+85561 777 090
Logo

Recent Articles

ខណ្ឌដង្កោ​ “ដំណើរការអភិវឌ្ឍន៍ទៅទិសខាងត្បូង”
ខណ្ឌដង្កោ​ “ដំណើរការអភិវឌ្ឍន៍ទៅទិសខាងត្បូង”
June 6, 2022, 5:03 p.m.
ខណៈពេលគម្រោងអភិវឌ្ឍន៍ធំៗបានសំរុកវិនិយោគទៅក្នុងតំបន់កណ្តាលក្រុងបានជម្រុញឲ្យតម្លៃអចលនទ្រព្យកើនឡើងខ្លាំងដែលបានធ្វើឲ្យអ្នកអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមបង្វែរទិសដៅវិនិយោគរបស់ពួកគេ ដោយងាកមកចាប់អារម្មណ៍តំបន់ជាយក្រុងដែលនៅមានតម្លៃដីទាប។ ខណ្ឌដង្កោជាតំបន់មួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅស្រុក។ស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ដង្កោជាតំបន់ជាយក្រុងដ៏ធំបំផុតមួយរបស់ទីក្រុង ដែលបាន គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១៩៧,៨៩​ គីឡូម៉ែត្រក្រឡា។ ខណ្ឌដង្កោត្រូវបានបែងចែកជា ១៣សង្កាត់ មានដូចជា សង្កាត់ដង្កោ ពងទឹក ព្រៃវែង ព្រៃសរ ក្រាំងពង្រ ប្រទះឡាង សាក់សំពៅ ជើងឯក គងនយ ព្រែកកំពឹស រលួស ស្ពានថ្ម និងសង្កាត់ទៀន។លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាននិយាយថា “សក្តានុពលនៃខណ្ឌដង្កោគឺស្រដៀងគ្នាទៅនឹងខណ្ឌពោធិ៍សែនជ័យ ដោយសារតែតម្លៃ ដីទាប លំនៅដ្ឋានមានតម្លៃសមរម្យ និងជាបណ្តុំនៃរោងចក្រឧស្សាហកម្ម ដែលបានជម្រុញឲ្យពលរដ្ឋផ្លាស់ប្តូរមករស់នៅក្នុងតំបន់នេះកាន់តែច្រើន។”ចំនួនប្រជាជននៅខណ្ឌដង្កោបានកើនឡើងពី ៩២,៤៦១ នាក់ នៅក្នុងឆ្នាំ ១៩៩៨ មកដល់ ២០០,០០០ នាក់ក្នុងពេលបច្ចុប្បន្ននេះ។លោកបណ្ឌិត គីម បានលើកឡើងថា “បើប្រៀបធៀបទៅនឹងខណ្ឌច្បារអំពៅ ឬខណ្ឌជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍន៍ឆាប់រហ័ស ខណ្ឌដង្កោមានតម្លៃដីទាបជាងដែលទាក់ទាញប្រជាជនមានជីវភាព ក្រោមមធ្យម និងមធ្យម។ ម្យ៉ាងទៀត ដង្កោគឺជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងឧស្សាហកម្មរោងចក្រ។”លោក ម៉ម សិរីបញ្ញា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Easy Property Investment និយាយថាជាទូទៅ និន្នាការនៃការអភិវឌ្ឍន៍នឹងត្រូវផ្លាស់ប្តូរទៅតំបន់ជាយក្រុងបន្ទាប់ពីនៅតំបន់កណ្តាលទីក្រុងមានការអភិវឌ្ឍន៍ច្រើន ហើយតម្លៃដីខ្ពស់ខ្លាំង។ ខណ្ឌដង្កោនៅមិនទាន់ដូចគ្នាទៅនឹងខណ្ឌសែនសុុខ នៅឡើយទេ ពាក់ព័ន្ធនឹងកន្លែងសេវាកម្មសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែដង្កោនៅជិតទីក្រុងបំផុត ហើយបច្ចុប្បន្នបានក្លាយជាតំបន់ទិសដៅសម្រាប់ការអភិវឌ្ឍន៍ដីឡូតិ៍ និងគម្រោងលំនៅដ្ឋាន ជាច្រើន។ ដង្កោមានចម្ងាយប្រមាណ ១០ គ.ម ពីតំបន់កណ្តាលក្រុង។យោងទៅតាមរបាយការណ៍​លំនៅដ្ឋានឆ្នាំ២០១៧របស់ក្រុមហ៊ុន​ Vtrust Appraisal បង្ហាញថា ដង្កោជាខណ្ឌដែលមានការផ្គត់ផ្តង់លំនៅដ្ឋានប្រភេទបុរីលំដាប់ទី៣បន្ទាប់ពីពោធិ៍សែនជ័យ និងសែនសុខ។ តំបន់នេះមានគម្រោងធំៗ ២៦ និងគម្រោងតូចៗចំនួន ៣៧ គម្រោង ក្នុងនោះមាន គម្រោងខ្លះបានបញ្ចប់ការសាងសង់ហើយខ្លះទៀតកំពុងសាងសង់មកដល់ឆ្នាំ២០១៧។ នៅពេលដែលគម្រោងទាំងអស់បញ្ចប់ការសាងសង់នឹងមានយូនីតលំនៅដ្ឋានសរុបប្រមាណ ១៧,០០០ យូនីត។​លោក ហៃ រ៉ាវី ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Daily Realty Group បាននិយាយថា “ដង្កោមានតម្លៃ ដីទាប និងមានដីទំនេរធំៗជាច្រើនដែលបានផ្តល់ឱកាសច្រើនសម្រាប់ការវិនិយោគ។ លោក រ៉ាវី  បានបញ្ជាក់ថា​សង្កាត់ព្រៃសរ សង្កាត់ជើងឯក និងសង្កាត់ដង្កោគឺជាតំបន់អភិវឌ្ឍន៍សំខាន់នៅក្នុងខណ្ឌដង្កោ ។ តំបន់ទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្រាប់ រួមជាមួយផ្លូវធំៗថ្មីៗដែលបានផ្តល់លទ្ធភាព ខ្ពស់សម្រាប់ការអភិវឌ្ឍន៍អចលទ្រព្យ និងសេដ្ឋកិច្ច។​”  លោក រ៉ាវី បានកត់សម្គាល់ឃើញថា​ តម្លៃអចលនទ្រព្យបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ “ពីមុនដីនៅតាមផ្លូវធំមានតម្លៃក្រោម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​ប៉ុន្តែឥឡូវនេះដីទាំងនោះ មានតម្លៃចាប់ពី ១៥០ ដុល្លារ ទៅ ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។”លោករ៉ាវីបានបន្ថែមទៀតថា “ដីលំនៅដ្ឋាន ដីក្នុងភូមិតាមផ្លូវតូចៗមានតម្លៃចន្លោះពី ៤០​ ដុល្លារ ទៅ ១០០ ដុុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំង និងសក្តានុពលរបស់វា។ ចំណែកដីកសិកម្មមាន តម្លៃខ្ទង់ ៥ ដុល្លារ ទៅ ១០ ដុល្លារ ទៅតាមដីនៅជិត ឬឆ្ងាយពីកន្លែងអភិវឌ្ឍន៍សំខាន់ៗ។”ដង្កោមានរោងចក្រកាត់ដេរសំលៀកបំពាក់ និងគម្រោងអភិវឌ្ឍន៍បុរីជាច្រើន ដូចជា៖ បុរីជីបម៉ុង បុរីពិភពថ្មី បុរីចំការដូង បុរីលឹម ឈាងហាក់ បុរីឈូកមាស និងបុរីលឹម ឈាងហោ​ ជាដើម។ដង្កោក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង ហើយគម្រោងទាំងនោះសម្រាប់បំពេញទៅតាម តម្រូវការរបស់អ្នកក្នុងស្រុក។​ លោក សេង ឧត្តម ជាអ្នកលក់ផ្តាច់មុខឲ្យគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន ភ្នំពេញដីឡូតិ៍លំនៅដ្ឋាន(Phnom Penh Home Land) និយាយថាដង្កោមានសក្តានុពលខ្លាំង បើធៀបទៅតំបន់ជាយក្រុងដ៏ទៃទៀតដោយសារតែតំបន់នេះជាទីតាំងនៃផែនការអភិវឌ្ឍន៍របស់រាជ រដ្ឋាភិបាល​​ក្នុងចំណោមកត្តារួមជាមួយកត្តាសំខាន់ៗជាច្រើនទៀត។លោក ឧត្តមបានបន្ថែមថា តំបន់នេះនៅជិតតំបន់កណ្តាលក្រុង មានការៀបចំល្អ តំបន់ខ្ពង់រាបមិនលិច ទឹក និងមានប្រព័ន្ធផ្លូវធំៗ រួមមានទាំងមហាវិថីសម្តេចហ៊ុន សែន (ផ្លូវ ៦០​ម៉ែត្រ) គម្រោងទី១ ដែលបាន បញ្ចប់ការសាងសង់ និងគម្រោងទី២ និងទី៣ (គ្រោងនឹងសាងសង់នៅពេល ខាងមុខ)។​ក្រុមហ៊ុន PPHL បានអភិវឌ្ឍន៍គម្រោងដីឡូតិ៍នៅក្នុងសង្កាត់ស្ពានថ្មនៃខណ្ឌដង្កោ។ ក្រុមហ៊ុន PPHL មានដីឡូតិ៍ពីរគម្រោង ដែលគម្រោងទី១មានទំហំ ១៥ហិចតា និងគម្រោងទី២មានទំហំ៨ហិចតា។លោកឧត្តមបានបន្តថាទិញដីធម្មតាឬទិញដីពីគម្រោងដីឡូតិ៍នៅខណ្ឌដង្កោគឺជាជម្រើសនៃការវិនិយោគដ៏ល្អមួយដែលអាចផ្តល់ផលចំណេញត្រលប់ពី៤០​ភាគរយទៅ៦០ភាគរយ បន្ទាប់ពីទិញកន្លះឆ្នាំទៅមួយឆ្នាំ។លោក ឧត្តម បញ្ជាក់ថាសម្រាប់ដីឡូតិ៍ដែលបានសាងសង់តាមស្តង់ដារមានប្លង់មេត្រឹមត្រូវដូចទៅនឹងអ្វីដែលក្រុមហ៊ុន PPHL បានធ្វើដែលមានប្រព័ន្ធលូគ្រប់គ្រាន់ផ្លូវមានគុណភាពដាក់ភ្លើងសាធារណៈ  ប្រព័ន្ធទឹកស្អាត និងមានដាំដើមឈើ។  គម្រោងបែបនេះ អាចផ្តល់ផលចំណេញពី ៤០ភាគរយ ទៅ ៦០ភាគរយ បន្ទាប់ពិទិញមួយឆ្នាំ។ លោកបន្ថែមទៀតថាដីឡូតិ៍មានតម្លៃចាប់ពី​ ១៥,០០០ ដុល្លារ ទៅ ១០០,០០០ ដុល្លារ។លោក ឧត្តម បានបង្ហើបថាសម្រាប់គម្រោង   PPHL គឺមានបំណងវិនិយោគនៅកន្លែងផ្សេងទៀតនៅ ក្នុងខណ្ឌដង្កោដដែល ដោយសារលោកជឿជាក់លើសក្តានុពលរបស់ខណ្ឌទាំងមូល។លោក សិរីបញ្ញា និយាយថាអនាគតនៃការអភិវឌ្ឍន៍របស់ខណ្ឌដង្កោគឺមិនអាចទាន់កំណត់ថាបែបណានោះទេ។ ជាក់ស្តែងគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងទេប្រសិនបើមានគម្រោងអភិវឌ្ឍន៍ដ៏ធំ ដូចគម្រោងផ្សារទំនើបអ៊ីអនទី២នៅតំបន់សែនសុខមកអភិវឌ្ឍន៍នៅក្នុងតំបន់នៃខណ្ឌដង្កោនៅពេលអនាគត។​ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខណ្ឌដង្កោ ឬអចលនទ្រព្យសម្រាប់ជួលនៅខណ្ឌដង្កោ? ឬចង់អានអំពីអត្ថបទសិក្សាពីតំបន់ក្រុងភ្នំពេញទាំងមូលនៅលើគេហទំព័រ Realestate.com.kh
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានអាជា្ញប័ណ្ណស្របច្បាប់ នៅកម្ពុជា
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានអាជា្ញប័ណ្ណស្របច្បាប់ នៅកម្ពុជា
June 7, 2022, 2:34 a.m.
យោងតាមការជូនដំណឹងរបស់ ការិយាល័យសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ របស់ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីអំពីបញ្ជីឈ្មោះក្រុមហ៊ុនប្រកបសេវាកម្មវាយតម្លៃ ដែលទទួលបានអាជ្ញាបណ្ណពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០១៧។សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យបញ្ជីឈ្មោះទាំងនេះអាចជាប្រយោជន៍ដ៏សំខាន់មួយ​ថាតើពួកគេធ្វើការជាមួយក្រុមហ៊ុនស្របច្បាប់ ឬក៏អត់! ម្យ៉ាងវិញទៀត នេះប្រហែលជាអាចជៀសវាងការឆបោកផ្សេងៗតាមរយៈភ្នាក់ងារអចលនទ្រព្យ និងដើម្បីធានានូវភាពស្របច្បាប់ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា។ ​ខាងក្រោមនេះជាឈ្មោះនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនេះមានបីប្រភេទផ្សេងគ្នារួមមាន៖ ១). ក្រុមហ៊ុនភ្នាក់ងារអចល​វត្ថុ ២). ក្រុមហ៊ុន ប្រកបសេវាកម្មវាយតម្លៃ និង ៣). ក្រុមហ៊ុនប្រកប សេវាកម្ម វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។​ ក្រុមហ៊ុនទាំងនេះមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានកំពុងប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា។១). ក្រុមហ៊ុនភ្នាក់ងារអចល​វត្ថុ (E)៖ក្រុមហ៊ុន V Trust Property ក្រុមហ៊ុន A.C Investment ក្រុមហ៊ុន Zone Real Estate ក្រុមហ៊ុន Terratex Development & Holding ក្រុមហ៊ុន Capital Land Development Ltd ក្រុមហ៊ុន S.C.D.F ក្រុមហ៊ុន K & O ក្រុមហ៊ុន Cambodia Heng Xin Real Estate ក្រុមហ៊ុន Starts (Cambodia) Corporation ក្រុមហ៊ុន Phnom Penh Apraisal & Realty ក្រុមហ៊ុន Fu Huang China (Cambodia) Group ក្រុមហ៊ុន Prime Real Estate & Property Management ក្រុមហ៊ុន ICW Synthesis Investment ក្រុមហ៊ុន Wall C Real Estate ក្រុមហ៊ុន VCORP REALTOR AND PROPERTY MANAGEMENT ក្រុមហ៊ុន TANADA PROPERTY​ ក្រុមហ៊ុន Rindra Property The Real Estate Solution ក្រុមហ៊ុ​ន New Consolidated Max World​ ក្រុមហ៊ុន One Kep Estate Properties ក្រុមហ៊ុន Great Home Real Estate ក្រុមហ៊ុន TANICHU ASSETMENT ក្រុមហ៊ុន  តាម៉ា ហូម ក្រុមហ៊ុន ELEVATED REALTY SERVICE ក្រុមហ៊ុន Hermasnos Investment Limited ក្រុមហ៊ុន Sok Im Holding ក្រុមហ៊ុន BOC LAND TRUST ក្រុមហ៊ុន Bother Property Service ក្រុមហ៊ុន  Hi-Park Land &Property​ ក្រុមហ៊ុន Vichakvong Realty & J.H.V Group​ ក្រុមហ៊ុន Palm Real Estate Service​ ក្រុមហ៊ុន Immensity Real Estate ក្រុមហ៊ុន Cambodian Realty Affiliates ក្រុមហ៊ុន Ratanaka Realty​ ក្រុមហ៊ុន អេមីង ហូលឌីង ក្រុមហ៊ុន Branch of Fuji Housing ក្រុមហ៊ុន FAIR GO REALTY (CAMBODIA) ក្រុមហ៊ុន S.T.V.i Investment ក្រុមហ៊ុន Advanced Residence & Property​​ ក្រុមហ៊ុន Rize Rich House Global ក្រុមហ៊ុន CamD Network Property ក្រុមហ៊ុន CamboHome & City Development ក្រុមហ៊ុន FURI Real Estate ក្រុមហ៊ុន ឡាយហ្វ ឌីហ្សាញ ក្រុមហ៊ុន WHP REALTY ក្រុមហ៊ុន Dream Property Solution​ ក្រុមហ៊ុន រីជេន រៀលធី ក្រុមហ៊ុន South East Asia Property Service ក្រុមហ៊ុន Mekong Brokerage ក្រុមហ៊ុន យ៉ុង យ‌៉ាប់ ក្រុមហ៊ុន ចតុមុខ ប្រភឹធី ក្រុមហ៊ុន ALLIANCE REALTY ក្រុមហ៊ុន​ ហ៊ូតាន ហ្គ្រីន ក្រុមហ៊ុន SYVUN Realty ក្រុមហ៊ុន ធរណី រៀលអ៊ីស្ទេត ក្រុមហ៊ុ​ន អមតៈ ប្រភឹធី សឹវីស ក្រុមហ៊ុនស្លឹករឹត រៀលធី ក្រុមហ៊ុន​ វីអាយភី ប្រភឹធី ក្រុមហ៊ុន Lucky Property Service ក្រុមហ៊ុន អិលវិបុល រៀលធី ក្រុមហ៊ុន GENUINE PROPERTIES SERVICE​ ក្រុមហ៊ុនណាគីរៀលធី ក្រុមហ៊ុន OMURA CERATEC ក្រុមហ៊ុន JIA TING Real Estate ក្រុមហ៊ុន Abodexpert Consulting ក្រុមហ៊ុន ប្រសូតរៀលអ៊ីស្ទេត ក្រុម ហ៊ុន FOCUS PROPERTY ក្រុមហ៊ុន H.V Golden Realty ក្រុមហ៊ុន Royal 5G Realty ក្រុមហ៊ុន S.L JAPAN DEVELOPMENT ក្រុមហ៊ុន SC REALTY ក្រុមហ៊ុន C-Crew Asia ក្រុមហ៊ុន Highland City Construction ក្រុមហ៊ុន A.P Investment ក្រុមហ៊ុន UK Condo & Property ក្រុមហ៊ុន CWP Properties ក្រុមហ៊ុន Zhongding Tai Xing (Cambodia) Real Estatate ក្រុមហ៊ុន Anna Advisors ក្រុមហ៊ុន Bridge Real Estate ក្រុមហ៊ុន U.S Condo & Real Estate ក្រុមហ៊ុន សុវណ្ណភូមិ រៀល អ៊ីស្ទេត ក្រុមហ៊ុន S.H Development ក្រុមហ៊ុន​ ឡាយ មីងរៀលធី ក្រុមហ៊ុន International Global Real Estate ក្រុមហ៊ុន NEAVEA Properties និងក្រុមហ៊ុន យេស ១៦៨ រៀល អ៊ីស្ទេត។  ២). ក្រុមហ៊ុន ប្រកបសេវាកម្មវាយតម្លៃ(V)៖ក្រុមហ៊ុន V Trust Appraisal ក្រុមហ៊ុន Trinity Professional ​ក្រុមហ៊ុន ECWAY Fintech Co., Ltd​ និងក្រុមហ៊ុន Cozy Home Co., Ltd។​៣). ក្រុមហ៊ុនប្រកបសេវាកម្ម វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ(EV)៖ក្រុមហ៊ុនប៊ុណ្ណា​ រៀលធី ក្រុមហ៊ុន ស៊ី ភី អែល (CPL Cambodia)  ក្រុមហ៊ុន (ខេមបូឌា) អ៊ីស្ទេត អេជេន ក្រុមហ៊ុន Cambodia Angkor Real Estate Co., Ltd ក្រុមហ៊ុន Mega Asset Management Co., Ltd ក្រុមហ៊ុន Knight Frank (Cambodia) ក្រុមហ៊ុន អៀង គ្រុប ក្រុមហ៊ុន Khmer Real Estate ក្រុមហ៊ុន Asia Real Estate (Cambodia) ក្រុមហ៊ុន Lan Property Ltd​ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ក្រុមហ៊ុន SM Global Appraisal Inc ក្រុមហ៊ុន V M C Real Estate (Cambodia) ក្រុមហ៊ុន Informax Co., Ltd ក្រុមហ៊ុន Camtop Property Group ក្រុមហ៊ុន Independent Property Service ក្រុមហ៊ុន អចលនទ្រព្យ ដេលី រៀលធី គ្រុប  ក្រុមហ៊ុន Maxem Investment Group ក្រុមហ៊ុន​ ក្រាទី រៀលធី ក្រុមហ៊ុន The Rich CamGLOBE Realtor Group ក្រុមហ៊ុន Town City Real Estate ក្រុមហ៊ុន Samrach Ratanak ក្រុមហ៊ុន Chailin Sear Realty ក្រុមហ៊ុន RoofTop Real Estate Agency ក្រុមហ៊ុន អេស ភី អិល ក្រុមហ៊ុន Sareoun Asia Real Property ក្រុមហ៊ុន ឡាំងដា ក្រុមហ៊ុន Leopalace21(Cambodia) ក្រុមហ៊ុន Cam Expert Angkor Realty ក្រុមហ៊ុន WORLD TRUST ESTATE ក្រុមហ៊ុន L'attrait Lease (Cambodia) ក្រុមហ៊ុន Khmer Foundation Appraisals ក្រុមហ៊ុន EYES Real Estate ក្រុមហ៊ុន អ៊ីមភៀរៀលរៀលធី ក្រុមហ៊ុន Expert Realty Home and Commercial ក្រុមហ៊ុន Fortuna Investment​ ក្រុមហ៊ុន OHANA HOME JAPAN ក្រុមហ៊ុន T.V.R Real Estate ក្រុមហ៊ុន ឡាក់គី រៀលធី ក្រុមហ៊ុន​ Keystone Property Consultations ក្រុមហ៊ុ​ន KEIAI GLOBAL INC​ ក្រុមហ៊ុន Yi Fung ក្រុមហ៊ុ​ន 9BASE ក្រុមហ៊ុន Kok Thlork Real Estate and Investment ក្រុមហ៊ុន GeoSPA (CAMBODIA) ក្រុមហ៊ុន Land & Houses (Cambodia) Investment ក្រុមហ៊ុន HNH Real Estate ក្រុមហ៊ុន Emerald Plus Property Service Management ក្រុមហ៊ុន Ecoworld Corporation Limited ក្រុមហ៊ុន KAT APPRAISAL​ ក្រុមហ៊ុន  D-CBD Properties​ ក្រុមហ៊ុន ព្រីមៀមហៅស៍ស៊ីង ក្រុមហ៊ុន MPM Mekong Property Management ក្រុមហ៊ុន Cam ST Property ក្រុមហ៊ុន Target Estate and Asset Management ក្រុមហ៊ុន Advance Real Estate ក្រុមហ៊ុន ឆាយ លែន និងក្រុមហ៊ុន Y.A.O Realty (Cambodia)។ចង់ស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញសូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន CBRE កម្ពុជាត្រូវបានតែងតាំងជាដៃគូគ្រប់គ្រងអចលនទ្រព្យនៃអគារ Diamond Twin Tower
ក្រុមហ៊ុន CBRE កម្ពុជាត្រូវបានតែងតាំងជាដៃគូគ្រប់គ្រងអចលនទ្រព្យនៃអគារ Diamond Twin Tower
June 6, 2022, 5:00 p.m.
ភ្នំពេញថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៨ - CBRE Cambodia ត្រូវបានតែងតាំងជាផ្លូវការដោយក្រុមហ៊ុន DTT Property Management Co., Ltd., ក្នុងនាមជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យសម្រាប់ទីតាំង ការិយាល័យនៃអគារភ្លោះ Diamond Twin Tower ដែលមានទីតាំងនៅស្ពាន Phoenix ស្ថិតនៅបរិវេណទីក្រុងកោះពេជ្រ។ ការណែនាំត្រូវបានបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាមួយដែលធ្វើ ឡើងនៅថ្ងៃនេះនាបន្ទប់តាំងបង្ហាញនៃអគារភ្លោះ Diamond Twin Tower ។លោកស្រី Borapich Dan ប្រធានក្រុមហ៊ុនDTT Property Management Co., Ltd., បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងនាមជាប្រតិបត្តិករអគារ ខណៈលោកស្រី អាន សូដាឌី តំណាងនាយកក្រុមហ៊ុន CBRE កម្ពុជា។អគារភ្លោះDiamond Twin Tower មានទីតាំងស្ថិតនៅជាប់នឹងផ្លូវចូលទៅកាន់កោះពេជ្រនិងមាន ប៉មចំនួន ២ រួមមាន អគារផ្ទះល្វែង ៣២ ជាន់ មាន ៣៥២ យូនីត អគារការិយាល័យកំរិតខ្ពស់ ៣០ ជាន់ កន្លែងហាងទំនិញសម្រាប់ជួល កន្លែងកម្សាន្ត និងទាំងបន្ទប់ក្រោមដី និងជាន់លើ ចំណតឡាន។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការជាបណ្តើរៗ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ ។លោកស្រី អាន សុធីតា នាយកក្រុមហ៊ុន CBRE Cambodia បានសម្តែងការសាទរចំពោះ គម្រោងនេះដោយមានប្រសាសន៍ថា“ ក្រុមហ៊ុនCBRE Cambodia មានក្តីសោមនស្សរីករាយ ដែលត្រូវបានជ្រើសរើសដើម្បីជួយក្នុងប្រតិបត្តិការណ៍លក់របស់គម្រោងអភិវឌ្ឍន៍ធំ និងប្រណិតបំផុតមួយនៅរាជធានីភ្នំពេញ។ ដោយអនុវត្តតាមផែនការយ៉ាងហ្មត់ចត់និង ប្រុងប្រយ័ត្ន ក៏ដូចជាតាមរយៈការងារស្តង់ដារអន្តរជាតិក្នុងការអនុវត្តការគ្រប់គ្រង អចលនទ្រព្យរបស់យើងក្រុមហ៊ុន CBRE Cambodia ជឿជាក់ថាយើងអាចបង្កើតគុណ ប្រយោជន៍សម្រាប់អ្នកកាន់កាប់អគារភ្លោះ Diamond Twin Tower ធានាថាវាក្លាយជាលំនៅដ្ឋាន ដែលលោកអ្នកអាចប្រកបពាណិជ្ជកម្មដែលលោកអ្នកចង់បានយ៉ាងឆាប់រហ័សក្នុងតំបន់អភិវឌ្ឍន៍ទន្លេបាសាក់។ចាប់អារម្មណ៍អគារ Diamond Twin Tower នៅកោះពេជ្រមែនទេ? អ្នកអាចស្វែងយល់បន្ថែមតាមរយៈការផ្សព្វផ្សាយនៃអគារអចលនទ្រព្យ Diamond Twin Tower។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជាឬអចលនទ្រព្យសម្រាប់លក់នៅកម្ពុជាតាមគេហទំព័រ Realestate.com.kh
សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ
សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ
June 6, 2022, 11:06 p.m.
Realestate News
កម្ពុជាត្រូវ​បានគេចាត់ទុកថាជា​ប្រទេសដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកប្រទេសកូនខ្លាអាស៊ីមួយនេះមានកំណើនសេដ្ឋកិច្ចប្រមាណ៧ ភាគរយ នៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ហើយកំណើននេះ​ត្រូវបានគេរំពឹងថានឹងរក្សានៅត្រឹម៦.៩ភាគរយក្នុងរយៈពេលបីឆ្នាំបន្ទាប់។កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ហើយក៏ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតដែលបានជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្ពោះទៅមុខ។ កំពង់ផែនេះមានទីតាំងនៅក្នុងតំបន់ឆ្នេរ​សមុទ្រខេត្តព្រះសីហនុដែលជាទីតាំងល្អបំផុត និងធានាបានការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។គ្របដណ្តប់លើផ្ទៃដីប្រមាណ១២៥ហិចតាកំពង់ផែក្រុងព្រះសីហនុបានសាងសង់នៅឆ្នាំ១៩៥៦ហើយចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៦០។ មកដល់ពេលបច្ចុប្បន្ននេះកំពង់ផែ​មាន​ចំណត​នាវា​ចំនួន៨​ចំណតដែល​បំពាក់ដោយ​ឧបករណ៍​លើកដាក់​ទំនើប​ទាន់សម័យ​។ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​បរិមាណ​ទំនិញ​ឆ្លងកាត់ឧបករណ៍​លើកដាក់​មាន​ការកើនឡើង​ជាមធ្យម​១១%ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១៥កំពង់ផែមានប្រាក់ចំណូលសរុបប្រមាណជា៤៩លានដុល្លារអាមេរិក​ដែលកើនឡើងជិត ១៨ភាគរយធៀបទៅនឹងឆ្នាំ២០១៤គិតជាប្រាក់ចំណេញប្រមាណជា៩លានដុល្លារ។​កំណើនដ៏ច្រើននេះបានមកពីកំណើននៃកុងទុយន័រទំនិញ​ដែលបានកើនឡើងប្រមាណ ១៧.១៨ ភាគរយ ពី ៣៣៣,៩០៤ TEUs នៅឆ្នាំ២០១៤ និងជិត៣៩១,៨១៩TEUs នៅឆ្នាំ២០១៥។ ជាមួយនឹងការបំពាក់បន្ថែមនូវឧបករណ៍​លើកដាក់ទំនិញដែលមានលទ្ធភាពប្រតិបត្តិការបានកាន់តែច្រើនដោយរំពឹងថាអាចឲ្យទំនិញឆ្លងកាត់ប្រមាណ ៧០០,០០០ TEUs ក្នុងមួយឆ្នាំ។​ក្នុងពេលបច្ចុប្បន្ន​រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែនេះជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។ កំពង់ផែដ៏មានសក្តានុពលមួយនេះមានសារៈសំខាន់បំផុតសម្រាប់ការពង្រីកការដឹកជញ្ជូន ទំនិញ និងសេវាកម្មជាពិសេសការដឹកជញ្ជូនដោយផ្ទាល់ពីតំបន់អាស៊ី អាស៊ីប៉ាស៊ីភិក និងពិភពលោកទាំងមូល។កំពង់ផែក្រុងព្រះសីហនុបានទិញIPOដើម្បីបង្កើនលទ្ធភាពនៃការវិនិយោគឲ្យកាន់តែប្រសើរឡើង។​ ការទិញIPOរបស់កំពង់ផែនឹងជួយបង្កើនសក្តានុពលនៃការវិនិយោគ ហើយជាប្រយោជន៍សម្រាប់វិនិយោគិននៅក្នុងវិស័យ ទាំងពេលបច្ចុប្បន្ន​ និងទៅពេលអនាគត៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងទិញនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
ក្រុមហ៊ុន Prince Real Estate Group នឹងសាងសង់គម្រោងធំៗចំនួន៣បន្ថែមទៀតនៅឆ្នាំ២០១៨
ក្រុមហ៊ុន Prince Real Estate Group នឹងសាងសង់គម្រោងធំៗចំនួន៣បន្ថែមទៀតនៅឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ថ្មីៗនេះក្រុមហ៊ុន Prince Real Estate Group បានកំពុងវិនិយោគលើគម្រោង Prince Modern Plaza ដែលជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតមួយនៅតំបន់ទន្លេបាសាក់ ខណ្ឌចំការមនដែលជាតំបន់ ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ។នេះគឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំ​មួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតរបស់ក្រុមហ៊ុន Prince Real Estate Group នៅកម្ពុជា។ កន្លងមកក្រុមហ៊ុនធ្លាប់លើកឡើងពីគម្រោងអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។ នៅក្នុង​ពេលថ្មីៗនេះនៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមហ៊ុន Realestate.com.kh លោក Mr.Tianlun Hu នាយកទីផ្សារនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ថា "ក្រុមហ៊ុន Prince Real Estate Group មានការអភិវឌ្ឍគម្រោងថ្មីបន្ថែមទៀតនៅឆ្នាំ ២០១៨ ដែលក្នុងនោះយើងគ្រោងនឹងសាងសង់គម្រោងចំនួន៣បន្ថែមទៀតរួមមាន: Prince City Centre គម្រោង Prince International Plaza និងគម្រោង Prince Collinan Bay។លោក Tianlun បានសង្កត់ធ្ងន់ថា គម្រោង Prince Collinan Bay នឹងសាងសង់នៅក្រុងព្រះសីហនុ ហើយគម្រោងនេះនឹងក្លាយជាកន្លែងកម្សាន្ត និងសម្រាកលំហែកាយដ៏ធំនៅបំផុតមួយនៅក្នុងតំបន់ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ២,៦ហិកតាដោយផ្ទៃដីសាងសង់មានទំហំសរុបជិត ២០០,០០០ ម៉ែត្រការ៉េ។ រីឯគម្រោង Prince City Centre នឹងត្រូវសាងសង់នៅក្នុងខេត្តព្រះសីហនុផងដែរ ហើយគម្រោងនេះនឹងក្លាយជាគម្រោងនឹងក្លាយជាគម្រោងស្តង់ដារអន្តរជាតិ ហើយក៏នឹងក្លាយទីសំគាល់ថ្មីមួយនៃខេត្តព្រះសីហនុ។ Prince City Centre ​នឹងគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ១៦ហិកតា។លោក Tianlun​ បានបន្ថែមទៀតថា “ចំណែកគម្រោង Prince International Plaza​ នឹងត្រូវសាងសង់នៅទីក្រុងភ្នំពេញហើយគម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅក្នុងទីក្រុង។ គម្រោងអភិវឌ្ឍន៍ថ្មីនេះនឹងកាន់កាប់ផ្ទៃដីចំនួន ២.៨ ហិកតា ក្នុងនោះទំហំផ្ទៃក្រលាសំណង់សរុបប្រមាណ ២០០,០០០ ម៉ែត្រការ៉េ។លោក Tianlun មានទំនុកចិត្តចំពោះទីផ្សារកម្ពុជាទាំងនៅពេលបច្ចុប្បន្ននិងអនាគត។ លោកជឿជាក់ថាវិនិយោគិនក្នុងស្រុក និងអន្តរជាតិកំពុងសំឡឹងមើល និងចូលមកកាន់ទីផ្សារកម្ពុជាក្នុងនោះ៥០ភាគរយគឺជាជនជាតិចិន។ ដូច្នេះនេះជាកត្តាសំខាន់ដែលយើងជឿជាក់យ៉ាងមុតមាំសម្រាប់ភាពជោគជ័យនៃគម្រោងនៅពេលអនាគតរបស់យើង។ទាក់ទងនឹងគម្រោងបច្ចុប្បន្នរបស់ក្រុមហ៊ុន prince real estate លោក Tianlun បាននិយាយថា "គម្រោង Diamond One មានយូនីតសរុបចំនួន៤៥៤ ហើយបានលក់អស់ចំនួន ៩០ ភាគរយ។ គម្រោង Prince Modern Plaza មានចំនួន៥៧០យូនីត ហើយក៏បានលក់អស់៩០ភាគរយដែរ។ ចំណែកគម្រោង Prince Central Plaza មានយូនីតសរុប ១,៧៨៦ ហើយយើងបានលក់អស់ចំនួន ៧០ភាគរយ៕ពិនិត្យមើលគម្រោងអភិវឌ្ឍន៍ Prince Modern Plaza និង Prince Central Plaza​តាមរយៈ Realestate.com.kh
News Page Concierge 590x250 KH
តើកម្ពុជានឹងពិតជាមានអគារខ្ពស់លំដាប់ពិភពលោកមែនឬ?
តើកម្ពុជានឹងពិតជាមានអគារខ្ពស់លំដាប់ពិភពលោកមែនឬ?
June 5, 2022, 5:40 a.m.
ទីក្រុងភ្នំពេញ​កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ កំណើនវិនិយោគបានជម្រុញឲ្យមានភាពមមាញឹកបន្ថែមទៀតនៅក្នុងក្រុងជម្រុញកំណើនប្រជាជនកាន់តែកើនឡើង។ តាមរបាយការណ៍របស់ក្រសួងដែនដីបង្ហាញថានៅឆ្នាំ ២០៣០ ចំនួនប្រជាជននៅទីក្រុងភ្នំពេញអាចកើនឡើងពី៤ទៅ៧​លាននាក់។លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយបានជម្រុញដល់ការសាងសង់សំណង់តូច ធំ ខ្ពស់ ទាប យ៉ាងច្រើននៅក្នុងទីក្រុង។ អគារខ្ពស់ៗជាច្រើនបានកំពុងសាងសង់ នៅក្នុងតំបន់ពាណិជ្ជម្មនៃទីក្រុង។ថ្មីៗនេះមានការអះអាងថាសណ្ឋាគារកាំបូឌីយ៉ាណាដែលជាសណ្ឋាគារប្រណិតមួយនៅក្នុងទីក្រុងភ្នំពេញនឹងត្រូវសាងសង់ជំនួសវិញទៅជាអគារខ្ពស់កប់ពពកកម្ពស់៦០០​ម៉ែត្រដែលគេចាត់ទុកថា​ ជាអគារខ្ពស់បំផុតលំដាប់ពិភពលោក។កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសដែរថាទីតាំងនៃសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះកម្ពុជានឹងត្រូវសាងសង់អគារខ្ពស់ជាងគេបំផុតនៅកម្ពុជា និងក្នុងពិភពលោក។អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម លោកសេង ឡូតធ្លាប់បានឲ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា​រួមជាមួយក្រុមហ៊ុន សាងសង់របស់ចិន នឹងសាងសង់អាគារខ្ពស់កប់ពពកមួយនេះ។​​សម្រាប់កម្ពុជាបើគម្រោងនេះពិតជាសាងសង់មែនអគារនេះនឹងឈរជាអគារខ្ពស់បំផុតទីមួយគឺខ្ពស់ជាងគម្រោងអគារពាណិជ្ជកម្មថៃប៉ុនរ៉ុង (កម្ពស់៥៥០ម៉ែត្រ) ដែលបានគ្រោងនឹងសាង សង់នៅពេលខាងមុខនេះដែរ។ នៅក្នុងពិភពលោកវិញអគារនេះត្រូវបានគេចាត់ទុកថាជាអគារខ្ពស់លំដាប់ទី៤ក្នុងពិភពលោកបន្ទាប់ពី អគារ Burj Khalifa  នៅប្រទេសអារ៉ាប់រួមអគារ Shanghai Tower នៅប្រទេសចិន និងអគារAbraj Al-Bait Clock Tower នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។បើទោះបីជាយ៉ាងណាកាលបរិច្ឆេទនៃការសាងសង់ដើមទុនវិនិយោគរយៈពេលបញ្ចប់ការសាងសង់សម្រាប់គម្រោងយក្សមួយនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ពាក់ព័ន្ធនឹងគម្រោងនេះអ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យហាក់មានភាពស្ទាក់ស្ទើក្នុងការបង្ហាញទំនុកចិត្តថាតើគេនឹងសាងសង់ពិតប្រាកដមែនឬយ៉ាងណា?ពិនិត្យមើលគម្រោងអភិវឌ្ឍន៍ថ្មីៗ និងអចលនទ្រព្យសម្រាប់លក់ ឬជួល​តាមរយៈ Realestate.com.kh
គម្រោងលំនៅដ្ឋានមានអាជ្ញាប័ណ្ណស្របច្បាប់នៅកម្ពុជា
គម្រោងលំនៅដ្ឋានមានអាជ្ញាប័ណ្ណស្របច្បាប់នៅកម្ពុជា
June 7, 2022, 2:30 a.m.
យោងតាមការជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមខ្លឹមសារនៃប្រកាសលេខ៩៦៥ សហវ-ប្រក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលចេញផ្សាយនៅថ្ងៃទី ២២​ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្តីអំពីបញ្ជីឈ្មោះក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមបំណាច់ខែតុលាឆ្នាំ២០១៧។ការចេញប្រកាសរបស់ក្រសួងនេះធ្វើឡើងក្នុងគោលបំណងដើម្បីជៀសវាងនូវហានិភ័យដែលអាចកើតមានជាយថាហេតុ និងដើម្បីធានានូវភាពស្របច្បាប់ និងការទទួលខុសត្រូវរបស់អ្នកអភិវឌ្ឍន៍គម្រោងអភិវឌ្ឍលំនៅដ្ឋាននៅកម្ពុជា។ ​មួយវិញទៀតនេះក៏ជាក្រើនរំលឹកដល់សាធារណជនឲ្យធ្វើការត្រួតពិនិត្យអាជ្ញាបណ្ណ និងឯកសារពាក់ព័ន្ធសំខាន់ៗរបស់គម្រោងអភិវឌ្ឍលំនៅដ្ឋានមុនលពេលសម្រេចចិត្តវិនិយោគ ឬទិញពី គម្រោងណាមួយ។ខាងក្រោមនេះជាឈ្មោះនៃគម្រោងលំនៅដ្ឋាន (ដោយសង្ខេប) ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅដែលខ្លះបានបញ្ចប់ការសាងសង់កំពុងសាងសង់ និងគ្រោងនឹងសាងសង់ នៅ ក្នុងប្រទេសកម្ពុជា។​គម្រោងទាំងនេះមានដូចជា៖ គ​ម្រោង បុរីវិមានភ្នំពេញ បុរីពិភពថ្មី បុរីប៉េងហួត បុរីលឹម ឈាង ហាក់​ បុរីភ្នំពេញថ្មី គម្រោង អរគីឌេវីឡា គម្រោងខុនដូឌឺភីក  គម្រោងខុនដូឌឺប្រីឌ បុរីវីរៈជន គម្រោង ហ្គ្រេន ភ្នំពេញអ៊ីនធើណេសិនណលស៊ីធី គម្រោងកាំកូស៊ីធី គម្រោង CAMKO City R2 Secret Garden Development Project គម្រោង The Parkway គម្រោង Prince Modern Plazza។គម្រោង Ocean City Condominuim គម្រោង SJS1 គម្រោង Golden One បុរី ផុនស៊ុយ គម្រោង The Peninsula Private Residences គម្រោងបាលីស៊ីនើរី ២ បុរីរំចេក បុរី អារ៉ាតា គម្រោង The Elysee គម្រោង ឌឹមេគង្គរ៉ូយ៉ាល់ គម្រោង Urban Lofts បុរីបូអៅ បុរីរតនៈ បុរីហេង កៅ  គម្រោង Wood Land គម្រោងសំណង់លំនៅដ្ឋាន វាលស្បូវ គម្រោងតារាសំណាង គម្រោង Mekong View Tower 06 គម្រោង L'attrait Boeung Keng Kang គម្រោង ស្តារស៊ីធី  គម្រោងកម្ពុបុរី គម្រោង Les Bijoux D’ Ankor គម្រោង  Residence 90 គម្រោង Time Square គម្រោង Appenines គម្រោងសេនធើស៊ីធី តាខ្មៅ គម្រោង 88 Suites។គម្រោង ហាយ លែន ខុនដូមីនីម គម្រោង The View គម្រោង The Blue Sky Tower Condomnuim គម្រោង J Villa គម្រោង បុរីវីឡា ទួលសង្កែ ខុនដូមីនីម គម្រោងលីម ស៊ីណាផ្លាហ្សា គម្រោង The Centric គម្រោង Glory International Center គម្រោង Embassy Central គម្រោង The Garden Residency គម្រោង ស៊ីណូ ផ្លាហ្សា គម្រោង De-Castle Royal Flat house គម្រោង The Premier Angkor Palace គម្រោង East View គម្រោងOne Park គម្រោង The Gateway គម្រោង អិល បឹងកេងកង៣ គម្រោង The North Park Condominuim គម្រោង The Penthouse Residences។គម្រោង The One Maison គម្រោង Ding Li Sunshine City បុរីមហាសែនសុខ គម្រោង វីឡា ថោន គម្រោង​ Imperial Crown Condominuim គម្រោង The Bay គម្រោង The D’Seaview  គម្រោង​ Bali Scenery 3 &5 គម្រោងបុរី លីម តិចហេង គម្រោង Royal Park Residences គម្រោងមនោរម្យបឹងកេងកង២ គម្រោងបុរីសម្បត្តិមានហេង៣ គម្រោង ស្កាយទ្រីអាផាតមេន គម្រោង Prince Central Plazza គម្រោង  East One គម្រោង ស្កាយ ៣១ គម្រោង Infinity 28 Condominium គម្រោង Aura Condominuim គ​ម្រោង Skylar Meridian គម្រោង The Park Land Sen  Sok គម្រោង Moon Town គម្រោង The 352 Platinuim 1 Apartment គម្រោង Diamond Twin Tower គម្រោង Bodaju Residences គម្រោង Orient Ritz គម្រោង The Diamond Home គម្រោងស្កាយ   វីឡា គម្រោង Times Center គម្រោង TK Royal One គម្រោង Axis Residences។គម្រោងផ្ទះល្វែង ធូលន គម្រោងផ្ទះល្វែងទាន់សម័យ គម្រោង Platinum Bay គម្រោងបុរី J&C គម្រោងផ្ទះល្វែងបាខ័ន បុរីហាយធិច លុច្យសារី បុរីហុង ឡេង យី គម្រោង La Vie គម្រោង Diamond One បុរី New Town គម្រោង សុណា ផាតនើរ គម្រោង Embassy Residences បុរីចំការដូង គម្រោងភ្លោះ CASA Meridian បុរីរីវើរថោន គម្រោង East Mature Estate បុរី ហាយលែនស៊ីធី គម្រោងផ្ទះល្វែងថ្មីល្អពេញចិត្ត បុរីវិមានស បុរីសំបួរមាស បុរីគៀង ហ៊ត បុរីវារីណា គម្រោង Bali Scenery Apartment គម្រោង បុរីលឹម ឈាងហោ គម្រោង ក្រុងមាស បុរីមង្គលភ្នំពេញទី១ បុរីមនោរម្យ គម្រោង The Treasure គម្រោង Galaxy Residence គម្រោងផ្ទះល្វែង សុខថៃ គីមស្រេង បុរីស្រេង គង់  គម្រោងផ្ទះល្វែងហុងឡាយ គម្រោងផ្ទះ ល្វែងស៊ីមបូ បុរីពាណិជ្ជកម្មបាត់ដំបង គម្រោងហ្រ្កេនជ្រោយចង្វារឌីវីលបមិន គម្រោងភូមិគ្រឹះភ្លោះ គម្រោង Infinity 18 Condominium បុរីអង្គរភ្នំពេញ បុរីវិមានកែវចរណៃ។គម្រោង The Address 240 បុរីមហាសេដ្ឋី បុរីហាយតិច២ ​បុរីវិរៈជន បុរីសែនសុខ១ បុរីសន្តិភាព២ បុរីវីឡាទួលសង្កែ បុរីសុខ សាន្ត បុរីម៉េង លី គម្រោង De-Castle Royal គម្រោងបុរី BS បុរីហីលតុនផាកវីឡា បុរីរិទ្ធិ​ គម្រោងផ្ទះល្វែងហុងឡាយ បុរីព្រីនថោន គម្រោងផ្ទះល្វែងស្រេងគង់ បុរីជ័យជំនះ និងគម្រោងបុរីមានជ័យហ្វូត៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងអចលនទ្រព្យសម្រាប់លក់នៅកម្ពុជាតាមរយៈ Realestate.com.kh!
គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង (ភាគទី២)
គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង (ភាគទី២)
June 6, 2022, 5:03 p.m.
ការធ្វើឱ្យប្រាកដថាទទួលបានអ្នកជួលដ៏ល្អបំផុតសម្រាប់អចលនទ្រព្យគឺមិនមែនជាការងារងាយស្រួលនោះទេ។ ប៉ុន្តែមានគន្លឹះសំខាន់ៗមួយចំនួនដែលអាចធ្វើឱ្យអ្នកទទួលបានលទ្ធផលជាទី គួបចិត្ត។សប្តាហ៍មុននៅក្នុងអត្ថបទ "គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង-ភាគទី១" យើងបានពិភាក្សាគ្នាខ្លះៗរួចមកហើយ។ នៅក្នុងអត្ថបទភាគទី២នេះយើងនឹងពិភាក្សាបន្តដើម្បីឲ្យ លោកអ្នកយល់កាន់តែច្បាស់នឹងជៀសវាងអំពីកំហុសឆ្គងមួយចំនួន។ សូមអរគុណដល់ Realestate.com.kh ដែលបានផ្តល់ជូនអត្ថបទដ៏មានប្រយោជន៍!​ស្គាល់អំពីដៃគូប្រកួតប្រជែងត្រូវដឹងព័ត៌មានអំពីដៃគូប្រកួតប្រជែងរបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន តួយ៉ាងត្រូវដឹងថាតើដៃគូប្រកួតប្រជែងរបស់អ្នកផ្តល់អ្វីខ្លះដល់អ្នកជួល។ នៅពេលដែលលោកអ្នកដឹង អំពីដៃគូប្រកួតប្រជែងយើងកាន់តែច្រើនលោកអ្នកនឹងអាចទាញយកប្រយោជន៍បានមួយចំនួននៅពេលដែលដៃគូប្រកួតប្រជែងរបស់អ្នកមានចំណុចខ្វះខាត។ធ្វើការសាកសួរនៅក្នុងតំបន់រស់នៅផ្ទាល់ខ្លួនរបស់អ្នកដើម្បីដឹងថាតើដៃគូរប្រកួតប្រជែងរបស់អ្នកមានចំនួនប៉ុន្មានក៏ដូចជាត្រូវតែដឹងថាតើពួកគេផ្តល់ជូនអ្វីខ្លះដល់អ្នកជួល  តម្លៃជួល និងប្រភេទអចលនទ្រព្យសម្រាប់ជួលជាដើម។អ្នកអាចធ្វើការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកកាន់តែទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណេតដែលជាជម្រើសដ៏ល្អតួយ៉ាងគេហទំព័រ  Realestate.com.kh ពិតជាអាចជួយ លោកអ្នកបាន។ធ្វើឲ្យអ្នកជួលដឹងថាអ្នកជាម្ចាស់ផ្ទះដ៏ល្អម្នាក់សម្រាប់អ្នកដែលស្វែងរកផ្ទះសម្រាប់ជួលគឺមិនស្ទាក់ស្ទើរឡើងនៅពេលដែលដឹងថាអ្នកជាម្ចាស់ផ្ទះដ៏ល្អម្នាក់។ ដូចនេះក្នុងនាមជាម្ចាស់ផ្ទះជួលអ្នកត្រូវតែផ្តល់ទំនុកចិត្ត និងមានការគោរពទៅកាន់អ្នកជួល។ ជាការល្អបំផុតនៅពេលអតីតអ្នកជួលផ្ទះរបស់អ្នកនិយាយល្អពីអ្នក។ដឹងអំពីប្រវត្តិអ្នកជួលឲ្យបានច្បាស់លាស់នេះជារឿងសំខាន់ណាស់ដែលអ្នកត្រូវតែធ្វើ។ ដឹងអំពីប្រវត្តិរបស់អ្នកជួលដើម្បីប្រាកដថាអ្នកជួលផ្ទះនោះជាមនុស្សត្រឹមត្រូវដែលមិនជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាស់ណាមួយ។ អ្នកអាចសើបសួរប្រវត្តិអ្នកជួលពីម្ចាស់ផ្ទះដែលបុគ្គលនោះធ្លាប់ជួលពីមុនមកនេះក៏ជាវិធីសាស្រ្តដ៏ល្អមួយផងដែរ។ហ្គូហ្គោលក៏អាចជួយអ្នកសើបអំពីប្រវត្តិសង្ខេបពីបុគ្គលនោះបានផងដែរ។ មនុស្សសម័យថ្មីពួកគេតែងតែប្រើបណ្តាញសង្គមមានដូចជា៖  Facebook, Instagram, Twitter, LinkedIn ជាដើម ដូចនេះព័ត៌មានជាច្រើនត្រូវបានពួកគេចែកចាយតាមបណ្តាញសង្គមទាំងអស់នេះ។ធ្វើការសម្រេចចិត្តឲ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្តជួលត្រូវធ្វើការគិតគូឲ្យបានដិតដល់។ មិនមានន័យថាឲ្យតែមានអ្នកដែលមានបំណងជួលយើងត្រូវតែធ្វើការជួលអោយភ្លាមនោះទេ។ត្រូវមានកិច្ចសន្យាជួលកិច្ចសន្យាជួលដ៏ត្រឹមត្រូវមួយត្រូវមានចែងយ៉ាងច្បាស់លាស់អំពីលក្ខន្តិកៈរវាងម្ចាស់អចលនទ្រព្យ និងអ្នកជួលដែលរួមបញ្ចូលទាំងបទបញ្ជាផ្ទៃក្នុងកំឡុងពេលស្នាក់នៅ​ទាំងនេះរាប់បញ្ចូល ទាំងចំនួនអ្នកដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅផងដែរ៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្នុងក្រុងភ្នំពេញ​​​ ឬអានអត្ថបទដែលទាក់ទងនឹងនិតិវិធីនៃការជួលផ្ទះសូមចូលទៅកាន់គេហទំព័រ Realestate.com.kh
គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង (ភាគទី១)
គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង (ភាគទី១)
June 6, 2022, 5:03 p.m.
នៅពេលអ្នកដែលជាម្ចាស់ផ្ទះចង់ជួលអចលនទ្រព្យឲ្យបានលឿនបំផុតទៅឲ្យអ្នកជួល អ្នកត្រូវមានភាពឆ្លាតវៃ និងមានភាពក្លាហានដែលអាចយកឈ្នះលើការប្រកួតប្រជែងគ្នាដ៏ច្រើននៅក្នុងទីផ្សារជួលមួយនេះ។​ អ្នកជួលល្អបំផុតគឺជាអ្នក ដែលបង់ថ្លៃឈ្មួលបានទាន់ពេលវេលាចេះថែរក្សាអចលនទ្រព្យបានល្អ និងមានបំណងស្នាក់នៅរយៈពេលវែង។នៅក្នុងអត្ថបទភាគទី១សប្តាហ៍នេះ​  Realestate.com.kh នឹងពិភាក្សាលើចំណុចសំខាន់មួយចំនួនដែលអ្នកត្រូវពិចារណា និងធ្វើផ្ទាល់នៅពេលដែលអ្នកចង់ទាក់ទាញអ្នកជួលដ៏ល្អបំផុតឲ្យជួលអចលនទ្រព្យរបស់អ្នក។ទីតាំងអចលនទ្រព្យគឺមានសារៈសំខាន់៖ប្រសិនបើអចលនទ្រព្យរបស់អ្នកមានទីតាំងស្ថិតនៅតំបន់ជាយក្រុងដូចជា៖ តំបន់ស្ទឹងមានជ័យ តំបន់ចោមចៅ តំបន់ពោធិ៍សែនជ័យ ឬតំបន់ច្បារអំពៅ អ្នកអាចជួលអចលនទ្រព្យរបស់អ្នកទៅឲ្យអ្នកក្នុងស្រុកអ្នកជាពិសេសសម្រាប់សិស្សនិស្សិត និងបុគ្គលិកក្រុមហ៊ុន ហើយប្រសិនបើផ្ទះ មានទីតាំងចំផ្លូវកែង អ្នកអាចជួលឲ្យអ្នកធ្វើអាជីវកម្ម។ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យសម្រាប់ដាក់ជួល ហើយចង់ជួលឲ្យជនបរទេសអ្នកគួរតែពិចារណាទិញនៅតំបន់កណ្តាលក្រុងដូចជានៅក្នុងខណ្ឌចំការមនរួមមាន៖ បឹងកេងកង១ បឹងកេងកង២​ ទួលទំពូង ទន្លេបាសាក់ឬតំបន់ដូនពេញ តំបន់ទួលគោក តំបន់សែនសុខ ឬតំបន់ជ្រោយចង្វារជាដើម។  បន្ថែមតម្លៃឲ្យអចលនទ្រព្យរបស់អ្នក៖អចលនទ្រព្យកាន់តែល្អកាន់តែទាក់ទាញអ្នកជួលនៅទីក្រុងភ្នំពេញការប្រកួតប្រជែងមានភាពខ្លាំងបំផុតដោយសារមានអាផាតមេន សេវាកម្ម អាផាតមេន និងខុនដូជាច្រើនកំពុងដាក់ជួលព្រោងព្រាត។ ដូច្នេះប្រសិនបើអ្នកមានអចលនទ្រព្យសម្រាប់ជួលដែលពិសេសជាងគេនោះអ្នកនឹងអាចយកឈ្នះនៅក្នុងការប្រកួតនេះបាន។ជាការពិតណាស់ថាអ្នកជួលភាគច្រើនចង់ទទួលបានសម្ភារៈបរិក្ខារ និងសេវាកម្មបន្ថែម។ អចលនទ្រព្យដែលមានការកែលម្អ និងមានគ្រឿងសង្ហារិមនឹងទាក់ទាញអ្នកជួលផ្ទះឱ្យកាន់តែមានការចាប់អារម្មណ៍។ ទាក់ទងនឹងការកែម្អផ្ទះប្រសិនបើអ្នកជួលចង់បានការរចនាបែបណាមួយដែលពួគគេចូលចិត្តអ្នកជាម្ចាស់ត្រូវប្តូរសម្រាប់ពួកគេភ្លាម។ អ្នកក៏អាចផ្តល់ជូននូវសេវាកម្មលើកទឹកចិត្តបន្ថែមទៀតដូចជា៖ ការដាក់ទូរទស្សន៍ខ្សែកាប អ៊ីនធើណិត និងមធ្យោបាយធ្វើដំណើរដូចជាកង់ ឬម៉ូតូជាដើម។ត្រូវប្រាកដថាអ្នកផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកបានល្អបំផុត៖ការផ្សាយពាណិជ្ជកម្មបានល្អតែងតែនាំមកលទ្ធផលល្អបំផុតអ្នកអាចធ្វើទីផ្សារ និងផ្សព្វផ្សាយអំពីអចលនទ្រព្យសម្រាប់ជួល អ្នកតាមរយៈការនិយាយពីមាត់មួយទៅមាត់មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (រួមមានកាសែត ទស្សនាវដ្តី និងគេហទំព័រព័ត៌មានអនឡាញផ្សេងៗ) ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, Linkedin, Twitter, Instagram ជាដើម)ប្រសិនបើអ្នកមិនចង់ធ្វើការផ្សព្វផ្សាយដោយខ្លួនឯង អ្នកក៏អាចជួលភ្នាក់ងារអចលនទ្រព្យដើម្បីធ្វើទីផ្សារផ្សព្វផ្សាយជួលអចលនទ្រព្យរបស់អ្នកបានដែរ។ លើសពីនេះអ្នកក៏អាចស្វែងរកដំបូន្មានល្អៗពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មល្បីឈ្មោះបានផងដែរ។ការផ្សព្វផ្សាយត្រូវតែធ្វើឲ្យមានភាពទាក់ទាញតាមដែលអាចធ្វើបាន (ជាមួយរូបភាពច្បាស់ល្អ) និងមានការពិពណ៌នាច្បាស់លាស់អំពីការជួលចំនួនបន្ទប់ ទីតាំង តម្លៃ ការទទួលខុសត្រូវលក្ខណរបស់អចលនទ្រព្យ សម្ភារៈបរិក្ខារ សេវាកម្មដែលផ្តល់ជូនកន្លែងសំខាន់ៗនៅជុំវិញ និងលក្ខណៈពិសេសផ្សេងទៀតរួមមាន៖ចំណតរថយន្តសួនច្បារជាដើម។ មួយវិញទៀតអ្នកក៏ត្រូវដាក់បញ្ចូលផងដែរនូវ លេខទំនាក់ទំនងរូមមានលេខទូរស័ព្ទ និងអ៊ីម៉ែល។​សូមតាមដានអត្ថបទភាគទី២នៅសប្ដាហ៍ក្រោយដែលយើងនឹងពិភាក្សាអំពីគន្លឹះបន្ថែមទៀតទាក់ទងនឹងការស្វែងយល់ពីការប្រកួតប្រជែង កិច្ចសន្យាជួល និងរបៀបធ្វើឲ្យអ្នកជួល របស់អ្នករីករាយក្នុងការរស់នៅជាមួួយផ្ទះជួលរបស់អ្នក។ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅរាជធានីភ្នំពេញ? ឬចង់អានអំពីគន្លឹះសំខាន់ៗសម្រាប់ ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល? សូមចូលទៅកាន់ Realestate.com.kh!
បង្កើតក្តីសុបិន ដើម្បីថ្ងៃអនាគត កម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយជោគជ័យ និងសប្បាយរីករាយ
បង្កើតក្តីសុបិន ដើម្បីថ្ងៃអនាគត កម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយជោគជ័យ និងសប្បាយរីករាយ
June 7, 2022, 6:02 a.m.
បង្កើតក្តីសុបិន ដើម្បីថ្ងៃអនាគត។ ថ្ងៃទី៤ កុម្ភះ ២០១៨ ល្ងាច ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំកម្មវិធីជប់លៀងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៨ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀត នៅទីតាំងការិយាល័យលក់គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា។អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប លោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល លោក Li Min អគ្គនាយកក្រុមហ៊ុន លោក Zhang Bo អគ្គនាយករងលោក Yuan Bin អគ្គនាយករងលោកស្រី Ding Li ជំនួយការប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល និងបុគ្គលិកក្រុមហ៊ុនទាំងអស់ តំណាងសមាគមសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ព្រមទាំងតំណាងដៃគូសហការ។-ល-។ ជាង៥០០នាក់អញ្ជើញចូលរួមកម្មវិធី។ កម្មវិធីក៏មានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង  ឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃផងដែរ។ជាកិច្ចចាប់ផ្តើម លោកអគ្គនាយក Li Min បានថ្លែងសន្ទុករថាស្វាគមន៍ដោយបានលើកទ្បើងថា ឆ្នាំ២០១៨នេះ យើងនឹងបន្តនូវស្មារតីសហគ្រាស "បេសកកម្ម ការទទួលខុសត្រូវ ការគោរពស្រឡាញ់ និងការឆ្នៃប្រឌិត" និងខិតខំបន្តអនុវត្តគោលដៅនៃការ"កសាងជីវិតឲ្យកាន់តែប្រសើរ" បន្តជំរុញដំណើរការនៃនគរូបនីយកម្ម និងទំនើបភាវូបនីយកម្មក្រកម្ពុជា ទន្ទឹមនឹងការពង្រឹងនូវអាជីវកម្មចម្បងរបស់ខ្លួនបន្ថែមទៀត យើងនឹងចាប់ផ្តើមដាក់ដំណើរការនូវអាជីវកម្មពាក់ព័ន្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ពង្រឹងនូវការគ្រប់គ្រងអាជីវកម្ម ចូលរួមចំណែកឲ្យកាន់តែខ្លាំងទ្បើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។លោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល បានទ្បើងថ្លែងសន្ទុរកថាក្នុងនាមក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោកបានបង្ហាញពីការស្វាគមន៍ឆ្នាំថ្មីដល់សហការីទាំងអស់។ លោកក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មជ្ឈដ្ឋានទាំងអស់ដែលបានគាំទ្រក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបអស់រយៈពេលជាយូរ។ លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៨ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនឹងបន្តខិតខំពុះពារ ពង្រឹងនូវវប្បធម៌សហគ្រាស ក្នុងគោលដៅក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទទួលស្គាល់ និងពេញនិយមបំផុតនៅព្រះរាជាណាចក្រកម្ពុជា។កម្មវិធីមានការសម្តែងដោយបុគ្គលិកក្រុមហ៊ុនគ្រប់ផ្នែកពាក់ព័ន្ធ មានទាំងរបាំប្រពៃណីចិន និងបទចម្រៀងប្រពៃណីខ្មែរជាដើម បង្ហាញពីទេព្យកោសលដ៏អស្ចារ្យរបស់បុគ្គលិកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ក្នុងកម្មវិធីក៏មានការរៀបចំប្រគល់ប័ណ្ណសរសើរចំពោះបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១៧ និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងផងដែរ។ កម្មវិធីបានដំណើរការ និងបញ្ចប់ទៅក្នុងបរិយាកាសសាមគ្គី និងសប្បាយរីករាយបំផុត៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬក៏អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ!
ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ
ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ
June 7, 2022, 5:38 a.m.
