រំលងទៅមាតិកា
មគ្គុទេសក៍អចលនទ្រព្យ

ប្រយ័ត្នរត់មិនរួច ! មុនសម្រេចចិត្តទិញផ្ទះបង់រម្លស់គួរពិចារណាលើរឿង១នេះសិន

ប្រសិនបើខ្ញុំចង់បង់រម្លស់ផ្ទះ តើត្រូវការចំណូលប៉ុន្មាន ហើយត្រូវចំណាយយ៉ាងម៉េចទើបគ្មានហានិភ័យ?

13 មីនា 2023អាន 1 នាទី1,647 អ្នកអានចែករំលែកFacebookLinkedInXEmail

ការទិញផ្ទះគឺមានកំណើននាពេលបច្ចុប្បន្ន ហើយការបង់រម្លស់ទៀតសោតគឺមានការកើនឡើងច្រើនណាស់ ពីព្រោះកម្រិតជីវភាព ក៏ដូចជាការរីកចម្រើននៃលំនៅឋានក៏ច្រើន ជាពិសេសគឺតម្រូវការគឺទាមទារជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យគម្រោងខ្លះ លក់ចេញលឿន មានការគាំទ្រខ្លាំង។

បើចង់ទិញផ្ទះមួយដែលល្អ ហើយពេញចិត្តទាំងផ្លូវកាយ និងផ្លូវចិត្តនោះ គឺត្រូវសាកសួរខ្លូនឯងសិនថា គួរទិញផ្ទះប្រភេទណា? នៅតំបន់ណា? ដើម្បីងាយស្រួលសម្រាប់ខ្លួនឯងក្នុងការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ ។ បន្ទាប់មកចាំគិតពីតម្លៃដោយសិក្សាឱ្យបានច្បាស់លាស់ពីទីផ្សារក៏ដូចជាគុណភាពផ្ទះផងដែរ ហើយចុងក្រោយត្រូវគិតពិចារណលើលទ្ធភាពដែលខ្លួនមានថាតើត្រូវទិញដាច់ ឬបង់រម្លស់ ។

ប្រសិនបើខ្ញុំចង់បង់រម្លស់ផ្ទះ តើត្រូវការចំណូលប៉ុន្មាន ហើយត្រូវចំណាយយ៉ាងម៉េចទើបគ្មានហានិភ័យ?

ឧទាហរណ៍ថា ៖ អ្នកចង់បានផ្ទះស្របពេលដែលប្រាក់ខែត្រឹម៤០០ ទៅ៥០០ដុល្លារ ហើយតម្លៃ៥ម៉ឺនដុល្លារ ដូច្នេះនេះគឺជាកត្តាប្រឈមមួយទៀតដែលលោកអ្នកត្រូវគិតមុននឹងសម្រេចចិត្តទិញឬបង់រម្លស់ផ្ទះ ឬដី ។ ប្រសិន​បើលោកអ្នកចង់បានផ្ទះឬដី​ ដែលមានតម្លៃ ៥ ទៅ ៦​ ម៉ឺនដុល្លារ ប៉ុន្តែបើធៀបទៅនឹងប្រាក់ដែលលោកអ្នកមានតិចតួចបំផុត ដូច្នេះលោកអ្នកត្រូវបង្ខំចិត្តខ្ចីលុយធនាគាដើម្បីបង់ថ្លៃផ្ទះឬ ថ្លៃដី ដែលត្រួវបង់ដំបូងស្មើនឹង ៣០ % នៃតម្លៃអចលនទ្រព្យ ហើយសល់៧០​% ទៀតដើម្បីបង់ធនាគាវាគឺជារឿងលំបាកដែលលោកអ្នកត្រូវរកលុយដើម្បីបង់ផ្ទះផង និងត្រូវបង់ធនាគាផង ។

ដូច្នេះហើយប្រសិនបើលោកអ្នកមានប្រាក់ក្រោមខ្ទង់ម៉ឺនដុល្លារលោកអ្នកមិនគួរសម្លឹងមើលវិស័យអចលនទ្រព្យនោះទេ ជាពិសេសអ្នកដែលមានចំណូលក្រោម១០០០ដុល្លារ ។

ជារួមប្រសិនបើលោកអ្នកមានចំណូលទាបលោកអ្នកគួរប្រើវិធីសាស្រ្តប្រើលុយដើម្បីបង្កើតលុយសិនមុននឹងសម្រេចទិញផ្ទះ ឬដី ។ នេះគ្រាន់តែជាចំណុចមួយដែលលោកអ្នកត្រូវគិតមុននឹងសម្រេចចិត្ដទិញផ្ទះ ឬក៏ដី ស្រប​ពេលដែលសព្វថ្ងៃប្រាក់ខែនៅទាប ។

ដំណើរការនៃការបង់រម្លស់តាមរយៈធនាគារមានភាពស្មុគស្មាញជាងការបង់រម្លស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង។ ការបង់រម្លស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោងមិនមានភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងដូចធនាគារនោះទេ ឲ្យតែអតិថិជនចង់ទិញ ហើយយល់ថា ខ្លួនមានលទ្ធភាពបង់រម្លស់ ក៏អាចធ្វើបានភ្លាមដោយកក់ប្រាក់តិចតួច ៕

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍21 កញ្ញាឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ15 ធ្នូ 2023មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ13 ធ្នូ 2023