ក្រុមហ៊ុន Prince Real Estate Group នឹងសាងសង់គម្រោងធំៗចំនួន៣បន្ថែមទៀតនៅឆ្នាំ២០១៨

12 ខែ កុម្ភៈ ឆ្នាំ 2018, 18:02

ថ្មីៗនេះក្រុមហ៊ុន Prince Real Estate Group បានកំពុងវិនិយោគលើគម្រោង Prince Modern Plaza ដែលជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតមួយនៅតំបន់ទន្លេបាសាក់ ខណ្ឌចំការមនដែលជាតំបន់ ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ។

នេះគឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំ​មួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតរបស់ក្រុមហ៊ុន Prince Real Estate Group នៅកម្ពុជា។ កន្លងមកក្រុមហ៊ុនធ្លាប់លើកឡើងពីគម្រោងអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។ នៅក្នុង​ពេលថ្មីៗនេះនៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមហ៊ុន Realestate.com.kh លោក Mr.Tianlun Hu នាយកទីផ្សារនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ថា "ក្រុមហ៊ុន Prince Real Estate Group មានការអភិវឌ្ឍគម្រោងថ្មីបន្ថែមទៀតនៅឆ្នាំ ២០១៨ ដែលក្នុងនោះយើងគ្រោងនឹងសាងសង់គម្រោងចំនួន៣បន្ថែមទៀតរួមមាន: Prince City Centre គម្រោង Prince International Plaza និងគម្រោង Prince Collinan Bay។

លោក Tianlun បានសង្កត់ធ្ងន់ថា គម្រោង Prince Collinan Bay នឹងសាងសង់នៅក្រុងព្រះសីហនុ ហើយគម្រោងនេះនឹងក្លាយជាកន្លែងកម្សាន្ត និងសម្រាកលំហែកាយដ៏ធំនៅបំផុតមួយនៅក្នុងតំបន់ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ២,៦ហិកតាដោយផ្ទៃដីសាងសង់មានទំហំសរុបជិត ២០០,០០០ ម៉ែត្រការ៉េ។ រីឯគម្រោង Prince City Centre នឹងត្រូវសាងសង់នៅក្នុងខេត្តព្រះសីហនុផងដែរ ហើយគម្រោងនេះនឹងក្លាយជាគម្រោងនឹងក្លាយជាគម្រោងស្តង់ដារអន្តរជាតិ ហើយក៏នឹងក្លាយទីសំគាល់ថ្មីមួយនៃខេត្តព្រះសីហនុ។ Prince City Centre ​នឹងគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ១៦ហិកតា។

លោក Tianlun​ បានបន្ថែមទៀតថា “ចំណែកគម្រោង Prince International Plaza​ នឹងត្រូវសាងសង់នៅទីក្រុងភ្នំពេញហើយគម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅក្នុងទីក្រុង។ គម្រោងអភិវឌ្ឍន៍ថ្មីនេះនឹងកាន់កាប់ផ្ទៃដីចំនួន ២.៨ ហិកតា ក្នុងនោះទំហំផ្ទៃក្រលាសំណង់សរុបប្រមាណ ២០០,០០០ ម៉ែត្រការ៉េ។

លោក Tianlun មានទំនុកចិត្តចំពោះទីផ្សារកម្ពុជាទាំងនៅពេលបច្ចុប្បន្ននិងអនាគត។ លោកជឿជាក់ថាវិនិយោគិនក្នុងស្រុក និងអន្តរជាតិកំពុងសំឡឹងមើល និងចូលមកកាន់ទីផ្សារកម្ពុជាក្នុងនោះ៥០ភាគរយគឺជាជនជាតិចិន។ ដូច្នេះនេះជាកត្តាសំខាន់ដែលយើងជឿជាក់យ៉ាងមុតមាំសម្រាប់ភាពជោគជ័យនៃគម្រោងនៅពេលអនាគតរបស់យើង។

ទាក់ទងនឹងគម្រោងបច្ចុប្បន្នរបស់ក្រុមហ៊ុន prince real estate លោក Tianlun បាននិយាយថា "គម្រោង Diamond One មានយូនីតសរុបចំនួន៤៥៤ ហើយបានលក់អស់ចំនួន ៩០ ភាគរយ។ គម្រោង Prince Modern Plaza មានចំនួន៥៧០យូនីត ហើយក៏បានលក់អស់៩០ភាគរយដែរ។ ចំណែកគម្រោង Prince Central Plaza មានយូនីតសរុប ១,៧៨៦ ហើយយើងបានលក់អស់ចំនួន ៧០ភាគរយ៕

ពិនិត្យមើលគម្រោងអភិវឌ្ឍន៍ Prince Modern Plaza និង Prince Central Plaza​តាមរយៈ Realestate.com.kh