+85561 777 090
Logo

Property Reviews

Triumph Commercial Center  មជ្ឍមណ្ឌលពាណិជ្ជកម្មយក្សនៅក្នុងទីក្រុងភ្នំពេញ
Triumph Commercial Center មជ្ឍមណ្ឌលពាណិជ្ជកម្មយក្សនៅក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:02 p.m.
Property Reviews
យូនីតពាណិជ្ជកម្មមួយមានតម្លៃត្រឹមតែ ៦,៥០០ ដុល្លារ?នេះគឺជាការពិត!ជាមួយនឹងទុនវិនិយោគសរុបជាង ១៣០ លានដុល្លារ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរ ជាតិដ៏ធំបំផុតនៅកម្ពុជានឹងចាប់ផ្តើមឡើង។ភូមិបឹងសាឡាងក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្លាប់ជាឃ្លាំងផ្ទុកទំនិញ (ICD) នៅច្រាំងទន្លេនៃកំពង់ផែស្វយ័តភ្នំពេញ។ នៅឆ្នាំ២០១៣​ ឃ្លាំងនេះត្រូវបានផ្លាស់ប្តូរទៅកាន់ខេត្តកណ្តាលវិញ។ បន្ទាប់មក ក្រុមហ៊ុន Yunnan Shengmao Investment Co. , Ltd  បានជ្រើសរើសទីតាំងនេះជាទីតាំងវិនិយោគ និងបានរៀបចំផែនការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មលក់ដុំដ៏ធំបំផុតលំដាប់ពិភពលោក ដែលនឹងត្រូវសាងសង់ជាមជ្ឈមណ្ឌលកំសាន្ត និងផ្សារទំនើបដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។គម្រោង TCC គឺជាការអភិវឌ្ឍដ៏ធំមួយក្រោមកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងចិនស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គម្រោងនេះនឹងក្លាយជាកន្លែងធ្វើពាណិជ្ជកម្ម ដែលមានអាជីវកម្មជាង ១០,០០០ ប្រភេទ និងផលិតផលជាង ១០០,០០០ ប្រភេទ!ភាពទាក់ទាញបែបថ្មីព្រះបរមរាជវាំងនៃប្រទេសកម្ពុជាស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ និងទន្លេសាប។ ទីនេះបានបង្ហាញពីបរិបទ ចុងក្រោយនៃវប្បធម៌ខ្មែរ និងបានទាក់ទាញភ្ញៀវទេសចរ រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។មជ្ឈមណ្ឌលពាណិជ្ជកម្ម TCC នឹងបង្កើតឡើងដោយយកលំនាំតាមលក្ខណៈពិសេសនៃព្រះបរមរាជវាំង ដោយនឹងដាក់បញ្ចូលគ្នានូវលក្ខណៈបែបប្រពៃណីជាមួយលក្ខណៈទំនើប។ការសាងសង់នឹងចាប់ផ្តើមលើដីទំហំ ២២,០០០ ម៉ែត្រការ៉េ ដែលមានផ្លូវជាតិលេខ ៥ ស្ថិតនៅភាគខាងលិច និងផ្លូវហាយវេ លេខ ៣៦ ស្ថិតនៅភាគខាងត្បូង។ TCC ស្ថិតនៅលើតំបន់ពាណិជ្ជកម្មបែបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ TCC នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលក់ដុំបែបអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។កំពង់ផែស្វយ័តភ្នំពេញគឺជាកំពង់ផែមួយក្នុងចំណោមកំពង់ផែទាំងពីរនៅក្នុងប្រទេសកម្ពុជា។ ប្រាក់ចំណេញប្រចាំឆ្នាំរបស់កំពង់ផែនេះមានចំនួន៧.៣៥លានដុល្លារនៅក្នុងឆ្នាំ២០១៨ដែលបានកើនឡើង ៣៦% ពីមួយឆ្នាំទៅមួយឆ្នាំ។វត្តមានរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញគឺជាប្រយោជន៍ដ៏ធំសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មTCC។ ផ្សារលក់ដុំនឹងដាក់បញ្ចូលអាជីវកម្មចំនួន១០ ផ្នែកទាក់ទាញទំនិញម៉ាកយីហោពិភពលោកជាង ១០,០០០ ប្រភេទ ជាមួយពាណិជ្ជករជាង ១០០ លាននាក់ក្នុងមួយឆ្នាំ។ TCC នឹងក្លាយជាតំបន់ ពាណិជ្ជកម្ម​ខ្នាតធំនៅក្នុងទីក្រុងភ្នំពេញ។ទន្ទឹមនឹងនេះ អ្នកអភិវឌ្ឍន៍គម្រោង TCC មានគោលបំណងបង្កើតបរិយាកាសមានសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពសម្រាប់ពាណិជ្ជករ ដោយប្រើប្រាស់ប្រព័ន្ធឃ្លាំមើលមានសុវត្ថិភាព និងក្រុមសន្តិសុខប្រកបដោយវិជ្ជាជីវៈ។ ប្លង់របស់មជ្ឍមណ្ឌលពាណិជ្ជកម្មនេះផ្តល់ជូនភាពងាយស្រួល ទាំងផ្លូវសម្រាប់ការដឹកជញ្ជូនទំនិញ និងមានចំណតរថយន្ត ឬកន្លែងសម្រាប់ភ្ញៀវ។ មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបនេះនឹងត្រូវគ្រប់គ្រងដោយបច្ចេកវិជ្ជា និងអ្នកដែលមានជំនាញដើម្បីធានានូវនិរន្តរភាពនៃភាពរីកចម្រើន។ មជ្ឈមណ្ឌលទេសចរណ៍ និងកន្លែងកម្សាន្តដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាទីក្រុងភ្នំពេញមានភាពរីកចម្រើន និងទទួលបានការអភិវឌ្ឍដ៏រឹងមាំបំផុតនៅពេលបច្ចុប្បន្ននេះ។ កំណើននេះបានទាក់ទាញអ្នកជំនួញធំៗមកពីទូទាំងពិភពលោក។ ខណ្ឌឫស្សីកែវធ្លាប់ជាតំបន់ ដែលមិនសូវមានសក្តានុពលពីមុន ប៉ុន្តែបច្ចុប្បន្នបានក្លាយជាទីតាំងដ៏លេចធ្លោមួយសម្រាប់ឱកាសវិនិយោគធំៗ។ដំណាក់កាលទីពីរនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម TCC នឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការនៃជីវិតរស់នៅបែបទំនើបនៅក្នុងទីក្រុង។ ទីនេះមានសារមន្ទីរវប្បធម៌ សារមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឧទ្យានកម្សាន្តកុមារ កន្លែងលេងកីឡា ផ្លូវថ្មើរជើងប្រវែង ២ ពាន់ម៉ែត្រ វិថីពាណិជ្ជកម្មថ្មើរជើង ផាប់ស្រ្ទីត កន្លែងម្ហូបអាហារ ព្រមទាំងអាផាតមេនលំដាប់ខ្ពស់ និងអគារការិយាល័យ​​ សណ្ឋាគារលំដាប់ផ្កាយ និងមានជាច្រើនទៀត។ ជាមួយបរិវេណដ៏ធំនេះគម្រោងនេះប្រាកដជាក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្តដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។វិនិយោគនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Unicom Global នៃប្រទេសកម្ពុជាអ្នកមានឱកាស ដើម្បីក្លាយជាផ្នែកមួយនៃគម្រោងពាណិជ្ជកម្ម TCC​នេះ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះកំពុងដាក់លក់នូវយូនីតពាណិជ្ជកម្មរបស់ខ្លួន។ យូនីតតូចជាងគេនៃគម្រោងនេះ មានតម្លៃត្រឹមតែ ៦,៥០០ ដុល្លារ ប៉ុន្តែធានាជូនសក្តានុពលល្អបំផុត ដែលនេះជាអត្ថប្រយោជន៍ ដ៏សម្បើបសម្រាប់អ្នកទិញអចលនទ្រព្យពាណិជ្ជកម្ម។លើសពីនេះទៀតគោលនយោបាយគាំទ្រពាណិជ្ជកម្ម ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ TCC ធានាផ្តល់ ប្រាក់កម្ចីសរុបចំនួន២០០លានដុល្លារដល់សហគ្រាស ឬបុគ្គលដើម្បីបង្កើតអាជីវកម្មនៅ TCC។ មូលនិធិនេះនឹងផ្តល់ជូនរហូតដល់ ២០,០០០ ដុល្លារក្នុងមួយយូនីតសម្រាប់អាជីវកម្មឆ្នើម។នេះមានន័យថា ឥឡូវនេះអ្នក ដែលជាអ្នកជំនួញឆ្លាតវៃ ត្រូវការចំណាយទុនតិច ដើម្បីទទួលបាន អត្ថប្រយោជន៍ដ៏អស្ចារ្យដែលផ្តល់ដោយ TCC និងដើម្បីបំពេញតាមសុបិន្តរបស់អ្នកដោយគ្រាន់តែចូលរួមជាមួយ TCC។ មូលនិធិនឹងត្រូវបិទបញ្ចប់ភ្លាមៗ នៅពេលដែលចំនួនអ្នកចុះឈ្មោះកើនឡើងច្រើន។សូមកុំស្ទាក់ស្ទើរ នឹងទទួូលយកឱកាសដ៏ល្អនេះឲ្យសោះ! (សូមចូលទៅកាន់គេហទំព័រ៖  http://www.oiisc.com/​​ )ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ។ គម្រោងតាំងបង្ហាញជាង ១០០ និងអ្នកទស្សនាជាង ១០,០០០ នាក់ ត្រូវបានរំពឹងថានឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ!ក្រុមហ៊ុនសេវាកម្មប្រឹក្សាយោបល់ OC CONSULTANCY SERVICES ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកសេវាកម្មវិនិយោគនៅក្រៅប្រទេស (ទីក្រុងហុងកុង) បានចូលរួមជាមួយ TCC ដើម្បីដាក់តាំងបង្ហាញនៅស្តង់ ៦៣​​ ៦៤ ៧៧ និង ៧៩ នៅក្នុងពិព័រណ៍នេះ។សូមចូលរួមដោយសេរី!សម្រាប់ព័ត៌មានលម្អិត សូមស្គែន QR កូដ និងប្រឹក្សាជាមួយអ្នកតំណាងអតិថិជន។
ហេតុអ្វីជនបរទេសបង្កើតក្រុមហ៊ុនកាន់កាប់ដី Landholding Company នៅកម្ពុជា?
ហេតុអ្វីជនបរទេសបង្កើតក្រុមហ៊ុនកាន់កាប់ដី Landholding Company នៅកម្ពុជា?
June 7, 2022, 3:10 a.m.
Property Reviews
តាមរយៈកំណែទម្រង់ច្បាប់ជាច្រើន និងភាពច្បាស់លាស់នៅក្នុងប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី យន្តការដែលជនបរទេសអាចកាន់កាប់លើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពេល បច្ចុប្បន្ននេះគឺមាន ច្រើនទម្រង់។ ភាពជាម្ចាស់កម្មសិទ្ធលើអគារសហកម្មសិទ្ធិ (ជាទូទៅត្រូវបានគេស្គាល់ថាជា "ប្លង់កម្មសិទ្ធិរួម") គឺជាវិធីស្របច្បាប់ដំបូងគេដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់លើអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយប្លង់កម្មសិទ្ធិរួមគឺជាប្រភេទទម្រង់កម្មសិទ្ធិកាន់កាប់មានកម្រិតលើយូនីតនៃលំនៅដ្ឋានរួមជាមួយនឹងព្រំដែននៃសិទ្ធិផ្សេងៗទៀត ដូច្នេះសម្រាប់វិនិយោគិនបរទេសដែលមានបំណងចង់អភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំ ពួកគេមានសិទ្ធិក្នុងការកាន់កាប់លើអចលនទ្រព្យរួម និងដី។យន្ដការមួយដែលអាចប្រើក្នុងការទិញអចលនទ្រព្យគឺជាការបង្កើតក្រុមហ៊ុនដែលមានសិទ្ធិគ្រប់គ្រងលើដីធ្លី (land holding company)។ នេះគឺជាក្រុមហ៊ុនសាជីវកម្មទទួលខុសត្រូវមានកម្រិត (limited liability  company​​​) ដែលបានចែងនៅក្នុងច្បាប់កម្ពុជាថាជនជាតិខ្មែរអាចកាន់កាប់លើអចលនទ្រព្យជំនួសជនបរទេសបាន។ កត្តាសំខាន់បំផុតក្នុងការបង្កើតក្រុមហ៊ុនដីធ្លីស្របច្បាប់មួយគឺ ៥១% នៃក្រុមហ៊ុននេះត្រូវតែជាកម្មសិទ្ធិរបស់ជនជាតិកម្ពុជា។ ទោះជាយ៉ាងណាបើទោះបីជានៅលើក្រដាសបញ្ជាក់ថាភាគីកម្ពុជានឹងកាន់ភាគហ៊ុនភាគច្រើនក៏ដោយក៏កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុននៃភាគីទាំងពីរត្រូវរៀបចំឡើងក្នុងរបៀបមួយដែលភាគីបរទេសនឹងកាន់កាប់ព្រមទាំងគ្រប់គ្រងលើរាល់ការសម្រេច របស់ក្រុមហ៊ុន។.តម្រូវការចាំបាច់សម្រាប់ភាពជាម្ចាស់ភាគច្រើនដោយជនជាតិខ្មែរហើយអត្ថប្រយោជន៍ជាបន្តបន្ទាប់នៅពេលក្រុមហ៊ុនបានបង្កើតឡើងដោយស្របច្បាប់គឺត្រូវបានចែងនៅក្នុងច្បាប់របស់ក្រុមហ៊ុន។ យោងទៅតាមច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (ជំពូក៦ មាត្រា១៦​)៖ "នីតិបុគ្គលដែលកាន់កាប់ភាគហ៊ុនរ​​បស់ក្រុមហ៊ុនច្រើនជាង ៥១% ត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ"។ អត្ថប្រយោជន៍ដែលមានគឺត្រូវកំណត់ថា "ការប្រើប្រាស់ដីត្រូវបានអនុញ្ញាតឱ្យវិនិយោគិនរួមមាន៖ ការសម្បទានការជួលរយៈពេលខ្លីការជួលរយៈពេលវែងដែលអាចបន្តឡើងវិញបានដោយអនុលោមទៅតាមបញ្ញត្តិច្បាប់ភូមិបាល។អត្ថប្រយោជន៍ទាំងនេះត្រូវបានផ្តល់ឱ្យដោយច្បាប់តាមរយៈរចនាសម្ព័ន្ធនេះដែលលើសពីយន្តការនៃការគ្រប់គ្រងអចលនទ្រព្យផ្សេងទៀតរបស់ជនបរទេស ហើយរចនាសម្ព័ន្ធនេះត្រូវបានទទួលស្គាល់ដោយស្របច្បាប់។ ទាក់ទងនឹងដំណើរការចុះបញ្ជីសម្រាប់បង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លី លោក Grant Fitzgerald នាយកចាត់ចែងទូទៅនៃក្រុមហ៊ុន​ IPS Cambodia បានមានប្រសាសន៍ថា “វិធីសាមញ្ញបំផុតក្នុងការបង្កើតក្រុមហ៊ុនគាន់កាប់ដីគឺតាមរយៈមេធាវីដែលជាអ្នកទទួលខុសត្រូវក្នុងការរៀបចំឯកសារច្បាប់ទាំងអស់ដែលតម្រូវឲ្យមាន។”លោក Fitzgerald បានបញ្ជាក់បន្ថែមដោយលោកជឿជាក់ថានៅក្នុងដំណើរការបង្កើតក្រុមហ៊ុនត្រូវមាន៤ជំហានសំខាន់ៗដូចជា៖ជំហានទី១៖ ភាគីបរទេសត្រូវមានដៃគូកម្ពុជាដែលអាចទុកចិត្តបានម្នាក់។ជំហានទី ២៖ ដំណើរការស្នើសុំដាក់ពាក់សម្រាប់ការបង្កើតក្រុមហ៊ុនដែលគ្រប់គ្រងដីធ្វើឡើងដោយមានការពិគ្រោះយោបល់ផ្នែកច្បាប់ដែលចាំបាច់។ជំហានទី៣៖ ភាគីទាំងសងខាងចាំបាច់ត្រូវបង្កើតបទបញ្ញត្តិសម្រាប់ក្រុមហ៊ុន។ បទបញ្ញត្តិនេះបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកភាគីដែលបានកំណត់យ៉ាងច្បាស់។ជំហានទី ៤៖ បន្ទាប់មកភាគីទាំងពីរអាចទទួលបានអាជ្ញាប័ណ្ឌក្រុមហ៊ុន។​លោក Fitzgerald បានពន្យល់ថាបទបញ្ញត្តិសម្រាប់ក្រុមហ៊ុនគឺជាឯកសារសំខាន់បំផុតនៅក្នុងដំណើរការបង្កើតក្រុមហ៊ុនហើយលោកថា "វាគឺជាដំណើរការតាក់តែងច្បាប់ដ៏ស្មុគស្មាញមួយពីព្រោះវាត្រូវបញ្ជាក់ពីព័ត៌មានលម្អិតអំពីភាគហ៊ុនសិទ្ធិក្នុងការសម្រេចចិត្ត និងកាតព្វកិច្ចផ្សេងៗទៀតរវាងម្ចាស់ភាគហ៊ុនកម្ពុជា និងម្ចាស់ភាគហ៊ុនបរទេស។ នេះជាមូលហេតុចម្បងដែលត្រូវមានមេធាវីល្អម្នាក់ដើម្បីធ្វើការពិគ្រោះយោបល់ក្នុងដំណើរការនេះ។”"ជាទូទៅច្បាប់បានបញ្ជាក់ពីភាគរយនៃភាពជាម្ចាស់ និងបែងចែកភាគហ៊ុនជាពីរប្រភេទដែលប្រភេទនីមួយៗមានសិទ្ធិគ្រប់គ្រងខុសៗគ្នា។ ការកំណត់បែបនេះគឺដើម្បីធានាថាភាគីបរទេសត្រូវបានផ្តល់ "សិទ្ធិពិសេស" ដើម្បីធ្វើការសម្រេចចិត្តលើដីធ្លី។ "លោក Fitzgerald បានបន្ថែមថា "រយៈពេលនៃការរៀបចំបង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លីអាចចំណាយពេលពី ២ ទៅ ៣ ខែ និងចំណាយអស់ពី ៣,០០០ ទៅ ១០,០០០ ដុល្លារ ឬលើសពីនេះអាស្រ័យលើថាតើអ្នកជួលមេធាវីក្នុងស្រុក ឬអន្តរជាតិ"។បានកាន់កាប់ក្រុមហ៊ុនដែលកាន់កាប់លើដីនៅក្នុងប្រទេសកម្ពុជា លោក Dana Taylo បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជាតាំងពីឆ្នាំ ២០០៩ និងជាម្ចាស់ក្រុមហ៊ុនចំនួនពីរគឺក្រុមហ៊ុន Brocon ជាក្រុមហ៊ុនធំដែលរួមគ្រប់គ្រងដី និងគេហទំព័រអចលនទ្រព្យ www.orome.asia ​។លោក Taylor បាននិយាយថា "ខ្ញុំបានទិញក្រុមហ៊ុនដែលមានស្រាប់ហើយចំណាយពេលប្រហែល៦ខែដើម្បីបញ្ចប់ដំណើរការទាំងអស់ហើយក្រុមហ៊ុនបានផ្ទេរពីម្ចាស់មុន"។ លោក Taylor បានប៉ាន់ប្រមាណថាគាត់បានចំណាយប្រហែល ៨,០០០ ដុល្លារ នៅក្នុងដំណើរការផ្ទេរកម្មសិទ្ធិទាំងមូល។លោក Taylor បានបង្ហាញពីផលប្រយោជន៍ជាច្រើននៃការកាន់កាប់ក្រុមហ៊ុនគ្រប់គ្រងដីធ្លីដែលជាអាទិផ្តល់លទ្ធភាពក្នុងការទិញដី និងអចលនទ្រព្យផ្សេងទៀតជាមួយ​នឹងប្លង់រឹង។ ទោះជាយ៉ាងណាជាមួយនឹងការធ្វើកំណែទម្រង់របស់ក្រសួងនាពេលថ្មីៗនេះពាក់ព័ន្ធនឹងច្បាប់ពន្ធ លោក Taylor ជឿជាក់ថាការបង្កើតក្រុមហ៊ុនដីធ្លីអាចនឹងកាន់តែស្មុគស្មាញប៉ុន្តែលោកជឿជាក់ថាវានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេជាពិសេសសម្រាប់ក្រុមហ៊ុនខ្នាតធំ។នៅទីបំផុតការកាន់កាប់អចលនទ្រព្យតាមរយៈការបង្កើតក្រុមហ៊ុនគ្រប់គ្រង់ដីគឺជាមធ្យោបាយសុវត្ថិភាពបំផុតក្នុងការទិញអចលនទ្រព្យបើប្រៀបធៀបទៅនឹងយន្តការវិនិយោគអចលនទ្រព្យផ្សេងៗទៀត ដោយសារតែវាមានឯកសារបញ្ជាក់ ការចូលរួមរពីមេធាវី និងត្រូវបានទទួលស្គាល់ដោយច្បាប់។ ដរាបណាភាគីកម្ពុជា និងបរទេសមានមានការទុកចិត្តគ្នាទៅវិញទៅមក និងអនុវត្តតាមនីតិវិធីច្បាស់លាស់ប្រកបដោយតម្លាភាព នោះការបង្កើតក្រុមហ៊ុនគ្រប់គ្រងដីគឺវិធីមួយដែលជាផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ស្វែងរកអចលនទ្រព្យសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh នៅថ្ងៃនេះ - ឬសិក្សាពីព័ត៌មានអចលនទ្រព្យថ្មីៗបំផុតនៅកម្ពុជា។
គម្រោងផ្លូវដែកថ្មីជម្រុញទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ
គម្រោងផ្លូវដែកថ្មីជម្រុញទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ
June 6, 2022, 5:04 p.m.
Property Reviews
ព័ត៌មានថ្មីៗអំពីគម្រោងផ្លូវដែកថ្មីដែលនឹងសាងសង់ចេញពីទីក្រុងភ្ជាប់ទៅអាកាសយានដ្ឋានត្រូវបានស្វាគមន៍ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាជាពិសេសអ្នកដែលមានគម្រោងស្ថិតនៅជិតគម្រោងផ្លូវដែកនេះ។ យោងតាមព័ត៌មាននាពេលថ្មីៗនេះបានឱ្យដឹងថានៅពេលបញ្ចប់ការសាងសង់ផ្លូវរថភ្លើងនៅឆ្នាំ២០១៨ រថភ្លើងនឹងអាចដឹកអ្នកដំណើរពីកណ្តាលក្រុងទៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញក្នុងរយៈ ពេល១៥នាទីប៉ុណ្ណោះ។ក្នុងអំឡុងពិធីប្រគល់បរិក្ខារវិជ្ជសាស្ត្រ ដែលបរិច្ចាកដោយប្រទេសចិនកាលពីសប្តាហ៍មុននៅរាជធានីភ្នំពេញ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងគមនាគមន៍បានឱ្យដឹងថា “គម្រោងនេះនឹងកាត់បន្ថយការកក់ស្ទះចរាចរណ៍តាមផ្លូវទៅព្រលានយន្តហោះភ្នំពេញ និងបញ្ជៀសអ្នកដំណើរពីភាពយឺតយ៉ាវនៃជើងហោះហើររបស់ពួកគេ។ រហូតមកទល់ពេលនេះផ្លូវដែកប្រវែង២៥០ម៉ែត្រត្រូវបានសាងសង់ឡើងរួចរាល់ដោយក្រុមហ៊ុនផ្លូវដែក Royal Railway។រថភ្លើងចំនួន៤គ្រឿងដែលមានតម្លៃពី១លានដុល្លារទៅ២លានដុល្លារដែលទិញពីប្រទេសម៉ិកស៊ិកនឹងរត់តាមបណ្តោយផ្លូវនេះ។ ក្នុងអំឡុងខែដំបូងនៃការធ្វើប្រតិបត្តិការធ្វើដំណើរការជិះរថភ្លើងនឹងមិនគិតថ្លៃនោះទេ។”លោក John Guiry អគ្គនាយកក្រុមហ៊ុន Royal Railway បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាការសាងសង់បានចាប់ផ្តើមប្រហែលប្រាំមួយសប្តាហ៍កន្លងមកហើយត្រូវបានរំពឹងថានឹងបញ្ចប់នៅខែ មេសាឆ្នាំ២០១៨ដែលប្រតិបត្តិការសាងសង់ទាំងយប់បានប្រវែងប្រហែល១០ ទៅ ១២ម៉ែត្រ។ថវិការបស់គម្រោងនេះមិនបានបង្ហាញជាសាធារណៈទេប៉ុន្តែនេះជាផ្នែកមួយនៃថវិកាថែទាំផ្លូវដែកបច្ចុប្បន្នសម្រាប់ក្រុមហ៊ុន។ សំបុត្រមានតម្លៃចន្លោះប្រហែល៥ទៅ៧ដុល្លារ ប៉ុន្តែតម្លៃនឹងត្រូវបាន កំណត់ឲ្យច្បាស់លាស់ថែមទៀតនៅពេលគម្រោងជិតបញ្ចប់។ដោយជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរទៅនិងមកពីព្រលានយន្តហោះ គម្រោងផ្លូវដែកថ្មីនេះត្រូវបានគេរំពឹងថានឹងជួយជម្រុញថែមទៀតនូវទំនុកចិត្តរបស់វិនិយោគិនលើអចលនទ្រព្យនៅក្នុងទីក្រុងជាពិសេសសម្រាប់គម្រោងដែលស្ថិតនៅតាមបណ្តោយមហាវិថីរុស្ស៊ី។លោក Johnny Chan ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Creed Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Bodaiju Residences បាននិយាយថា “ការប្រកាសថ្មីនេះធ្វើឱ្យអ្នកវិនិយោគក្នុងគម្រោង Bodaiju កាន់តែជឿជាក់ថាពួកគេបានធ្វើការសម្រេចចិត្តវិនិយោគត្រឹមត្រូវ។លោក Chan បានបន្ថែមថា “សំណើផ្លូវរថភ្លើងនឹងផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះ Bodaiju មានភាពងាយស្រួលយ៉ាងខ្លាំងគឺបានជួយ សម្រួលការធ្វើដំណើរទៅកាន់កណ្តាលទីក្រុងបានយ៉ាងឆាប់រហ័ស ហើយក៏បានកាត់បន្ថយការកកស្ទះនៅតាមតាមបណ្តោយមហាវិថីរុស្ស៊ីនាពេលអនាគត។ នេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់អ្នកអភិវឌ្ឍន៍សម្រាប់ក្រុមហ៊ុន Creed Group ជាមួយនឹងគម្រោងផ្សេងៗដែលស្ថិតនៅតាមផ្លូវចូលទៅកាន់ទីក្រុង។”ទន្ទឹមជាមួយគ្នាដែរលោក Chenyi Chiu អ្នកចាត់ការទូទៅនៃក្រុមហ៊ុន TK Royal One បាននិយាយថា “ខ្សែរថភ្លើងដឹកជញ្ជូនអ្នកដំណើរតាមដងផ្លូវគឺជាសញ្ញាដ៏សំខាន់នៃទីក្រុងសម័យទំនើប។ បើទោះបីជាគេធ្លាប់រំពឹងថានឹងមានផ្លូវរថភ្លើងតាំងពីយូរមកហើយក៏ដោយ ប៉ុន្តែមិនមានការបញ្ជាក់ពីផែនការនៃគម្រោងផ្លូវដែកនៅក្នុងទីក្រុងច្បាស់លាស់ណាមួយឡើយ។ ការប្រកាសនៅខែកក្កដានេះមិនត្រឹមតែបង្ហាញ ឲ្យឃើញថារាជធានីភ្នំពេញឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាទីក្រុងសម័យទំនើបមួយប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកនូវយុគសម័យថ្មីនៃសេដ្ឋកិច្ចផ្លូវដែកនៅក្នុងទីក្រុងផងដែរ។លោក Chenyi បានបន្ថែមថា “ការអភិវឌ្ឍន៍ទីក្រុងនឹងលេចរូបរាងតាមរូបភាពនៃការអភិវឌ្ឍន៍នៃបណ្តាញផ្លូវរថភ្លើងដើម្បីពង្រីកនិងចាប់ផ្តើមពីស្ថានីយ៍តាមបណ្តោយផ្លូវដែក។ ស្ថិតនៅចំពាក់កណ្តាលផ្លូវរថភ្លើងមេនេះម្ចាស់គម្រោងក្រុមហ៊ុន TK Royal និងអ្នកជួលនឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដោយទទួលបានភាពរីករាយ និងភាពងាយស្រួលនៃបរិបទរស់នៅជំនាន់ថ្មីក៏ដូចជាទទួលបាននូវការកើនឡើងនៃតម្លៃអចលនទ្រព្យនាពេលអនាគត។ លើសពីនេះនៅពេលហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បរទេសមើលឃើញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងនេះពិតជាធ្វើឱ្យពួកគេមានទំនុកចិត្តកាន់តែច្រើននៅក្នុងទីផ្សារអចលនទ្រព្យនៅភ្នំពេញ។ទោះជាយ៉ាងណាក៏ដោយយើងចង់ឃើញមានផ្លូវរថភ្លើងពង្រីកបន្ថែមទៀតនា ពេលខាងមុខដើម្បីធ្វើឱ្យការអភិវឌ្ឍន៍ទីក្រុងកាន់តែរីកចម្រើនឆាប់រហ័ស។”លោកឧកញ៉ា លី ឃុនថៃ  នាយកប្រតិបត្តិនៃគម្រោង The Gateway បានមានប្រសាសន៍ថា “ផ្លូវដែកថ្មីនេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាពីព្រោះការដឹងជញ្ជូលតាមប្រព័ន្ធ MRT (Mass Rapid Transit) នឹងបង្កើនការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចទាំងមូល។ ជាទូទៅ MRTមានល្បឿនលឿនអាចទុកចិត្តបាន និងមានប្រសិទ្ធភាពដល់ប្រជាជនទាំងអស់ដែលរស់នៅក្នុងទីក្រុង។ ដូច្នេះការមាន MRT អាចជួយកាត់បន្ថយចំនួនយានយន្តនៅលើផ្លូវ និងកាត់បន្ថយការកកស្ទះ ចរាចរក្នុងអំឡុងពេលមានភាពមមាញឹកនៅក្នុងទីក្រុង។”​លោកឧកញ៉ាបានបន្ថែមទៀតថា “វិធីដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពគឺជាគន្លឹះក្នុងការអភិវឌ្ឍន៍ទីក្រុង ដែលជួយម្រុញសកម្មភាពពាណិជ្ជកម្មទូទៅ។ នេះជាដំណឹងល្អសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដោយសារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកាន់តែល្អប្រសើរឡើងនឹងជម្រុញតម្លៃអចលនទ្រព្យ និងការជួលអចលនទ្រព្យកាន់តែច្រើនឡើង។”​ជាមួយនឹងទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីរុស្ស៊ី ហើយមានចំងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីស្ថានីយ៍រថភ្លើងគម្រោង The Gateway គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះមួយនៅកម្ពុជាដែលនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីផ្លូវរថភ្លើងថ្មីនេះដែលទាក់ទងទៅនឹងពេលវេលាធ្វើដំណើរទៅព្រលានយន្តហោះទៅកណ្តាលទីក្រុងជាដើម។ លោកឧកញ៉ា បានពន្យល់ថាអ្នករស់នៅក្នុងគម្រោង Gateway នឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងពីការធ្វើដំណើរទៅនិងមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងរយៈពេលដ៏ខ្លី។ ទន្ទឹមនឹងនេះដែរការធ្វើដំណើរតាមរថភ្លើងមានសុវត្ថិភាពជាងបើប្រៀបធៀបទៅនឹងការធ្វើដំណើរតាមផ្លូវធម្មតាដោយសារតែរថភ្លើងមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងការត្រួតពិនិត្យត្រឹមត្រូវគ្រប់ផ្នែកទាំងអស់៕ស្វែងយល់បន្ថែមអំពីការវិនិយោគនៅកម្ពុជាតាមរយៈ Realestate.com.kh
គម្រោង​ Axis Residences៖ ជាគម្រោងខុនដូធម្មជាតិនៅក្នុងទីក្រុងភ្នំពេញ
គម្រោង​ Axis Residences៖ ជាគម្រោងខុនដូធម្មជាតិនៅក្នុងទីក្រុងភ្នំពេញ
June 7, 2022, 1:59 a.m.
Property Reviews
Axis Residences បានដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៥កន្លងមកហើយគម្រោងលំនៅដ្ឋាននេះជាគឺគម្រោងអភិវឌ្ឍន៍ដំបូងរបស់កម្ពុជាដែលអភិវឌ្ឍន៍ផ្តោតសំខាន់ទាក់ទងនឹងការថែរក្សាបរិស្ថាន។ ហើយគម្រោងនេះក៏ទទួលបានពានរង្វាន់កិត្តិយសសម្រាប់ពាន់រង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។Axis Residences បានដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៥កន្លងមក ហើយគម្រោងលំនៅដ្ឋាននេះជាគឺគម្រោងអភិវឌ្ឍន៍ដំបូងរបស់កម្ពុជាដែលអភិវឌ្ឍន៍ផ្តោតសំខាន់ទាក់ទងនឹងការថែរក្សាបរិស្ថាន។ ហើយគម្រោងនេះក៏ទទួលបានពានរង្វាន់កិត្តិយសសម្រាប់ពាន់រង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀបលេខ៣ និងធ្វើដំណើរប្រមាណជា៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គម្រោងអភិវឌ្ឍន៍ដែលមានតម្លៃ៧០លានដុល្លារនេះបានបង្កើតជាអគារខុនដូចំនួន៨ និងមានកម្ពស់១០ជាន់ដែលមានចំនួនយូនីតសរុបចំនួន៥៦៦។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៨ ហើយមកដល់ពេលបច្ចុប្បន្ននេះគម្រោងស្ទើរតែបានបញ្ចប់នូវដំណើរសាងសង់របស់ខ្លួនទាំងស្រុងទៅហើយ។មានចម្ងាយប្រហែល ៦ គីឡូម៉ែត្រពីតំបន់កណ្តាលក្រុង Axis Residences មានទីតាំងស្ថិតនៅជិតសាលារៀនអន្តរជាតិធំៗដូចជាសាលា Northbridge International School និងសាលាអន្តរជាតិ CIA First Royal មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារទំនើបដូចជា the Lion City & Okide The Grand។Axis Residences បង្ហាញពីសំណង់អគារដែលមានលក្ខណៈធម្មជាតិប្រកបដោយនិរន្តរភាព ហើយត្រូវបានអភិវឌ្ឍន៍ឡើងជាខុនដូដ៏ល្អបំផុតជាមួយនឹងរបកគំហើញអេកូធម្មជាតិដ៏សំខាន់។ អគារដែលមានលក្ខណៈធម្មជាតិសំដៅលើគុណភាពនៃអគារ និងសំណង់ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញដែលនឹងផ្តល់នូវលក្ខណៈពិសេសសម្រាប់រស់នៅជាសហគមន៍។លោក Anthony Ong ប្រធានក្រុមហ៊ុន Spring CJW Development នៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា  “Axis Residences គឺការអភិវឌ្ឍលំនៅដ្ឋានលើកដំបូងបំផុតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយអាជ្ញាធរសំណង់​ និងអគាររបស់សិង្ហបុរី (BCA) ដែលជាទីភ្នាក់ងារមួយស្ថិតក្រោមក្រសួងអភិវឌ្ឍន៍ជាតិរបស់ប្រទេសសិង្ហបុរី ដែលផ្តោតសំខាន់លើការកសាងបរិស្ថានស្អាតរបស់សិង្ហបុរី។”លោកបានមានប្រសាសន៍បន្ថែមទៀតថា “គោលបំណងរបស់ BCA គឺដើម្បីលើកកម្ពស់និរន្តភាពក្នុងការកសាងបរិស្ថាន និងលើកកម្ពស់ការយល់ដឹងពីបរិស្ថានក្នុងចំណោមអ្នកអភិវឌ្ឍន៍ អ្នករចនាប្លង់ និងអ្នកសាងសង់នៅពេលពួកគេចាប់ផ្តើមគម្រោង និងការរចនាក៏ដូចជាអំឡុងពេលសាងសង់។”គម្រោងនេះបានរចនា និងអភិវឌ្ឍន៍ឡើងដោយអ្នកអភិវឌ្ឍន៍សិង្ហបុរី Spring CJW Development Pte Ltd និងអ្នកប្រឹក្សាសិង្ហបុរី គម្រោង Axis Residences នឹងក្លាយជាគម្រោងចំណាស់ជាងគេនិងជាខុនដូតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលរួមបញ្ចូលនូវលក្ខណៈពិសេសនៃធម្មជាតិតាមបែបច្នៃប្រឌិតថ្មីដែលផ្ដល់ផលប្រយោជន៍ដល់អតិថិជនដែលមានទាំងការផ្គត់ផ្គង់អគ្គិសនី និងកាត់បន្ថយការថ្លៃចំណាយនិងការថែទាំ។ ហើយទាំងបាននាំមកតាមរយៈបច្ចេកវិទ្យាខ្ពស់នៃថាមពលពន្លឺព្រះអាទិត្យប្រកបដោយនិរន្តរភាព (បន្ទះសូឡា) ដាក់បញ្ចូលទៅក្នុងការអភិវឌ្ឍន៍។អគារដ៏ទំនើបមួយនេះបានភិវឌ្ឍន៍ប្រកបដោយមានគុណភាពខ្ពស់ភាពទំនើប និងភាពងាយស្រួលគម្រោង Axis Residences កំពុងមានប្រជាប្រិយភាពនៅក្នុងទីក្រុងភ្នំពេញដោយសារតែបរិស្ថានធម្មជាតិល្អបំផុត។លោក Ong បានសង្កត់ធ្ងន់ថា ខណៈដែលបញ្ហាបរិស្ថានបានក្លាយជារបៀបវារៈថ្នាក់ជាតិ និងជាសកលអគារលក្ខណៈអេកូធម្មជាតិដូចជា Axis Residences បានក្លាយជាជម្រើសល្អបំផុតទាំងគុណភាព និងរបៀបរស់នៅនៃលំនៅដ្ឋានរបស់រាជធានីភ្នំពេញ។លោកបាននិយាយថា “យើងមានទំនុកចិត្តថា Axis Residences នឹងផ្តល់នូវអត្តសញ្ញាណនៃភាពបៃតង និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៅក្នុងតំបន់លើការសន្សំការចំណាយលើថ្លៃថាមពលរយៈពេលវែងព្រមទាំងសុខភាព។ នៅក្នុងគម្រោង Axis Residences យើងជឿថាការអភិវឌ្ឍន៍បែបធម្មជាតិមិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែជាទំនួលខុសត្រូវ។ យើងប្តេជ្ញាចិត្តធ្វើការងាររបស់យើងតាមរយៈការអភិវឌ្ឍន៍អចលនទ្រព្យដែលផ្តល់ផលប៉ះពាល់តិចតួចបំផុតលើបរិស្ថានតែផ្តល់ជូននូវគុណភាពជីវិតសម្រាប់សហគមន៍។”លោក Ong បានសរុបថា Axis Residences នឹងក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកជំនួញជាតិ និងអន្តរជាតិដែលចង់ស្វែងរកលំនៅដ្ឋានបៃតងមួយនៅតំបន់រីកចម្រើនថ្មីភាគខាងលិចក្នុងរាជធានីភ្នំពេញ។ស្វែងយល់ព័ត៌មានបន្ថែមអំពីគម្រោង Axis Residences និងស្វែងរកព័ត៌មានគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!
  ខុនដូ Sky Tree ទទួលបានកម្ចី ៣៥​ លានដុល្លារ គាំទ្រគម្រោងសាងសង់របស់ខ្លួន
ខុនដូ Sky Tree ទទួលបានកម្ចី ៣៥​ លានដុល្លារ គាំទ្រគម្រោងសាងសង់របស់ខ្លួន
June 6, 2022, 5:04 p.m.
Property Reviews
គម្រោង Sky Tree បានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០១៦ ដោយក្រុមហ៊ុនសាងសង់ដ៏ល្បីល្បាញមួយឈ្មោះថា J&L Development។  គម្រោងនេះដែលជាគម្រោងអគារលំនៅដ្ឋានល្អប្រណិតនៅចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានចាត់ទុកថាជាលំនៅដ្ឋាន ដែលមានសុវត្ថិភាព និងភាពស្ងប់ស្ងាត់បំផុត។ ក្នុងពេលបច្ចុប្បន្ននេះ អគារ Sky Tree បានសាងសង់ដល់ជាន់ទី៥​ ហើយគម្រោងអគារ ៣២​ជាន់នេះ នឹងរំពឹងថាត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៨ និងប្រគល់ជូនអតិថិជននៅដើមឆ្នាំ ២០១៩។ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ គម្រោង Sky Tree ក្នុងពេលថ្មីៗនេះទើបតែបានប្រកាសអំពីប្រាក់កម្ចីសហហិរញ្ញប្បទានរួមគ្នា ដែលផ្តល់ជូន ដោយគ្រឹះស្ថាន ហិរញ្ញវត្ថុ និងធនាគារមកពីបរទេសមួយចំនួន។លោក Wu Chen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន J & L Development មានប្រសាសន៍ថា “យើងទទួលបានថវិការ៣៥លានដុល្លារពីធនាគារអន្តរជាតិចំនួន៦ដើម្បីគាំទ្រគម្រោងសាងសង់របស់យើង។ ជាមួយនឹងប្រាក់កម្ចីនេះ យើងធានាថាគម្រោងនេះនឹងត្រូវបានបញ្ចប់ ១០០% ដូចដែលបានសន្យាក្នុងកុងត្រា។ ម្យ៉ាងវិញទៀតប្រាក់កម្ចីនេះក៏នឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់អតិថិជនរបស់យើងតាមរយៈគម្រោងឥណទានគេហដ្ឋានជាមួយគម្រោងរបស់យើងផងដែរ។”​ លោក Wu   បានបន្ថែមថា “ក្រុមហ៊ុន J & L គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានជ្រើសរើសដោយធនាគារអន្តរជាតិចំនួន៦។ ធនាគារទាំងនេះរួមមានធនាគារ Taiwan Cooperative Bank ធនាគារ Land Bank ធនាគារ Bank of Taiwan ធនាគារ Sunny Bank ធនាគារ Bank of Pan Xin និងធនាគារ Taiwan Biz Bank។”​“ក្រុមហ៊ុន J & L បានឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងតឹងរឹងតាមរយៈទំនាក់ទំនងរវាងក្រុមហ៊ុនមេនៅតៃវ៉ាន់ និងក្រុមហ៊ុន J & L នៅក្នុងប្រទេសកម្ពុជា។ លក្ខណៈវិនិច្ឆ័យផ្តោតសំខាន់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ ទីតាំងរបស់ខុនដូ Sky Tree ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន J&L និងស្តង់ដារគុណភាព របស់គម្រោង។ ធនាគារក៏បានពិនិត្យមើល ថាតើគម្រោងនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាដែរឬ ទេ” ​ នេះបើយោងតាមលោក Wu។លោកពន្យល់ទៀតថា “ក្រុមហ៊ុន J & L ទទួលបានទំនុកចិត្តពីធនាគារដោយសារគម្រោងរបស់យើងមានការគ្រប់គ្រងយ៉ាងល្អគ្រប់ផ្នែកទាំងអស់។ នេះនឹងក្លាយជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកវិនិយោគដទៃទៀតនៅក្នុងប្រទេសកម្ពុជា។សាងសង់ស្របតាមស្តង់ដារសិង្ហបុរី គម្រោង Sky Tree នឹងក្លាយជាគម្រោងអគារខ្ពស់ ដែលមានលំនៅដ្ឋានសរុបចំនួន ១,១០៤ យូនីត។ យូនីតទាំងនេះមានបន្ទប់គេងចាប់ពីគ្រែមួយទៅគ្រែបី និងមានទំហំចាប់ពី ៦១,៧៥ ទៅ ១៤០,៩៣ ម៉ែត្រការ៉េ។ ពាក់ព័ន្ធនឹងលក្ខណៈពិសេសរបស់គម្រោង លោក Wu បាននិយាយថា “Sky Tree មានការរចនាផ្ទៃខាងក្នុងអគារប្រកបដោយស្តង់ដាខ្ពស់បំផុតក្នុងចំណោមគម្រោងផ្សេងទៀតដែលកំពុងដំណើរការនៅរាជធានីភ្នំពេញ។គម្រោងនេះយកចិត្តទុកដាក់ខ្ពស់បំផុតលើសម្ភារៈដែលមានគុណភាពខ្ពស់ការរចនា និងគ្រឿងសង្ហារិម។ គម្រោងបានប្រើប្រាស់នូវកម្រាលប្រភេទថ្មម៉ាប(មិនរអិល)មានបំពងខ្យល់សម្រាប់បញ្ចេញក្លិនមិនល្អពីផ្ទះបាយប្រើប្រាស់ដៃទ្វារដែលបាននាំចូលពីប្រទេសអាល្លឺម៉ង់ឌុយ និងព្រីភ្លើងផលិតដោយក្រុម ហ៊ុន J & L ផ្ទាល់។ ទ្វារទាំងអស់ត្រូវបានបំពាក់ដោយដែកថែប ដែលអាចការពារ ចោរប្លន់ ភ្លើងឆេះ និងសំលេង។ ចំណុចពិសេសមួយទៀតគឺទ្វារចូលរបស់យូនីតៗនីមួយធ្វើមិនឲ្យចំមុខគ្នាជាមួយទ្វារនៃយូនីតដែលនៅទល់មុខគ្នាឡើយ។​ យូនីតនីមួយៗមានជណ្ដើរបន្ទាន់ករណីដាច់ភ្លើង ឬគ្រោះថ្នាក់បន្ទាន់ផ្សេងៗ។ លោក Wu បានបន្ថែមថា “ម្យ៉ាងវិញទៀត គម្រោង Sky Tree ក៏នឹងផ្តល់ជូននូវទេសភាពអាគារដ៏ស្រស់ស្អាតដោយមានភ្ជាប់ជាមួយយ៉រធំនៅគ្រប់យូនីត។ បង្អួចនីមួយៗប្រើ កញ្ចក់ពីរជាន់ដែលអាចការពារអ្នកពីកំដៅ និងកាំរស្មីUV ហើយវាអាចរក្សាភាពត្រជាក់ខាងក្នុងបន្ទប់បានល្អ។ អគារអាចការពារសំឡេងពីខាងក្រៅ និងផ្តល់ជូននូវលក្ខណៈធម្មជាតិបំផុត”។​លោក Wu ក៏បាននិយាយដែរថា “គ្រឹះនៃសំណងបានប្រើប្រាស់នូវបច្ចេកទេសសាងសង់ប្រសិទ្ធភាពល្អបំផុតមួយហើយក៏ជាគម្រោងដំបូងគេនៅក្នុងប្រទេសកម្ពុជាដែល​ប្រើប្រាស់​បច្ចេកទេសមួយនេះ។ ការងារបុកបាតគ្រឹះនៃសំណង់បានបុកចូលដល់ជម្រៅ៤០ម៉ែត្រក្រោមថ្ម ហើយការសាងសង់គឺភ្ជាប់ជាមួយនឹងបច្ចេកទេសពិសេសសម្រាប់ការការពារគ្រោះ ធម្មជាតិដូចជាខ្យល់ព្យុះ ឬរញ្ជួយដី។ ដើម្បីធានាគុណភាពនៃសំណង់អគារយើងក៏បានធ្វើតេស្តលើប្រតិកម្មបេតុង និងប្រតិកម្មជាតិដែកដែលនេះជាលក្ខណៈពិសេសបបំផុតមួយ ដែលគម្រោងដទៃទៀតមិនបានធ្វើនៅក្នុងប្រទេសកម្ពុជា។លើសពីនេះតំបន់ជាយក្រុងភាគខាងជើងរាជធានីភ្នំពេញក៏កំពុងក្លាយជាតំបន់ ដែលមានការរីកចម្រើនខ្លាំងខាងផ្នែកពាណិជ្ជកម្ម ជំនួញ និងលំនៅដ្ឋានផងដែរ។ Sky Tree ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលជាសង្កាត់ដ៏សំខាន់បំផុតជាប់ជាមួយខណ្ឌទួលគោក។Wu មានមោទនភាពក្នុងការនិយាយថា “គម្រោង Sky Tree មានទីតាំងស្ថិតនៅក្នុងតំបន់ដែលគួរអោយចង់រស់នៅដែលព័ទ្ធជុំវិញដោយទីតាំងសំខាន់ៗជាច្រើន។។ Sky Tree ស្ថិតនៅជិតមហាវិថីឧកញ៉ាឃ្លាំងមឿង នៅជាប់មជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ ស្ថានទូត សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប ទីលានវាយកូនហ្គោល ស្ងាននីយរថភ្លើង ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថាប័នក្រសួង និងគ្រឹះស្ថានផ្សេងៗទៀត។”​“ចំពោះអ្នកទិញ និងវិនិយោគិនដែលមានចំណាប់អារម្មណ៍លើគម្រោង Sky Tree ពួកគេនឹងពេញចិត្តពេលដឹងថាមានទីតាំងសេវាកម្មចំនួន១៨​ប្រភេទផ្សេងៗគ្នាដូចជា៖ ហាងលក់សំលៀកបំពាក់យីហោល្បីៗ បន្ទប់ទទួលភ្ញៀវ បន្ទប់ស្ប៉ា កន្លែងហាត់ប្រាណ អាងហែលទឹក។ ទីធ្លាសួនច្បារ សួនច្បារពណ៌បៃតង បន្ទប់អូឌីយ៉ូ ស្កាយបារ នៅជាន់ខាងលើ បន្ទប់អានសៀវភៅ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ កន្លែងបោកអ៊ុត ការិយាល័យ សន្តិសុខ ការិយាល័យគ្រប់គ្រងអចលនទ្រព្យ ចំណតរថយន្ត និងកន្លែងចតរថយន្ត​ សម្រាប់ភ្ញៀវ និងចំណតឧទ្ធម្កាចក្រ”​ នេះបើយោងតាមលោក Wu ។លោក Wu បានសរុបថា “ខុនដូដែលមានស្តង់ដារអន្តរជាតិមាននៅកម្ពុជា។ វាសាកសម្យបំផុតសម្រាប់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។ យូនីតនីមួយៗមានតម្លៃសមរម្យចាប់ពី ៨៩,៤៤០ ដុល្លារឡើងទៅ។ រស់នៅក្នុង ខុនដូ Sky Tree ឥឡូវនេះគឺជារស់នៅក្នុងតំបន់ដែលមានសក្ដានុពលមួយនៅក្នុងរាជធានីភ្នំពេញ។សូមស្វែងរកព័ត៌មានបន្ថែមទៀតអំពី Sky Tree  និងសិក្សាពីការអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!
J-Tower 3 - News Banner KH
គម្រោង City Tower ជាអគារការិយាល័យទំនើបប្លែកគេនៅក្នុងទីក្រុងភ្នំពេញ
គម្រោង City Tower ជាអគារការិយាល័យទំនើបប្លែកគេនៅក្នុងទីក្រុងភ្នំពេញ
June 7, 2022, 4:19 a.m.
Property Reviews
អគារ City Tower ដែលជាអគារការិយាល័យទំនើប និងប្លែកពីគេមានកម្ពស់១៤ជាន់ត្រូវបានបើកឱ្យប្រើប្រាស់កាលពីខែមីនាឆ្នាំ២០១៧នេះដោយ​យូនីតការិយាល័យ២៥ភាគរយត្រូវបានជួលរួចរាល់ហើយ។ អគារនេះមានទីតាំងនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វាស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗពោលគឺនៅជិតសណ្ឋាគារ Intercontinental Hotel និងជាប់ភោជនីយដ្ឋានអន្ដរជាតិល្បីៗដូចជា Burger King និង Coffee Today។ លោក ប៊ុន ឃាម នាយកគ្រប់គ្រងទូទៅនៃអគារ City Tower បានពន្យល់ថា “យើងមិនឃើញមានអគារការិយាល័យប្រភេទខ្ពស់ៗនៅរាជធានីភ្នំពេញច្រើននោះទេ ហើយគម្រោងអគារ City Tower គឺជាគម្រោងមួយស្ថិតក្នុងចំណោមគម្រោងមួយចំនួន ដែលកំពុងមានវត្តមាននៅរាជធានីភ្នំពេញ។ លក្ខខណ្ឌនេះបានផ្តល់ជូននូវជម្រើសដ៏ល្អសម្រាប់អាជីវកម្មដែលកំពុងស្វែងរកមូលដ្ឋាន ឫអគារការិយាល័យមួយនៅក្នុងក្រុង។” ការរចនាអគារទាំងមូលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Archetype Group ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកស្ថាបត្យកម្ម និងសំណង់ឈានមុខគេដែលបានរចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសៀមរាប និងគម្រោងផ្សេងៗជាច្រើនទៀតនៅកម្ពុជា។ ក្នុងពេលជាមួយគ្នាក្រុមហ៊ុនក្នុងស្រុកឈ្មោះ Heng Eng Kong Construction Co., Ltd. ជាអ្នកទទួលខុសត្រូវលើការងារសាងសង់គម្រោងមួយនេះ។​ លោក ប៊ុន​ ឃាម និយាយថា អគារ City Tower   ត្រូវបានរចនាឡើងដោយផ្តោតលើភាពងាយស្រួល និងបរិយាកាសការងារប្រកបដោយផាសុកភាពតាមរយៈការប្រើប្រាស់បរិក្ខារទំនើបៗ និងការរចនាខាងក្នុងរបស់អគារ។ ផ្ទៃខាងក្នុងអគារមានកម្ពស់២.៧៥ម៉ែត្រពីកំរាលដល់ពិដានដែលមានបំពាក់ជាមួយអំពូលភ្លើង LED នៅក្នុងពិដានដំបូលខាងលើ។ លើសពីនេះទៀតយូនីតការិយាល័យបានដាក់បង្អួចតាំងពីកំរាលក្រោមរហូតដល់ពិដានខាងលើសម្រាប់ឲ្យមានពន្លឺព្រះអាទិត្យធម្មជាតិដ៏ល្អបំផុតមានភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ VRF សម្រាប់ប្រសិទ្ធភាពថាមពល និងភាពត្រជាក់ប្រកបដោយផាសុកភាពមានជាយូនីតដែលចែកដាច់ពីគ្នាមានប្រព័ន្ធកាមេរ៉ា​ CCTV និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពទូទៅ។  ជាមួយនឹងគុណភាពដែលត្រូវបានធានា ១០០% រួមជាមួយនឹងលក្ខណៈពិសេសនៃសោភ័ណភាព និងភាពស្រស់ស្អាត របស់អគារទាំងមូល គម្រោង  City Tower ផ្តល់ជូននូវ ប្រភេទការយាល័យជួល ផ្សេងៗគ្នា ដើម្បីបំពេញទៅតាមតម្រូវការជួលខុសៗគ្នារបស់អតិថិជន។   លើសពីនេះទៀត អគារ City Tower ក៏ផ្តល់នូវបណ្តាញខ្សែអេឡិចត្រូនិចខ្សែកាបអុបទិកល្បឿនលឿន និងប្រព័ន្ធការពារអគ្គីភ័យ (មានឧបករណ៍បន្លត់ភ្លើង ​និងបំពង់បាញ់ផ្សែង ឧបករណ៍ផ្តល់សញ្ញាអគ្គីភ័យ  ទូអគ្គីភ័យ និងជណ្តើរយន្ត)។ ប្រព័ន្ធប្រកាសអាសន្នជាសាធារណៈក៏មាននៅក្នុងកន្លែងរួមគ្នាជាមួយម៉ាស៊ីនភ្លើងដែលដាក់ត្រៀមទុកជាស្រេចសម្រាប់ការបម្រុងថាមពល ១០០% ក្នុងករណីដែលអគ្គីសនីត្រូវបានកាត់ផ្តាច់។ អគារ City Tower ក៏បានបង្កើតចំណតរថយន្តពីរជាន់ផងដែរ ដែលមួយជាន់ប្រើជាកន្លែងសម្រា​ប់ចតរថយន្ត និងមួយជាន់ទៀតប្រើជាកន្លែងចតម៉ូតូ។  ទាក់ទងទៅនឹងតម្លៃជួល “យូនីតការិយាល័យមានតម្លៃចាប់ពី ១៥ដុល្លារ ទៅ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយ ២.៥ដុល្លារ នឹងត្រូវបង់ប្រចាំខែសម្រាប់ថ្លៃសេវាកម្មគ្រប់គ្រងអគារ។ សេវាកម្ម និងប្រព័ន្ធគ្រប់គ្រងក្នុងអគារ City Tower គឺប្រហាក់ប្រហែលគ្នាទៅនឹងការិយាល័យកម្រិតA  ប៉ុន្តែផ្តល់ជូននូវតម្លៃជួលមានម្រិតទាបជាងការិយាល័យកម្រិតA ។ ការិយាល័យជួលមានទំហំចាប់ពី ៦០ ម៉ែត្រការ៉េទៅ ៦១០ ម៉ែត្រការ៉េ ចំណែកការិយាល័យលក់រាយវិញមានទំហំចាប់ពី ១០០​ម៉ែត្រការ៉េ ទៅ ៣៥០​ម៉ែត្រការ៉េ។​ ជាន់ផ្ទាល់ដីអាចជួលធ្វើជាផ្ទះគំរូ និងសេវាកម្មធនាគាររីឯជាន់ឡៅតឿអាចជួលជាហាងកាហ្វេ និងភោជនីយដ្ឋាន។   ដោយសារតែអគារ City Tower បើកជួលសម្រាប់ហាងកាហ្វេ និងភោជនីយដ្ឋានដូច្នេះវានឹងក្លាយជាកន្លែងសម្រាប់អ្ន​កគ្រប់គ្នាមិនថាអ្នកធ្វើនៅក្នុងអគារ ឬក៏អ្នកខាងក្រៅក៏អាចចូលមកញ៉ាំកាហ្វេ និងអាហារបានដែរ នេះបើតាមការឲ្យដឹងរបស់លោក ប៊ុន ឃាម ។ លោកបានលើកឡើងថាសម្រាប់អ្នកដែលមានបំណងជួលរយៈពេលវែង ឬជួលទំហំធំនឹងមានការចរចារគ្នាលើការបញ្ចុះតម្លៃ ឬការផ្តល់ជូនផ្សេងទៀត។ បើអ្នកចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាសូមចាប់ផ្តើមជាមួយ City Tower! សូមស្វែងរកការិយាល័យជួលនៅទីនេះ៖ការិយាល័យលក់រាយ និងការិយាល័យ!
ខុនដូ One Park ប្រារព្ធពិធី Topping Out ដើម្បីបង្ហាញថាការសាងសង់ដល់ជាន់លើបង្អស់
ខុនដូ One Park ប្រារព្ធពិធី Topping Out ដើម្បីបង្ហាញថាការសាងសង់ដល់ជាន់លើបង្អស់
June 6, 2022, 5:04 p.m.
Events & Announcements
Property Reviews
Realestate News
ជាមួយនឹងកំណើន​ផលិតផលក្នុងស្រុកសរុបខ្ពស់ថេរ ភាពស្របច្បាប់នៃកម្មសិទ្ធិសម្រាប់ជនបរទេស និងទីផ្សារងើបឡើងថ្មីបានកំពុងជម្រុញដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍ពីជុំវិញតំបន់ពិភពលោកឲ្យប្តូរទិសដៅវិនិយោគរបស់ពួកគេមក កាន់ប្រទេសកម្ពុជា។សម្រាប់អ្នកដែលចង់ស្វែងរកជីវិតរស់នៅបែបទាន់សម័យ និងភាពប្រណិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងភ្នំពេញ គម្រោងខុនដូ One Park បានផ្តល់ជូននូវវត្តមាននៃគម្រោងដ៏ល្អប្រណិតបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយគម្រោងនេះបានទទួលខុសត្រូវដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ  Graticity Real Estate Development Co., Ltd. (GRED)។នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧​ ថ្មីៗនេះ គម្រោងខុនដូ One Park បានប្រារព្ធកម្មវិធីមួយឈ្មោះថា “topping out” ដែលផ្តោតសំខាន់លើការបង្ហាញអំពីដំណើរការសាងសង់ដែលបានបញ្ចប់ដល់ជាន់លើបង្អស់ដល់អតិថិជនរបស់ខ្លួន និងសាធារណៈជនទូទៅ។ កម្មវិធីនេះប្រារព្ធនៅក្នុង ទីតាំងគម្រោងផ្ទាល់នៅក្នុងទីក្រុងភ្នំពេញ។ព្រឹត្តិការណ៍នេះបានបង្ហាញពីលក្ខណៈឥតខ្ចោះតែមួយគត់របស់ខុនដូ One Park ហើយគម្រោងបានអភិវឌ្ឍន៍ឡើងដើម្បីបំពេញទៅតាមតម្រូវការនៃការរស់នៅប្រកបដោយស្តង់ដារប្រណិតភាពខ្ពស់នៅកណ្តាលរាជធានីភ្នំពេញ ដែលមានការផ្តល់ជូននូវរបៀបរស់ នៅជំនាន់ថ្មី សម្រាប់ប្រភេទលំនៅដ្ឋានបែបទំនើបដែលមិនធ្លាប់មាននៅឡើយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីលក្ខណៈនៃកម្រិតគុណភាពយ៉ាងប្រសើរបំផុតរួមជាមួយនឹងល្បឿននៃការសាងសង់យ៉ាងលឿន របស់គម្រោងអភិវឌ្ឍន៍រហូតមកដល់ពេលនេះបន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់កាលពីឆ្នាំ២០១៥មក ការសាងសង់របស់គម្រោង One Park បានបន្តដំណើរការយ៉ាងខ្លាំងក្លា២៤ម៉ោងក្នុងមួយថ្ងៃ៧ថ្ងៃក្នុងមួយសប្តាហ៍។ ជំហានទី​១នៃគម្រោង shophouse​ និងហាលក់ទំនិញនឹងរួចរាល់សម្រាប់ប្រគល់ជូនដល់អតិថិជននៅពាក់កណ្តាលឆ្នាំ២០១៧ខណៈពេលដែលជំហានទី១នៃខុនដូចំនួន១,៦០០​យូនីតគឺរំពឹងថានឹងអាច​ ផ្តល់ជូនដល់អតិថិជនត្រឹមពាក់កណ្តាលឆ្នាំ២០១៨។កម្មវិធីនេះបានចូលរួមដោយអ្នកដឹកនាំ និងបុគ្គលិកពីខាងគម្រោងអចលនទ្រព្យ  និងក្រុមហ៊ុនអភិវឌ្ឍន៍ មានក្រុមការងារក្នុងស្រុក និងក្រៅស្រុករបស់ក្រុមហ៊ុន GRED និងអ្នកតំណាងមកពីក្រុមហ៊ុនសាងសង់ចិន China Construction (S.E.A) (Cambodia) Corporation ដែលជាក្រុម ហ៊ុនដៃគូសាងសង់របស់គម្រោងខុនដូ One Park។ សារព័ត៌មានដៃគូល្បីៗក្នុងស្រុក និងក្រៅស្រុកមានសារព័ត៌មានអង់គ្លេស និងចិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មាននៃដំណើរការ និងការបញ្ចប់នៃគម្រោងនៅក្នុងទីផ្សារកម្ពុជានិងទីផ្សារអចលនទ្រព្យនៅក្នុងតំបន់ទាំងមូល។យូនីតនៃគម្រោងអភិវឌ្ឍន៍នេះបានរចនាដោយភាពឆ្លាតវៃ និងឡូយឆាយបែងចែកចាប់ពីទំហំតូចទៅមធ្យមមានចាប់ពី១ ទៅ២ប​ន្ទប់គេង។ គម្រោងក៏មានជាយូនីតខ្នាតធំយ៉ាងប្រណិតមាន៣បន្ទប់គេង និងជាប្រភេទលំនៅដ្ឋានជាន់លើ penthouse។គម្រោងខុនដូ One Park អាចចាត់ទុកជាគម្រោងដែលចាប់ផ្តើមឡើងមុនគេសម្រាប់ប្រភេទលំនៅដ្ឋានដែលផ្តោតលើការរស់នៅបែប “សហគម​ន៍”​ នៅក្នុងទីក្រុងភ្នំពេញដែល​បានអភិវឌ្ឍន៍ដើម្បីបំពេញទៅតាមការប្រែប្រួលនៃទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញនៅពេលអនាគត។គម្រោង One Park គឺផ្តោតសំខាន់បង្កើតនូវស្តង់ដារនៃការរស់នៅដ៏ល្អបំផុតដែលនាំមកជូននូវសួនច្បារលក្ខណៈធម្មជាតិសេវាកម្មកីឡា និងកំសាន្តបរិស្ថានធម្មជាតិ ការអប់រំ និងការរស់នៅជាលក្ខណៈសហគមន៍ប្រណិត ដោយផ្តោតសំខាន់លើការនាំយកជីវិតរស់នៅបែបថ្មីមកក្នុងប្រទេសកម្ពុជា។ពិនិត្យមើលព័ត៌មានលំអិតអំពីគម្រោង  One Park ថ្ងៃនេះតាមរយៈRealestate.com.kh!
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ
June 6, 2022, 7:23 p.m.
Events & Announcements
Property Reviews
Realestate News
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។មហាវិថីសមេ្តចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្របានចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd មហាវិថីនេះភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ដែលឆ្លងកាត់បឹងជើងឯក និងបឹងទំពុនហើយភ្ជាប់ជាមួួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។  មហាវិថីនេះត្រូវបានចាត់ទុកជាផ្លូវសាធារណធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ ហើយនឹងក្លាយជាផ្លូវដែលបានដើរតួនាទីធ្វើឲ្យចរាចរកាន់តែប្រសើរឡើង និយាយជារួមបានធ្វើឲ្យការធ្វើដំណើរពីខណ្ឌ​ដង្កោនិងក្រុង​តាខ្មៅមកកាន់រាជធានីភ្នំពេញកាន់ តែ​ជិត​ជាង​មុន។ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធជា​ចំណុច​ចម្បង​មួយ​ក្នុង​ការ​អភិវឌ្ឍន៍ទាក់ទងនឹងវិស័យអចលនទ្រព្យតួយ៉ាង​តម្លៃ​ដីនៅទីនោះក៏មានការកើនឡើងផងដែរ។ លោក អ៊ិន ស៊ីថា នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យwww.cambodia21.com បានមានប្រសាសន៍ថា៖ “តម្លៃដីនៅទីនោះពិតជាមានការកើនឡើងបើធៀបទៅនឹងកាលពីប៉ុន្មាឆ្នាំមុន ដែលគ្រាន់តែជាតំបន់ដីបឹងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាបានប្រែក្លាយជាតំបន់ដ៏មានសក្តានុពល។ តម្លៃដីចាប់ពីផ្លូវ២៧១រហូតដល់ផ្លូវដែលមានគម្រោងសាលាអន្តរជាតិISPPតំាងនៅ នោះមានតម្លៃចាប់ពី៧៥០ដុល្លារទៅដល់៨៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើតម្លៃដីចាប់ពីផ្លូវកែងនៅម្តុំគម្រោង សាលាអន្តរជាតិISPP រហូតដល់ផ្លូវជាតិលេខ២មានតម្លៃដីចាប់ពី២០០ដុល្លារទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”លោកបានបន្ថែមថា៖ “ដោយសារតែមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អនេះហើយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានក៏បានមកអភិវឌ្ឍន៍នៅទីនេះកាន់តែច្រើនមានដូចជាគម្រោងខុនដូ The Element គម្រោងបុរីដូនពេញ គម្រោងលំនៅដ្ឋាន Woodland ក៏ដូចជាគម្រោងបុរី ប៉េង ហួត និងគម្រោងបុរីជីប ម៉ុងជាដើមដែលគម្រោងទាំងនោះបានត្រៀមខ្លួនរួចជាស្រេច។”ការអភិវឌ្ឍន៍ទៅទិសខាងត្បូងគឺជាការអភិវឌ្ឍន៍ដ៏ប្រសើរមួយសម្រាប់ក្រុងភ្នំពេញជាក់ស្តែងការអភិវឌ្ឍន៍ហេដ្ឋារចនាពិតជា ជម្រុញការអភិវឌ្ឍន៍ឲ្យកាន់តែច្រើនឡើងតួយ៉ាង៖ ចរាចរណ៍កាន់ តែមានភាពងាយស្រួលជាពិសេសធ្វើឲ្យជីវភាពអ្នករស់នៅជុំវិញតំបន់កាន់តែប្រសើរ។ សរុបទៅវាជាការអភិវឌ្ឍន៍ឆ្ពោះទៅកាន់ចីរភាពប្រែក្លាយជាតំបន់ដីបឹងដាច់ស្រយាលទៅជាតំបន់ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់៕តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
គម្រោង Royal one៖ ក្រុមហ៊ុន  Royal Group​  បញ្ចេញគម្រោងដែលមានកម្ពស់៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស
គម្រោង Royal one៖ ក្រុមហ៊ុន Royal Group​ បញ្ចេញគម្រោងដែលមានកម្ពស់៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
ព័ត៌មានលំអិតអំពីការងើបឡើងទីផ្សារដែលទាក់ទងនឹងគម្រោងអភិវឌ្ឍថ្មីមួយនៅចំកណ្ដាលទីក្រុងភ្នំពេញ។ Royal one គឺជាគម្រោងរបស់ក្រុមហ៊ុន Royal Group (Cambodia) ដែលមានគម្រោងអភិវឌ្ឍន៍អគារភ្លោះដែលមានកម្ពស់៦២ជាន់។ អគារភ្លោះកម្ពស់៦២ជាន់នេះស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សនៅទល់មុខរូបសំណាក់ព្រះគនេសហើយមានទេសភាពល្អស្រស់ស្អាតនៅចំកណ្ដាលទីក្រុងទៀតផង។ភាពច្នៃប្រឌិត និងការរចនាម៉ូតរបស់គម្រោង Royal One ដោយមានអគារភ្លោះពីរស្ថិតនៅក្នុងដីដែលបានកំណត់មួយ សាងសង់នៅលើផ្ទៃដីដែលមានការអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលស្ថិតនៅតាមបណ្ណោយមហាវិថីព្រះមុនីវង្សនៅជិតផ្សារថ្មី និងអគារកាណាឌីយ៉ា។ ជាន់ទីមួយរបស់អគារទាំងពីរត្រូវធ្វើជាការិយាល័យហើយជាន់ទី២ជាសណ្ឋាគារនិងជាអគារលំនៅដ្ឋាន។  មានហាងលក់ទំនិញផ្សេងៗនឹងត្រូវបានសាងសង់ឡើងផងដែរហើយក៏មានជាន់មួយចំនួនទៀតសម្រាប់ជាចំណតរថយន្តផងដែរ។បើនិយាយពីសោភ័ណភាពវិញ អ្នកអភិវឌ្ឍន៍ប្រើប្រាស់ឧបករណ៍ទំនើបៗក្នុងគោលបំណងដើម្បីឱ្យអគារមើលទៅមានភាពទាន់សម័យនិងភាពរឹងមំា។ ពួកគេក៏មានគម្រោងសាងសង់ទឹកធ្លាក់នៅចន្លោះ អគារទាំងពីរផងដែរ បន្ថែមពីនេះទៅទៀតពួកគេមានបំណងប្រែក្លាយអគារទាំងពីរជា(សំណង់អគារប្រវត្តិសាស្រ្តទៀតផង)។  តម្លៃខុនដូទំនើបត្រូវបានគេព្យាករណ៏ថាមានតម្លៃប្រហែល ៣,៥០០ក្នុងមួយម៉ែត្រការ៉េ។ គម្រោងសាងសង់ការអភិវឌ្ឍ The Royal One នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៧ ហើយរំពឹងថាសាងសង់រួចរាល់នៅចុងឆ្នាំ២០២១។អំពីអ្នកអភិវឌ្ឍន៍គម្រោង The Royal Oneក្រុមហ៊ុន The Royal Group គឺជាក្រុមហ៊ុនវិនិយោគចម្រុះមួយដែលមានបុត្រសម្ព័នក្រុមហ៊ុនផ្សេងៗគ្នា ដែលបោះទុនវិនិយោគពាសពេញឧស្សាហកម្មក្នុងប្រទេសកម្ពុជាមានដូចជា៖ ទូរគមនាគមន៏ ធនាគារ រមណីយដ្ឋាន ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ធានារ៉ាប់រង ពាណិជ្ជកម្ម អចលនទ្រព្យ និងកសិកម្ម។ ក្នុងចំណោមគម្រោងជោគជ័យជាច្រើនពួកគេបានវិនិយោគទៅលើ សេវាកម្មអាផាតមិន Embassy Palace គម្រោង Northbridge គម្រោងខុនដូ North Park គម្រោងរមណីដ្ឋាន Royal Park ក្នុងខេត្តសៀមរាប សណ្ឋាគារកាំបូឌីយ៉ាណា  កាស៊ីណូ និងសណ្ឋាគារ Titan King និង គម្រោងផ្លូវរថភ្លើង Royal Railway។សូមធ្វើការទាក់ទងព័ត៌មានបន្ថែមអំពីគម្រោងនេះ!Click here to download your free copy!
