+855 92 92 1000
Logo
ទំនេរសៅរ៍-អាទិត្យ ! ចង់រកខុនដូទំនើបល្បីជាងគេនៅភ្នំពេញគួរមើល6គម្រោងល្បីនេះ
Updated on: August 31, 2023, 8:28 a.m.
Published on: February 15, 2023, 7:46 a.m.

ទំនេរសៅរ៍-អាទិត្យ ! ចង់រកខុនដូទំនើបល្បីជាងគេនៅភ្នំពេញគួរមើល6គម្រោងល្បីនេះ


ការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន​មាន​សន្ទុះ​ខ្លាំង​ទៅ​លើ​ប្រភេទ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គម្រោង​ផ្ទះ​បុរី​ដែល​កាន់តែ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុងភ្នំពេញ ។ ខាងក្រោម​នេះ​ជា​ជម្រើស​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ដែល​កំពុង​លេចធ្លោ​ជាងគេ​ទាំង5​សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​ខុន​ដូ​បែប​ប្រណីត ទាំង​ការ​រចនា ទេសភាព​ជុំវិញ សុវត្ថិភាព និង​តម្លៃ​សមរម្យ ៖

គម្រោង J Tower 3 Condominium (ទីតាំង ៖ បឹងកេងកង១, តម្លៃចាប់ពី $33x,xxx)

គម្រោងថ្មីមួយនេះស្ថិតនៅភាគខាងត្បូងបឹងកេងកង1ដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍ជប៉ុនដែលគួរឱ្យទុកចិត្ត និងមានបទពិសោធន៍ខ្ពស់ ជាមួយកម្ពស់77ជាន់ ត្រូវបានកំណត់ថាជាអគារខ្ពស់បំផុតមួយក្នុងប្រទេសកម្ពុជា ។ 𝐉-𝐓𝐎𝐖𝐄𝐑 𝟑 មានបន្ទប់ធំទូលាយ 3 បន្ទប់គេង មានទំហំសុទ្ធ 𝟏𝟔𝟔𝐦² - 𝟏𝟕𝟖𝐦² និងទិដ្ឋភាពល្អបំផុត ! គម្រោងចុងក្រោយរបស់អ្នកអភិវឌ្ឍន៍ត្រូវបានលក់អស់ក្នុងរយៈពេល 6 សប្តាហ៍ ។ កក់បន្ទប់របស់អ្នកក្នុងអំឡុងពេល 𝐩𝐫𝐞-𝐬𝐚𝐥𝐞𝐬 ថ្ងៃនេះដើម្បីទទួលបានការផ្តល់ជូនពិសេសៗជាច្រើនទៀត ។

គម្រោង The Peninsula Private Residences (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $15x,xxx)

ការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​រួម​ជាមួយ ការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ សូ​ណា សួនច្បារ និង​អាង​ហែល​ទឹក ។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត៥ជាន់ ដែល​ជាចំណត​ស្វ័យប្រវត្តិ ។

គម្រោង Time Square 306 (​ទីតាំង ៖ បឹង​កេងកង​១, តម្លៃ​ចាប់ពី $9x,xxx)

គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​ដ៏​មាន​សក្ដានុពល​មួយ ដែល​ស្ថិត​នៅ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​ខុន​ដូ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជាមួយនឹង​សហគ្រាស​ចម្រុះ​ជាតិ​សាសន៍ និង​ហាង​តូច​ធំ​ជា​ច្រើន ។ Time Square 306 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​បែប​ទំនើប ។

គម្រោង Morgan EnMaison | Smart Loft (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $8x,xxx)

គម្រោង​នេះ​នៅ​ជាប់​នឹង​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​កណ្ដាល​រាជធានី ហើយ​ក៏​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​លោក​អ្នក​អាច​ទស្សនា​ដង​ទន្លេមេគង្គ​រួម​ជាមួយ​ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែល​ជា​ប្រភេទ​ខុន​ដូ​ទំនើប​មាន​ឡៅតឿ រចនា​ម៉ូត​ដ៏​ប្រណីត បែប​ស៊ី​វិ​ល័យ សក្ដិ​សម​បំផុត​សម្រាប់​គ្រួសារ​តូច​ដែល​ចង់​រស់នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​ផា​សុខភាព ។

គម្រោង Vue Aston (​ទីតាំង ៖ ច្បា​អំពៅ​, តម្លៃ​ចាប់ពី $7x,xxx)

Vue Aston ខុន​ដូ​ថ្មី​ទំនើប​បែប​ស៊ី​វី​ល័យ ស្ថិត​ក្បែរ​កោះ​ពេជ្រ ទេសភាព​មាត់ទន្លេ ទីតាំង​នៅ​លើ​កោះន​រា​ណ៍​ក្បែរ​កោះ​ពេជ្រ ដែល​ជា​តំបន់​ពាណិជ្ជកម្ម សំបូរ​ទៅ​ដោយ ភោជនីយដ្ឋាន ហាង​កាហ្វេ សាលារៀន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថានទូត ផ្សេង​ៗ...​។​ល​។

គម្រោង Orkide The Royal Condominium (​ទីតាំង ៖ ផ្លូវ​2004, តម្លៃ​ចាប់ពី $7x,xxx)

គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។

Comments