Location Profiles
វិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧កន្លងមកក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣,៤១៨ នៅទូទាំងប្រទេស។តម្លៃសរុបទឹកប្រាក់ការវិនិយោគដែលបានអនុម័តនៅក្នុងវិស័យសំណង់បានកើនឡើង២២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលមានរហូតដល់៦,៨ពាន់លានដុល្លារ។ នៅឆ្នាំ២០១៧គម្រោងលំនៅដ្ឋានមានចំនួន៨២ភាគរយនៃគម្រោងដែលបានអនុម័តទាំងអស់ខណៈដែលគម្រោង បែបពាណិជ្ជកម្មមានត្រឹមតែ៨ភាគរយប៉ុណ្ណោះ។ គម្រោងដែលបានអនុម័តនៅឆ្នាំ ២០១៧ នឹងផ្គត់ផ្គង់លំនៅដ្ឋាន និងពាណិជ្ជកម្មកាន់តែច្រើននៅឆ្នាំ ២០១៨ ដែលនេះទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទីផ្សារជួល ជាពិសេសនៅខុនដូ ការិយាល័យ និងលក់រាយ។ ទីផ្សារជួលខុនដូយោងតាមរបាយការណ៍របស់ CBRE​ កម្ពុជា ឆ្នាំ ២០១៧ នៅដំណាច់ឆ្នាំ ២០១៧ ការផ្គត់ផ្គង់ខុនដូក្នុងទីក្រុងភ្នំពេញមានចំនួន ៨,៦០០ យូនីត ដែលបានកើនឡើង ១០៨ ភាគរយ បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៦។ ប្រហែល ៦៣ ភាគរយ នៃចំនួនយូនីតសរុបនៅចុងត្រីមាសទី ៤ ត្រូវបានចាត់ថ្នាក់ជាយូនីតកម្រិតមធ្យម ដែលមានខុនដូជាង ៥,០០០​ យូនីតបានបញ្ចប់ការសាងសង់។ខុនដូសម្រាប់ជួលនៅទីតាំងសំខាន់ៗបានស្ថិតក្នុងសភាពថេរនៅក្នុងឆ្នាំ២០១៧។ ខុនដូតម្លៃខ្ពស់នៅក្នុងទីតាំងសំខាន់ៗ មានតម្លៃជួលចន្លោះពី១៤ទៅ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែខណៈខុនដូតម្លៃមធ្យមមានតម្លៃជួលចន្លោះពី១១ទៅ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូដែលមានតម្លៃសមរម្យនៅក្នុងទីតាំងសំខាន់ៗតម្លៃជួលមានត្រឹម១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។អ្នកស្រី អាន សុធីតា នាយិការរបស់ក្រុមហ៊ុន CBRE កម្ពុជាបានមានប្រសាសន៍ថា "ទីផ្សារខុនដូនៅឆ្នាំ២០១៧ មានភាពល្អប្រសើរក្នុងនោះអត្រាស្នាក់នៅមានប្រហែល៨៥ភាគរយ។ ទោះជាយ៉ាងណាទីផ្សារប្រហែលត្រូវការពេលវេលាដើម្បីស្រូបយកការផ្គត់ផ្គង់ថ្មីៗបន្ថែមទៀត ដូច្នេះយើងគិតថាអត្រានៃការកាន់កាប់ទំនងជានឹងធ្លាក់ចុះនៅឆ្នាំ ២០១៨ ។អ្នកស្រី ធីតា បានបន្ថែមទៀតថា នៅឆ្នាំ ២០១៨ នេះនឹងមានការផ្គត់ផ្គង់ខុនដូបន្ថែមចំនួន ១៣,០០០ យូនីត សេវាកម្មអាផាតមេនចំនួន១,២០០ យូនីត។ លោកស្រីបានបញ្ជាក់ថា "ការផ្គត់ផ្គង់ត្រឹមឆ្នាំ ២០១៨ នឹងកើនឡើង៨៧​ភាគរយកើនឡើងពី១៦,៣០០យូនីតទៅដល់៣០,៥០០​យូនីត"។ បើពិនិត្យមើលអំពីការផ្គត់ផ្គង់លំនៅដ្ឋានសំខាន់ៗនៅក្នុងទីផ្សារ អ្នកស្រី ធីតា បាននិយាយថាអត្រាជួល លំនៅដ្ឋានទំនងជានឹងធ្លាក់ចុះប្រហែល១០ភាគរយនៅឆ្នាំ២០១៨។ទីផ្សារជួលការិយាល័យ៖ អត្រាជួលរំពឹងថានឹងកើនឡើងឆ្នាំ២០១៧មានការកើនឡើងនៃតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់ទាំងតម្រូវការជួលពីអ្នកក្នុងស្រុក និងបរទេសហើយក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនបានកំពុងកាន់កាប់ការិយាល័យជួលធំៗ។ កត្តានេះបានធ្វើឲ្យការិយាល័យកម្រិត B កើនឡើងអត្រាជួលប្រហែល១០ភាគរយក្នុងមួយឆ្នាំ។របាយការណ៍របស់ CBRE បង្ហាញថា នៅចុងឆមាសទី៤ឆ្នាំ២០១៧ការផ្គត់ផ្គង់ការិយាល័យទំនើប នៅទីក្រុងភ្នំពេញបានកើនឡើង១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និង២ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។ គិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៧ការកាន់កាប់ក្នុងវិស័យនេះទាំងមូលមានចំនួន៨២,៧ភាគរយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០០៩មកហើយការិយាល័យទំហំប្រមាណ160,000 ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ ហើយនឹងត្រូវបញ្ចេញទៅក្នុងទីផ្សារក្នុងអំឡុងពេល២៤ខែខាងមុខនេះ។ការកាន់កាប់ការិយាល័យជិតពាក់កណ្តាល​ដែលស្មើនឹង៣៦ភាគរយនៃការផ្គត់ផ្គង់ការិយាល័យនាពេលអនាគតខណៈពេលអគារការិយាល័យប្លង់កម្មសិទ្ធិរួមកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ដែលអាចផ្តល់ជូនទំហំជួលប្រហែល១០៥,០០០ម៉ែត្រ ការ៉េ។ទាក់ទងទៅនឹងការជួលការិយាល័យ អ្នកស្រី ធីតា បាននិយាយថា "តម្លៃជួលជាមធ្យមសម្រាប់ការិយាល័យបែបទំនើបគ្រប់កម្រិតទាំងអស់បានកើនឡើង១ភាគរយក្នុងឆ្នាំនេះរហូតដល់ខែធ្នូឆ្នាំ២០១៧។ សម្រង់តម្លៃការិយាល័យជួលកម្រិតA មាននៅចន្លោះ ២៨ដុល្លារ និង៣៨ដុល្លារក្នុងមួយខែ។"អ្នកស្រី ធីតា បានបន្ថែមថា “តម្លៃជួលជាមធ្យមគ្រប់កម្រិតការិយាល័យទាំងអស់មានស្ថិរភាពនៅក្នុងត្រីមាសទី៤ប្រៀបធៀបនឹងត្រីមាសទី៣។  ទោះជាយ៉ាងណាការជួលការិយាល័យកម្រិតBនៅក្នុងទីតាំងក្រៅពីតំបន់ពាណិជ្ជកម្មទីក្រុងបានកើនឡើង៤,៤ភាគរយនៅត្រីមាសទី៤ធៀបនឹង ត្រីមាសទី៤ឆ្នាំ២០១៧។”​នៅពេល ដែលតម្រូវការការិយាល័យនៅតែរឹងមាំនៅឆ្នាំនេះ បន្ថែមលើការផ្គត់ផ្គង់ការិយា ល័យថែមទៀតនៅពេលបច្ចុប្បន្ន អ្នកស្រីធីតា រំពឹងថាការជួលការិយាល័យនឹងមានការកើនឡើងបន្តិច នៅឆ្នាំនេះ។ លោក June Zeng មកពីក្រុមហ៊ុន Tings & Associates Co. , LTD បាននិយាយថា "ខ្ញុំមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសម្រាប់វិស័យការិយាល័យនៅកម្ពុជា។ សម្រាប់អ្នកទាំង​ ឡាយណា ដែលបានអភិឌ្ឍន៍គម្រោងជាមួយនឹងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចជាគម្រោង  Exchange Square ប្រាកដជានឹងទទួលបានជោគជ័យ។ ហើយនេះក៏មិនខុសអ្វីអំពីវិស័យលំនៅដ្ឋានដែរ ប្រសិន បើមិនមានផែនការច្បាស់លាស់នោះទេ ក៏មិនទទួលបានជោគជ័យដែរ។ ខ្ញុំយល់ឃើញថាវិស័យការិយាល័យនៅឆ្នាំ ២០១៨ គឺមានបញ្ហាជាមួយវិជ្ជាជីវៈជាជាងតម្រូវការ និងការផ្គត់ផ្គង់។" ស្របជាមួយគ្នានេះ ការិយាល័យសម្រាប់ជួលនៅភ្នំពេញនៅតែមាននៅលើទីផ្សារ។ទីផ្សារលក់រាយជួល៖ សំណង់ថ្មីៗនឹងផ្គត់ផ្គង់ទ្វេដងបន្ថែមលើកន្លែងលក់រាយបច្ចុប្បន្នយោងតាមរបាយការណ៍ CBRE កម្ពុជា បង្ហាញថានៅដំណាច់ត្រីមាសទី៤ឆ្នាំ២០១៧ទំហំកន្លែងលក់រាយទំនើបប្រមាណ៣០០,០០០ម៉ែត្រការ៉េកំពុងសាងសង់ ឬគ្រោងនឹងសាងសង់ ហើយនៅពេលបញ្ចប់នឹងបន្ថែមការផ្គត់ផ្គង់ទ្វេដងក្នុងរយៈពេល២៤ខែខាងមុខនេះតម្លៃជួលកន្លែងលក់រាយធំៗ មានស្ថេរភាពក្នុងអំឡុងត្រីមាសទី៤ឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងត្រីមាសមុន(ត្រីមាសទី៣) ដែលមិនបានការផ្លាស់ប្តូរគួរឱ្យកត់សំគាល់ណាមួយទេសម្រាប់ផ្សារទំនើបធំៗ ឬផ្សារទំនើបលក្ខណៈសហគមន៍។ តម្លៃជួលរបស់ស្តង់​ដែលមានកម្រិតខ្ពស់មានតម្លៃត្រឹម៦៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។​លោកស្រី ធីតា បានមានប្រសាសន៍ថា "ទំហំហាងលក់រាយបន្ថែមចំនួន ២០០,០០០ ម៉ែត្រការ៉េ នឹង មាននៅក្នុងគម្រោងប្រាំពីរនៅក្នុងឆ្នាំ ២០១៨ ដែលនឹងបង្កើនតួលេខទ្វេដងបន្ថែមលើការផ្គត់ផ្គង់ បច្ចុប្បន្ន។ ការផ្គត់ផ្គង់ថ្មីនេះត្រូវបានជម្រុញ ដោយការរួមបញ្ចូលគ្នានៃផ្សារទំនើបថ្មី ដែលបង្កើតឡើង ដោយ ក្រុមហ៊ុនអន្ដរជាតិ និងអ្នកលក់រាយដ៏សំខាន់នៅក្នុងគម្រោងប្រើប្រាស់ចម្រុះ។"ទោះជាយ៉ាងណាក៏​ដោយសារគម្រោងអភិវឌ្ឍន៍កន្លែងលក់រាយដែលបន្ថែមលើទីផ្សារនៅឆ្នាំ២០១៨ បានរីករាលដាលយ៉ាងខ្លាំងទៅតំបន់ពាណិជ្ជកម្មទីក្រុងទី២ និងទីតាំងផ្សេងៗទៀត ហើយតម្រូវការ នៅតែមានច្រើន។ អ្នកស្រី ធីតា រំពឹងថានៅក្នុងឆ្នាំ២០១៨ តម្លៃជួលហាងលក់រាយនឹងនៅថេរបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬក៏អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ!
និន្នាការវិស័យអចលនទ្រព្យប្រចាំឆ្នាំ ២០១៧ និងផែនទីចង្អុលផ្លូវនៅឆ្នាំ ២០១៨
និន្នាការវិស័យអចលនទ្រព្យប្រចាំឆ្នាំ ២០១៧ និងផែនទីចង្អុលផ្លូវនៅឆ្នាំ ២០១៨
June 6, 2022, 5:03 p.m.
មុននឹងផ្ដើមពិព័ណ៌នាពីទស្សនៈវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨គេគួរតែពិនិត្យមើលពីនិន្នាការសំខាន់ៗនៅឆ្នាំ២០១៧ជាមុនសិន ដើម្បីទទួលបានចំណេះដឹងចាំបាច់មួយចំនួនសម្រាប់ការវិនិយោគនៅថ្ងៃអនាគត។និន្នាការសំខាន់ៗទាំងនោះរួមមាន ការកើនឡើងតម្រូវការគេហដ្ឋានតម្លៃសមរម្យការធ្លាក់ចុះគម្រោង ខុនដូថ្មីៗ ច្បាប់រឹតបន្តឹងអាជ្ញាប័ណសាងសង់ និងឥទ្ធិផលទេសចរណ៍ចិនមកលើកម្ពុជា។ កត្តាទាំងនេះ គឺជាព័ត៌មានចាំបាច់សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨នេះ។យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ ដែលបានចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) តម្លៃសរុបនៃគម្រោងសាងសង់ដែលបានអនុម័ត បានកើនឡើងដល់ ៦.៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ពោលគឺកើនឡើង ២២.៣ ភាគរយធៀបនឹងឆ្នាំ ២០១៦។គម្រោងលំនៅដ្ឋានតម្លៃសមរម្យត្រូវបានគេមើលឃើញថាមានការកើនឡើងខ្លាំងជាងគេនៅឆ្នាំ២០១៧។យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ ២០១៧ ដែលបានចេញផ្សាយដោយក្រុមហ៊ុន VTrust Appraisal ការផ្គត់ផ្គង់លំនៅដ្ឋាននៅទូទាំងប្រទេសបានកើនឡើង ១១ ភាគរយនៅឆ្នាំ ២០១៧ ជាមួយនឹងលំនៅដ្ឋានចំនួន ១៣,៩០០ ខ្នងត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ធៀបនឹងលំនៅដ្ឋាន ១២,៥០០ ខ្នងកាលពីឆ្នាំ ២០១៦។លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៅក្រុមហ៊ុន VTrust Appraisal និងជាអ្នកនិពន្ធរបាយការណ៍នេះបាននិយាយថាឆ្នាំ២០១៧គឺជាឆ្នាំដ៏ល្អបំផុតសម្រាប់ការសាងសង់លំនៅដ្ឋាន ដោយសារមានតម្រូវការ កើនឡើងខ្លាំង។ គម្រោងលំនៅដ្ឋានជាច្រើនបានបញ្ចប់ការសាងសង់នៅឆ្នាំនេះ ជាពិសេសគម្រោង លំនៅដ្ឋានតម្លៃសមរម្យ។ទន្ទឹមនេះ បណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជាបានលើកឡើងថាតម្រូវការលំនៅដ្ឋានតម្លៃសមរម្យដែលមានតម្លៃចន្លោះពី ៣០,០០០ ទៅ ៤០, ០០០ ដុល្លារមានការកើនឡើងខ្លាំងនៅឆ្នាំ ២០១៧ ហើយនឹងបន្តកើនឡើងនៅឆ្នាំ២០១៨ខាងមុខ។យ៉ាងណាក៏ដោយគម្រោងខុនដូរបានធ្លាក់ចុះពី ១៨,៥០០ យូនីតក្នុងឆ្នាំ ២០១៦ ដល់ ១០,០០០ យូនីតនៅក្នុងឆ្នាំ ២០១៧ ពោលគឺធ្លាក់ចុះ ៤៥ ភាគរយ ធៀបនឹងឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍ VTrust ។ការធ្លាក់ចុះនេះបណ្ដាលមកពីការបារម្មណ៍ពីចំនួនផ្គត់ផ្គង់ខុនដូរច្រើនពេកនៅក្នុងទីផ្សារ។ ប្រការនេះ ជម្រុញឱ្យអ្នកអភិវឌ្ឍន៍ប្ដូរមកវិនិយោគលើទីផ្សារថ្មីវិញម្ដង គឺលំនៅដ្ឋានតម្លៃសមរម្យ។ លោក សីហា បានបន្ថែមថានៅក្នុងឆ្នាំ២០១៨អ្នកអភិវឌ្ឍន៍នឹងបញ្ចុះតម្លៃគម្រោងលំនៅដ្ឋានរបស់ពួកគេដើម្បីប្រកួតប្រជែងក្នុងទីផ្សារ និងផ្តល់នូវជម្រើសទូទាត់ប្រសើរជាងនេះដើម្បីជំរុញការលក់។លោក បណ្ឌិត គីំម ហ៊ាង ផ្ដល់យោបល់ថាគេគួរតែទិញអចលនទ្រព្យនៅឆ្នាំ ២០១៨ នេះ ដោយសារតែវាជាពេលដែលមានអ្នកលក់ច្រើនដូច្នេះតម្លៃនឹងធូរថ្លៃហើយគេអាចទិញបានអចលនទ្រព្យល្អៗ។និន្នាការសំខាន់មួយទៀតនៅឆ្នាំ ២០១៧ នេះគឺការរឹតបន្តឹងការចេញអាជ្ញាប័ណគម្រោងសាងសង់ដល់អ្នកអភិវឌ្ឍន៍។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីចុងខែតុលាឆ្នាំ២០១៧បានព្រាងច្បាប់ដើម្បីធានាថារាល់គម្រោងសាងសង់នឹងត្រូវបញ្ចប់តាមកាលកំណត់។លោក បណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថាច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាព្រោះមានតែអ្នកដែលមានទុនវិនិយោគពិតប្រាកដទេដែលអាចវិនិយោគលើគម្រោងអចលនទ្រព្យ។ ម្យ៉ាងទៀតវានឹងជួយ កាត់បន្ថយគម្រោងដែលមិនទាន់សាងសង់ដែលអាចប៉ះពាល់ដល់អ្នកទិញនៅពេលដែលគម្រោងនោះមិនបានសាងសង់ចប់ទាន់ពេល។ កន្លងមកធ្លាប់មានក្រុមហ៊ុនដែលប្រើប្រាស់ដីធ្វើជាទ្រព្យបញ្ចាំដើម្បីខ្ចីលុយធនាគារ ហើយយកថវិការនោះមកសាងសង់លំនៅដ្ឋានហើយប្រកាសលក់មុនគម្រោង។ ប្រការនេះមានហានិភ័យខ្លាំងណាស់សម្រាប់អ្នកទិញ។ការកើនឡើងទេសចរណ៍ចិននៅកម្ពុជាគឺជានិន្នាការសំខាន់មួយទៀតសម្រាប់កំណើនវិស័យអចលនទ្រព្យនៅកម្ពុជានៅឆ្នាំ២០១៧ ហើយប្រការនេះនឹងបន្តផ្ដល់ផលវិជ្ជមានជាច្រើនទៀតនៅឆ្នាំ ២០១៨ ខាងមុខនេះ។នាឱកាសវិទិការថ្នាក់ជាតិលើកទីពីរស្ដីពីគោលដៅទេសចរណ៍ចិនមកកម្ពុជាដែលធ្វើឡើងនៅខែតុលាឆ្នាំ២០១៧រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន គូសបញ្ជាក់ថាកម្ពុជាគ្រោងទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់មកកាន់កម្ពុជានៅត្រឹមឆ្នាំ ២០២០។"ការស្ដែងឱ្យឃើញនៅឆ្នាំ ២០១៧ នេះទេសចរណ៍ចិនមកកាន់កម្ពុជាបានកើនឡើងដល់ជាង១លាននាក់រួចស្រេចទៅហើយដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ប្រាក់ចំណូលដែលបានពីចំនួនភ្ញៀវទេសចរណ៍ចិនមានចំនួនជាង៧០០លានដុល្លារ។" នេះបើយោងតាមលោករដ្ឋមន្ត្រី។ទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីចិនមកកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងចំនួន១៩រវាងប្រទេសទាំងពីរជាពិសេសកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅកម្ពុជានឹងជម្រុញឱ្យវិស័យអចលនទ្រព្យកាន់តែមានភាពរីកចម្រើនច្រើនថែមទៀតនៅឆ្នាំ២០១៨ខាងមុខនេះ។តាមដានព័ត៌មានអចលនទ្រព្យថ្មីៗបំផុត ឬមានបំណងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh
Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM
Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM
June 7, 2022, 5:32 a.m.
ភ្នំពេញ`ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨  ៖ ក្រុមហ៊ុន Belt Road Capital Management (BRCM) បានវិនិយោគទឹកប្រាក់ចំនួន ២.២៥ លានដុល្លារអូស្រ្តាលី (ស្មើរនឹង ១.៨ លានដុល្លា​អាមេរិក) លើក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណិត និងជាក្រុមហ៊ុនដែលនៅពីក្រោយ គេហទំព័រអចលន ទ្រព្យឈានមុខគេរបស់កម្ពុជាឈ្មោះថា Realestate.com.kh ។ការវិនិយោគថ្មីៗពីក្រុមហ៊ុន BRCM គឺជាការវិនិយោគដ៏ធំបំផុតមួយលើបច្ចេកវិទ្យានៅក្នុងប្រវតិ្តសាស្ត្រកម្ពុជាទឹកប្រាក់វិនិយោគដ៏ច្រើននឹងត្រូវប្រើប្រាស់ទៅលើការពង្រីកទីផ្សារសម្រាប់កំណើនយ៉ាងឆាប់រហ័សនៅក្នុង ប្រទេសកម្ពុជា និងទីផ្សារអាស៊ីអាគ្នេយ៍ដទៃទៀត។លោក Mathew Care អគ្គនាយកក្រុមហ៊ុន DCG មានប្រសាសន៍ថា “ក្រុមហ៊ុនយើងបានបណ្តាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ ដែលបានទាក់ទាញអ្នកវិនិយោគក្នុងពេលថ្មីៗនេះ។  នៅពេលយើងចាប់ផ្តើមអាជីវកម្មលើកដំបូង យើងមើលស្រាលពីសារៈសំខាន់នៃ វិស័យគេហទំព័រអនឡាញ"។លោក Care  បានបន្ថែមថា "ក្រោយពីដឹងសារៈប្រយោជន៍របស់វា យើងបានចំណាយពេលជាង ១៨ ខែ ដើម្បីបង្កើតគេហទំព័រលំដាប់ថ្នាក់ពិភពលោកមួយនេះឡើង ដោយផ្អែកលើបច្ចេកវិទ្យា អចលនទ្រព្យ អនឡាញរបស់អូស្ត្រាលី ដែលបច្ចុប្បន្នកំពុងបង្ហាញនូវលទ្ធផលដ៏ល្អប្រសើរ។ "លោកបន្តទៀតថា “បច្ចុប្បន្ន យើងកំពុងពិនិត្យមើលឱកាសពង្រីកអាជីវកម្មបន្ថែមទៀតជាពិសេសនៅកម្ពុជា។ យើងជឿជាក់ថាបទពិសោធន៍ខាងគេហទំព័រ និងក្រុមការងារខ្មែរ និងបរទេសរបស់យើងអាចបង្កើតនូវឱកាសថ្មីៗជាច្រើនទៀត ហើយដើមទុនបន្ថែមនេះនឹងធ្វើឱ្យក្រុមហ៊ុន DCG និងក្រុមហ៊ុន Realestate.com.kh មានសមត្ថភាពពង្រីកខ្លួនឲ្យកាន់តែធំនៅក្នុងទីផ្សារអនឡាញកម្ពុជា និងអាស៊ី អាគ្នេយ៍។"លោក Alex Odom ប្រធានផ្នែកវិនិយោគក្រុមហ៊ុន BRCM បាននិយាយថា "ដោយមើលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Realestate.com.kh និងជំនាញវិជ្ជាជីវៈច្បាស់លាស់នៅក្នុង រាល់ប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិរបស់ក្រុមហ៊ុន DCG ខ្ញុំមានទំនុកចិត្តខ្ពស់ ក្នុងការណែរនាំឱកាសវិនិយោគនេះ ទៅដល់ដៃគូអាជីវកម្មរបស់ BRCM ។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុននេះនឹងមានភាពរឹងមាំទាំងនៅក្នុងទីផ្សារ កម្ពុជា និងអន្តរជាតិ ហើយខ្ញុំមានអារម្មណ៏រំភើបដែលក្រុមហ៊ុន BRCM នឹងក្លាយជាផ្នែកមួយនៃអាជីវកម្មនេះ។លោក Tom O'Sullivan អគ្គនាយកក្រុមហ៊ុន Realestate.com.kh បាននិយាយថា "ពីមុនយើងបានធ្វើការជាមួយលោក Alex Odom ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន BRCM ហើយខ្ញុំតែងតែគោរពដល់ជំនាញរបស់គាត់។ ទោះបីជាយ៉ាងណា បើទោះបីជាយើងមិនបានស្វែង រកទុនវិនិយោគបន្ថែមទេសម្រាប់ពេលនេះប៉ុន្តែយើងជឿថាលោក  Alex  និងក្រុមការងាររបស់គាត់នឹងនាំយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗសម្រាប់ DCG ។លោក O'Sullivan បានបន្ថែមថាទឹកប្រាក់វិនិយោគបន្ថែមនេះ នឹងជម្រុញភាពរីកចម្រើននៅក្នុងទីផ្សារដែលមានស្រាប់របស់ក្រុមហ៊ុន DCG រួមទាំងការពង្រីកអាជីវកម្មបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទុនវិនិយោគនេះក៏ជាយុទ្ធសាស្រ្តមួយរបស់ក្រុមហ៊ុន BRCM បើពិនិត្យមើលពីការផ្តោតរបស់ក្រុមហ៊ុនទៅលើបណ្តាប្រទេសដែលទទួលឥទ្ធិពលពីគោលនយោបាយ "ខ្សែផ្លូវមួយ ក្រវ៉ាត់មួយ" របស់ប្រទេស ចិនជាពិសេសបណ្តាប្រទេស ដែលស្ថិតនៅតាមដងទន្លេមេគង្គដូចជាកម្ពុជា ឡាវ វៀតណាម ភូមា និងថៃ។ក្រុមហ៊ុន​ DCG កំពុងផ្តល់អាទិភាពដល់ប្រទេសកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគ និងការពង្រីកអាជីវកម្ម។ បើពិនិត្យពីបទពិសោធដ៏ច្រើនរបស់ក្រុមហ៊ុន BRCM នៅក្នុងទីផ្សារកម្ពុជា និងទីផ្សារដែលពាក់ព័ន្ធនឹង BeltRoad ដូចជា មីយ៉ាន់ម៉ា និងឡាវយើងរីករាយនឹងអត្ថប្រយោជន៍ ដែល BRCM ផ្ដល់ឱ្យយើង។ នេះបើតាមការលើកឡើងរបស់លោក O’Sullivan។អំពីក្រុមហ៊ុន Realestate.com.kh៖បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា​ ជាជនជាតិខ្មែរ ក្រុមហ៊ុននេះមានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារ អចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង ៤០,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួល និងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និង តាមរយៈកម្មវិធី (APP) របស់Realestate.com.kh ជារៀងរាល់ខែ។ ក្រុមហ៊ុន Realestate.com.kh មានទស្សនាវដ្តី អចលនទ្រព្យបោះពុម្ភផ្សាយប្រចាំត្រីមាស ដោយគេ ស្គាល់ថាជា "ទស្សនាវដ្តី អចលនទ្រព្យកម្ពុជា" ដែលមានជាភាសាអង់គ្លេស និងភាសាចិន  ហើយក្រុមហ៊ុនក៏មានដៃគូផ្សព្វផ្សាយផ្នែកអចលនទ្រព្យប្រចាំសប្តាហ៍ជាមួយ កាសែតខ្មែរថាមស៍ ផងដែរ។ក្រុមហ៊ុន Realestate.com.kh ក៏ធ្វើកម្មវិធីតាំងពិព័រណ៍អចលន្រព្យកម្ពុជា ជារៀងរាល់ឆ្នាំដែលបានបង្កើតទឹកប្រាក់វិនិយោគជាង៣០​លានដុល្លារតាមរយៈការលក់ដោយផ្ទាល់នៅក្នុងពិព័រណ៍នៅឆ្នាំ ២០១៧។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Realestate.com.kh: http://realestate.com.khអំពីក្រុមហ៊ុន Belt Road Capital Management៖ក្រុមហ៊ុន Belt Road Capital Management គឺជាក្រុមហ៊ុនគ្រប់គ្រងមូលធនឯកជនដែលមានមូលដ្ឋាន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាដែលផ្តោតលើអនុតំបន់ទន្លេមេគង្គ ដែលមានកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម។ ក្រុមហ៊ុននេះជាដៃគូជាមួយសហគ្រាសធុនតូច និងមធ្យមដើម្បីគាំទ្រដល់ការសម្រេចគោលដៅជាយុទ្ធសាស្រ្តជួយសម្រួលដល់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងការពង្រីកចូលទៅកាន់ទីផ្សារថ្មីៗ។ក្រុមហ៊ុន BRCM បានប្រកាសអំពីដើមទុនដំបូងរបស់ខ្លួនតម្លៃរហូតដល់៥០លានដុល្លារ ហើយបានចាប់ផ្តើមយុទ្ធសាស្ត្រអាជីវកម្ម និងគ្រោងនឹងប្រកាសទឹកប្រាក់វិនិយោគជាបន្តបន្ទាប់ ទៀតនៅពេលអនាគត។ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន BCRM:  http://www.beltroadcap.comអំពីក្រុមហ៊ុន Digital Classified Group (DCG)៖ក្រុមហ៊ុន DCG បានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១៤ មកជាមួយនឹងការបង្កើតគេហទំព័រអចលនទ្រព្យអនឡាញនៅប្រទេសកម្ពុជា (www.realestate.com.kh) ប៉ាពួញូហ្គីណេ (www.hausples.com.pg) និងប្រទេសហ្វីជី (www.property.com.fj) ។ក្រុមហ៊ុននេះក៏មានគេហទំព័ផ្សព្វផ្សាយពាណិជ្ជកម្មនាំមុខគេនៅប្រទេសឡាវ (www.yula.la) ប្រទេសប៉ាពួញូហ្គីណេ (www.marketmeri.com) និងប្រទេសហ្វីជី (www.market.com.fj)។ក្រុមហ៊ុន DCG បានដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារទាំងបួននេះតាមរយៈគំនិតច្នៃប្រឌិតថ្មីដូចជាបច្ចេកវិទ្យាស្វែងរកដ៏ទំនើបយុទ្ធសាស្ត្រក្នុងស្រុកសម្រាប់ទីផ្សារនីមួយៗ (មានភាសាអង់ គ្លេស ខ្មែរ និងចិន) កម្មវិធី CRM និងការផ្តល់ដំណោះស្រាយផ្នែកគេហទំព័រសម្រាប់ភ្នាក់ងារអចលនទ្រព្យ និងព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ។ក្រុមហ៊ុន DCG ជឿជាក់ថាការមានធនធានមនុស្សត្រឹមត្រូវគឺជាកត្តាសំខាន់តែមួយគត់សម្រាប់ភាពជោគជ័យនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនថ្មី។ អាជីវកម្មនេះបានបង្កើតបរិយាកាសមួយដែលសមាជិកម្នាក់ៗក្នុងក្រុមមានមាគា៌ច្បាស់លាស់ចំពោះការចូលរួមប្រកបដោយសមធម៌តាមរយៈផែនការនៃការចែករំលែករបស់បុគ្គលិក។នៅថ្នាក់ក្រុមប្រឹក្សាភិបាល និងភាគហ៊ុននិក DCG មានបទពិសោធន៍យ៉ាងច្រើនលើប្រព័ន្ធអេឡិចត្រូនិចលើបណ្តាញអ៊ីនធើណិតរួមមានលោកប្រធាន Tim White ដែលជាអ្នកជោគជ័យលើគេហទំព័រ Allhomes.com.au ចាប់តាំងពីការចាប់ផ្តើមធម្មតារហូតដល់មានការវិនិយោគរហូតដល់ទឹកប្រាក់៥០លានដុល្លារដោយក្រុមហ៊ុន Fairfax Media ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ DCG: http://digitalclassifiedsgroup.comទំនាក់ទំនងទៅកាន់៖1. លោក Mathew Care អគ្គនាយកក្រុមហ៊ុន Digital Classifieds Group តាមរយៈអ៊ីម៉ែល mathew.care@hausples.com.pg ឬ +61 409 598 2272. អ្នកនាង ហង់សុគន្ធា អ្នកវិភាគផ្នែកវិនិយោគរបស់ក្រុមហ៊ុន BRCM តាមរយៈអ៊ីិម៉ែល  sokunthea@beltroadcap.comស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗបំផុតតាមរយៈ Realestate.com.kh!
ក្រុមហ៊ុន Wangni Group ប្រកាសរៀបចំពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិនៅកម្ពុជា
ក្រុមហ៊ុន Wangni Group ប្រកាសរៀបចំពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិនៅកម្ពុជា
June 6, 2022, 5:03 p.m.
ដើម្បីជម្រុញការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច រវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកការបង្កើនសមត្ថភាពសហគ្រាសក្នុងស្រុក និងការពង្រីកការលក់ទំនិញ និងសេវាកម្មសម្រាប់អាជីវកម្ម គឺជាកត្តាចាំបាច់ បំផុតសម្រាប់ប្រទេសនីមួយៗ។Wangni Group  ដែលជាក្រុមហ៊ុនល្បីល្បាញក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងដែល មានបទពិសោធន៍ច្រើនឆ្នាំក្នុងការងារនេះនឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិដ៏ធំបំផុតមួួយនៅថ្ងៃទី១៦, ១៧ និង១៨  ខែមីនា ឆ្នាំ ២០១៨ ខាងមុខ នៅមជ្ឈមណ្ឌល ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។វេទិកាតាំងពិព័រណ៍ពាណិជ្ជកម្មនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃការិយាល័យប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិនប្រចាំនៅកម្ពុជា និងក្រសួងពាណិជ្ជកម្មកម្ពុជា។បច្ចុប្បន្នព្រឹត្តិការណ៍នេះមានសហគ្រាសជាង ២០០ មកពីប្រទេសចិន រួមមានសហគ្រាសនៅ ប៉េកាំង សៀងហៃ ហ៊ូណាន ហុងកុង ម៉ាកាវ និងបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទៀត ដែលគ្រោងនឹង ចូលរួមនៅក្នុងការតាំងពិព័រណ៌នេះកម្មវិធីដ៏ធំមួយនេះនឹងមានស្តង់តាំងបង្ហាញចំនួន ៣៥០  ក្នុងនោះមានស្តង់ចំនួន ១៥០​​ ដែលត្រូវបាន រៀបចំឡើងសម្រាប់ក្រុមហ៊ុនក្នុងស្រុក។ ក្នុងរយៈពេលបីថ្ងៃនេះ លោកអ្នកក៏នឹងអាចចូលរួមស្វែងយល់ អំពីគន្លឹះ និងចំណេះដឹងថ្មីៗ ជាមួយវេទិកាសិក្ខាសាលាស្តីអំពីពាណិជ្ជកម្ម ឧស្សាហកម្ម និងប្រធានបទ ផ្សេងៗទៀតដែលនឹងរៀបចំឡើង។ដៃគូផ្សព្វផ្សាយសំខាន់ៗ ដែលនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមមាន សភាពាណិជ្ជកម្មហ៊ូណាននៅប្រទេសកម្ពុជា ​ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន Beijing Ahzhong Cultural Relay Center ក្រុមហ៊ុន​ Cambodia's E-Link Media Co., Ltd ក្រុមហ៊ុន Angkor Times ក្រុមហ៊ុន The commercial Daily គេហទំព័រ 58cam.com និងក្រុមហ៊ុន Gold Zone Media Co., Ltd។ចង់ស្វែងយល់ពីការវិនិយោគដីនៅកម្ពុជា?​ ឬចង់ស្វែងអចលទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន LiXin Group ចុះហត្ថលេខាសាងសង់ថ្មីជាមួយក្រុមហ៊ុន Sichuan Huashi Group
ក្រុមហ៊ុន LiXin Group ចុះហត្ថលេខាសាងសង់ថ្មីជាមួយក្រុមហ៊ុន Sichuan Huashi Group
June 7, 2022, 1:21 a.m.
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន H & H Overseas Real Estate បានរៀបចំវេទិកាកំពូលស្តីអំពីកិច្ចសហប្រតិបត្តិការរវាង សហគ្រិនចិន និងកម្ពុជា ក្រោមយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់មួយផ្លូវមួយ។ វេទិកានេះប្រព្រឹត្តិទៅនៅសណ្ឋាគា InterContinental Phnom Penh ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយសហគ្រិន វិនិយោគិនចិន និងសារព័ត៌មានជាតិ អន្តរជាតិជាច្រើននាក់។នៅក្នុងវេទិកានេះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោងថ្មីមួយឈ្មោះថា “CEO KT Pacific” រវាងក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន  Sichuan Huaxi Group ។ គម្រោង  “CEO KT Pacific” ជាការអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុន LiXin Group និងក្រុមហ៊ុន  KT Pacific Group ដើម្បីបង្កើតគម្រោង លំនៅដ្ឋានបែបពាណិជ្ជកម្មដំបូងគេនៅកម្ពុជា។លោក Kevin Hsu  នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lixin Group បានមានប្រសាសន៍ថា គម្រោង CEO KT Pacific ចំណាយទុនវិនិយោគយ៉ាងច្រើនក្នុងការជួលធនធានមនុស្សមកពីប្រទេសជាច្រើន ធ្វើយ៉ាងណា ដើម្បីសំរិតសំរ៉ាងឲ្យក្លាយជាសំណង់សេវាកម្មអាផាតមេន ដែលមានគុណភាពលំដាប់ថ្នាក់អន្តរជាតិដំ បូងគេនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ទាំងមូល។ ភាពល្អឥតខ្ចោះនេះ គិតចាប់តាំងពីសោភ័ណ្ឌភាពខាងក្រៅ ការរចនារូបរាងនៃអគារ និងសិល្បៈនៃការតុបតែង ដែលមានតែមួយគ្មាន ពីរនៅកម្ពុជា។លោក Kevin បានបន្ថែមថា ផ្នែកខាងក្នុងនៃអគារមានសាលសន្និបាតពាណិជ្ជកម្មអន្តរជាតិ មានមុខ ងារច្រើនប្រភេទដូចជា សាលប្រជុំខ្នាតធំអាចផ្ទុកមនុស្សបាន៨៥នាក់ និងបន្ទប់ខ្នាតតូច និងមធ្យមជាច្រើនទៀត។ ក្រៅពីនេះ គម្រោងមានកន្លែងសម្រាកលំហែលកាយនៅជាន់លើបំផុតមានផ្លូវដើរលើអាកាស ដែលអាចមើលទេសភាពទីក្រុងបានយ៉ាងស្រស់ស្អាត និងលើសពីនេះទៅទៀត សំណង់នេះ មាលក្ខណៈពិសេសលើសពីសំណង់កម្រិតដូចគ្នាផ្សេងទៀតទៅថ្ងៃអនាគត។លោក Zhang Jin g Si អគ្គនាយករងរបស់ក្រុមហ៊ុន Sichuan Huaxi Group បានលើកឡើងថា CEO KT Pacific ជាគម្រោងដ៏ល្អបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ហើយបន្ទាប់ពីគម្រោងនេះសាងសង់រួចនឹងមាន ទាំងអគារលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ផ្សារទំនើប កន្លែងកំសាន្ត ភោជនីយដ្ឋាន និងអាងហែលទឹកវែងជាងគេបំផុត។វេទិកានេះបានលើកយកការផ្លាស់ប្តូរបទពិសោធន៍ និងការពិភាក្សាស៊ីជម្រៅទៅលើប្រធានបទ ខ្សែក្រវ៉ាតមួយផ្លូវមួយ ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសចិន និងកម្ពុជា។លោក Kevin ក៏បានលើកឡើងដែរថា គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយគឺផ្តួចផ្តើមឡើងដោយប្រទេសចិនដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចំណែកកម្ពុជាដោយផ្អែកលើគោលនយោ បាយបើកទូលាយសម្រាប់វិនិយោគិនបរទេស មានស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចថេរ ជាងប្រទេសជិតខាងគឺ៧% ក្នុងមួយឆ្នាំ ដែលកត្តាទាំងនេះធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមិនអាចជំនួសបានមួយក្នុងចំណោមប្រទេសអាស៊ានទាំង១០។ថ្លែងនៅក្នុងវេទិកានេះឯកឧត្ដម ភឿង សោភ័ណ្ឌ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា។ លោកលើកឡើងថាកម្ពុជាតែងតែទទួលបានការជ្រោមជ្រែងរាល់ ការអភិឌ្ឍន៍ពីប្រទេសចិនតាំងពីមុនមកដល់ពេលបច្ចុប្បន្ន។ឯកឧត្ដម ភឿង សោភ័ណ្ឌ បន្ថែមទៀតថាចាប់តាំងពីឆ្នាំ ២០១១ មកកម្ពុជាមានកំណើនវិនិយោគ៧%ភាគរយក្នុងមួយឆ្នាំ ហើយចិនឈរលំដា ប់ទី១ក្នុងការវិយោគវិស័យសំណង់នៅកម្ពុជា កូរ៉េមានចំណាត់ លេខពីរ និងវៀតណាមឈរលំដាប់ទី៣។ គម្រោង  CEO KT Pacific មានទីតាំងនៅក្នុងខណ្ឌ៧មករាដែលជាតំបន់កណ្តាលក្រុងនៅជិតកន្លែងសំខាន់ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី ពហុកីឡាដ្ឋានជាតិអូឡាំពិក ផ្សារទំនើបស៊ីធីម៉ល សាលារៀន និងមានគម្រោងជាច្រើនទៀតនឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់ខាងមុខ។គម្រោងនេះនឹងត្រូវសាងសង់ជាអគារកម្ពស់ ៣៣ ជាន់ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០៕ស្វែងរកព័ត៌មានអចលទ្រព្យចុងក្រោយបំផុតសូមចូលទៅកាន់ Realestate.com.kh!
តើខណ្ឌព្រែកព្នៅអាចក្លាយជាកោះពេជ្រទី២ដែរឫទេ?
តើខណ្ឌព្រែកព្នៅអាចក្លាយជាកោះពេជ្រទី២ដែរឫទេ?
June 7, 2022, 4:56 a.m.
មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ និងស្ថិតនៅប៉ែកពាយ័ព្យក្រុងភ្នំពេញ ព្រែកព្នៅ ដែលជាតំបន់អភិវឌ្ឍន៍ថ្មីកំពុងតែមានភាពពេញនិយមខ្លាំងចំពោះគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសដោយសារតែតម្លៃដីនៅទីនោះធូរថ្លៃជាងគេ បើធៀបនឹងខណ្ឌផ្សេងៗទៀតនៅទីក្រុង។ព្រែកភ្នៅត្រូវបានបែងចែកជា៥សង្កាត់៖ ពញាពុន ព្រែកព្នៅ សំរោង គោករកា និងពុនសាង។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍កំពុងសិក្សាវិនិយោគនៅតំបន់នេះដោយសារតែវាជាតំបន់ ដែលមាន សក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍ហើយជាពិសេសមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ។លោក អ៊ុង មាន អ្នកលក់ដីឡូតិ៍នៅព្រែកភ្នៅ បានឱ្យដឹងថា ព្រែកព្នៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍។ ក្នុងចំណោមដីនៅជាយក្រុងទាំងអស់ដីនៅព្រែកភ្នៅនៅធូរថ្លៃជាងគេ។ បើធៀបនឹងដីនៅអរិយក្សត និងចំការដូង ដីមួយឡូតិ៍ជាមធ្យមមានតម្លៃ ១៥,០០០ ដុល្លារ ចំណែកនៅព្រែកព្នៅដីមួយឡូតិ៍ជាមធ្យមមានតម្លៃតែ ៧,០០០ ដុល្លារប៉ុណ្ណោះ។ដោយមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ លោក អ៊ុង មាន ជឿថា ព្រែកព្នៅអាចនឹងក្លាយជាកោះពេជ្រទី២បន្ទាប់ពីតំបន់នេះត្រូវបានអភិវឌ្ឍន៍ពេញលេញ។ ទាក់ទងនឹងតំបន់ព្រែកព្នៅ លោក គីម ហ៊ាង ប្រធានសមាគមន៍ភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថាតំបន់ព្រែកព្នៅនៅមានសក្ដានុពលច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍ជាពិសេសដោយសារតម្លៃដីនៅធូរថ្លៃ។ ប្រការនេះនឹងជម្រុញអ្នកអភិវឌ្ឍន៍មកផ្ដោតការយកចិត្តទុកដាក់នៅទីនោះ ជាពិសេសគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលកំពុងមានតម្រូវការខ្ពស់ក្នុងចំណោមគ្រួសារចំណូលមធ្យម និងក្រោមមធ្យម។ដីឡូតិ៍នៅតំបន់ព្រែកភ្នៅកំពុងមានទីផ្សារខ្លាំងដោយសារអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ស្វះស្វែងទិញដីទុកសម្រាប់វិនិយោគ និងអភិវឌ្ឍន៍នៅថ្ងៃអនាគត។ លោក គីម ហ៊ាង លើកឡើងថា បើអ្នកចង់ទិញដីឡូតិ៍សម្រាប់វិនិយោគ ឫអភិវឌ្ឍន៍ អ្នកគួរទិញនៅព្រែកព្នៅ ដោយសារសក្ដានុពលអភិវឌ្ឍន៍ផ្ដោតនៅភាគខាងជើងទីក្រុងភ្នំពេញ។ ប៉ុន្តែគេគួរទិញដីដែលមានប្លង់រឹងត្រឹមត្រូវតាមផ្លូវច្បាប់។ទន្ទឹមនេះ លោក ចេង ខេង ប្រធានក្រុមហ៊ុន Cambodia Properties Limited (CPL) លើកឡើងផងដែរថាការវិនិយោគលើដីឡូតិ៍ជារឿងល្អបើអ្នកលក់អនុវត្តន៍តាមការសន្យាដូចជា ការសាងសង់ផ្លូវ ការរៀបចំប្រព័ន្ធទឹក និងភ្លើង សម្រាប់អតិថិជនរបស់ខ្លួន។ប៉ុន្តែ លោក ចេង ខេង បន្តថាជាក់ស្ដែងអ្នកលក់ដីឡូតិ៍ភាគច្រើនមិនបានធ្វើតាមការសន្យារបស់ខ្លួនទេ។ មុនប្រកាសលក់គម្រោង ពួកគេសន្យាថានឹងសាងសង់ផ្លូវប្រវែង ២០០ ម៉ែត្រប៉ុន្តែបន្ទាប់ពីលក់គម្រោងអស់ ពួកគេសាងសង់បានតែ ៥០ ម៉ែត្រប៉ុណ្ណោះ។លោក ចេង ខេង ជម្រុញអ្នកលក់ដីឡូតិ៍ឱ្យធ្វើតាមការសន្យារបស់ខ្លួន ដោយបន្ថែមថា ដីឡូតិ៍អាចជួយគ្រួសារចំណូលមធ្យមឱ្យមានលំនៅដ្ឋានអចិន្រ្តៃដូចអ្នកមានចំណូលខ្ពស់ដែរ។លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Housing Co., Ltd ដែលវិនិយោគលើដីឡូតិ៍ ៤កន្លែងនៅព្រែកភ្នៅ និយាយថា ជាមួយនឹងតម្រូវការដីឡូតិ៍កើនឡើង យើងបានលក់ដាច់៧០ ភាគរយហើយនៃគម្រោងរបស់យើងទាំងមូល។លោក ចាន់ឌី បន្តថា គម្រោងដីឡូតិ៍របស់លោក ដែលមានទំហំ ៥ x ២០ ម៉ែត្រ តម្លៃ ២ ៧០០ ដុល្លារ លក់ដាច់ច្រើនជាងគេ ហើយអតិថិជនភាគច្រើនគឺគ្រួសារចំណូលក្រោមមធ្យម និង មធ្យម។ យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ២០១៧របស់ក្រុមហ៊ុន Vtrust Appraisal គិតចាប់តាំងពី ឆ្នាំ ២០០១ មក ព្រែកភ្នៅមានតែ៩គម្រោងធំៗ និង១២គម្រោងតូចៗ ដែលសរុបមានចំនួន៦,០០០យូនីត។ក្នុងចំណោមគម្រោងទាំងនោះ គម្រោងដែលសាងសង់ចប់មានតែ២គម្រោងប៉ុណ្ណោះដែលមាន៣០៤ យូនីត។ យ៉ាងណាក៏ដោយ គេរំពឹងថា ៣ ៧២០ យូនីតទៀតនឹងត្រូវសាងសង់ចប់ នៅឆមាសទីមួយឆ្នាំ២០១៨ខាងមុខ។បើទោះបីជាព្រែកភ្នៅមិនទាន់មានគម្រោងច្រើនក៏ដោយ លោក ចាន់ឌីជឿថាជាមួយនឹងដីដែលមានតម្លៃថោកជាងខណ្ឌដទៃ និងទិសដៅអភិវឌ្ឍន៍ឆ្ពោះទៅភាគខាងជើង ព្រែកភ្នៅនឹងស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សនៅថ្ងៃអនាគតដ៏ខ្លី។ចាប់អារម្មណ៍វិនិយោគលើដីឡូតិ៍សូមស្វែងរកដីឡូតិ៍សម្រាប់លក់លើគេហទំព័រ Realestate.com.kh!
ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា
ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា
June 6, 2022, 5:03 p.m.
ស្របតាមយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ​របស់ប្រទេស​ចិន​ដែលបានលើកឡើងក្នុងឆ្នាំ២០១៣ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែជិតស្និទ្ធឡើង។ ឆ្នាំ២០១៨គឺជាខួបលើកទី​៦០នៃទំនាក់ទំនងការទូតកម្ពុជា-ចិន លើសពីនេះទៅទៀត នៅឆ្នាំ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយស នៃពិព័រណ៍ចិន អាស៊ានលើកទី១៥ ដូច្នេះមិត្តភាពរវាងកម្ពុជា និងចិន បានកំពុងឈានដល់កម្រិតល្អបំផុត។” ខាងលើនេះគីជាសម្តីដែលបានលើកឡើងដោយ លោក លី មីន​ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ចំណុចគួរឲ្យកត់សំគាល់យើងឃើញថាប្រទេសកម្ពុជាទទួលបានផលវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់យ៉ាងខ្លាំងក្រោមយុទ្ធសាស្រ្ត"ខ្សែក្រវាត់មួយផ្លូវមួយ"។ ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ មានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តព្រះសីហនុទៅកាន់ក្រុងភ្នំពេញ គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវសាងសង់រួចរាល់នៅចុងឆ្នាំនេះ។គូរបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​ ដែលជាក្រុមហ៊ុនដ៏ធំរបស់ចិនបានសម្រេចចិត្តវិនិយោគនៅប្រទេសកម្ពុជា​ដោយសារតែមានជំនឿចិត្តលើវិស័យអចលនទ្រព្យកម្ពុជា និងជឿជាក់លើយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយ ផ្លូវមួយ"។ ចង់ដឹងថា លោក លី មីន មានទស្សនៈយ៉ាងណាអំពីវិស័យអចលនទ្រព្យកម្ពុជាសូមចូលរួមទស្សនាវិឌីអូខាងក្រោមនេះទាំងអស់គ្នា។លោក​​ លីមីន នាយកប្រតិបត្តិ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានមានប្រសាសន៍ថា “ក្រុមហ៊ុនយើងបានបង្កើតឡើងនៅក្នុងខែមីនាឆ្នាំ២០១៥ដោយបាននាំយកនូវបទពិសោធន៍   បច្ចេកវិទ្យាជំនាញ និងការវិនិយោគដ៏មានចីរភាពមកពីប្រទេសចិន។ ”គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានក្លាយជាគម្រោងដែលលេចធ្លោ និងប្រជាប្រិយភាពបំផុតនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ដែលបានប្រព្រឹត្តិឡើងនៅឆ្នាំ២០១៧។គម្រោងអគារស្នាក់នៅរួមព្រីនស៍ ម៉ូឌើន ផ្លាហ្សាមានទីតាំងស្ថិតនៅខាងត្បូងនៃមហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនដែលជាទីតាំងដ៏មានសក្តានុពលបំផុតនៃរាជធានីភ្នំពេញ៕តាមដានព័ត៌មានអចលនទ្រព្យថ្មីៗបំផុត ឬមានបំណងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh
ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ ១៣ ជាតំបន់ពេញនិយមសម្រាប់ទេសចរក្នុងឆ្នាំ ២០១៨
ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ ១៣ ជាតំបន់ពេញនិយមសម្រាប់ទេសចរក្នុងឆ្នាំ ២០១៨
June 6, 2022, 5:06 p.m.
Realestate News
កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តទាំង ៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី។ប្រទេសកម្ពុមានប្រាសាទអង្គរវត្តដែលមានឈ្មោះល្បីល្បាញ និងជាកន្លែងទាក់ទាញទេសចរដ៏ធំបំផុតក្នុងប្រទេស។ នៅឆ្នាំ២០១៥ប្រាសាទអង្គរវត្តត្រូវបានគេហទំព័រ Lonely Planet ចាត់ទុកគោលដៅទេសចរណ៍លំដាប់លេខ១នៅលើពិភពលោក។ទោះជាយ៉ាងណាក៏ដោយជាមួយនឹងតំបន់ឆ្នេរខ្សាច់ពណ៌សប្រជុំកោះដែលមានគម្រោងអភិវឌ្ឍន៍ ជាច្រើនជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលផ្តល់ភាពងាយស្រួលក្នុងធ្វើដំណើរទៅកាន់ខេត្តមាត់សមុទ្រមួយនេះ។ ទាំងនេះគឺជាសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងកំពុងទទួលបានការចាប់អារម្មណ៍ ជាសកល។អាកាសយានដ្ឋានអន្តរជាតិសីហនុបានធ្វើការជួលជុលឡើងវិញខណៈការសាងសង់ព្រលានយន្តហោះថ្មីនេះអាចទទួលយកអ្នកដំណើររហូតដល់៥០០,០០០នាក់ក្នុងមួយឆ្នាំ។នៅពេលការសាងសង់ព្រលាន យន្តហោះនេះបញ្ចប់ គម្រោងនេះនឹងក្លាយជាព្រលាន្តយន្តហោះធំបំផុតរបស់ប្រទេសក្រកម្ពុជា។ ជើងហោះហើរថ្មីៗត្រូវបានដាក់បន្ថែមជាបន្តបន្ទាប់ពោលគឺបច្ចុប្បន្នមានជើងហោះហើរអន្តរជាតិ ដែលកំពុងដំណើរការពីប្រទេសចិន វៀតណាម និងម៉ាឡេស៊ី។លើសពីនេះទៅទៀតក្រុមហ៊ុន Grand Union Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋាន Dara Sakor Seashore Resort Casino  នៅកោះកុងបានទទួលការអនុញ្ញាតនៅឆ្នាំ២០១៧ដើម្បីសាងសង់ព្រលានយន្តហោះមួយផ្សេងទៀត។ ទោះបីជាខេត្តកោះកុងជាខេត្តមួយផ្សេងទៀតក៏ដោយ នេះបានបង្ហាញពីចំណុចសំខាន់មួយទៀតក្នុងការដំណើរតែរយៈពេលពីរបីម៉ោងទៅកាន់ក្រុងព្រះសីហនុ។ ការសាងសង់ព្រលានយន្តហោះនេះនឹងចាប់ផ្តើមពីឆ្នាំ២០១៨ជាមួយទុនវិនិយោគចំនួន៥០០លានដុល្លារ​អាមេរិក។យើងឃើញថាពាក់ព័ន្ធនឹងសណ្ឋាគារទាំងនៅតាមតំបន់ឆ្នេរ និងតំបន់កោះជាច្រើនដែលនៅជុំវិញរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះឬស្សី និងកោះក្របីដែលមានការអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងសម្បើម។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Six Senses ដែលអភិវឌ្ឍន៍នៅលើកោះក្របីដែលអាចធ្វើដំណើរតាមទូករយៈពេល២០នាទីចេញពីភាគខាងត្បូងនៃក្រុងព្រះសីហនុ និងគម្រោង Alila Villas ដែលអភិវឌ្ឍន៍នៅលើកោះឬស្សីដែលរមណីយដ្ឋានទាំងពីរនេះនឹងបើកដំណើរការនៅឆ្នាំ២០១៨។ គម្រោងទាំងពីរជារមណីយដ្ឋានលំហែកាយយ៉ាងប្រណិតយើងអាចធ្វើការមុជទឹកកំសាន្តទេសភាពតំបន់ជុំវិញកោះយ៉ាងស្រស់ស្អាត និងរួមមានសេវាកម្មយ៉ាងច្រើនសម្រាប់ទទួលភ្ញៀវទេសចរ។ក្រៅពីសណ្ឋាគារ ក៏មានសក្តានុពលគម្រោងអភិវឌ្ឍចម្រុះ ដែលបានទទួលការចាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍អន្តរជាតិធំៗ។ ក្នុងនោះមានគម្រោង D’Seaview, គម្រោង Blue Bay, គម្រោង The SeaGate Suite, គម្រោង Royal Bayview និងគម្រោងSunshine Bay។ បច្ចុប្បន្នគម្រោងទាំងនេះកំពុងសាងសង់ ហើយនឹងនាំមកនូវបរិក្ខារប្រណីតៗ និងរបៀបរស់នៅថ្មីមួយទៅកាន់ខេត្តនេះ។លើសពីនេះទៀតការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុផ្លូវនៅក្នុងតំបន់ការពង្រីកកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសដ៏ធំបំផុតរបស់កម្ពុជាគឺជាកត្តារួមដែលរួមចំណែកដល់ “ភាពរីកចម្រើន” របស់ខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ។ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh
និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ (ភាគទី៣)
និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ (ភាគទី៣)
June 6, 2022, 5:03 p.m.
នៅប្រទេសកម្ពុជាប្លង់កម្មសិទ្ធត្រូវបានបែងចែកជា៣ប្រភេទ ៖ ប្លងទន់ ប្លង់រឹង និងប្លង់កម្មសិទ្ធរួម (ប្លង់ដែលអាចឱ្យជនបរទេសអាចកាន់កាប់ខុនដូ) ហើយប្លង់នីមួយៗមានភាពរឹងមាំខុសៗគ្នា។បច្ចុប្បន្ននេះ កម្ពុជាមានប្លង់កម្មសិទ្ធិមួយប្រភេទទៀតឈ្មោះថាប្លង់រឹងប្រព័ន្ធ (LMAP)។ ប្លង់រឹងប្រព័ន្ធគឺជាគម្រោង ដែលចាប់ផ្ដើមដោយធនាគារពិភពលោកនៅឆ្នាំ២០០២ហើយការបញ្ចប់គម្រោងផ្តល់ជូន ប្លង់កម្មសិទ្ធទូទាំងប្រទេសបានផ្ទេរទៅរដ្ឋាភិបាលវិញ ហើយពាក្យកាត់របស់គម្រោង LMAP ត្រូវបានគេ ហៅជាប់ថាប្លង់រឹងប្រព័ន្ធ ឬប្លង់LMAP។ពីសប្ដាហ៍កន្លងមកនេះ យើងបានបង្ហាញពីនិយមន័យ និងអត្ថប្រយោជន៍របស់រឹងប្រព័ន្ធ ព្រមទាំងនិតិវិធីនៃការចេញប្លង់នេះ។ សប្ដាហ៍នេះ យើងនឹងពន្យល់ពីនិតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ។និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធការដាក់ពាក្យស្នើសុំប្លង់រឹងប្រព័ន្ធត្រូវឆ្លងកាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីសូរិយោដី។ នេះដោយសារតែប្លង់នេះត្រូវចុះឈ្មោះ និងទទួលស្គាល់ថ្នាក់ជាតិ។ ដំណើរចេញប្លង់កម្មសិទ្ធិនេះត្រូវចំណាយពេល ១២ សប្តាហ៍ ដើម្បីបញ្ចប់ការកំណត់ដីនៅលើប្លង់ដី។ មើលគេហទំព័រ Realestate.com.kh's ការផ្ទេរប្ថង់កម្មសិទ្ធិដីធ្លីនៅកម្ពុជា សម្រាប់ព័ត៌មានបន្ថែម។លើសពីនេះ និតិវិធីនេះ​ទាមទារឱ្យម្ចាស់ដីដាក់ពាក្យស្នើរសុំ ដោយភ្ជា​ប់ជាមួយឯកសារត្រឹមត្រូវ ទៅការិយាល័យសូរិយោដី។ ឯកសារចាំបាច់ទាំងនេះរួមមាន វិក័យបត្រ ឬចុងសន្លឹកបញ្ជាក់ពីកម្មសិទ្ធិ សម្រាប់ដីដែលមិនទាន់កម្មសិទ្ធ ប្លង់កម្មសិទ្ធិ(ប្លង់រឹង ឬប្លង់ទុន និងកិច្ចសន្យាទិញលក់ដីសម្រាប់ដីទិញលក់ដែលមានកម្មសិទ្ធរួចហើយ។ ឯកសារបន្ថែមមានដូចជា៖ អត្តសញ្ញាណ ប័ណ្ណ សៀវភៅគ្រួសារ អត្រានុកូលដ្ឋាន និងលិខិតអាពាណ៌ពិពាហ៌។ពេលដាក់ពាក្យស្នើសុំរួចហើយ សំណើរបស់អ្នកនឹងត្រូវពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយមន្រ្តីពាក់ព័ន្ធនឹងពិនិត្យមើលរាល់ឯកសារថាតើវាត្រឹមត្រូវតាម ផ្លូវច្បាប់ ឫអត់។ពេលពិនិត្យពាក្យស្នើសុំ ក្រសួងនឹងកំណត់ថាតើដីនោះជាដីរបស់រដ្ឋ ឬជាកមុ្មសិទ្ធឯកជន។ ក្នុងករណីដែលមានជម្លោះក្នុងចំណោមម្ចាស់ដីមន្រ្តីពាក់ព័ន្ធអាចលើកយកបញ្ហានេះទៅគណកម្មការក្នុងតំបន់ ដើម្បីដោះស្រាយវិវាទដោយមិនចាំបាច់យកបញ្ហានេះឡើងតុលាការ។យ៉ាងណាក៏ដោយការស្នើសុំប្លង់កម្មសិទ្ធិនឹងតម្រូវឲ្យអ្នកបង់ពន្ធដូចគ្នាទៅនឹងសេវាផ្ទេរប្លង់ កម្មសិទ្ធិទូទៅដែរ ចំណុចនេះនឹងពន្យល់បន្ថែមនៅអត្ថបទចុងក្រោយនៅសប្តាហ៍ក្រោយ។សូមចងចាំថាករណីដែលមានជម្លោះ ឬសំណួរពាក់ព័ន្ធនឹងនិតិវិធី និងសេចក្ដីលម្អិតអំពីការស្នើសុំប្លង់រឹងប្រព័ន្ធយើងសូមផ្ដល់យោបល់ឱ្យម្ចាស់ដីសុំយោបល់ផ្លូវច្បាប់ដើម្បីធានាភាពត្រឹមត្រូវ និង ច្បាស់លាស់បន្ថែមទៀត។បើខកខានមិនបានអានអត្ថបទភាគ ១ និង២ របស់យើង សូមអានឥឡូវនេះ!
ទួលគោក និងសែនសុខ៖ តំបន់សក្តានុពលនៅក្នុងទីក្រុង
ទួលគោក និងសែនសុខ៖ តំបន់សក្តានុពលនៅក្នុងទីក្រុង
June 6, 2022, 5:03 p.m.
ខណ្ឌទួលគោកមានភាពរីកចម្រើនខ្លាំង និងបានចាត់ជាតំបន់អភិវឌ្ឍន៍មួយ សម្រាប់គម្រោង លំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ចំណែកឯខណ្ឌសែនសុខវិញទទួល បានកំណើន យ៉ាងឆាប់រហ័ស ក្នុងលក្ខណៈដូចគ្នានេះដែរ។ ខណ្ឌទាំងពីរនេះស្ថិតនៅ ក្នុងភាគពាយព្យនៃ រាជធានីភ្នំពេញហើយបានទាក់ទាញប្រជាពលរដ្ឋ និងគ្រួសារជីវភាពមធ្យម និងអ្នកចំណូលខ្ពស់ មួយចំនួនឲ្យ​មករស់នៅ ផងដែរ។ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធល្អបានជម្រុញដល់ការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងនៅទួលគោក និងជម្រុញ ឲ្យមានកំណើននៃតម្លៃដីយ៉ាងឆាប់រហ័សនៅក្នុងប៉ុន្មានឆ្នាំ កន្លងមក។ កំណើននេះក៏បានរួមចំណែកដល់តំបន់នៅ ជាប់គ្នា ឲ្យមានភាពរីកចម្រើនផងដែរ ក្នុងនោះដូចជាខណ្ឌសែនសុខជាដើម។ដោយសារតែចំណុចទាំងនេះហើយ បច្ចុប្បន្នខណ្ឌសែនសុខត្រូវបានគេមើលឃើញថាមានកំណើន លំនៅដ្ឋានកាន់តែ ច្រើនឡើង ក្នុងនោះគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីៗជាច្រើន បានកំពុងមានលំហូរ វិនិយោគជានៅនឹងកន្លែង។ យោងតាមរបាយការណ៍ឆ្នាំ ២០១៧ ស្តីពីទីផ្សារលំនៅដ្ឋាន ដែលស្រាវជ្រាវដោយក្រុមហ៊ុន VTrust Appraisal បានបង្ហាញថា សែនសុខឈរនៅលំដាប់ទីពីរបន្ទាប់ពី ខណ្ឌពោធិ៍សែនជ័យ ដែលមានការផ្គត់ផ្គង់លំនៅដ្ឋានបែបបុរីច្រើននៅក្នុង ទីក្រុងភ្នំពេញ។ បើទោះបីជា សែនសុខជាខណ្ឌ ដែលតូចក៏ដោយ ប៉ុន្តែមានការផ្គត់ផ្គង់លំនៅដ្ឋានដ៏ធំ ដែលនេះគឺ ដោយសារតែសែនសុខទទួលបានឥទ្ធិពលនៃការអភិវឌ្ឍន៍ពីតំបន់ទួលគោក។​លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានប្រសាសន៍ ថា “ខណ្ឌទួលគោក និងសែនសុខអាចចាត់ទុកថាដូចជា បងប្អូនបង្កើត ជាពិសេសសង្កាត់បឹងកក់១ និងបឹងកក់២ នៅក្នុងទួលគោក និងសង្កាត់ ភ្នំពេញថ្មីនៅសែនសុខដែលមានព្រំប្រទល់ជា​ប់គ្នាគឺមានសក្តានុពលនៃការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា។​សក្តានុពលនេះក៏ជំរុញឱ្យមានការរីកចម្រើនដល់សង្កាត់ឃ្មួញ ដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជាគម្រោងខេមកូស៊ីធី និងគម្រោងផ្ទះបុរីរួមមាន​៖ បុរីពិភពថ្មី បុរីវិមានភ្នំពេញ និងបូរីអង្គរភ្នំពេញជា ដើម។ លើសពីនេះទៅទៀតសង្កាត់នេះ មានទីតាំងស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍សំខាន់ៗដូចជា ផ្សារទំនើបអ៊ីអនទី២  ផ្សារទំនើបម៉ាក្រូ សាលារៀនអន្តរជាតិ និងគម្រោងខុនដូធំៗផងដែរ។លោកសៀប បានបន្ថែមថាតំបន់ទួលគោក ដែលផ្លាស់ប្តូរខ្លួនពីតំបន់លំនៅដ្ឋានទៅជាតំបន់អភិវឌ្ឍន៍ ចម្រុះគឺត្រូវការ សែនសុខដើម្បីរក្សាកំណើននៃការអភិឌ្ឍន៍របស់ខ្លួន។ តម្រូវការនេះត្រូវបាន ឆ្លើយតបវិញដោយតំបន់សែនសុខ ដែលជាតំបន់កំពុងអភិវឌ្ឍន៍ ដែលត្រូវការទួលគោក ដើម្បីភ្ជាប់ខ្លួន ទៅនឹងតំបន់កណ្តាលក្រុង ក៏ដូចជាដើម្បីអាចបន្តនិរន្តរ ភាពនៃភាពរីកចម្រើនរបស់ខ្លួនថែមទៀត។ ទីបំផុតតំបន់ខណ្ឌទាំងពីរនឹងត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ដើម្បីពង្រឹង ល្បឿននៃការអភិវឌ្ឍន៍នាពេលអនាគត។បន្ថែមលើចំណុចនេះ លោកទូច ប៊ិនប៉ែកណា អ្នកគ្រប់គ្រងផ្នែកវាយតំលៃរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបាននិយាយថា “ខណ្ឌទាំងពីរគឺជាតំបន់មានសក្តានុពលសម្រាប់ ការវិនិយោគ ប៉ុន្តែជាក់ស្តែង តំបន់ទួលគោកមានការអភិវឌ្ឍន៍ច្រើនជាង ហើយតម្លៃក៏ខ្ពស់ជាង បើធៀបទៅតំបន់សែនសុខ។​ នេះគឺដោយសារតែសែនសុខជាតំបន់អភិវឌ្ឍន៍ថ្មី ដែលមានដីទំនេរ ច្រើនសម្រាប់សាងសង់ ចំណែកតម្លៃក៏ធូរថ្លៃជាងតំបន់ទួលគោកផងដែរ។ ចំណុចនេះធ្វើឲ្យសែនសុខមានសក្តានុពល ដល់ការវិនិយោគដីធ្លីនៅពេលបច្ចុបន្ន។​លោក ប៊ិនប៉ែកណាជឿជាក់ថាហេដ្ឋារចនាសម្ព័ន្ធ ដែលតភ្ជាប់យ៉ាងល្អរវាងទួលគោក និងសែនសុខ គឺជាកត្តា សំខាន់មួយក្នុងការផ្តល់ឱកាសវិនិយោគកាន់តែច្រើនឡើងសម្រាប់ វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ លោកបាន ពន្យល់បន្ថែមថា ខណ្ឌសែនសុខមានការអភិវឌ្ឍន៍យឺតជាងទួលគោករយៈពេល ពីរទៅបីឆ្នាំ ប៉ុន្ដែទាក់ទងនឹងតំបន់ ដែលមានតម្រូវ ការខ្លាំងនៅសែនសុខ តម្លៃអចលនទ្រព្យគឺអាច ប្រៀបធៀបទៅនឹងតំបន់កណ្តាលក្រុងបាន។ ឧទាហរណ៍ផ្សារទំនើបអ៊ីអនទី២។ ទោះជាយ៉ាងណា បើនិយាយជាទូទៅទាំងតម្លៃដី និងដីទំនេរនៅខណ្ឌសែនសុខ គឺស្ថិតនៅក្នុងកម្រិតធូរថ្លៃ និងអាចរកបានច្រើន បើប្រៀបធៀបទៅនឹងតំបន់ទួលគោក។សម្រាប់អ្នកដែលមានបំណងចង់វិនិយោគលំនៅដ្ឋាន ឬដីនៅទួលគោក ឬវិនិយោគលំនៅដ្ឋាននៅ សែនសុខនាពេលអនាគត លោកសៀបបានលើកឡើងថាពួកគេត្រូវស្វែងយល់ ពីស្ថានភាពទីផ្សារ បច្ចុប្បន្ន និងជាពិសេសដឹង ច្បាស់អំពី ហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលមាន។ បច្ចុប្បន្នក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានកំពុងធ្វើការ នៅក្នុងខណ្ឌទួលគោក និងសែនសុខ ហើយក្រុមហ៊ុនមានគោលបំណងជួយដល់អ្នកវិនិយោគទាំងក្នុង និងស្រុកឱ្យយល់ច្បាស់ពីតម្លៃនៃ អចលនទ្រព្យនីមួយៗ។ ជាពិសេសកត្តាទីតាំង និងករផ្តល់ជូនដល់ ពួកគេនូវអ្វី ដែលពួកគេត្រូវការ និងទៅតាមផែនការហិរញ្ញវត្ថុដែលមាន។​ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គោលដៅសំខាន់បំផុតគឺលក់ទំនុកចិត្ត និងចំណេះដឹងដល់អតិថិជន ដើម្បីផ្តល់ជូនពួកគេ នូវសេវាកម្មដែលមានគុណភាពល្អប្រសើរ និងអាចទុកចិត្តបាន។ ជាមួយនឹងការបណ្តុះបណ្តាល យ៉ាងពេញលេញ ដល់បុគ្គលិកទាំងអស់ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺមានភាពជឿជាក់ ១០០ភាគរយ ថាពួកគេអាចប្រើប្រាស់ ចំណេះដឹង និងបទពិសោធន៍ដែលមាន ដើម្បីបម្រើអតិថិជន ជាមួយនឹង សេវាកម្ម ដែលមានគុណភាពខ្ពស់បំផុត ជាពិសេស គឺនៅក្នុងតំបន់ទួលគោក និងសែនសុខ។ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានគោលបំណងសំខាន់លក់ក្រុមហ៊ុននូវទំនុកចិត្តនិងចំណេះដឹងជាមុនដល់អតិថិជន ដើម្បី ផ្តល់ឱ្យពួកគេនូវសេវាកម្ម ដែលមានគុណភាពល្អប្រសើរ និងគួរឱ្យជឿជាក់ដែលផ្តល់ដោយទីភ្នាក់ងារ។ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាកម្ម ដែលមានគុណភាពល្អបំផុត រាល់ការវាយតម្លៃ អចលនទ្រព្យទាំងអស់នៅកម្ពុជា ហើយក៏មានគោលបំណងចូល រួមចំណែកដល់ភាព រីកចម្រើន នៃវិស័យអចលនទ្រព្ យកម្ពុជាផងដែរ។ចង់ស្វែងយល់បន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅទួលគោក សូមអានអត្ថបទរបស់យើង ដែលនិយាយអំពី ខណ្ឌទួលគោកជាខណ្ឌចំការមនថ្មីមែនទេ? សូមចុចទីនេះសម្រាប់ អចលនទ្រព្យសម្រាប់លក់នៅទួលគោក និងអចលនទ្រព្យសម្រាប់លក់នៅសែនសុខ។