រំលងទៅមាតិកា
ព័ត៌មាន

ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា

ស្របតាមយុទ្ធសាស្រ្ត " ខ្សែក្រវាត់មួយផ្លូវមួយ " ​ របស់ប្រទេស ​ ចិន ​ ដែលបានលើកឡើងក្នុងឆ្នាំ២០១៣ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែជិតស្និទ្ធឡើង។ ឆ្នាំ២០១៨គឺជាខួបលើកទី ​ ៦០នៃទំន…

9 មករា 2018Updated 6 មិថុនា 2022អាន 1 នាទី25,474 អ្នកអានចែករំលែកFacebookLinkedInXEmail

ស្របតាមយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ​របស់ប្រទេស​ចិន​ដែលបានលើកឡើងក្នុងឆ្នាំ២០១៣ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែជិតស្និទ្ធឡើង។ ឆ្នាំ២០១៨គឺជាខួបលើកទី​៦០នៃទំនាក់ទំនងការទូតកម្ពុជា-ចិន លើសពីនេះទៅទៀត នៅឆ្នាំ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយស នៃពិព័រណ៍ចិន អាស៊ានលើកទី១៥ ដូច្នេះមិត្តភាពរវាងកម្ពុជា និងចិន បានកំពុងឈានដល់កម្រិតល្អបំផុត។” ខាងលើនេះគីជាសម្តីដែលបានលើកឡើងដោយ លោក លី មីន​ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

ចំណុចគួរឲ្យកត់សំគាល់យើងឃើញថាប្រទេសកម្ពុជាទទួលបានផលវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់យ៉ាងខ្លាំងក្រោមយុទ្ធសាស្រ្ត"ខ្សែក្រវាត់មួយផ្លូវមួយ"។ ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ មានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តព្រះសីហនុទៅកាន់ក្រុងភ្នំពេញ គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវសាងសង់រួចរាល់នៅចុងឆ្នាំនេះ។

គូរបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​ ដែលជាក្រុមហ៊ុនដ៏ធំរបស់ចិនបានសម្រេចចិត្តវិនិយោគនៅប្រទេសកម្ពុជា​ដោយសារតែមានជំនឿចិត្តលើវិស័យអចលនទ្រព្យកម្ពុជា និងជឿជាក់លើយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយ ផ្លូវមួយ"។ ចង់ដឹងថា លោក លី មីន មានទស្សនៈយ៉ាងណាអំពីវិស័យអចលនទ្រព្យកម្ពុជាសូមចូលរួមទស្សនាវិឌីអូខាងក្រោមនេះទាំងអស់គ្នា។

លោក​​ លីមីន នាយកប្រតិបត្តិ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានមានប្រសាសន៍ថា “ក្រុមហ៊ុនយើងបានបង្កើតឡើងនៅក្នុងខែមីនាឆ្នាំ២០១៥ដោយបាននាំយកនូវបទពិសោធន៍   បច្ចេកវិទ្យាជំនាញ និងការវិនិយោគដ៏មានចីរភាពមកពីប្រទេសចិន។ ”

គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានក្លាយជាគម្រោងដែលលេចធ្លោ និងប្រជាប្រិយភាពបំផុតនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ដែលបានប្រព្រឹត្តិឡើងនៅឆ្នាំ២០១៧។គម្រោងអគារស្នាក់នៅរួមព្រីនស៍ ម៉ូឌើន ផ្លាហ្សាមានទីតាំងស្ថិតនៅខាងត្បូងនៃមហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនដែលជាទីតាំងដ៏មានសក្តានុពលបំផុតនៃរាជធានីភ្នំពេញ៕

តាមដានព័ត៌មានអចលនទ្រព្យថ្មីៗបំផុត ឬមានបំណងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា