វូ អាស្តុន
និរោធ, ច្បារអំពៅ, ភ្នំពេញ
អចលនទ្រព្យប្រណីត
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
វូ អាស្តុន
គម្រោង វូ អាស្តុន ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Peninsula Capital និងត្រូវបានរចនាម៉ូដរួមគ្នាដោយក្រុមហ៊ុន HKS Architects ដែលជាអ្នករចនាស្ថាបត្យកម្មកំពូលទាំង ១០ នៅលើពិភពលោកមានប្រភពពីសហរដ្ឋអាមេរិក និងក្រុមហ៊ុន Golden Mantis Decoration ដែលជាអ្នករចនាម៉ូដខាងក្នុងដ៏ល្បីឈ្មោះ ដែលមានស្នាដៃស្ថាបនាគម្រោងអាផាតមិនប្រណីតៗជាច្រើននៅលើទីផ្សារអចលនទ្រព្យ។
គម្រោងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ ក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរា ត្រូវបានបញ្ចប់ជាស្ថាពរនារយៈពេល ៣ឆ្នាំខាងមុខ តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង វូ អាស្តុន នឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
សព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង វូ អាស្តុន ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅ។
គម្រោងដំណាក់ទី១ មានកម្ពស់សរុបចំនួន ៣៨ជាន់ ដែលរួមបញ្ចូលគ្នារវាងសេវាកម្មសណ្ឋាគារលំដាប់អន្តរជាតិ និងបរិក្ខារកម្រិតខ្ពស់បំផុត ដើម្បីធានានូវផាសុកភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ៖
យូនីតមានទំហំចាប់ពី ៣៩.៦៩ ម៉ែត្រការ៉េ ទៅដល់ ៩១.៤២ ម៉ែត្រការ៉េ
សន្តិសុខ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅ
សេវាថែទាំលំនៅដ្ឋានលំដាប់ខ្ពស់
ចំណតរថយន្តធំទូលាយស្ថិតនៅជាន់ទី២ ជាមួយនឹងច្រកចេញចូលធំទូលាយ
ផ្ដល់ជូនការធានាជួលត្រលប់ ៥%-៩% ក្នុងមួយឆ្នាំ (អត្រានេះកើនឡើងរៀងរាល់ឆ្នាំ)
ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង វូ អាស្តុន គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។
ផ្ទះនេះ
អ្វីដែលមាន
ពណ៌
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង វូ អាស្តុន
យូនីត 156 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សំរាប់លក់
សំរាប់ជួល
សង្កាត់ជុំវិញ
ទីតាំង
និរោធ, ច្បារអំពៅ, ភ្នំពេញ
មគ្គុទ្ទេសក៍ខណ្ឌ
ភ្នំពេញ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
តម្លៃនៅតំបន់ជុំវិញ
តម្លៃរបស់គម្រោងអភិវឌ្ឍន៍គឺជាតម្លៃយូនីតដែលថោកបំផុត ដូច្នេះគ្មានអ្វីនៅទីនេះដើម្បីដាក់លំដាប់ប្រៀបធៀបទេ។ នេះជាតម្លៃស្នើសុំរបស់ 477 អចលនទ្រព្យសម្រាប់លក់ ក្នុង និរោធ នៅជុំវិញ។
ទីផ្សារទូទៅ
ការវាស់វែងដូចគ្នា — តម្លៃដាក់លក់ចែកនឹងផ្ទៃក្រឡា — នៅក្នុងខណ្ឌនេះ តំបន់ធំជាងវា និងទីក្រុងទាំងមូល។
465 ក្នុងចំណោម 477 ប្រកាសមានបញ្ជាក់តម្លៃ · តួលេខក្នុងមួយម៉ែត្រការ៉េប្រើ 233 ដែលបញ្ជាក់ទំហំផ្ទៃផងដែរ; 232 មិនបញ្ជាក់ទេ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 477 នៅ Nirouth →
ចម្លើយត្រង់ៗ
សំណួរដែលគេសួរអំពីការផ្សាយនេះ
ចម្លើយផ្អែកលើព័ត៌មានប្រកាសនេះ និងតារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
តើ ព័ត៌មានសង្ខេប និងសំភារៈអ្វីខ្លះ?
Highlights in this project include: អត្រាចំណេញខ្ពស់, កើនឡើងតម្លៃខ្ពស់ and មានកម្ចីធនាគារ.
Facilities include: ភ្លើងបម្រុង / ម៉ាសុីនភ្លើង, ចំណតរថយន្ត, តំបន់ពាណិជ្ជកម្ម, តំបន់ទូទៅ, សួនច្បារ, ក្លឹបហាត់ប្រាណ, ជណ្តើរយោង / ជណ្តើរយន្ត, អត់លិចទឹក, នៅលើផ្លូវធំ, សោណា and អាងហែលទឹក.
បន្តរកមើល
គម្រោងនេះស្រដៀងគ្នាជាមួយ វូ អាស្តុន
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