YCT Land បានបោះជំហានចូលក្នុងទីផ្សារប្រទេសកម្ពុជា
YCT Land បានបោះជំហានចូលក្នុងទីផ្សារប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
គម្រោង88 Suitesនឹងក្លាយជាគម្រោងដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញលើកដំបូងក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន YCT Land Pte Ltd  ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានគម្រោងមួយទៀតនៅខេត្តកំពតផងដែរ។YCT Landជាដៃគូវិនិយោគរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍ Chong Lim Development SDN BHD និងក្រុមហ៊ុន អចលនវត្ថុ និងអភិវឌ្ឍន៍ Chip Hock ក្រុមហ៊ុនទំាង២ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។ YCT Landបានមកកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១២ ដែលជាក្រុមហ៊ុនមានបទពិសោធនៅម៉ាឡេស៊ីរយៈពេល ជាង៤០ឆ្នាំ ហើយបានបញ្ចប់ និងលក់គម្រោងច្រើនជាង៣០០០យ៉ូនីត។គម្រោងទទួលបានជោគជ័យកន្លងមកដែលក្រុមហ៊ុននេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍រួមមាន៖ University Green និង Pangsapuri Bukit Beruang Bestariនៅម៉ាឡេស៊ី នេះគ្រាន់តែជាឈ្មោះគម្រោងមួយចំនួនប៉ុណ្ណោះ លោកអ្នកអាចមើលបន្ថែមអំពីគម្រោងដែលបានបញ្ចប់ជាច្រើនដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអចលនទ្រព្យChip Hock។តួយ៉ាងដូចជាគម្រោងមួយទៀតគឺ "Leisure Farm" នៅក្នុងរដ្ឋ Johor Baru ភាគខាងត្បូងប្រទេសម៉ាឡេស៊ីដែលជាការអភិវឌ្ឍនៅលើផ្ទៃដីទំហំប្រមាណ៤៨៥ហិកតា ដែលរួមមានលំនៅដ្ឋាន និងរីស៊តដែលបានបញ្ចប់ក្នុងដំណាក់កាលជាច្រើន ហើយត្រូវបានកំពុងដំណើរការលក់ផងដែរនាពេលបច្ចុប្បន្នគម្រោង 88 Suites គឺជាគម្រោងមួយសម្រាប់YCT Landដែលជាស្នាដៃប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុននេះនៅក្នុងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។អ្នកអភិវឌ្ឍន៍មានបទពិសោធជាច្រើននៅក្នុងការអភិវឌ្ឍន៍ផងដែរជាមួយគម្រោងអភិវឌ្ឍន៍ទីក្រុងបែបបរិស្ថានធម្មជាតិ ហើយសង្ឃឹមថានឹងនាំយកគំនិតនេះចូលទៅក្នុងទីផ្សារកម្ពុជានាពេលអនាគត ។ក្រុមហ៊ុន Chip Hock បានផ្តោតសំខាន់ក្នុងការធ្វើគម្រោងទីក្រុងបែបបរិស្ថានធម្មជាតិ៖ “យើងយល់ពីជំនួញជាមួយធម្មជាតិដោយផ្ទាល់ និងដោយប្រយោលក៏ដូចជាផលប៉ះពាល់ប្រព័ន្ធអេកូធម្មជាតិជាមួយសង្គម និងសហសហគមន៍ដែលយើងបានប្រតិបត្តិការទៅលើវា។ ដូច្នេះផែនការរយៈពេលវែងរបស់ក្រុមហ៊ុននេះក្នុងការបន្ត កសាងសហគមន៍ដ៏រីកចម្រើនមួយ ជាមួយតុល្យភាពនៃការយល់ដឹងអំពីបរិស្ថាន និងសង្គមនៅក្នុងការអភិវឌ្ឍ របស់យើង។"ការបំផុសគំនិតរបស់ក្រុមហ៊ុន YCT Land នឹងដំណើរការនៅកម្ពុជា ដែលជាគោលដៅអចលនទ្រព្យ និងឱកាសក្នុងការវិនិយោគគួរឲ្យចាប់អារម្មណ៍៖ “កម្ពុជាជាទីផ្សារថ្មី និងជាទីផ្សារបើកចំហពេញលេញសម្រាប់ឱកាសវិនិយោគ" នេះជាការយល់ឃើញរបស់អ្នកអភិវឌ្ឍន៍ "នៅក្នុងការប្រៀបធៀបទៅនឹងទីផ្សារម៉ាឡេស៊ី  ដែលជាទីផ្សារចាស់ទុំរួចទៅហើយ និងធ្វើដំណើរឆ្ពោះទៅរកភាពចំហែតទីផ្សារ"។ តាមការដកស្រង់សម្តីរបស់លោក Tan Kok Thong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន YCT Land។កម្ពុជាជាទីកន្លែងចាប់ផ្តើមថ្មីមួយសម្រាប់ក្រុមហ៊ុនដែលនឹងមកធ្វើប្រតិបត្តិការរបស់ខ្លួននៅទីនេះសម្រាប់រយៈពេលវែង។ ដូចនេះហើយក្រុមហ៊ុន YCT Land ចង់រក្សានូវស្តង់ដាដែលគេបានអនុវត្តតាមនៅប្រទេសម៉ាឡេស៊ី ទំាងផលិតកម្ម និងភាពជាដៃគូជាមួយក្រុមហ៊ុនផ្សេងទៀត។ភាពលេចធ្លោរបស់ក្រុមហ៊ុននេះគឺការនាំយកមកនូវការបង្កើតផលិតផលថ្មី ដោយផ្តោតលើគុណភាព៖ “យើងត្រូវមើលទៅមុខរយៈពេលវែងសម្រាប់វិនិយោគិនមិនមែនរយៈពេលខ្លីនោះទេ។ ដៃគូរបស់យើងត្រូវតែរក្សាស្តង់ដាគុណភាព ដូចគ្នាដែលយើងបានធ្វើផងដែរ។” តាមការដកស្រង់សម្តីរបស់លោក CP Chong - ប្រធានក្រុមហ៊ុន YCT Land។ដូច្នេះការចាប់ផ្តើមនៃគម្រោង 88 Suites បានចូលមកក្នុងប្រទេសកម្ពុជាដែលស្ថិតនៅក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនស្ថាបត្យកម្ម SW1Pរបស់ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Royal 5G ដែលជាភ្នាក់ងារលក់តែមួយគត់សម្រាប់គម្រោងមួយនេះ។លើសពីនេះទៀតគម្រោងនេះបានបង្ហាញឱ្យឃើញនូវការបង្កើតថ្មី៖ គម្រោង 88 Suites ជាគម្រោងដំបូងនៅក្នុងទីផ្សារលំនៅដ្ឋានប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍលំនៅដ្ឋានផង និងការិយាល័យបញ្ចូលគ្នាតែមួយ SOHO (Small Office, Home Office)  វាជាគម្រោងអភិវឌ្ឍថ្មីបំផុតដែលមានបរិបទរស់នៅយ៉ាងសម្បូរបែបដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង១។ មានទីតំាងស្ថិតនៅបណ្តោយមហាវិថីម៉ៅសេទុង គម្រោង88 Suitesនិងបញ្ចប់ការសាងសង់នៅចុងឆ្នំា២០១៨។ សូមរង់ចំាបន្តទៀតជាមួយគម្រោងបន្ទាប់ទៀតដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន YCT Land នៅក្នុងប្រទេសកម្ពុជា។ស្វែងរកព័ត៌មានលម្អិតរបស់គម្រោង88 Suitesនៅថ្ងៃនេះ!
គម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនបានលក់អស់៨០ភាគរយក្នុងដំណាក់កាលទី១
គម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនបានលក់អស់៨០ភាគរយក្នុងដំណាក់កាលទី១
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
នាពេលថ្មីៗនេះគម្រោងបុរីមហាសែនសុខដែលជាគម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនខណៈដែលគម្រោងនេះមានទីតាំងចំងាយត្រឹមតែ៣គីឡូម៉ែត្រពីព្រលានយន្តហោះភ្នំពេញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខដែលជាតំបន់អភិវឌ្ឍលឿននិងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងមិននៅឆ្ងាយពីគម្រោងផ្សារទំនើប ឡាយអនម៉ល និងគម្រោងផ្សារទំនើប អ៊ីអនម៉ល២។ត្រឹមតែរយះពេលបួនខែបន្ទាប់ពីការបើកលក់គម្រោងបុរីមហាសែនសុខបានលក់អស់ប្រមាណជា៨០%នៃដំណាក់កាលទីមួយរបស់ខ្លួនដោយសារតែតម្លៃផ្ទះមានតម្លៃចាប់ពី៤៩៥០០ដុល្លារតែប៉ុណ្ណោះ និងការបង់ប្រាក់មានភាពងាយស្រួលរួមទាំងអតិថិជនអាចបង់រំលស់បានថែមទៀតផង។ទាំងអស់នេះជាកម្លាំងចលករដ៏ខ្លាំងក្នុងការជំរុញសន្ទុះការលក់។ បច្ចុប្បន្ន គម្រោងបុរីកំពុងធ្វើការសាងសង់និងរៀបចំប្រព័ន្ទផ្លូវនិងលូបង្ហូរទឹក។គម្រោងបុរីមហាសែនសុខមានផ្ទែដីសរុបទំហំ១២០៦៨៤ម៉ែត្រក្រឡា និងមានផ្ទះសរុបចំនួន៦៨៣ដែលមានប្រភេទជាផ្ទះល្វែងមួយជាន់E0និងប្រភេទផ្ទះល្វែងពីរជាន់E0E1 ហើយក៏មានជាប្រភេទដីឡូត៍វីឡា។ នៅក្នុងគម្រោងបុរីក៏មានបំពាក់ភ្លើងបំភ្លឺផ្លូវប្រើដោយប្រព័ន្ទសូឡាសួនផ្កា សួនច្បារ សួនកុមារ កន្លែងហាត់ប្រាណសាធារណៈ និងផ្លូវម៉ាស្សាបាតជើងនិងផ្លូវក្រាលបន្ទះឈើតាមបែបជប៉ុនរួមទាំងមានកញ្ជុះអង្គុយលេងថែមទៀតផង។យោងតាមប្រសាសន៍របស់លោកស្រី ចេងសុខា ដែលជាជំនួយការអគ្គនាយកផ្នែកលក់និងទីផ្សារបានអោយដឹងថាគម្រោងបុរីមហាសែនសុខបានទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជនក៏ដោយសារតែអតិថិជនជឿជាក់ទៅលើបុរីដែលជាគម្រោងធំរបស់អ្នកវិនិយោគជប៉ុនដែលមានអាជ្ញាបណ្ណអភិវឌ្ឍនិងឯកសារផ្លូវច្បាប់គ្រប់គ្រាន់។រាល់គុណភាពសំណង់ត្រូវបានត្រួតពិនិត្យដោយវិស្វករជនជាតិជប៉ុន។គួរបញ្ជាក់ផងដែរថាគម្រោងបុរីមហាសែនសុខជាគម្រោងទីពីររបស់ក្រុមហ៊ុនវិនិយោគជប៉ុន គ្រីដគ្រុបដែលបានបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាហើយគម្រោងទីមួយនោះគឺគម្រោងខុនដូបូដាយជូរេស៊ីដិនស៍ដែលមានទីតាំងតាមបណ្តោយផ្លូវសហព័ន្ទរុស្សីនិងទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សព្វថ្ងៃគ្រីដគ្រុបមានមូលដ្ឋានធំនៅប្រទេសជប៉ុននិងបានធ្វើការវិនិយោគនៅបណា្តប្រទេសនានាផ្សេងទៀតក្រៅពីប្រទេសកម្ពុជាដូចជាប្រទេសវៀតណាម ប្រទេសបង់ក្លាដេសប្រទេសម៉ាឡេស៊ី ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី៕តើកំពុងស្វែងរកគេហដ្ឋានប្រភេទបុរី? សូមពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់បរុីមហាសែនសុខថ្ងៃនេះ!ឬចង់ទិញគម្រោងខុនដូទំនើប? សូមពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់គម្រោងBODAIJUថ្ងៃនេះ!
ក្រុមហ៊ុន​ Shukaku Inc ផ្សព្វផ្សាយ​និង​បង្ហាញគម្រោង The EDGE  ដែលជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចម្រុះដំបូងគេបង្អស់​នៅរាជធានីភ្នំពេញ
ក្រុមហ៊ុន​ Shukaku Inc ផ្សព្វផ្សាយ​និង​បង្ហាញគម្រោង The EDGE ដែលជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យចម្រុះដំបូងគេបង្អស់​នៅរាជធានីភ្នំពេញ
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
គម្រោងអភិវឌ្ឍន៍ចម្រុះបែបទំនើប The EDGE នឹងចូលរួមចំណែកដល់សេដ្ឋកិច្ចរាជធានីភ្នំពេញដែលកំពុងមានសន្ទុះតាមរយៈការផ្ដល់នូវចំណុចពីរយ៉ាង ដែលម្ចាស់អាជីវកម្មជាតិ និងអន្តរជាតិចាំបាច់បង្ហាញសក្ដានុពលនៃរាជធានីរបស់យើងគឺ៖ ហេដ្ឋារចនាសម្ព័ន្ធ និងផាសុកភាព ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦៖ ក្រុមហ៊ុន Shukaku បានដាក់តាំងបង្ហាញ និងសម្ពោធគម្រោងរបស់ខ្លួនឈ្មោះថា The EDGE ជាគម្រោងអចលនទ្រព្យចម្រុះថ្មីស្ថិតនៅក្នុងភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center) ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងប្រកបដោយផែនការត្រឹមត្រូវដំបូងគេបង្អស់នៅកម្ពុជា និងជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនាថ្ងៃអនាគតសម្រាប់រាជធានីភ្នំពេញ។ ក្រុមហ៊ុន Shukaku បានប្រកាសផ្សព្វផ្សាយក្នុងកម្មវិធីតាំងបង្ហាញដល់អ្នកវិនិយោគ អ្នកជំនួញ និងអតិថិជននាថ្ងៃនេះនៅសណ្ឋាគាសូហ្វីតែលនាទីក្រុងភ្នំពេញ ។ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGE ដោយប្តេជ្ញាចិត្តគាំទ្រការវិវឌ្ឍនៃប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការនាសតវត្សរ៍ទី២១ បាន អ្នកស្រី  Michelle នាយិកាគ្រប់គ្រងក្រុមហ៊ុន Shukaku បានបញ្ជាក់ថា ក្រុមហ៊ុនមានបេសកកម្មបញ្ចេញសក្តានុពលនៃរាជធានីភ្នំពេញ និងកែច្នៃភ្នំពេញឱ្យទៅជាទីក្រុងមួយដែលរស់នៅបានតាមរយៈការបង្កើតនូវសហគមន៍ប្រកបដោយ ចិរភាពនវានុវត្តន៍ និងការរួមបញ្ចូលគ្នាជាលក្ខណៈទីក្រុងនៅក្នុងតំបន់។ អ្នកស្រី Michelle បានមានប្រសាសន៍ថា ៖«យើងមានសេចក្តីសោមន្សរីករាយក្នុងការបង្ហាញគម្រោងថ្មីរបស់យើងគឺ The EDGE នៅថ្ងៃនេះ។ គម្រោងនេះជាគម្រោងថ្មីបំផុតដែលឆ្លុះបញ្ចាំងឱ្យឃើញពីចក្ខុវិស័យរបស់ភ្នំពេញស៊ីធីសេនធ័រ Phnom Penh City Center។ គម្រោងនេះមានអគារកម្ពស់ ៤ ទៅ ៥ ជាន់ ដែលមាន ៩០ ខ្នង (ឯកតា) ត្រូវបានគូរប្លង់ឡើងដោយក្រុមហ៊ុនគូរប្លង់ដ៏ល្បីឈ្មោះ Logon ដោយអនុលោមយកទស្សនទាន “អគារហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប (Retail Office Versatile Office)” ដែលហៅកាត់ថា ROVO។គ្រប់ឯកតាទាំងអស់ត្រូវបានគូរប្លង់ជាមួយមុខងារបត់បែនដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មប្រែក្លាយទៅជាទីតាំងអាជីវកម្មតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ គម្រោងនេះស្ថិតនៅជិតឧទ្យានសាធារណៈដែលមានទំហំ២២.០០០ម៉ែត្រការ៉េដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន Shukaku ក្នុងការផ្តល់ជូននូវទីតាំងដែលអាចរស់នៅបានប្រកបដោយសុវត្ថិភាព និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ជាមួយគ្នានេះដែរ ក្នុងកម្មវិធីថ្ងៃនេះ ក្រុមហ៊ុន Shukaku ក៏មានគម្រោងអចលនទ្រព្យមួយផ្សេងទៀតគឺRisidence90 ដែលជាគម្រោងផ្ទះវីឡាសម្រាប់ការរស់នៅតាមបែបទំនើបនិងទាន់សម័យដំបូងបំផុតរបស់ក្រុមហ៊ុន។ ដោយរួមបញ្ចូលរចនាបទស្ថាបត្យកម្មទំនើបទាន់សម័យ ផ្ទះវីឡា Residence90 ហ៊ុមព័ទ្ធទៅដោយទេសភាពលក្ខណៈត្រូពិកស្របនឹងការរស់នៅបែបទាន់សម័យ។ អ្នកស្រី Michelle មានប្រសាសន៍ថា ៖«នៅក្រុមហ៊ុន Shukaku យើងជឿជាក់ថា គម្រោងរបស់យើងនីមួយៗបានចាប់ផ្ដើម និងបញ្ចប់ដោយគោលបំណងប្រកបដោយសុភវិនិច្ឆ័យច្បាស់លាស់។គោលបំណងនៅពីក្រោយការអភិវឌ្ឍគម្រោងនេះគឺផ្ដល់ជូនអ្នករស់នៅនូវការរស់នៅប្រកបដោយគុណភាព និងឆ្លាតវៃស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ»។ គម្រោងដែលកំពុងត្រូវបានអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននៅភ្នំពេញស៊ីធីសេនធ័រ រួមមាន៖ ទីលានលេងកីឡាចម្រុះ (Sports Complex) និងគម្រោងចម្រុះលំនៅឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម One Park ដែលអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន GRED ។ ក្រុមហ៊ុន Shukaku កំពុងតែពិភាក្សាជាមួយវិនិយោគគិនផ្សេងៗទៀតហើយគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតនឹងត្រូវបានប្រកាសនៅឆ្នាំបន្តបន្ទាប់។ អ្នកស្រី Michelle បានថ្លែងដូច្នេះថា ៖«ចក្ខុវិស័យរបស់ខ្ញុំ គឺបង្កើតទីកន្លែងមួយដែលអាចឱ្យសហគមន៍ (ប្រជាពលរដ្ឋ) អាចរស់នៅបានផង ធ្វើការផង និងកម្សាន្តផង។ គម្រោងផ្ទះវីឡានេះនឹងផ្តល់ជូននូវទីធ្លាធំទូលាយជាមួយនឹងទេសភាពពណ៌បៃតង និងមានហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងទុកជាមុនយ៉ាងច្បាស់លាស់ហើយជាមួយគ្នានោះ ក៏មានរួមបញ្ចូលទីតាំងកណ្ដាលសម្រាប់អាជីវកម្មដើម្បីធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ផាសុកភាព និងទំនុកចិត្ត។ អំពីក្រុមហ៊ុន Shukaku ក្រុមហ៊ុន Shukaku ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យឯកជនប្រកបដោយគំនិតច្នៃប្រឌិតមានមូលដ្ឋាននៅទីក្រុងភំ្នពេញប្រទេសកម្ពុជា។ ចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតមុខមាត់ថ្មីដល់រាជធានីភ្នំពេញ។ ដោយប្តេជ្ញាចិត្តកសាងអនាគតដល់ប្រទេសកម្ពុជា ក្រុមហ៊ុន Shukaku កំពុងតែបង្កើតគម្រោងអភិវឌ្ឍន៍ដែលអាច់រស់នៅ និងប្រកបដោយគុណភាពតាមរយៈការផ្ដល់នូវស្ដង់ដារនៃការធ្វើផែនការនគរូបនីយកម្មនាំមុខគេ។ ភ្នំពេញស៊ីធីសេនធ័រ នឹងបង្កើតទីក្រុងស្នូល លក្ខណៈទំនើប ត្រូវបានធ្វើផែនការយ៉ាងល្អិតល្អន់ និងរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅរាជធានីនៃប្រទេសកម្ពុជា។ អំពី Phnom Penh City Center មានគម្រោងប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនៅរាជធានីភ្នំពេញ ភ្នំពេញស៊ីធីសេនធ័រ (PPCC) គឺជាគម្រោងទីក្រុងដែលមានផែនការច្បាស់លាស់ដំបូងបំផុតនៅប្រទេសកម្ពុជា។ ជាទីតាំងទំនេរមានផ្ទៃដី ១១១,៦ហិចតា ភ្នំពេញស៊ីធីសេនធ័រ នឹងផ្ដល់ជូននូវពហុវិស័យមានដូចជា ហិរញ្ញវត្ថុហាងលក់ទំនិញ ការិយាល័យ លំនៅឋាន វេជ្ជសាស្ត្រ កម្សាន្ត និងឧទ្យានសម្រាប់សាធារណៈដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទីក្រុងគំរូ ហើយនឹងផ្ដល់នូវអគារស្ថាបត្យកម្មថ្មីបំផុត និងទីកម្រុងទំនើបប្រកបដោយផាសុកភាព។ ជាទីក្រុងបៃតង និងលេចធ្លោ ភ្នំពេញស៊ីធីសេនធ័រ នឹងផ្ដល់នូវទីក្រុងដែលរស់នៅបាន និងផ្សារភ្ជាប់គ្នាដល់ប្រជាពលរដ្ឋភ្នំពេញ។   CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGE
Chroy Changvar Riverside: គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ
Chroy Changvar Riverside: គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
គម្រោងពហុបំណងដ៏ធំរបស់ក្រុមហ៊ុនសុខាគ្រុប បានប្រកាសព័ត៍មានជាសាធារណនៅ លើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអំពីគម្រោងដ៏ធំមួយនេះ។ គម្រោងពហុបំណងនៅតំបន់ ជ្រោយចង្វារដែលមានដូចជា៖ គម្រោងលំនៅដ្ឋានខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងទំនើបនៅតំបន់ជ្រោយចង្វារ។ តំបន់ជ្រោយចង្វារនឹងប្រែមុខមាត់ទៅជាតំបន់ដែលមានសក្តានុពលនៅក្នុងវិស័យពាណិជ្ជកម្ម និងអចលនទ្រព្យ។ ក្រោមការបោះទុនវិនិយោគនៃវិនិយោគិនក្នុងស្រុក និងបរទេសជាដើម ជាក់ស្តែងការបោះទុនវិនិយោគរបស់ក្រុមហ៊ុនសុខាគ្រុបដែលជាគម្រោងដ៏ធំនៅតំបន់ ជ្រោយចង្វារ។ គម្រោងអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនសុខាគ្រុបគឺជាគម្រោងមួយដ៏ធំនៅក្នុងតំបន់ជ្រោយចង្វារសព្វថ្ងៃនេះ។ សូមទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំ! គំរោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ ស្ថាបត្យកម្មរចនាប្លង់មានការបង្កប់អត្ថន័យនៅក្នុងនោះនូវធាតុផ្សំ នានាជាច្រើននៃវប្បធម៌ខ្មែរដូចជា៖ ទូកនាគ របាំអប្សរា និងការឯកភាពគ្នាជាដើម សាកសម្យជាមួយនឹងទីតាំងតាមមាត់ទន្លេ។ “គម្រោងរបស់សុខាអាចនឹងក្លាយជាទីផ្សារអចលនទ្រព្យដែលមានសក្តានុពលមួយក្នុងប្រទេសកម្ពុជាដែលមានទីតំាងនៅជ្រោយចង្វារ នេះគឺជាតំបន់ល្អបំផុតនៅចំពីមុខទន្លេមេគង្គ និងបរមរាជវំាង គ្មានគម្រោងណាមួយដែលមានទីតំាងដូចនេះទេ អ្នកទិញអាចជាអ្នកទិញមក ពីបរទេស និងអ្នកដែលមានកម្រិតជីវភាពរស់នៅខ្ពស់” នេះជាសម្តីរបស់អ្នកនាង ភឿក ចំរើន ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Emerlad+។ លោក វ៉ន ចាន់ថន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Town City យល់ស្របនឹងមតិរបស់អ្នក នាង ភឿក ចំរើន “ប្រាកដណាស់ទីតំាងរបស់គម្រោងនេះពិតជាល្អនៅក្នុងតំបន់ គម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅក្រោមក្រុមហ៊ុនមួយដែលធំ ដែលមានស្នាដៃជាច្រើនក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជាជាច្រើនឆ្នំាក្នុងប្រទេសកម្ពុជា”។ លោក ចាន់ថនបានបន្ថែមទៀតថា “ក្រុមហ៊ុន មានអតិថិជនជាច្រើននៅក្នុងដៃរួចជាស្រេច ខ្ញុំគិតថាគម្រោងនេះនឹងស្រូបយកអ្នកទិញពីបរទេសកាន់តែច្រើន ហើយប្រសិនបើគម្រោងនេះមានសេវាផ្តល់ជូនអ្នកទិញក្នុងការជួយរក អ្នកដែលចង់ជួលបន្ត សេវានេះធ្វើឲ្យអ្នកទិញមានចំណូលបន្ថែម ហើយក៏កាន់តែធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យ”។ គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំមួយនេះ នៅតំបន់ជ្រោយចង្វារស្ថិតនៅក្រោមគម្រោងរបស់ ក្រុមហ៊ុនសុខាគ្រុប និងបង្ហាញវត្តមានរបស់ខ្លួន នាពេលអនាគតដ៏ខ្លីរបស់យើង នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ៕ សូមទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំ!
ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរជាមួយ Le Urban Eco Park
ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរជាមួយ Le Urban Eco Park
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
គម្រោងអភិវឌ្ឍឧស្សាហកម្មដែលទាក់ទងនឹងបរិស្ថានបៃតងដំបូងគេនៅក្នុងប្រទេសកម្ពុជា គម្រោងនោះ មានឈ្មោះថា Le Urban Eco Park គម្រោងនេះស្ថិតនៅក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនសិង្ហបុរី  CIAC Investment Co Ltd។ជាមួយប្រតិបត្តិការពេញលេញជាមួយរោងចក្រឧស្សាហកម្ម គម្រោង Le Urban Eco Park បានពង្រីក ពាណិជ្ជកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារគួរឲ្យកត់សម្គាល់។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមានស្តង់ដារខ្ពស់ ការផ្តល់ជូននូវការថែទំសុខភាព និងសុវត្ថិភាពដល់បុគ្គលិកគ្រប់រូបស្ថិតក្រោមការធានាយ៉ាងខ្ពស់ស្របតាមស្តង់ដារមួយយ៉ាងល្អប្រសើរ។លើសពីនេះទៀតបរិបទព័ណ៍បៃតងធ្វើឲ្យលោកអ្នកមានផលចំណេញយ៉ាងច្រើន រួមចំណែកសន្សំសំចៃផ្នែកហិរញ្ញវត្ថុដល់ម្ចាស់រោងចក្រ និងអ្នកជួលផងដែរដោយបានប្រើប្រាស់នូវ គម្រោងបរិដ្ឋានបៃតងដោយមានការសន្សំសំចៃថាមពល និងមានការច្នៃប្រឌិតខ្ពស់ ទំាងអស់ នេះវាបានជួយសម្រួលក្នុងការចំណាយ និងជួយសម្រួលឲ្យគុណភាពផលិតផលរបស់យើងកាន់តែមានភាពប្រសើរឡើង។SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAYបរិវេណព័ណ៍បៃតង ចំណតយានយន្ត កន្លែងស្នាក់នៅសម្រាប់បុគ្គលិក ការប្រើប្រាស់វត្ថុធាតុ សារឡើងវិញជៀសវាងការបញ្ចេញកាកសំណល់ឧស្ម័នកាបូនិច វាជាគោលគំនិតចំបងដែលគម្រោងមួយនេះបេ្តជ្ញា។ គម្រោងការមេដែលជាគម្រោងការអភិវឌ្ឍពោរពេញដោយអនាម័យ ហើយជាបណ្តុំនៃសកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្ម រួមផ្តុំគ្នាតែមួយដើម្បីធ្វើឲ្យកាន់តែ ប្រសើរឡើងនៃជីវិតប្រចំាថ្ងៃរបស់បុគ្គលិក និងអ្នកស្នាក់នៅ។Le Urban Eco Park គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលគម្រោងឧទ្យាន ឧស្សាហកម្មរបស់ក្រុមហ៊ុនមួយនេះត្រូវទទួលពានរង្វាន់ Green Mark Gold ដែលចេញ ដោយអជ្ញាធរសំណង់ និងសាងសង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍនជាតិនៃប្រទេសសិង្ហបុរី។ សម្រាប់ការអភិវឌ្ឍគម្រោងដោយបានទទួលពានរង្វាន់កិត្តិយសមួយនេះគឺរឹតតែបង្ហាញអំពីការជឿជាក់ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិអំពីទំនួលខុសត្រូវខ្ពស់ក្នុងការប្រតិបត្តិក្នុងវិស័យឧស្សាហកម្មរបស់ក្រុមហ៊ុនមួយនេះ។ជាក់ស្តែងការសាងសង់ត្រូវបានធ្វើឡើងនូវលើផ្ទៃដីយ៉ាងធំទូលាយ ដែលផ្តល់ភាពកាន់តែប្រសើរឡើងជាមួយផាសុកភាពដល់បុគ្គលិក ទីតំាងធ្វើការរបស់ពួកគាត់ត្រូវបានរចនាឡើងជាមួយប្រព័ន្ធខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ នេះគឺជាអ្វីដែលបុគ្គលិកធ្វើការក្នុងរោងចក្រនៅក្នុងប្រទេសកម្ពុជាតែងតែប្រាថ្នា។សាងសង់ឡើងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបជូនដល់បុគ្គលិក អាហារ ដ្ឋាន និងកន្លែងសម្រាក ចំនួនផ្ទៃដៃសរុប១៨ហិកតា ផ្ទៃដីចំនួន១០០០០០ម៉ែត្រការ៉េ សម្រាប់លក់ និងជួល។គម្រោង Le Urban Eco Park ជាគម្រោងមួយដ៏ធំបំផុត!គម្រោងអភិវឌ្ឍត្រូវបានធ្វើឡើងយ៉ាងជិតស្និទ្ធជាមួយបរិបទបរិស្ថានបៃតង ដោយយកដើម ឬស្សីជាមូលដ្ឋានគ្រឹះក្នុងការតុបតែង។ ជំនួសដោយម៉ាស៊ីនត្រជាក់ត្រូវបានបំពាក់ដោយមកវិញដោយកង្ហាធំជាមួយ និងការប្រើប្រាស់ពន្លឺធម្មជាតិដោយចំាងចូលតាមបង្អួចជាពិសេសផ្ទៃដីប្រមាណ៣០ភាគរយត្រូវបានធ្វើជាសួនធម្មជាតិនិងតំបន់បៃតងនៃផ្ទៃដីសរុប។ជាលទ្ធផលបានមកពីគម្រោងបរិស្ថានបៃតងនេះបានផ្តល់ផលចំណេញយ៉ាងច្រើនក្នុងការ សន្សំសំចៃថវិការចំណាយថ្លៃអគ្គិសនី ដោយអាចបង្វែរថវិការនេះផ្គត់ផ្គង់ទៅលើថ្លៃប្រតិបត្តិ ការក្នុងរោងចក្ររបស់លោកអ្នក។ក្រុមហ៊ុនអភិវឌ្ឍ C.I.A.C. បានរៀបចំគម្រោងយ៉ាងម៉ត់ចត់ ទាក់ទងនឹងការប្រឈមមុខនឹង បញ្ហាការផ្គត់ផ្គង់អគ្គិសនី និងទឹកជំនន់។កម្ពុជាត្រូវបានទទួលស្គាល់ថាមានតម្លៃអគ្គិសនីខ្ពស់ និងការនំាចូលអគ្គិសនីពីប្រទេសជិតខាង Le Urban Eco Park នឹងធ្វើការគ្រប់គ្រងអគ្គិសនីដោយផ្ទាល់ មិនមានគិតតម្លៃបន្ថែមលើ អគ្គិសនីនោះឡើយសូមកុំបារម្ភអំពីតម្លៃអគ្គិសនី។ Le Urban Eco Park មានប្រព័ន្ធគ្រប់គ្រងទឹកជំនន់យ៉ាងល្អ ដោយមានការគិតយ៉ាងល្អិតល្អន់អំពីផលិតភាពរបស់បុគ្គលិក។ហេតុផលមួយទៀតជម្រុញឲ្យលោកអ្នកធ្វើការពង្រីកមុខរបររបស់លោកអ្នកទៅកាន់ Le Urban Eco Park ដោយសារគម្រោងនេះពិតជាបានជួយកាត់បន្ថយថ្លៃចំណាយ ហើយធ្វើឲ្យ គុណភាពបរិស្ថានកន្លែងស្នាក់នៅ និងស្នាក់នៅរបស់បុគ្គលិករបស់លោកអ្នកកាន់តែប្រសើរឡើង។ អ្នកគ្រប់គ្រងអាចផ្តល់ជូនសេវាជួលផ្ទះស្នាក់នៅដល់បុគ្គលិករបស់ខ្លួន កត្តានេះជាកត្តាជម្រុញទឹក ចិត្តបុគ្គលិក និងលើកកំពស់ស្តង់ដាររស់នៅសម្រាប់បុគ្គលិកទៀត ផង។លំនៅដ្ឋាននៅក្នុងគម្រោងមួយនេះត្រូវបានរៀបចំឡើងដោយម៉ត់ចត់ ដូច្នេះអ្នកគ្រប់គ្រងរបស់ អ្នកមិនមានការព្រួយបារម្ភឡើយពីការអភិវឌ្ឍមុខជំនួញរបស់លោកអ្នក។ គម្រោងនេះមានខុនដូ និងផ្ទះល្វែង សម្រាប់លក់ឥឡូវនេះវាក៏ជាការវិនិយោគផងដែរ ហើយក៏មានការរៀបចំលំនៅដ្ឋានសម្រាប់ជួលផងដែរ។សម្រាប់គម្រោងលំនៅដ្ឋានសម្រាប់បុគ្គលិកនៅក្នុងរោងចក្រ អាចទទួលបុគ្គលិកស្នាក់នៅប្រ មាណ ២០០០នាក់ គម្រោងនេះមានផ្តល់ជូនអាហារដ្ឋាន ចំណតយានយន្ត សួនច្បារ និងកន្លែងកំសាន្តដែលនៅជិតកន្លែងស្នាក់នៅ។Le Urban Eco Park មានទីតំាងនៅផ្លូវជាតិលេខ៣ ឃុំកណ្តោក ខេត្តកណ្តាល ធ្វើដំណើរប្រមាណ ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វាមានភាពងាយស្រួលក្នុងការធ្វើដំណើរហោះហើរសម្រាប់អ្នកធ្វើដំណើរ។ចំណុចសំខាន់អ្វីដែលម្ចាស់រោងចក្រធ្វើការវិនិយោគជាមួយគម្រោងមួយនេះ? មានគន្លឹះសំខាន់ចំនួន៣ដែលអ្នកវិនិយោគផ្តោតយកចិត្តទុកដាក់បំផុត ទិដ្ឋភាព ស្តង់ដារនៃគុណភាព ការសាងសង់ និងប្រសិទ្ធភាព។Le Urban Eco Park មិនធានាថាអ្នកនឹងធ្វើការចាយវាយថវិការរបស់អ្នកច្រើនប៉ុណ្ណាទេប៉ុន្តែយើងប្រាកដថាអ្នកនឹងសន្សំថវិការរបស់លោកអ្នកបានយ៉ាងច្រើន សម្រាប់ធ្វើការពង្រីក ជំនួញរបស់អ្នក។ Le Urban Eco Park នឹងប្រារព្ធពិធីសម្ភោធជាផ្លូវការនៅថ្ងៃពុធ ទី០៨ ខែមិថុនា ២០១៦ នៅសណ្ឋាគារ Raffles Hotel Le Royal។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមសម្រាប់តែ អ្នកដែលមានសំបុត្រអញ្ជើញតែប៉ុណ្ណោះ។ មានការអញ្ជើញចូលរួមជាអថិបតិយភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ចម ប្រសិទ្ធិ ក្នុងព្រឹត្តិការណ៍បើកសម្ភោធគម្រោង។ សម្រាប់អតិថិជនដែលមាន ចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះអាចធ្វើការទាក់ទងការិយាល័យផ្នែកលក់។ ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរ, សាកសួរព័ត៍មានបន្ថែមនៅថ្ងៃនេះ!SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAY
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ J & L គ្រោងលក់ Sky Tree​ ខនដូ!
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ J & L គ្រោងលក់ Sky Tree​ ខនដូ!
June 6, 2022, 5:06 p.m.
Property Reviews
Realestate News
ក្រុមហ៊ុន J & L Development Company បានប្រកាសជាផ្លូវការក្នុងការដាក់ចេញគម្រោង Sky Tree Condominium ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីម្សិលមិញ។ក្រុមហ៊ុន J & L Development Company ដែលមានបទពិសោធន៍ក្នុងស្រុកជាង២០ឆ្នាំនៅកម្ពុជា និងដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន MCC CORPORATION ដ៏ល្បីឈ្មោះលំដាប់ពិភពលោកនៅរដ្ឋធានីប៉េកាំង ប្រទេសចិន និងក្រុមហ៊ុនដទៃទៀតដូចជា ក្រមហ៊ុន URBAN ARCHITECTURE ដែលជាក្រុមហ៊ុនស្ថាបត្យកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន KNIGHT FRANKដែលជាទីភ្នាក់ងារលក់ដ៏ល្បីល្បាញពីចក្រក្រភពអង់គ្លេស  ទទួលបានជោគជ័យច្រើននៅប្រទេសកម្ពុជា, CENTURY 21 CAMBODIA; MATSU PROPERTY of Taiwan;និងក្រុមហ៊ុនREALESTATE.COM.KH ដែលជាគេហទំព័រស្រាវជ្រាវនិងទីភ្នាក់ងារផ្សព្វផ្សាយ លើវិស័យអចនលទ្រព្យ ដំបូងគេបង្អស់ប្រទេសកម្ពុជា។ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominiumភ្ញៀវកិត្តិយសរួមមានលោក Scott Wu នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន J & L Property Development Co. Ltd លោកChen Shaochunប្រធាន នៃក្រុមហ៊ុន MCC International Corporation Ltdលោក Sun Qingdong អនុប្រធាននៃក្រុមហ៊ុន MCC International Corporation Ltd។នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន J & L Property Development Co., Ltd លោក Scott Wu បានមានប្រសាសន៍ទៅកាន់សន្និសិទកាលពីម្សិលមិញថា” ក្រុមហ៊ុន J & L Property Development  ក្នុងនាមជាអ្នកសម្របសម្រួលដ៏សំខាន់នៃគម្រោង Sky Tree Condominium បាននាំមកជូនដៃគូជំនាញល្បីៗដែលទទួលការកោតសរសើរខ្ពស់លើពិភពលោក ក្នុងការអភិវឌ្ឍ ធ្វើផែនការ សាងសង់ គ្រប់គ្រងដំណាក់កាលផ្សេងៗប្រកបដោយជំនាញខ្ពស់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់ ដែលបានដាក់ចេញនូវគម្រោងនេះដោយអនុលោមតាមតម្រូវការនិងមធ្យោបាយរបស់ប្រទេសនោះ ឱ្យបានទាន់ពេលវេលា។ក្រុមហ៊ុន J & L នឹងព្យាយាមធ្វើឱ្យមានតម្លៃសមរម្យក្នុងការទិញខុនដូ ដែលជាគោលបំណងដ៏សំខាន់តាមរយៈការបញ្ចុះតម្លៃតាមដែលអាចធ្វើទៅបាន ទៅតាមតម្រូវការក្នុងស្រុក និងកម្រិតហិរញ្ញវត្ថុ ក៏ប៉ុន្តែទន្ទឹមនឹងនេះយើងនៅតែរក្សាគុណភាពខ្ពស់នៃខុនដូដែលបានសាងសង់រួចរាល់ដែរ។ក្រុមហ៊ុន J & L នឹងផ្តល់នូវដំណោះស្រាយ “ជាកញ្ចប់” ដោយសហការជាមួយធនាគារបរទេសទៅក្នុងភាពជាដៃគូដើម្បីផ្តល់កម្ចីទិញផ្ទះ “ដោយគ្មានភាពស្មុគស្មាញ”ដល់អថិតិជន និងវិនិយោគិន ដែលបានទិញយូនីតក្នុងគម្រោង Sky Tree។អថិតិជនក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែបង់ប្រាក់ដំបូងចំនួន 10% នៃតម្លៃសរុប។ ហើយអាចទទួលបានហិរញ្ញវត្ថុ ៧០%សម្រាបនៃការទូទាត់នៅសល់។ការផ្តល់ហិរញ្ញប្បទាននេះគឺមានរយៈពេលរហូតដល់ទៅ 15 ឆ្នាំ។Sky Tree Condominium យូនីត គឺតម្លៃចាប់ពី ៨៩.៤៤០ ដុល្លារតែប៉ុណ្ណោះ។លោក Simon ដែលជាស្ថាបនិកក្រុមហ៊ុន J & L មានបំនងធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់អ្នកដែលរស់នៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងតាមរយៈការណែនាំពីផ្នែកនិងសម្ភារបច្ចេកវិទ្យាទំនើបដែលបាននាំចូលពីបរទេស ដូចជាសម្ភារមិនប៉ះពាល់ដល់បរិស្ថាន ស៊ុមបង្អួចមិនចូលខ្យល់ ស៊ុមបង្អួចកញ្ចក់ដែលមានច្រើនពណ៌ដូចធម្មជាតិជាដើម។ល។ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominiumក្រុមហ៊ុន J&L ចង់ក្លាយទៅជា “កាតាលីករ” ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យបានឆាប់រហ័សទៅក្នុងទីផ្សារពិភពលោកសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ហើយកំពុងទាក់ទង ភាគីសំខាន់ៗក្នុងទីផ្សារមួយចំនួនដើម្បីរួមបញ្ចូលជំនាញក្នុងតំបន់របស់ពួកគេ និងធ្វើឱ្យទីផ្សារក្នុងរាជធានីភ្នំពេញទៅកាន់បណ្តាញដ៏ធំៗរបស់ខ្លួន។ក្រុមហ៊ុន J & L ក៏ធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើសុវត្តិភាពនិងសេចក្តីសុខដោយសហការជាមួយក្រុមហ៊ុនកំពូលMCC International Corporationមកពីទីក្រុងប៉េកាំង។ C.E.O និងក្រុមគ្រួសាររបស់លោកក៏នឹងមករស់នៅក្នុងខនដូនេះនៅពេលដែលគម្រោងចប់រួចរាល់។ការសាងសង់បានចាប់ផ្ដើមនិងកំពុងបន្តរហើយនៅខណ្ឌឫស្សីកែវ។លោក Sun Qingdong អនុប្រធាននៃក្រុមហ៊ុន MCC International Corporation Ltd បានមានប្រសាសន៍បន្ថែមទៅកាន់សន្និសិទថា ”ក្រុមហ៊ុន MCC បានជាប់ចំណាត់ថ្នាក់លេខ ៣២៦ ក្នុងចំណោមក្រុមហ៊ុនចំនួន ៥០០ លើពិភពលោក និងស្ថិតក្នុងចំណាត់ថ្នាក់ទី១០ នៅក្នុងក្រុមហ៊ុនម៉‌ៅការចំនួន២២៥ លំដាប់ខ្ពស់លើពិភពលោកនៃកំណត់ត្រាព័ត៌មានវិស្វកម្ម។ និងសាងសង់សំណង់ដ៏រឹងមាំតាមបែបវិស្វកម្មនៅជុំវិញពិភពលោក។ ក្រុមហ៊ុន MCCI មានការិយាល័យសាខា បុត្រសម្ព័ន្ធនិងតំណាងនៅអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អាហ្រ្វិក អាមេរិកខាងត្បូង ។ល។ក្រុមហ៊ុន MCCI មានមោទភាពក្នុងការផ្តល់ជូននូវជំនាញវិស្វកម្ម សំណង់ និងការគាំទ្រយុទ្ធសាស្ត្រជារួមសម្រាប់ក្រុមហ៊ុន J & L Property Development Co. Ltd ដែលជាគម្រោងបច្ចុប្បន្ននិងអនាគតនៅប្រទេសកម្ពុជា”។ជាមួយការគាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន MCCI Corporation ការសាងសង់បានចាប់ផ្តើមឡើងនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អស់រយៈពេលជាយូរមកហើយ មុនពេលប្រកាសដាក់លក់។ ដំណាក់កាលទី១ នឹងត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ២០១៩ ហើយត្រៀមសម្រាប់ការប្រគល់ជូនអតិថិជន។លោក Melvin Baroga ប្រធាននាយកដ្ឋាននៃផ្នែករចនានៃក្រុមហ៊ុន Urban Architecture Co., Ltdបានប្រាប់ឲ្យដឹងថា ”ការរចនានៃ Sky Tree ខុនដូនេះត្រូវបាន ប្រាថ្នាយ៉ាងខ្លាំងក្នុងការបង្កើតចំណាប់អារម្មណ៍ដែលជាគំរូអស្ចារ្យស្ថាបត្យកម្ម។ បានបង្កើតបន្ទាត់កាត់កែងដែលបានពង្រីកពីវេទិកានេះឡើងទៅដំបូល មានភាពតភ្ជាប់នៃឧត្តមភាពមួយពីអគារជុំវិញនោះ។ ការរួមបញ្ចូលគ្នា ដើម្បីភាពរឹងមាំនៃការរចនាដោយផ្ដេកនិងបញ្ឈរត្រូវបាន បង្កើតទម្រង់ rectilinear មួយដែលបង្ហាញថាស្ថិរភាពនិងការអចិន្ត្រៃយ៍” ។“លោកអ្នកអាចមើលឃើញទេសភាពរាជធានីភ្នំពេញទាំងមូល។ ជាពិសេសភាគច្រើននៃបរិវេណអគារទាំងមូលទុកសម្រាប់កន្លែងសាធារណៈជាច្រើនទៀតដូចជា សួនច្បារលើដំបូល កន្លែងចុះចតឧទ្ធម្ភាគចក្រ គ្លីនិក Sky bar កន្លែងហាត់ប្រាណ ស្ប៉ា កន្លែងលក់ទំនិញយីហោល្បីៗលំដាប់ថ្នាក់អន្តរជាតិ ចំណតរថយន្តគ្រប់គ្រាន់ អគារអាជីវកម្ម និងកន្លែងផ្សេងៗជាច្រើនទៀត” លោក Baroga បានបន្ថែម ”។ទោះបីជាក្រុមហ៊ុនJ&Lជាគម្រោងដំបូងនៅកម្ផុជាក៏ដោយក៏គម្រោងក្រុមហ៊ុននេះនឹងបន្តរមានអ្វីជាច្រើន ផ្តល់ជូន។ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominium
Your Gateway to ASEAN
Your Gateway to ASEAN
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
The Gateway showroom is open everyday from 9.00am to 6.00pm. The Gateway showroom is located at the actual construction site of the Gateway project, along Russian Boulevard - the physical gateway of Phnom Penh central city.As Russian Boulevard is the main road or the gateway of Phnom Penh, it is the essential route for all VIPs entering the city, especially those traveling to the Prime Minister’s office from the International Airport. By positioning itself here on the main artery of Phnom Penh, the Gateway promises sustained appreciation for all ASEAN investors.  The Gateway is 3 minutes away from major amenities of Phnom Penh City. It will be alongside a variety of retail flagship stores, key government ministries, upcoming mega malls, and a host of International schools and embassies. Meanwhile, TA Corp has identified Cambodia as a fast rising market. Cambodia has illustrated strong and steady property growth year on year, with its average property prices doubling every 4-5 years over the past 10 years. Prime properties in Phnom Penh exhibit attractive rental yield of 7-11% of purchase prices. With bulk of its purchasing demand coming from the local buyers located in Phnom Penh; it displays a vote of confidence and a positive signal for potential investors who have already invested. The ASEAN Economic Community (AEC) has substantially increased the convenience of doing business in Phnom Penh and stimulated the demand for foreign direct investments from International Companies. Investor’s from around the world are seizing the opportunity to tap on the high growth potential of the rising Cambodian market. Learn more about this iconic project: Check out the full listing and inquire today!