3បន្ទប់គេង,5 បន្ទប់ទឹក ផ្ទះ សម្រាប់ លក់ នៅ WorldBridge Sport Village
WorldBridge Sport Village
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
ផ្ទះល្វែងបែបទំនើប Row House
ប្រភេទផ្ទះល្វែងបែបទំនើប Row House នេះស្ថិតនៅលើផ្ទៃដីសរុប ៤.៥ម៉ែត្រ x ១៥ម៉ែត្រស្មើនឹង៦៧.៥ម៉ែត្រការ៉េ។ផ្ទះមានបន្ទប់គេង៣ បន្ទប់ទឹក៥ សំយ៉ាបមុខផ្ទះតូចមួយ និងកន្លែងសម្រាប់ចតរថយន្ត។វាមិនត្រឹមតែជាផ្ទះនោះទេតែជាទីកន្លែងសម្រាប់រស់នៅដ៏ល្អឥតខ្ចោះ ដែលភាគច្រើនប្រជាជនខ្មែរយើងមានការចាប់អារម្មណ៍ និងស្រលាញ់ជាខ្លាំង ខណៈពេលនេះវាប្រែក្លាយទៅជាលំនៅឋានបែបទំនើប ទាន់សម័យថែមទាំងសាកសមបំផុតសម្រាប់ពួកគេ។លក្ខណៈសម្បត្តិនៃការរស់នៅក្នុងគេហដ្ឋាននេះគឺផ្ដល់ជូនលោកអ្នកនូវបរិវេននៃការរស់នៅសមស្របមួយ ដែលប្រកបដោយផាសុខភាព និងកក់ក្ដៅបំផុត។
.
.
.
គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។
គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ ។
សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតបែបនេះ គឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។
ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។
មិនតែប៉ុណ្ណោះ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត។
បន្ទាប់ពី ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និង ជាទីប្រជុំជនដែលមានទំនើបកម្មក្នុងតំបន់ជាក់ជាពុំខានឡើយ។
ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និង ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ។
លើសពីនេះទៅទៀត ក្រុមហ៊ុនវើលប្រ៊ីដគ្រុបដែលធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និង លំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធន៍ថ្មីៗ និង ភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការពន្លឿនការសាងសង់ ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នេះផងដែរ។ ជាពិសេសក្នុងដំណាក់កាលដំបូងនេះ អតិថិជនអាចចំណាយប្រាក់កក់ត្រឹមតែ ១០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ផ្ទះ!
ផ្ទះនេះ
អ្វីដែលមាន
ពណ៌គម្រោងអភិវឌ្ឍន៍
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
យូនីត និងតម្លៃ
អ្វីដែលអ្នកអាចទិញនៅទីនេះ
តារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
| ប្រភេទយូនីត | ទំហំ | តម្លៃ (Starting from) | យូនីត |
|---|---|---|---|
| Studio Unit | 36m² | Gross 48m² | $89,811 | 163 |
| One Bedroom Unit | 51m² | Gross 63m² | $78,163 | 512 |
| Two Bedrooms Unit | 76m² | Gross 94m² | $93,833 | 679 |
| Three Bedrooms Unit | 121m² | Gross 151m² | $170,826 | 128 |
| Row House | 4.5m x 9.8m | Land Size 67.5m² | $137,767 - $216,435 | 41 |
| Shophouse | 4.5m x 15m | Land Size 99m² | SOLD OUT | 94 |
| Town House | 5m x 11.3m | Land Size 87.5m² | $158,979 - $211,164 | 79 |
| Semi-Detached Villa | 7.5m x 11.8m | Land Size 150m² | $204,402 - $349,719 | 51 |
ថែទាំ: $0.80/sqm for Condo Units, $25-$35 Per Month for Landed Residentials
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង WorldBridge Sport Village
យូនីត 4 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សង្កាត់ជុំវិញ
ទីតាំង
WorldBridge Sport Village
មគ្គុទ្ទេសក៍ខណ្ឌ
ជ្រោយចង្វារ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
ការប្រៀបធៀបផ្ទះនេះ
តម្លៃស្នើ
ថោកបំផុតទីនេះថ្លៃបំផុតទីនេះ
សម្រាប់ផ្ទះបន្ទប់គេង 3ដាក់ចំណាត់ថ្នាក់ក្នុងចំណោមការផ្សាយប្រៀបធៀប 42 ដែលបញ្ជាក់តម្លៃ។
ផ្ទះនេះ
- តម្លៃស្នើ
- $160,621
- ប្រភេទអចលនទ្រព្យ
- ផ្ទះ
- បន្ទប់គេង
- 3
- ទំហំដី
- 68 ម²
- តម្លៃដី/m²
- $2,380/ម²
តម្លៃសរុបមធ្យម
សម្រាប់ផ្ទះបន្ទប់គេង 3
Bak Kaeng៖ មានតែ 5 ប៉ុណ្ណោះដែលមានតម្លៃ តិចពេកមិនអាចគណនាមធ្យមបានទេ។
មានផ្ទះដាក់លក់តិចពេកនៅBak Kaeng ដែលមានចំនួនបន្ទប់គេងដូចគ្នា (3) ដូច្នេះការប្រៀបធៀបតម្លៃត្រូវបានធ្វើលើChroy Changvar។
តម្លៃដីកណ្ដាល ក្នុង១ម៉ែត្រការ៉េ
សម្រាប់ផ្ទះ (ផ្នែកដី)
ផ្អែកលើប្រកាស 42 ដែលមានតម្លៃ៖ 3 បន្ទប់គេង ផ្ទះ សម្រាប់ លក់ នៅក្នុង ជ្រោយចង្វារ។ ទាំងនេះជាតម្លៃស្នើសុំ។ Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះទេ។ មើលប្រកាសទាំង 42 →
គណនាពីប្រកាសបច្ចុប្បន្ននៅលើគេហទំព័រនេះ
ថវិកា
គ្រោងការទិញ
លក្ខខណ្ឌធនាគារធម្មតាសម្រាប់ចាប់ផ្តើម — អូសដើម្បីកែតាមរបស់អ្នក
ការសងប្រហាក់ប្រហែលតាមប្រាក់កក់ អត្រា និងរយៈពេលដែលអ្នកកំណត់នៅទីនេះ។ វាមិនមែនជាការស្នើផ្តល់កម្ចីទេ ហើយមិនរាប់បញ្ចូលថ្លៃសេវាធនាគារ ការធានារ៉ាប់រង និងពន្ធផ្ទេរកម្មសិទ្ធិឡើយ។
បន្តរកមើល
ផ្ទះស្រដៀងគ្នា នៅChroy Changvar
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត