+85561 777 090
Logo

Recent Articles

គម្រោង​ The Parkway​ សម្ពោធ “ការិយាល័យលក់” ជាផ្លូវការនៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៧
គម្រោង​ The Parkway​ សម្ពោធ “ការិយាល័យលក់” ជាផ្លូវការនៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៧
June 6, 2022, 10:52 p.m.
គម្រោង The Parkway នឹងបានបើកសម្ពោធ “ការិយាល័យការលក់” ជាផ្លូវការនៅថ្ងៃទី ថ្ងៃសៅរិ៍ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ  ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងអភិបាលក្រុងភ្នំពេញ។ដៃគូប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ២៥ ក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើននាក់នឹងអញ្ជើញចូលរួមក្នុងពិធីនេះ។ កម្មវិធីសម្ពោធនេះរំពឹងថានឹងទទួលជោគជ័យបំផុតជាមួយគ្នានេះក៏ជាឱកាសអបអរសាទរលើការសហការគ្នារវាងក្រុងហ៊ុន សាងសង់របស់កម្ពុជា Parkway Investment Co., Ltd និងក្រុមហ៊ុនសាងសង់ចិន Nantong City Daxin Enginnering (Cambodia) Co., Ltd។ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញានាំយកមកនូវខុនដូលក្ខណៈទំនើបបែប​ពាណិជ្ជកម្ម​​​​ចម្រុះ ដែល​​​​​ស្ថិតនៅក្នុងតំបន់ទួលគោក​​ដែលជាតំបន់មានភាពពេញនិយម។គម្រោង The Parkway មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧៣ នៅតំបន់ទួលគោកដ៏មានសក្តានុពលបំផុតដែលនៅជិតទៅនឹងទីតាំងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងតំបន់សំខាន់ៗដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងផ្សារទំនើបអ៊ីអនទី២ និងអាកាសយានដ្ឋាន។គម្រោងអភិវឌ្ឍន៍នេះ​គឺមានអគារចំនួន៣ផ្សេងគ្នា​ដែលអគារទី១មានកម្ពស់៣៦​ជាន់ និងអគារទី២មាន២៦ជាន់​អគារទី៣មាន៣០ជាន់។ ​ គម្រោងទាំងមូលនឹងមានខុនដូទំនើបសរុបចំនួន១,៥០០ យូនីតដែលក្នុងយូនីតនីមួយៗមានទំហំចាប់ពី៤៥​ម៉ែត្រការ៉េទៅ១៣៥ម៉ែត្រការ៉េ។គម្រោងអភិវឌ្ឍន៍របស់ Parkway Investment Co., Ltd ជោគជ័យកន្លងបានទទួលជោគជ័យ និងតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក។​ គម្រោងទាំងនោះមានដូចជា គម្រោងបុរី Borey Rith និងគម្រោង Parkway Square ដែលបានធ្វើឲ្យក្រុមហ៊ុនកាន់តែមានកេរ្តិ៍ឈ្មោះនៅអន្តរជាតិ។ យើងជឿជាក់ថា​ពិធីសម្ពោធ​​ការិយាល័យលក់នេះនឹង​ទាក់ទាញអ្នកវិនិយោគជាច្រើននាក់បន្ថែម ទៀតមកស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ The Parkway។ស្វែងរកគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh ចំណាយពេល២នាទីធ្វើការបំពេញមតិដើម្បីមានឱកាសឈ្នះរង្វាន់  IPhone 8
ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)
ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)
June 7, 2022, 5:08 a.m.
នៅពេលដែលអ្នកទិញអចលនទ្រព្យ ឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់ កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថា អចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដើម្បីធានាថា ការផ្ទេរ កម្មសិទ្ធិដីធ្លី បញ្ចប់ត្រឹមត្រូវ ក្នុងនោះមានជំហានជាក់លាក់មួយចំនួន ដែលអ្នកត្រូវដឹង​ហើយក៏មានឯកសារចាំបាច់ព្រមទាំងការពិភាក្សាជាមួយនឹងភ្នាក់ងារ ដែលពាក់ព័ន្ធ។ មានប្រាំពីរ ជំហានក្នុង ដំណើរនៃការផ្ទេរប្លង់ដី ដែលអ្នកគួរស្វែងយល់។ យើងបានបង្ហាញពីបួនជំហានដំបូង កាលពីសប្ដាហ៍មុន សប្តាហ៍នេះ យើងនឹង បង្ហាញពីបីជំហានចុង ក្រោយ។  ខាងក្រោមនេះគឺជាជំហានចាំបាច់ចុងក្រោយក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។  Realestate.com.kh នឹងផ្តល់ឱ្យអ្នកនូវការណែ នាំច្បាស់លាស់អំពីកាតព្វកិច្ចពន្ធ ការទទួលខុសត្រូវរបស់រដ្ឋ និងរយៈពេលដើម្បីបញ្ចប់ ដំណើរការផ្ទេរប្លង់កម្មសិទ្ធិនេះ។ជំហានទី ៥ - បង់ពន្ធលើការផ្ទេរកម្មសិទ្ធិ:ពន្ធលើការផ្ទេរប្លង់កម្មសិទ្ធិគឺ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យសរុប ដែលត្រូវបានបង់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានពន្ធដារ។ បន្ទាប់មកវិក័យប័ត្រត្រូវបាន ចេញជូន ដើម្បីបញ្ជាក់ថាពន្ធនៃការផ្ទេរ អចលនទ្រព្យត្រូវបាន បង់រួចរាល់។ទោះជាយ៉ាងណានៅទីក្រុងភ្នំពេញពន្ធនេះមិនត្រូវបានកំណត់ដោយផ្អែកលើតម្លៃជាក់ស្តែងនៃអចលនទ្រព្យនោះទេ។ ប៉ុន្តែត្រូវកំណត់តាមតារាងតម្លៃអចលនទ្រព្យដែលកំណត់ ដោយសាលារាជធានីភ្នំពេញ។ ការវាយតម្លៃដែល ធ្វើឡើងដោយ សាលារាជធានីភ្នំពេញផ្អែកលើកត្តានានាដូចជា៖ ទំហំ ទីតាំង មុខងារនៃ អចលនទ្រព្យ សក្តានុពលនៃការប្រើ ប្រាស់ និងកត្តាដទៃទៀត។និយាយជាសាមញ្ញ ពន្ធលើការផ្ទេរអចលនទ្រព្យមិនផ្អែកលើតម្លៃពិតប្រាកដនៃដីដែលត្រូវលក់នោះទេ  ជាធម្មតា ករណីនេះត្រូវពឹងផ្អែកលើតម្លៃ ដែលបានកំណត់ដោយសាលា ក្រុងភ្នំពេញដែលអាចមានកម្រិតខ្ពស់ជាងអត្រាពន្ធ នៅតាមបណ្តាខេត្តផ្សេងទៀត។ប្រសិនបើដីមានទំហំលើសពី ១,២០០ ម៉ែត្រការ៉េ នោះទំហំដីដែលលើសនឹងត្រូវបង់ពន្ធដោយកំណត់ទៅតាម ប្រភេទពន្ធនៃដីដែលមិនបានប្រើប្រាស់(unused land tax)។ សម្រាប់ដីមានទំហំតិចជាង ១,២០០ ម៉ែត្រការ៉េ មិនអាចអនុវត្តន៍តាមប្រភេទពន្ធលើដីដែលមិនប្រើប្រាស់នោះទេ។ រយៈពេលសម្រាប់អគ្គនាយកដ្ឋានពន្ធដារដើម្បី បញ្ចប់ការ គណនាពន្ធលើពន្ធនៃការផ្ទេរនេះនឹងអាស្រ័យលើទីតាំងដី និងទំហំរបស់វា។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ អគ្គនាយកដ្ឋានពន្ធដាររយៈពេលនៃការបញ្ចប់ដំណើរការ៖  ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល១ថ្ងៃ។ជំហានទី៦៖ មកនាយកដ្ឋានសូរិយោដីដើម្បីបញ្ចប់ដំណើរការបំពេញសំណុំបែបបទ៖បន្ទាប់ពីបង់ពន្ធទាំងអស់រួចរាល់ ភាគីទាំងពីរអាចត្រឡប់ទៅការិយាល័យសូរិយោដីស្រុក និងផ្តិតមេដៃ ឬចុះហត្ថ លេខាលើទម្រង់បែបបទរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការទិញ​ ឬលក់អចលនទ្រព្យដែលបានបំពេញដោយមន្ត្រីរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី ។ការចុះហត្ថលេខា ឬផ្តិតមេដៃត្រូវតែមានសាក្សីទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ ដែលក៏នឹងត្រូវ ផ្តល់ស្នាមមេដៃផងដែរ។ នីតិវិធីទាំងនេះគឺពឹងផ្អែកលើមូលដ្ឋាន នៃច្បាប់ភូមិបាល​មាត្រា ៦៥, ២៤៤ និង ២៤៥ ច្បាប់ភូមិបាលមាត្រា៦៩ គឺរារាំងការផ្ទេរកម្មសិទ្ធិប្រសិនបើមិនបានបង់ពន្ធដែលចាំបាច់សម្រាប់អចលនទ្រព្យណាមួួយ។ ឯកសារដែលបានផ្តល់ជូនគួរមានបង្កាន់ដៃបង់ពន្ធលើការផ្ទេរអចលនទ្រព្យ។ (ដូចមានក្នុងជំហានទី៥) ។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ៖   ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល៥ថ្ងៃ។ជំហានទី៧ ៖ ទទួលបានប្លង់កម្មសិទ្ធិ៖ទទួលប័ណ្ណកម្មសិទ្ធិពីនាយកដ្ឋានសូរិយោដី៖ ការិយាល័យសូរិយោដីខណ្ឌ ឬស្រុកបានបញ្ជូន "ឯកសារផ្ទេរ កម្មសិទ្ធិ" ទាំងអស់ទៅនាយកដ្ឋានសូរិយោដី ដែលជាអ្នកចេញវិញ្ញាបន ប័ត្រចុងក្រោយសម្រាប់ឈ្មោះម្ចាស់ថ្មីក្នុង ប្លង់កម្មសិទ្ធិ។​ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ នាយកដ្ឋានសូរិយោដីរយៈពេលនៃការបញ្ចប់ដំណើរការ៖  ត្រូវចំណាយពេលពី ១ ទៅ ២ សប្តាហ៍។ នីតិវិធីចុងក្រោយនៅក្នុង ការប្រតិបត្តិអាចចំណាយពេលច្រើនសប្តាហ៍ អាស្រ័យលើការធ្វើការងារ របស់មន្រ្តីដីធ្លី និងភាគីពាក់ព័ន្ធ។​ក្នុងរយៈពេលពីរសប្តាហ៍នេះយើងបានសិក្សាស្វែងយល់ពីជំហានទាំង៧ក្នុងការផ្ទេរកម្មសិទ្ធិ។ នេះហាក់ដូចជា ដំណើរការដ៏ស្មុកស្មាញដោយសារតែមានស្ថាប័នរដ្ឋជាច្រើនបានពាក់ ព័ន្ធក្នុងដំណើរការនេះ។ ទោះជាយ៉ាងណា ជាលទ្ធផលគឺប័ណ្ណកម្មសិទិ្ធនោះគឺមានទាំងសុវត្ថិភាព និងភាពស្របច្បាប់ ដែលអាចបង្ការជម្លោះនៅថ្ងៃអនាគត។ លំនៅដ្ឋានថ្មីរបស់អ្នក គឺជាទ្រព្យដ៏ធំបំផុតមួយរបស់អ្នក ដូច្នេះការអនុវត្តន៍តាមនីតិវិធីត្រឹមត្រូវ គឺជាចំណុចសំខាន់ សម្រាប់ភាពរីករាយនាពេលអនាគតរបស់អ្នក។ស្វែងរកអចលនទ្រព្យនៅ Realestate.com.kh នៅថ្ងៃនេះ ឬមិនបានអានអត្ថបទភាគទី១? អាននៅទីនេះ!
ហេតុអ្វីជនបរទេសបង្កើតក្រុមហ៊ុនកាន់កាប់ដី Landholding Company នៅកម្ពុជា?
ហេតុអ្វីជនបរទេសបង្កើតក្រុមហ៊ុនកាន់កាប់ដី Landholding Company នៅកម្ពុជា?
June 7, 2022, 3:10 a.m.
Property Reviews
តាមរយៈកំណែទម្រង់ច្បាប់ជាច្រើន និងភាពច្បាស់លាស់នៅក្នុងប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី យន្តការដែលជនបរទេសអាចកាន់កាប់លើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពេល បច្ចុប្បន្ននេះគឺមាន ច្រើនទម្រង់។ ភាពជាម្ចាស់កម្មសិទ្ធលើអគារសហកម្មសិទ្ធិ (ជាទូទៅត្រូវបានគេស្គាល់ថាជា "ប្លង់កម្មសិទ្ធិរួម") គឺជាវិធីស្របច្បាប់ដំបូងគេដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់លើអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយប្លង់កម្មសិទ្ធិរួមគឺជាប្រភេទទម្រង់កម្មសិទ្ធិកាន់កាប់មានកម្រិតលើយូនីតនៃលំនៅដ្ឋានរួមជាមួយនឹងព្រំដែននៃសិទ្ធិផ្សេងៗទៀត ដូច្នេះសម្រាប់វិនិយោគិនបរទេសដែលមានបំណងចង់អភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំ ពួកគេមានសិទ្ធិក្នុងការកាន់កាប់លើអចលនទ្រព្យរួម និងដី។យន្ដការមួយដែលអាចប្រើក្នុងការទិញអចលនទ្រព្យគឺជាការបង្កើតក្រុមហ៊ុនដែលមានសិទ្ធិគ្រប់គ្រងលើដីធ្លី (land holding company)។ នេះគឺជាក្រុមហ៊ុនសាជីវកម្មទទួលខុសត្រូវមានកម្រិត (limited liability  company​​​) ដែលបានចែងនៅក្នុងច្បាប់កម្ពុជាថាជនជាតិខ្មែរអាចកាន់កាប់លើអចលនទ្រព្យជំនួសជនបរទេសបាន។ កត្តាសំខាន់បំផុតក្នុងការបង្កើតក្រុមហ៊ុនដីធ្លីស្របច្បាប់មួយគឺ ៥១% នៃក្រុមហ៊ុននេះត្រូវតែជាកម្មសិទ្ធិរបស់ជនជាតិកម្ពុជា។ ទោះជាយ៉ាងណាបើទោះបីជានៅលើក្រដាសបញ្ជាក់ថាភាគីកម្ពុជានឹងកាន់ភាគហ៊ុនភាគច្រើនក៏ដោយក៏កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុននៃភាគីទាំងពីរត្រូវរៀបចំឡើងក្នុងរបៀបមួយដែលភាគីបរទេសនឹងកាន់កាប់ព្រមទាំងគ្រប់គ្រងលើរាល់ការសម្រេច របស់ក្រុមហ៊ុន។.