+855 92 92 1000
Logo
គម្រោងអគារដ៏ធំស្កឹមស្កៃនៅកណ្តាលទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:05 p.m.
Published on: January 23, 2017, 7:30 a.m.
Property Reviews
Realestate News

គម្រោងអគារដ៏ធំស្កឹមស្កៃនៅកណ្តាលទីក្រុងភ្នំពេញ


គម្រោង The Bridge ជាឈ្មោះនៃគម្រោងសាងសង់ដ៏ធំបំផុតចុងក្រោយបង្អស់ដែលនឹងក្លាយជាគម្រោងមួយដែលតំណាងឱ្យទីក្រុងភ្នំពេញនាពេលឆាប់ៗខាងមុខ។ ប្រាកដណាស់គម្រោង The Bridge នឹងជាគម្រោងអភិវឌ្ឍន៏ចម្រុះដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ហើយពេលថ្មីៗនេះមានការប្រារព្ធកម្មវិធីបូកសរុបលទ្ធផលសាងសង់ប្រចាំខែធ្នូឆ្នាំ២០១៦នៅឯសណ្ឋាគារផ្កាយប្រាំសូហ្វីទែលភ្នំពេញកាលពីថ្ងៃសុក្រកន្លងទៅ។

គម្រោង The Bridge គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នាកម្ពុជា-សិង្ហបុរីរវាងក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridgeLand កម្ពុជា។ វិនិយោគិនទាំងនេះបានសម្រេចចិត្តបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់៣០០លានដុល្លារសម្រាប់បញ្ចប់ការសាងសង់ទាំងស្រុងលើគម្រោងអគារភ្លោះទាំងពីរនេះ។ គម្រោងរំពឹងថាបញ្ចប់ការសាងសង់និងប្រគល់ជូនអតិថិជនរបស់ ខ្លួននៅក្នុងឆ្នាំ២០១៨។

បើទោះបីជាមានគម្រោងអភិវឌ្ឍន៏ជាច្រើនកំពុងបានសាងសង់ឡើងក្នុងទីក្រុងក៏ដោយ ក៏គម្រោងអភិវឌ្ឍន៏ចម្រុះ The Bridge នៅតែជាគម្រោងដ៏ល្អមួយដែលមានទីតាំងស្ថិតនៅជិតកោះពេជ្រ ដែលអាចមើលឃើញទេសភាពទន្លេបាសាក់យ៉ាងស្រស់ស្អាត ក៏ដូចជាទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញផងដែរ។ គម្រោងនេះត្រូវបានសាងសង់ឡើងរួមផ្សំគ្នារវាងភាពទាន់សម័យភាពប្រណិត និងផាសុកភាពសម្រាប់អតិថិជនរបស់ខ្លួនជាពិសេសក៏បានសាសង់ឡើងដោយពិនិត្យពិច័យទៅលើក្បួនហ៊ុងស៊ុយផងដែរទាំងអស់នេះពិតជាការផ្តល់ជូនគ្រប់បែបយ៉ាងសម្រាប់អ្នករស់នៅ និងអ្នកប្រកបរបរអាជីវកម្ម។

គម្រោង  The Bridge ត្រូវបានសាងសង់ឡើងស្ថិតនៅកណ្តាលក្រុងភ្នំពេញ ទល់មុខស្ថានទូតអូស្រ្តាលីក្នុងសង្កាត់ទន្លេបាសាក់។ គម្រោងខុនដូបំពាក់ដោយសម្ភារៈ ការិយាល័យនិងផ្សារទំនើបហើយវាស្ថិតនៅតំបន់ដ៏មានសក្តានុពលដែលផ្ដល់ឱ្យអ្នករស់នៅ និងអ្នកធ្វើអាជីវកម្មនូវជម្រើសដ៏ល្អក្នុងការរស់នៅធ្វើការនិងកម្សាន្តនៅក្នុងអគារមួយនេះ។

អ្នកអភិវឌ្ឍន៏កំពុងតែបានធ្វើការលើគម្រោងទីពីររបស់ខ្លួនដែលមានឈ្មោះថា The Peak ជាគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះស្ថិតនៅចម្ងាយប្រហែលជា១០០ម៉ែត្រពីគម្រោង The Bridge។ គម្រោង The Peak នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ និងផ្តល់ជូនរសនិយមបែបទាន់សម័យទាំងការរស់នៅនិងបំពេញការងារនៅក្នុងទីក្រុង។ សូមរកមើលព័ត៌មានគម្រោងថ្មីៗរបស់ក្រុងមហ៊ុន Oxleyនៅទីនេះ!

សម្រាប់អ្នកដែលចាប់អារម្មណ៏លើគម្រោង The Bridge ឬ The Peak សូមមកមើលសំណង់គំរូរបស់យើងនៅផ្លូវសម្តេចហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភូមិ១៤ ភ្នំពេញ (ទល់មុខសណ្ឋាគារ Toyoko Inn) ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩២​ ៧៧៧ ៩២៥/ ០៩២ ៩២៦ ៩២៧ ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ឥឡូវនេះ!
borey-ads-580-x-90-khmer

Comments