+855 92 92 1000
Logo
ក្រុមហ៊ុន CBRE កម្ពុជាត្រូវបានតែងតាំងជាដៃគូគ្រប់គ្រងអចលនទ្រព្យនៃអគារ Diamond Twin Tower
Updated on: June 6, 2022, 5:00 p.m.
Published on: February 20, 2018, 4:31 a.m.

ក្រុមហ៊ុន CBRE កម្ពុជាត្រូវបានតែងតាំងជាដៃគូគ្រប់គ្រងអចលនទ្រព្យនៃអគារ Diamond Twin Tower


ភ្នំពេញថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៨ - CBRE Cambodia ត្រូវបានតែងតាំងជាផ្លូវការដោយក្រុមហ៊ុន DTT Property Management Co., Ltd., ក្នុងនាមជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យសម្រាប់ទីតាំង ការិយាល័យនៃអគារភ្លោះ Diamond Twin Tower ដែលមានទីតាំងនៅស្ពាន Phoenix ស្ថិតនៅបរិវេណទីក្រុងកោះពេជ្រ។ ការណែនាំត្រូវបានបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាមួយដែលធ្វើ ឡើងនៅថ្ងៃនេះនាបន្ទប់តាំងបង្ហាញនៃអគារភ្លោះ Diamond Twin Tower ។

លោកស្រី Borapich Dan ប្រធានក្រុមហ៊ុនDTT Property Management Co., Ltd., បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងនាមជាប្រតិបត្តិករអគារ ខណៈលោកស្រី អាន សូដាឌី តំណាងនាយកក្រុមហ៊ុន CBRE កម្ពុជា។

អគារភ្លោះDiamond Twin Tower មានទីតាំងស្ថិតនៅជាប់នឹងផ្លូវចូលទៅកាន់កោះពេជ្រនិងមាន ប៉មចំនួន ២ រួមមាន អគារផ្ទះល្វែង ៣២ ជាន់ មាន ៣៥២ យូនីត អគារការិយាល័យកំរិតខ្ពស់ ៣០ ជាន់ កន្លែងហាងទំនិញសម្រាប់ជួល កន្លែងកម្សាន្ត និងទាំងបន្ទប់ក្រោមដី និងជាន់លើ ចំណតឡាន។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការជាបណ្តើរៗ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ ។

លោកស្រី អាន សុធីតា នាយកក្រុមហ៊ុន CBRE Cambodia បានសម្តែងការសាទរចំពោះ គម្រោងនេះដោយមានប្រសាសន៍ថា“ ក្រុមហ៊ុនCBRE Cambodia មានក្តីសោមនស្សរីករាយ ដែលត្រូវបានជ្រើសរើសដើម្បីជួយក្នុងប្រតិបត្តិការណ៍លក់របស់គម្រោងអភិវឌ្ឍន៍ធំ និងប្រណិតបំផុតមួយនៅរាជធានីភ្នំពេញ។ ដោយអនុវត្តតាមផែនការយ៉ាងហ្មត់ចត់និង ប្រុងប្រយ័ត្ន ក៏ដូចជាតាមរយៈការងារស្តង់ដារអន្តរជាតិក្នុងការអនុវត្តការគ្រប់គ្រង អចលនទ្រព្យរបស់យើងក្រុមហ៊ុន CBRE Cambodia ជឿជាក់ថាយើងអាចបង្កើតគុណ ប្រយោជន៍សម្រាប់អ្នកកាន់កាប់អគារភ្លោះ Diamond Twin Tower ធានាថាវាក្លាយជាលំនៅដ្ឋាន ដែលលោកអ្នកអាចប្រកបពាណិជ្ជកម្មដែលលោកអ្នកចង់បានយ៉ាងឆាប់រហ័សក្នុងតំបន់អភិវឌ្ឍន៍ទន្លេបាសាក់។

ចាប់អារម្មណ៍អគារ Diamond Twin Tower នៅកោះពេជ្រមែនទេ? អ្នកអាចស្វែងយល់បន្ថែមតាមរយៈការផ្សព្វផ្សាយនៃអគារអចលនទ្រព្យ Diamond Twin Tower

ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជាអចលនទ្រព្យសម្រាប់លក់នៅកម្ពុជាតាមគេហទំព័រ Realestate.com.kh

Comments