+855 92 92 1000
Logo

Recent Articles

SOMA Construction​ & Development សាងសង់អគារកម្ពស់២៥ជាន់មានល្បឿនលឿន
SOMA Construction​ & Development សាងសង់អគារកម្ពស់២៥ជាន់មានល្បឿនលឿន
June 6, 2022, 5:03 p.m.
ខណៈដែលឧស្សាហកម្មសាងសង់កំពុងវិវត្តន៍យ៉ាងខ្លាំងក្លានៅកម្ពុជាគេសង្កេតឃើញមានសំណង់អគារខ្ពស់ៗ និងការដ្ឋានសាងសង់ជាច្រើនជាពិសេសនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានសាងសង់រួចរាល់ រឺកំពុងសាងសង់យ៉ាងមមាញឹកដោយក្រុមហ៊ុនសំណង់នៅក្នុងស្រុក និងក្រៅស្រុក​។នៅក្នុងបរិបទទីផ្សារដែលប្រកបដោយប្រកួតប្រជែងនេះ ពេលវេលាសាងសង់គឺជាកត្តា​ដ៏សំខាន់មួយរបស់ក្រុមហ៊ុនម៉ៅការសំណង់នានាដើម្បីចំណេញថវិកា និងពេលវេលា។ ដោយមើលឃើញពីកត្តានេះ​ក្រុមហ៊ុន SOMA Construction & Development Co., Ltd បានបង្ហាញពីសមត្ថភាពស្ថាបនាគម្រោងអគារខ្ពស់២៥​ជាន់ដែលមានល្បឿនលឿនគួរឲ្យកត់សម្គាល់។ក្រុមហ៊ុនដែលមានបទពិសោធន៍លើវិស័យសាងសង់ជាច្រើនឆ្នាំនេះគឺជាក្រុមហ៊ុនម៉ៅការសាងសង់ផ្ទាល់លើគម្រោង​​ខុនដូរ one18 Residences  ដែលមានកម្ពស់ ២៥ ជាន់ និងមានជាន់ក្រោមដី៥ជាន់ស្ថិតនៅជិតស្តុប DN ដោយបាន​បង្ហាញនូវសន្ទុះសាងសង់លឿនខ្លាំងគួរឲ្យកត់សម្គាល់។ តាមរយៈអ្នកតំណាងក្រុមហ៊ុន SOMA Construction & Development Co., Ltd បានឲ្យដឹងថាក្រុមហ៊ុនប្រើប្រាស់រយៈពេលតែ៧ថ្ងៃប៉ុណ្ណោះសម្រាប់បញ្ចប់ការងារគ្រឿងបង្គុំអគារ (Structure) ក្នុងមួយជាន់លើអគារនេះហើយបច្ចុប្បន្ននេះការងារគ្រឿងបង្គុំអគារទាំងមូលត្រូវបានធ្វើដល់ជាន់ទី២៥ហើយ។ អ្នកតំណាងក្រុមហ៊ុនដដែលបានឲ្យដឹងថាការពិតណាស់សន្ទុះនៃការសាងសង់នេះពិតជាលឿននិងមិនចាញ់ក្រុមហ៊ុនសំណង់ក្រៅស្រុកជាពិសេសគឺក្រុមហ៊ុនសាងសង់មកពីចិនតែម្តង។អ្នកតំណាងក្រុមហ៊ុនបានពន្យល់ប្រាប់ថា មានកត្តាមួយចំនួនដែលធ្វើឲ្យក្រុមហ៊ុនអាចសម្រេចលើការងារនេះដោយមានល្បឿនលឿនតួយ៉ាងដូចជា៖- ការរៀបចំផែនការ: ក្រុមហ៊ុនបានរៀបចំផែនការយ៉ាងលម្អិតទាំងការចាត់ចែងធនធានមនុស្ស និងការងារត្រូវបញ្ចប់តាមថ្ងៃនីមួយៗ។ ក្រោយពីការដាក់ផែនការអ្នកដឹកនាំតាមក្រុមនិងប្រធានការដ្ឋានផ្ទាល់បានត្រួតពិនិត្យ និងវាយតម្លៃទៅលើការងារដែលសម្រេចបានថាតើវាបានឆ្លុះបញ្ជាំងទៅតាមផែនការឬទេចំណែកឯសកម្មភាពយឺតយ៉ាវត្រូវបានកែតម្រូវជាបន្ទាន់។- កត្តាសម្ភារៈ: ការប្រើប្រាស់សម្ភារៈបានត្រឹមត្រូវនិងទៅតាមសក្តានុពលរបស់វាពិតជាពន្លឿនការងារបានច្រើន។ នៅក្នុងគម្រោងនេះផ្ទាល់ ក្រុមហ៊ុន SOMA Construction & Development បានប្រើប្រាស់ពុម្ភទំនើបៗដូចជា Euro form, Slip form និង Table form។-     ធនធានមនុស្ស: វិស្វករ ជាង និងកម្មករនៅក្នុងក្រុមហ៊ុន SOMA Construction & Development   សុទ្ធតែមានបទពិសោធន៏បញ្ចប់គម្រោងគ្រឿងបង្គុំនៃគម្រោងធំៗជាច្រើន។  ដូច្នេះហើយភាពធ្នឹកនឹងការងារនិងការសហការធ្វើការងារជាក្រុមបានល្អបានធ្វើឲ្យការងារមានប្រសិទ្ធិភាពខ្ពស់។អ្នកតំណាងក្រុមហ៊ុនបានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថាកត្តាជំរុញទាំងបីនេះមានសារៈសំខាន់និងប្រទាក់ក្រឡាគ្នាពោលគឺមិនអាចខ្វះខាតកត្តាណាមួយឡើយ។ តាមរយៈការគ្រប់គ្រងការងារបានល្អនិងមានភាពលឿនបែបនេះសូមអតិថិជនដែល​ចង់ស្ថាបនាគម្រោងសាងសង់នានាគួរងាកមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនសាងសង់ក្នុងស្រុកវិញម្តងត្បិតការងារមានល្បឿនលឿននិងគុណភាពល្អថែមទៀតផង»។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន SOMA Construction & Development​​ Co., Ltd មានបុគ្គលិក ជាង និងកម្មករជាង១,២០០នាក់ ដោយក្រុមហ៊ុនមានផ្តល់សេវាកម្មលើការម៉ៅការសាងសង់ សេវាពិភាក្សានិងគូរប្លង់ សេវាគ្រប់គ្រងគម្រោងនិងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យា Building Information Modeling (BIM)។ កន្លងមកក្រុមហ៊ុនបានសាងសង់គម្រោងធំៗមួយចំនួនដូចជា៖ គម្រោងផ្សារទំនើប AEON Mall 2 លើការងារគ្រឿងបង្គុំអគារ និងការងាររៀបអិដ្ឋនិងបូកសម្អាតជញ្ជាំង និងការងារការ៉ូជាដើម។ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏មានវត្តមានក្រុមហ៊ុននេះចូលរួមសាងសង់ផងដែរ។សម្រាប់ព័ត៌មានទាក់ទងនឹងអចលនទ្រព្យ និងការអភិវឌ្ឍន៍សូមទាក់ទងមកកាន់ Realestate.com.kh
សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន
សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន
June 1, 2022, 4:18 a.m.
ខណ្ឌពោធិ៍សែនជ័យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយតំបន់ទាំងមូលបានក្លាយជាជម្រើសដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនដែលចង់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីបំពេញទៅតាមតម្រូវការអ្នកក្នុងស្រុក។​ជាតំបន់អភិវឌ្ឍន៍ថ្មី និងជាតំបន់មានសក្តានុពលថ្មីមួយនៅក្នុងភូមិ​គោក​ព្រិច សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យនៃរាជធានី​ភ្នំពេញ តំបន់ឈូកវ៉ាមានតម្លៃដីទាបបើបើធៀបនឹង ជាយក្រុងផ្សេងទៀតដែលកំពុងអភិឌ្ឍន៍ខ្លាំងដូចជា សែនសុខ និងជ្រោយចង្វារជាដើម។លោក ឈាង រ័ត្ន នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សាររបស់គម្រោងបុរីធីវីស្តា និងគម្រោង​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មី​បានឲ្យដឹងថាដោយសារកំនើននៃវិស័យអចលនទ្រព្យក្នុងតំបន់ឈូកវ៉ាទើបនឹងងើបឡើងទើបវិស័យដីធ្លីគឺកំពុងមានសក្ដានុពលខ្លាំងបើធៀបនឹងអចលនទ្រព្យផ្សេងៗទៀត។លោក រ័ត្ន បានបន្ថែមថាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះមានវិនិយោគិន និងអ្នកទិញលក់អចលនទ្រព្យជាច្រើនបានងាកមកចាប់អារម្មណ៍លើទីផ្សារដីធ្លីនៅក្នុងបន់ឈូកវ៉ានេះច្រើនជាងមុន។ ដោយហេតុថាក្នុងតំបន់នេះក៏មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនបានចូលមកវិនិយោគផងដែរ ដែលគម្រោងទាំងនេះមានដូចជា៖ បុរីពិភពថ្មីចំនួន៣ គម្រោងបុរីវ៉ារីណា បុរីរតនៈ និងគម្រោងផ្ទះល្វែងជាច្រើនទៀត។ទាក់ទងនឹងគម្រោងលំនៅដ្ឋានបើយោងទៅតាមរបាយការណ៍លំនៅដ្ឋានដែលចេញដោយក្រុមហ៊ុនវីត្រាស់នៅក្នុងឆ្នាំ២០១៧បានបង្ហាញថាខណ្ឌពោធិ៍សែនជ័យទាំងមូលមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគម្រោងលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០១មកម្លេះ។ រហូតមកដល់ពេលនេះខណ្ឌពោធិ៍សែនជ័យមានគម្រោងធំៗចំនួន៩៤ និងគម្រោងតូចៗចំនួន១១១ដែលក្នុងនោះគម្រោងចំនួន៥៨ត្រូវបានបញ្ចប់ជាស្ថាពរ ដែលមានលំនៅដ្ឋានសរុប១៦,០០០ខ្នង ខណៈយូនីតចំនួន៣,៥០០ខ្នងបានគម្រោងនឹងបញ្ចប់នៅត្រីមាសទីមួយឆ្នាំ២០១៨​នេះ។លើសពីនេះទៅទៀតគេសង្កេតឃើញថាសក្តានុពលនៃតំបន់ក៏ត្រូវបានជម្រុញដោយសារគម្រោងអភិវ​ឌ្ឍន៍របស់រដ្ឋមានដូចជា៖ ផ្លូវធំ៦០ម៉ែត្រផ្លូវក្រវ៉ាត់ក្រុងភ្ជាប់ពីផ្លូវសម្តេចហ៊ុនសែនទៅផ្លូវទំបន់កប់ស្រូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងរដ្ឋជាដើម។ ជាពិសេសតំបន់ឈូកវ៉ាស្ថិតនៅជិតរោងចក្រដែលសំបូរប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​ខ្នាតតូច មធ្យម​ជាច្រើនក្រៅពីនោះមាន ​មន្ទីរពេទ្យ សាលារៀនរដ្ឋ​ ផ្សារ​ឈូក​វ៉ា ផ្សារ​ពិភពថ្មី និងសេវាកម្មសំខាន់ៗជាច្រើនទៀត។កតា្តទាំងនេះបានធ្វើឲ្យតម្លៃដីនៅតំបន់ឈូកវ៉ាស្ទុះឡើងគួរឲ្យកត់ម្គាល់ប្រៀធៀបទៅនឹងពីរ ឬបី ឆ្នាំមុន។ ពាក់ព័ន្ធនឹងតម្លៃដីនៅក្នុងតំបន់នេះ លោក រ័ត្ន បាននិយាយថា ដីនៅតាមផ្លូវធំ (ផ្លូវ ៦០ម៉ែត្រ) មានតម្លៃពី២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមផ្លូវ ២០ម៉ែត្រ ឬ៣០ម៉ែត្រមានតម្លៃពី១៥០ដុល្លារទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈដីស្រែ ធម្មតានៅក្នុងតំបន់មានសក្តានុពលមានតម្លៃពី៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។នៅពេលនិយាយអំពីតម្លៃដីរបស់គម្រោងដីឡូតិ៍វិញលោក រ័ត្ន លើកឡើងថាកាលពី២ទៅ៣ឆ្នាំមុនដីឡូត៍នៅតំបន់នេះក្នុងមួយឡូតិ៍មានតម្លៃត្រឹមតែ៤,០០០ ទៅ៦,០០០ដុល្លារប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នបានកើនឡើងទ្វេដងរហូតដល់១២,០០០ដុល្លារ ទៅ១៥,០០០ដុល្លារ។ទោះបីជាយ៉ាងណា លោក រ័ត្ន នៅតែមានជំនឿជាក់ថាតម្លៃដីនឹងកើនឡើងទ្វេដងបន្ថែមទៀតក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខព្រោះតម្លៃដីនៅពេលបច្ចុប្បន្ននៅតែទាបជាងតំបន់អភិវឌ្ឍន៍ នានានៅឡើយដែលនេះជាឱកាសល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ទិញដីទុកលក់យកប្រាក់ចំណេញទៅថ្ងៃមុខ ឬចង់សាងសង់លំនៅដ្ឋានដោយខ្លួនឯង។បើនិយាយអំពីលំនៅដ្ឋាននៅក្នុងតំបន់ឈូកវ៉ានេះវិញ លោក រ័ត្នបញ្ជាក់ថាដោយសារគម្រោងភាគច្រើនបានវិនិយោគដោយផ្តោតសំខាន់លើតម្រូវការនៃអ្នកក្នុងស្រុកដែលមានចំណូលមធ្យម នាំអោយអតិថិជនអាចស្វែងរកលំនៅដ្ឋានដែលមានតម្លៃទាប​ដែលមានតម្លៃចាប់ពី៣៥,០០០ ទៅ៤០,០០០ដុល្លារក្នុងមួយល្វែង (សម្រាប់ផ្ទះ E0) និងតម្លៃពី៤៥,០០០ទៅ៥០,០០០ដុល្លារ ក្នុងមួយល្វែង (សម្រាប់ផ្ទះ E0 &E1)សម្រាប់គម្រោងពុះ​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មីវិញ លោក រ័ត្ន បានបញ្ជាក់ថាគម្រោងនេះបានវិនិយោគលើផ្ទៃដីជាង​មួយ​ហិកតាបែងចែកជាជាង១០០ឡូ​តិ៍មានតាម​​ខ្នាត និងទំហំហើយបាន​ភ្ជាប់​រួចជាស្រេច​នូវ​ប្រព័ន្ធ​ទឹក​រដ្ឋប្រពន្ធ​លូបណ្តាញ​ភ្លើងអគ្គិសនី​ រដ្ឋ ផ្លូវ​បេតុង​ស្តង់ដា និង​មាន​ប្លង់រឹង​​ស្រប​ច្បាប់។អតិថិជន​អាចទិញដីគម្រោងឈូកវ៉ាថ្មីជាមួយនឹងតម្លៃត្រឹមតែ១៣,០០០ដុល្លារក្នុងមួយឡូតិ៍ជាមួយនឹង​ជម្រើសបង់ប្រាក់ដ៏ងាយស្រួល (អាចបង់​ផ្តាច់​ក៏បាន បង​រំលស់​ក៏បាន)។ គម្រោងដី​ឡូ​តិ៍​នេះស្ថិតនៅ​ជិត​ផ្លូវ ២០ម៉ែត្រ ក្បែរ​ផ្លូវធំ​ទំហំ៤០ម៉ែត្រ និងមានចម្ងាយ ១,០០០ ម៉ែត្រ​ពី​ផ្លូវក្រវ៉ាត់ក្រុង​៦០ម៉ែត្រ។ នេះបើតាមការលើកឡើងរបស់លោក រ័ត្ន៕ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុត និងស្វែងរកគម្រោងដីឡូត៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
៥ចំណុចដែលអ្នកលក់ដីឡូតិ៍មិនដែលប្រាប់អ្នក!
៥ចំណុចដែលអ្នកលក់ដីឡូតិ៍មិនដែលប្រាប់អ្នក!
June 5, 2022, 4:54 p.m.
ក្នុងពេលបច្ចុប្បន្ននេះកំណើននៃការទិញលក់ដីឡូតិ៍កំពុងមានសន្ទស្សន៍ខ្លាំងក្លានៅក្នុងទីផ្សារជាពិសេសនៅតាមតំបន់ទីក្រុងសំខាន់ៗដែលមានកំណើនវិនិយោគច្រើនតួយ៉ាង៖ តំបន់ ពាណិជ្ជកម្ម​ តំបន់ឧស្សាហកម្ម  និងតំបន់ដែលត្រូវបានកំណត់ដោយរដ្ឋថាជាទីតាំងអភិវឌ្ឍន៍នៅពេលអនាគត ។ជាក់ស្តែងគម្រោងដីឡូតិ៍គឺពិតជាបានផ្តល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋដោយហេតុថាដីគឺជាទ្រព្យដ៏ចាំបាច់មួយសម្រាប់គ្រួសារនីមួយៗ ហើយពួកគាត់អាចសាងសង់លំនៅដ្ឋានបានយ៉ាង សមរម្យ។ គម្រោងដីឡូតិ៍បានរីកដុះដាលខ្លាំងចាប់ពីក្នុងតំប​ន់ក្បែរតំបន់កណ្តាលក្រុង តំបន់ជាយក្រុងរួមទាំងតំបន់ឆ្ងាយពីទីក្រុងដែលនៅជិតតំបន់រោងចក្រឧស្សាហកម្ម និងតាមបណ្តោយផ្លូវជាតិសំខាន់ៗជាដើម។អ្នកជំនាញក្នុងវិស័យអចលនទ្រព្យធ្លាប់បានលើកទឹកចិត្តឲ្យពលរដ្ឋទិញដីឡូតិ៍ពិសេសអ្នកដែលមានចំណូលទាប និងមធ្យមប៉ុន្តែអ្នកជំនាញក៏ធ្លាប់បានរំលឹកឲ្យប្រុងប្រយ័ត្នចំពោះការទិញដីពី គម្រោងដីឡូតិ៍ដែលមិនមានស្តង់ដារនៃការៀបចំច្បាស់លាស់ផងដែរ។កម្ពុជាមិនទាន់មានបទបញ្ញត្តិជាក់លាក់ ក្នុងការកំណត់ឲ្យគម្រោងដីឡូតិ៍អភិវឌ្ឍន៍ទៅតាមស្តង់ដារជាក់លាក់ណាមួយ ដើម្បីធានាបានគុណភាព ការរៀបចំប្លង់ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅឡើយ។ អ្នកជំនាញធ្លាប់បានលើកឡើងអំពីគុណវិប្បត្តិនៃគម្រោងដីឡូតិ៍ ដែលពុំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំជាមុនថាតើប្លង់គម្រោងនឹងលក្ខណៈបែបណា ត្រូវសាងសង់លំនៅដ្ឋានបែបណា ត្រូវមានផ្លូវ និងលូទំហំប៉ុន្មាន​អោយសមស្របទៅដង់ស៊ីតេប្រជាជន។បើទោះបីជាយ៉ាងណានៅពេលបច្ចុប្បនេះ គម្រោងដីឡូតិ៍ខ្នាតតូច មធ្យម​ និងខ្នាតធំបានអភិវឌ្ឍន៍ឡើងគ្រប់កន្លែងតាមតំបន់ជាយក្រុងជាមួយនឹងយុទ្ធសាស្ត្រលក់ដ៏ទាក់ទាញរួមនឹងការបង់ប្រាក់ដ៏ងាយស្រួលដូចជាការបង់រំលស់រយៈវែងដោយគ្មានការប្រាក់ជាដើម។ដើម្បីលក់គម្រោងរបស់ខ្លួនបានអ្នកលក់ដីឡូតិ៍តែងតែលើកឡើងពីចំណុចល្អ ហើយតែងតែលាក់ចំណុចអវិជ្ជរបស់គម្រោង។ ប៉ុន្តែក្នុងនាមជាអ្នកទិញដ៏ឆ្លាតវៃម្នាក់​អ្នកត្រូវចេះអង្កេតមើល ដោយខ្លួនឯងពីសក្តានុពលនៃទីតាំងនៅពេលបច្ចុប្បន្ន និងពេលអនាគតមុនពេលសម្រេចចិត្តទិញ។ខាងក្រោមជាចំណុចមួយចំនួន ដែលអ្នកលក់ដីឡូតិ៍ទំនងជាមិននិយាយប្រាប់អ្នកនោះទេ!ភាពមិនច្បាស់លាស់នៃគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ដីឡូតិ៍អ្នកលក់មួយចំនួនតែងនិយាយថា គម្រោងរបស់ខ្លួនស្ថិតនៅជិតតំបន់អភិវឌ្ឍន៍ខ្លាំង ឬនៅជិតរោងចក្រ ឬជិតគម្រោងអភិវឌ្ឍន៍ណាមួយដែលនឹងទាក់ទាញមនុស្សមករស់នៅច្រើន។ ប៉ុន្តែអ្នកលក់ប្រហែលមិនបានដឹងថាតើគម្រោងនោះជាគម្រោងអ្វីពិតប្រាកហើយត្រូវចាប់ផ្តើមនៅពេលណាទេ។ ជាក់ស្តែងនាពេលកន្លងមកធ្លាប់មានអ្នកទិញដីឡូតិ៍មួយចំនួនបានលើកឡើងថា ពួកគេបានទិញដីឡូតិ៍ដែលអ្នកលក់បានអះអាងថានឹង មានគម្រោងរោងចក្រនៅជិតនោះ។ ប៉ុន្តែបន្ទាប់ពីទិញមួយរយៈពេលក្រោយមកតំបន់នោះមិនមានការសាងសង់រោងចក្រទេ ប៉ុន្តែបានអភិវឌ្ឍន៍ជាគម្រោងផ្សេងដែលមិនមានផលចំណេញសម្រាប់អ្នករស់នៅជិតកន្លែងនោះទេ។ផែនការអភិវឌ្ឍន៍បន្ទាប់របស់ម្ចាស់គម្រោងដីឡូតិ៍គម្រោងខ្លះនឹងប្រាប់អ្នកអំពីផែនការអភិវឌ្ឍន៍បន្ទាប់ថានឹងត្រូវធ្វើអ្វីបន្តទៀតដើម្បីជម្រុញសក្តានុពលនៃដីឡូតិ៍របស់ពួកគេអោយក្លាយជាតំបន់អភិវឌ្ឍន៍ និងទាក់ទាញមនុស្សចូលមក រស់ នៅច្រើន។ គម្រោងទាំងនេះអាចមានដូចជា៖ ផ្សារ សួនច្បារ ភ្លើងសាធារណៈ និងកន្លែងសាធារណៈជាដើម។ ប៉ុន្តែម្ចាស់គម្រោងខ្លះទៀតមិនមានផែនការអ្វីទាំងអស់​​ក្រៅពីផែនការលក់គម្រោងអោយអស់។ ចំណុចនេះអ្នកទិញត្រូវសួរដេញដោលឲ្យបានច្បាស់លាស់នៅពេលចង់ទិញពីគម្រោងណាមួយ ។នេះអាចជាបញ្ហាប្រសិនបើតំបន់នោះមិនទាន់ជាតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹកនៅឆ្ងាយពីផ្លូវជាតិ និងឆ្ងាយពីទីប្រជុំជនដោយហេតុថាអ្នកប្រហែលត្រូវរងចាំរយៈពេលវែង ដើម្បីអាចសាងសង់លំនៅដ្ឋានបាន ដែលអាចទទួលបានផលចំណេញ។អ្នកទិញអាចត្រូវរងចាំរយៈពេលវែងអ្នកជំនាញអះអាងថាជាទូទៅគម្រោងដីឡូតិ៍ដែលវិនិយោគត្រូវទីតាំងល្អអតិថិជនអាចរងចាំក្នុងរយៈពេលតែ២ទៅ៣ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីរយៈពេលនេះនឹងមានការសាងសង់លំនៅដ្ឋានជាបន្តបន្ទាប់។ប្រាកដណាស់អ្នកលក់ក៏នឹងប្រាប់ថាក្នុងរយៈពេល៣-៤ឆ្នាំបន្ទាប់តំបន់នៃគម្រោងនេះនឹងមានការផ្លាស់ប្តូរដោយសារមានគម្រោងថ្មីៗនឹងវិនិយោគក្នុងតំបន់នេះ។ អ្នកត្រូវដឹងថាករណីម្ចាស់ដីឡូតិ៍មិនមានគម្រោងវិនិយោគបន្ថែមនៅលើដីឡូតិ៍នោះ  ឬនៅទីតាំងជាប់គ្នានោះ ហើយគម្រោងហាក់ស្ថិតនៅឆ្ងាយពីចំណុចក្តៅនៃតំបន់អភិវឌ្ឍន៍អ្នកអាចនឹងត្រូវរង់ចាំរយៈពេលវែង។ចំណុចដែលគួរកត់សម្កាល់មួយទៀតករណីម្រោងដីឡូតិ៍ស្ថិតនៅក្នុងតំបន់ថ្មី ហើយពុំទាន់មានផ្លូវធំរបស់រដ្ឋ ប្រសិនបើម្ចាស់គម្រោងដីឡូតិ៍មិនមានផែនការអភិវឌ្ឍន៍ច្បាស់លាស់រដ្ឋក៏មិនងាយ នឹងអភិវឌ្ឍន៍ផ្លូវដើម្បីភ្ជាប់ទៅតំបន់ជុំវិញអោយដែរ។បញ្ចុះបញ្ចូលអតិថិជនអោយទិញច្រើនជាងវិភាគពីតម្រូវការជាក់ស្តែងភាពជាក់ស្តែងនៃការលក់ដីឡូតិ៍របស់គម្រោងមួយចំនួនគឺបានកំពុងធ្វើយុទ្ធនាការទីផ្សារខ្លាំងក្លាដើម្បីទាក់ទាញអតិថិជនឲ្យទិញគម្រោង។ ប្រការនេះអាចជាចំណុចល្អមួយសម្រាប់ទីផ្សារ ប៉ុន្តែទោះយ៉ាងណាអ្នកទិញគួរពិចារណាឲ្យបានច្បាស់លាស់មុនពេលទិញដោយហេតុផលថាអ្នកលក់ខិតខំលក់តាមបច្ចេកទេសក្នុងការចចារ​ដែលមានពេលខ្លះបាននិយាយបំប៉ោងលើសទីផ្សារ ឬបញ្ចុះបញ្ចូលដោយនិយាយកុហក់ជាដើម។ ហើយខ្លះទៀតគឺមិនបានវិភាគឲ្យបានច្បាស់លាស់ទៅតាមតម្រូវការជាក់ស្តែងរបស់អ្នកទិញឡើយ។ចំណុចនេះអតិថិជនត្រូវមានភាពច្បាស់លាស់ដោយខ្លួនឯងជាជាងជឿតាមការអូសទាញរបស់អ្នកលក់។ ឧទាហរណ៍ថាតើអ្នកចង់បានកន្លែងរកស៊ី ឬចង់បានកន្លែងសាងសង់លំនៅដ្ឋានស្ងប់ស្ងាត់អ្នកត្រូវការដីភ្លាមៗ ឬអាចរងចាំរយៈពេលវែង ឬគ្រាន់តែបានដីមួយកន្លែងនៅទីតាំងណាក៏បាន ។ល។តំបន់ឧស្សាហកម្មមិនមែនជាតំបន់លំនៅដ្ឋានតំបន់ឧស្សាហកម្ម និងរោងចក្រជាកន្លែងដែលមានភាពមមាញឹកខ្លាំងទាំងការផលិត និងការដឹកជញ្ជូនដែលបានធ្វើឲ្យតំបន់សំបូរដោយផ្សែងពុល ​និងមានសំលេងរំខាន​ជាដើម។ នៅក្នុងប្រទេសជឿនលឿនគេបានបែងចែកដាច់ពីគ្នារវាងតំបន់ឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន។ដោយឡែកសម្រាប់កម្ពុជាតំបន់អាឧស្សាហកម្ម​ត្រូវបានយកធ្វើជាទីតាំងលំដ្ឋាន និងកន្លែងប្រកបអាជីវកម្ម។  អ្នកទិញដីឡូតិ៍ត្រូវដឹងថាអនាគតនៃតំបន់ឧស្សាហកម្មនឹងមិនត្រូវបានរៀបចំឲ្យក្លាយជាតំបន់លំនៅដ្ឋានដែលមានសណ្តាប់ធ្នាប់ល្អបាននោះទេ។ ម្យ៉ាងវិញទៀតគម្រោងលំនៅដ្ឋានធំៗប្រហែលនឹងមិនអភិវឌ្ឍន៍នៅក្នុងតំបន់ឧស្សាហក​ម្មទេ។​អ្នកលក់ អ្នកអភិវឌ្ឍន៍ និងម្ចាស់គម្រោងជាភាគីបីនាក់ផ្សេងគ្នាចំណុចនេះបានកើតជាបញ្ហាចោទសម្រាប់អ្នកទិញដីឡូតិ៍កន្លងមក ឬអាចនិយាយបានថាជាការ ឆបោកមួយចំពោះអ្នកទិញផងដែរ។អ្នកលក់៖ គ្រាន់តែជាអ្នកទទួលខុសត្រូវលក់គម្រោងអោយអស់ក្នុងរយៈពេលណាមួយ ពួកគេមិនមែនជាអ្នកទទួលខុសត្រូវ ក្នុងករណីមានវិវាទណាមួយកើតឡើងឡើយ។អ្នកអភិវឌ្ឍន៍៖ ជាអ្នកវិនិយោគដែលបានសហការរួមគ្នាជាមួយម្ចាស់ដីដើម្បីអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីលក់ និងចែកប្រាក់ចំណេញ។ម្ចាស់ដី៖ ជាអ្នកមានដីនិងបានផ្តល់សិទ្ធិវិនិយោគឲ្យអ្នកអភិឌ្ឍន៍ដើម្បីរៀបចំដីឲ្យទៅជាតំបន់មានសក្តានុពលហើយលក់បន្តទៅអោយពលរដ្ឋ។បញ្ហាកើតមាននៅពេលដែលអ្នកអភិវឌ្ឍន៍បានប្រមូលលុយអតិថិជនរួចមិនព្រមប្រគល់អោយម្ចាស់ដីដែលករណីខ្លះគឺមានការរត់គេងខ្លួនជាដើម។ ករណីនេះម្ចាស់ដីនិងអតិថិជនត្រូវមានបញ្ហានឹងគ្នា។ជាការប្រុងប្រយ័ត្នអ្នកទិញត្រូវទិញពីគម្រោងអភិវឌ្ឍន៍ដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនច្បាស់លាស់។ ត្រូវចងចាំថានៅពេលទិញដីពីគម្រោងណាមួយអ្នកត្រូវសួររកឯកសារស្របច្បាប់របស់ គម្រោងដីឡូតិ៍ជាមុនសិនដែលឯកសារទាំងនេះអាចមានដូចជា៖ អជ្ញាបណ័្ណសាងសង់ប្លង់មេរបស់គម្រោង និងប្លង់រឹងជាដើម។សរុបសេចក្តីទៅគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ពិតជាបានរួមចំណែកដល់ភាពរីកម្រើននៃវិស័យអចលទ្រព្យប៉ុន្តែគ្រាន់តែមាននៅចំណុចអសកម្មខ្លះរបស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួនពាក់ព័ន្ធនឹងដំណើរការទិញលក់ វិជ្ជាជីវៈ ផ្លូវច្បាប់ និងទស្សនវិស័យទៅថ្ងៃអនាគតរបស់គម្រោង។ ដូច្នេះដើម្បីធានាថាអ្នកនឹងមិនខាតបង់ប្រាក់​ និងពេលវេលាជាមួយគម្រោងដែលមិនច្បាស់លាស់ណា​មួយអ្នកត្រូវធ្វើការស្វែងយល់អំពីទីផ្សារ ឬធ្វើការជាមួយអ្នកជំនាញ និងស្វែងរកជំនួយពីភ្នាក់ងារអចលនទ្រព្យ ឬជំនួយផ្នែកច្បាប់មុននឹងសម្រេចចិត្តទិញដីឡូតិ៍ពីគម្រោងណាមួយ។ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ភ្ជាប់ទំនាក់ទំនងជាមួយនឹងតេឡេក្រាមឆេណលរបស់ Realestate.com.kh
ភ្ជាប់ទំនាក់ទំនងជាមួយនឹងតេឡេក្រាមឆេណលរបស់ Realestate.com.kh
June 7, 2022, 7:17 a.m.
ក្នុងពេលថ្មីៗនេះក្រុមហ៊ុន Realestate.com.kh បានដាក់ឲ្យប្រើប្រាស់គណនីតេលេក្រាមរបស់ខ្លួនជាផ្លូវការ។​ ក្នុុងនាមជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាយើងតែងតែផ្តល់នូវព័ត៌មានថ្មីៗនៃវិស័យអចលនទ្រព្យទាំងមូលមានដូចជា៖ និន្នាការនៃតម្លៃដីតាមតំបន់ ទីផ្សារទិញលក់ និងជួលគម្រោងអភិវឌ្ឍន៍ថ្មីៗ និងការឡើងចុះនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។ដើម្បីឲ្យការស្វែងរកអចលនទ្រព្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុនក្រុមហ៊ុន Realestate.com.kh បានសម្រេចបើកដំណើរការគណនីតេលេក្រាម របស់ខ្លួនជាផ្លូវការ។ លោកអ្នកអាចចូលរួមជាមួយបណ្តាញក្នុងតេលេក្រាមនេះនៅលើកម្មវិធីទូរសព្ទដៃរបស់អ្នក ដើម្បីទទួលបានព័ត៌មានថ្មីៗ និងការទិញលក់អចលនទ្រព្យនៅកម្ពុជា។ក្រៅពីនេះលោកអ្នកក៏អាចស្វែងរកអចលនទ្រព្យដោយងាយស្រួលនៅលើគេហទំព័រ   Realestate.com.kh ឬនៅលើកម្មវិធីស្វែងរកអចលនទ្រព្យនៅលើទូរសព្ទដៃ (​App របស់ Realestate.com.kh) របស់អ្នកឥឡូវនេះ។ភ្ជាប់ទំនាក់ទំនងជាមួយគណនីតេលេក្រាមរបស់ Realestate.com.kh ប្រៀបដូចជាមានមគ្គទេសក៍អចលនទ្រព្យនៅក្បែរខ្លួនដូច្នេះ!
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
June 6, 2022, 5:03 p.m.
ជាមួយនឹងប្រទេសដែលមានភាពរឹងមាំក្នុងវិស័យសំណង់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ2018សន្យាថានឹងជាព្រឹត្តិការណ៍ដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះរាជធានីភ្នំពេញ ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាដែលជាពិព័រណ៍អន្តរជាតិត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជាបានវិលត្រលប់មកវិញសារជាថ្មីសម្រាប់ភាពជោគជ័យក្នុងឆ្នាំទី3ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ដល់ 26 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងនាំមកនូវយីហោល្បីៗឈានមុខគេជាង150ទំាងក្នុងស្រុក និងអន្តរជាតិដើម្បីដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេដល់អ្នកចូលរួមទស្សនាមកពីវិស័យស្ថាបត្យកម្មការរចនាផ្ទៃខាងក្នុងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញផ្នែកឧស្សាហកម្មមួយនេះ។លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា "សម្រាប់ពិព័រណ៍លើកទី 3 ក្នុងឆ្នាំនេះយើងនឹងផ្តល់ឱកាសជាច្រើនដល់អ្នកចូលរួមក្នុងការសិក្សារៀនសូត្រ។ យើងចង់បំផុសគំនិតដល់ប្រជាជនកម្ពុជា និងផ្តល់គំនិតនិងចំណេះដឹងដល់ពួកគេនូវវិធីសាស្រ្តក្នុងការរចនាកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេបានកាន់តែល្អប្រសើរ "។ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ 2018 ក្រោមប្រធានបទ "ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ" ដែលមានក្រុមហ៊ុនថ្នាំលាប Jotun ជាអ្នកឧបត្ថម្ភការតុបតែង អនុញ្ញាតិអោយក្រុមហ៊ុនតាំងពិព័រណ៍ទំាងអស់មានឱកាសដើម្បីធ្វើការទំនាក់ទំនង និងចែករំលែកចំណេះដឹងដោយផ្ទាល់ជាមួយអ្នកចូលរួមទស្សនាជាច្រើនកុះករ។ ក្នុងឆ្នាំ2017ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួន 4,309 នាក់ដែលតួលេខនេះមានការកើនឡើង 23 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ព្រឹត្តិការណ៍នេះក៏នឹងជាម្ចាស់ផ្ទះនៃសិក្ខាសាលាដ៏មានសក្តានុពលរយៈពេល3ថ្ងៃក្រោមការគាំទ្រដោយសមាគមស្ថាបត្យករកម្ពុជាដោយមានការរៀបចំ និងធ្វើបទបង្ហាញដែលមានគោលបំណងអប់រំ និងការកំសាន្តរួមទាំងការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតផងដែរ។ការបង្ហាញក្រោមប្រធានបទ "ស្ថាបត្យកម្មសម្រាប់មនុស្ស" ជាមួយលក្ខណៈពិសេសេនៃសិក្ខាសាលានេះ រួមបញ្ចូលទាំងចំណុចសំខាន់ៗមួយចំនួនទៀតដោយ ឯកឧត្តម ទូស សាភឿន អគ្គលេខាធិការរង គណៈវិស្វករកម្ពុជា លោក ហ៊ុន ចាន់សាន ស្ថាបនិក និងស្ថាបត្យករជាន់ខ្ពស់នៃក្រុមហ៊ុន Re-Edge Architecture + Design និងលោក Takashi Niwa ស្ថាបនិកនៃក្រុមហ៊ុន Takashi Niwa Architects ។កម្មវិធីនេះក៏ផ្តល់ឱកាសផ្តាច់មុខផងដែរដើម្បីជជែកពិភាក្សាជាមួយភ្ញៀវវីអាយភី វាគ្មិន និងក្រុមហ៊ុនតាំងពិព័រណ៍នៅក្នុងពិធីទទួលទានអាហារពេលល្ងាចរបស់ស្ថាបត្យករកម្ពុជាឆ្នាំ2018 នៅថ្ងៃទី 24 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ និងអ្នកតុបតែងសម្រាប់សំបុត្រចូលរួមមានតម្លៃ 40ដុល្លារក្នុងម្នាក់។ សំបុត្រអាចជាវបានតាមរយៈគេហទំព័រ cambodiaarchitectdecor.com ។ជាមួយនឹងចំនួនអ្នកទិញអចលនទ្រព្យកម្ពុជាកាន់តែច្រើនឡើងៗដែលបង្ហាញពីតម្រូវការសម្រាប់គម្រោងលំនៅដ្ឋានដែលមានគុណភាពខ្ពស់ និងមានក្រុមហ៊ុនទំាងក្នុងស្រុក និងក្រៅស្រុកជាច្រើនកំពុងសម្លឹងរកមើលការផ្លាស់ប្តូរទីតាំងថ្មីទៅការិយាល័យកម្រិត A ហើយឆ្នាំ2018 សន្យាថានឹងក្លាយជាការរំពឹងទុក និងភាពទាន់សម័យបំផុតសម្រាប់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា។លោក វ៉ា វីរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃភ្នាក់ងារមូលប័ត្រក្នុងស្រុក Century 21 Fortuna Investment បានមានប្រសាសន៍ថា "វិស័យពាណិជ្ជកម្ម អគារលំនៅដ្ឋាន ឧស្សាហកម្ម និងបដិសណ្ឋារកិច្ចកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជាហើយកន្លែងទាំងនោះសុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងកន្លែងដែលយើងធ្វើការ និងរស់នៅ"។ តួនាទីដ៏សំខាន់របស់ស្ថាបត្យករ អ្នករចនា និងអ្នកតុបតែង នឹងត្រូវបានបន្ថែមតម្លៃដល់អគារដោយធ្វើឱ្យអាគារទំាងនោះកាន់តែមានភាពទាក់ទាញមានតម្លៃ និងប្លែកពីគេ។អំពីក្រុមហ៊ុន ICVeXICVEX Co Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Index Creative Village PCL (ICV) ជាក្រុមហ៊ុនជំនួញមានភាពច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មនៅប្រទេសថៃដែលផ្តល់ជូននូវសេវាកម្មប្រាស្រ័យទាក់ទងផ្នែកទីផ្សារប្រកបដោយភាពច្នៃប្រឌិតក៏ដូចជាការផ្គត់ផ្គង់ច្រកចេញចូលតែមួយខាងសកម្មភាពទីផ្សារ និងគ្រឿងបរិក្ខា។ ក្រុមហ៊ុន ICV ទទួលបានការកោតសរសើរថាជាភ្នាក់ងារលំដាប់ថ្នាកទី៧លើពិភពលោកចុះផ្សាយក្នុងទស្សនាវដ្តីព្រឹត្តិការណ៍ពិសេស (Special Events Magazine)។ក្រុមហ៊ុន ICVeX បានរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានដូចជាពិព័រណ៍ FoodBev មីយ៉ាន់ម៉ា, HoReCa មីយ៉ាន់ម៉ា, MediHealth មីយ៉ាន់ម៉ា, Retail Sourcing និង Build & Decor មីយ៉ាន់ម៉ា និងពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ២០១៦ លើកទីមួយ។ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកដែលមានបទពិសោធន៏វិជ្ជាជីវៈខ្ពស់បន្ថែមពីលើបណ្តាញជំនួញដ៏ធំទូលាយ ក្រុមហ៊ុនICVeXផ្តល់វេទិកាពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់តាមរយៈការតាំងពិពណ៌របស់ខ្លួន។អំពីសមាគមស្ថាបត្យករកម្ពុជាសមាគមស្ថាបត្យករកម្ពុជា(CSA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ និងបានចុះបញ្ជីការតាមផ្លូវច្បាប់នៅឆ្នាំ២០១៦ជាអង្គការវិជ្ជាជីវៈមិនរកប្រាក់ចំណូលដើម្បីលើកស្ទួយវិជ្ជាជីវៈផ្នែកសា្ថបត្យកម្មនៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយគណៈស្ថាបត្យករកម្ពុជា។CSA ត្រូវបានបង្កើតឡើងដោយក្រុមស្ថាបត្យករខ្មែរដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយនឹងប្រវត្តិផ្សេងៗក្នុងវិស័យអប់រំ និងបទពិសោធន៍ក្នុងវិស័យស្ថាបត្យកម្ម និងការអនុវត្តជំនាញ។ នៅខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាសង្គមទំនើបមួយ CSA មានគោលបំណងក្លាយខ្លួនជាប្រភពនៃសាមគ្គីភាពសម្រាប់បណ្តាស្ថាបត្យករទាំងអស់នៅក្នុងប្រទេស។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានស្ថាបត្យករចំនួនជាង ៣,០០០ នាក់ ដែលក្នុងនោះមានស្ថាបត្យករចំនួន ៥០០ នាក់ ជាសមាជិក CSA ។ចុះឈ្មោះនៅទីនេះដើម្បីទទួលបានព្រឹត្តិបត្តិព័ត៌មានអេឡិកត្រូនិករបស់ Realestate.com.khស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ!
News Page Concierge Service 590x250 ENG
ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី
ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី
June 1, 2022, 6:42 a.m.
មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលំនៅដ្ឋានសមរម្យមួយសម្រាប់គ្រួសារ។ បច្ចុប្បន្នលំនៅដ្ឋានក្នុងបុរីមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជន​ខ្មែរ។ ប៉ុន្តែសូមចងចាំថាមិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេមានគម្រោងខ្លះក៏ស្របច្បាប់ រីឯគម្រោងខ្លះទៀតក៏មិនស្របច្បាប់ដែរ។ដូច្នេះដើម្បីជៀងវាងពីបញ្ហា អ្នកត្រូវតែជាអ្នកទិញដ៏វ័យឆ្លាតម្នាក់។  អ្នកត្រូវតែសួររកឯកសារស្របច្បាប់មួយចំនួនសិន។Realestate.com.kh សូមបង្ហាញពីឯកសារសំខាន់៥ប្រភេទដែលអ្នកត្រូវតែពិនិត្យជាមួយម្ចាស់គម្រោងបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់៖ការចុះបញ្ជីក្រុមហ៊ុន៖កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍ។ អ្នកត្រូវសួររកលិខិតចុះបញ្ជីក្រុមហ៊ុនដើម្បីប្រាកដថាក្រុមហ៊ុនអភិវឌ្ឍន៍នោះអាចធ្វើអាជីវកម្មស្របច្បាប់បាន។អាជ្ញាប័ណ្ណសាងសង់៖គម្រោងដំណើរបានគឺត្រូវមានអាជ្ញាប័ណ្ណសាងសង់ពីក្រសួងដែនដីជាមុនសិន។  ដូចនេះអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់។អាជ្ញាប័ណ្ណបុរី៖អាជ្ញាប័ណ្ណបុរីត្រូវចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មានអាជ្ញាប័ណ្ណនេះអាចធានាបាន ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ដើមទុន ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន។សូមចង់ចាំថាដែលអាចហៅថា "បុរី" បានទាល់តែមានគ្រប់លក្ខខណ្ឌតម្រូវរបស់ក្រសួង។ប្លង់រឹង៖ប្លង់រឹងរបស់គម្រោងបុរីមាន២ប្រភេទដាច់ពីគ្នាទី១គឺប្លង់រឹងមេរបស់គម្រោងទាំងមូល។ ទី២ប្លង់រឹងនៃក្បាលដីដែលបានកាត់បំបែករួចសម្រាប់ផ្ទះនីមួយៗនៅក្នុងគម្រោង។ នៅពេលអ្នកទិញ គម្រោងនេះប្លង់ដែលបំបែករួចនឹងត្រូវផ្ទេរជាកម្មសិទ្ធិរបស់អ្នក។​ការទទួលស្គាល់ប្លង់មេរបស់គម្រោង៖អ្នកត្រូវពិនិត្យមើលថាប្លង់មេរបស់គម្រោងបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ត្រឹមត្រូវដែរឬទេ។ បើមានភាពច្បាស់លាស់ត្រឹមត្រូវ អ្នកអភិវឌ្ឍន៍ទំនងជាមិនខ្លាចនឹងបង្ហាញឲ្យអ្នកឃើញនោះទេ។អានអត្ថបទបន្ថែមអំពីដំណើរការផ្ទេរបណ្ណកម្មសិទ្ធនៅក្នុងប្រទេសកម្ពុជា!​ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលតាមរយៈ Realestate.com.kh
ក្រុមហ៊ុន Yuetai Group របស់ចិន វិនិយោគគម្រោងលំនៅដ្ឋានទី៣ នៅទីក្រុងភ្នំពេញ
ក្រុមហ៊ុន Yuetai Group របស់ចិន វិនិយោគគម្រោងលំនៅដ្ឋានទី៣ នៅទីក្រុងភ្នំពេញ
June 7, 2022, 6:02 a.m.
ដោយមើលឃើញពីកំណើននៃវិស័យអចលនទ្រព្យ និងលទ្ធភាពទិញលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយរបស់ចិនឈ្មោះថា Yuetai Group បានឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា។បង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសចិនក្នុងគោលបំណងអភិវឌ្ឍន៍អាជីវកម្មវិស័យអចលនទ្រព្យ និងសំណង់។មកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបានសាងសង់គម្រោងអចនទ្រព្យធំៗជាង​២០គម្រោងប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ២០១១ក្រុមហ៊ុន Yuetai Group កំណត់ យកយកទីក្រុងភ្នំពេញជាតំបន់គោលដៅវិនិយោគក្រៅប្រទេសរបស់ខ្លួ​នដោយបានបង្កើតជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជាឈ្មោះថា Eastland Development Ltd ដែលបានសហការគ្នាររវាងក្រុមហ៊ុន Guangdong-Thai Property Management Co., Ltd និង ក្រុមហ៊ុនរបស់កម្ពុជា។  បច្ចុប្បន្ននេះក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងចំនួនពីរគឺគម្រោង EAST ONE និងគម្រោង EAST VIEW SOHO​ ដែលជាគម្រោងខុនដូ ការិយាល័យពាណិជ្ជកម្ម  និងលំនៅដ្ឋាននៅក្នុងទីក្រុង ហើយគម្រោងទាំងនេះបានទាក់ទាញកំណើនវិនិយោគទុនពីតៃវ៉ាន់ សិង្ហបុរី ហុងកុងព្រមទាំងចិនដីគោកជាច្រើន។ក្រុមហ៊ុន Yuetai Group ធ្វើការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត ជាមួយគម្រោង Yuetai The Garden ដែលផ្តល់ជូនលំនៅដ្ឋាន និងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ (Smart Home) ដំបូងគេនៅក្នុងរាជធានីភ្នំពេញជាមួយនឹងយូនីតខុនដូប្រណិតដែលមានទំហំចាប់ពី៣៥ម៉ែត្រការ៉េទៅ៦៤ម៉ែត្រការ៉េ។គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង (ផ្លូវលូប្រាំ) ជិតវិមានសុភមង្គល និងមានចំណាយត្រឹមតែ១៥នាទីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ​គម្រោងនេះបានបើកលក់ជាផ្លូវការ និងមានផ្តល់ជូនការបញ្ចុះតម្លៃពិសេសចំនួន៣%ភ្លាមៗសម្រាប់ការទិញយូនីតណាមួយពីគម្រោងនៅថ្ងៃនេះ  ហើយគម្រោងក៏ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួលជាមួយការបង់រំលោះដ៏ឆ្លាតវៃត្រឹមតែ១០ដុល្លារក្នុងមួយថ្ងៃ។គម្រោងលំនៅដ្ឋាន Yuetai The Garden របស់ហ៊ុន Yuetai Group រចនាឡើងជាមួយរចនាបទបែបទំនើបរួមជាមួយសេវាកម្ម​ និងបរិក្ខារប្រណិតៗដូចជា៖ កន្លែងពាណិជ្ជកម្ម អាងហែលទឹក ចំណតរថយន្ត កន្លែងកម្សាន្តតំបន់បៃតងដែលនៅតាមផ្លូវមានអមដោយដើមឈើ រួមជាមួយសំណង់នានាដើម្បីបង្កើតទៅជាលំនៅដ្ឋានដ៏ឆ្លាតវៃ ។ក្រុមហ៊ុន Yuetai Group  បានឈានជើងចូលក្នុងទីផ្សារកម្ពុជារយៈពេល៧ឆ្នាំជាមួយគោលដៅចម្បងមួយគឺការអភិវឌ្ឍអាជីវកម្មវិស័យអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ។  លើសពីនេះទៀតក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងការបណ្តុះបណ្តាល និងសេវាកម្មឧស្សាហកម្មទេសចរណ៍វប្បធម៌ដើម្បីជួយបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនសកម្ពុជា។ ការរួមចំណែករបស់ក្រុមហ៊ុនគឺដើម្បីសម្រេចអោយបាននូវការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានមួយដែលពលរដ្ឋអាចមានលទ្ធភាពទិញបាន។សិក្សាបន្ថែមអំពីគម្រោងខុនដូ Yuetai The Garden  ក៏ដូចជាគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh
កម្មវិធីផ្ទះក្នុងក្តីស្រមៃ
កម្មវិធីផ្ទះក្នុងក្តីស្រមៃ
June 6, 2022, 5:03 p.m.
កម្មវិធីផ្ទះក្នុងក្តីស្រមៃ ឬ Dream Home គឺជាកម្មវិធីមួយដែលនាំយកអ្នកទៅទស្សនាពីគំរូផ្ទះល្អៗទាំងគម្រោងបុរី ​និងខុនដូដែលមាននៅក្នុងប្រទេសកម្ពុជា។ ជាមួយកម្មវិធីនេះអ្នកនឹងមានឱកាស សិក្សាស្វែងយល់ពីគម្រោងលំនៅដ្ឋានផ្សេងៗ  ហើយអ្នកក៏អាចជ្រើសរើសលំនៅដ្ឋានមួយតាមសេចក្តីប្រាថ្នារបស់អ្នកតាមរយៈកម្មវិធីនេះបានដែរ។ចំណុចពិសេសនៃកម្មវិធីនេះគឺការធ្វើបទបង្ហាញលម្អិតអំពីលក្ខណៈពិសេសនៃយូនីតរបស់គម្រោងដោយផ្តោតសំខាន់ចាប់តាំងពីទីតាំងគុណភាពសាងសង់ជាពិសេសការរៀបចំដ៏ល្អឥតខ្ចោះ ប្រកបដោយភាពទាក់ទាញនៅគ្រប់បន្ទប់នៃយូនីតនីមួយៗនៅក្នុងគម្រោង។កម្មវិធីផ្ទះក្នុងក្តីស្រមៃក្នុងរបស់ Realestate.com.kh នៅពេលថ្ងៃនេះយើងនឹងបង្ហាញពីគម្រោងបុរីមហាសែនសុខដែលមានទីតាំងចំងាយត្រឹមតែ៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខដែលជាតំបន់មានការអភិវឌ្ឍឆាប់រហ័សដែលអាចធានាបានចំពោះភាពងាយស្រួលក្នុងការរស់នៅរបស់ក្រុមគ្រួសារទាំងមូល។  បុរីមហាសែនសុខអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Creed Group ដែលជាគម្រោងដំបូងគេ និងធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដោយផ្ដោតទៅលើគុណភាព និងតម្លៃសមរម្យសមស្របទៅតាម សេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាដែលមានតតម្លៃចាប់ពី៤៩,៥០០ដុល្លារឡើងទៅ។ បុរីមហាសែនសុខគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ១២ហិចតាដោយសាងសង់ជាលំនៅដ្ឋានចំនួន៦៦៥ខ្នង។យូនីតរបស់គម្រោងបុរីមហាសែនសុខបានបែងចែកជាពីរប្រភេទ៖ ប្រភេទ Satsuki មានបន្ទប់គេង២ និងបន្ទប់ទឹក៣ និងប្រភេទ Botan មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។យូនីតនីមួយៗ​បានរចនាឡើងប្រកបដោយភាពស្រស់ស្អាតមានទំហំធំទូលាយជាពិសេសគឺការតុបតែងរៀបចំយ៉ាងពិសេសដែលធ្វើអោយអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងនៅក្នុងលំដៅដ្ឋានជាអ្វី ដែលអ្នកត្រូវការសម្រាប់លំនៅដ្ឋានក្នុងក្តីស្រមៃរបស់អ្នក។ចង់ដឹងថាតើមានចំណុចពិសេសអ្វីខ្លះនៅក្នុងគម្រោងបុរីមហាសែនសុខសូមទស្សនាវីដេអូបទបង្ហាញទាំងស្រុង!!សម្រាប់ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដទៃទៀតដែលចង់ទទួលបានវីដេអូផ្សព្វផ្សាយដែលមានគុណភាពសូមទាក់ទងមកកាន់ Realestate.com.kh តាមរយៈលេខទូរសព្ទ ០១៧​ ៤៣៦ ៧៥៦
ទិញសំបុត្រចូលរួម និងធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធី​ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
ទិញសំបុត្រចូលរួម និងធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធី​ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ក្នុងភាពជាដៃគូជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុមហ៊ុន Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងប្រារព្ធកម្មវិធីពានរង្វាន់អចលនវត្ថុនៅកម្ពុជា២០១៨ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតសម្រាប់វិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ការទទួលពាក្យចូលរួមជាបេក្ខភាពប្រកួតប្រជែងដណ្តើមពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះវិញមានតែរយៈពេលមួយខែទៀតប៉ុណ្ណោះ។សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះនឹងបញ្ចប់ជាមួយនឹងពិធីប្រគល់ពានរង្វាន់ និងការពិសារអាហារពេលល្ងាចជុំគ្នាដ៏ឱឡារិកដើម្បីអបអរសាទរបេក្ខភាពជ័យលាភី ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ចាប់ពីម៉ោង៦:​០០ល្ងាចដល់ម៉ោង១០:៣០នាទីយប់ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុ និងភ្ញៀវកិត្តិយសជាច្រើនទៀត។តម្លៃសំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍នេះមានតម្លៃដូចខាងក្រោម ៖ប្រភេទសំបុត្រធម្មតា (Early Bird) មានតម្លៃ ៩៥ដុល្លារ (តម្លៃពិសេស)​ប្រភេទសំបុត្រវីអាយភី (Early Bird VIP) មានតម្លៃ ១៥០ដុល្លារប្រភេទសំបុត្រវីអាយភីពិសេស (Early Bird VVIP) មានតម្លៃ ១៩០ដុល្លារប្រភេទសំបុត្រធម្មតាជាកញ្ចប់សម្រាប់១០នាក់ (Early Bird​) មានតម្លៃ ៨៥៥​ ដុល្លារប្រភេទសំបុត្រវីអាយភីជាកញ្ចប់សម្រាប់មនុស្ស ១០ នាក់ (Early Bird VIP) មានតម្លៃ ១,៣៥០ដុល្លារប្រភេទសំបុត្រវីអាយភីពិសេសជាកញ្ចប់សម្រាប់មនុស្ស ១០ នាក់ (Early Bird VVIP) មានតម្លៃ ១,៧១០ដុល្លារបន្ថែមលើសពីនេះទៀត ក្រុមហ៊ុន និងគម្រោងនានានៅតែអាចធ្វើជាម្ចាស់ឧបត្ថម្ភកម្មនៅក្នុងកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ។សំបុត្រអាចរកទិញបានឥឡូវនេះនៅលើគេហទំព័រ www.cambodiarealestateawards.com  ឬអាចទាក់ទាងតាមលេខទូរសព្ទលេខ (+៨៥៥) ៨៩ ៧៥៥ ៧៧៧) ឬអ៊ីម៉ែលមកកាន់ bothnene@realestate.com.kh
សហគ្រិនវ័យក្មេងក្នុងវិស័យឌីជីថល
សហគ្រិនវ័យក្មេងក្នុងវិស័យឌីជីថល
June 6, 2022, 11:34 p.m.
បច្ចុប្បន្នលោក យ៉ន សុភារិទ្ធិគឺជា​ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់គេហទំព័រ  BizKhmer ដែលជា​ប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយ​វិជ្ជាជីវៈ​​ផ្ដោត​សំខាន់​ទៅ​លើ​អត្ថបទ​សហគ្រិន​ភាព  អប់រំ ​​អាជីវកម្ម​ និង​អចលនទ្រព្យ និង​កំពុង​តែ​រៀប​ចំ​បង្កើត​អាជីវកម្ម​​ជួយ​ជ្រោមជ្រែង​អាជីវកម្ម​ខ្នាត​តូចនិង​មធ្យម​​មួយ​ទៀត​​ដែល​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់ដំណោះស្រាយលើ​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​​និង​​អភិវឌ្ឍន៍។ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់បទពិសោធន៍ និងឬសគល់នៃការតស៊ូក្នុងវិស័យអនឡាញជាង១០ឆ្នាំកន្លងមកនេះហើយបានឈានដល់ការបង្កើតក្រុមហ៊ុនផងនោះ Realestate.com.kh បានសម្ភាសន៍ជាមួយលោក សុភារិទ្ធិ ដោយផ្ទាល់ដើម្បីបកស្រាយពីចំណុចទាំងនេះ។​  ​លោក សុភារិទ្ធិ បានធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងបណ្តុះបណ្តាលប្រឹក្សាយោបល់ និងបានបង្រៀននៅក្នុងវិស័យនេះជិត១០ឆ្នាំ​មក​ហើយមុនពេលលោក និង​ដៃគូ​ចាប់ផ្តើមបង្កើតគេហទំព័រ BizKhmer​ នៅចុងឆ្នាំ២០១៥។ក្នុងបទពិសោធន៍ការងាររបស់លោក លោកធ្លាប់ធ្វើការ​នៅ​ក្រុមហ៊ុន​អនឡាញ​ធំ​ជាង​គេ​​នៅ​កម្ពុជា​ Sabay និង​ក្រុមហ៊ុន​អនឡាញ​មួយ​ចំនួនទៀត និង​ចុង​ក្រោយ​បំពេញ​ការងារ​​ជាប្រធានផ្នែក​ទំនាក់ទំនង​​នៅក្រុមហ៊ុន Phnom Penh City Center​ ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំបំផុតនៅកម្ពុជា។ចាប់តាំងពីឆ្នាំ២០១៤មក​ដល់​បច្ចុប្បន្ន​ លោកក៏បានធ្វើជាគ្រូបង្រៀននៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួននៅ​កម្ពុជា​ដោយបណ្តុះបណ្តាល មុខវិជ្ជាពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រនៃការគ្រប់គ្រង សហគ្រិនអន្តរជាតិ ការធ្វើផែនការបង្កើតអាជីវកម្ម​ សេដ្ឋកិច្ច ​មីក្រូ​សេដ្ឋកិច្ច ​ម៉ាក្រូ​សេដ្ឋកិច្ច​ ការបកប្រែប្រព័ន្ធផ្សព្វផ្សាយសិល្បៈ​នៃ​ការ​ការ​សេរសេរ​សេចក្តី​ប្រកាស​ព័ត៌មាន ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​ និងជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម និងឌីជីថល។ ​លោកក៏ បានបង្រៀនផ្នែកអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ជា​ច្រើន​ទាំង​នៅ​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​​ខេត្ត​ជាច្រើនផងដែរ។ទាក់ទងនឹងការសិក្សាវិញ លោកសុភារិទ្ធិ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសហគ្រិនភាព​ដើម្បី​សង្គម​និង​វប្បធម៌​ (Social ​and Cultural Entrepreneurship) សាកលវិទ្យាល័យ Université Lumière Lyon 2  និងផ្នែកសហគ្រិនភាព និងការគ្រប់គ្រង​នវានុវត្តន៍ពីសាកលវិទ្យាល័យ University of Lille I នៅក្នុងឆ្នាំ ២០១៦ ។លោកសុភារិទ្ធិ បានឲ្យដឹងថាក្នុងជីវិតការងារនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងអចលនទ្រព្យក៏ដូចជាការធ្វើអាជីវកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងប្រឹក្សាយោបល់គឺតែងតែមានការប្រកួតប្រជែង និងវិវត្តន៍ទៅមុខជានិច្ច ហើយ​រឹត​តែ​ខ្លាំង​ឡើងៗ​ថែម​ទៀត​ផង។ លោកនិយាយថា “រយៈពេល​ប្រមាណ​ជា ៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ខ្ញុំបានប្តេជ្ញាចិត្ត ក្នុងការចែករំលែកអំពី ការ​ទំនាក់ទំនង និង​កិច្ចការ​ជា​ច្រើន ​ក្នុង​វិស័យ​ប្រព័ន្ធផ្សព្វផ្សាយ ​ការ​រៀបចំ​ផែនការ​អាជីវកម្ម បណ្ដាញ​សង្គម និង​យុទ្ធសាស្ត្រពាណិជ្ជកម្ម ​និងជួយប្រឹក្សាយោបល់ដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម និង​បង្រៀន​​ជំនាញ​សារព័ត៌មាន​ដល់​និស្សិត​ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​សារព័ត៌មាន​នា​ពេល​ឆាប់ៗខាង​មុខនេះ” ។មូលហេតុដែលលោក នៅតែប្រឹងប្រែងនៅក្នុងវិស័យនេះ គឺដោយសារតែលោកមើលឃើញថា​បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកំពុងតែកើនឡើង​ក្នុង​សន្ទុះ​ដ៏​ខ្លាំងក្លាជាក់ស្ដែង​ត្រឹម​​ដើម​ឆ្នាំ​២០១៨នេះ​ ៥០%​នៃ​ប្រជាជន​កម្ពុជា​អាច​​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន។ អីចឹង​ហើយ​ជា​យើង​សង្កេត​ឃើញ​ថា​គ្រប់គ្នាចាប់ផ្តើមចំណាយពេលវេលាច្រើនលើប្រព័ន្ធអនឡាញជាងការអានកាសែត ស្តាប់វិទ្យុ ឬមើលទូរស្សន៍។ ដោយ​សារ​តែ​និន្នាការ​នេះ​នឹង​បន្ត​កើន​ឡើង​ទៅ​មុខ​ទៀត​ ហើយ​ស្រប​ពេល​ដែល​គេហទំព័រ​ជា​ច្រើន​ផ្ដោត​ទៅ​លើ​ការ​កម្សាន្ត និង​ព័ត៌មាន​សន្តិសុខ​សង្គម​ទូទៅដូចនេះទើបនៅចុងឆ្នាំ២០១៥​យើងបានសម្រេចចាប់ផ្តើមដំណើរគេហទំព័រ Bizkhmer ជាផ្លូវការ​ក្នុង​គោលដៅ​ផ្ដល់​នូវ​អត្ថបទ​ជា​លក្ខណៈ​អប់រំ​រាល់​គ្រប់​ទម្រង់​ដើម្បីចូលរួមចំណែក​បន្តិច​បន្តួច​ដល់​ការ​​​ផ្លាស់ប្ដូរ​ការ​គិត​របស់​យុវជន​យើង។លោក សុភារិទ្ធិ បានលើកឡើងថា គេហទំព័រ Bizkhmer ផ្តោតសំខាន់លើការផ្តល់ចំណេះដឹង ដែលមានប្រយោជន៍ដល់អ្នកអាន ជាពិសេសគ្របដណ្តប់លើ​​អាជីព ចំណេះដឹងទូទៅ និង​អាជីវកម្ម។ជាដំបូន្មានសម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្ម ឬអាជីពនៅក្នុងប្រព័ន្ធឌីជីថល លោក សុភារិទ្ធិបានលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្ត ខ្ពស់ ដោយហេតុថា ​ការ​ចាប់ផ្ដើមអាជីវកម្មណាមួយមិនងាយស្រួលនោះ​ឡើយ ហើយថែមទាំងពិបាកជាងអ្វីដែល​យើង​បាន​ធ្វើ​ផែនការ​ និង​​គិតទៅទៀត។ ​ទន្ទឹមនឹង​ការ​លះបង់យើង​ត្រូវ​ចេះ​ច្នៃ​ប្រឌិតនិង​បង្កើត​ឱ្យ​បាន​នូវ​គុណតម្លៃ​ (value proposition) សម្រាប់​​អតិថិជន និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​របស់​យើង។ទោះជាយ៉ាងណា លោក សុភារិទ្ធិ បានលើកឡើង​៣ចំណុចជាគន្លឹះសម្រាប់អ្នកដែលពិតជាចង់ក្លាយជាសហគ្រិនជាពិសេសនៅក្នុងវិស័យឌីជីថល។ អ្នកត្រូវមានផែនការអាជីវកម្មត្រឹមត្រូវ និងច្បាស់លាស់មួយដែលបង្ហាញពីទិសដៅនៃអាជីវកម្មរបស់អ្នកទៅអនាគត ក៏ដូចជាវិធីសាស្រ្តដែលធ្វើឲ្យផែនការទំាងនោះឆ្ពោះទៅរកភាពជោគជ័យ។លើសពីនេះគំនិតច្នៃប្រឌិតក៏ដើរតួយ៉ាងសំខាន់ដែលមានន័យថាអ្នកត្រូវតែមានអ្វីដែលថ្មី និងប្លែកពីគេដើម្បីអាចប្រកួតប្រជែងទីផ្សារបាន។ កត្តាដែលសំខាន់មួយទៀតគឺអ្នកត្រូវតែ "ខិតខំធ្វើការឲ្យអស់កំលាំងកាយនិងកំលាំងចិត្ត"។ ដើម្បីសម្រេចក្តីសុបិន្តរបស់អ្នកការធ្វើការនៅក្នុងវិស័យមួយនេះបានទាមទារអោយអ្នកចំណាយពេលវេលាច្រើនបំផុតសូម្បីតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
អ្វីទៅជាកិច្ចសន្យាទិញ-លក់អចលនទ្រព្យ
អ្វីទៅជាកិច្ចសន្យាទិញ-លក់អចលនទ្រព្យ
June 7, 2022, 4:35 a.m.
តើអ្វីទៅជាកិច្ចសន្យាទិញលក់អចលនទ្រព្យ?ក្នុងមាត្រា ៥១៥ នៃក្រមរដ្ឋប្បវេណីបានកំណត់ថាកិច្ចសន្យាទិញលក់គឺជាកិច្ចសន្យាមួយដែលភាគីម្ខាងហៅថា ‘អ្នកលក់’ មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិលើវត្ថុណាមួយទៅឲ្យភាគីម្ខាងទៀតហៅថា ‘អ្នកទិញ’ ហើយអ្នកទិញនេះមានករណីយកិច្ចទូទាត់ប្រាក់ ជាថ្លៃនៃវត្ថុនោះទៅឲ្យអ្នកលក់។ស្របតាមនិយមន័យនេះ យើងអាចកំណត់ថាកិច្ចសន្យាទិញលក់អចលនទ្រព្យគឺជាកិច្ចសន្យាមួយដែលភាគី “អ្នកលក់អចលនទ្រព្យ”’ មានករណីយកិច្ចត្រូវប្រគល់ឬផ្ទេរកម្មសិទ្ធិកាន់កាប់របស់ខ្លួនឲ្យទៅភាគីម្ខាងទៀតដែលជា “អ្នកទិញអចលនទ្រព្យ”’ ហើយអ្នកទិញនេះមានករណីយកិច្ចទូទាត់ប្រាក់ជាថ្លៃនៃទ្រព្យនោះទៅឲ្យអ្នកលក់វិញ។តើកិច្ចសន្យាទិញលក់មានប៉ុន្មានប្រភេទ?ជាទួទៅការទិញលក់មានទម្រង់ និងរូបភាពខុសៗគ្នាដែលសកម្មភាពបែបនេះកើតឡើងនៅគ្រប់ទីកន្លែងក្នុងជីវភាពប្រចាំថ្ងៃមានដូចជា៖ ការប្រកបអាជីវកម្មនានា និងការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ។ទោះយ៉ាងណាគេអាចសង្កេតឃើញថាកិច្ចសន្យាទិញលក់ជាធម្មតាបានធ្វើឡើងតាមរូបភាពពីរបែបគឺការទិញលក់ដែលធ្វើឡើងត្រឹមតែផ្ទាល់មាត់ និងការទិញលក់ដែលមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ការទិញលក់ត្រឹមតែមាត់ទទេជាប្រភេទនៃកិច្ចសន្យាទិញលក់មួយដែលការព្រមព្រៀងទិញលក់រវាងអ្នកទិញ និងអ្នកលក់បានធ្វើឡើងដោយផ្ទាល់មាត់ដែលតាមធម្មតានេះជាសកម្មភាពដោះដូរ បែបសាមញ្ញ និងក្នុងទំហំទឹកប្រាក់តិចតួចដូចជា៖ ការទិញសំលៀកបំពាក់ ឬទិញម្ហូបអាហារជាដើម។ ប៉ុន្តែគេក៏អាចធ្វើជាលិខិតព្រមព្រៀងលាយលក្ខណ៍អក្សរបានដែរដោយធ្វើជាលិខិត ឯកជនរវាងអ្នកលក់ និងអ្នកទិញផ្ទាល់ ឬលិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្ត្រីសាធារណៈ។  កិច្ចសន្យាទិញលក់ប្រភេទនេះក៏មានសុពលភាពពេញលេញតាមផ្លូវច្បាប់ដែរដោយហេតុថាកិច្ចសន្យាទិញលក់ ជាទូទៅច្បាប់មិនតម្រូវថាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរនោះទេនេះបើមាត្រា៥១៦នៃក្រមរដ្ឋប្បវេណី។ទោះយ៉ាងណាក្នុងច្បាប់ដដែលនៅក្នុងករណីមានបញ្ញត្តិពិសេសដែលសំដៅដល់កិច្ចសន្យាទិញ លក់អចលនទ្រព្យរួមមាន៖ ផ្ទះ ឬដីធ្លីជាដើមនោះកិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ហេតុអ្វីត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរពេលទិញលក់អចលទ្រព្យ?ការទិញលក់អចលនទ្រព្យ (មានទំហំទឹកប្រាក់ច្រើន) ត្រូវតែធ្វើឡើងជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរតាម​ទម្រង់​លិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្រីសាធារណៈ មេធាវី ឬសាក្សីជាចាំបាច់។ ជាទូទៅនៅក្នុងកិច្ចសន្យានេះត្រូវទាមទាឲ្យមានមេធាវីជួយសម្របសម្រួលក្នុងដំណើរការរៀបចំឯកសារ និងការតាក់តែងខសន្យានានាសម្រាប់កិច្ចសន្យាទាំងមូល។ មេធាវីជាភាគីមួយ ដ៏សំខាន់មួយក្នុងការដឹងឮពីការទិញលក់របស់ភាគីទាំងពីរ។ ហើយនៅក្នុងកិច្ចសន្យានោះទៀតសោតក៏តម្រូវឲ្យមានសាក្សីចុះហត្ថលេខា ឬផ្តិតមេដៃទទួលស្គាល់លើលិខិតផ្លូវការមួយនេះ។ម្យ៉ាងវិញទៀតការធ្វើកិច្ចសន្យាទិញលក់ត្រឹមត្រូវគឺអាចបញ្ជាក់ពីភាពស្របច្បាប់ និងភាពច្បាស់លាស់ អំពីខ្លឹមសារ និងលក្ខខណ្ឌចាំបាច់នានាដែលបានតាក់តែងឡើងដើម្បីរក្សាសុវត្ថិភាពសម្រាប់ភាគីទាំងសងខាង។រាល់ឯកសារទាំងនេះជាភស្តុតាងចាំបាច់មួយក្នុងការជំទាស់ ឬតវ៉ាក្នុងករណីមានវិវាទកើតឡើង។​ វិវាទទាំងនេះអាចមានដូចជា៖ ការបង់ប្រាក់ចំនួនសរុបនៃតម្លៃអចលនទ្រព្យ​រយៈពេលទូទាត់ប្រាក់ ទីតាំង ទំហំ​ និងប្រភេទផ្ទះ ឬដី និងប្លង់ដីជាដើម។តើអ្នកលក់ និងអ្នកទិញមានសិទ្ធិ​ និងករណីកិច្ចបែបណានៅក្នុងកិច្ចសន្យា?ទាំងអ្នកលក់ និងអ្នកទិញអាចជានីតិបុគ្គល ឬរូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ឬបរទេសត្រូវមានសិទ្ធិគ្រប់គ្រាន់ក្នុងទិញលក់​ និងកាន់កាប់អចលនទ្រព្យនៅកម្ពុជា។​ ភាគីទាំងពីរត្រូវមានសិទ្ធិពេញលេញក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃនៅលើកិច្ចសន្យាទិញលក់។ទាក់ទងនឹងករណីកិច្ចរបស់អ្នកទិញវិញ គេអាចនិយាយដោយខ្លីថាអ្នកទិញមានកាតព្វកិច្ចបង់ថ្លៃទៅតាមតម្លៃដែលបានព្រមព្រៀងគ្នាតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់នៅក្នុងកិច្ចសន្យា។ ចំណែកអ្នកលក់វិញត្រូវផ្ទេរសិទ្ធិគ្រប់គ្រងអចលនទ្រព្យដែលបានព្រមព្រៀងលក់នោះទៅឲ្យអ្នកទិញ ។ក្នុងករណីការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យត្រូវធ្វើនៅពេលក្រោយបន្ទាប់ពីរយៈពេលណាមួួយ​អ្នកលក់មានករណីយកិច្ចថែរក្សាអចលនទ្រព្យនោះឲ្យបានគង់វង្ស និងមានគុណភាពល្អដូចមាន កំណត់ក្នុងកិច្ចសន្យាពីដំបូងរហូតដល់ពេលប្រគល់ទៅឲ្យអ្នកទិញ។ ប្រសិនមានការខូចខាតនោះអ្នកលក់ត្រូវទទួលខុសត្រូវចំពោះអ្នកទិញទៅតាមអ្វីដែលបានចែងក្នុងកិច្ចសន្យា។ហេតុអ្វីការទិញលក់មានបញ្ហាបន្ទាប់ពីធ្វើកិច្ចសន្យា?បញ្ហាអាចកើតមានឡើងប្រសិនបើអ្នកទិញមិនបានត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមិនបានសាកសួរអ្នកលក់ឲ្យបានច្បាស់លាស់ពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់អចលនទ្រព្យនោះ។  ជាធម្មតាអ្នកលក់មានករណីយកិច្ចផ្តល់ព័ត៌មានទាំងនេះប៉ុន្តែអ្នកលក់មួយចំនួនមានបំណងលាក់បាំង ដោយផ្តល់ព័ត៌មានមិនគ្រប់គ្រាន់ ឬមិនច្បាស់លាស់។ ក្នុងរកណីអ្នករកឃើញថាអ្នកលក់មានចេតនាលាក់បាំង (ឬឆបោក) អ្នកទិញអាចសុំលុបចោលកិច្ចសន្យានេះវិញបាន។ដើម្បីបញ្ជៀសពីបញ្ហាតើត្រូវពិនិត្យលើចំណុចអ្វីខ្លះមុនពេលចុះកិច្ចសន្យាទិញលក់ អចលនទ្រព្យ?ជាការពិតការទិញលក់ត្រូវមានការប្រុងប្រយ័ត្នបំផុត​ដើម្បីជៀសវាងពីការឆបោកណាមួយ។ ចំណុចមួយដែលសំខាន់បំផុតគឺប្លង់កម្មសិទ្ធិកាន់កាប់ខ្លឹមសារនៃសិទ្ធិលើអចលនវត្ថុព្រំប្រទល់នៃអចលនទ្រព្យ និងការជាប់បន្ទុកផ្សេងៗដូចជាដីចំណែកផ្លូវជាដើម (ដោយត្រូវដឹងថារដ្ឋនឹងទុកជាដីចំណែកផ្លូវប៉ុន្មានម៉ែត្រ)។ទាក់ទងនឹងការឆបោកវិញការប្រោកប្រាស់អាចមានច្រើនរូបភាពដូចជា៖ ការប្រើប្រាស់ប្លង់កម្មសិទ្ធិចំនួនពីរ (ប្លង់រឹង និងប្លង់ទន់) សម្រាប់លក់ទៅអោយអ្នកទិញផ្សេងគ្នា ការលក់ដីមានវិវាទ ឬដីហាមឃាត់តាមផ្លូវតុលាការ ការលក់ដោយយកប្រាក់កក់មុន ការលក់ដោយប្រើប្រាស់ម្ចាស់ក្លែងក្លាយ ការលក់ដីក្នុងតំបន់មាន ទឹកជំនន់ ការបង់ប្រាក់មុនគម្រោង និងការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយជាដើម៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ
សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ
June 6, 2022, 5:03 p.m.
សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ (​The​ Royal ​Sands​ Koh Rong​) ​បានបើកសម្ពោធជាផ្លូវការនៅ ថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៨ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន។សណ្ឋាគារដ៏ប្រណិតនេះត្រូវបានចំណាយទឹកប្រាក់សាងសង់អស់៤០លានដុល្លារក្នុងនោះផងដែរសណ្ឋាគារនេះរួមមានវីឡាចំនួន៦៧ខ្នងស្នើនឹងចំនួន១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗមានអាង ហែលទឹកផ្ទាល់ខ្លួនផងដែរ។កោះរ៉ុងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡាកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។ជាមួយគ្នានេះផងដែរសម្តេច ​ហ៊ុន សែន ​ក៏បាន​លើកឡើង​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀតក្នុងនោះកោះ​ចំនួន​ប្រមាណ​ជា​៣០ ​ដែល​មិន​មាន​ការ​អភិវឌ្ឍ​រួមទាំង​កោះ​ទន្សាយ​ផង ​ត្រូវ​បាន​បញ្ជា​ឲ្យ​ដកហូត​ពី​វិស័យ​ឯកជន​វិញ​។កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តតទាំង៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី៕ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh
គម្រោងផ្ទះល្វែងវីឡាទំនើបធីវីស្តា
គម្រោងផ្ទះល្វែងវីឡាទំនើបធីវីស្តា
June 6, 2022, 6:28 a.m.
គម្រោងធីវីស្តាគឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផ្ទះល្វែងវីឡាទំនើបថ្មីមួយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវធំ៣០ម៉ែត្រភ្ជាប់ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣នៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងរបស់គម្រោងនេះត្រូវបានគេស្គាល់ជាទូទៅថា "ទួលពង្រ" ដែលជាតំបន់រីកចម្រើនយ៉ាងឆាប់រហ័សមួយដែលជាកន្លែងដ៏ល្អសម្រាប់រស់នៅនិងវិនិយោគ។គម្រោង ធីវីស្តា អភិវឌ្ឍន៍ដោយក្រុមហ៊ុនធីវីស្តាដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់កម្ពុជាដែលមានបទពិសោធន៍សាងសង់ឆ្នាំច្រើននៅក្នុងវិស័យសំណង់។​ សម្រាប់គម្រោងនេះវិញគិតចាប់តាំងពីការគូសប្លង់ការរចនាម៉ូតលំនៅដ្ឋាន និងការសាងសង់សុទ្ធសឹងឆ្លង​ កាត់កាត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីវិស្វករជំនាញៗដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំ។​បច្ចុប្បន្ននេះគម្រោងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹកហើយបានបញ្ចប់ប្លង់សេទី១ និងបន្តទៅប្លង់សេទីពីរទៀតដោយគម្រោងទាំងមួូលនឹងបញ្ចប់ទាំងស្រុងនៅក្នុពេលឆាប់ៗខាងមុខ។គម្រោងធីវីស្តា អភិវឌ្ឍន៍ឡើងជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះផ្តល់នូវសំណង់មានរឹងមាំ និងមានគុណភាពខ្ពស់ជាមួយនឹងសម្ភារៈបរិក្ខាដ៏ល្អបំផុតរាប់ចាប់តាំងពីបន្ទប់ទទួលភ្ញៀវបន្ទប់គេងចង្ក្រានបាយ និងបន្ទប់ទឹក។​  ជាពិសេសគឺបានយកចិត្តទុកដាក់ខ្ពស់់ទៅលើ​ភាពច្នៃប្រឌិតដើម្បីឲ្យគ្រប់បន្ទប់មានទំហំធំទូលាយ និងភាពស្រស់ស្អាត។គ្របដណ្ដប់​លើផ្ទៃដីជាង ១ហិចតាសាសង់ជាលំនៅដ្ឋានចំនួន៨៩​យូនីតគម្រោងមានផ្ទះចំនួន៣ប្រភេទគឺ ផ្ទះE0 ផ្ទះE1 និងផ្ទះE2។ ផ្ទះទាំងបីប្រភេទនេះមានចាប់ពី២បន្ទប់គេងដល់៥បន្ទប់គេងរួមជាមួយយ៉រនៅគ្រប់យូនីត។ យូនីតនីមួយៗមានទំហំ៤.២ម x ១៥.៥ម និង ៤.២ ម x ១៦ម ជាមួយនឹងទំហំខាងមុខ និងខាងក្រោយផ្ទះដ៏ធំទូលាយ។គម្រោងនេះផ្តល់នូវជម្រើសទូទាត់ល្អ និងមានភាពបត់បែនដល់អតិថិជន ដោយអាចបង់រំលស់រយៈពេលវែងរហូតដល់២៥ឆ្នាំ ឬបង់ចំនួន៣៤៩ដុល្លារក្នុងមួយខែ។ បន្ថែមលើលសពីនេះអតិថិជននឹងទទួលបានការកាត់ប្លង់រឹងជួនដោយឥតគិតថ្លៃ។ ធីវីស្តាជាគម្រោងនាំមកនូវភាពទាន់សម័យ​​ ប្រណិតភាព តម្លៃសមរម្យ និងការរស់នៅប្រកបដោយផាសុកភាពសម្រាប់គ្រួសារសម័យថ្មី៕ស្វែងរកគម្រោងបុរីធីវីស្តាដើម្បីទទួលបានព័ត៌មានបន្ថែមតាមរយៈ Realestate.com.kh
ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ
ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ
May 31, 2022, 7:00 a.m.
ជាទូទៅយើងបានដឹងថាប្លង់រឹងជាប្រភេទប្លង់កម្មសិទ្ធិដែលរឹងមាំបំផុត និងមានសុវត្ថិភាពបំផុតក្នុងចំណោមប្លង់កម្មសិទ្ធិដ៏ទៃទៀត។​ ការទិញលក់ជាធម្មតារមែងត្រូវពិនិត្យមើលជាបឋមអំពី ប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើម្ចាស់ជាកម្មសិទ្ធិករ(មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់(មានត្រឹមប្លង់ទន់)។សម្រាប់កម្ពុជាយើងសង្កេតឃើញថាបទបញ្ញត្តិ និងស្តង់ដារអាជីវកម្មក្នុងវិស័យអចលនទ្រព្យហាក់នៅមានភាពច្របូកច្របល់នៅឡើយដែលពេលខ្លះធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ហើយពេលខ្លះគឺបានយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់។ការប្រោកប្រាស់អាចមានច្រើនរូបភាពដូចជា៖ ការប្រើប្រាស់ប្លង់កម្មសិទ្ធិចំនួនពីរ(មួយប្លង់រឹង មួយប្លង់ទន់) ដីមានវិវាទ ឬដីហាមឃាត់តាមផ្លូវតុលាការ ការយកប្រាក់កក់មុនម្ចាស់ក្លែងក្លាយតំបន់មានទឹកជំនន់ និងការបង់ប្រាក់មុនគម្រោងជាដើម។​ ក្នុងពេលថ្មីៗនេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានបង្ហាញពីការឆបោកថ្មីមួយទៀត ដោយការក្លែងបន្លំប្លង់រឹង។ខាងក្រោមជាសំរង់ដើមនៃការរៀបរាប់របស់អ្នកដែលត្រូវបានគេបោកប្រាស់៖នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានប្តឹងពីជនសង្ស័យ០៨នាក់ដែលបានរៀបគម្រោងឆបោកជាប្រព័ន្ធមកលើរូបគាត់រហូតធ្វើឲ្យខាតបង់ប្រាក់អស់ចំនួន ៨៣ម៉ឺនដុល្លារ ដោយជនរងគ្រោះបានរៀបរាប់ថា៖– ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះ ប្រុស ម៉ៅ បានទំនាក់ទំនងគាត់ឲ្យជួយលក់ដីមួយកន្លែងទំហំ៥៨០ម៉ែត្រការ៉េដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12040808-0033 ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិ៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញលក់ក្នុងតម្លៃទាបជាងទីផ្សារ។ក្រោយពេលទទួលបានព័ត៌មានជនរងគ្រោះបានឲ្យក្រុមការងារចុះទៅជួបជាមួយម្ចាស់ដីឈ្មោះផានដើម្បីពិនិត្យប្លង់ដី និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឃើញថាមានភាពត្រឹមត្រូវទាំងអស់ទើបជនរងគ្រោះបានសម្រេចចិត្តទិញដីនោះដោយខ្លួនឯង និងបានកក់ប្រាក់លើកទី១ចំនួន១៥ម៉ឺនដុល្លារលើកទី២ចំនួន១០ម៉ឺនដុល្លារ និងលើកទី៣ចំនួន១៥ម៉ឺនដុល្លារសរុបចំនួន៤០ម៉ឺនដុល្លារ។ក្នុងអំឡុងពេលដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យខាងលើបានណែនាំម្ចាស់ដី០៣ក្រុមផ្សេងទៀតមកជួបជាមួយជនរងគ្រោះដើម្បីឲ្យជួយទិញដីក្នុងនោះរួមមាន៖– នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ទំហំ២៨៤៩ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12051008-0071 ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។– នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺនដុល្លារដើម្បីទិញដី មួយប្លង់ ទំហំ៤០៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12080102-0474 ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។– នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារដើម្បីទិញដីមួយប្លង់ទំហំ៦១៥៥ ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុលេខ 12050605-0285 ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ចេញដោយមន្ទីរ សុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។លុះក្រោយមក ឯកសារផ្ទេរកម្មសិទ្ធិដីទី១ដែលជនរងគ្រោះកំពុងដំណើរការ ត្រូវបានភូមិបាល ខណ្ឌទួលគោក រកឃើញថាជាប្លង់ដីក្លែងក្លាយជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញតែមិនអាចទំនាក់ទំនងបានទើបជនរងគ្រោះដឹងថារូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។ខណៈនោះជនរងគ្រោះនឹកឃើញថាគាត់នៅមានដី០៣ប្លង់ផ្សេងទៀតដែលគាត់កំពុងរត់ឯកសារទិញជាបន្តបន្ទាប់តាមរយៈការចង្អុលបង្ហាញពីក្រុមជនសង្ស័យខាងលើគាត់ក៏សើរើយកមកពិនិត្យឡើងវិញទើបដឹងថាសុទ្ធតែជាឯកសារ ក្លែងក្លាយទាំងអស់ហើយម្ចាស់ដីទាំងនោះក៏មិនអាចទំនាក់ទំនងបានទៀតដែរ ។ដូច្នេះដើម្បីជៀសវាងពីបញ្ហាបែបនេះអ្នកទិញត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ប្លង់ឲ្យបានច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវជាមុនសិនមុនពេលសម្រេចចិត្តទិញអចលទ្រព្យណាមួយ។ ប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនសិនដើម្បីឲ្យប្រាកដថាអ្នកនឹងទិញអចលនទ្រព្យដែលមានភាពស្របច្បាប់!ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
កាដូពិសេសពី ព្រីនស៍ រៀល អ៊ីស្ទេត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
កាដូពិសេសពី ព្រីនស៍ រៀល អ៊ីស្ទេត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
June 7, 2022, 3:07 a.m.
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបមានការផ្តល់ជូនដ៏ពិសេសដោយគ្រាន់តែទិញខុនដូប្រភេទ១ បន្ទប់គេងមួយយូនីតនឹងទទួលបានការបញ្ជុះតម្លៃ ១០,០០០ ដុល្លារភ្លាមៗ ហើយការផ្តល់ជូននេះមានត្រឹមតែ ៦ យូនីតប៉ុណ្ណោះ។​ លេីសពីនេះទៅទៀតប្រសិនបេីអតិថិជនទិញខុនដូប្រភេទ២បន្ទប់គេងមួយយូនីតនឹងទទួលបានការបញ្ជុះតម្លៃ ១៨,០០០ ដុល្លារភ្លាមៗ ហើយការផ្តល់ជូននេះមានត្រឹមតែ៤យូនីតប៉ុណ្ណោះ។ ការផ្តល់ជូនមានកំណត់ សូមប្រញ៉ាប់រួសរាន់ឡើង កំុអោយឱកាសដ៏ពិសេសនេះកន្លងផុតឲ្យសោះ! បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា ៖ គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One។ ម្យ៉ាងវិញទៀតនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងមានគម្រោងសាង សង់ធំៗចំនួន៣ បន្ថែមទៀត ដែលមានដូចជា ៖ គម្រោង Prince City Centre គម្រោង Prince International Plaza និងគម្រោង Prince Collinan Bay៕ទាក់ទងលេខទូរស័ព្ទ៖ 099 877700 ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
 ការរួមចំណែករបស់ធនាគារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
ការរួមចំណែករបស់ធនាគារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 4:56 a.m.
