The Vincent Condo
សង្កាត់បី, ក្រុងព្រះសីហនុ
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
The Vincent Condo
ការអភិវឌ្ឍខុនដូបែបរមណីដ្ឋានដ៏ល្អបំផុតមួយនឹងចាប់ផ្តើមឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា លើទឹកដីខេត្តព្រះសីហនុ។ គម្រោងនេះមានឈ្មោះថា ខុនដូ The Vincent Condo!
ស្ថិតនៅតាមបណ្តោយផ្លូវធំ គម្រោង The Vincent Condo ឈរលើទីតាំងដ៏មានសក្តានុពលនៅក្នុង តំបន់ពាណិជ្ជកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងសង្កាត់បី ខណ្ឌមិត្តភាព ដែលជាតំបន់មួយ ដែលអ្នកជំនាញជាច្រើនហៅថា “ទីតាំងល្អបំផុតនៅក្រុងព្រះសីហនុ” ។
The Vincent Condo ជាគម្រោងតម្លៃសមរម្យ ដែលយូនីតស្ទូឌីយោ មានតម្លៃ ៤៥.៥០០ ប៉ុណ្ណោះ ដុល្លារក្នុងមួយយូនីត។ គេរំពឹងថាគម្រោងនេះនឹងអាចលក់ចេញយ៉ាងឆាប់រហ័ស និងវ៉ាឈ្នះការអភិវឌ្ឍ ផ្សេងៗទៀតនៅក្នុងតំបន់ដែលមានតម្លៃខ្ពស់។
ស្របពេលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងតំបន់មាត់សមុទ្របែបនេះ អ្នកជាឱកាសដ៏សាកសមសម្រាប់ការវិនិយោគ ដែលអ្នកមិនគួរមើលរំលង ជាពិសេសប្រសិនបើអ្នកកំពុងស្វែងរកការវិនិយោគឆ្លាតវៃមួយ។
គម្រោង The Vincent Condo មានអគារកម្ពស់ ២៧ ជាន់ បែងចែងជាលំនៅដ្ឋាន ២២៤ យូនីត ដែលយូនីតនីមួយៗមានរានហាលមួយ ជាកន្លែងគយគន់មើលនូវទេសភាពសមុទ្រដ៏ស្រស់ស្អាត និងទីក្រុងដ៏រស់រវើក។ ការសាងសង់បានយកចិត្តទុកដាក់ខ្ពស់ដល់ស្តង់ដារនៃការរស់នៅ ដោយផ្តោតលើការកំណត់ដង់ស៊ីតេទាប ពោលគឺមានត្រឹមតែ ១០ យូនីតក្នុងមួយជាន់ ដែលការកំណត់ប្លង់បែបនេះអាចធ្វើឲ្យម្ចាស់លំនៅដ្ឋានទទួលបានអារម្មណ៍ល្អ ជាមួយយូនីតដែលមានទំហំធំទូលាយ មិនថាយូនីតស្ទូឌីយោ ១ បន្ទប់គេង ឬ ២ បន្ទប់គេងក៏ដោយ។
លើសពីនេះទៀត ប្រសិនបើអ្នកចង់បានយូនីតធំជាងនេះអ្នកក៏អាចទិញបាន ២ យូនីតរួមបញ្ចូលគ្នា ដើម្បីធ្វើជាយូនីត ៣ បន្ទប់គេង ដែលមានទំហំកាន់តែធំ និងស្រស់ស្អាត។
គម្រោង The Vincent Condo មានរចនាផ្ទៃខាងក្នុងបែបទំនើប និងឆើតឆាយ ជាមួយនឹងផ្តល់ជូននូវបរិក្ខារប្រើប្រាស់ក្នុងផ្ទះគុណភាពខ្ពស់ រួមមានដូចជា៖ ម៉ាស៊ីនត្រជាក់ អ៊ីនធើណិត ទូរទស្សន៍ និងគ្រឿងសង្ហារិម។ បន្ថែមលើសពីនេះទៀត គម្រោងបានបំពាក់ដោយចំណតរថយន្ត៤ កម្រិត ជាមួយប្រព័ន្ធជណ្ដើរយោងយានយន្តចំនួន២នៅក្នុងអគារ។
