Urban Village Phase 2
ចាក់អង្រែលើ, មានជ័យ, ភ្នំពេញ
រួចរាល់ដើម្បីចូលបានភ្លាមៗ
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
Urban Village Phase 2
ដោយមានការគាំទ្រ និងជោគជ័យយ៉ាងខ្លាំងពីដំណាក់កាលទី ១ របស់គម្រោង Urban Village ក្រុមហ៊ុន Urban Living Solution អ្នកអភិវឌ្ឍន៍ ថ្មីៗនេះបានប្រកាសលក់ និងសាងសង់ជាផ្លូវការនូវគម្រោង Urban Village ដំណាក់កាលទីពីរផងដែរ។ នេះជាការបន្ថែមនូវអគារលំនៅដ្ឋានមានកម្ពស់ 51 ជាន់ដែលមានអគារលំនៅដ្ឋាន “ប្រណីតប៉ុន្តែមានតម្លៃសមរម្យ” ជាច្រើនរួមមាន៖ បន្ទប់គេងបី បន្ទប់គេងពីរ បន្ទប់គេងមួយ និងបន្ទប់ទទួលភ្ញៀវ។
គម្រោង Urban Village គឺជាគម្រោងដែលឈ្នះពានរង្វាន់ដែលផ្តោតលើរបៀបរស់នៅបែបសហគមន៍។ ការរចនាគម្រោង Urban Village ត្រូវបានបំផុសគំនិតដោយជីវិតរស់នៅបែបប្រពៃណីខ្មែរ ដែលជាការបន្ថែមភាពបត់បែនទំនើបទៅនឹងគម្រោង។
នេះគឺជាគម្រោងមួយប្រភេទប្លែកគេ ដែលមានទីធ្លាបៃតង និងជាសហគមន៍ជាច្រើនដែលម្ចាស់ លំនៅដ្ឋានអាចរីករាយនឹងការដើរកម្សាន្ត ជិះកង់ និងលម្ហែកាយនៅខាងក្រៅ។
នេះស្របទៅនឹងចក្ខុវិស័យរបស់អ្នកអភិវឌ្ឍន៍ក្នុងការផ្តល់របៀបរស់នៅបែបថ្មីសម្រាប់ភាពរីកចម្រើនគរូបនីយកម្ម និងកំណើនប្រជាជនយ៉ាងឆាប់រហ័សនៅទីក្រុងភ្នំពេញ។
អ្នកអភិវឌ្ឍន៍លើកឡើងថា “យើងជឿជាក់ថាការរស់នៅបែបទីក្រុងអាចត្រូវបានរចនាឡើងប្រកប ដោយភាពវាងវៃ ដោយផ្តល់នូវលំនៅដ្ឋានដ៏ល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារគួបផ្សំជាមួយភាពសប្បាយ រីករាយ និងភាពរំភើបនៅខាងក្រៅខុនដូ” ។
ប្រហែលជា ៤៥ ភាគរយនៃគម្រោង Urban Village ដំណាក់កាលទីមួយ បានផ្តោតលើទីធ្លាបៃតង និងភាពទូលាយរួមមានសួន អាងហែលទឹក សួនកុមារ និងកន្លែងដើរកម្សាន្តសហគមន៍ និងកន្លែងសម្រាកលម្ហែជាដើម។ គម្រោងនេះផ្តល់ជូនដល់ម្ចាស់លំនៅដ្ឋាននូវបទពិសោធន៍ពិសេសមួយ នៃជីវិតរស់នៅបែបទំនើប។
ក្រុមហ៊ុន Urban Living Solution មិនចង់ឲ្យគម្រោង Urban Village គ្រាន់តែជាការអភិវឌ្ឍន៍ ខុនដូលំនៅដ្ឋានប្រណិតមួយផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញនោះទេ ប៉ុន្តែជាអគារដែលត្រូវបានរចនា ឡើងយ៉ាងល្អដែលមនុស្សគ្រប់រូប អាចរីករាយ និងរីកលូតលាស់ជាមួយគ្នា និងផ្តល់ឲ្យប្រជាជននូវស្មារតី ផ្តោតលើសហគមន៍។
គោលគំនិត និងការរចនាច្នៃប្រឌិតនេះធ្វើឲ្យគម្រោងទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន បីផ្សេងគ្នាជាប់ឈ្មោះជាគម្រោងល្អបំផុតបែបសហគមន៍នៅក្នុងទីក្រុង (Urban Hub) កាលពីខែឧសភានៅក្នុងពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាដែលរៀបចំឡើង ដោយ Singapore-based Asia Property Guru។
