+855 92 92 1000
Logo
ចង់ទិញផ្ទះអាជីវកម្មឱ្យត្រូវប៉ាន់មិនគួររំលង៥ចំណុចនេះ
Updated on: February 21, 2023, 4:50 a.m.
Published on: February 21, 2023, 4:50 a.m.

ចង់ទិញផ្ទះអាជីវកម្មឱ្យត្រូវប៉ាន់មិនគួររំលង៥ចំណុចនេះ


មានលក្ខណៈមួយចំនួនដែលអ្នកត្រូវតែពិចារណាឲ្យបានច្បាស់លាស់នៅពេលទិញផ្ទះ ។ ដោយឡែកប្រសិនបើអ្នកចង់ទិញផ្ទះសម្រាប់ធ្វើអាជីវកម្មដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែ អ្នកត្រូវតែកំណត់ពីគោលដៅរបស់អ្នក និងស្វែងយល់ពីលក្ខណៈពិសេសរបស់អចលនទ្រព្យនោះជាមុនសិន ។ ខាងក្រោមនេះគឺជាចំណុចគន្លឹះមួយចំនួន ដែលអ្នកអាចពិចារណានៅពេលទិញផ្ទះអាជីវកម្ម។

ទី១-ទីតាំង

សម្រាប់ផ្ទះដែលធ្វើអាជីវកម្ម អ្នកគួជ្រើសរើសទីតាំងដែលងាយស្រួលក្នុងការរក និងងាយមើល ឃើញ ម្យ៉ាងទៀតអ្នកត្រូវតែមើលថាតើទីតាំងនោះមានភ្ជាប់ទៅនឹងស្ថាប័នអ្វីខ្លះដូចជា៖ សាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាងទំនិញ និងកន្លែងសំខាន់ៗទៀត ព្រោះវាអាចធ្វើឲ្យអតិថិជនអ្នកមកពីស្ថាប័នផ្សេងៗ ចូលមកកន្លែងរបស់អ្នក។

មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវមើលលើទីតាំងនោះថា មមាញឹកដែរឬទេ ទីតាំងមមាញឹក អាចមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អាជីវកម្មលោកអ្នក។ អ្នកត្រូវរើសយកទីតាំងចំផ្លូវកែង ឬជាប់ផ្លូវធំ ប៉ុន្តែសូមចងចាំដែរថា  បើសិនបើមានចរាចរណ៍ យ៉ាងមមាញឹកខ្លាំងពេកនៅមុខកន្លែងរបស់អ្នកនោះ វាអាចប៉ះពាល់ដល់អាជីវកម្មអ្នក  ប៉ុន្តែវាក៏អាស្រ័យលើប្រភេទមុខជំនួញរបស់អ្នកផងដែរ ។

ទី១-គោលបំណងនៃអាជីវកម្ម

មុននឹងសម្រេចចិត្តទិញផ្ទះ អ្នកទិញផ្ទះត្រូវសួរខ្លួនឯងថា តើប្រភេទនៃអាជីវកម្មបែបណា ដែលអ្នកចង់ធ្វើ? ជាការលក់ទំនិញ ឬសេវាកម្ម? តើផ្ទះនោះជាកន្លែងដែលជួបជាមួយអតិថជន ឬសម្រាប់តែបុគ្គលិកធ្វើការ? តើអ្នកត្រូវការទំហំប៉ុនណា និងមានមនុស្សប៉ុន្មាននាក់ ធ្វើការនៅទីនោះ? ម្យ៉ាងវិញទៀត អ្នកត្រូវស្ពាល់អតិថិជនគោលដៅរបស់អ្នក ។ បន្ទាប់ពីបានស្វែងយល់ចំណុចនេះ អ្នកអាចពិចារណាថា តើប្រភេទផ្ទះណា ដែលសាកសម សម្រាប់ការធ្វើអាជីវកម្មរបស់អ្នក ។

ទី៣-ប្រភេទផ្ទះអាជីវកម្ម

អ្នកត្រូវមើលថា តើអាជីវកម្មរបស់អ្នកត្រូវការរូបរាង ទំហំ ឬ ទីធ្លាយ៉ាងដូចម្ដេច? សម្រាប់អាជីវកម្មអ្នក? បើអាជីវកម្មរបស់អ្នកមានយីហោល្បី​ អ្នកអាចជ្រើសយកផ្ទះនោះត្រូវងាយស្រួលក្នុងការតុបតែងឲ្យមានភាពទាក់ទាញ តែបើអាជីវកម្មសាមញ្ញ អ្នកជ្រើសរើសផ្ទះធម្មតាក៍បានដែរ។ សម្រាប់ទំហំវិញ អ្នកត្រូវមើលថា តើមានទីធ្លាសម្រាប់ប្រើប្រាស់ឬទេ ជាពិសេសគឺកន្លែងចតរថយន្ដ។​

ទី៤-តម្លៃ

អ្នកត្រូវកំណត់ពីផែនការថវិការបស់អ្នក ដើម្បីទិញផ្ទះនៅត្រឹមតម្លៃត្រឹមតម្លៃណាមួយ តាមលទ្ធភាព និងឲ្យត្រូវនឹងសក្ដានុពលអាជីវកម្មរបស់អ្នក។ ត្រង់ចំណុចនេះអ្នកគួតែសិក្សា តម្លៃផ្ទះនៅក្នុងទីផ្សាឲ្យបានច្បាស់លាស់ផងដែរ។

ទី៥-ហិរញ្ញវត្ថុ

ដំបូងអ្នកត្រូវដឹងថាតើអ្នកមានសាច់ប្រាក់ប៉ុន្មានក្នុងដៃ ហើយត្រូវពិចារណាថា តើត្រូវជ្រើសរើសយកហិរញ្ញបទានដូចម្ដេច? អ្នកគួតែបង់ប្ដាច់ ឬបង់រំលស់? តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញផ្ទះនោះទេ បើមានគ្រប់ តើអ្នកគួបង់ផ្ដាច់ ដើម្បីកុំឲ្យខាតការប្រាក់ ឬទុកសាច់ប្រាក់ខ្លះសម្រាប់ធ្វើអាជីវកម្ម? បើសិនអ្នកជ្រើសរើស យកការបង់រំលស់ អ្នកត្រូវពិចារណាថា តើចំណូលអ្នកអាចបង់រំលស់បាន ហើយសល់ចំណូល សម្រាប់អាជីវកម្មដែលឬទេ? ម្យ៉ាងទៀត អ្នកក៍គួពិចារណាក្នុងស្ថាប័នហិរញ្ញវត្ថុ ដែលអ្នកជ្រើសរើសផងដែរ ថាប្រសិនផ្ទះអាជីវកម្មនោះជាផ្ទះក្នុងបុរី តើអ្នកគួបង់តាមម្ចាស់បុរី​ ឬបង់ជាមួយធនាគារ ៕

Comments