ឥឡូវនេះ គម្រោងកំពុងផ្តល់ជូនពិសេសដល់អតិថិជន។ រាល់ការ រាល់ការទិញយូនីតណាមួយនឹងទទួល បានគ្រឿងសង្ហារិមមួយឈុត ទូដាក់ក្នុងផ្ទះបាយ និងសម្ភារៈបង្គន់មួយឈុត។
រស់នៅក្នុងលំនៅដ្ឋានរបស់ The Vincent Condo លោកអ្នកអាចរីករាយជាមួយនឹងសេវាកម្មខុនដូ លំដាប់ផ្កាយ៖ សេវាបម្រើអតិថិជន ២៤ ម៉ោង សុវត្ថិភាព និងសន្តិសុខគ្រប់ពេល។ ក្រៅពីនេះកន្លែងលម្ហែកាយបែបទំនើប ត្រូវបានរៀបចំឡើងនៅក្នុងគម្រោង ដូចជា ទីធ្លាទូទៅ និងសួនច្បារ កន្លែងលេងកីឡា អាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន បារ និង តំបន់ពាណិជ្ជកម្ម។
ចំណុចដ៏ពិសេសមួយទៀតរបស់ The Vincent Condo គឺអគារខុនដូបែរមុខទៅទិសខាងកើត តាមក្បូនហុងស៊ុយ អ្នករស់នៅនឹងទទួលបានភាពរីកច្រើនគ្រប់ពេលវេលា។
ខុនដូ The Vincent Condo ត្រូវបានសាងសង់ឡើងដោយអ្នកអភិវឌ្ឍន៍ SH Condo Development Co., Ltd. ជាក្រុមហ៊ុនដ៏ល្បីល្បាញល្បាញនៅកម្ពុជា។ ក្រុមហ៊ុននេះបានអភិវឌ្ឍគម្រោង SH Condo នៅក្នុងទីក្រុងភ្នំពេញ។ សម្រាប់គម្រោងថ្មីនេះវិញ The Vincent Condo នឹងចាប់ផ្តើមសម្ពោធការដ្ឋានសាងសង់នៅឆ្នាំ២០២០។ គម្រោងទាំងមូលរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣។
ផ្ទះនេះ
អ្វីដែលមាន
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
សង្កាត់ជុំវិញ
ទីតាំង
សង្កាត់បី, ក្រុងព្រះសីហនុ
មគ្គុទ្ទេសក៍ខណ្ឌ
ក្រុងព្រះសីហនុ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
តម្លៃនៅតំបន់ជុំវិញ
តម្លៃរបស់គម្រោងអភិវឌ្ឍន៍គឺជាតម្លៃយូនីតដែលថោកបំផុត ដូច្នេះគ្មានអ្វីនៅទីនេះដើម្បីដាក់លំដាប់ប្រៀបធៀបទេ។ នេះជាតម្លៃស្នើសុំរបស់ 43 អចលនទ្រព្យសម្រាប់លក់ ក្នុង សង្កាត់បី នៅជុំវិញ។
ទីផ្សារទូទៅ
ការវាស់វែងដូចគ្នា — តម្លៃដាក់លក់ចែកនឹងផ្ទៃក្រឡា — នៅក្នុងខណ្ឌនេះ តំបន់ធំជាងវា និងទីក្រុងទាំងមូល។
41 ក្នុងចំណោម 43 ប្រកាសមានបញ្ជាក់តម្លៃ · តួលេខក្នុងមួយម៉ែត្រការ៉េប្រើ 20 ដែលបញ្ជាក់ទំហំផ្ទៃផងដែរ; 21 មិនបញ្ជាក់ទេ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 43 នៅ Sangkat Bei →
បន្តរកមើល
គម្រោងនេះស្រដៀងគ្នាជាមួយ The Vincent Condo
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត