ក្រុមហ៊ុន Oxley WorldBridge បង្ហាញពីភាពជោគជ័យក្នុងឆ្នាំបន្តបន្ទាប់
កាលពីថ្ងៃសុក្រ ទី៧ ខែមេសាកន្លងទៅ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridge Land (Cambodia) Co., Ltd., ដែលជាក្រុមហ៊ុនដៃគូរវាងសិង្ហបុរី និងកម្ពុជាបានអភិវឌ្ឍន៍រួមគ្នាលើគម្រោង…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
កាលពីថ្ងៃសុក្រ ទី៧ ខែមេសាកន្លងទៅ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridge Land (Cambodia) Co., Ltd., ដែលជាក្រុមហ៊ុនដៃគូរវាងសិង្ហបុរី និងកម្ពុជាបានអភិវឌ្ឍន៍រួមគ្នាលើគម្រោង…
![]()

កាលពីថ្ងៃសុក្រ ទី៧ ខែមេសាកន្លងទៅ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridge Land (Cambodia) Co., Ltd., ដែលជាក្រុមហ៊ុនដៃគូរវាងសិង្ហបុរី និងកម្ពុជាបានអភិវឌ្ឍន៍រួមគ្នាលើគម្រោង “The Peak” និងគម្រោង “The Bridge” ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅទន្លេបាសាក់បានប្រារព្ធកម្មវិធីអបអរសាទរមួយដើម្បីប្រកាសពីភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយឆ្នាំនៅសណ្ឋាគារ Raffles Hotel Le Royal នៅទីក្រុងភ្នំពេញ។
លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Oxley (Gem) Cambodia Co., Ltd., បាននិយាយនៅក្នុងពិធីកាលពីល្ងាចថ្ងៃសុក្រថា“ក្នុងឆ្នាំកន្លងទៅនេះយើងបានសម្រេចសមិទ្ធិផលធំៗជាច្រើនសម្រាប់ក្រុមហ៊ុនរបស់យើង។ កម្មវិធីលើកដំបូង “topping out” របស់គម្រោងធំមួយនៅក្នុងប្រទេសកម្ពុជាគឺគម្រោង The Bridge ដែលជាគម្រោងដែលទទួលបានការលក់ដ៏ខ្លាំងក្លាបំផុត ហើយចំណែកឯដំណើរការសាងសង់របស់ គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំទី២របស់យើងគឺគម្រោង The Peak”។
លោកឧញ៉ា ឬទ្ធី បានបន្តទៀតថា “សម្រាប់ហេតុផលនេះយើងបានសម្រេចចិត្តរៀបចំកម្មវិធីមួយដើម្បីអបអរសាទរដល់រដូវបុណ្យទានរបស់កម្ពុជា និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណដ៏អ្នកគ្រប់គ្នាដែលមានវត្តមានក្នុងកម្មវិធីនេះ និងសូមជូនពរឲ្យមានសុខភាពល្អ និងមានភាពសំបូរសប្បាយក្នុងឆ្នាំថ្មីពេញមួយឆ្នាំ”។
គម្រោង The Bridge បានប្រារព្ធពិធី “topped-out” កាលពីខែធ្នូ ឆ្នាំ២០១៦ ផ្តោតសំខាន់លើការបញ្ចប់ការសាងសង់ក្នុងដំណាក់កាលដ៏ធំចុងក្រោយរបស់គម្រោង។ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន Cambodia’s WorldBridgeLand បានវិនិយោគលើទឹកប្រាក់ទំហំប្រមាណជាង៣០០លានដុល្លារ លើគម្រោង The Bridge ដែលរំពឹងយ៉ាងមុតមាំថានឹងបញ្ចប់ និងប្រគល់ជូនឲ្យអតិថិជនរបស់ខ្លួនទាន់ពេលនៅត្រឹមឆ្នាំ២០១៨។
អគាររបស់ The Bridge មានទីតាំងស្ថិតនៅជិតកោះពេជ្រ និងទន្លេបាសាក់គម្រោងនេះជាគម្រោងខុនដូដែលឈានមុខគេ និងពេញនិយមនៅក្នុងទីក្រុងភ្នំពេញ ដែលមានផ្តល់ជូនកន្លែងធ្វើពាណិជ្ជកម្ម និងទីផ្សារលក់រាយ ហើយបានទទួលបានទំហំនៃការលក់ក្នុងចំនួនយ៉ាងច្រើន។ ហើយក្នុងពេលជាមួយគ្នាក្នុងពេលបច្ចុប្បន្ននេះអ្នកអភិវឌ្ឍន៍បានកំពុងអភិវឌ្ឍន៍លើគម្រោងទីពីររបស់ពួកគេគឺគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak ស្ថិតនៅចម្ងាយប្រហែល៥០ម៉ែត្រប៉ុណ្ណោះពីគម្រោង The Bridge។ គម្រោង The Peak គ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២០ខាងមុខ៕
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›