វិស័យធនាគារមានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះធនាគារប្រមាណ៦០ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើនក៏កំពុងប្រកួតប្រជែង​គ្នាដើម្បីឈរជើងនៅក្នុងទីផ្សារ ដែលមាន​ ប្រជាជនប្រមាណ ១៦ លាននាក់នេះ។ក្នុងចំណោមធនាគារទាំងអស់មានធនាគារពាណិជ្ជ៣៩ធនាគា​ឯកទេស១៥ និងធនាគារបរទេសចំនួន៦ដែលមានការិយាល័យនៅក្នុងប្រទេសកម្ពុជា។​​ទឹកប្រាក់ជិត ៤ពាន់លានដុល្លារ បានផ្តល់ទៅវិស័យសំណង់ និងអចលនវត្ថុនៅក្នុងឆ្នាំកន្លងទៅ ប៉ុន្តែមានតែធនាគារមួយចំនួនប៉ុណ្ណោះដែលមានចំណែកនៅក្នុងទឹកប្រាក់ទាំងនេះ។ ទិន្នន័យចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា (NBC)​ បានបង្ហាញថានៅក្នុងឆ្នាំ២០១៧​ទឹកប្រាក់ចំនួន៣,៩១ពាន់លានដុល្លារបានផ្តល់លើវិស័យសំណង់ និងអចលនវត្ថុដែលមានប្រមាណ២៤,២៨ភាគរយនៃប្រាក់កម្ចីកម្ចីសរុប ១៦,១០ពាន់លាននៃឆ្នាំ២០១៧។កម្ចីសម្រាប់គម្រោងសាងសង់មានចំនួន១,៥២ពាន់លានដុល្លារកម្ចីទិញផ្ទះមានចំនួន១,៤៨ពាន់លានដុល្លារ និងកម្ចីសម្រាប់ពាណិជ្ជកម្មអចលនទ្រព្យមានទឹកប្រាក់៩១៧​លានដុល្លារ។ទោះយ៉ាងណាគេកត់សម្គាល់ថាធនាគារភាគច្រើននៅមិនទាន់មានផ្តល់សេវាកម្មកម្ចីដោយផ្ទាល់ទៅលើវិស័យអចលនទ្រព្យនៅឡើយទេ។  ហើយបើមានផ្តល់ក៏ចំនួននៃទឹកប្រាក់នៅមានកម្រិតតិចតួចបើ ធៀបទៅនឹងវិស័យផ្សេងទៀត។ ហានិភ័យគឺបានបង្អាក់ដល់ធនាគារទាំងនេះមិនឲ្យចូលរួមជាមួយនឹងវិស័យអចលនទ្រព្យ។  ហានិភ័យដែលធនាគារតែងតែគិតនៅពេលធ្វើការជាមួយវិស័យអចលនទ្រព្យរួមមាន ៖ ទីផ្សារ (ការ ផ្គត់ផ្គង់លើសតម្រូវការដែលមិនអាចលក់អចលនទ្រព្យបាន) ហិរញ្ញវត្ថុ (កង្វះ/ គ្មានថវិកាដើម្បីបញ្ចប់ គម្រោង) អ្នកអភិវឌ្ឍន៍ (មិនអាចបញ្ចប់ការសាងសង់តាមការកំណត់/គម្រោងពុំសូវមានគុណភាព) និងផ្នែកច្បាប់ (ប្លង់កម្មសិទ្ធិ/ទំនាស់កិច្ចសន្យា ការបរាជ័យ/ ការលំបាកក្នុងការទទួលបានការអនុញ្ញាត ចាំបាច់ទាន់ពេលវេលា) ។ធនាគារអេស៊ីលីដា គឺជាធនាគារមួយ​ដែលផ្តល់ប្រាក់កម្ចីទិញផ្ទះ ប៉ុន្តែមិនមែនជាអាទិភាពទេ។ បើយោងទៅតាមអ្នកនាង សូ ផុនណារី (So Phonnary) ដែលជាអនុប្រធានប្រតិបត្តិធនាគារអេស៊ីលី ដា បានឲ្យដឹងថា ធនាគារអេស៊ីលីដាមានត្រឹមតែ ៧ ភាគរយប៉ុណ្ណោះសម្រាប់កម្ចីផ្នែកអចលនទ្រព្យ សរុប និង ១ភាគរយទៀតសម្រាប់កម្ចីកែលម្អលំនៅដ្ឋាន។ កម្ចីទិញផ្ទះរបស់ធនាគារអេស៊ីលីដាមាន ទឹកប្រាក់ប្រមាណ ២០៨ លានដុល្លារ និងកម្ចីកែលម្អលំនៅដ្ឋានមានប្រមាណ ៧០.៣ លានដុល្លារ នៅក្នុងឆ្នាំ ២០១៧ កន្លងទៅ។ធនាគារមានលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីខុសៗគ្នា។ សម្រាប់សេវាកម្មប្រាក់កម្ចីរបស់ធនាគារ BRED គឺមានអត្រាការប្រាក់ត្រឹមតែ ៦.៦ ភាគរយជាមួយនឹងកាមិនយកថ្លៃសេវាអនុម័តប្រាក់កម្ចី។ ប្រាក់កម្ចីអាចត្រូវធ្វើឡើងជារូបិយប័ណ្ណបរទេស(ប្រាក់ដុល្លារ) ឬរូបិយប័ណ្ណក្នុងស្រុក(ប្រាក់រៀល)ការទូទាត់សង់ត្រលប់មានរយៈពេលរហូតដល់២០ឆ្នាំអាចខ្ចីជាលក្ខណៈបុគ្គល ឬខ្ចីជាក្រុមហើយផ្តល់ជូនរហូតដល់៧០ភាគរយនៃតម្លៃអចលទ្រព្យ។លោក Guillaume Perdon ជាអគ្គនាយករបស់ធនាគារ BRED បានមាននិយាយថាធនាគារបានធ្វើការជាមួយអ្នកអភិវឌ្ឍន៍មួយចំនួន និងអតិថិជនជាច្រើននាក់ដើម្បីជួយឲ្យគម្រោងរបស់ពួកគេ ក្លាយជាការពិតប៉ុន្តែយើងបានធ្វើការងារទាំងនេះដោយប្រុងប្រយ័ត្នបំផុត។លោក Guillaume បានបន្ថែមថា “រហូតមកដល់ពេលនេះយើងបានផ្តល់ដំណោះស្រាយផែ្នកហិរញ្ញវត្ថុ ទៅដល់អ្នកទិញលំនៅដ្ឋាន​ប៉ុន្តែក៏បានចាប់ផ្តើមធ្វើការងារជាដៃគូផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍​ដើម្បីបង្កើតឲ្យមានការផ្តល់ជូនទៅ តាមតម្រូវការជាក់លាក់សម្រាប់អតិថិជនរបស់ពួកគេ។​ ពាក់ព័ន្ធទៅនឹងការផ្តល់ហិរញ្ញប្បទានផ្ទាល់អោយអ្នកអភិវឌ្ឍន៍ធនាគារមានរបៀបធ្វើការដោយប្រុងប្រយ័ត្នមួយ ប៉ុន្តែយើងស្វាគមន៍គ្រប់គម្រោង គ្រប់អ្នកវិនិយោគទាំងអស់​ឲ្យមកជួបជាមួយក្រុមការងាររបស់យើង ដូច្នេះយើងអាចពិភាក្សាគ្នាអំពីគម្រោងរបស់ពួកគេបាន។លោក Guillaume បានបន្ថែមទៀតថា ធនាគារត្រូវរងផលប៉ះពាលផ្ទាល់ពីហានិភ័យជាច្រើន ដែលអាចកើតមានឡើងដូចជា ៖ ឥណទាន ហិរញ្ញវត្ថុ ប្រតិបត្តិការការងារ ទីផ្សារ ផ្នែកច្បាប់ សង្គម និងបរិស្ថានជាដើម។​ ប៉ុន្តែបញ្ហាទាំងនេះកំពុងបានដោះស្រាយតាមរយៈការអនុវត្តប្រកបដោយជោគ ជ័យជាមួយគោលការណ៍គ្រប់គ្រងហានិភ័យដ៏ល្អមួយ។លោក Guillaume ក៏បានលើកឡើងដែរថាក្នុងនាមជាផ្នែកមួយនៃធនាគារអន្តរជាតិ ធនាគារ BRED បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏រឹងមាំមួយ ដែលអនុលោមទាំងស្រុងតាមច្បាប់ជាតិ និងអន្តរជាតិ។ មានន័យថាជាការកំណត់ពីហានិភ័យ គោលនយោបាយរឹងមាំ នីតិវិធី និងការរៀបចំ នូវការគ្រប់គ្រងផ្ទៃក្នុង និងប្រព័ន្ធ AML & AMP។ ផ្នែកត្រួតពិនិត្យត្រូវចាត់តាំងឡើងដើម្បីគ្រប់គ្រង ប្រតិបត្តិការប្រចាំថ្ងៃ និងប្រព័ន្ធព័ត៌មានដែលមានសុវត្ថិភាព។“ទាក់ទងនឹងហានិភ័យឥណទាន លោកបានសង្កត់ធ្ងន់ថា គ្រប់សំណើរកម្ចីឥណទាន ត្រូវបានសិក្សា ត្រួតពិនិត្យដោយក្រុមអ្នកវិភាគដោយធ្វើការវិភាគវាយតម្លៃលើកម្រិតនៃហានិភ័យនៃគម្រោងនីមួយៗ។”​លោក David Sok Dara Marshall ប្រធានផ្នែកហានិភ័យរបស់ធនាគារស្ថាបនាបាននិយាយថាទស្សនវិស័យខុសៗគ្នាលើហានិភ័យអាចជាហេតុផលមួយផ្សេងទៀតនៃការចូលរួមតិចតួចរបស់ធនាគារនៅក្នុងគម្រោងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។លោក David បានបញ្ជាក់បន្ថែមថា "នៅពេលធនាគារអនុម័តលើប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ ពួកគេគិតអំពី"ហានិភ័យ"។ ចំណែកអ្នកអភិវឌ្ឍន៍វិញប្រហែលជាមិនគិតច្រើនអំពីហានិភ័យនោះទេ។ អ្នកអភិវឌ្ឍន៍ជាធម្មតាគិតអំពីប្រាក់ចំណេញនៃការវិនិយោគអចលនទ្រព្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោង និងរូបភាពឬចំណុចល្អៗនៃគម្រោង និងអ្នកសាងសង់ជាដើម។ធនាគារគួរពិចារណាបន្ថែមអំពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលបានរចនាឡើងដើម្បីរកប្រាក់ចំណូល ឬប្រាក់ចំណេញពីការលក់ ឬការជួលអចលនទ្រព្យនោះ។ អចលនទ្រព្យទាំងនេះមានដូចជា៖ ឃ្លាំង/រោងចក្រ កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធ ខុនដូ ផ្ទះអាជីវកម្ម គម្រោងអភិវឌ្ឍន៍សាលារៀន តំបន់សេដ្ឋកិច្ចពិសេស ការិយាល័យ និងគម្រោងអភិវឌ្ឍន៍ចម្រុះ សណ្ឋាគារ និងរម្មណីយដ្ឋាន។​ នេះបើតាមលោក David។លោក David បានបន្ថែមថាធនាគារគឺត្រូវមានការប្រុងប្រយ័ត្នច្រើន នៅពេលធ្វើការជាមួយគម្រោងអភិឌ្ឍន៍អចលនទ្រព្យ។ធនាគាមានកាតព្វកិច្ចមួយចំពោះភាគទុនិក (អតិថិជនដែលកម្កល់ប្រាក់) ក្នុងការគ្រប់គ្រងហានិភ័យដើម្បីធានាថា​ពួកគេអាចការពារពីការខាតបង់ហិរញ្ញវត្ថុអាចរក្សាប្រាក់កម្កល់របស់អតិថិជនដោយសុវត្ថិភាព ធានាលើស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ និងបង្កើតប្រាក់ចំណេញ។  ដូច្នេះពួកគេអាចយកប្រាក់នោះទៅវិនិយោគ និងផ្តល់ជាភាគលាភដល់ភាគហ៊ុនិក និងបង្កើនតម្លៃភាគហ៊ុនបន្ថែមទៀត។ នេះបើតាមលោក David។ត្រូវការកម្ចីផ្ទាល់ខ្លួនមែនទេ? សូមស្វែងរកអត្រាការប្រាក់ទាបំផុត ជាមួយធនាគារដែលល្អបំផុតនៅកម្ពុជា!ឬចង់ស្វែងយល់អំពី គន្លឹះត្រូវយល់ដឹងសម្រាប់អ្នកខ្ចីប្រាក់ទិញផ្ទះដំបូងនៅកម្ពុជា? សូមចូលទៅកាន់ Realestate.com.kh!
ចូលរួមជាមួយនឹងពានរង្វាន់អចលនវត្ថុកម្ពុជាដើម្បីបញ្ជាក់ពីសមិទ្ធផលផ្ទាល់របស់អ្នក
ចូលរួមជាមួយនឹងពានរង្វាន់អចលនវត្ថុកម្ពុជាដើម្បីបញ្ជាក់ពីសមិទ្ធផលផ្ទាល់របស់អ្នក
June 6, 2022, 5:03 p.m.
ដើម្បីជម្រុញដល់វិស័យអចលនវត្ថុគឺត្រូវលើកទឹកចិត្តដល់អ្នកដែលបានខិតខំប្រឹងប្រែង និងអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ដោយមានការគាំទ្រពីយើងឃើញថាវិស័យអចលនវត្ថុនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ដើម្បីជម្រុញដល់វិស័យនេះឲ្យកាន់តែមានសក្តានុពលកាន់តែខ្លាំងជាងមុននេះផងដែរក៏ដូចជាការលើកទឹកចិត្តដល់អ្នកដែលបានខិតខំទាំងកំលាំងទាំងកំលាំងចិត្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណដែល ល្អបំផុត។បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុនរបស់ពួកគាត់ផងដែរ។បេសកកម្មនៃកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់នូវសមិទ្ធិផលនៃវិស័យអចលនទ្រព្យកម្ពុជា។ ពានរង្វាន់នេះស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។​ សំបុត្រចូលរួម និងការឧបត្ថម្ភសម្រាប់កម្មវិធីដ៏មានកិត្យានុភាពនេះនឹងចាប់ផ្តើមបើកលក់នៅសប្តាហ៍ខាងមុខនេះ។សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ Biz Khmer គេហទំព័រ Thmey Thmey គេហទំព័រ Fresh News សារព័ត៌មានខ្មែរថាមស៍ វិទ្យាស្ថានជាតិគណនេយ្យករជំនាញ និងសវនករកម្ពុជា។​ហើយក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ដ៏ធំមួយនេះដែលរួមមាន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ Aristo ក្រុមហ៊ុនខេមហ៊ូម និងក្រុមហ៊ុនអភិវឌ្ឍន៍គ្រីដគ្រុបជាដើម។អាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពឈរឈ្មោះនៅក្នុងព្រឹត្តិការណ៍នេះគឺចាប់ពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី៕លោកអ្នកអាចចុះឈ្មោះដោយផ្ទាល់តាមប្រព័ន្ធអ៊នឡាញដោយចូលទៅកាន់គេហទំព័រ Cambodiarealestateawards.comប្រសិនបើមានចម្ងល់បន្ថែមសូមសាកសួរមកកាន់ សហការីយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089 755 777 - 017 436 756 និងអីុម៉េល both.neary@realestate.com.khតាមដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
June 7, 2022, 4:28 a.m.
បន្ទាប់ពីបានដំណើរការសាងសង់ជិតពីរឆ្នាំកន្លងទៅស្ពានអាកាសនៅស្តុបផ្សារដីហុយដែលស្ថិតលើមហាវិថីសហព័ន្ឋរុស្ស៊ីបានបញ្ចប់ដំណើរការសាងសង់នៅត្រឹមត្រីមាសទី១ឆ្នាំ២០១៨ ហើយគម្រោងស្ពានដែលមានប្រវែង៩០៥ម៉ែត្រ និងទទឹង១៦.៥ ម៉ែត្រនេះនឹងបើកដំណើរការ​ជាបណ្តោះអាស​ន្ននៅថ្ងៃទី១២មេសានេះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន។ការប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។​គេរំពឹងថានៅពេលដែលស្ពាននេះបើកឲ្យដំណើរការនោះប្រាកដជាជួយបញ្ជៀសពីការកកស្ទះចរាចរណ៍បានកាន់តែប្រសើរឡើងនៅក្នុងទីក្រុងពិសេសនៅក្នុងទីតាំងនៃមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយផ្លូវប្រសព្វលេខ១០១៩នៃស្តុបផ្សារដីហុយនេះតែម្តង។ ជាក់ស្តែងក្នុងពេលកន្លងមកទីតាំងនេះមានការកកស្ទះខ្លាំងពិសេសចំពេលចរាចរណ៍មមាញឹកខ្លាំងនៅពេលព្រឹក និងពេលល្ងាច។​រំលឹកផងដែរថាស្ពានអាកាសស្តុបផ្សារដីហុយនេះគឺជាគម្រោងទី៥នៅក្នុងរាជធានីភ្នំពេញ។ ដែលក្នុងនោះស្ពាន​អាកាសក្បាលថ្នល់គឺជា​ស្ពាន​អាកាស​ទី​១ដែល​មាន​បណ្ដោយ៣០៨​ម៉ែត្រ និងទទឹង​១៤,២ម៉ែត្រ កំពស់​៥,២០​ម៉ែត្របានបើកដំណើរការឆ្នាំ២០១០។ ស្ពាន​អាកាស​ទី​២គឺ​ស្ពានអាកាស​៧មករា​មាន​បណ្តោយ​ប្រ​វែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ និងកម្ពស់​៥,២០​ម៉ែត្របាន​បើកដំណើរការចុងឆ្នាំ​២០១២។ ស្ពានអាកាសទី​៣គឺ​ស្ពាន​អាកាសស្ទឹងមានជ័យ​ដែលមានស្ពានមេ១ស្ពានតូច៣ និងផ្លូវក្រោមដី១បានបើកដំណើរការនៅ​ក្នុង​ឆ្នាំ​២០១៤។ និងស្ពានអាកាសតិចណូគឺជាស្ពាន​អាកាស​ទី៤មាន​ប្រវែង៣៨២​ម៉ែត្រ ទទឹង១៥ម៉ែត្រ កម្ពស់​៥,២​ម៉ែត្រស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
 ផ្សារទំនើបថ្មី WB Arena គ្រោងនឹងបើកក្នុងឆ្នាំ២០១៨​នេះនៅតាមដងទន្លេបាសាក់
ផ្សារទំនើបថ្មី WB Arena គ្រោងនឹងបើកក្នុងឆ្នាំ២០១៨​នេះនៅតាមដងទន្លេបាសាក់
June 6, 2022, 8:21 p.m.
កំណើននៃការវិនិយោគវិស័យពាណិជ្ជកម្មបែបលក់រាយ និងផ្សារទំនើបកាន់តែមានភាពពេញនិយមខ្លាំងឡើងនៅក្នុងទីក្រុងភ្នំពេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយគម្រោងផ្សារទំនើបថ្មីៗ មានយីហោល្បីៗពីអន្តរជាតិ ប្រកាសបើកដំណើរការជាបន្តបន្ទាប់នៅទីផ្សារប្រទេសកម្ពុជា។បច្ចុបប្បន្ននេះ ផ្សារទំនើបថ្មីមួយឈ្មោះថា WB Arena ជាគម្រោងថ្មីមួយទៀតរបស់ក្រុមហ៊ុន WorldBridge Group ​ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ល្បីល្បាញបំផុតមួយនៅក្នុង ប្រទេសកម្ពុជាគ្រោងនឹងសាងសង់នៅក្នុងសង្កាត់ចាក់អង្រែក្រោម តាមបណ្តោយមាត់ទន្លេបាសាក់ ដែលទីតាំងនេះស្ថិតនៅជិតផ្លូវជាតិលេខ២ និងផ្លូវ ៦០ ម៉ែត្រ។គម្រោងផ្សារទំនើប WB Arena នេះនឹងសាងសង់ឡើងតាមរចនាបទរួមបញ្ចូលគ្នាបែបខ្មែរ ​និងអន្តរជាតិដោយមានការសហការគ្នារវាងអ្នកជំនាញឯកទេសក្នុងស្រុក និងបរទេស។ លោក Tan Teck Kee និងក្រុមហ៊ុន WorldBridge Group បានដឹកនាំលើដំណើរការអភិវឌ្ឍន៍នេះតាំងដំណាក់កាលនៃការបង្កើតគំនិតដំបូងបង្អស់មក។ផ្សារទំនើប WB Arena  នេះមានគោលដៅទាក់ទាញយកទាំង អតិថិនជនក្នុងស្រុក និងភ្ញៀវទេសចរ ហើយផ្សារទំនើបនេះមានការផ្តល់ជូនសេវាកម្ម និងទំនិញជាច្រើនប្រភេទដែលរួមានដូចជា៖ ហាងទំនិញ កន្លែងកំសាន្ត កន្លែងសម្រាកលំហែកាយ និងហាងអាហារ & ភេសជ្ជៈនៅក្នុងតាមអគារនីមួយៗ។បច្ចុប្បន្នគេអាចធ្វើដំណើរដោយងាយស្រួលតាមទន្លេបាសាក់ទៅដល់ទីតាំងនៃគម្រោងផ្សារ WB Arena នេះតាមរយៈការជិះទូក។  តាក់ស៊ីទឹកទូកលក្ខណៈឯកជន និងទូកទេចរណ៍អាចដឹកអ្នកទេសចរទៅនិងមកផ្សារទំនើប WB Arena បានយ៉ាងឆាប់រហ័ស។ លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការរគម្រោងផ្សារ WB Arena បាននិយាយថា "ភ្ញៀវទេសចរដែលមានមកដល់នឹងទទួលបានភាពរីករាយជាមួយទេសភាពមាត់ទន្លេអម ជាមួយទេសភាពដ៏ស្រស់ស្អាតនៃដើមត្នោតដែលបានដាំជាជួរនៅលើផ្លូវដើរតាមមាត់ទន្លេ​។ ផ្លូវដើរមមាត់ទន្លេនេះមានបណ្តោយ ១០០ម៉ែត្រ និងទទឹងជាង ២៥ ម៉ែត្រ។"លោក Simon បានបន្ថែមថា បរិយាកាសមាត់ទន្លេដ៏ស្រស់ត្រកាលនេះផ្តល់ជូននូវខ្យល់ត្រជាក់ ស្រស់ស្រាយពីដងទន្លេ។ ផ្សារទំនើប WB Arena ផ្តល់ជូនភ្ញៀវនូវជម្រើសនៃការញ៉ាំអាហារនៅតាមដងទន្លេ ឬគ្រាន់តែសម្រាកលំហែកាយ ដោយរីករាយជាមួយនឹងបរិយាកាសស្រស់ស្រាយបែបធម្មជាតិដែលមានដើមឈើ សួនច្បារ និងឆាកតន្រ្តីដែលមានការសម្តែងផ្សេងៗ។នៅចំកណ្តាលនៃផ្សារ WB Arena មានឆាកសម្តែង ដែលមាន៤០០កៅអីនឹងមានផ្តល់ជូននូវការសម្តែងរៀងរាល់យប់ដោយមានការបង្ហាញវប្បធម៌-អរិយធម៌ ការសម្តែងសៀករហ័សកម្ម  ការប្រគុំតន្រ្តី ការសម្តែងពិសេសលក្ខណៈអន្ដរជាតិ និងកម្មវិធីប្រកួត ប្រដាល់ក្បាច់ គុណខ្មែរដ៏មានប្រជាប្រិយភាពជាដើម។កាន់តែសំខាន់ទៀតនោះ គឺជាផ្សារលក់ទំនិញ ដែលមានស្តង់លក់ចំនួន ៩០ តូប  ដែលផ្តល់ជូន នូវជម្រើសនៃមុខទំនិញជាច្រើនប្រភេទ រាប់ចាប់ពីសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងអលង្ការ និងផលិតផលធ្វើដោយដៃ ផលិផលកែសម្ផស្សជាដើម។ លោក Griffiths បានបញ្ជាក់ថាភ្ញៀវទេសចរអាចរីករាយជាមួយការទិញទំនិញដែលដាក់លក់នៅតាមតូបនីមួយៗនៅតាមច្រករបៀង និងតាមផ្លូវដើរនៅក្នុងផ្សារ" ។នៅលើផ្លូវដើរ ១០០ ម៉ែត្រ តាមមាត់ទន្លេគឺមានតូប៧កន្លែងរួមមាន៖ ហាងលក់អាហារលឿន  (fast food) ហាងកាហ្វេ ហាងការ៉េម និងហាងនំដែលអ្នកទេសចរអាចញ៉ាំ និងផឹកភេសជ្ជៈផ្សេងៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយភាពរីករាយ។ ចំណែកការញាំុអាហារតាមមាត់ទន្លេ គេអាចជ្រើសរើសបានជាមួយជម្រើសនៃអាហារជាច្រើនប្រភេទរួមមាន៖ អាហារបែបចិន ខ្មែរ អ៊ឺរ៉ុប ជប៉ុន វៀតណាម និងថៃ ដែលអាចញាំុជាមួយបរិយាកាសមាត់ទន្លេ ឬនៅក្នុងហាងក៏បាន។លោក Griffiths លើកឡើងថា «ផ្សារ WB Arena ប្រមូលផ្តុំនូវហាងល្បីៗពេញនិយមបំផុត ព្រមទាំងភោជនីយដ្ឋាន និងហាងកាហ្វេដែលពេញនិយមបំផុតនៅក្នុងស្រុក»។ ផ្សារ WB Arena ក៏មានកន្លែងហាត់ប្រាណ សម្រាប់ភ្ញៀវ បន្ទាប់ពីរវល់នឹងការងារពេញមួយថ្ងៃ។លក្ខណៈពិសេសមួយទៀតរបស់ ផ្សារ WB Arena គឺការយកចិត្តទុកដាក់ទៅលើការកំសាន្ដរបស់កុមារដែលគម្រោងនេះបានធ្វើជាកន្លែងលេងសម្រាប់ក្មេងជាមួយនឹងល្បែងកំសាន្តថ្មីៗសម្រាប់កុមារ។ផ្សារទំនើប WB Arena បានចាប់ផ្តើមជួលចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅ ហើយទទួលបានអ្នកជួល១២នាក់ អ្នកកក់ ៣៨% នៅក្នុងខែដំបូង។ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
June 7, 2022, 6:53 a.m.
ធនាគារ BRED ដែលជាធនាគាររបស់អ៊ឺរ៉ុបតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានចេញរបាយការណ៍នៃប្រតិបត្តិការការងារដោយជោគជ័យក្នុងរយៈពេលមួយឆ្នាំនៅប្រទេសកម្ពុជា។ធនាគារ BRED គឺជាបុត្រសម្ព័ន្ធនៃធនាគារ BRED Banque Populaire ដែលជាសមាជិកនៃធនាគារ BPCE Group។ ធនាគារ BCPE Group គឺជាធនាគារធំបំផុតលំដាប់លេខ ២ នៅប្រទេសបារាំង ដែលបម្រើសេវាកម្មដល់អតិថិជនជាង៣១,២លាននាក់ មានបុគ្គលិកជាង១០០,០០០នាក់នៅទូទាំងពិភពលោក និងមានភាគហ៊ុននិកបណ្តាក់ទុនចំនួន៩លាននាក់។ ធនាគារ BPCE ទទួលបានចំណាត់ថា្នក់លំដាប់A/A+។ធនាគារ BRED Banque Populaire គឺជាធនាគាររួមមួយដែលមានភាគហ៊ុនរួមគ្នាក្នុងទឹកប្រាក់ចំនួន៣,២ពាន់លានផោន​ (៣,៩​ពាន់លានដុល្លារអាមេរិក) និងមានភាគហ៊ុននិកចំនួន១៥០,០០០នាក់នៅក្នុងចុងឆ្នាំ២០១៥។ BRED Banque Populaire មានបុគ្គលិកចំនួន៥,០០០នាក់ដែលក្នុងនោះ២០ភាគរយធ្វើការនៅក្រៅប្រទេស។ ធនាគារនេះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោកដោយមានធនាគារបុត្រសម្ព័ន្ធដែលមានទីតាំងនៅតំបន់អាហ្វ្រិក (ប្រទេស Djibouti) តំបន់ប៉ាស៊ីហ្វិក (ប្រទេស New Caledonia និងប្រទេសFiji) និងអាស៊ីអាគ្នេយ៍។បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសឡាវក្នុងឆ្នាំ២០១០ ធនាគារ BCPE Group បានសម្រេចបើកធនាគារបុត្រសម្ព័ន្ធនៅកម្ពុជាក្នុងឆ្នាំ២០១៧​។ ធនាគារនៅប្រទេសឡាវមានឈ្មោះថា BFL (Banque Franco-Lao) ដែលបច្ចុប្បន្នមាន២២សាខា និងបម្រើសេវាកម្មដល់អតិថិជន​ប្រមាណ៣០,០០០នាក់។BRED បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងឆ្នាំដំបូងរបស់ខ្លួននៅកម្ពុជា។ បច្ចុប្បន្ននេះធនាគារBREDមានសាខាមួយនៅលើមហាវិថីនរោត្តមនៅរាជធានីភ្នំពេញហើយជាជំហានបន្ទាប់មានគម្រោងនឹងពង្រីកសាខាថ្មីបន្ថែមទៀតនៅកម្ពុជានាពេលអនាគត។បន្ទាប់ពីដំណើរការរយៈពេលមួយឆ្នាំនៅក្នុងទីផ្សារកម្ពុជា ធនាគារ BRED បានបង្ហាញពីមោទនភាពរបស់ខ្លួ​នក្នុងការផ្តល់ជូន និងការពង្រីកសេវាកម្មរបស់ខ្លួននៅពេលអតិថិជនកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។សម្រាប់ឥណទានគេហដ្ឋានធនាគារ BRED ផ្តល់ជូននូវអត្រាការប្រាក់ពិសេសត្រឹមតែ៦,៦ភាគរយដោយមិនយកថ្លៃសេវាអនុម័តប្រាក់កម្ចី។ ប្រាក់កម្ចីអាចត្រូវធ្វើឡើងជារូបិយប័ណ្ណបរទេស (ប្រាក់ដុល្លារ) ឬរូបិយប័ណ្ណក្នុងស្រុក(ប្រាក់រៀល) ការទូទាត់សង់ត្រលប់មានរយៈពេលរហូតដល់ ២០ឆ្នាំ អាចខ្ចីជា លក្ខណៈបុគ្គល ឬខ្ចីជាក្រុម ហើយផ្តល់ជូនរហូតដល់៧០ភាគរយនៃតម្លៃអចលទ្រព្យ។ BRED បានកំពុងផ្តល់ជូនកញ្ចប់ពិសេសសម្រាប់កម្ចីទិញផ្ទះ ហើយការផ្តល់ជូននេះនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។សេវាកម្មកម្ចីជាបុគ្គលរបស់ធនាគារ BRED ផ្តល់ជូនលក្ខខណ្ឌងាយស្រួលសម្រាប់អតិថិជន រួមមាន៖ កម្ចីអាចផ្តល់ជូនរហូតដល់ ១៥,០០០ដុល្លារ​ ក្នុងរយៈពេលពី ៦ ខែទៅ ៣ ឆ្នាំ មិនត្រូវការទ្រព្យ បញ្ចាំ ផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេស អាចខ្ចីជាលក្ខណៈបុគ្គល ឬខ្ចីជាក្រុម ចំណែកអត្រាការប្រាក់អាចចរចាបាន អាស្រ័យទៅលើទំហំប្រាក់កម្ចី រយៈពេល និងការបង់រំលស់។សម្រាប់ឥណទានរថយន្តវិញ BRED ផ្តល់ជូនភាពទាក់ទាញសម្រាប់អតិថិជនដោយផ្តល់ជូននូវល័ក្ខខ័ណ្ឌងាយៗមួួយចំនួនដូចជា៖ រយៈពេលទូទាត់សងរហូតដល់៦ឆ្នាំ ទំហំកម្ចីរហូតដល់៨០ ភាគរយនៃរថយន្តមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេសហើយអត្រាការប្រាក់អាចចរចាបានអាស្រ័យទៅលើទំហំប្រាក់កម្ចីរយៈពេល និងការបង់រំលស់។ធនាគារ BRED  Bank បម្រើសេវាកម្មដល់ប្រជាជនក្នុងស្រុក និងជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ក្នងចំណោមជនបរទេសដែលមានវត្តមាននៅកម្ពុជាក្នុងនោះមានជនជាតិអ៊ឺរ៉ុបជាច្រើនដូចជាមកពី បារាំង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។ ជនជាតិបារាំងនៅកម្ពុជាអាចមានលើសពី ៥,០០០ នាក់។​ក្នុងនាមជាធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា ធនាគារ BRED បានកំណត់អាទិភាពមួយរបស់ខ្លួនគឺសម្រួលដល់ការប្រតិបត្តិការអន្តរជាតិសម្រាប់អតិថិជន។ គេបានកត់សម្គាល់ឃើញថាអត្រាផ្ទេរប្រាក់ អន្ដរជាតិរបស់ធនាគារ BRED Bank មានការប្រកួតប្រជែងជាខ្លាំងជាពិសេសសម្រាប់អតិថិជនដែលមានគណនីនៅប្រទេសបារាំង ហើយដែលជ្រើសរើសបើកកញ្ចប់ ជាសកលមួយជាមួយធនាគារ BRED។ធនាគារលើកឡើងថាក្នុងរយៈពេល១២ខែកន្លងមកនេះ​ពួកគេទទួលបានបទពិសោធន៍ល្អៗជាច្រើន ដោយសារពួកគេបានបន្តជួបជាមួយអតិថិជនថ្មីៗដែលជឿជាក់លើកេរ្តិ៍ឈ្មោះ និងសេវាកម្មរបស់ ធនាគារ BRED។គេបានកត់សម្គាល់ឃើញថាជាមួយនឹងសេវាកម្មប្រកបដោយភាពត្រឹមត្រូវ និងគួរឱ្យជឿជាក់ព្រមទាំងដំណើរការអនុម័តកម្ចីឆាប់រហ័សធនាគារ BRED គឺជាជម្រើសដំបូងគេបង្អស់សម្រាប់ដំណោះស្រាយ ហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចីជាបុគ្គល កម្ចីទិញរថយន្ត ឬកម្ចីទិញលំនៅដ្ឋាន។“គោលបំណងរបស់យើងគឺ ដើម្បីកាត់បន្ថយគម្លាត និងផ្តល់ជូនប្រជាជនកម្ពុជានូវដៃគូសន្ទនា ដែលអាចទុកចិត្តបានក្នុងការបង្ហាញពីគម្រោងគោលបំណងរបស់ពួកគេ។​ អ្វីដែលសំខាន់សម្រាប់យើងរបៀបធ្វើការមួយដែលយើងអាចផ្តល់សេវាកម្មដល់អតិថិជន និងជួយអតិថិជនឱ្យរីកចម្រើន។ “ចាប់ផ្តើមជាមួយ BRED​ រីកចម្រើនជាមួយ BRED"​​។ នេះបើតាមការលើកឡើងរបស់លោក Guillaume Perdon ដែលជាអគ្គនាយកធនាគារ BRED។ទទួលបានព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត ឬកម្ចីផ្ទាល់ខ្លួនអាចទាក់ទងមកកាន់យើងឥឡូវនេះ!អានអត្ថបទបន្ថែមអំពីដំបូន្មានសម្រាប់អ្នកស្នើប្រាក់កម្ចីពីធនាគារលើកដំបូងសូមចូលទៅកាន់ Realestate.com.kh