+855 92 92 1000

ឆ្នេរសមុទ្រខៀវ Blue Bay

Blue Bay Resort, សង្កាត់បី, ក្រុងព្រះសីហនុ, ក្រុងព្រះសីហនុ

តម្លៃលក់$131,000$1,900/ម៉ែតការ៉េ
100%ដំណើរការនៃការសាងសង់?
2021បញ្ចប់ឆ្នាំ?

គម្រោង BLUE BAY

គម្រោង Blue Bay មានទីតាំងស្ថិតនៅលើឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ ក្នុងដំណាក់កាលដំបូង គម្រោងនេះត្រូវបានសាងសង់ជាខុនដូអគារ C លើផ្ទៃដីប្រហែល ១១០,០០០ ម៉ែត្រការ៉េ កម្ពស់ ៣៧ ជាន់ បែងចែកជាអាផាមេនចំនួន ១,៤៤៨ យូនីត។ ហើយអគារខ្ពស់នេះនឹងក្លាយជាលំនៅដ្ឋានបែបចម្រុះយ៉ាងប្រណិតជាប់មាត់សមុទ្រដំបូងគេ បន្ទាប់ពីការប្រគល់ផ្ទះនៅចុងឆ្នាំ ២០១៩នេះ ។

គម្រោងអគារទាំងមូលត្រូវបានបញ្ចប់រួចរាល់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ។ ចំណែកការតុបតែង ផ្នែកខាងក្រៅ ការតំឡើងកញ្ចក់ និងការតុបតែងផ្ទៃខាងក្នុងក៏បាន បញ្ចប់រួចរាល់ហើយដែរ។ ដូច្នេះឥឡូវនេះ​ វានៅតែរង់ចាំថ្ងៃប្រគល់ផ្ទះជាផ្លូវការជូនអតិថិជននៅក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខប៉ុណ្ណោះ។​ យូនីតលំនៅដ្ឋានរបស់គម្រោង Blue Bay (ក្នុងអគារ C) មានទំហំចាប់ពី ៥៨ -១០០ ម៉ែត្រការ៉េ និងត្រូវបានដាក់លក់សម្រាប់អតិថិជន។ គម្រោង Blue Bay កំពុងផ្តល់ជូនការជួលត្រលប់ក្នុងអត្រា ៨%ប្រចាំ ក្នុងរយៈពេល ៨ ឆ្នាំ ខណៈដែលធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ប្រាក់កម្ចីទិញផ្ទះដល់អតិថិជន។

ឥឡូវនេះផ្ទះគម្រូបានបើកចំហសម្រាប់អ្នកមកមើល​ និងភ្ញៀវទេសចរទូទៅ ដែលចង់ ឃើញ និងស្វែងយល់អំពីគុណភាព ភាពឥតខ្ចោះ និងភាពស្រស់ស្អាតនៃគម្រោងដែលអាចធានាផ្តល់គុណភាពនៃជីវិតសម្រាប់ការរស់នៅនៅក្នុងតំបន់ឆ្នេរសមុទ្រ។ ជម្រើសដ៏សម្បូរបែបនៅក្នុងគម្រោង Blue Bay កំពុងរង់ចាំអ្នក។ លើសពីការផ្តល់ផលចំណេញ ត្រលប់ខ្ពស់ អ្នកទិញនឹងទទួលបានបទពិសោធន៍រស់នៅបែបថ្មីនៅក្នុងតំបន់ឆ្នេរល្អបំផុតក្នុងពិភពលោក។

គម្រោង Blue Bay មានសេវាកម្មសម្បូរបែបដូចជា៖ ក្លឹបកម្សាន្ត កន្លែងហែលទឹក អាងហែល កន្លែងលេងបាល់ទះលើឆ្នេរ ភោជនីយដ្ឋានម្ហូបចិន និងអឺរ៉ុប ភោជនីយដ្ឋាន និងរង្គសាល​លើដំបូល កន្លែងលេងប៊ីយែ ក្លឹបអាជីវកម្ម ក្លឹបហាត់ប្រាណ ផ្សារទំនើប ហាងកាហ្វេ កន្លែងផ្តល់សេវាកម្មអចលនទ្រព្យ និងច្រើនទៀត ... គម្រោង Blue Bay បង្កើតឡើងដើម្បីបំពេញតាម តម្រូវការសម្រាប់ប្រជាជនគ្រប់រូបទាំងការរស់នៅប្រចាំថ្ងៃ និងការសម្រាកលម្ហែថ្ងៃវិស្សមកាល។ លើសពីនេះទៅទៀត សណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ល្បីល្បាញ ឈ្មោះថា Wyndham Hotel និងហាងទំនិញមិនជាប់ពន្ធដ៏ធំមួយបានចុះហត្ថលេខាចូលរួមជាមួយគម្រោង Blue Bay។

គម្រោង Blue Bay ស្ថិតនៅជិតរង្វង់មូលតោពីរ ដូច្នេះរស់នៅក្នុងគម្រោង Blue Bay គឺរស់នៅជិតតំបន់សេវាកម្មសំខាន់ៗចំកណ្តាលក្រុង។ Blue Bay ជាជម្រើសឆ្លាតវៃនៃលំនៅដ្ឋានតំបន់ឆ្នេរ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមអ៊ីម៉ែល ឬទូរស័ព្ទមកកាន់…..

Loading...
Loading...