ថែមក្នុងការសម្រេចចិត្តទិញលំនៅដ្ឋានឱ្យបានត្រឹមត្រូវតាមអ្វីដែលបងប្អូនចង់បាន ។ ខាងក្រោមនេះជាតំបន់ដែលកំពុងមានសក្តានុពល និងល្អបំផុតសម្រាប់វិស័យលំនៅដ្ឋាន ៖

ទី១- តំបន់ចំការដូងទៅព្រៃស 

ពីតំបន់ចំការដូងទៅកាន់ព្រៃសបច្ចុប្បន្នកំពុងតែសម្រុកសាងសង់គម្រោងលំនៅដ្ឋានជាច្រើន ហើយក៏ជាតំបន់ដែលកំពុងមានមនុស្សអ៊ូអររស់នៅច្រើនផងដែរដែលសាកសមបំផុតសម្រាប់ការទិញផ្ទះនៅតំបន់នោះ ។

ទី២- ជុំវិញតំបន់ទំនប់កប់ស្រូវ 

តំបន់ទំនប់កប់ស្រូវកំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែតម្លៃដីនៅទីនោះមានតម្លៃធូរថ្លៃដែលជាហេតុធ្វើឱ្យគម្រោងលំនៅដ្ឋានជាច្រើននាំគ្នាសម្រុកសាងសង់នៅតំបន់នោះ ។

ទី៣- តំបន់កៀនស្វាយ

កៀនស្វាយ ជាតំបន់ដែលមានបរិយាកាសល្អសម្រាប់លំហែកាយ និងជាតំបន់សម្បូរទៅដោយលំនៅដ្ឋានដែលមានតម្លៃសមរម្យដែលល្អបំផុតសម្រាប់ទិញផ្ទះរស់នៅ ។

ទី៤- ផ្លូវជាតិលេខ៦A (ជ្រោយចង្វារ)

តំបន់ផ្លូវជាតិលេខ6A (ជ្រោយចង្វារ) ជាតំបន់ដែលងាយស្រួលជាងគេដោយសារតែនៅជាប់នឹងទីក្រុងភ្នំពេញស្រាប់ ថែមទាំងមានផ្លូវធំមិនពិបាកក្នុងការស្វែងរក ហើយក៏ជាផ្លូវដែលពោរពេញទៅដោយលំនៅដ្ឋានជាច្រើនផងដែរ ។

ទី៥- ភាគខាងត្បូងរាជធានីភ្នំពេញ

នៅតាមតំបន់ផ្លូវ៦០ម៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងដោយសារមានលំនៅដ្ឋានជាច្រើនកំពុងតែសម្រុកសាងសង់ មានខុនដូទំនើបៗ សំណង់អគារធំៗ ថែមទាំងមានផ្សារទំនើបដែលល្អបំផុតប្រសិនបើទិញផ្ទះនៅទីនោះ ។

ចុចអាន ៖ បង់រំលស់បែបឆ្លាតវ៉ៃ ! បង់រំលស់តាមវិធីនេះបានផ្ទះនៅហើយចំណេញច្រើនមុខមកវិញទៀត

ចុចអាន ៖ មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍21 កញ្ញាឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ15 ធ្នូ 2023មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ13 ធ្នូ 2023