+855 92 92 1000
Logo
ចង់​ទិញ​ដី​ឡូត៍​មិន​ឱ្យ​គេ​បោក​បាន​មក​ដឹង​យ័ន្ត​ពិសេស​នេះ
Updated on: June 7, 2022, 8:35 a.m.
Published on: June 7, 2022, 8:35 a.m.

ចង់​ទិញ​ដី​ឡូត៍​មិន​ឱ្យ​គេ​បោក​បាន​មក​ដឹង​យ័ន្ត​ពិសេស​នេះ


ក្នុង​ការ​ទិញ​ដី​ឡូត៍​មិនមែន​សុទ្ធតែ​អាច​សម្រេច​បាន​ជោគជ័យ​ដោយ​ងាយ​ៗ​នោះ​ទេ បើ​ទោះជា​អ្នកមាន​លុយ​សម្រាប់​ចំណាយ​ក្នុង​ការ​ទិញ​ក៏​ដោយ​ពីព្រោះ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មក​ហើយ​ដែល​ធ្លាប់​មាន​បញ្ហា​ជាមួយនឹង​ការ​ទិញ​ដី​ឡូត៍​រហូត​ខាត់បង់​ទាំង​ពេលវេលា និង​ប្រាក់​កាក់​ដែល​ខ្លួន​រកបាន​ដោយ​លំបាក ដោយ​ទិញ​ដី​រួច​ហើយ​បែរជា​ត្រូវ​មាន​បញ្ហា​ដោះស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទៅ​វិញ ។

ប៉ះល្បិចអ្នកលក់​ដី​ឡូ​តិ៍​ខ្យល់​

ពួក​គេ​ប្រើប្រាស់​គម្រោង​អ្នក​ដ៏​ទៃ​មក​ធ្វើ​ទីផ្សារ​ដោយ​ប្រាប់​ថា​ជា​ដី​របស់​ក្រុមហ៊ុន ឬ​គម្រោង​របស់​ពួក​គេ​។ ពួក​គេ​មិន​មាន​ក្រុមហ៊ុន​ច្បាស់លាស់​តែ​មាន​ក្រុមការងារ​ច្រើន និង​មាន​ជា​ការិយាល័យ​បណ្តោះអាសន្ន​។ អ្នក​ចាញ់បោក​អ្នកលក់​ដី​ឡូ​តិ៍​ខ្យល់​អាច​មក​ពី​មិន​បាន​ធ្វើការ​ស្វែងរ​យល់​ស៊ីជម្រៅ​ពី​គម្រោង​ពិសេស​អ្នកធ្វើការ​នៅ​ក្រៅប្រទេស (​ដូច​ជា​ប្រទេស​កូរ៉េ​ជាដើម​)​។

ដំណោះស្រាយ​៖

អ្នកទិញ​មិន​ត្រូវ​ជឿ​ដោយ​គ្រាន់តែ​ឃើញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ក​ប៊ុ​ក​នោះ​ឡើយ​។ អ្នក​ត្រូវ​ដឹង​ពី​ប្រវត្តិ​ក្រុមហ៊ុន និង​ភាព​ស្របច្បាប់​របស់​ក្រុមហ៊ុន និង​កម្មសិទ្ធិ​ស្របច្បាប់​នៃ​អចលនទ្រព្យ​នោះ​។
ករណី​បើ​អ្នក​មិនសូវ​យល់​ដឹង​ពី​ទីផ្សារ អ្នក​ត្រូវ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាមួយ​ភ្នាក់ងារ អចលនទ្រព្យ ឬ​អ្នកជំនាញ​មុន​នឹង​សម្រេចចិត្ត​ទិញ​។

Comments