ពានរង្វាន់រួមមានការអភិវឌ្ឍន៍ខុនដូដ៏ល្អបំផុត (នៅកម្ពុជា) ការអភិវឌ្ឍខុនដូល្អបំផុត (នៅភ្នំពេញ) និងការរចនាស្ថាបត្យសួនខុនដូល្អបំផុត។ គម្រោងនេះក៏ទទួលបានការកោតសរសើរចំពោះការរចនា ស្ថាបត្យកម្មខុនដូល្អបំផុត និងរចនាផ្ទៃខាងក្នុងខុនដូល្អបំផុតផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកនាពេលថ្មីៗនេះលោក Catherine Chan នាយកប្រតិបត្តិនៃក្រុមហ៊ុន Urban Hub បានមានប្រសាសន៍ថា “យើងគឺជាក្រុមហ៊ុនអន្តរជាតិ មួយប៉ុន្តែយើងផ្តោតលើអ្នកប្រើប្រាស់ចុងក្រោយ។ យើងចង់បង្កើតការរស់នៅបែបសហគមន៍ពិត ប្រាកដដែលនោះគឺជាចំណុចសំខាន់របស់យើង។ ប៉ាវវចនារបស់យើងគឺរស់នៅ ធ្វើការ និងកំសាន្ត។
ម៉្យាងវិញទៀតក្រុមហ៊ុន CBRE Cambodia ដែលជាភ្នាក់ងារអចលនទ្រព្យដ៏លេចធ្លោមួយដែលមាន មូលដ្ឋាននៅប្រទេសកម្ពុជាថ្មីៗនេះបានដាក់ឈ្មោះគម្រោង Urban Village ជា “ គម្រោងមានតម្លៃ សមរម្យដែលទទួលបានជោគជ័យក្នុងឆ្នាំ២០១៩” ។
គម្រោង Urban Village មានទីតាំងល្អនៅក្នុងតំបន់មួយដែលមានការរីកចម្រើនលឿនបំផុត ក្នុងទីក្រុងភ្នំពេញដែលជាចំណុចសំខាន់នៃការអភិវឌ្ឍន៍អចលនទ្រព្យនៅតាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន។
គម្រោងព័ទ្ធជុំវិញទៅដោយសាលារៀន មន្ទីរពេទ្យ អាជីវកម្ម និងផ្សារទំនើបធំៗរួមមានផ្សារទំនើបអ៊ីអន ៣ ដែលត្រូវចំណាយពេលធ្វើដំណើរតែ ១០ នាទីពីចំណុចកណ្ដាលភ្នំពេញ។
រហូតមកដល់ពេលនេះ ៩៩% នៃដំណាក់កាលទីមួយរបស់គម្រោង Urban Village ដែលមាន ៨២៨ យូនិតនៅក្នុងអគារចំនួន ២៣ ជាន់ចំនួនបួនអគារត្រូវបានលក់អស់ហើយនឹងត្រៀមប្រគល់ជូន អតិថិជននៅចុងឆ្នាំ២០២០ ខណៈដែលដំណាក់កាលទីពីរនឹងបញ្ចប់នៅឆ្នាំ២០២២ ។
Urban Village គឺជាគម្រោងមួយសម្រាប់ទាំងអស់គ្នា។ អ្នកអភិវឌ្ឍន៍ធានាគម្រោងនេះផ្តល់នូវជម្រើស ជាច្រើនដែលត្រូវនឹងតម្រូវការរបស់ មនុស្សភាគច្រើនពីអ្នកទិញសក្តានុពលដែលមានប្រាក់ចំណូលទាប និងមធ្យម។ ដើម្បីសម្រេចគោលដៅនេះ គម្រោងផ្តល់នូវផែនការទូទាត់ងាយស្រួល និងមានភាព បត់បែនរួមទាំងជំនួយហិរញ្ញវត្ថុ ១០០% ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
សូមទូរស័ព្ទមកឥឡូវនេះសម្រាប់ព័ត៌មានបន្ថែម និងចាប់យកលំនៅដ្ឋានក្នុងក្តីសុបិន្តរបស់លោកអ្នក។
ផ្ទះនេះ
អ្វីដែលមាន
ពណ៌
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
យូនីត និងតម្លៃ
អ្វីដែលអ្នកអាចទិញនៅទីនេះ
តារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
| ប្រភេទយូនីត | ទំហំ | តម្លៃ |
|---|---|---|
| Studio | 35m² | Starting from $98,772 |
| One Bedroom | 60m² | $132,707 - $135,698 |
| Two Bedrooms | 77m² | $165,499 - $171,560 |
| Three Bedrooms | 111m² | $248,926 - $269,964 |
| Loft 2 | 83m² | $154,695 - $162,770 |
ថែទាំ: $0.80 - $1.20/sqm
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង Urban Village Phase 2
យូនីត 127 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សំរាប់លក់
សំរាប់ជួល
សង្កាត់ជុំវិញ
ទីតាំង
ចាក់អង្រែលើ, មានជ័យ, ភ្នំពេញ
មគ្គុទ្ទេសក៍ខណ្ឌ
ភ្នំពេញ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
តម្លៃនៅតំបន់ជុំវិញ
តម្លៃរបស់គម្រោងអភិវឌ្ឍន៍គឺជាតម្លៃយូនីតដែលថោកបំផុត ដូច្នេះគ្មានអ្វីនៅទីនេះដើម្បីដាក់លំដាប់ប្រៀបធៀបទេ។ នេះជាតម្លៃស្នើសុំរបស់ 213 អចលនទ្រព្យសម្រាប់លក់ ក្នុង ចាក់អង្រែលើ នៅជុំវិញ។
ទីផ្សារទូទៅ
ការវាស់វែងដូចគ្នា — តម្លៃដាក់លក់ចែកនឹងផ្ទៃក្រឡា — នៅក្នុងខណ្ឌនេះ តំបន់ធំជាងវា និងទីក្រុងទាំងមូល។
213 ក្នុងចំណោម 213 ប្រកាសមានបញ្ជាក់តម្លៃ · តួលេខក្នុងមួយម៉ែត្រការ៉េប្រើ 145 ដែលបញ្ជាក់ទំហំផ្ទៃផងដែរ; 68 មិនបញ្ជាក់ទេ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 213 នៅ Chak Angrae Leu →
ចម្លើយត្រង់ៗ
សំណួរដែលគេសួរអំពីការផ្សាយនេះ
ចម្លើយផ្អែកលើព័ត៌មានប្រកាសនេះ និងតារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
តើថ្លៃប៉ុន្មានក្នុងUrban Village Phase 2?
The starting price for units in this project is $78030,00.
តើ ព័ត៌មានសង្ខេប និងសំភារៈអ្វីខ្លះ?
Highlights in this project include: អត្រាចំណេញខ្ពស់, ក្រុមហ៊ុនអភិវឌ្ឍន៍, កើនឡើងតម្លៃខ្ពស់, ព័ត៌មានហរិញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ and មានកម្ចីធនាគារ.
Facilities include: ភ្លើងបម្រុង / ម៉ាសុីនភ្លើង, ចំណតរថយន្ត, តំបន់ពាណិជ្ជកម្ម, តំបន់ទូទៅ, សួនច្បារ, ក្លឹបហាត់ប្រាណ, ជណ្តើរយោង / ជណ្តើរយន្ត, អត់លិចទឹក, នៅលើផ្លូវធំ, សួនកុមារ, កន្លែងកីឡា and អាងហែលទឹក.
បន្តរកមើល
គម្រោងនេះស្រដៀងគ្នាជាមួយ Urban Village Phase 2
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត