រំលងទៅមាតិកា
មគ្គុទេសក៍អចលនទ្រព្យ

ប្រាប់ច្បាស់ចំៗ ! អចលនទ្រព្យ១ប្រភេទនេះនឹងត្រូវប៉ាន់ខ្លាំងនៅឆ្នាំ២០២៣

ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសក្តានុពលខ្លាំង

19 ធ្នូ 2022អាន 1 នាទី206 អ្នកអានចែករំលែកFacebookLinkedInXEmail

ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសក្តានុពលខ្លាំងដែលធ្វើឱ្យការវិនិយោគលើវិស័យមួយនេះកាន់តែលេចធ្លោ ។ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ និងរំពឹងថាចិនដែលនាំមុខគេ វិនិយោគវិស័យចលនទ្រព្យនៅកម្ពុជា នឹងបើកប្រទេសវិញ នៅដើមឆ្នាំ២០២៣ ។

តាមប្រភពឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនួញខាងផ្នែកអចលនទ្រព្យបានឱ្យដឹងថា ឆ្នាំ២០២៣ សេដ្ឋកិច្ចនឹងមានភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២២​ដែលអំណោយផលសម្រាប់ការរកស៊ី ឬវិនិយោគផ្សេងៗ ។ ហើយសេដ្ឋកិច្ចនឹងស្ទុះងើបឡើង​វិញជា​សញ្ញា​ល្អសម្រាប់​វិស័យអចលនទ្រព្យ ។

លោកលើកឡើងបន្តថា សម្រាប់វិស័យអចលនទ្រព្យដើម្បីរកស៊ីចំណេញគ្មានអ្វីល្អជាការទិញដីនោះទេ ។ លោកពន្យល់ថា នៅឆ្នាំ​២០២៣​ខាងមុខនេះការវិនិយោគដីធ្លីនៅតែជាឱកាសល្អជាងគេដែលហុចផលចំណេញខ្ពស់ ជាពិសេសគួរទិញដីទំនេរ ឬដីស្រែ​ដែល​ទិញ​ពីម្ចាស់ដើម ។ ហើយតំបន់ដែលមានសន្ទុះអភិវឌ្ឍល្អគឺនៅភាគខាងជើងក្រុងភ្នំពេញ ដែលនឹង​កំពុង​ក្លាយ​ជាទីតាំង​ដ៏មាន​សក្តានុពល ។ បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងជើងទីក្រុងនេះជាតំបន់មានការអភិវឌ្ឍលឿន និងអាច​ពង្រីក​ក្រុងបានឆ្ងាយនាពេលអនាគត ។

គួរជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅនេះរដ្ឋាភិបាលចិនបានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជា​ការផ្លាស់​ប្តូរមួយ​ដ៏ធំ គិតចាប់តាំងជំងឺនេះបានរាតត្បាតរយៈពេល៣ឆ្នាំមកនេះ ។ ករណីនេះ គេរំពឹងថា ចិននឹងឈានទៅបើកប្រទេសឡើងវិញ នាពេលខាងមុខនេះ ដែលជំរុញឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា ៕

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍21 កញ្ញាឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ15 ធ្នូ 2023មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ13 ធ្នូ 2023