តម្រូវការចាំបាច់សម្រាប់ភាពជាម្ចាស់ភាគច្រើនដោយជនជាតិខ្មែរហើយអត្ថប្រយោជន៍ជាបន្តបន្ទាប់នៅពេលក្រុមហ៊ុនបានបង្កើតឡើងដោយស្របច្បាប់គឺត្រូវបានចែងនៅក្នុងច្បាប់របស់ក្រុមហ៊ុន។ យោងទៅតាមច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (ជំពូក៦ មាត្រា១៦​)៖ "នីតិបុគ្គលដែលកាន់កាប់ភាគហ៊ុនរ​​បស់ក្រុមហ៊ុនច្រើនជាង ៥១% ត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ"។ អត្ថប្រយោជន៍ដែលមានគឺត្រូវកំណត់ថា "ការប្រើប្រាស់ដីត្រូវបានអនុញ្ញាតឱ្យវិនិយោគិនរួមមាន៖ ការសម្បទានការជួលរយៈពេលខ្លីការជួលរយៈពេលវែងដែលអាចបន្តឡើងវិញបានដោយអនុលោមទៅតាមបញ្ញត្តិច្បាប់ភូមិបាល។អត្ថប្រយោជន៍ទាំងនេះត្រូវបានផ្តល់ឱ្យដោយច្បាប់តាមរយៈរចនាសម្ព័ន្ធនេះដែលលើសពីយន្តការនៃការគ្រប់គ្រងអចលនទ្រព្យផ្សេងទៀតរបស់ជនបរទេស ហើយរចនាសម្ព័ន្ធនេះត្រូវបានទទួលស្គាល់ដោយស្របច្បាប់។ ទាក់ទងនឹងដំណើរការចុះបញ្ជីសម្រាប់បង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លី លោក Grant Fitzgerald នាយកចាត់ចែងទូទៅនៃក្រុមហ៊ុន​ IPS Cambodia បានមានប្រសាសន៍ថា “វិធីសាមញ្ញបំផុតក្នុងការបង្កើតក្រុមហ៊ុនគាន់កាប់ដីគឺតាមរយៈមេធាវីដែលជាអ្នកទទួលខុសត្រូវក្នុងការរៀបចំឯកសារច្បាប់ទាំងអស់ដែលតម្រូវឲ្យមាន។”លោក Fitzgerald បានបញ្ជាក់បន្ថែមដោយលោកជឿជាក់ថានៅក្នុងដំណើរការបង្កើតក្រុមហ៊ុនត្រូវមាន៤ជំហានសំខាន់ៗដូចជា៖ជំហានទី១៖ ភាគីបរទេសត្រូវមានដៃគូកម្ពុជាដែលអាចទុកចិត្តបានម្នាក់។ជំហានទី ២៖ ដំណើរការស្នើសុំដាក់ពាក់សម្រាប់ការបង្កើតក្រុមហ៊ុនដែលគ្រប់គ្រងដីធ្វើឡើងដោយមានការពិគ្រោះយោបល់ផ្នែកច្បាប់ដែលចាំបាច់។ជំហានទី៣៖ ភាគីទាំងសងខាងចាំបាច់ត្រូវបង្កើតបទបញ្ញត្តិសម្រាប់ក្រុមហ៊ុន។ បទបញ្ញត្តិនេះបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកភាគីដែលបានកំណត់យ៉ាងច្បាស់។ជំហានទី ៤៖ បន្ទាប់មកភាគីទាំងពីរអាចទទួលបានអាជ្ញាប័ណ្ឌក្រុមហ៊ុន។​លោក Fitzgerald បានពន្យល់ថាបទបញ្ញត្តិសម្រាប់ក្រុមហ៊ុនគឺជាឯកសារសំខាន់បំផុតនៅក្នុងដំណើរការបង្កើតក្រុមហ៊ុនហើយលោកថា "វាគឺជាដំណើរការតាក់តែងច្បាប់ដ៏ស្មុគស្មាញមួយពីព្រោះវាត្រូវបញ្ជាក់ពីព័ត៌មានលម្អិតអំពីភាគហ៊ុនសិទ្ធិក្នុងការសម្រេចចិត្ត និងកាតព្វកិច្ចផ្សេងៗទៀតរវាងម្ចាស់ភាគហ៊ុនកម្ពុជា និងម្ចាស់ភាគហ៊ុនបរទេស។ នេះជាមូលហេតុចម្បងដែលត្រូវមានមេធាវីល្អម្នាក់ដើម្បីធ្វើការពិគ្រោះយោបល់ក្នុងដំណើរការនេះ។”"ជាទូទៅច្បាប់បានបញ្ជាក់ពីភាគរយនៃភាពជាម្ចាស់ និងបែងចែកភាគហ៊ុនជាពីរប្រភេទដែលប្រភេទនីមួយៗមានសិទ្ធិគ្រប់គ្រងខុសៗគ្នា។ ការកំណត់បែបនេះគឺដើម្បីធានាថាភាគីបរទេសត្រូវបានផ្តល់ "សិទ្ធិពិសេស" ដើម្បីធ្វើការសម្រេចចិត្តលើដីធ្លី។ "លោក Fitzgerald បានបន្ថែមថា "រយៈពេលនៃការរៀបចំបង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លីអាចចំណាយពេលពី ២ ទៅ ៣ ខែ និងចំណាយអស់ពី ៣,០០០ ទៅ ១០,០០០ ដុល្លារ ឬលើសពីនេះអាស្រ័យលើថាតើអ្នកជួលមេធាវីក្នុងស្រុក ឬអន្តរជាតិ"។បានកាន់កាប់ក្រុមហ៊ុនដែលកាន់កាប់លើដីនៅក្នុងប្រទេសកម្ពុជា លោក Dana Taylo បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជាតាំងពីឆ្នាំ ២០០៩ និងជាម្ចាស់ក្រុមហ៊ុនចំនួនពីរគឺក្រុមហ៊ុន Brocon ជាក្រុមហ៊ុនធំដែលរួមគ្រប់គ្រងដី និងគេហទំព័រអចលនទ្រព្យ www.orome.asia ​។លោក Taylor បាននិយាយថា "ខ្ញុំបានទិញក្រុមហ៊ុនដែលមានស្រាប់ហើយចំណាយពេលប្រហែល៦ខែដើម្បីបញ្ចប់ដំណើរការទាំងអស់ហើយក្រុមហ៊ុនបានផ្ទេរពីម្ចាស់មុន"។ លោក Taylor បានប៉ាន់ប្រមាណថាគាត់បានចំណាយប្រហែល ៨,០០០ ដុល្លារ នៅក្នុងដំណើរការផ្ទេរកម្មសិទ្ធិទាំងមូល។លោក Taylor បានបង្ហាញពីផលប្រយោជន៍ជាច្រើននៃការកាន់កាប់ក្រុមហ៊ុនគ្រប់គ្រងដីធ្លីដែលជាអាទិផ្តល់លទ្ធភាពក្នុងការទិញដី និងអចលនទ្រព្យផ្សេងទៀតជាមួយ​នឹងប្លង់រឹង។ ទោះជាយ៉ាងណាជាមួយនឹងការធ្វើកំណែទម្រង់របស់ក្រសួងនាពេលថ្មីៗនេះពាក់ព័ន្ធនឹងច្បាប់ពន្ធ លោក Taylor ជឿជាក់ថាការបង្កើតក្រុមហ៊ុនដីធ្លីអាចនឹងកាន់តែស្មុគស្មាញប៉ុន្តែលោកជឿជាក់ថាវានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេជាពិសេសសម្រាប់ក្រុមហ៊ុនខ្នាតធំ។នៅទីបំផុតការកាន់កាប់អចលនទ្រព្យតាមរយៈការបង្កើតក្រុមហ៊ុនគ្រប់គ្រង់ដីគឺជាមធ្យោបាយសុវត្ថិភាពបំផុតក្នុងការទិញអចលនទ្រព្យបើប្រៀបធៀបទៅនឹងយន្តការវិនិយោគអចលនទ្រព្យផ្សេងៗទៀត ដោយសារតែវាមានឯកសារបញ្ជាក់ ការចូលរួមរពីមេធាវី និងត្រូវបានទទួលស្គាល់ដោយច្បាប់។ ដរាបណាភាគីកម្ពុជា និងបរទេសមានមានការទុកចិត្តគ្នាទៅវិញទៅមក និងអនុវត្តតាមនីតិវិធីច្បាស់លាស់ប្រកបដោយតម្លាភាព នោះការបង្កើតក្រុមហ៊ុនគ្រប់គ្រងដីគឺវិធីមួយដែលជាផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ស្វែងរកអចលនទ្រព្យសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh នៅថ្ងៃនេះ - ឬសិក្សាពីព័ត៌មានអចលនទ្រព្យថ្មីៗបំផុតនៅកម្ពុជា។
ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង
ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង
June 6, 2022, 5:03 p.m.
មានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងលិចនៃទន្លេបាសាក់និងជាប់នឹងសង្កាត់បឹងកេងកង១. សង្កាត់ទន្លេបាសាក់ស្ថិតនៅក្នុងខណ្ឌចំការមនមានភាពល្បីល្បាញដោយសារមានហេដ្ឋារចនាសម្ព័ន្ធទំនើបនិងការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះក្នុងរាជធានីភ្នំពេញសម្បូរបែប។ទន្លេបាសាក់ផ្តល់ភាពងាយស្រួលដល់ការតភ្ជាប់ទៅរាជធានីភ្នំពេញតាមរយៈផ្លូវធំដោយខាងជើងជាប់នឹងមហាវិថីព្រះសីហនុនិងខាងលិចជាប់នឹងមហាវិថីព្រះនរោត្តម។ ចាប់តាំងពីដើមឆ្នាំ ២០១៥ ទន្លេបាសាក់ត្រូវបានដឹងថាមានការរីកចម្រើននៃការអភិវឌ្ឍន៍ជាមួយគម្រោងធំៗដូចជា៖ ផ្សារទំនើបអ៊ីអនម៉ល១ សណ្ឋាគារ Habitat Condominium សណ្ឋាគារ Toyoko Inn និងគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak និង គម្រោង DI Riviera ។ ទាំងនេះគឺគ្រាន់តែជាការរៀបរាប់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលធ្វើឲ្យតំបន់ នេះកាន់តែរីកចម្រើនទៅមុខ។គម្រោងចុងក្រោយបំផុតនៅក្នុងតំបន់នេះមានដូចជា៖ ណាហ្គា ២ ដែលជាសណ្ឋាគារ និងកន្លែងកំសាន្តដ៏ធំ គម្រោងអគារភ្លោះដែលមានកំពស់១៣៣ជាន់ ដែលគិតជាទឹកប្រាក់វិនិយោគ២ពាន់លានដុល្លារដែលជាគម្រោងរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង។ តំបន់នេះបានក្លាយជាគោលដៅនៃការវិនិយោគគម្រោងធំជាច្រើន។ទន្លេបាសាក់ជាតំបន់មានសក្តានុពលមួយនៅក្នុងក្រុងដូចនេះហើយបានជាធ្វើឲ្យអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុទិដ្ឋិនិយមថាតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះបើធៀបជាមួួយនឹងម៉ារីណាប៊េនៅប្រទេសសិង្ហបុរី។លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុន NC Max World បានមាន ប្រសាសន៍ថា៖ “ទន្លេបាសាក់បានកំពុងតែបញ្ចេញនូវសក្តានុពលរបស់ខ្លួនដោយមានវត្តមានគម្រោងអភិវឌ្ឍន៍ចម្រុះធំជាច្រើនបានមកកាន់ទីនេះ។”"ទន្លេបាសាក់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងជាមួយនឹងវត្តមានគម្រោងយក្សជាច្រើនហេតុនេះហើយបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះមានការកើនឡើងកាន់តែខ្ពស់។ ដូច្នេះនាពេលអនាគតរបស់តំបន់នេះនឹងមានការរីកចម្រើនយ៉ាងខ្លាំង។ លោក Hamilton បានបន្ថែមថា "តម្លៃដីនៅជុំវិញកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នទំនងជានឹងកើនឡើងយ៉ាងឆាប់រហ័សនាពេលអនាគត។"លោកមានសុទិដ្ឋិនិយមថាទន្លេបាសាក់ទំនងជានឹងក្លាយទៅជាម៉ារីណាប៊េទីពីរនៅថ្ងៃអនាគតដោយសារគម្រោងថ្មីៗនិងគម្រោងធំៗបានប្រមូលផ្តុំគ្នានៅទីនេះ។ គម្រោងដ៏ធំបំផុតគឺ DI Riviera ដែលគិតជាទឹកប្រាក់វិនិយោគប្រមាណ ៧០០​លានដុល្លារដែលមានទីតាំងស្ថិតនៅកោះពេជ្រដែលសំណង់អគារមានលក្ខណៈស្រដៀងនឹងអគារម៉ារីណាប៊េ។លោក ហេង វឌ្ឍនា អគ្គនាយកក្រុមហ៊ុន Century21 Golden Realty បានមានប្រសាសន៍ថា “ទន្លេបាសាក់គឺជាតំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់អ្នកអភិវឌ្ឍន៍ធំៗដែលចង់បានគម្រោងអភិវឌ្ឍន៍របស់ពួកគេទទួលបានភាពជោគជ័យព្រោះតំបន់នេះនៅតែមានដីទំនេរធំៗជាច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍។”វាជាកន្លែងដ៏ល្អសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាវីឡានិងគម្រោងខុនដូ។​"ទន្លេបាសាក់បច្ចុប្បន្នមានភាពទាក់ទាញដល់អ្នកអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគតដោយសារវានៅជិតស្ថិតនៅកណ្តាលទីក្រុងនិងនៅក្បែរមាត់ទន្លេ។ គម្រោងអភិវឌ្ឍន៍ចម្រុះដែលមានឈ្មោះថាThe Bridge និង The Peak ត្រូវបាន គេគ្រោងនឹងបញ្ចប់នៅឆ្នាំ 2018 និងឆ្នាំ 2020 ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់។ថ្មីៗនេះក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings បានទិញដីទំហំ ១,២០០ ម៉ែត្រការ៉េក្នុងសង្កាត់បឹងទន្លេសាបរាជធានីភ្នំពេញក្នុងតម្លៃ ៦លានដុល្លារដើម្បី សាងសង់ស្នាក់ការបង្ហាញផ្ទះគំរូសម្រាប់គម្រោងThe Peak។តំបន់ទន្លេបាសាក់ត្រូវបានគេចាត់ទុកថាជាទីតាំងល្អបំផុតបន្ទាប់ពីបឹងកេងកងដែលអំណោយផលសម្រាប់ការរស់នៅនិងធ្វើអាជីវកម្មសម្រាប់ជនបរទេសក្រុមហ៊ុន និងអង្គការផ្សេងៗ។ តំបន់នេះផ្តល់ជូននូវសន្តិសុខខ្ពស់ក៏ដូចជាមានហេដ្ឋារចនាសម្ព័ន្ធល្អដែលសមស្របសម្រាប់អ្នកមានជីវភាពមធ្យម និងខ្ពស់ក៏ដូចជាជនបរទេស។លោកស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុនឃីលរៀលអ៊ីស្ទេតបានមានប្រសាសន៍ថា៖  "ផ្នែកដ៏ល្អបំផុតនៃទន្លេបាសាក់គឺស្ថិតនៅកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នម៉ល។ ដែលនៅក្នុងនេះតម្លៃដីអាចមានតម្លៃចាប់ពី៣,៥០០ ដុល្លារទៅ៤,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េខណៈនៅតំបន់ដែលខ្លះតម្លៃទាបជាងនេះអាចមានចាប់ពី២,០០០ ទៅ៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងតំបន់ទន្លេបាសាក់តាមរយៈ Realestate.com.kh
ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ
ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ
June 6, 2022, 5:03 p.m.
បន្ទាប់ពីទទួលបានសិទ្ធិសាងសង់អគារកម្ពស់២១ជាន់ ដែលចំណាយប្រាក់អស់៨០លានដុល្លារនៅលើអតីតអគារប៊ូឌីញរួចមក ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa គ្រោងនឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយកន្លែងទៀត ដែលគិតជាទឹកប្រាក់មានតម្លៃ ៧០ លានដុល្លារ មានទីតាំងនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។យោងតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ក្រុមហ៊ុន Arakawa នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងរបស់ខ្លួននៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឆាប់ៗខាងមុខនេះ។សាងសង់លើផ្ទៃដី​ ១៣ ៦៨០ ម៉ែត្រការ៉េ គម្រោងមួយនេះនឹងមានលំនៅដ្ឋាន ២០០០ បន្ទប់ ហើយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលដំបូងមាន ១០ អគារ និង៥ប្លុកដោយប្លុកនីមួយៗ មាន២អគារ ដែលមានកម្ពស់ពី ១៩ ទៅ ២៣ ជាន់។ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងព្រាងគោលនយោបាយជម្រុញឱ្យមានគម្រោងលំនៅដ្ឋានតម្លៃទាបកាន់តែច្រើនក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដូចជា WorldBridge Land និង B & BM Development បានចាប់ផ្ដើមគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួនរួចស្រេចហើយនៅខេត្តកណ្ដាលក្រោមគោលនយោបាយលំនៅដ្ឋានជាតិ។ក្នុងឱកាសនៃវេទិកាលំនៅដ្ឋានថ្នាក់ជាតិធ្វើនៅខែមិថុនាឆ្នាំ២០១៧ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថាក្រសួងកំពុងតែផ្ដោតការយកចិត្តទុកដាក់ស្វែងរកមធ្យោបាយផ្ដល់លំនៅដ្ឋានសមរម្យជូនដល់ប្រជាពលរដ្ឋចំណូលទាបនៅទូទាំងប្រទេសដើម្បីអាចមានលំនៅដ្ឋានប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពថ្លៃថ្លូរ។ក្រសួងរៀបចំដែនដីកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីកំណត់តម្លៃលំនៅដ្ឋានសមរម្យ និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតិកម្មដើម្បីជម្រុញឱ្យវិស័យឯកជនធ្វើការរួមគ្នាដើម្បីសម្រេចបានគោលដៅនេះ នេះបើយោងតាមលោក រដ្ឋមន្រ្តី ជា សុផារ៉ា។ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនថែមទៀតទំនងជានឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅប្រទេសកម្ពុជា ដែលនៅទីបំផុតអាចនឹងឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានថ្មីប្រមាណ ៥៥ ០០០ ខ្នងក្នុងមួយឆ្នាំ។សូមតាមដានព័ត៌មានអចលនទ្រព្យថ្មីៗនៅលើគេហទំព័រ Realestate.com.kh
J-Tower 3 - News Banner KH
ដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)
ដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)
June 6, 2022, 5:03 p.m.
នៅពេលដែលអ្នកទិញអចលនទ្រព្យឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថាអចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដូចនេះដើម្បីធានាថាការផ្ទេរកម្មសិទ្ធិដីធ្លីត្រឹមត្រូវសូមអានអត្ថបទនេះដែលរៀបរាប់អំពីជំហាននីមួយៗ ឬត្រូវស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ។នៅសប្តាហ៍នេះយើងនឹងស្វែងយល់ពីជំហានចាំបាច់ចំនួនបួនដំបូងដើម្បីធ្វើការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh បានផ្តល់ការណែនាំច្បាស់លាស់ពីព័ត៌មានទាក់ទងនឹងឯកសារផ្លូវច្បាប់ជាច្រើនដើម្បីបំពេញតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវក្នុងការផ្ទេរប្លង់កម្មសិទ្ធិដី។ជំហានទី ១៖ ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រជាមួយការិយាល័យសុរិយោដីពាក់ព័ន្ធដំបូងអ្នកទិញត្រូវផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដីធ្លីជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីពិនិត្យមើលបំណុលឬផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដំណើរការនេះគឺតម្រូវត្រូវតែមានឯកសារដូចខាងក្រោម៖● អ្នកទិញទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដំបូងពីអ្នកលក់ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដ● អ្នកទិញនឹងផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មសិទ្ធិជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់● ការិយាល័យសុរិយោដីនឹងជូនដំណឹងដល់អ្នកទិញប្រសិនបើអចលនទ្រព្យនេះជាប់បំណុល (វត្ថុបញ្ចាំ) ឬជាប់ បណ្តឹងផ្សេងៗ។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហានទី១នេះអាចត្រូវចំណាយពេលប្រហែល ១០ថ្ងៃ (ចំណែកឯដំណើរការនៃជំហានទី ២ និងទី៣អាចមានរយៈពេលដំណើរការដូចគ្នាដែរដើម្បីបញ្ចប់វា)ជំហានទី ២៖ ទទួលព័ត៌មានលំម្អិតអំពីអចលនទ្រព្យបន្ទាប់មកអ្នកទិញត្រូវតែសាកសួរព័ត៌មានលម្អិតអំពីអចលនទ្រព្យនោះពីមន្ត្រីថ្នាក់ក្រោមនៅឃុំសង្កាត់។ ក្នុងករណីនេះលោកអ្នកត្រូវសាកសួរព័ត៌មាននៅទីតាំងដែលលោកអ្នកទិញអចលនទ្រព្យដើម្បីទទួលបានព័ត៌មានជាក់លាក់មួយ។ លើសពីនេះទៅទៀតការស្វែងរកជាផ្លូវការនូវប័ណ្ណកម្មសិទ្ធគួរតែប្រព្រឹត្តទៅនៅការិយាល័យសុរិយោដីខណ្ឌ/ស្រុក។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រុមប្រឹក្សាឃុំ (ការិយាល័យឃុំ / សង្កាត់ដែលពាក់ព័ន្ធ)រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហាននេះត្រូវចំណាយពេលប្រហែលជា ១០ ថ្ងៃ (រយៈពេលបញ្ចប់ជំហាននេះវាដំណាលគ្នាជាមួយជំហានទី ១ និងទី ៣)ជំហានទី ៣៖ ទទួលបានវិញ្ញាបនប័ត្រនៃការបញ្ចូលនិងឯកសារផ្លូវការពីអ្នកលក់ប្រសិនបើម្ចាស់ដីជានីតិបុគ្គលអ្នកទិញត្រូវតែមានឯកសារដូចខាងក្រោម៖● ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ក្រុមហ៊ុន ឬបុគ្គលដែលជាតំណាងក្រុមហ៊ុន● លិខិតបញ្ជាក់ការចុះបញ្ជីក្រុមហ៊ុននិងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម● ឯកសារផ្លូវការដទៃទៀតទាក់ទងនឹងក្រុមហ៊ុនពីអ្នកលក់និងប្រតិបត្តិការរបស់ក្រុមហ៊ុនចាំបាច់ត្រូវផ្ទៀង ផ្ទាត់ភាពត្រឹមត្រូវជាមួយនឹងអត្តសញ្ញាណនៃឈ្មោះក្រុមហ៊ុនដែលមាននៅលើវិញ្ញាប័ណ្ណប័ត្រ។● សិទ្ធិអំណាចមេធាវី●សេចក្តីសម្រេចចិត្តដែលបានចុះហត្ថលេខាដោយក្រុមប្រឹក្សាភិបាលពីក្រុមហ៊ុននោះបានអនុញ្ញាតឱ្យបុគ្គលដែលមានឈ្មោះដាក់លក់ដើម្បីតំណាងឱ្យក្រុមហ៊ុននៅការិយាល័យសុរិយោដី● អំណាចនៃមេធាវីបញ្ជាក់យ៉ាងច្បាស់ថាអ្នកលក់អាចមានសិទ្ធិពេញលេញក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីទៅឱ្យអ្នកទិញ។ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ក្រសួងពាណិជ្ជកម្មរយៈពេលនៃការបញ្ចប់ដំណើរការ៖  ដំណើរការនេះគួរតែចំណាយពេលប្រហែល ១០ ថ្ងៃ (ជំហានមួយនេះវានឹងកើតឡើងក្នុងពេលដំណាលគ្នាជាមួយជំហានទី ១ និងទី ២)ជំហានទី ៤: ដាក់ពាក្យចុះឈ្មោះនៅការិយាល័យសុរិយោដីនៅពេលដែលអ្នកទិញនិងអ្នកលក់គឺជាបុគ្គលឬក្រុមហ៊ុនមានបំណងបញ្ចប់ប្រតិបត្តិការអចលនទ្រព្យគឺត្រូវទៅជួបការិយាល័យសុរិយោដី ដើម្បីរៀបចំឯកសារនិងចុះហត្ថលេខាលើឯកសារដែលពាក់ព័ន្ធ។សម្រាប់ជំហាននេះតម្រូវឱមានឯកសារសំខាន់ៗដូចជា៖● លក្ខន្តិកៈក្រុមហ៊ុន● វិញ្ញាបនប័ត្រក្រុមហ៊ុន (ដែលទទួលបាននៅជំហានទី ៣)● ឯកសារទាំងពីររបស់មេធាវី (ដែលទទួលបានក្នុងជំហានទី ៣) ។វិញ្ញាបនប័ត្រដើមដែលរៀបចំឡើងដោយអ្នកលក់ត្រូវបង្ហាញទៅការិយាល័យសុរិយោដីនៅពេលចុះហត្ថលេខាលើឯកសារដើម្បីធ្វើការបញ្ចូលឈ្មោះម្ចាស់ថ្មីជាផ្លូវការនៅក្នុងឯកសារ។ភ្នាក់ងាររដ្ឋបាលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដី និងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ ជំហាននេះអាចនឹងបញ្ចប់ក្នុងចន្លោះពេល ២០ថ្ងៃ និង៣០ថ្ងៃ។ក្នុងនាមជាអ្នកទិញយើងត្រូវប្រាកដថាយើងមានបណ្ណកម្មសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់ ដូចនេះតាមការរៀបរាប់ខាងដើមវាជាការបង្ហាញអំពីដំណាក់មួយចំនួនទាក់ទងនឹងការផ្ទេរកម្មសិទ្ធិពីម្ចាស់ ចាស់ទៅកាន់ម្ចាស់កាន់កាប់ថ្មីមួយ។ សូមតាមដានអត្ថបទភាគ២នៅសប្តាហ៍ក្រោយដើម្បីយល់ដឹងលម្អិតបន្ថែមទៀតសម្រាប់ការផ្ទេរប័ណ្ណកម្មសិទ្ធិ ៕កំពុងស្វែងរកមើលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន 4 Season Construction Co.,Ltd បើកសម្ពោធគម្រោង Le Bassac
ក្រុមហ៊ុន 4 Season Construction Co.,Ltd បើកសម្ពោធគម្រោង Le Bassac
June 6, 2022, 5:03 p.m.
​ក្រុមហ៊ុនសាងសង់តៃវ៉ាន់4 Season Construction Co.,Ltd បានប្រកាសបើកគម្រោងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា  Le Bassac ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីនរោត្តម និងផ្លូវ ២៩៤  គម្រោង Le Bassac ត្រូវបានរចនាដោយវិស្វករល្បីល្បាញ C. Y. Lee និងក្រុមហ៊ុនសាងសង់ធំបំផុតរបស់ចិន China State Construction Engineering Corporation (CSCEC): Straits Construction and Development Company, Ltd ដើម្បីធ្វើអោយអគារ នេះក្លាយជាអគារប្រកបដោយគុណភាពខ្ពស់បំផុតនៅទីក្រុង ភ្នំពេញនៅក្នុងសន្និសិទសារព័ត៌មាន ក្រុមហ៊ុនសាងសង់ថ្លែងថា អគារលំនៅដ្ឋានបែបអន្តរជាតិនេះមានគុណភាពខ្ពស់បំផុតដើម្បីធានាសុវត្ថិភាពដល់អ្នក ស្នាក់នៅគ្រប់រូបនៅក្នុងអគារ។Le Bassac ត្រូវបានរចនាឡើងដើម្បីភាពស្ងប់ស្ងាត់ ដែលអាចលើឃើញទេសភាពទន្លេរមេគង្គ និងហ៊ុមព័ន្ធដោយទេសភាពពណ៌បៃតង។គម្រោង Le Bassac នឹងត្រូវសាងសង់ឡើង ៣៣ជាន់  ដែលមានពីរ ឬបីបន្ទប់គេង ដែលផ្តោតលើ ការរស់នៅប្រកបដោយផាសុកភាព។ កន្លែងចតយានយន្ត ផ្តល់ជូនសម្រាប់ គ្រួសារនីមួយៗ។ ដោយសារតែគម្រោងនេះមានចម្ងាយ ២៥០ ម៉ែត្រពីវិមានឯករាជ្យភាព មានភាពងាយស្រួលក្នុង ការទទួលបាននូវសេវាកម្មសំខាន់ៗដូចជា៖ ធនាគារ អាគារ ការិយាល័យ ហាងលក់រាយ ហាងកាហ្វេ និងភោជនីយដ្ឋានល្អ ៗ ។ចាប់ពីដំណាក់កាលចាប់កំណើតរបស់គម្រោង Le Bassac អ្នកអភិវឌ្ឍន៍បាននិយាយថា “ការយកចិត្តទុកដាក់ចំពោះបរិស្ថានគឺជាចំណុចផ្តោតចម្បងមួយ”។ ការអភិរក្សថាមពល​ ការអនុវត្តន៍ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងស្តង់ដារអគារបៃតងចុងក្រោយបំផុតត្រូវបានច្របាច់បញ្ចូលគ្នាទៅក្នុងការរចនារចនាប្លង់គ្រោង។ ការព្រួយបារម្ភនេះត្រូវបាន យកចិត្តទុកដាក់នៅផែនការទាំងមូលចាប់ពីមូលដ្ឋានគ្រឹះរហូតដល់សួនច្បារដែលនៅលើកំពូលនៃអគារ។អ្នកនាំពាក្យរបស់ក្រុមហ៊ុន 4 Season Construction Co.,Ltd បាននិយាយដោយខ្លីនៅក្នុងសន្និសិទសារព័ត៌មាននៅនៅព្រឹកនេះថា “ជាចុងបញ្ចប់តាំងនាមឱ្យគ្រប់គ្នានៅក្នុង ក្រុមហ៊ុន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ឱកាសឱ្យយើងធ្វើការជាមួយ និងនៅទីក្រុងភ្នំពេញ ក្នុងភាពជាដៃគូ ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍នៃទីក្រុងដ៏អស្ចារ្យនេះ។”គម្រោង Le Bassac ត្រូវបានប៉ាន់ប្រមាណថានឹងត្រូវបានបញ្ចប់នៅត្រឹមខែតុលាឆ្នាំ ២០២០ ហើយទោះបីជាតម្លៃពិតប្រាកដនៃគម្រោងមិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈ ក៏ដោយ ប៉ន្តែគេរំពឹងថាលក្ខណៈពិសេសនៃការកំណត់រចនាសម្ព័ន្ធតម្លៃនៃគម្រោងនឹងអាចទទួលបានកម្ចីដោយងាយស្រួល ។គេហទំព័រ Realestate.com.kh ជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដែលមាន ព័ត៌មានទាន់ថ្មីៗបំផុតសម្រាប់អ្នកទិញ អ្នកលក់ និងអ្នកដែលចង់ស្វែងយល់ពី អចលនទ្រព្យនៅកម្ពុជា! ចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានរបស់យើងនៅថ្ងៃនេះ!ចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីឈ្នះរង្វាន់IPhone 8!
សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា  ចូលរួមសន្និសីទ និងពិព័រណ៍នៅក្នុងទីក្រុងឈីកាហ្គោ សប្តាហ៍ក្រោយ
សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចូលរួមសន្និសីទ និងពិព័រណ៍នៅក្នុងទីក្រុងឈីកាហ្គោ សប្តាហ៍ក្រោយ
June 6, 2022, 9:29 p.m.
សមាជិកសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ចំនួន២៨​ រូប មកពីក្រុម ហ៊ុនអចលនទ្រព្យក្នុងស្រុកចំនួន១៤​ក្រុមហ៊ុននឹងចូលរួមក្នុងសន្និសីទ និងពិព័រណ៍​ ដែលរៀបចំ ដោយសមាគមន៍ National Association of Realtor (NAR) នៅទីក្រុងឈីកាហ្គោ ក្នុងសហរដ្ឋអាមេ រិកសប្តាហ៍ក្រោយ។សមាគមន៍ National Association of Realtor គឺជាសមាគមន៍ពាណិជ្ជកម្មធំបំផុតរបស់អាមេរិក និងតែងតែធ្វើសន្និសីទ និងពិព័រណ៍ពាក់ព័ន្ធនឹងអ្នកវាយតម្លៃអចលនទ្រព្ យជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ដែលមានរយៈពេល៤ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ដោយបាន នាំយកអ្នកជំនាញអចលនទ្រព្យចំនួន ២០,០០០នាក់មកពី ៦០ ប្រទេសជុំវិញពិភពលោក។លោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគមន៍ CVEA បានមានប្រសាសន៍ថាគោលបំណងនៃ ការចូលរួមក្នុងសន្និសិទនេះគឺដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យ ក៏ដូចជាផ្សព្វ ផ្សាយអចលន ទ្រព្យរបស់កម្ពុជាទៅកាន់ពិភពលោក “ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះនឹងមានភ្នាក់ងារ អចលនទ្រព្យអន្តរជាតិជាច្រើនពាន់នាក់មកពីគ្រប់ទិសទីទូទាំងពិភព លោក”។លោកបណ្ឌិត គីម បានបន្ថែមថា “នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់យើង (សមាគមន៍)។ យើងមានឱកាស យកទង់ជាតិកម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិនៅក្នុង ចំណោមប្រទេស ដទៃទៀត ហើយការលើកទង់ជាតិនឹងបង្ហាញពីភាពរឹងមាំនៃទីផ្សារអចលនទ្រព្យរបស់កម្ពុជា ទៅកាន់ពិភពលោកទាំងមូល”។ លោកបណ្ឌិតគីមបន្ថែមទៀតថា នេះគឺជាឱកាសដ៏ល្អសម្រាប់ សមាជិកកម្ពុជាក្នុង ការរៀនសូត្រពីរចនាសម្ព័ន្ធអភិវឌ្ឍន៍ថ្មី  បច្ចេកវិទ្យាថ្មី ការច្នៃប្រឌិត និងរបៀបគ្រប់គ្រងដែលភ្នាក់ងារអចលនទ្រព្យអន្តរជាតិ កំពុងអនុវត្តន៍។ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតគីមមិនរំពឹងថាសន្និសីទរយៈពេល ៤ ថ្ងៃនេះ នឹងនាំឱ្យ អចលនទ្រព្យកម្ពុជាមានការរីកចម្រើនភ្លាមៗនោះទេ ប៉ុន្តែលោកជឿជាក់ថា វានឹង ជម្រុញឱ្យសមា ជិករបស់ CVEA បានស្វែងយល់ពីរបៀបដែលអន្តរជាតិកំពុងអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុង ប្រទេសរបស់ពួកគេ ហើយបន្ទាប់មកនោះជាអ្វីដែលនឹងត្រូវយក មកអនុវត្តន៍ជាបណ្ដើរៗនៅកម្ពុជា ។ក្រុមការងាររបស់ CVEA ក៏នឹងធ្វើដំណើរទៅកាន់រដ្ឋដទៃទៀតនៅអាមេរិកដោយមានគម្រោងនឹងចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយដៃគូភ្នាក់ងារ អចលនទ្រព្យផ្សេង ទៀត ដែលនេះជាឱកាសដ៏ល្អសម្រាប់ការកសាងទំនាក់ទំនងអន្ដរជាតិ។ក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យចំនួន ១៤ ដែលមានតំណាងចូលរួមក្នុងសន្និសីទ និងពិព័រណ៍នេះមានដូចជា៖  ក្រុមហ៊ុនKhmer Real Estate Co., Ltd, ក្រុមហ៊ុន Century 21 Cambodia  ក្រុមហ៊ុន Cambodia Properties Limited (CPL) ក្រុមហ៊ុន The Sea Gate Suite​ ក្រុមហ៊ុន Towncity Real Estate Co., Ltd ក្រុមហ៊ុន Amatak Property Service Co., Ltd ក្រុមហ៊ុន KAT Appraisal Co., Ltd ក្រុមហ៊ុន Eyes Real Estate ក្រុមហ៊ុន Century 21 Mekong ក្រុមហ៊ុន Anajak Investment Co., Ltd ក្រុមហ៊ុន Century 21 World Trust ក្រុមហ៊ុន Century 21 Fortuna Investment ក្រុមហ៊ុន CBRE Cambodia ក្រុមហ៊ុន Active Properties  និងក្រុមហ៊ុន  Realestate.com.kh។​ចង់សិក្សាពីព័ត៌មានអចលនទ្រព្យថ្មី សូមចូលទៅកាន់Realestate.com.kh!  ចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីឈ្នះរង្វាន់ទូរសព្ទIPhone 8!
ក្រសួងសេដ្ឋកិច្ចនឹងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោង របស់ខ្លួនតាមកាលកំណត់
ក្រសួងសេដ្ឋកិច្ចនឹងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោង របស់ខ្លួនតាមកាលកំណត់
June 7, 2022, 5:24 a.m.
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែព្រាងច្បាប់ដើម្បីដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោងរបស់ខ្លួនតាមកាលកំណត់ហើយច្បាប់ថ្មីនេះគ្រោងនឹងចូលជាធរមាននៅចុងឆ្នាំនេះ។ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ម៉ី វ៉ាន់ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន ​ឧស្សាហកម្មនៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថាយើងព្រាងច្បាប់នេះឡើងក្នុងគោលបំណងដាក់ពិន័យ និងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលបោកប្រាស់អតិថិជនរបស់ខ្លួនដោយប្រកាសលក់គម្រោងរួចហើយ ប៉ុន្តែមិនមានផែនការច្បាស់លាស់ក្នុងការសាងសង់ ឬសាងសង់ដោយមិនបញ្ចប់គម្រោងតាមកាលកំណត់។លោកបន្តថាក្រសួងតម្រូវឱ្យម្ចាស់គម្រោងតម្កល់ប្រាក់ចំនួន២ភាគរយនៃវិនិយោគទុនរបស់ខ្លួននៅក្នុងធនាគារក្នុងស្រុកក្នុងករណីដែលគម្រោងណាមួយមិនបានបញ្ចប់។ យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាដើម្បីការពារអតិថិជនកុំឱ្យក្លាយជាជនរងគ្រោះពីគម្រោងដែលបរាជ័យក្នុងការបញ្ចប់គម្រោងរបស់ខ្លួន៖ ដូចជាគម្រោង Gold Tower 42។ ក្រុមហ៊ុនមួយចំនួនខ្ចីលុយពីធនាគារដោយប្រើប្រាស់ដីធ្លីធ្វើជាទ្រព្យបញ្ចាំក្រោយមកពួកគេប្រកាស លក់គម្រោងដោយប្រើប្រាស់ថវិការនោះដើម្បីសាងសង់។ជាញឹកញាប់នៅពេលការលក់គម្រោងមានការយឺតយ៉ាវ ហើយការសាងសង់ត្រូវពន្យាពេលអតិថិជនតែងតែមានការខកចិត្តចំពោះគម្រោងដែលខ្លួនបានវិនិយោគជាមួយ។ យើងចង់មើលឃើញការសាង សង់ជាមុនសិន មុនពេលដែលពួកគេប្រកាសលក់គម្រោងរបស់ខ្លួនកុំគ្រាន់តែប្រកាសលក់គម្រោង ហើយចាប់ផ្ដើមលក់ព្រោះវាមានហានិភ័យខ្លាំងណាស់។ស្វែងរកព័ត៌មានអចលនទ្រព្យល្អៗតាមរយៈ Realestate.com.khចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីមានឱកាសឈ្នះរង្វាន់ទូរសព្ទIPhone 8!​
ASCOTT បើកសម្ពោធគម្រោងលំនៅដ្ឋានជួលលើកដំបូងរបស់ខ្លួននៅកម្ពុជា
ASCOTT បើកសម្ពោធគម្រោងលំនៅដ្ឋានជួលលើកដំបូងរបស់ខ្លួននៅកម្ពុជា
June 6, 2022, 5:03 p.m.
ក្រុមហ៊ុនសឹង្ហបុរី The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CapitaLand Limited បានបើកសម្ពោធគម្រោងលំនៅដ្ឋានសម្រាប់ជួលរបស់ខ្លួនឈ្មោះថា CASA Meridian Residence ដែលស្ថិតនៅមជ្ឈមណ្ឌលលំនៅដ្ឋាន និងផ្សារលក់ទំនិញទីក្រុងកោះពេជ្រប្រទេសកម្ពុជា។CASA Meridian Residence កម្ពស់៣៤ជាន់ មានលំនៅដ្ឋានចំនួន៧៥​ កន្លែងនៅជាន់លើរវាងជាន់ទី២២និង៣៤ ដែលមានមួយបន្ទប់គេង ពីរបន្ទប់គេង និងបីបន្ទប់គេង។ CASA Meridian Residence ក៏មានផ្សារលក់ទំនិញប្រណិត ការិយាល័យប្រភេទ Premium និងឧបការណ៍ហាត់ប្រាណផងដែរ។លំនៅដ្ឋានជួលមួយនេះដែលនៅមិនឆ្ងាយប៉ុន្មានពីផ្សារទំនើប AEON សាលាអន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៌ ស្ថានទូត ការិយាល័យទំនើប ផ្សាររាត្រីកុងទីន័រ និងមជ្ឈមណ្ឌលកំសាន្ត NAGA World ផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងជនបរទេស ដែលផ្ដល់តម្លៃលើជីវិតបែបស៊ីវីល័យ។អ្នកស្រី Lew Yen Ping អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ Ascott នៅវៀតណាមដែលគ្រប់គ្រងលើការពង្រីកអាជីវកម្មនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ មានប្រសាសន៍ថា Ascott បានកសាងកេរ្តិ៍ឈ្មោះលើការគ្រប់គ្រងលំនៅដ្ឋានជួលលំដាប់ថ្នាក់ពិភពលោករយៈពេល៣០ឆ្នាំមកហើយ។អ្នកស្រី រំពឹងថានឹងមានតម្រូវការជាច្រើនសម្រាប់អចលនទ្រព្យដំបូងរបស់យើងនៅកម្ពុជាគឺលំនៅដ្ឋាន CASA Meridian Residence ពីព្រោះវាជាលំនៅដ្ឋានជួលលំដាប់ថ្នាក់អន្តរជាតិដំបូងគេនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចក្រុងភ្នំពេញ។ក្នុងការបើកសម្ពោធគម្រោង CASA Meridian Residence ក្រុមហ៊ុន Ascott ផ្ដល់ជូនតម្លៃជួលពិសេសដល់អតិថិជនរបស់ខ្លួនជាមួយនឹងតម្លៃចាប់ពី ១ ១៥០ ដុល្លារ ក្នុងមួយខែ ចាប់ពីឥឡូវនេះ រហូតដល់ខែធ្នូឆ្នាំ២០១៧។ស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.khចំណាយពេលរយៈពេល២នាទីដើម្បីធ្វើការស្ទង់មានឱកាសឈ្នះរង្វាន់ Iphone8
តើអ្នកត្រូវស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតដោយរបៀបណា (ភាគទី១)
តើអ្នកត្រូវស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតដោយរបៀបណា (ភាគទី១)
June 7, 2022, 3:15 a.m.
ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យគឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់អ្នកទិញ ឬអ្នកលក់លំនៅដ្ឋាន។ ការជ្រើសរើសភ្នាក់ងារគឺមានឥទ្ធិពលដែលនឹងប៉ះពាល់ដល់កត្តាតម្លៃដែលអ្នកត្រូវបង់ ឬត្រូវលក់សម្រាប់ផ្ទះរបស់អ្នក ហើយវាក៏កំណត់ពីភាពងាយស្រួល និងភាពឆាប់រហ័សនៃដំណើរការទិញ ឬលក់លើអចលនទ្រព្យរបស់អ្នកផងដែរ។ ដូច្នេះជាការសំខាន់ណាស់ដែលត្រូវមានទំនុកចិត្តច្បាស់លាស់ជាមួយភ្នាក់ងាររបស់អ្នក។ជាមួយនឹងភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ជាង១០០ក្រុមហ៊ុននៅទូទាំងប្រទេសកម្ពុជាក៏មានភ្នាក់ងារមិនបានចុះបញ្ជីជាច្រើនទៀត រួមជាមួយនឹងបុគ្គលរាប់ពាន់នាក់ដែលជាហៅខ្លួនឯងថាជា “ភា្នក់ងារអចលនទ្រព្យ” ដូច្នេះវាអាចនឹងពិបាកដឹងថាត្រូវចាប់ផ្តើមស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមាន ជំនាញវិជ្ជាជីវៈនៅកន្លែងណា​ហើយយ៉ាងដូចម្តេច។ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការជ្រើសរើសភ្នាក់ងារអចលនទ្រព្យសមស្របមួយនៅកម្ពុជាទៅតាមតម្រូវការរបស់អ្នក។ អត្ថបទនេះរក្សាសិទ្ធិដោយ realestate.com.kh!តើត្រូវធ្វើដូចម្តេចដើម្បីស្វែងរកភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលអាចទុកចិត្តបាន៖កត្តាមួយដំបូងគេដែលអ្នកគួរតែពិចារណាគឺភាគច្រើននៃភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ទាំងនេះមានទីតាំងនៅនៅក្នុងទីក្រុងសំខាន់ៗដូចជា៖ ទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុជាដើម។ កត្តានេះអាចធ្វើអោយអ្នកមានការពិបាកក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ ដែល មានមូលដ្ឋាននៅក្រៅពីតំបន់ទាំងនេះ។បើទោះជាយ៉ាងណាក៏ដោយសូម្បីតែនៅក្នុងទីក្រុងទៀតសោតក៏មានជម្រើសដ៏ច្រើនលើសលុបហើយកម្រិតនៃវិជ្ជាជីវៈក៏ខុសៗគ្នាផងដែរ។  ដូច្នេះវាគឺជាការបាច់បំផុតក្នុងការប្រៀបធៀបរាល់ជម្រើសរបស់ អ្នកមុនពេលធ្វើការសម្រេចចិត្ត។ជាមួយគ្នានេះ អ្នកគួរតែពិនិត្យមើលបញ្ជីភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា។ អ្នកអាចប្រើប្រព័ន្ធទិន្នន័យនេះក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ  និងអាចទុកចិត្តបាន និងនៅជិតអ្នកបន្ទាប់ពីនេះអ្នកគួរតែសម្ភាសន៍ភ្នាក់ងារ ឬទីភ្នាក់ងារដើម្បីស្វែងយល់បន្ថែមពីពួកគេ (សូមមើលគន្លឹះខាងក្រោមនេះ)។ប្រសិនបើមានការណែនាំពីអតិថិជនមុនៗ ឬតាមរយៈសារព័ត៌មាន ហ្វេសប៊ុក(facebook)  Twitter និងការបោះពុម្ពផ្សាយផ្សេងៗនៅលើអ៊ីនធើណិតនេះគឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញថា ភ្នាក់ងារអចលនទ្រព្យនោះមានកេរ្តិ៍ឈ្មោះ និងអាចឱ្យទុកចិត្តបាន។សូចនាករសំខាន់ៗរបស់ភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យដែលមានវិជ្ជាជីវៈ៖ខាងក្រោមនេះគឺជាសូចនាករសំខាន់ៗដែលភ្នាក់ងារអចលនទ្រព្យដែលអ្នកកំពុងស្វែងរកត្រូវប្តេជ្ញាក្នុងការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពដល់អ្នក។ដំណើរការមូលនិធិមួយដែលអាចទុកចិត្តបាន៖ មូលនិធិដែលអាចទុកចិត្តទុកចិត្តបានគឺជាសញ្ញាដ៏អស្ចារ្យមួយអាចបញ្ជាក់បានថាទីភ្នាក់ងារបានយកចិត្តទុកដាក់បំផុតទៅលើអាជីវកម្មរបស់ពួកគេ រួមជាមួយនឹងការការពារផលប្រយោជន៍របស់អតិថិជនផងដែរ។ធ្វើការពីការិយាល័យ៖ ភ្នាក់ងារអចលនទ្រព្យដែលមានអគារការិយាល័យរួមជាមួយបុគ្គលិកជាច្រើន នាក់ ជាទូទៅគឺមានអាជីវកម្មស្របច្បាប់និង​ ជាអាជីវកម្មដែមានដំណើរការល្អ។មានគេហទំព័រ/ធ្វើទីផ្សារ៖ ភ្នាក់ងារដែលមានគេហទំព័រធ្វើការផ្សាយពាណិជ្ជកម្មតាមកាសែត និងជាទូទៅមានការធ្វើទីផ្សារត្រឹមត្រូវគឺជាអាជីវកម្មដែលមានភាពច្បាសលាស់ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ចំពោះមុខរបររបស់ពួកគេ។សម្ភាសន៍ភ្នាក់ងារ / ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរបស់អ្នក៖បទសម្ភាសន៍ជាមួយភ្នាក់ងារ/ក្រុមហ៊ុនភ្នាក់ងារងអចលនទ្រព្យអ្នកគួរតែប្រព្រឹត្តទៅមុនពេលអ្នកតំណាង។ នេះនឹងអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតឱ្យបានហ្មត់ចត់ថាតើភ្នាក់ងារនេះសមស្របសម្រាប់អ្នកដែរឬទេ។ខាងក្រោមនេះគឺជាបញ្ជីសំនួរដែលត្រូវសួរទៅភ្នាក់ងារអចលនទ្រព្យក្នុងអំឡុងពេលជួបគ្នាលើកដំបូង /ការវាយតម្លៃអចលនទ្រព្យ៖តើក្រុមហ៊ុនរបស់អ្នកប្រលូកនៅក្នុងវិស័យនេះមានរយៈពេលប៉ុ​ន្មានឆ្នាំ/ តើអ្នកបានចូលរួមក្នុងវិស័យអចលនទ្រព្យ?តើភ្នាក់ងារអចលនទ្រព្យបានលក់ / ជួលចំនួនប៉ុន្មានកាលពីឆ្នាំកន្លងទៅ?តើភ្នាក់ងារមានអចលនទ្រព្យចំនួនប៉ុន្មានដែលបានដាក់បញ្ជីលក់/ជួលជាមួយពួកគេ?តើបច្ចុប្បន្នភ្នាក់ងារកំពុងទាក់ទងជាមួយមានអ្នកទិញ/អ្នកជួលប៉ុន្មាននាក់?តើភ្នាក់ងារប៉ាន់ប្រមាណតម្លៃបឋមបែបណាសម្រាប់អចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារបច្ចុប្បន្ន ហើយថាតើពួកគេប្រើរូបមន្តអ្វីក្នុងការវាយតម្លៃដើម្បីកំណត់បានដល់តួលេខនេះ?តើអ្វីជាយុទ្ធសាស្រ្តទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ (ឧទាហរណ៍តាមអនឡាញ កាសែត និងអ៊ីម៉ែល)?ចម្លើយដែលអ្នកទទួលបានពីសំណួរទាំងនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើការវិនិច្ឆ័យត្រឹមត្រូវអំពីកម្រិតនៃបទពិសោធន៍របស់ភ្នាក់ងារជំនាញវិជ្ជាជីវៈ និងថាតើពួកគេអាចផ្តល់នូវសេវាកម្មដែលអ្នកត្រូវការសម្រាប់ផ្ទះក្នុងអនាគតរបស់ អ្នកបានឬយ៉ាងណា?តាមដានជាមួយអត្ថបទភាគ២នៅសប្តាហ៍ក្រោយយើងនឹងពិភាក្សាអំពីដំណើរការនៃការសម្រេចចិត្ត និងការត្រួតពិនិត្យលើប្រតិបត្តិការការងាររបស់ភ្នាក់ងារអចលនទ្រព្យរបស់អ្នកក្នុងការលក់ ឬជួល។ចង់ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតនៅកម្ពុជាឬទេ? ទាំងអស់នេះ​លោកអ្នកអាចស្វែងរកបាននៅក្នុងបញ្ជីនៃភ្នាក់ងាររបស់យើងឥឡូវនេះចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីទទួលបានឱកាសឈ្នះរង្វាន់ Iphone8!
ប៉ោយប៉ែតពីតំបន់កាស៊ីណូល្បីល្បាញទៅជាទីក្រុងឧស្សាហកម្មប្រកបដោយសក្ដានុភាព
ប៉ោយប៉ែតពីតំបន់កាស៊ីណូល្បីល្បាញទៅជាទីក្រុងឧស្សាហកម្មប្រកបដោយសក្ដានុភាព
June 7, 2022, 6:26 a.m.
ប៉ោយប៉ែត ដែលជាចំណុចប្រសព្វរវាងច្រកព្រំដែនកម្ពុជាថៃ ស្ថិតនៅចន្លោះខេត្តបាត់ដំបង និងសៀមរាប ហើយត្រូវបានគេស្គាល់ជាទូទៅថាជាទិសដៅល្បែងស៊ីសងសម្រាប់ជនបរទេស។យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានគម្រោងប្រែក្លាយទីក្រុងប៉ោយប៉ែតឱ្យទៅជាតំបន់ឧស្សាហកម្មប្រកបដោសក្ដានុពលមួយនៅកម្ពុជា។ គេជឿថាដោយសារតែហេតុផលនេះ និងដោយសារតែប៉ោយប៉ែតស្ថិតនៅជាប់ប្រទេសថៃ វិនិយោគិន នឹងស្វះស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មនៅទីនោះ។ភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដូចជាការតភ្ជាប់ផ្លូវដែករវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកកាត់តាមទីក្រុងប៉ោយប៉ែតដែលជិតនឹងបញ្ចប់បានជម្រុញមនុស្សជាច្រើនផ្លាស់ទីដើម្បីស្វែងរកឱកាសការងារនៅប៉ោយប៉ែត។ នៅពេលគម្រោងផ្លូវដែកត្រូវបានបញ្ចប់​ ការដោះដូរទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរត្រូវបានរំពឹងថានឹងកើនឡើងច្រើនថែមទៀត។លោក Eric Wong ម្ចាស់គេហទំព័រ SkyscraperCity Cambodia លើកឡើងថាទីក្រុងប៉ោយប៉ែតស្គាល់ការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះជាមួយនឹងការកកើតឡើងរោងចក្រ និងអាជីវកម្មជាច្រើននៅទីនោះ។ គ្រួសាររបស់លោក Eric Wong បានវិនិយោគលើអាជីវកម្មជាច្រើននៅប៉ោយប៉ែត ដោយសារតែទីតាំងយុទ្ធសាស្រ្តនៅកៀកប្រទេសថៃ ហើយលោកជឿថា ការដោះដូរទំនិញតាមច្រកព្រំដែនរវាងកម្ពុជា និងថៃកំពុងតែកើនឡើង យ៉ាងគំហុក។ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Sanco Poipet Special Economic Zone នៅឆ្នាំ២០១៤គឺជាហេតុផលមួយដែលនាំឱ្យមានកំណើននៃការដោះដូរទំនិញហើយតំបន់សេដ្ឋកិច្ចពិសេសនេះគឺជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយរវាងកម្ពុជា និងថៃ ដែលនឹងមានការអភិវឌ្ឍន៍នៅថ្ងៃអនាគត។អ្នកស្រី សឿង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអធិប្បាយថាថៃគឺជាដៃគូរពាណិជ្ចកម្មចម្បងមួយរបស់កម្ពុជា ដោយរដ្ឋាភិបាលទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ។ អ្នកស្រីជឿថាទំនាក់ទំនងល្អនេះ នឹងជួយជម្រុញការដោះដូរពាណិជ្ជកម្ម ឱ្យកើនឡើងចំនួន ១៥ ពាន់លានដុល្លារត្រឹមឆ្នាំ២០២០ខាងមុខ។អ្នកស្រីបន្តទៀតថាការនាំចូលទំនិញពីថៃបានធ្លាក់ចុះន្តិចដោយសារតែនិយោគិនថៃកំពុងតែសាងសង់រោងចក្រនៅកម្ពុជាតែយ៉ាងណាក៏ដោយការនាំចេញទៅថៃពិតជាបានកើនឡើង។ អ្នកស្រីជឿថា គម្រោងផ្លូវដែកថ្មីនឹងក្លាយជាកត្តាលីករសំខាន់មួយដែលជួយដល់ភាពប្រសើរ ឡើងហេដ្ឋារចនាសម្ព័ន្ធនៅប៉ោយប៉ែត ហើយវានឹងជួយប្រទេសទាំងពីរសម្រេចបានទិសដៅ ពាណិជ្ជកម្មរបស់ខ្លួន។សម្រាប់ទីផ្សារអចលនទ្រព្យនៅប៉ោយប៉ែត តម្លៃទីនៅថេរមិនទាន់ឃើញមានការកើនឡើងនៅឡើយទេ។ យ៉ាងណាក៏ដោយ លោក សន សៀប ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនKey Real Estate ជឿថាតម្លៃដីនឹងកើនឡើងនៅពេលដែលគម្រោងផ្លូវដែកត្រូវបានបញ្ចប់ និងនៅពេលដែលសកម្មភាពឧស្សាហកម្មកាន់តែច្រើនកើតឡើងនៅទីនោះ។លោក រៀបរាប់ថា បច្ចុប្បន្នតម្លៃដីសម្រាប់គម្រោងលំនៅដ្ឋានដែលពុំទាន់មានការសាងសង់ស្ថិតនៅចន្លោះ ២០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ដែលមានការសាងសង់ហើយ។លោកបន្តថាសម្រាប់តំបន់ពាណិជ្ជកម្ម ឬទីប្រជុំជនតម្លៃដីស្ថិតនៅចន្លោះពី ៥០០ ទៅ ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងស្ថិតនៅចន្លោះពី ១០០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីស្ថិតនៅតាមផ្លូវជាតិលេខ៥ ឬនៅកៀកព្រំដែន។ទោះបីជាការអភិវឌ្ឍន៍លំនៅដ្ឋានស្នាក់នៅមិនទាន់មានកំណើនខ្លាំងក៏ដោយនៅពេលបច្ចុប្បន្ន លោក សៀប បានកត់សម្គាល់ឃើញមានការរីកចម្រើនគម្រោងបុរីមួយចំនួនដែរ ដែលមានតម្លៃចន្លោះពី ៥០ ០០០ ទៅ ១០០ ០០០ ដុល្លារ។លោក សៀប ជឿថាវិស័យអចលនទ្រព្យនៅប៉ោយប៉ែតនឹងមានសក្ដានុពលនៅថ្ងៃអនាគតដោយសារតែមានឱកាសការងារច្រើនពីតំបន់សេដ្ឋកិច្ចពិសេស និងផែនការរដ្ឋាភិបាលប្រែក្លាយប៉ោយប៉ែតទៅជាតំបន់ឧស្សាហកម្ម។ នៅទីបំផុតតម្រូវការពលកម្មកាន់តែច្រើននៅប៉ោយប៉ែតនឹងនាំឱ្យមានតម្រូវការលំនៅដ្ឋាននៅទីនោះ។នៅពេលដែលគម្រោងផ្លូវដែកសាងសង់ចប់នៅឆ្នាំ២០១៨ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញមានសុទិដ្ឋិនិយមថាការកើនឡើងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃនឹងជម្រុញឱ្យវិនិយោគិនកាន់តែច្រើនសាងសង់រោងចក្របន្ថែមទៀតនៅប៉ោយប៉ែត ប្រការនេះនឹងជួយ ជម្រុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើនចំណូលរបស់ប្រជាជននៅទីនោះ។នៅថ្ងៃអនាគត គេរំពឹងថាទីក្រុងប៉ោយប៉ែត ដែលកំពុងតែផ្លាស់ប្ដូរមុខមាត់ថ្មី នឹងក្លាយជាទិសដៅវិនិយោគទាក់ទាញបំផុតមួយនៅកម្ពុជា។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប៉ោយប៉ែតនៅលើគេហទំព័រ Realestate.com.kh ហើយវិនិយោគមុន គេដើម្បីទទួលបានផលចំណេញខ្ពស់បំផុតនៅថ្ងៃអនាគត‌។ចំណាយពេល២នាទីក្នុងការបំពេញការស្ទង់មតិដើម្បីទទួលឱកាសឈ្នះរង្វាន់ទូរសព្ទ!
ខេត្តជង្រុកស្រូវបាត់ដំបងកំពុងក្លាយជាទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍គម្រោងបុរី
ខេត្តជង្រុកស្រូវបាត់ដំបងកំពុងក្លាយជាទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍គម្រោងបុរី
June 6, 2022, 5:03 p.m.
ស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជាបាត់ដំបងដែលជាខេត្តជង្រុកស្រូវរបស់ប្រទេសកម្ពុជាបានស្គាល់ការរីកចម្រើនគួរឱ្យកត់សម្គាល់មួយចំនួនខាងវិស័យអចលនទ្រព្យនារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្របពេលដែលទីផ្សារអចលនទ្រព្យនៅបាត់ដំបងត្រូវបានគេស្គាល់ដោយសារតែអគារសម័យអនានិគមគេឃើញមានបុរីជាង១១គម្រោងត្រូវបានអភិវឌ្ឍន៍នាពេលថ្មីៗនេះ ជាមួយនឹងក្ដីរំពឹងថានឹងមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។លោក អៀ វ៉េងម៉ុង ប្រធាននាយកប្រតិបត្តិបុរីរុំចេកនៃខេត្តបាត់ដំបងបានវិនិយោគប្រាក់ជាង៣០លានដុល្លារលើគម្រោងអភិវឌ្ឍន៍បុរីទំហំ១៩ហិកតាដែលបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៥។ ក្នុងកិច្ចសន្ទនាពីការវិនិយោគរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោកវ៉េងម៉ុងបញ្ជាក់ថាបាត់ដំបងនឹងមានសក្ដានុពលយ៉ាងខ្លាំងក្លានៅថ្ងៃអនាគតដោយសារតែំមន្ត្រីរដ្ឋាភិបាល និងក្រសួងទេសចរណ៍កំពុងតែធ្វើការងារដើម្បីប្រែក្លាយខេត្តបាត់ដំបងឱ្យក្លាយជាទិសដៅទេសចរណ៍សំខាន់មួយ។ម្យ៉ាងវិញទៀតលោកវ៉េងម៉ុងជឿថាខេត្តមួយនេះមានការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស និងមានប្រជាជនចំណូលមធ្យមជាច្រើនដែលអាចមានលទ្ធភាពទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ នេះគឺជាហេតុផលសំខាន់មួយ ដែលលោកសម្រេចចិត្តចាប់ផ្ដើមគម្រោងបុរីរបស់លោកនៅបាត់ដំបង។ លោក អ៊ុង សង្ហា ប្រធានតំណាងការិយាល័យក្រុមហ៊ុន បុណ្ណា រៀលធី ក្នុងខេត្តបាត់ដំបងយល់ឃើញស្រដៀងគ្នាដោយលើកឡើងថាអ្នកវិនិយោគមិនអាចមើលរំលងសក្ដានុពលវិនិយោគនៅខេត្តបាត់ដំបងបានទេដោយសារតែបាត់ដំបងគឺជាខេត្តដ៏ធំមួយដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានប្រជាជនជាងមួលាននាក់។ យ៉ាងណាក៏ដោយលោកសង្ហាជឿថាការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុកនឹងអាចជម្រុញប្រជាជនក្នុងស្រុកជាច្រើនឱ្យមានលទ្ធភាពទិញគេហដ្ឋានសម្រាប់ស្នាក់នៅ។ម្យ៉ាងទៀតការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗកំពុងតែបង្កើតឱ្យមានចរាចរណ៍មនុស្សកាន់តែច្រើនឱ្យចូលមកខេត្តបាត់ដំបងរួមមានការបើកច្រកព្រំដែនអន្តរជាតិនៅស្រុកសំពៅលូនដែលតភ្ជាប់ខេត្តបាត់ដំបងទៅខេត្តស្រះកែវប្រទេសថៃ។ ច្រកអន្តរជាតិនេះនឹងអនុញ្ញាតិឱ្យមានការជួញដូរច្រើនជាងមុន និងមានអ្នកទេសចរណ៍ច្រើនជាងមុនដែលនៅទីបំផុតនឹងអាចបង្កើនចំណូលរបស់ប្រជាជនក្នុងស្រុក។លើសពីនេះ រាជរដ្ឋាភិបាលគ្រោងពង្រីកផ្លូវជាតិតភ្ជាក់ខេត្តបាត់ដំបងទៅកាន់រាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខនេះជារឿងល្អសម្រាប់ខេត្តបាត់ដំបងដែលសេដ្ឋកិច្ចពឹងផ្អែកសឹងទាំងស្រុកលើវិស័យកសិកម្ម។ យ៉ាងណាក៏ដោយទោះបីជាមានសក្តានុពល វិនិយោគខ្លាំងក្លាយ៉ាងណាក្ដីតម្លៃដីមិនមានការកើនឡើងខ្លាំងទេ បើធៀបនឹងខេត្តដទៃទៀតដូចជាខេត្តព្រះសីហនុ និងសៀមរាប។លោក សង្ហា បញ្ជាក់ថាតម្លៃដីនៅតំបន់លំនៅដ្ឋានមានតម្លៃពី៦០ ទៅ ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលលោកជឿថាជាតម្លៃដែលគេអាចទិញបាន។ យ៉ាងណាក៏ដោយតម្លៃដីនៅតំបន់អាជីវកម្មស្ថិតនៅចន្លោះ ១៥០០ ទៅ ១៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង១៨០០ ទៅ២២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ពាណិជ្ជកម្ម។ដោយសារតែតម្លៃដីនៅទាបអ្នកវិនិយោគច្រើនឡើងៗកំពុងតែធ្វើការសិក្សាពីលទ្ធភាពនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅបាត់ដំបង។ លោក សង្ហា បង្ហើបថាមានអ្នកវិនិយោគមកសាកសួរព័ត៌មានពីក្រុមហ៊ុន បុណ្ណា រៀលធី បណ្ដើរៗហើយទាក់ទងនឹងតម្លៃអចលនទ្រព្យនៅខេត្តបាត់ដំបងនាពេលថ្មីៗនេះ។ មែនទែនទៅសក្ដានុពលវិនិយោគខេត្តបាត់ដំបងបានទាក់ទាញក្រុមហ៊ុនស៊ីម៉ង់ត៍មួយចំនួនរួចស្រេចទៅហើយមកបោះទុកវិនិយោគដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនវិស័យសំណង់នៅបាត់ដំបង។ជាក់ស្ដែងក្រុមហ៊ុន Battambang Conch Cement ដែលវិនិយោគប្រាក់២៣០លានដុល្លារលើគម្រោងរបស់ខ្លួនគ្រោងនឹងចាប់ផ្ដើមដំណើរការនៅខែធ្នូឆ្នាំ២០១៧។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Thailand’s Siam Cement Group ក៏បានប្រកាសដែរថាខ្លួនកំពុងត្រៀមបើកដំណើរការក្រុមហ៊ុនស៊ីម៉ង់ត៍ទីបីរបស់ខ្លួននៅបាត់ដំបងនៅឆ្នាំ២០១៨ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍ ១.៨លានតោនក្នុងមួយឆ្នាំ នៅពេលដែលវាចាប់ផ្ដើមដំណើរការ។អ្នកវិនិយោគក្នុងស្រុក លោក ហេង តុលា បាននឹងកំពុងអភិវឌ្ឍន៍គម្រោងដីឡូត៍ និងលំនៅដ្ឋាននៅភូមិតាព្រួចសង្កាត់ក្ដុលដូនទៀវតាំងពីខែមករាឆ្នាំ២០១៥មកម្លេះ។ លោក តុលា បញ្ជាក់ថាមូលហេតុដែលលោកវិនិយោគលើគម្រោងទាំងនេះគឺដោយសារតែប្រទេសរបស់យើងបន្តមានស្ថេរភាពនយោបាយល្អ និងមានកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ។លោកជឿថានៅពេលដែលចំណូលប្រជាជនថ្នាក់កណ្ដាលកើនឡើងនៅបាត់ដំបងប្រជាជននឹងអាចមានលទ្ធភាពទិញលំនៅដ្ឋានថ្មីនៅក្នុងខេត្តមួយនេះ។យ៉ាងណាក៏ដោយលោកតុលាទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនក្នុងស្រុក ដែលបានសាកសួរទិញដីធ្លី និងលំនៅដ្ឋានក្នុងគម្រោងរបស់លោក។ លោករៀបរាប់ថា នៅឆ្នាំ២០១៥ យើងចាប់ផ្ដើមគម្រោងដីឡូត៍ទំហំតែ១.៥ ហិកតា ហើយពីរឆ្នាំកន្លះក្រោយមកយើងបានពង្រីកគម្រោងរបស់យើងដល់ទំហំ២០ហិកតារួមមានផ្ទះល្វែង២០០ខ្នងផ្សារមួយ និងរោងកុនមួយ។ចុងក្រោយភ្នាក់ងារអចលនទ្រព្យ និងអ្នកវិនិយោគមានទស្សនៈសុទិដ្ឋិនិយមថាខេត្តបាត់ដំបងនឹងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឱ្យមកវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខ។ ភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនឹងបន្តជម្រុញទំនុកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុករកស៊ីនៅបាត់ដំបងដែលជាកន្លែងទាក់ទាញបំផុតមួយសម្រាប់ការវិនិយោគអចលនទ្រព្យ។ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅខេត្តបាត់ដំបងលើគេហទំព័រ Realestate.com.kh
  ផ្សារទំនើបធំជាងគេបង្អស់នៅសៀមរាបជិតសង់រួចរាល់ហើយ
ផ្សារទំនើបធំជាងគេបង្អស់នៅសៀមរាបជិតសង់រួចរាល់ហើយ
June 7, 2022, 6:20 a.m.
The Heritage Walk ដែលជាផ្សារទំនើបធំជាងគេក្នុងគ្រាបច្ចុប្បន្ននៅខេត្តសៀមរាបសាងសង់រួចរាល់បាន៨០ភាគរយហើយ។​ ផ្សារទំនើបនេះនឹងផ្ដល់ជម្រើសកាន់តែច្រើនជាងមុនចំពោះការដើរផ្សារ និងការកំសាន្តសម្រាប់អ្នកស្រុកសៀមរាប និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅពេលដែលវាសាងសង់រួចរាល់ជាស្ថាពរនៅដើមឆ្នាំ២០១៨ខាងមុខនេះ។The Heritage Walk ដែលនឹងបន្ថែមទៅលើផ្សារទំនើបខ្នាតតូចមួយចំនួនដូចជា Lucky Mall និង Angkor Trade Centre នឹងមានហាងប្រហែល១០០រួមមានភោជនីយដ្ឋាន ហាងកាហ្វេ និងរោងកុន។ស្ថិតនៅលើកាច់ជ្រុងផ្លូវជាតិលេខ៦ និងផ្លូវអ៊ុំឆាយនៅក្នុងស្រុកស្វាយដង្គុំខេត្តសៀមរាប The Heritage Walk ដែលត្រូវបានសាងសង់នៅលើផ្ទៃដី​១ហិកតានឹងបើកលក់នៅខែកុម្ភៈ និងបើកសម្ពោធជាផ្លូវការនៅខែមេសាឆ្នាំ២០១៨។គម្រោងផ្សារ The Heritage Walk គឺជាដំណឹងល្អមួយសម្រាប់វិស័យអចលនទ្រព្យនៅខេត្តសៀមរាបផងដែរដោយភ្នាក់ងារអចលនទ្រព្យនៅក្នុងស្រុកបានបង្ញាញពីសុទិដ្ឋិនិយមចំពោះគម្រោងផ្សារថ្មីនេះ។លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Hunter Estate មានប្រសាសន៍ថាផ្សារថ្មីនេះនឹងផ្ដល់ជម្រើសកំសាន្ត និងដើរផ្សារច្រើនជាងមុនដល់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ ហើយវានឹងទាក់ទាញពួកគេឱ្យចំណាយប្រាក់កាន់តែច្រើន និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប។ ជាមួយនឹងផ្សារខ្នាតតូចមួយចំនួនដំណើរការប្រកបដោយជោគជ័យ The Heritage Walk ដែលនឹងក្លាយជាផ្សារទំនើបធំជាងគេនៅសៀមរាបនឹងមានឳកាសជោគជ័យច្រើននៅពេលដែលភ្ញៀវទេសចរណ៍សម្រុកមកទិញរបស់របរនៅក្នុងផ្សារមួយនេះ។លោក Mario បន្ថែមថានេះជារឿងល្អសម្រាប់សេដ្ឋកិច្ចក្នុងស្រុកដោយសារថានឹងមានសកម្មភាពអាជីវកម្មកាន់តែច្រើននៅក្នុងខេត្តសៀមរាប។ ម្យ៉ាងទៀតប្រការនេះក៏នឹងជួយជម្រុញអ្នកវិនិយោគ ឱ្យមានទំនុកចិត្តខ្លាំងជាងមុនផងដែរនៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងខេត្តទេសចរណ៍មួយនេះ។គួរកត់សម្គាល់ថាតម្លៃដីនៅសៀមរាបស្ថិតនៅទ្រឹងមួយកន្លែងនៅពេលបច្ចុប្បន្នមុនពេលបោះឆ្នោតជាតិខាងមុខជាមួយនឹងតម្លៃដីជាមធ្យមស្ថិតនៅចន្លោះ ៣៥០និង៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។គេសង្ឃឹមថាផ្សារទំនើប The Heritage Walk នឹងផ្ដល់ទំនុកចិត្តដល់វិនិយោគិនឱ្យងាកមកពិចារណាបោះទុនវិនិយោគនៅក្នុងខេត្តសៀមរាបដែលប្រការនេះអាចនឹងជួយជម្រុញតម្លៃដីធ្លីឱ្យកើនឡើង សារជាថ្មីឡើងវិញក្រោយពេលបោះឆ្នោតហើយ។ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅខេត្តសៀមរាបនៅលើគេហទំព័រ Realestate.com.kh
របៀបគណនាថ្លៃសេវាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
របៀបគណនាថ្លៃសេវាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
June 6, 2022, 5:00 p.m.
នៅពេលអ្នកលក់ ឬជួលផ្ទះអ្នកត្រូវការសេវាកម្មវាយតម្លៃពីភ្នាក់ងារអចលនទ្រព្យជំនាញដើម្បីវាយតម្លៃអចលនទ្រព្យរបស់អ្នកនោះអ្នកក៏នឹងត្រូវបង់ថ្លៃសេវាកម្មសម្រាប់ភ្នាក់ងារអចលនទ្រព្យទាំងនេះ។ ដើម្បីធានាថាគ្រប់គ្នាទទួលបានផលចំណេញប្រតិបត្តិការនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់វិធានការដោយផ្ទាល់ដើម្បីធានាថាប្រតិបត្តិការអចលនទ្រព្យមានដំណើរការបានយ៉ាងរលូននៅក្នុងទីផ្សារ និងអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីររួមមានភ្នាក់ងារ និងម្ចាស់អចលនទ្រព្យ។ ជាលទ្ធផលថ្លៃសេវាកម្មត្រូវបានកំណត់ជាតួលេខជាក់ស្តែង។ ដូច្នេះប្រសិនបើអ្នកជាអ្នកលក់អចលនទ្រព្យព័ត៌មាននេះពិតជាសំខាន់ណាស់សម្រាប់អ្នក!ខាងក្រោមនេះជារូបមន្តគណនាចាំបាច់ដែលអ្នកត្រូវដឹងនៅពេលជួលភ្នាក់ងារអចលនទ្រព្យឲ្យវាយតម្លៃអចលនទ្រព្យរបស់អ្នកនៅប្រទេសកម្ពុជាផ្តល់ជូនដោយrealestate.com.kh៖ការកំណត់តម្លៃសេវាកម្ម៖នៅពេលអ្នកលក់អចលនទ្រព្យរបស់អ្នកហើយត្រូវការក្រុមហ៊ុនវាយតម្លៃដើម្បីវាយម្លៃលើអចលនទ្រព្យនោះ​អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម។ ខាងក្រោមនេះគឺជាថ្លៃសេវាកម្ម ដែលអ្នកត្រូវផ្តល់ឲ្យក្រុមហ៊ុនវាយតម្លៃ៖សម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោម ១០០,០០០ដុល្លារ អ្នកត្រូវបង់ថ្លៃសេវាកម្ម ០.១៧% ឬតម្លៃអប្បបរមា ១៧០ដុល្លារ។អចលនទ្រព្យដែលមានតម្លៃចន្លោះពី ១០០,០០១ដុល្លារ ទៅ ១០០០,០០០ដុល្លារ នឹងគិតថ្លៃសេវា ០.១០% ឬ ៩០០ដុល្លារ។អចលនទ្រព្យដែលមានតម្លៃ ចន្លោះពី ១០០០,០០១ដុល្លារ ដល់ ៥០០០,០០០ដុល្លារ នឹងគិតថ្លៃសេវាកម្ម ០.០៥០% ឬ ២,០០០ ដុល្លារ។អចលនទ្រព្យដែលមានតម្លៃចន្លោះពី ៥០០០,០០១ ដុល្លារដល់ ១០,០០០,០០០ ដុល្លារនឹងគិតថ្លៃ សេវា ០.០៣០% ឬ១,៥០០ដុល្លារ។ប្រសិនអចលនទ្រព្យដែលមានតម្លៃលើស ១០,០០០,០០០ ដុល្លារ អ្នកនឹងបង់ថ្លៃសេវាកម្ម ០.០២៥% នៃតម្លៃអចលនទ្រព្យសម្រាប់កម្រៃជើងសារ។ដើម្បីបញ្ជាក់ពីចំណុចនេះ សូមមើលឧទាហរណ៍ជាក់ស្តែងខាងក្រោយ៖ឧទាហរណ៍ទី១៖ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate​ គឺជាក្រុមហ៊ុនវាយតម្លៃស្របច្បាប់មួយ។ លោក វិចិត្រជួល ក្រុមហ៊ុនអចលនទ្រព្យ Keyដើម្បីឲ្យវាយម្លៃលើអចលនទ្រព្យរបស់លោក ហើយលោកយល់ព្រមបង់ ថ្លៃសេវាទៅតាមអ្វីដែលក្រសួងបានកំណត់។ បន្ទាប់ពីធ្វើការវាយតម្លៃរួចអចលនទ្រព្យរបស់លោកត្រូវបានរកឃើញថាមានតម្លៃ១,៥ លានដុល្លារ។ ដូច្នេះតើលោកវិចិត្រត្រូវបង់ថ្លៃសេវាកម្មចំនួន ប៉ុន្មាន?សូមមើលរបៀបគណនាខាងក្រោម៖តម្លៃដំបូង ១០០,០០០ដុល្លារ ត្រូវគណនាដោយយក៖ ១០០,០០០ដុល្លារ X ០.១៧ / ១០០ = ១៧០ដុល្លារតម្លៃចន្លោះគឺ ៩០០,០០០ ដុល្លារត្រូវគណនាដោយយក ៩០០,០០០ ដុល្លារ X ០.១ / ១០០ = ៩០០ដុល្លារ។តម្លៃដែលនៅសល់យក ១,៥០០,០០០ដុល្លារ - (១០០,០០០ដុល្លារ + ៩០០,០០០ដុល្លារ) = ៥០០,០០០ដុល្លារ។ដូច្នេះគេគណនាដោយយក ៥០០,០០០ X ០.០៥ / ១០០ = ២៥០ដុល្លារ។​យើងអាចទទួលបានថ្លៃសេវាកម្មនីមួយៗដោយបូក ១៧០ដុល្លារ + ៩០០ដុល្លារ + ២៥០ដុល្លារ = ១,៣២០ដុល្លារដូច្នេះលោកវិចិត្រត្រូវការបង់ថ្លៃសេវាកម្មចំនួន១,៣២០ដុល្លារ។ឧទាហរណ៍ទី២៖ក្រុមហ៊ុនអចលនទួ្រព្យ Cambodia Properties Limited (CPL) គឺជាក្រុមហ៊ុនវាយតម្លៃស្របច្បាប់នៅកម្ពុជា។  លោកសុវណ្ណជួលក្រុមហ៊ុន CPL ដើម្បីវាយតម្លៃទ្រព្យសម្បត្តិរបស់លោក ហើយគាត់យល់ព្រមបង់ថ្លៃសេវាកម្មតាមអ្វីដែលក្រសួងបានកំណត់។ បន្ទាប់ពីធ្វើការវាយតម្លៃ អចលនទ្រព្យរប​ស់លោកត្រូវគេកំណត់ថាមានតម្លៃ ១៣ លានដុល្លារ។ ដូច្នេះតើលោកសុវណ្ណត្រូវចំណាយប៉ុន្មាន សម្រាប់ថ្លៃសេវាកម្មវាយតម្លៃ?សូមមើលរបៀបគណនា៖តម្លៃដំបូង ១០០,០០០ដុល្លារ ត្រូវគណនាដោយយក៖ ១០០,០០០ដុល្លារ X ០.១៧ / ១០០ = ១៧០ដុល្លារតម្លៃចន្លោះ ៩០០,០០០ ដុល្លារត្រូវគណនាដោយយក ៩០០,០០០ ដុល្លារ X ០.១ / ១០០ = ៩០០ដុល្លារតម្លៃចន្លោះ ៤,០០០,០០០ដុល្លារត្រូវគណនាដោយយក ៤,០០០,០០០ដុល្លារ X ០.០៥ / ១០០ = ២,០០០ដុល្លារតម្លសចន្លោះ ៥,០០០,០០០ដុល្លារត្រូវគណនាដោយយក ៥,០០០,០០០ដុល្លារ X ០.០៣ / ១០០ = ១,៥០០ដុល្លារបន្ទាប់មកត្រូវរកតម្លៃដែលនៅសល់ដោយយក ១៣,០០០,០០០ដុល្លារ - (១០០,០០០ ដុល្លារ + ៩០០,០០០ដុល្លារ + ៤,០០០,០០០ដល្លារ + ៥,០០០,០០០ដុល្លារ) = ៣,០០០,០០០ដុល្លារ  ដូច្នេះតម្លៃ៣,០០០,០០០ X ០.០២៥ / ១0០០ = ៧៥០ដុល្លារចុងក្រោយយើងអាចទទួលបានថ្លៃសេវាកម្មនីមួយៗដោយបូក ១៧០ដុល្លារ + ៩០០ដុល្លារ + ២,០០០ដុល្លារ  + ១,៥០០ដុល្លារ  + ៧៥៩ដុល្លារ = ៥,៣២០ដុល្លារដូច្នេះលោកសុវណ្ណត្រូវចំណាយលើថ្លៃសេវាកម្មវាយតម្លៃចំនួន ៥,៣២០ ដុល្លារ។ទោះជាយ៉ាងណារួបមន្តនេះនឹងត្រូវអនុវត្តន៍សម្រាប់អចលនទ្រព្យទូទៅសូមចងចាំថាសម្រា​ប់អចលនទ្រព្យពិសេសមួយចំនួនដូចជា៖ រោងចក្របរិក្ខានិងធុរកិច្ចមិនកំណត់ថ្លៃនៃការវាយតម្លៃទេប៉ុន្តែវាអាស្រ័យលើករណីនីមួយៗហើយរួបមន្តគណនានឹងត្រូវកំណត់ដោយមានការព្រមព្រៀង មុនរវាងម្ចាស់អចលនទ្រព្យ និងក្រុមហ៊ុនវាយតម្លៃ។ការវាយតម្លៃអចលនទ្រព្យ(ទិដ្ឋភាពអគារខ្ពស់ៗក្នុងតំបន់ចំការមន ទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៨)ទោះបីជាទូទៅការវាយតម្លៃត្រូវបានអនុវត្តដោយអ្នកជំនាញក៏ដោយ គេនៅតែមើលឃើញថា អ្នកដែលពាក់ព័ន្ធក្នុងប្រតិបត្តិការអចលនទ្រព្យក៏នៅតែអាចទទួលបានប្រយោជន៍ ដោយគ្រាន់តែយល់ដឹងពីវិធីសាស្ត្រផ្សេងគ្នានៃការវាយតម្លៃជាមូលដ្ឋានតែប៉ុណ្ណោះ។ការវិនិយោគលើអចលនទ្រព្យគឺជាមធ្យោបាយដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធភាពក្នុងការធានាបង្កើនទ្រព្យសម្បត្តិរបស់មនុស្សម្នាក់ៗ។ ជាពិសេសប្រសិនបើអ្នកសំឡឹងឃើញផល ចំណេញរយៈពេលវែង។ ទោះយ៉ាងណាក៏ដោយ ដើម្បីធ្វើឲ្យការវិនិយោគមានលក្ខណៈត្រឹមត្រូវ អ្នកត្រូវដឹងថាអ្នកគួរវិនិយោគចំនួនប៉ុន្មាន និងក្នុងកម្រិតណា។ការវាយតម្លៃអចលនទ្រព្យអាចមានភាពស៊ីជម្រៅ និងបត់បែន ដោយហេតុថាវាមានកត្តាជា ច្រើនត្រូវពិចារណា ដើម្បីវាយតម្លៃឲ្យបានត្រឹមត្រូវ។ ការវិនិយោគលើអចលនទ្រព្យនៅកម្ពុជា មានភាពងាយស្រួលជាមួយនឹងស្តង់ដារដែលបានកំណត់ និងការអនុវត្តដ៏ល្អបំផុត។ តើអចលនទ្រព្យមួយត្រូវបានវាយតម្លៃដោយរបៀបណា?របាយការណ៍វាយតម្លៃអចលនទ្រព្យរួមបញ្ចូលគ្រប់លក្ខណៈសម្បត្តិនៃអចលនទ្រព្យនឹងជួយដល់ម្ចាស់កម្មសិទ្ធិ និងអ្នកទិញឲ្យយល់ពីលក្ខខណ្ឌពិតប្រាកដរបស់អចលនទ្រព្យនោះ។ គោលបំណងនៃការវាយតម្លៃគឺដើម្បីកំណត់ពីតម្លៃទីផ្សារបស់អចលនទ្រព្យ [ដូចជា តម្លៃ ដែលលអាចមានខ្ពស់បំផុត បើធៀបនឹងតម្លៃប្រកួតប្រជែងលើទីផ្សារ និងទីផ្សារទូទៅ]។ការប៉ាន់ស្មានពីតម្លៃអចលនទ្រព្យរបស់អ្នក ឫ “តម្លៃទីផ្សារ” គួរពិចារណាលើការវាយតម្លៃ អចលនទ្រព្យ [របស់អ្នក] ពីមុនមក និន្នាការនៃការវាយតម្លៃតំបន់ជាយក្រុង ព័ត៌មានពី ម្ចាស់កម្មសិទ្ធិ ប្រវត្តិនៃការលក់ ប្រវត្តិនៃការផ្ទេរសិទ្ធិ និងការប្រៀបធៀបការលក់នៅក្នុងតំបន់។ការវាយតម្លៃអចលនទ្រព្យផ្តល់ជូនការប៉ាន់ស្មានតម្លៃទីផ្សារសម្រាប់អចលនទ្រព្យ ដែល ត្រូវបានកំណត់ ជាកត្តាគោលសំខាន់ៗ ដែលមានប្រភពព័ត៌មានសំខាន់ៗពីការិយា ល័យសុរិយោដីដែលពាក់ព័ន្ធ ស្ថិតិនៃការទិញលក់ក្នុងពេលថ្មីៗ ព័ត៌មានលម្អិតអំពីអចលនទ្រព្យ និងការប្រែប្រួលនៃតម្លៃ។ មិនដូចជាផលិតផលសម្រាប់ប្រើប្រាស់ផ្សេងៗទេ ដែលមានអ្នកអ្នកប្រើប្រាស់លឿន អចលនទ្រព្យ អាចផ្តល់ផលប្រយោជន៍ដោយត្រូវប្រើរយៈពេលយូរ។ ដូច្នេះ ការប៉ាន់ស្មានពី តម្លៃនៃអចលនទ្រព្យត្រូវតែពិចារណាពីនិន្នាការសេដ្ឋកិច្ច និសង្គម ព្រមទាំងការគ្រប់គ្រង របស់រដ្ឋាភិបាល ឫបទបញ្ញត្តិ និងលក្ខខណ្ឌបរិស្ថាន ដែលមានឥទ្ធិពលលើតម្លៃទាំងនោះ។សេវាកម្មវាយតម្លៃប្រកដោយវិជ្ជាជីវៈអ្នកវិនិយោគគួរត្រូវជួលអ្នកវាយតម្លៃចលនទ្រព្យឲ្យជួយធ្វើការងារដល់ពួកគេ។ ស្ថាប័នផ្តល់ប្រាក់កម្ចី ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកប្រមូលពន្ធ ក៏គួរជួលអ្នកវាយតម្លៃអាជីពផងដែរ។ ប៉ុន្តែមុនពេលអ្នកសម្រេចចិត្តជួលអ្នកវាយតម្លៃណាមួយ អ្នកត្រូវតែដឹងពីចំណុចសំខាន់ៗជាមុនសិន។ ការវាយតម្លៃដែលមានជំនាញវិជ្ជាជីវៈច្បាស់លាល់នឹងពិចារណាទៅលើ៖តម្រូវការរបស់អចលនទ្រព្យ៖ អចលនទ្រព្យនីមួយៗមានទីផ្សារ (ទិញ ឬជួល) ផ្សេងៗគ្នា អាស្រ័យ ទៅតាមការចង់បានរបស់អតិថិជន។ការប្រើប្រាស់អចលនទ្រព្យ ៖ សមត្ថភាពនៃអចលនទ្រព្យរបស់អ្នក ក្នុងការបំពេញទៅតាម ការពេញចិត្ត និងតម្រូវការរបស់ម្ចាស់កម្មសិទ្ធិនៅពេលអនាគត។ការខ្វះខាត៖ ការផ្គត់ផ្គង់ ដែលមានដែនកំណត់ នៃប្រភេទអចលនទ្រព្យ ដែលមានការប្រជែងនៃ អចលនទ្រព្យស្រដៀងគ្នា។លទ្ធភាពក្នុងការផ្ទេរសិទ្ធិ៖ ងាយស្រួលក្នុងការផ្ទេរកម្មសិទ្ធិកាន់កាប់លើអចលនទ្រព្យរបស់អ្នក។សារៈប្រយោជន៍នៃការវាយតម្លៃស្តង់ដារការលក់អចលនទ្រព្យរបស់អ្នក៖ ប្រសិនបើអ្នកចង់លក់អចលនទ្រព្យរបស់អ្នក និងត្រូវការស្វែងរកតម្លៃលក់ដែលសមរម្យ នោះការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យគឺជាជម្រើសដ៏ល្អបំផុត។ការទិញអចលនទ្រព្យ៖ នៅពេលដែលអ្នកមានចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យថ្មី និងត្រូវការវាយតម្លៃមុននឹងទិញ អ្នកអាចរកព័ត៌មានទាំងអស់ ដែលអ្នកត្រូវការតាមរយៈ សេវាវាយតម្លៃអចលនទ្រព្យ។ការអនុវត្តច្បាប់ពន្ធ៖ ក្នុងករណីទាក់ទងនឹងការបង់ពន្ធ ការវាយតម្លៃអចលនទ្រព្យ ដោយអ្នកវាយតម្លៃគឺជាការចាំបាច់ ដើម្បីកំណត់ពីបំណុល ពន្ធដារ ដោយស្មើភាពគ្នា និងដោយបើកចំហរការវាយតម្លៃអត្រានៃការជួល៖ ក្នុងស្ថានភាពដែលអ្នកចង់ជួលអចលនទ្រព្យរបស់អ្នក និង ត្រូវការកំណត់ពីតម្លៃជួលសមរម្យឲ្យសមស្របតាមគុណភាពនៃអចលនទ្រព្យរបស់អ្នក សេវា កម្មវាយតម្លៃមានសារៈសំខាន់ក្នុងការកំណត់ពីចំនួនដោយពឹងផ្អែកលើតម្លៃនៃអចលនទ្រព្យ របស់អ្នក។ការដោះស្រាយទំនាស់ស្របច្បាប់ ៖ សម្រាប់ការដោះស្រាយទំនាស់អចលនទ្រព្យ រវាងសមាជិកគ្រួសារ អ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ លំនៅដ្ឋានមានជម្លោះ។ល។ អ្នកត្រូវ ដឹងពីតម្លៃសមរម្យនៃអចលនទ្រព្យដើម្បីបែងចែកឲ្យមានភាពស្មើគ្នា។អ៊ីប៉ូតែក និងប្រាក់កម្ចី៖ ដើម្បីខ្ចីលុយពីធនាគារ អ្នកត្រូវផ្តល់ព័ត៌មានពីអចលនទ្រព្យរបស់អ្នក ដោយអាចធានាលើប្រាក់កម្ចីបាន។ ការវាយតម្លៃមួយដែលល្អនឹងធានាលើប្រាក់កម្ចី ឬ អ៊ីប៉ូតែកក្រោយៗទៀតរបស់អ្នក។ការធានារ៉ាប់រង៖ នៅពេលអ្នកត្រូវតែធ្វើការតម្លៃនៃអចលនទ្រព្យរបស់អ្នកសម្រាប់គោលបំណង ដាក់ជាការធនារ៉ាប់រង  គ្មានអ្វីដែលលឿនជាងជួលអ្នកផ្តល់សេវាកម្ម វាយតម្លៃអចលនទ្រព្យ ប្រកបដោយវិជ្ជាជីវៈទោះទេ។ការបង្កើនតម្លៃនៃអចលនទ្រព្យរបស់អ្នក៖ តាមរយៈការស្វែងយល់ពីរបៀបបង្កើនតម្លៃទីផ្សារ អចលនទ្រព្យ យោងទៅតាមលក្ខខណ្ឌរបាយការណ៍នៃការវាយតម្លៃ អ្នកអាចបង្កើនលក្ខណៈ សម្បត្តិឲ្យអចលនទ្រព្យរបស់អ្នក ដើម្បីបង្កើនតម្លៃនៅពេលវាយតម្លៃពេលក្រោយ។ របាយណ៍នៃការនៃការវាយតម្លៃអនុញ្ញាតឲ្យអ្នកវិភាគពី អចលនទ្រព្យ ឬអាជីវកម្មណាមួយ ដែលទាក់ទងទៅនឹងអចលនទ្រព្យនោះ និងធ្វើឱ្យតម្លៃអចលលនទ្រព្យកើនឡើង។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
ភ្នាក់ងារអចលនទ្រព្យបង្ហាញពីឱកាសនៅក្នុងទីផ្សារអចលនទ្រព្យប្រភេទអាជីវកម្មនៅកម្ពុជា
ភ្នាក់ងារអចលនទ្រព្យបង្ហាញពីឱកាសនៅក្នុងទីផ្សារអចលនទ្រព្យប្រភេទអាជីវកម្មនៅកម្ពុជា
June 6, 2022, 5:03 p.m.
នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមានភ្នាក់ងារជំនាញកំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី និងដីឡូតិ៍ជាដើម។ទីផ្សារអចលនទ្រព្យនៅតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយស្របជាមួយគ្នានេះមានភ្នាក់ងារអចលនទ្រព្យថ្មីៗបង្កើតឡើងគ្រប់ពេលដែលធ្វើឲ្យទីផ្សារពោរពេញទៅដោយភ្នាក់ងារអចលនទ្រព្យដែលកំពុងធ្វើការដូចគ្នាលើការលក់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍។ ដោយសារតែបែបនេះភ្នាក់ងារមួយចំនួនបានកំណត់ទិសដៅអាជីវកម្មរបស់ខ្លួននៅផ្នែកផ្សេងទៀតដោយផ្តោតទៅលើការ ជួល និងលក់អចលនទ្រព្យអាជីវកម្មដែលជាទីផ្សារថ្មីថ្មោងមួយនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ក្រុមហ៊ុនអចលនទ្រព្យ SEAPS គឺជាភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារមួយចំនួនដែលកំពុងធ្វើការលើវិស័យនេះ។ ក្រុមហ៊ុនSEAPSធ្វើការលើការជួល និងលក់អចលនទ្រព្យអាជីវកម្មគ្រប់ប្រភេទ ដូចជា បារ ភោជនីយដ្ឋាន សណ្ឋាគារបូទិកនិងសណ្ឋាគារធំៗនៅក្រុងព្រះសីហនុ និងទីក្រុងភ្នំពេញ។លោក Cris Knowles ប្រធានគ្រប់គ្រងក្រុមហ៊ុន SEAPS បានលើកឡើងថា “ប្រទេសកម្ពុជាពិតជាទីផ្សារដែលថ្មីសម្រាប់វិស័យអចលនទ្រព្យអាជីវកម្មដោយបានផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកទិញ ដែលមានចំណេះដឹងច្រើននៅក្នុងវិស័យនេះក្នុងការបើកអាជីវកម្មថ្មី និងជម្រុញឲ្យផ្នែកនេះកាន់តែរឹងមាំ។លោក Cris បានបន្ថែមទៀតថាសំណួរពីអតិថិជន និងតម្រូវការបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ អ្នកទិញមានចំនួនច្រើនទាំងជនបរទេស និងជនជាតិខ្មែរ ខេត្តព្រះសីហនុ កោះរ៉ុង និងកោះរ៉ុងសន្លឹមជាឧទាហរណ៍ជាកស្តែងដែលមានតម្រូវការច្រើនពីអតិថិជនមកពីប្រទេសលោកខាងលិចហើយម្យ៉ាងទៀតកម្ពុជាមានគម្លាតនៅលើទីផ្សាររវាងចំនួនអ្នកទិញបរទេសដែលកំពុងស្វែងរកអចលនទ្រព្យអាជីវកម្ម និងភ្នាក់ងារអចលនទ្រព្យដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយតម្រូវការរបស់អតិថិជន។បន្ថែមលើសពីនេះទៀតលោក Cris ជឿជាក់ថាការធ្វើការជាមួយអចលនទ្រព្យអាជីវកម្មនេះតម្រូវឲ្យមានទំនុកចិត្តខ្ពស់ ចំណេះដឹងច្បាស់លាស់ និងចាំបាច់ត្រូវមានការយល់ដឹងចំពោះអាជីវកម្មច្បាស់លាស់ដើម្បីអាចលក់ចេញបាន។  “បន្ទាប់ពីបទពិសោធន៍១៧ឆ្នាំនៅក្នុងវិស័យនេះខ្ញុំយល់ពីអ្វីដែលអតិថិជនរបស់ខ្ញុំចង់បាន ហើយយើងពិតជាត្រូវការពេលវេលាដើម្បីស្តាប់អំពីតម្រូវការរបស់ពួកគេ និងឆ្លើយគ្រប់សំណួរដែលពួកគេមាន។ ខ្ញុំត្រូវធ្វើឱ្យអតិថិជនមានអារម្មណ៍ជឿជាក់លើការទិញអាជីវកម្មថ្មីរបស់ពួកគេហើយប្រាប់ពួកគេពីជំហានចាំបាច់ទាំងអស់ដែលពាក់ព័ន្ធ”។ទាក់ទងនឹងតម្លៃរបស់អចលនទ្រព្យអាជីវកម្មលោក Cris បាននិយាយថាតម្លៃគឺអាស្រ័យលើទំហំនៃអាជីវកម្មប៉ុន្តែដែលសំខាន់វាអាស្រ័យលើថាតើអាជីវកម្មអាចរកប្រាក់ចំណេញបានប៉ុន្មាន និងឱកាសរីកចម្រើនត្រឹមកម្រិតណា។ ចំណែកតម្លៃក៏ប្រែប្រួលយ៉ាងខ្លាំងទៅតាមប្រភេទអាជីកម្មនីមួយៗដូចជាបារធម្មតាមានតម្លៃចាប់ពី៥,០០០ដុល្លារឡើងទៅ និងសណ្ឋាគារដែលអាចមានតម្លៃ ៣០០,០០០ដុល្លារឡើងទៅ។ក្រុមហ៊ុនអចលនទ្រព្យ Yi Fung គឺជាភ្នាក់ងារមួយទៀតដែលកំពុងធ្វើការលើការលក់អចលនទ្រព្យ អាជីវកម្មនៅកម្ពុជា។ លោក Stephen Suen នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Yi Fung បាននិយាយថា “យើងផ្តោតសំខាន់លើសណ្ឋាគារ និងសណ្ឋាគារបូទិកដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែយើងក៏បានពង្រីកបន្ថែមទៀតទៅខេត្តព្រះសីហនុ និងកំពតដែលបច្ចុប្បន្ននេះ ឃើញតម្រូវការកាន់តែច្រើន”។លោក Stephen កត់សម្គាល់ថាតម្រូវការអចលនទ្រព្យអាជីវកម្មដែលមានដូចជា៖ សណ្ឋាគារ និងកន្លែងស្នាក់នៅភាគច្រើនមានតម្រូវការពីជនបរទេសមកពីបណ្តាប្រទេសតំបន់អាស៊ីដូចជា៖ ប្រទេសម៉ាឡេស៊ី តៃវ៉ាន់ និងចិន។ លោកបន្ថែមថា “វិនិយោគិនមើលឃើញឱកាសច្រើននៅក្នុងទីក្រុងភ្នំពេញក្នុងពេលបច្ចុប្បន្ននេះខណៈពេលដែលទីផ្សារកំពុងរីកចម្រើនយ៉ាងខ្លាំងជាពិសេស វិស័យទេសចរណ៍។ តម្រូវការនៃសណ្ឋាគារបាននាំយកក្រុមអ្នកវិនិយោផ្សេងៗគ្នាដែលមានចាប់ពីវិស័យឯកជនទៅដល់ក្រុមហ៊ុនសាជីវកម្ម ឬសូម្បីតែខ្សែចង្វាក់នៃក្រុមហ៊ុនដែលទិញសិទ្ធិអាជីវកម្ម (franchise) ដែលមានថវិកាដ៏ច្រើន។ទាក់ទិននឹងបញ្ហាប្រឈមនៃការលក់អចលនទ្រព្យអាជីវកម្ម លោក Stephen បានលើកឡើងថាភ្នាក់ងារអចលនទ្រព្យជួបប្រទះនឹងការលំបាកក្នុង “ការភ្ជាប់ចំណុចរួមមួយរវាងអ្នកទិញនិងអ្នកលក់”។ “ហើយនេះជាមូលហេតុមួយដែលភ្នាក់ងារអចលនទ្រព្យផ្សេងទៀតមិនចូលចិត្តការងារផ្នែកនេះ”។ ការងារនេះទាមទារឱ្យមានការរៀបចំការសហប្រតិបត្តិការ និងការអត់ធ្មត់យ៉ាងច្រើនហើយកិច្ចព្រមព្រៀងទិញលក់អាជីវកម្មយ៉ាងធំ កាន់តែនេះពិបាក”។លោក ស៊ន សៀប ជានាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate បានលើកឡើងដូចគ្នានឹងលោក Stephen លោកថា “មានការលំបាកក្នុងការទំនាក់ទំនងជាមួយអ្នកទិញ និងអ្នកលក់ដើម្បីឈានទៅដល់ការទិញលក់មួយ។ នេះគឺដោយសារតែអ្នកទិញត្រូវការពេលវេលាដើម្បីធានាថាពួកគេនឹងទិញអាជីវកម្មដ៏ត្រឹមត្រូវមួយ។ លោក សៀប បានឲ្យដឹងដែរថាការទិញអចលនទ្រព្យអាជីវកម្មខុសពីការទិញផ្ទះ។ “នេះគឺដោយ សារតែការទិញផ្ទះគឺអាចរងចាំផលចំណេញត្រឡប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែការទិញ អាជីវកម្មគឺដើម្បីទទួលបានចំណូលប្រចាំខែភ្លាមៗ។ ដូច្នេះទើបភ្នាក់ងារមួយចំនួនចូលចិត្តប្រតិបត្តិ ការការងារតែលើសេវាកម្មទិញលក់អចលនទ្រព្យទូទៅ”។ភ្នាក់ងារទាំងអស់ដែលបានធ្វើការលើការលក់អចលនទ្រព្យអាជីវកម្មយល់ស្របថាការងារនេះត្រូវចំណាយពេលយូរបើប្រៀបធៀបទៅនឹងការលក់លំនៅដ្ឋានធម្មតា ប៉ុន្តែវាក៏បានផ្តល់ផលចំណេញសាកសមទៅនឹងការខិតខំប្រឹងប្រែងវិញដែរ។ ទីផ្សារនៃការលក់អចលនទ្រព្យអាជីវកម្ម នេះនៅមានលក្ខណៈតូចនៅឡើយនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែតម្រូវការនៅតែកើនឡើងជានិច្ចហើយនេះគឺជាឱកាសដ៏ល្អសម្រាប់ភ្នាក់ងារអចលនទ្រព្យដើម្បីពង្រីកសេវាកម្មនិងជំនាញរបស់ពួកគេស្របតាមការលក់ទាំងអចលនទ្រព្យអាជីវកម្ម និងអចលនទ្រព្យទូទៅ។ចង់វិនិយោគអចលនទ្រព្យអាជីវកម្មជាមួយ Realestate.com.kh!
The EuroCham Tax Forum is back!
The EuroCham Tax Forum is back!
June 6, 2022, 5:03 p.m.
The Tax Forum is EuroCham’s most popular event – with 400 attendees last year. Organized with the view of sharing professional insights and practical guidance about the Cambodian tax landscape, the Tax Forum will gather experts from the most regarded firms in town along with high level officials from the General Department of Taxation to discuss a wide range of topics impacting all compliant businesses in the Kingdom.Why Attend EuroCham’s 2017 Tax ForumWith opening remarks by H.E. Kong Vibol, Director General for Taxation, and Q&A in every session, the Tax Forum is a valuable opportunity to gain the latest information on Cambodia’s evolving tax landscape. The presentations, panel discussions and Q&A sessions will provide you with a unique opportunity to gain specific information from the leading tax professionals in the Kingdom. This year’s full-day event will particularly touch upon the below topics:-Details of recent tax changes-VAT and Withholding tax-Small tax payer issues-Tax incentives-Transfer pricing-Tax audit procedures-Q&A in every sessionTo share more about what is to be expected during the Forum, EuroCham Tax Committee Chairwoman Chhiv Kimsroy and Advocacy Manager Blaise Kilian met earlier this week with Cambodia Business Week’s host Anthony Galliano.How Can I RegisterTo make sure you don't miss the chance to gain knowledge from the experts on how to better manage tax changes in Cambodia, invest one day of your time on October 12th at Intercontinental Hotel by registering here.Find the best real estate news on Realestate.com.kh
PropertyGuru Asia Property Awards (Singapore) 2017 reveals shortlist that defines today’s urban landscape
PropertyGuru Asia Property Awards (Singapore) 2017 reveals shortlist that defines today’s urban landscape
June 6, 2022, 5:03 p.m.
Singapore’s best residential, commercial, industrial and green properties will be rewarded at the Garden City’s most prestigious real estate awards·        GuocoLand, EL Development, QingJian Realty, Lian Beng Group lead the shortlist·        A total of 16 companies and joint venture firms are competing for honours in 25 categoriesSINGAPORE – 27 September 2017The PropertyGuru Asia Property Awards (Singapore) 2017, presented by Kohler and supported by the country’s No. 1 property site PropertyGuru.com.sg, have revealed the official shortlist of nominees comprising the year’s best and most inspired projects that define the urban landscape in Singapore today.More than 20 developments from 16 companies and joint venture firms have made the final stage of the country’s most prestigious real estate competition, with GuocoLand Singapore leading with 12 nominations – the most for any developer.GuocoLand’s projects inside the integrated development Tanjong Pagar Centre earn nods in multiple categories, including outstanding office, retail, hotel and condominium development and design.The entire project, which has direct access to the Tanjong Pagar MRT, is the site of Wallich Residence, a Best Luxury Condo Development nominee that was inspired by famous botanist Dr Nathaniel Wallich, a pioneer in establishing Singapore’s reputation as Asia’s ‘Garden City’.‘Sustainable Development’ nominee EL Development is tied in second place with eight nods. A number of its official entries are competing with each other, namely in the categories for Best Private Condo Development, Best Private Condo Architectural Design, and Best Condo Landscape Architectural Design.Tied in second place with eight nominations is boutique developer Lian Beng Group Ltd for the company and its joint ventures, followed in third place by last year’s two-time winner QingJian Realty, with seven nominations for its affiliates and subsidiaries.Known for forming successful joint ventures in Singapore and overseas, Oxley Holdings Limited receives six shortlists in the office and hotel categories, as well as the new award for Best Industrial Development, a nomination it shares with JV partner Lian Beng Group. The partners also share a nod in the special award for their corporate social responsibility initiatives.Now in its seventh year, the PropertyGuru Asia Property Awards (Singapore) competition returns to recognise the finest in Singaporean real estate, which – despite slowing down in recent years due to government-led cooling measures and having a lower number of transactions or launches compared with previous years – still leads the ASEAN region in green building, sustainable design, and technological and architectural innovation. “Increasing globalisation and Internet exposure have no doubt added to the competition amongst Singaporean developers and in doing so, raised the standard across the region,” said chairman of the judges and renowned architect Minkqee Tan, chief designer at MINKEE Architects Pte Ltd.“We’re excited to see that developers are plying their trade with more thoughtful products and are forced to embrace innovations and new features in order to stay ahead of the game. Concept, design, pricing, green features, world-class amenities, quality of construction, creativity and originality, plus unique selling points, are all considerations for the judges.”Tan is joined on the independent panel of judges by respected industry experts: Alexander Karolik Shlaen (CEO, Panache Management); Robert Greg Shand (Greg Shand Architects); Lim Wenhui (Partner, SPARK Architects); Clement Ong (Head of Strategic Planning and Investment, Banyan Tree Group); Benedict Lim (Managing Director, Real Estate Transaction, Ernst & Young Corporate Finance Pte Ltd); and Natalie Breen (Real Estate Legal Leader & Partner, PwC Legal International Pte Ltd).Under the strict supervision of trusted awards supervisor BDO, the panel selected the final shortlist following a six-month nomination and judging process that included actual site inspections and intensive panel deliberations.All 25 competition and special awards shortlists were decided by the panel, with the exclusion of the 2017 Singapore Real Estate Personality of the Year award, which will be chosen by editors of PropertyGuru Property Report magazine and the winner announced before the gala dinner.“This is an exciting time to celebrate the success of Singapore’s best developers as the market slowly rebounds due to increasing local and foreign demand. With this strong shortlist, we look ahead to the future of the domestic property sector that gives importance to sustainable and green amenities to suit the needs of consumers. It is our hope that consumers look to this year’s finalists to aid them in making informed and confident decisions,” said Hari V. Krishnan, CEO of PropertyGuru Group.Shortlisted developers are now gearing up to attend the black-tie gala dinner on Tuesday, 7 November, at the Sands Expo and Convention Centre at Marina Bay Sands, where Winners and Highly Commended companies will be named.The gala dinner and presentation ceremony is exclusive for shortlisted nominees, taking place alongside the two-day PropertyGuru Asia Real Estate Summit (7-8 November) and the PropertyGuru Asia Property Awards Grand Final (8 November), where delegates and regional nominees from around Asia will gather to honour the best in Asia’s real estate sector.The seventh annual PropertyGuru Asia Property Awards (Singapore) 2017 is supported by title sponsor Kohler; co-sponsors Regus and Mitsubishi Electric; official portal partner PropertyGuru.com.sg, Singapore’s No. 1 property site; media partners Southeast Asia GLOBE, Oxford Business Group, Realestate.com.kh, Indesign Media Asia Pacific, and PropertyGuru Property Report, Asia’s leading luxury real estate, architecture and design publication; supporting association European Chamber of Commerce Singapore; and official supervisor BDO, the world’s fifth largest auditing and accountancy firm led by executive director Roger Loo and manager Jan Weidlich.THE FULL SHORTLIST OF NOMINEESPropertyGuru Asia Property Awards (Singapore) 2017DEVELOPER CATEGORIESBest Developer·        WINNER will be revealed on 7 November 2017 during the gala dinnerBest Boutique Developer·        Lian Beng Group Ltd·        Pollux Properties Ltd·        TEE Land LimitedDEVELOPMENT CATEGORIESBest Luxury Condo Development·        Spottiswoode Suites by Spottiswoode Development Pte Ltd (a JV between Lian Beng Group Ltd and Centurion Properties Pte Ltd)·        Wallich Residence by GuocoLand SingaporeBest Private Condo Development·        High Park Residences by CEL Development·        Parc Riviera by EL Development Pte Ltd·        Queens Peak by HY Realty (Dundee) Pte Ltd·        Stars of Kovan by Property Enterprises Development (S) Pte Ltd·        Symphony Suites by EL Development Pte LtdBest Executive Condo Development·        iNz Residence by QingJian Realty (Choa Chu Kang) Group Pte Ltd·        The Visionaire by QingJian Realty (Sembawang) Group Pte LtdBest Landed Development·        Belgravia Villas by Fairview Developments Pte Ltd (a unit of the Tong Eng Group)Best Retail Development·        Tanjong Pagar Center (TPC) Retail by GuocoLand Singapore·        Stars of Kovan by Property Enterprises Development (S) Pte LtdBest Office Development·        Guoco Tower by GuocoLand SingaporeBest Hotel Development·        Novotel Singapore on Stevens, Mercure Singapore on Stevens by Oxley Holdings Limited·        Sofitel Singapore City Centre by GuocoLand SingaporeBest Industrial Development·        Mandai Foodlink by Wealth Property Pte Ltd (a JV between Lian Beng Group Ltd and The Legacy Industrial (Mandai) Pte Ltd)·        Solaris @ Kallang 164 by Soilbuild Group·        T-Space by Goldprime Land Pte Ltd (a JV between Lian Beng Group Ltd and Oxley Holdings Limited)Best Mixed Use Development·        Le Quest by QingJian Realty (BBR) Group Pte Ltd·        Paya Lebar Quarter by Lendlease·        Stars of Kovan by Property Enterprises Development (S) Pte Ltd·        Tanjong Pagar Centre by GuocoLand SingaporeDESIGN CATEGORIESBest Luxury Condo Architectural Design·        Spottiswoode Suites by Spottiswoode Development Pte Ltd (a JV between Lian Beng Group Ltd and Centurion Properties Pte Ltd)·        Wallich Residence by GuocoLand SingaporeBest Private Condo Architectural Design·        Kingsford Waterbay by Kingsford Property Development Pte. Ltd.·        Parc Riviera by EL Development Pte Ltd·        Stars of Kovan by Property Enterprises Development (S) Pte Ltd·        Symphony Suites by EL Development Pte LtdBest Condo Interior Design·        Le Quest by QingJian Realty (BBR) Group Pte Ltd·        Kingsford Waterbay by Kingsford Property Development Pte. Ltd.·        Parc Riviera by EL Development Pte Ltd·        Stars of Kovan by Property Enterprises Development (S) Pte Ltd·        Wallich Residence by GuocoLand SingaporeBest Retail Architectural Design·        Stars of Kovan by Property Enterprises Development (S) Pte Ltd·        Tanjong Pagar Centre (TPC) Retail by GuocoLand SingaporeBest Office Architectural Design·        Guoco Tower by GuocoLand Singapore·        Oxley Tower by Oxley Holdings LimitedBest Hotel Architectural Design·        Novotel Singapore on Stevens, Mercure Singapore on Stevens by Oxley Holdings Limited·        Sofitel Singapore City Centre by GuocoLand SingaporeBest Condo Landscape Architectural Design·        High Park Residences by CEL Development·        Kingsford Waterbay by Kingsford Property Development Pte. Ltd.·        Parc Riviera by EL Development Pte Ltd·        Symphony Suites by EL Development Pte Ltd·        The Visionaire by QingJian Realty (Sembawang) Group Pte LtdBest Commercial Landscape Architectural Design·        Paya Lebar Quarter by Lendlease·        Tanjong Pagar Centre by GuocoLand Singapore·        T-Space by Goldprime Land Pte Ltd (a JV between Lian Beng Group Ltd and Oxley Holdings Limited)SPECIAL AWARDS CATEGORIESSpecial Recognition in CSR·        Lian Beng Group Ltd·        Oxley Holdings LimitedSpecial Recognition in Sustainable Development·        EL Development Pte Ltd·        Lian Beng Group LtdBest Green Development·        iNz Residence by QingJian Realty (Choa Chu Kang) Pte Ltd·        Paya Lebar Quarter by Lendlease·        Tanjong Pagar Centre by GuocoLand SingaporeBest Universal Design Development·        iNz Residence by QingJian Realty (Choa Chu Kang) Pte Ltd·        Paya Lebar Quarter by LendleaseBEST OF SINGAPORE CATEGORIESBest Condo Development (Singapore)·        WINNER to be selected from Condo category winners and announced during the gala dinner on 7 November 2017Best Housing Development (Singapore)·        WINNER to be selected from Housing category winners announced during the gala dinner on 7 November 2017PUBLISHER’S CHOICEReal Estate Personality of the Year·        WINNER to be announced by Property Report magazine editors before the gala dinner on 7 November 2017For more information about the PropertyGuru Asia Property Awards (Singapore), email info@asiapropertyawards.com or visit: AsiaPropertyAwards.com/singapore/
តើការទិញអចលនទ្រព្យមុនគម្រោងនៅកម្ពុជាផ្តល់ផលប្រយោជន៍អ្វីខ្លះ? ដំបូន្មានសម្រាប់ អ្នកទិញផ្ទះថ្មី (ភាគ២)
តើការទិញអចលនទ្រព្យមុនគម្រោងនៅកម្ពុជាផ្តល់ផលប្រយោជន៍អ្វីខ្លះ? ដំបូន្មានសម្រាប់ អ្នកទិញផ្ទះថ្មី (ភាគ២)
May 12, 2023, 8:04 a.m.
ការទិញគេហដ្ឋានមុនគម្រោងអាចជាការបារម្ភមួយសម្រាប់អ្នកចង់ទិញលំនៅដ្ឋានថ្មីប៉ុន្តែវាអាចមានគុណសម្បត្តិលើកត្តាតម្លៃ ទីតាំងអចលនទ្រព្យ និងការផ្តល់ជូនពិសេសផ្សេងទៀត។ កាលពីសប្តាហ៍មុន Realestate.com.kh បានពន្យល់អំពីចំណុចទាំងនេះនៅក្នុង “អត្ថបទភាគទី១”។ សប្តាហ៍នេះយើងនឹងបកស្រាយបន្ថែមទៀតអំពីដំណើរការ និងផលប្រយោជន៍ពាក់ព័ន្ធដើម្បីធានាថាអ្នកដែលមានបំណងទិញអចលនទ្រព្យទាំងនោះ យល់ច្បាស់អំពីការទិញគេហដ្ឋានមុនគម្រោង។ខាងក្រោមនេះជាចំណុចបន្ថែមទៀតដែល Realestate.com.kh ផ្ដល់ជូនអ្នកទិញទាំងឡាយមុននឹងធ្វើការសម្រេចចិត្តទិញពីអ្នកអភិវឌ្ឍន៍ណាមួយ​៖តើខ្ញុំអាចទទួលបានផលចំណេញពីការវិនិយោគមុនគម្រោងដោយរបៀបណា?ប្រសិនបើអ្នកមានបំណងទិញអចលនទ្រព្យមុនគម្រោងដើម្បីទុកជួល ឬលក់យកប្រាក់ចំណេញត្រូវចងចាំថាការទិញមុនម្រោងទាមទារការរង់ចាំលើដំណើរការសាងសង់រប​ស់គម្រោងនោះ។ ប្រសិនបើអ្នក មិនអាចរង់ចាំបានក្នុងរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំមុនពេលដែលអ្នកអាចទទួលបានប្រាក់ចំណូលត្រលប់មកវិញនោះអាចនិយាយថាការទិញមុនគម្រោងប្រហែលមិនមែនជាការវិនិយោគដ៏ល្អបំផុតសម្រាប់អ្នកនោះទេ។ក្នុងវិស័យអចលនទ្រព្យពិនិត្យមើលទៅលើការប្រៀបធៀបអចលនទ្រព្យ (comps) គឺជាវិធីដ៏ល្អបំផុតដើម្បីកំណត់តម្លៃនៃការវិនិយោគរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកទិញមុន​គម្រោងការការប្រៀបធៀបអចនលទ្រព្យមិនមែនជាជម្រើសល្អនោះទេ ព្រោះការប្រៀបធៀបអាចជាការប្រថុយប្រថានបំផុត។ កត្តានេះអាចជម្រុញឲ្យអ្នកទិញគិតថាតម្លៃអចលនទ្រព្យដែលពួកគេទិញមុនគម្រោងនេះនឹងកើនឡើងខ្ពស់ជាពិសេសនៅក្នុងតំបន់ដែលល្បីថាជា “តំបន់ដែលមានសក្តានុពល”។ ដូច្នេះដើម្បីឱ្យមានភាពច្បាស់លាស់បំផុតនោះអ្នកអាចពិនិត្យមើលដោយខ្លួនឯងផ្ទាល់តាមតំបន់ដែលនៅជុំវិញនោះពោលគឺពិនិត្យឲ្យច្បាស់តាមដែលអាចធ្វើបានទៅលើតំបន់ និងអចលនទ្រព្យផ្សេងៗទៀតដែលដាក់លក់។ នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានការវាយតម្លៃដ៏ច្បាស់លាស់មួយទៅលើអ្វីដែលអ្នកអាចរំពឹងពីការទិញមុនគម្រោងរបស់អ្នក។តើត្រូវចំណាយពេលប៉ុន្មានមុននឹងគម្រោងបញ្ចប់?នៅពេលដែលអ្នកទិញផ្ទះវីឡាការបង់ប្រាក់អាចធ្វើត្រឹមថ្ងៃបញ្ចប់ការសាងសង់ដែលអាចចំណាយពេលរហូតដល់១៨ខែ និងខុនដូប្រហែលជា២៤ខែហើយគម្រោងខ្លះមិនបានបញ្ជាក់ពីថ្ងៃបញ្ចប់ច្បាស់លាស់នោះទេដែលអាចចំណាយពេលដល់ទៅ៣ទៅ៤ឆ្នាំ។ គួរចងចាំថាគម្រោងសាងសង់មួយចំនួនមិនអាចបញ្ចប់តាមការកំណត់នោះទេដូច្នេះអ្នកត្រូវតែរង់ចាំ។តើខ្ញុំអាចការពារខ្លួនខ្ញុំយ៉ាងដូចម្ដេចប្រសិនបើគម្រោងមិនបានបញ្ចប់តាមការកំណត់នោះទេ?នៅពេលអ្នកទិញមុនគម្រោងវាជាការការសំខាន់ណាស់ដែលអ្នកត្រូវសួរអ្នកអភិវឌ្ឍន៍អំពីកាលបរិច្ឆេទនៃការបញ្ចប់គម្រោងនិងរយៈពេលដែលអចលនទ្រព្យនឹងត្រូវប្រគល់ឲ្យអតិថិជនហើយចំណុចនេះត្រូវតែដាក់បញ្ចូលនៅក្នុងកិច្ចសន្យា។ កិច្ចសន្យាទិញរបស់អ្នកក៏គួរបញ្ជាក់លម្អិតផងដែរអំពីកម្មសិទ្ធិរបស់អ្នកប្រសិនបើគម្រោងមិនបានបញ្ចប់តាមការកំណត់។ ក្នុងកាលៈទេសៈខ្លះមានច្បាប់ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ត្រូវបង់ប្រាក់ពិន័យដោយស្វ័យប្រវត្តិក្នុងករណីនេះបើទោះបីជាក្នុងកិច្ចសន្យាមិនបានបញ្ជាក់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយអ្នកមិនត្រូវដាក់កម្រិតលើបញ្ហានេះរហូតនោះទេ។ ដើម្បីការពារខ្លួនអ្នកឲ្យបានល្អអ្នកត្រូវធ្វើកិច្ចព្រមព្រៀងឲ្យបានច្បាស់លាស់ជាមួយអ្នកអភិវឌ្ឍន៍មុននឹងចុះហត្ថលេខាលើកិច្ចសន្យាដោយបញ្ជាក់អំពីអ្វីដែលនឹងកើតឡើងប្រសិនបើគម្រោងមិនបាន បញ្ចប់តាមពេលកំណត់។សូមរងចាំអានអត្ថបទភាគ៣នៅសប្តាហ៍ក្រោយបន្តទៀតទាក់ទងទៅនឹងការប្រឹក្សាផ្នែកច្បាប់នៅពេលទិញមុនគម្រោង។​ចង់ទិញអចលនទ្រព្យមុនគម្រោង សូមចូលទៅកាន់គេហទំព័រ Realestate.com.kh ឥឡូវនេះ! ឬអ្នក ដែលមិនទាន់បានអានអត្ថបទភាគ១ របស់យើង សូមអាននៅទីនេះ!
STAR5  Developers launch phase 2 plot land project: StarLand
STAR5 Developers launch phase 2 plot land project: StarLand
June 6, 2022, 5:03 p.m.
Running along key Cambodian highway National Road No. 4, StarLand project, developed by STAR5 Developers Pvt, Ltd. is located close to Phsar Prey Pdao, and about 5 kilometers away from Phsar Thnal Tutueng,  This project is a plot land developing project, and is the first big investment in an area that has recently been identified as a ‘high potential area- expected to see substantial growth, both now, and in the future,With this new development, there are two different different types of subdivisions available, within the project. The first option for a plot of land is 4.5m x 19m section with an attractive price tag of $6,413 USD  The second option is 5m x 20m at a price of only $8,100 USD.Not only have the developers priced their sections extremely competitively, but they also offer a flexible payment scheme; whereby hat buyers need only pay $233 USD per month(first option subdivision) and $295 USD per month(second option subdivision),without any interest attached.You will be guaranteed a hard title as an ownership right, which will enable you to use this plot of land as collateral for any prospective loan you may need. StarLand also offers a prime opportunity for capital appreciation on investment, as it is surrounded by major infrastructure including a 20 meter access road, electricity, running water, and world class sewage systems.There are further proposed amenities in the area which include international schools, clinics & economic zoned warehousing. As it stands there are already three factories that consist of over one thousand workers working each day. Moreover, there will be a Chinese market, located right next door to the project.These additional features, and StarLand’s underlying affordability make the STAR5 developers proud to introduce their investment, which they will be doing as an exhibitor in Cambodia’s Real Estate Show 2, held on 6 & 7 October, 2017. The developers will also be armed with a range of promotions and price discounts for StarLand.Therefore, for those who are interested to take advantage of the special show only offers, or if you simply want to know more detail about the project itself, sales representatives from Star Land will be located at Booth number 26 and 27 at the event to answer any inquiries.Beside this, you will also have chance to learn from several panel presentations and discussions in Khmer, Chinese, and English. Speakers and presenters will include local and international experts, speaking about relevant topics and trends, and the real estate climate in general. These seminars are expected to help investors choose the right opportunities and know the reality of real estate in the country.Find the plot land on Realestate.com.khConsidering buying property and want to join the show for free – sign up here.