រំលងទៅមាតិកា
មគ្គុទេសក៍អចលនទ្រព្យ

ជួបតែញយ ! ពេលទិញផ្ទះបើរំលងមិនមើល២ចំណុចសំខាន់នេះយប់ឡើងដឹងតែដេកភ័យ

ថ្ងៃនេះ Realestate.com.kh នឹងចែករំលែកចំណុចសំខាន់ចំនួន២

10 មីនា 2023អាន 1 នាទី434 អ្នកអានចែករំលែកFacebookLinkedInXEmail

បញ្ហារឿងគុណភាពសំណង់ផ្ទះតែងតែកើតមានជារឿយៗនាពេលកន្លងមកនេះ ជាពិសេសលើសំណង់ប្រភេទផ្ទះបុរីដែលសាងសង់ក្នុងណាមួយក្រោយពេលអតិថិជនដែលជាម្ចាស់ផ្ទះចូលរស់នៅមិនទាន់បានប៉ុន្មានផងក៏មានករណីប្រេះជញ្ជាំង ស្រុត ឬជ្រាបទឹករហូតដល់ថ្នាក់លិចទឹកតាមតំបូលចូលតាមពិដានក៏មាន ។ ថ្ងៃនេះ Realestate.com.kh នឹងចែករំលែកចំណុចសំខាន់ចំនួន២ដែលអ្នកត្រូវតែដឹងឱ្យច្បាស់មុននឹងសម្រេចចិត្តទិញផ្ទះ ៖

ទី១. ម្ចាស់គម្រោង

វាគឺជារឿងសំខាន់ណាស់ក្នុងការដែលត្រូវស្គាល់ថា តើអ្នកណាជាម្ចាស់គម្រោងសាងសង់ផ្ទះដែលអ្នកកំពុងតែចង់ទិញ? ជីវប្រវត្តិច្បាស់លាស់របស់ម្ចាស់គម្រោងជាផ្នែកសំខាន់មួយដែលបញ្ជាក់ថា ផ្ទះនោះមានគុណភាពគួរឱ្យទុកចិត្តបានកម្រិតណា ។ ឧទាហរណ៍ថា ៖ គម្រោងមួយលើកស្លាកសាងសង់ ប៉ុន្តែគ្មានអ្នកណាដឹងសោះឡើយថា ម្ចាស់គម្រោងនោះមានឈ្មោះអ្វី? មានប្រភពមកពីណា? ហើយជាម្ចាស់គម្រោងដែលធ្លាប់មានបទពិសោធន៍ច្បាស់លាស់ក្នុងការសាងសង់គម្រោងលំនៅឋានដែរឬទេ? ដូច្នេះហើយតើលោកអ្នកគិតថា អាចទុកចិត្តគម្រោងនោះបានដោយរបៀបណា បើសូម្បីតែអ្នកអភិវឌ្ឍន៍សំណង់នោះជាមនុស្សបែបណាក៏មិនដឹងផង ។

ទី២. ចុះត្រួតពិនិត្យ

ការសាងសង់ផ្ទះប្រៀបបាននឹងការដាំដើមឈើអ៊ីចឹង ប្រសិនបើលោកអ្នកមិនបានថែទាំឱ្យបានដិតដល់ទេនោះ ដើមឈើមួយដើមនោះប្រាកដជាងាប់មិនខានឡើយ ។ ដូច្នេះទោះបីជាអ្នកមិនមានជំនាញផ្នែកសំណង់ ប៉ុន្តែក៏ត្រូវឧស្សាហ៍ទៅចុះត្រួតពិនិត្យមើលដើម្បីចៀសវាងការធ្វើខុសបច្ចេកទេសណាមួយដូចជាការបូក សសរវៀច ឬរៀបការ៉ូមិនត្រូវជួរជាដើម ។ លោកអ្នកត្រូវដឹងថានៅពេលដែលអ្នកមិនឧស្សាហ៍ទៅមើល ជាងមួយចំនួនអាចនឹងមិនធ្វើតាមស្ទង់ដារ ឬអាចនិយាយបានថាធ្វើឱ្យតែរួចពីដៃក៏ថាបាន ដែល​ជាហេតុធ្វើឱ្យសំណង់លំនៅឋានរបស់លោកអ្នកងាយនឹងពុក ឬជ្រាបទឹកជាដើម ៕

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍21 កញ្ញាឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ15 ធ្នូ 2023មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ13 ធ្នូ 2023