រំលងទៅមាតិកា
ព័ត៌មាន

ក្រុមហ៊ុន Wangni Group ប្រកាសរៀបចំពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិនៅកម្ពុជា

ដើម្បីជម្រុញការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច រវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកការបង្កើនសមត្ថភាពសហគ្រ…

11 មករា 2018Updated 6 មិថុនា 2022អាន 1 នាទី20,530 អ្នកអានចែករំលែកFacebookLinkedInXEmail

ដើម្បីជម្រុញការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច រវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកការបង្កើនសមត្ថភាពសហគ្រាសក្នុងស្រុក និងការពង្រីកការលក់ទំនិញ និងសេវាកម្មសម្រាប់អាជីវកម្ម គឺជាកត្តាចាំបាច់ បំផុតសម្រាប់ប្រទេសនីមួយៗ។

Wangni Group  ដែលជាក្រុមហ៊ុនល្បីល្បាញក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងដែល មានបទពិសោធន៍ច្រើនឆ្នាំក្នុងការងារនេះនឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិដ៏ធំបំផុតមួួយនៅថ្ងៃទី១៦, ១៧ និង១៨  ខែមីនា ឆ្នាំ ២០១៨ ខាងមុខ នៅមជ្ឈមណ្ឌល ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។

វេទិកាតាំងពិព័រណ៍ពាណិជ្ជកម្មនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃការិយាល័យប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិនប្រចាំនៅកម្ពុជា និងក្រសួងពាណិជ្ជកម្មកម្ពុជា។បច្ចុប្បន្នព្រឹត្តិការណ៍នេះមានសហគ្រាសជាង ២០០ មកពីប្រទេសចិន រួមមានសហគ្រាសនៅ ប៉េកាំង សៀងហៃ ហ៊ូណាន ហុងកុង ម៉ាកាវ និងបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទៀត ដែលគ្រោងនឹង ចូលរួមនៅក្នុងការតាំងពិព័រណ៌នេះ

កម្មវិធីដ៏ធំមួយនេះនឹងមានស្តង់តាំងបង្ហាញចំនួន ៣៥០  ក្នុងនោះមានស្តង់ចំនួន ១៥០​​ ដែលត្រូវបាន រៀបចំឡើងសម្រាប់ក្រុមហ៊ុនក្នុងស្រុក។ ក្នុងរយៈពេលបីថ្ងៃនេះ លោកអ្នកក៏នឹងអាចចូលរួមស្វែងយល់ អំពីគន្លឹះ និងចំណេះដឹងថ្មីៗ ជាមួយវេទិកាសិក្ខាសាលាស្តីអំពីពាណិជ្ជកម្ម ឧស្សាហកម្ម និងប្រធានបទ ផ្សេងៗទៀតដែលនឹងរៀបចំឡើង។

ដៃគូផ្សព្វផ្សាយសំខាន់ៗ ដែលនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមមាន សភាពាណិជ្ជកម្មហ៊ូណាននៅប្រទេសកម្ពុជា ​ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន Beijing Ahzhong Cultural Relay Center ក្រុមហ៊ុន​ Cambodia's E-Link Media Co., Ltd ក្រុមហ៊ុន Angkor Times ក្រុមហ៊ុន The commercial Daily គេហទំព័រ 58cam.com និងក្រុមហ៊ុន Gold Zone Media Co., Ltd។

ចង់ស្វែងយល់ពីការវិនិយោគដីនៅកម្ពុជា?​ ឬចង់ស្វែងអចលទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា