+855 92 92 1000
Logo

Recent Articles

ទួលគោកផ្លាស់ប្តូរពីតំបន់លំនៅដ្ឋានទៅតំបន់អភិវឌ្ឍន៍ចម្រុះ
ទួលគោកផ្លាស់ប្តូរពីតំបន់លំនៅដ្ឋានទៅតំបន់អភិវឌ្ឍន៍ចម្រុះ
June 6, 2022, 5:03 p.m.
ទួលគោកដែលធ្លាប់ជាតំបន់ដែលមិនមានការអភិវឌ្ឍន៍ បានក្លាយជាតំបន់ជាយក្រុងដ៏គួរឱ្យទាក់ទាញមួយដោយសារតែការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់តំបន់នេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោង អភិវឌ្ឍន៍ៗធំៗមួយចំនួនដូចជា គម្រោង The Gateway គម្រោងផ្សារទំនើប  Parkson Mall គម្រោងចម្រុះ  TK Avenue និងគម្រោងជាច្រើនក្នុងតំបន់មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) ដែលជាគម្រោងប្រើប្រាស់ចម្រុះ និងល្បីល្បាញបំផុតនៅក្នុងតំបន់នេះ។គម្រោងទាំងអស់នេះកំពុងផ្លាស់ៗទួលគោកជាបណ្តើរៗពីតំបន់លំនៅដ្ឋានទៅជាតំបន់ប្រើប្រាស់ចម្រុះដែលមានគម្រូស្រដៀងគ្នាទៅនឹងការអភិវឌ្ឍន៍តំបន់បឹងកេងកង។ តំបន់ទួលគោកដែលត្រូវបានគេស្គាល់ថាជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សគឺកំពុងក្លាយជាទិសដៅបន្ទាប់សម្រាប់ការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិដែលចង់ទទួលបានផលចំណេញច្រើនពីការវិនិយោគបន្ទាប់ពីការអភិវឌ្ឍនៅក្នុងតំបន់បឹងកេងកងឡើងដល់ចំណុចឆ្អែតមួយ។លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមានប្រសាសន៍ថា "ទួលគោកបានក្លាយទៅជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ហើយបច្ចុប្បន្ននេះកំពុងផ្លាស់ប្តូរខ្លួនពីតំប​ន់លំនៅដ្ឋានទៅជាតំបន់អភិវឌ្ឍន៍ចម្រុះដែលស្រដៀងនឹងអ្វីដែលតំបន់បឹង កេងកងបានឆ្លងកាត់កាលពី ៦ ឬ ៧ឆ្នាំមុន។"បច្ចុប្បន្ននេះ តំបន់ទួលគោកមានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖  សាលារៀនអន្តរជាតិ មន្ទីរពេទ្យផ្សារទំនើប ហាងលក់រាយ បារ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ សេវាកម្មអាផាតមេន និងខុនដូ។ បើទោះបីសេវាកម្មទាំងនេះមិនទាន់មានច្រើនដូចគ្នាទៅនឹងបឹងកេងកង១ក៏ដោយប៉ុន្តែគ្មានអ្វីត្រូវសង្ស័យទេថាទួលគោកនឹងក្លាយជាបឹងកេងកងឬក៏អត់ដោយសាររចនាសម្ព័ន្ធនៃអភិវឌ្ឍន៍របស់តំបន់នេះ មើលទៅដូចគ្នាទៅនឹងបឹងកេងកងទាំងស្រុង។សង្កាត់ចំនួន២ គឺបឹងកក់១ និងបឹងកក់២ថ្មីៗនេះតំបន់ទាំងពីរនេះបានក្លាយទៅជាតំបន់មានប្រជាប្រិយភាពបំផុតដោយសារតែលទ្ធភាពនៃផលចំណេញត្រលប់ពីការវិនិយោគគឺកម្រិតខ្ពស់ បើធៀបទៅនឹងបឹងកេងកងដែលតម្លៃដីបានកើនឡើងដល់ចំណុចខ្ពស់បំផុតរួចទៅហើយ។ខណ្ឌទួលគោកនៅមានដីទំនេរធំៗសម្រាប់ការអភិវឌ្ឍន៍ ហើយតម្លសដីក៏មិនទាន់ខ្ពស់ដូចនៅបឹងកេងកងដែរ។ វត្តមាននៃបណ្តុំសេវាកម្មជាច្រើននៅទួលគោកនឹងទាក់ទាញមនុស្សកាន់តែច្រើន តម្រូវការអចលនទ្រព្យក៏កាន់ តែកើនឡើងដូច្នេះតម្លៃអចលនទ្រព្យនៅក្នុងតំបន់នឹងកើនឡើងដោយស្វ័យប្រវត្តិ។សម្រាប់វិនិយោគិន ដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅទួលគោកពួកគេអាចទាក់ទងភ្នាក់ងារក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការទិញលក់ និងវាយតម្លៃគ្រប់អចលនទ្រព្យទាំងអស់នៅក្នុងតំបន់នេះ។ក្រុមហ៊ុនមានបុគ្គលិកដែលមានជំនាញ សមត្ថភាព និងចំណេះច្បាស់លាស់ដើម្បីបម្រើជូនអតិថិជននូវសេវាកម្មដែលមានគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុនសង្ឃឹមថានឹងអាចជួយទាំងអតិថិជនក្នុងស្រុក និងអន្តរជាតិឱ្យបាន យល់ដឹងពីតម្លៃនៃអចលនទ្រព្យនីមួយៗនៅក្នុងទីតាំងជាក់លាក់ណាមួយ ជាពិសេសផ្តល់ជូនដល់ពួកគេនូវ អចលនទ្រព្យសមស្របទៅតាមផែនការថវិកាបានកំណត់។ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាកម្ម ដែលមានគុណភាពល្អបំផុត រាល់ការវាយតម្លៃអចលនទ្រព្យទាំងអស់នៅកម្ពុជាហើយក៏មានគោលបំណងចូលរួមចំណែកដល់ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតគឺជាដៃគូឈ្នះឈ្នះរបស់អ្នក!ចង់ទិញ ឬជួលអចលនទ្រព្យនៅទួលគោកជាមួយ Key Real Estate សូមចូលទៅកាន់ Realestate.com.kh!
គម្រោង Gold Tower 42 នឹងបន្តការសាងសង់ឡើងវិញនៅ ឆ្នាំ២០១៨
គម្រោង Gold Tower 42 នឹងបន្តការសាងសង់ឡើងវិញនៅ ឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
គម្រោងអភិវឌ្ឍន៍ Gold Tower 42 គ្រោងនឹងបន្តការសាងសង់ឡើងវិញនៅឆ្នាំ២០១៨ ហើយនឹង បញ្ចប់នៅឆ្នាំ២០១៩។ នេះបើយោងតាមលោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yonwoo Cambodia Co, Ltd ដែលជាម្ចាស់គម្រោង។ គម្រោងអភិវឌ្ឍន៍នេះត្រូវបានប្រកាស ក្រោមឈ្មោះថ្មី GT 42 ។បន្ទាប់ពីពិធីចុះហត្ថលេខាសាងសង់គម្រោង Gold Tower 42 ឡើងវិញរបស់ក្រុមហ៊ុន Yonwoo ជាមួយក្រុមហ៊ុនចិន Shengzheng Hongtoao Decoration និង Waiman Construction & Engineering (ម៉ាកាវ) កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Kim សន្យាថា ក្រុមហ៊ុនរបស់លោកនឹងច្បាស់ជាបញ្ចប់គម្រោងទាន់ពេល។លោក សេង​ ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា Yonwoo បានផ្ញើរលិខិតមកក្រសួងនៅខែសីហាថា ពួកគេនឹង សាង សង់អគារក្នងរយៈពេល៦ខែទៀត។ យ៉ាងណាក៏ដោយ លោកបន្តថា ខ្ញុំមិនទាន់ប្រាកដនោះ ទេថាតើការសន្យានោះពិត ឫអត់ ពីព្រោះថាម្ចាស់គម្រោងបានចេញ សេចក្ដី ថ្លែងការស្រដៀង គ្នានេះ ច្រើនដងរួចមកហើយ ប៉ុន្តែពុំទាន់ឃើញមានការសាងសង់ នោះទេ។គួរបញ្ជាក់ថា គម្រោង Gold Tower 42 ត្រូវបានពន្យាពេលអំឡុងពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ហើយបន្ទាប់មក ខកខានមិនបានបន្តការសាងសង់ឡើងវិញជាច្រើនសារ។ យ៉ាង ណាក៏ដោយគម្រោងនេះបានបញ្ចប់ការសាងសង់បាន ចំនួន៣២ជាន់ហើយ មុននឹងគម្រោងនេះត្រូវបានពន្យាពេល សារជាថ្មី។លោក ហៃ រ៉ាវី ប្រធានទីផ្សារ និងលក់ ក្រុមហ៊ុន Daily Realty Group បានលើកឡើងថា គេពុំទាន់ដឹងច្បាស់នៅឡើយទេ ថាតើគម្រោងនេះនឹងបញ្ចប់ទាន់ពេលឫអត់ ដោយសារតែប្រវត្តនៃការពន្យាពេល។លោកបន្តថាយ៉ាងណាក៏ដោយប្រសិនបើគម្រោងនេះបន្តការសាងសង់ និងបញ្ចប់ទាន់ពេលវានឹងក្លាយជាសញ្ញាវិជ្ជមានមួយទៀតចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាពីព្រោះ Gold Tower 42 គឺជាគម្រោងធំមួយនៅក្នុងប្រទេសហើយដូច្នេះអាចនឹងទាក់ទាញវិនិយោគបរទេសបានកាន់តែច្រើន។វិនិយោគលើគម្រោងអភិវឌ្ឍន៍ថ្មី និងល្បីឈ្មោះបំផុតនៅកម្ពុជានៅថ្ងៃនេះលើគេហទំព័រ Realestate.com.kh
សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 ទទួលស្វាគមន៍​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​សម្រាប់​ឱកាស​ផ្នែក​ធុរកិច្ច ការ​សិក្សា និង​ការងារ​
សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 ទទួលស្វាគមន៍​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់​សម្រាប់​ឱកាស​ផ្នែក​ធុរកិច្ច ការ​សិក្សា និង​ការងារ​
June 7, 2022, 2:02 a.m.
មានភ្ញៀវកិត្តិយស​ច្រើន​ជាង​ 2,000 នាក់ បាន​ចូល​រួម​ក្នុង​សន្និបាតបញ្ញាវន្តពិភពលោក​លើកទី3 (GAC) កាល​ពី​ថ្ងៃទី​ 17-18 ខែ​វិច្ឆិកា ឆ្នាំ2017​ នៅ​សណ្ឋាគារ​សុខាភ្នំពេញ។ ព្រឹត្តិការណ៍​នេះត្រូវ​បាន​រៀបចំ​ឡើង​​​ជា​ប្រចាំ​ឆ្នាំ​ដោយ​ IDP Education (Cambodia) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ការអប់រំអន្តរជាតិ​ឈាន​មុខ​​​គេ​នៅ​ក្នុង​ពិភព​លោក។ជាថ្មី​ម្តង​ទៀត​ ព្រឹត្តិការណ៍​នៃ​មហាសន្និបាទ​ប្រចាំឆ្នាំ​នេះ​​ បានប្រមូល​ផ្តុំ​អតីតនិស្សិត​មក​ពី​ប្រទេស​កម្ពុជា អូស្រ្តាលី កាណាដា ណូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋ​អាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និង​ប្រទេស​ដទៃ​ផ្សេងទៀត​​ និង​បាន​ផ្តល់​​វេទិកា​មួយ​សម្រាប់​ការ​ជួប​ជុំ​គ្នាចែករំលែកគំនិត និង​បង្កើត​បណ្ដាញ​ទំនាក់​ទំនង​​ជាមួយ​អ្នកជំនាញ​អ្នក​ធ្វើការ​ក្នុង​តួនាទី​ជាអ្នកសម្រេច​ចិត្ត​ និង​ថ្នាក់ដឹកនាំ​​​រាជរដ្ឋាភិបាល​ វិស័យឯកជន និង​សង្គម​ស៊ីវិលផងដែរ​។GAC 2017 រៀបចំ​កម្មវិធី​ដែល​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក​ពីគ្នា​ចំនួន​បីគឺវេទិកាធុរកិច្ច និង​ការ​អប់រំ​សាកលការតាំងពិព័រណ៍ការងារនិងការអប់រំសាកល និងកម្មវិធីទទួល​ទាន​អាហារ​​​ពេល​ល្ងាចនៃ​សន្និបាត​បញ្ញាវន្តពិភពលោក។ក្នុង​ឱកាស​​បើកកម្មវិធី​ជា​ផ្លូវ​ការ ​ ឯ.ឧ ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិបានលើក​ទឹកចិត្ត​ដល់​អ្នកចូលរួម​​កម្ពុជាទាំងអស់​​​ឲ្យប្រកាន់​ខ្ជាប់​នូវ​​តួនាទីក្នុងនាម​ជា​អគ្គរាជទូតដំណាងឲ្យ​​​ជាតិ​សាសន៍​ខ្លួនជាមួយ​នឹង​ភាព​ជោគ​ជ័យ​​របស់​ពួកគេ។ ឯកឧត្តមបានមាន​​ប្រសាសន៍ថា៖ "​​ចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា នៅក្នុងទឹកដីកំណើតយើងជាសញ្ញានៃក្តីសង្ឃឹម និងជាកូនសោរ​ឈានទៅបើកឡើងនូវសក្តានុពលរបស់ប្រទេសយើង។ សម្រាប់ពិភពលោកទាំងអស់គ្នាជាឯកអគ្គរាជទូតនៃប្រជាជាតិយើងក្នុងលក្ខណៈសុភាពរាបសាររបស់ខ្លួន ហើយដោយពុំចាំបាច់រាយការណ៏មកខ្ញុំឡើយ។ បងប្អូនជាតំណាងមុខមាត់កិត្តិនាម និងជាម៉ាកសញ្ញាសំគាល់របស់ប្រទេស​ អ្នកទាំងអស់ជាអ្នកនាំពាក្យអ្នកផ្សព្វផ្សាយ តាមរយៈកញ្ចក់ឆ្លុះបញ្ចាំងរបស់អ្នក ដែលពិភពលោកនឹងយល់ដឹងពីកម្ពុជា និងប្រជាជនយើង។ ខ្ញុំជឿជាក់ថាតួនាទីទាំងនេះទោះមានការយកចិត្តទុកទទួលយកកំរិតណានឹងជាការរំលឹក និងជំរុញទឹកចិត្តបងប្អូនអោយទៅជាតំណាងដែលល្អបំផុតតាមដែលអាចធ្វើបាន។”ឯ.ឧ បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុន្ទរកថានូវចំណុចគន្លឹះនៅកម្មវិធីទទួលទាន​អាហារពេលល្ងាចសម្រាប់ការការជួបជុំគ្នារបស់បញ្ញាវន្តពិភពលោកនោះថា៖ "សន្និបាតបញ្ញាវន្តពិភពលោក គឺជាព្រឹត្តិការណ៍​ដ៏ពិសេសមួយដែលប្រមូលផ្តុំអតីតនិស្សិត រដ្ឋាភិបាល និងវិស័យឧស្សាហកម្មឲ្យជួបជុំគ្នាដើម្បីធ្វើការពិភាក្សាអំពី​ប្រធានបទ​ថ្មីៗបង្កើតបណ្តាញទំនាក់ទំនង និងចែករំលែកបទពិសោធន៍ កម្មវិធីនេះគឺជានិមិត្តរូបមួយដ៏សំខាន់នៃការរីកចម្រើនសម្រាប់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។"លោកជំទាវ​ Angela Corcoran  អគ្គរាជទូតអូស្រ្តាលី​ប្រចាំ​នៅកម្ពុជា​បាន​ចូល​រួមចំណែក​ជាមួយ​ ឯ.ឧ រដ្ឋមន្រ្តី​ក្នុង​ពិធីបើកកម្មវិធីថា៖ “សន្និបាតបញ្ញាវន្ត​ពិភពលោកគឺ​ពិត​​ជាមានសារៈសំខាន់​សម្រាប់​បរិបទ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ទីមួយ សន្និបាទ​នេះ​បាន​ប្រមូល​ផ្តុំ​​អ្នក​ផ្តល់​សេវា​អប់រំទាំង​អស់ និង​ផ្នែកអាជីវកម្ម​​ផ្សេង​ៗ​ឲ្យ​មក​ជួប​ជុំ​គ្នា​ដូច​នេះ​និស្សិត​កម្ពុជា​អាច​សម្លឹង​មើល​​ស្ថាប័ន​ទាំង​អស់​នោះ និង​ពិនិត្យ​មើល​​ថា​តើ​ជម្រើសណា​ខ្លះ​ដែល​សមស្រប​សម្រាប់​ការ​អប់រំ​នៅ​ទូទាំង​សាកល​លោក​​។ ទីពីរ​សន្និបាត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​ប្រមូលផ្តុំ​អតីតនិស្សិត​​ឲ្យ​មកជួប​ជុំ​គ្នាដើម្បី​បង្កើត​បណ្តាញទំនាក់ទំនង​ និង​ដើម្បីរៀនសូត្រ​​ពី​គ្នាទៅវិញ​ទៅ​មក​ដែល​នេះ​គឺ​ជា​ចំណុច​ដ៏មាន​សារៈសំខាន់​​មួយ​។”មាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើកកម្មវិធី​នេះ​ផង​ដែរ ឯ.ឧ Bill Longhurst អគ្គរាជទូត​ចក្រភព​អង់គ្លេស​​ប្រចាំ​កម្ពុជាបាន​គូស​បញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​អប់រំ​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​នេះ ដោយ ឯ.ឧ ​បាន​មាន​​ប្រសាសន៍លើកឡើង​ថា៖ “ខ្ញុំ​ជឿជាក់ថា GAC នឹង​ដើរតួរ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចពិភាក្សា​នានា​អំពីគំនិត​ផ្តួចផ្តើម​ដ៏​គួរឲ្យចាប់​អារម្មណ៍​និង​ស្រដៀង​គ្នានេះ​​ជា​ច្រើន​​ទៀត​នៅ​ក្នុង​វិស័យ​អប់រំ។ ខ្ញុំ​សូម​ជូន​ពរដល់​អង្គសន្និបាត​ទាំ​ងមូល និង​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញចូលរួម​ទាំង​អស់​ឲ្យ​ជួប​ប្រទះ​តែ​ភាព​ជោគជ័យ​ក្នុង​ការ​រៀន​សូត្រ​ការ​បង្កើតបណ្តាញទំនាក់ទំនង​ និង​ការ​ចែករំលែក​បទពិសោធន៍​នានា​របស់​ពួកគេ​”។ឯ.ឧ George Edgar អគ្គរដ្ឋទូត​សហភាពអឺរ៉ុប​​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធីបើកកម្មវិធី​ថា៖ “សន្និបាតបញ្ញាវន្តពិភពលោក​ គឺ​ជា​ឱកាស​មួយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​សមាជិក​មកពី​សមាគមអតីតនិស្សិត​ផ្សេងៗ​ជួប​ជុំ​គ្នា​​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ និង​ព័ត៌មាន​នានា​ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​អតីតនិស្សិត​​មក​ពីជុំ​វិញ​ពិភពលោក​"។វេទិកា​ធុរកិច្ច​និង​ការ​អប់រំ​សាកល បាន​រៀប​ចំ​ព្រឹត្តិការណ៍​កិច្ចពិភាក្សាសំណួរ​ចម្លើយ ដែល​មាន​ការ​សម្របសម្រួល​លើ​ប្រធាន​បទ​​ដែល​ផ្តោត​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​ និង​មាន​ការ​ចូលរួម​ពីវាគ្មិន​ច្រើនជាង​60រូប​ផងដែរ​​ប្រធានបទ​ក្នុង​ឆ្នាំ​នេះ​រួម​មាន៖អនាគត​នៃ​កសិពាណិជ្ជកម្ម, ទំនាក់ទំនង​អាជីវកម្ម​ក្នុង​យុគសម័យ​ឌីជីថល, អំពើហិង្សាក្នុងគ្រួសារ​ ធុរកិច្ច​​​អន្តរជាតិ​៖ ផលចំណេញ និង​ផលលំបាក​, ការទាក់ទាញ និង​ការ​រក្សា​ទុក​៖ តើ​មាន​អ្វី​ដែល​មាន​តម្លៃ​ក្នុង​ជីវិត​ជាជាង​មាសប្រាក់? នវានុវត្តន៍ - ភាព​ជា​អ្នកដឹកនាំ​ដែល​មាន​ការ​ជម្រុញ​លើកទឹក​ចិត្ត​, តារារះ​របស់​កម្ពុជា​, និន្នាករ​ (Trendsetters)៖ ការ​ប្រកួត​ប្រជែង​សម្រាប់​ទីផ្សារ​អតិថិជន​ដែល​កំពុង​រីកដុះដាល, ហេតុអ្វីបាន​ជា CSR ល្អ​សម្រាប់​អាជីវកម្ម? ការផុស​ឡើង​នៃ​ឧស្សាហកម្មច្នៃប្រឌិត​, ការកើនឡើង​នៃ​ការ​ធ្វើដំណើរក្នុងតំបន់, អចលទ្រព្យកម្ពុជា៖ កំណើន ឬ​ការ​ថយចុះ? ចល័តភាព​នៃកម្លាំង​ពលកម្ម​៖ គុណសម្បត្តិ និងគុណវិបត្ត?លោក ម៉ៅ ស្រេង អ្នករៀបចំសន្និបាត GAC និង​ជានាយក​ IDP Education-ACE ប្រចាំប្រទេស​បាន​មានប្រសាសន៍ថា៖ “​ជាថ្មីម្តង​ទៀត សន្និបាតបញ្ញាវន្តពិភពលោក​​បាន​ផ្តល់ជូននូវ​ឱកាស​​និង​វេទិកា​យ៉ាង​ពិសេស​​មួយ​សម្រាប់​អតីតនិស្សិត​បាន​ជួប​ជុំ​គ្នា​ចែករំលែកបទ​ពិសោធន៍​ និង​បង្កើន​ចំណេះ​ដឹង​របស់ពួកគេ​ជាមួយ​​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ វិស័យឧស្សាហកម្ម និង​សង្គមស៊ីវិល។”​គាត់​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ “​សន្និបាត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​ដ៏​​សំខាន់​​​ដែល​អតីតនិស្សិត​មាន​ចំពោះ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ជាតិ​ និង​ការ​ទទួល​ស្គាល់​​សារៈសំខាន់​នេះ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ពីរដ្ឋាភិបាល​និង​វិស័យឧស្សាហកម្ម។”​សន្និបាត GAC លើកទី3 បាន​ទាក់​ទាញ​ម្ចាស់​ឧបត្ថម្ភ និង​អ្នកគាំទ្រ​សំខាន់ៗ​ពី​វិស័យ​សាជីវកម្ម សភាពាណិជ្ជកម្ម​ សមាគម​អតីតនិស្សិត​ និងប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផង​ដែរ​។ លេខាធិការ GAC សូម​ថ្លែង​អំណរគុណចំពោះ​៖· ក្រុមហ៊ុន AIA (Cambodia) Life Insurance Plc. និង​ IELTS ជា​អ្នក​ឧបត្ថម្ភ​កម្រិត Platinum· ធនាគារ ABA និងមជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​អប់រំ​ (ACE) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Gold​· ស្ថានទូត​ចក្រភព​អង់គ្លេស វិទ្យាសា្ថនគណនេយ្យករជំនាញ អូស្រ្តាលី (CPA Australia) ក្រុមហ៊ុន ATHE Cambodia សាលារៀន Singapore Cambodia International Academy (SCIA) និង​ ទីភ្នាក់ងារ​អន្តោប្រវេសន៍​អូស្រ្តាលី (AMA) ជា​អ្នក​ឧបត្ថម្ភ​កម្រិត Silver។· សណ្ឋាគារសុខា​ភ្នំពេញ​ (ដៃគូ​សម្រាប់​កន្លែង​រៀបចំកម្មវិធី) ក្រុមហ៊ុន HRInc (ដៃគូ​ផ្នែក​ការងារ) និង​ក្រុមហ៊ុន 360 Light and Sound (ដៃគូផ្នែក​ពន្លឺ និង​សំឡេង​)ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល ដំណើរ​ការ​យ៉ាង​រលូន​ជាមួយ​នឹង​សកម្មភាព​ដទៃ​ផ្សេង​ទៀត​របស់ GAC និង​បាន​បង្ហាញ​​ពី​វិថី​ការងារ​ និ​ង​ការ​អប់រំ​ជា​ច្រើន​​។ មាន​សិស្សនិស្សិត មាតាបិតា និង​សាធារណជន​ទូទៅ​​ច្រើន​ជាង​ 1,500 នាក់​​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​​ដោយសេរី​​ ដោយបាន​ទៅ​​ទស្សនា​ស្តង់ពិព័រណ៍​​ច្រើនជាង​60កន្លែង​ ដែល​មាន​តំណាងស​សាកលវិទ្យាល័យ​ចំនួន​ 37 ស្ថាប័នអប់រំក្នុង​ស្រុក​ កម្មវិធី​អាហារូបករណ៍​ សមាគម​អតីតនិស្សិត​ និង​អាជីវកម្ម​អន្តរជាតិ​ដើម្បី​ទទួល​បាន​ដំបូន្មាន​សម្រាប់​​អនាគត​របស់​ពួកគេ​។លោក ជាង វ៉ាន់តាក់ ប្រធាន​ផ្នែក​ការ​សិក្សា​នៅបរទេស​នៅ IDP Education (Cambodia) បាន​ថ្លែង​ថា៖ “ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល បាន​ផ្តល់​ឱកាស​​ដល់​សិស្សនិស្សិត​ក្នុង​ការ​ស្វែង​យល់​អំពី​ពិភពលោក​តាម​រយៈ​យើងដោយ​ធ្វើ​ការ​ជជែក​ជាមួយ​ស្ថាប័ននានា​ពី​ទីកន្លែង​ផ្សេងៗ​ជុំ​វិញ​ពិភពលោក​ដែល​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការ​ពិចារណា​អំពី​ទីកន្លែង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដែល​ល្អ​សម្រាប់ពួកគេ​។ យើង​ពិត​ជា​មាន​ក្តី​សប្បាយរីករាយ​ក្នុង​ការ​ស្វាគមន៍​ចំពោះការចូលរួម​ពី​​សាលារៀន​ និង​​សាកលវិទ្យាល័យ​នានា​មកពី​ប្រទេស​​កម្ពុជា សិង្ហបូរី អូស្រ្តាលី ណូវែលសេឡង់ ចក្រភពអង់គ្លេស​ កាណាដា សហរដ្ឋអាមេរិក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ”។ការតាំងពិព័រណ៍​ការងារនិងការអប់រំសាកល ក៏មាន​រួម​បញ្ចូល​នូវ​កិច្ចពិភាក្សា​ពេញ​អង្គដែល​មាន​និយោជិត និយោជក និង​តំណាង​ស្ថាប័ន​សរុប​ជាង​40នាក់​ ធ្វើ​បទ​បង្ហាញ​ស្តីពីវិថី​ការងារ​និង​ការអប់រំ​ផ្សេង​ៗ​គ្នា ក្នុង​​​លក្ខណៈ​ជា​ការ​ឆ្លើយឆ្លង​គ្នា​តាមរយៈ​​សំណួរ​និង​ចម្លើយ។GAC 2017 បាន​បញ្ចប់​ទៅ​ប្រកប​ដោយជោគជ័យ​ ដោយ​មាន​​ការរៀបចំ​កម្មវិធី​ទទួល​ទាន​អាហារ​​​ពេល​ល្ងាច​សម្រាប់ការ​ជួបជុំគ្នា​របស់​បញ្ញាវន្តពិភពលោកដែលបាន​អញ្ជើញ​​​​ចូលរួម​ដោយ​​ភ្ញៀវកិត្តិយស​ជាង​ 800 នាក់​ ពួកគេទាំងនោះ​ក៏​បាន​ចូល​រួមផង​ដែរ​​នៅក្នុង​ការអបអរសាទរ​ចំពោះខួប​លើកទី​25ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ IDP Education នៅ​ក្នុង​ប្រទេសកម្ពុជា​។លេខាធិកា GAC នឹង​ទន្ទឹងរង់ចាំ​ស្វាគមន៍​​ចំពោះ​ម្ចាស់​ឧបត្ថម្ភ អ្នកគាំទ្រ វាគ្មិន និង​គណៈប្រតិភូ​នានា​​សម្រាប់​សន្និសីត GAC លើកទី4ក្នុង​ឆ្នាំ2018។ដើម្បីទទួលបានព្រឹត្តិបត្តិព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យថ្មីៗចុងក្រោយបំផុត សូមចុះឈ្មោះរបស់លោកអ្នកនៅថ្ងៃនេះ!
ទេសចរណ៍ចិនជាកត្តាលីករថ្មីជម្រុញវិស័យអចលនទ្រព្យកម្ពុជា
ទេសចរណ៍ចិនជាកត្តាលីករថ្មីជម្រុញវិស័យអចលនទ្រព្យកម្ពុជា
June 7, 2022, 5:20 a.m.
កំណើនវិស័យអចលនទ្រព្យកម្ពុជានឹងត្រូវបានជម្រុញថែមទៀតតាមរយៈកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជា។ វេទិការថ្នាក់ជាតិលើកទីពីរស្ដីពីគំនិតផ្ដួចផ្ដើមគោលនយោបាយ «ការត្រៀមខ្លួនរបស់ចិនសម្រាប់ទេសចរណ៍កម្ពុជា» បានចាប់ផ្ដើមកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។គំនិតផ្ដួចផ្ដើមគោលនយោបាយសៀវភៅសមានបំណងចង់បង្កើនចំនួនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជាដោយបានពន្យល់ពីជំហានដំបូងរបស់ក្រសួងទេសចរណ៍ក្នុងការសម្របសម្រួលទេសចរណ៍ចិនរួមមានការជម្រុញការប្រើប្រាស់ប្រាក់យ័នការគិតគូរពីជម្រើសម្ហូបអាហារ និងកន្លែងស្នាក់នៅ និងការផ្ដល់ឯកសារសម្រាប់ដំណើរការធ្វើទិដ្ឋការសម្រាប់ជនជាតិចិន។ លោក ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាកម្ពុជាមានបំណងទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់ជារៀងរាល់ឆ្នាំត្រឹមឆ្នាំ២០២០។កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន៣.៥លាននាក់ក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០១៧ពោលគឺកើនឡើងចំនួន១១.៨ភាគរយធៀបនឹងឆ្នាំមុនដែលក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួន៧៤២,៥៨៦នាក់។ បើតាមលោករដ្ឋមន្រ្តីទេសចរណ៍ចិនកើនឡើង៤៤ភាគរយដែលនេះជាដំណឹងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាជាពិសេសវិស័យអចលនទ្រព្យដែលត្រូវបានជម្រុញដោយលំហូរចូលនៃវិនិយោគទុនចិន។លោកស្រី ជៀម សំណាង នាយកក្រុមហ៊ុន Lucky Property Service បានពន្យល់ពីឥទ្ធិពលរបស់ទេសចរណ៍ចិនមកលើវិស័យអចលនទ្រព្យកម្ពុជាថានៅពេលភ្ញៀវទេសចរណ៍ចិនមកដល់កម្ពុជាទីផ្សារអចលនទ្រព្យនឹងមានសន្ទុះខ្លាំងជាងមុន ហើយតម្លៃដីនឹងកើនឡើងស្របនឹងការកើនឡើងតម្រូវការគម្រោងអភិវឌ្ឍន៍ដូចជា៖ ខុនដូ សណ្ឋាគារ និងផ្ទះសំណាក់ជាដើមដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរណ៍ចិន។ លោកស្រីជឿថា ប្រការនេះនឹងមានឥទ្ធិពលជាវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជាក្នុងរូបភាពនៃការបង្កើតការងារច្រើនជាងមុនសម្រាប់កម្មករសំណង់។លោកស្រីបន្តថា យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះដែលមានអចលនទ្រព្យសម្រាប់ជួល ឫលក់គួរតែប្រុងប្រយ័ត្នជាមួយការកំណត់តម្លៃ។ នៅពេលមានតម្រូវការច្រើនជាពិសេសពីភ្ញៀវទេសចរណ៍ចិនដែលស្វែងរកបន្ទប់ជួល ម្ចាស់ផ្ទះមិនគួរតម្លើងតម្លៃខ្ពស់ហួសហេតុពេកទេ ពីព្រោះមានតែចិនដែលអាចមានលទ្ធភាពចំណាយ ចំណែកខ្មែរ និងបច្ចឹមប្រទេសមិនចង់ចំណាយខ្ពស់ពេកទេ។មានទស្សនៈដូចលោកស្រីសំណាងដែរ លោក ហៃ រ៉ាវី ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Daily Realty Group លើកឡើងថាភ្ញៀវទេសចរណ៍ចិនកាន់តែច្រើននឹងនាំឱ្យមានតម្រូវការទិញដីកាន់តែច្រើនដើម្បីសាងសង់សណ្ឋាគារ រម្មណីដ្ឋាន និងផ្ទះសំណាក់ជាដើម ដែលមានន័យថាតម្លៃដីនៅជុំវិញតំបន់ទេសចរណ៍នឹងកើនឡើងខ្លាំង។ លោក រ៉ាវីជឿថា នឹងមានឱកាសការងារច្រើនជាងមុនសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងក្នុងវស័យសំណង់ និងបដិសណ្ឋារកិច្ចជាពិសេសតម្រូវការសម្រាប់អ្នកចេះភាសាចិននៅក្នុងសណ្ឋាគារ និងរម្មណីដ្ឋាន។ ម្យ៉ាងទៀត វាក៏នឹងរួមចំណែកដល់ប្រាក់ចំណូលជាតិផងដែរសម្រាប់វិស័យទេសចរណ៍។លោករ៉ាវីជឿថាហេតុផលចម្បងដែលភ្ញៀវទេសចរណ៍ចិនមកកម្ពុជាគឺដោយសារតែទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរនៅគ្រប់វិស័យដូចជា ការទូត ជំនួញ និងវិនិយោគ។ នារយៈកាល ជាង៥ឆ្នាំចុងក្រោយនេះ ចិនបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យអចលនទ្រព្យកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ។ ចិនកំពុងតែគ្រប់ដណ្ដ់លើវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះដូចដែលបានឃើញតាមរយៈការអភិវឌ្ឍន៍ជាច្រើនដូចជា គម្រោង Blue Bay Condominium  និង The SeaGate Suite ដែលកំពុងតែសាងសង់។ហេតុផលសំខាន់ដែលទាក់ទាញភ្ញៀវទេសចរណ៍ចិន គឺតម្លៃនៃការស្នាក់នៅទាបនៅក្នុងប្រទេសកម្ពុជា។ បើធៀបនឹងប្រទេសដទៃដូចជា កូរ៉េខាងត្បូង ចិន និងជប៉ុនតម្លៃម្ហូបអាហារ ការស្នាក់នៅ និងដឹកជញ្ជូនមានតម្លៃថ្លៃជាងនៅប្រទេសកម្ពុជា ៥ ទៅ ៦ ដង។ លោកជឿថាទីតាំងអច្ឆៈរយៈដូចជា៖ ប្រាសាទអង្គរវត្ត ព្រះវិហារ និងសម្បូរព្រៃគុក និងរម្មណីដ្ឋានទេសចរណ៍ជាច្រើនទៀតក៏បានជួយទាក់ទាញភ្ញៀវទេសចរណ៍ចិនផងដែរ។លោក Jin Zhen ប្រធានផ្នែកលក់សណ្ឋាគារ EastLand Hotel and Apartments និយាយថាកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានស្ថេរភាពនយោបាយល្អ។ ស្ថេរភាពនយោបាយល្អនៅតែបន្តទាក់ទាញទាំងភ្ញៀវទេសចរណ៍អ៊ឺរ៉ុប និងចិនមកកាន់ប្រទេសកម្ពុជា។លោកបន្តថា  EastLand មិនមានបន្ទប់ទំនេរទេនៅពេលនេះដោយសារតែយើងនៅតែបន្តផ្ដល់ជូនសេវាកម្មល្អប្រសើរដល់អតិថិជនរបស់យើង។ យ៉ាងណាក៏ដោយការកើនឡើងភ្ញៀវទេសចរណ៍ចិននឹងបន្តពង្រឹងជំនឿចិត្តរបស់យើងថែមទៀតថាយើងកំពុងតែវិនិយោគត្រឹមត្រូវលើវិស័យបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រសួងទេសចរណ៍ទេសចរណ៍គឺជាវិស័យសំខាន់មួយក្នុងចំណោមវិស័យសំខាន់ៗទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសជាង៥លាននាក់ ក្នុងនោះ ៨៣០ ០០០ នាក់ជាជនជាតិចិន ហើយបង្កើតចំណូលសរុបជាង ៣.៤ ពាន់លានដុល្លារ។ នៅឆ្នាំនេះក្រសួងរំពឹងថាភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជានឹងមានចំនួន១លាននាក់។ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗបំផុតនៅលើគេហទំព័រ Realestate.com.kh!
ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី១)
ការពិចារណានៅពេលទិញ ឬជួលអចលនទ្រព្យប្រភេទ អាជីវកម្ម (ភាគទី១)
June 6, 2022, 5:03 p.m.
ដំណើរការនៃការទិញ ឬជួលអចលនទ្រព្យប្រភេទអាជីវកម្មជារឿយៗត្រូវចំណាយពេលច្រើន និង ប្រហែលជា មានភាពស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តតាមជំហាននៃ ដំណើរការ នីមួយៗបានត្រឹមត្រូវគឺ អាចជាភាពងាយស្រួលមួយ ហើយក៏អាចជួយធានាលើការទិញ អចលនទ្រព្យថ្មី របស់អ្នកឲ្យសម្រេចបានទៅតាម ការចង់បានរបស់អ្នក។ក្នុងភាគទី១ក្នុងសប្តាហ៍នេះ យើងនឹងបង្ហាញអំពីការទិញអចលនទ្រព្យប្រភេទអាជីវកម្មទាំងមូល និង​ការកំណត់ លើប្រភេទ អាជីវកម្មមួយដែលសមស្របសម្រាប់អ្នក។អចលនទ្រព្យប្រភេទអាជីវកម្មមានក្នុងទីផ្សារ៖អចលនទ្រព្យប្រភេទអាជីវកម្មគឺជាទម្រង់នៃអចលនទ្រព្យពាណិជ្ជកម្ម ដែលអាចបង្កើតប្រាក់ចំណូលប្រចាំខែបាន។ មាន អចលនទ្រព្យប្រភេទអាជីវកម្មជាច្រើនប្រភេទនៅកម្ពុជា រួមមាន៖ បារ សណ្ឋាគារ និងភោជនីយដ្ឋាន ស្ថានីយ៍ប្រេង ឥន្ធនៈ និងមានជាច្រើនទៀត។​សូមចងចាំថាការទិញអចលនទ្រព្យប្រភេទអាជីវកម្មគឺខុសពីការទិញអចលនទ្រព្យលំនៅដ្ឋាន។ នេះគឺដោយសារតែការទិញ លំនៅដ្ឋានគឺអាចរងចាំផលចំណេញត្រឡប់ក្នុងរយៈ ពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែការទិញអាជីវកម្ម វិញគឺដើម្បីទទួល បានចំណូលប្រចាំខែភ្លាមៗ។ ដូច្នេះនៅពេលស្វែងរកទិញទ្រព្យអាជីវកម្ម អ្នកចាំបាច់ត្រូវធ្វើការវិភាគឲ្យបានត្រឹមត្រូវ ដោយផ្អែកលើផលចំណេញបច្ចុប្បន្នរបស់អាជីវកម្ម និងឱកាសសម្រាប់ ភាពរីកចម្រើន។កំណត់អាជីវកម្មសមស្របសម្រាប់អ្នក៖សម្រាប់ការទិញអចលនទ្រព្យអាជីវកម្ម អ្នកត្រូវកំណត់ពីប្រភេទអចលនទ្រព្យណាមួយ ដែលអ្នកត្រូវការ។ នេះមិនមែន ជាដំណើរការសាមញ្ញនៃការវិនិយោគ និងដោយគ្រាន់តែរង់ ចាំលើផលចំណេញដែលនឹងកើនឡើងនោះទេ។ជំហានដំបូងគឺការស្រាវជ្រាវ។ ប្រសិនបើការទិញអចលនទ្រព្យអាជីវកម្មគឺជាគំនិតថ្មីមួយចំពោះអ្នក នោះអ្នកត្រូវ​និយាយ ជាមួយម្ចាស់ជំនួញទទួលបានជោគជ័យ និងអ្នកជំនាញនៅ ក្នុងវិស័យនេះ។ ទាំងនេះអាចជាចំណុចចាប់ ផ្តើមដ៏ល្អបំផុតមួយ។នៅពេលដែលអ្នកដឹងថាអ្នកចង់ទិញអចលនទ្រព្យប្រភេទមួយណាហើយ អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀត ឲ្យកាន់តែ ជាក់លាក់លើអចលនទ្រព្យនោះ។ ការស្រាវជ្រាវនេះ ទាក់ទងទៅនឹងការរំពឹងទុក្នុងរយៈពេលខ្លី និងរយៈវែងនៃអនាគត អចលនទ្រព្យអាជីវកម្មនោះ ការផ្គត់ផ្គង់ទីផ្សារនាពេលបច្ចុប្បន្ន និងតម្រូវការរបស់អាជីវកម្មរួមជាមួយ ការជួលអ្នក ជំនាញឲ្យជួយអ្នកផងដែរ ដើម្បីធានាថាអ្នកបានពិចារណាបានគ្រប់ជ្រុងជ្រោយទាំងអស់។ឧទាហរណ៍សាមញ្ញមួយគឺ ប្រសិនបើអ្នកចង់ទិញ ឬជួលអាជីវកម្មសណ្ឋាគារ។ អ្នកគួរពិចារណាលើកត្តាមួយចំនួន ដូចជា៖ ពិនិត្យមើលកេរ្ដិ៍ឈ្មោះរបស់សណ្ឋាគារ (brand name) ប្រតិបត្តិករសណ្ឋាគារ រយៈពេលនៃប្រតិបត្តិការ​ ចំណាយ ប្រចាំខែក្នុងពេលបច្ចុប្បន្ន ការកំណត់តម្លៃបន្ទប់ និងប្រាក់ចំណេញជាមធ្យមក្នុងរយៈពេលបីឆ្នាំចុងក្រោយ ។ត្រង់ចំណុចនេះអ្នកត្រូវធ្វើការវិភាគឲ្យបានត្រឹមត្រូវ ដើម្បីព្យាករណ៍ពីអត្រានៃភ្ញៀវដែលអាចមាន ការពង្រឹងគុណ ភាពសេវាកម្ម និងសក្តានុពលនៃការវិនិយោគរបស់អ្នកក្នុង រយៈពេលវែង។សូមរង់ចាំអានអត្ថបទភាគទី២ របស់យើងសប្តាហ៍ក្រោយ ដែលនឹងពិភាក្សាបន្ថែមទៀតពីការកំណត់អាជីវកម្មសមស្រប មួយសម្រាប់អ្នក តួនាទីដែលភ្នាក់ងារអចលនទ្រព្យ និង ភាពចាំបាច់នៃមេធាវីនៅក្នុងដំណើរការនេះ!មានចំណងចង់ទិញអចលនទ្រព្យប្រភេទអាជីវកម្មមែនទេ? សូមពិនិត្យមើលអាជីវកម្មថ្មីៗសម្រាប់លក់នៅលើគេហទំព័រ  Realestate.com.kh!
CREA News Page 2024 KH
គម្រោង​ The Parkway​ សម្ពោធ “ការិយាល័យលក់” ជាផ្លូវការនៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៧
គម្រោង​ The Parkway​ សម្ពោធ “ការិយាល័យលក់” ជាផ្លូវការនៅថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៧
June 6, 2022, 10:52 p.m.
គម្រោង The Parkway នឹងបានបើកសម្ពោធ “ការិយាល័យការលក់” ជាផ្លូវការនៅថ្ងៃទី ថ្ងៃសៅរិ៍ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ  ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងអភិបាលក្រុងភ្នំពេញ។ដៃគូប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ២៥ ក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើននាក់នឹងអញ្ជើញចូលរួមក្នុងពិធីនេះ។ កម្មវិធីសម្ពោធនេះរំពឹងថានឹងទទួលជោគជ័យបំផុតជាមួយគ្នានេះក៏ជាឱកាសអបអរសាទរលើការសហការគ្នារវាងក្រុងហ៊ុន សាងសង់របស់កម្ពុជា Parkway Investment Co., Ltd និងក្រុមហ៊ុនសាងសង់ចិន Nantong City Daxin Enginnering (Cambodia) Co., Ltd។ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញានាំយកមកនូវខុនដូលក្ខណៈទំនើបបែប​ពាណិជ្ជកម្ម​​​​ចម្រុះ ដែល​​​​​ស្ថិតនៅក្នុងតំបន់ទួលគោក​​ដែលជាតំបន់មានភាពពេញនិយម។គម្រោង The Parkway មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧៣ នៅតំបន់ទួលគោកដ៏មានសក្តានុពលបំផុតដែលនៅជិតទៅនឹងទីតាំងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងតំបន់សំខាន់ៗដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងផ្សារទំនើបអ៊ីអនទី២ និងអាកាសយានដ្ឋាន។គម្រោងអភិវឌ្ឍន៍នេះ​គឺមានអគារចំនួន៣ផ្សេងគ្នា​ដែលអគារទី១មានកម្ពស់៣៦​ជាន់ និងអគារទី២មាន២៦ជាន់​អគារទី៣មាន៣០ជាន់។ ​ គម្រោងទាំងមូលនឹងមានខុនដូទំនើបសរុបចំនួន១,៥០០ យូនីតដែលក្នុងយូនីតនីមួយៗមានទំហំចាប់ពី៤៥​ម៉ែត្រការ៉េទៅ១៣៥ម៉ែត្រការ៉េ។គម្រោងអភិវឌ្ឍន៍របស់ Parkway Investment Co., Ltd ជោគជ័យកន្លងបានទទួលជោគជ័យ និងតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក។​ គម្រោងទាំងនោះមានដូចជា គម្រោងបុរី Borey Rith និងគម្រោង Parkway Square ដែលបានធ្វើឲ្យក្រុមហ៊ុនកាន់តែមានកេរ្តិ៍ឈ្មោះនៅអន្តរជាតិ។ យើងជឿជាក់ថា​ពិធីសម្ពោធ​​ការិយាល័យលក់នេះនឹង​ទាក់ទាញអ្នកវិនិយោគជាច្រើននាក់បន្ថែម ទៀតមកស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ The Parkway។ស្វែងរកគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh ចំណាយពេល២នាទីធ្វើការបំពេញមតិដើម្បីមានឱកាសឈ្នះរង្វាន់  IPhone 8
ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)
ស្វែងយល់ពីដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ២)
June 7, 2022, 5:08 a.m.
នៅពេលដែលអ្នកទិញអចលនទ្រព្យ ឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់ កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថា អចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដើម្បីធានាថា ការផ្ទេរ កម្មសិទ្ធិដីធ្លី បញ្ចប់ត្រឹមត្រូវ ក្នុងនោះមានជំហានជាក់លាក់មួយចំនួន ដែលអ្នកត្រូវដឹង​ហើយក៏មានឯកសារចាំបាច់ព្រមទាំងការពិភាក្សាជាមួយនឹងភ្នាក់ងារ ដែលពាក់ព័ន្ធ។ មានប្រាំពីរ ជំហានក្នុង ដំណើរនៃការផ្ទេរប្លង់ដី ដែលអ្នកគួរស្វែងយល់។ យើងបានបង្ហាញពីបួនជំហានដំបូង កាលពីសប្ដាហ៍មុន សប្តាហ៍នេះ យើងនឹង បង្ហាញពីបីជំហានចុង ក្រោយ។  ខាងក្រោមនេះគឺជាជំហានចាំបាច់ចុងក្រោយក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។  Realestate.com.kh នឹងផ្តល់ឱ្យអ្នកនូវការណែ នាំច្បាស់លាស់អំពីកាតព្វកិច្ចពន្ធ ការទទួលខុសត្រូវរបស់រដ្ឋ និងរយៈពេលដើម្បីបញ្ចប់ ដំណើរការផ្ទេរប្លង់កម្មសិទ្ធិនេះ។ជំហានទី ៥ - បង់ពន្ធលើការផ្ទេរកម្មសិទ្ធិ:ពន្ធលើការផ្ទេរប្លង់កម្មសិទ្ធិគឺ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យសរុប ដែលត្រូវបានបង់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានពន្ធដារ។ បន្ទាប់មកវិក័យប័ត្រត្រូវបាន ចេញជូន ដើម្បីបញ្ជាក់ថាពន្ធនៃការផ្ទេរ អចលនទ្រព្យត្រូវបាន បង់រួចរាល់។ទោះជាយ៉ាងណានៅទីក្រុងភ្នំពេញពន្ធនេះមិនត្រូវបានកំណត់ដោយផ្អែកលើតម្លៃជាក់ស្តែងនៃអចលនទ្រព្យនោះទេ។ ប៉ុន្តែត្រូវកំណត់តាមតារាងតម្លៃអចលនទ្រព្យដែលកំណត់ ដោយសាលារាជធានីភ្នំពេញ។ ការវាយតម្លៃដែល ធ្វើឡើងដោយ សាលារាជធានីភ្នំពេញផ្អែកលើកត្តានានាដូចជា៖ ទំហំ ទីតាំង មុខងារនៃ អចលនទ្រព្យ សក្តានុពលនៃការប្រើ ប្រាស់ និងកត្តាដទៃទៀត។និយាយជាសាមញ្ញ ពន្ធលើការផ្ទេរអចលនទ្រព្យមិនផ្អែកលើតម្លៃពិតប្រាកដនៃដីដែលត្រូវលក់នោះទេ  ជាធម្មតា ករណីនេះត្រូវពឹងផ្អែកលើតម្លៃ ដែលបានកំណត់ដោយសាលា ក្រុងភ្នំពេញដែលអាចមានកម្រិតខ្ពស់ជាងអត្រាពន្ធ នៅតាមបណ្តាខេត្តផ្សេងទៀត។ប្រសិនបើដីមានទំហំលើសពី ១,២០០ ម៉ែត្រការ៉េ នោះទំហំដីដែលលើសនឹងត្រូវបង់ពន្ធដោយកំណត់ទៅតាម ប្រភេទពន្ធនៃដីដែលមិនបានប្រើប្រាស់(unused land tax)។ សម្រាប់ដីមានទំហំតិចជាង ១,២០០ ម៉ែត្រការ៉េ មិនអាចអនុវត្តន៍តាមប្រភេទពន្ធលើដីដែលមិនប្រើប្រាស់នោះទេ។ រយៈពេលសម្រាប់អគ្គនាយកដ្ឋានពន្ធដារដើម្បី បញ្ចប់ការ គណនាពន្ធលើពន្ធនៃការផ្ទេរនេះនឹងអាស្រ័យលើទីតាំងដី និងទំហំរបស់វា។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ អគ្គនាយកដ្ឋានពន្ធដាររយៈពេលនៃការបញ្ចប់ដំណើរការ៖  ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល១ថ្ងៃ។ជំហានទី៦៖ មកនាយកដ្ឋានសូរិយោដីដើម្បីបញ្ចប់ដំណើរការបំពេញសំណុំបែបបទ៖បន្ទាប់ពីបង់ពន្ធទាំងអស់រួចរាល់ ភាគីទាំងពីរអាចត្រឡប់ទៅការិយាល័យសូរិយោដីស្រុក និងផ្តិតមេដៃ ឬចុះហត្ថ លេខាលើទម្រង់បែបបទរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការទិញ​ ឬលក់អចលនទ្រព្យដែលបានបំពេញដោយមន្ត្រីរបស់ក្រសួងរៀបចំគ្រប់គ្រងដែនដី ។ការចុះហត្ថលេខា ឬផ្តិតមេដៃត្រូវតែមានសាក្សីទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ ដែលក៏នឹងត្រូវ ផ្តល់ស្នាមមេដៃផងដែរ។ នីតិវិធីទាំងនេះគឺពឹងផ្អែកលើមូលដ្ឋាន នៃច្បាប់ភូមិបាល​មាត្រា ៦៥, ២៤៤ និង ២៤៥ ច្បាប់ភូមិបាលមាត្រា៦៩ គឺរារាំងការផ្ទេរកម្មសិទ្ធិប្រសិនបើមិនបានបង់ពន្ធដែលចាំបាច់សម្រាប់អចលនទ្រព្យណាមួួយ។ ឯកសារដែលបានផ្តល់ជូនគួរមានបង្កាន់ដៃបង់ពន្ធលើការផ្ទេរអចលនទ្រព្យ។ (ដូចមានក្នុងជំហានទី៥) ។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ៖   ដំណើរការនេះគួរត្រូវចំណាយពេលប្រហែល៥ថ្ងៃ។ជំហានទី៧ ៖ ទទួលបានប្លង់កម្មសិទ្ធិ៖ទទួលប័ណ្ណកម្មសិទ្ធិពីនាយកដ្ឋានសូរិយោដី៖ ការិយាល័យសូរិយោដីខណ្ឌ ឬស្រុកបានបញ្ជូន "ឯកសារផ្ទេរ កម្មសិទ្ធិ" ទាំងអស់ទៅនាយកដ្ឋានសូរិយោដី ដែលជាអ្នកចេញវិញ្ញាបន ប័ត្រចុងក្រោយសម្រាប់ឈ្មោះម្ចាស់ថ្មីក្នុង ប្លង់កម្មសិទ្ធិ។​ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ នាយកដ្ឋានសូរិយោដីរយៈពេលនៃការបញ្ចប់ដំណើរការ៖  ត្រូវចំណាយពេលពី ១ ទៅ ២ សប្តាហ៍។ នីតិវិធីចុងក្រោយនៅក្នុង ការប្រតិបត្តិអាចចំណាយពេលច្រើនសប្តាហ៍ អាស្រ័យលើការធ្វើការងារ របស់មន្រ្តីដីធ្លី និងភាគីពាក់ព័ន្ធ។​ក្នុងរយៈពេលពីរសប្តាហ៍នេះយើងបានសិក្សាស្វែងយល់ពីជំហានទាំង៧ក្នុងការផ្ទេរកម្មសិទ្ធិ។ នេះហាក់ដូចជា ដំណើរការដ៏ស្មុកស្មាញដោយសារតែមានស្ថាប័នរដ្ឋជាច្រើនបានពាក់ ព័ន្ធក្នុងដំណើរការនេះ។ ទោះជាយ៉ាងណា ជាលទ្ធផលគឺប័ណ្ណកម្មសិទិ្ធនោះគឺមានទាំងសុវត្ថិភាព និងភាពស្របច្បាប់ ដែលអាចបង្ការជម្លោះនៅថ្ងៃអនាគត។ លំនៅដ្ឋានថ្មីរបស់អ្នក គឺជាទ្រព្យដ៏ធំបំផុតមួយរបស់អ្នក ដូច្នេះការអនុវត្តន៍តាមនីតិវិធីត្រឹមត្រូវ គឺជាចំណុចសំខាន់ សម្រាប់ភាពរីករាយនាពេលអនាគតរបស់អ្នក។ស្វែងរកអចលនទ្រព្យនៅ Realestate.com.kh នៅថ្ងៃនេះ ឬមិនបានអានអត្ថបទភាគទី១? អាននៅទីនេះ!
ហេតុអ្វីជនបរទេសបង្កើតក្រុមហ៊ុនកាន់កាប់ដី Landholding Company នៅកម្ពុជា?
ហេតុអ្វីជនបរទេសបង្កើតក្រុមហ៊ុនកាន់កាប់ដី Landholding Company នៅកម្ពុជា?
June 7, 2022, 3:10 a.m.
Property Reviews
តាមរយៈកំណែទម្រង់ច្បាប់ជាច្រើន និងភាពច្បាស់លាស់នៅក្នុងប្រព័ន្ធផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី យន្តការដែលជនបរទេសអាចកាន់កាប់លើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពេល បច្ចុប្បន្ននេះគឺមាន ច្រើនទម្រង់។ ភាពជាម្ចាស់កម្មសិទ្ធលើអគារសហកម្មសិទ្ធិ (ជាទូទៅត្រូវបានគេស្គាល់ថាជា "ប្លង់កម្មសិទ្ធិរួម") គឺជាវិធីស្របច្បាប់ដំបូងគេដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិកាន់កាប់លើអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយប្លង់កម្មសិទ្ធិរួមគឺជាប្រភេទទម្រង់កម្មសិទ្ធិកាន់កាប់មានកម្រិតលើយូនីតនៃលំនៅដ្ឋានរួមជាមួយនឹងព្រំដែននៃសិទ្ធិផ្សេងៗទៀត ដូច្នេះសម្រាប់វិនិយោគិនបរទេសដែលមានបំណងចង់អភិវឌ្ឍន៍ក្នុងទ្រង់ទ្រាយធំ ពួកគេមានសិទ្ធិក្នុងការកាន់កាប់លើអចលនទ្រព្យរួម និងដី។យន្ដការមួយដែលអាចប្រើក្នុងការទិញអចលនទ្រព្យគឺជាការបង្កើតក្រុមហ៊ុនដែលមានសិទ្ធិគ្រប់គ្រងលើដីធ្លី (land holding company)។ នេះគឺជាក្រុមហ៊ុនសាជីវកម្មទទួលខុសត្រូវមានកម្រិត (limited liability  company​​​) ដែលបានចែងនៅក្នុងច្បាប់កម្ពុជាថាជនជាតិខ្មែរអាចកាន់កាប់លើអចលនទ្រព្យជំនួសជនបរទេសបាន។ កត្តាសំខាន់បំផុតក្នុងការបង្កើតក្រុមហ៊ុនដីធ្លីស្របច្បាប់មួយគឺ ៥១% នៃក្រុមហ៊ុននេះត្រូវតែជាកម្មសិទ្ធិរបស់ជនជាតិកម្ពុជា។ ទោះជាយ៉ាងណាបើទោះបីជានៅលើក្រដាសបញ្ជាក់ថាភាគីកម្ពុជានឹងកាន់ភាគហ៊ុនភាគច្រើនក៏ដោយក៏កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុននៃភាគីទាំងពីរត្រូវរៀបចំឡើងក្នុងរបៀបមួយដែលភាគីបរទេសនឹងកាន់កាប់ព្រមទាំងគ្រប់គ្រងលើរាល់ការសម្រេច របស់ក្រុមហ៊ុន។.តម្រូវការចាំបាច់សម្រាប់ភាពជាម្ចាស់ភាគច្រើនដោយជនជាតិខ្មែរហើយអត្ថប្រយោជន៍ជាបន្តបន្ទាប់នៅពេលក្រុមហ៊ុនបានបង្កើតឡើងដោយស្របច្បាប់គឺត្រូវបានចែងនៅក្នុងច្បាប់របស់ក្រុមហ៊ុន។ យោងទៅតាមច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (ជំពូក៦ មាត្រា១៦​)៖ "នីតិបុគ្គលដែលកាន់កាប់ភាគហ៊ុនរ​​បស់ក្រុមហ៊ុនច្រើនជាង ៥១% ត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ"។ អត្ថប្រយោជន៍ដែលមានគឺត្រូវកំណត់ថា "ការប្រើប្រាស់ដីត្រូវបានអនុញ្ញាតឱ្យវិនិយោគិនរួមមាន៖ ការសម្បទានការជួលរយៈពេលខ្លីការជួលរយៈពេលវែងដែលអាចបន្តឡើងវិញបានដោយអនុលោមទៅតាមបញ្ញត្តិច្បាប់ភូមិបាល។អត្ថប្រយោជន៍ទាំងនេះត្រូវបានផ្តល់ឱ្យដោយច្បាប់តាមរយៈរចនាសម្ព័ន្ធនេះដែលលើសពីយន្តការនៃការគ្រប់គ្រងអចលនទ្រព្យផ្សេងទៀតរបស់ជនបរទេស ហើយរចនាសម្ព័ន្ធនេះត្រូវបានទទួលស្គាល់ដោយស្របច្បាប់។ ទាក់ទងនឹងដំណើរការចុះបញ្ជីសម្រាប់បង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លី លោក Grant Fitzgerald នាយកចាត់ចែងទូទៅនៃក្រុមហ៊ុន​ IPS Cambodia បានមានប្រសាសន៍ថា “វិធីសាមញ្ញបំផុតក្នុងការបង្កើតក្រុមហ៊ុនគាន់កាប់ដីគឺតាមរយៈមេធាវីដែលជាអ្នកទទួលខុសត្រូវក្នុងការរៀបចំឯកសារច្បាប់ទាំងអស់ដែលតម្រូវឲ្យមាន។”លោក Fitzgerald បានបញ្ជាក់បន្ថែមដោយលោកជឿជាក់ថានៅក្នុងដំណើរការបង្កើតក្រុមហ៊ុនត្រូវមាន៤ជំហានសំខាន់ៗដូចជា៖ជំហានទី១៖ ភាគីបរទេសត្រូវមានដៃគូកម្ពុជាដែលអាចទុកចិត្តបានម្នាក់។ជំហានទី ២៖ ដំណើរការស្នើសុំដាក់ពាក់សម្រាប់ការបង្កើតក្រុមហ៊ុនដែលគ្រប់គ្រងដីធ្វើឡើងដោយមានការពិគ្រោះយោបល់ផ្នែកច្បាប់ដែលចាំបាច់។ជំហានទី៣៖ ភាគីទាំងសងខាងចាំបាច់ត្រូវបង្កើតបទបញ្ញត្តិសម្រាប់ក្រុមហ៊ុន។ បទបញ្ញត្តិនេះបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកភាគីដែលបានកំណត់យ៉ាងច្បាស់។ជំហានទី ៤៖ បន្ទាប់មកភាគីទាំងពីរអាចទទួលបានអាជ្ញាប័ណ្ឌក្រុមហ៊ុន។​លោក Fitzgerald បានពន្យល់ថាបទបញ្ញត្តិសម្រាប់ក្រុមហ៊ុនគឺជាឯកសារសំខាន់បំផុតនៅក្នុងដំណើរការបង្កើតក្រុមហ៊ុនហើយលោកថា "វាគឺជាដំណើរការតាក់តែងច្បាប់ដ៏ស្មុគស្មាញមួយពីព្រោះវាត្រូវបញ្ជាក់ពីព័ត៌មានលម្អិតអំពីភាគហ៊ុនសិទ្ធិក្នុងការសម្រេចចិត្ត និងកាតព្វកិច្ចផ្សេងៗទៀតរវាងម្ចាស់ភាគហ៊ុនកម្ពុជា និងម្ចាស់ភាគហ៊ុនបរទេស។ នេះជាមូលហេតុចម្បងដែលត្រូវមានមេធាវីល្អម្នាក់ដើម្បីធ្វើការពិគ្រោះយោបល់ក្នុងដំណើរការនេះ។”"ជាទូទៅច្បាប់បានបញ្ជាក់ពីភាគរយនៃភាពជាម្ចាស់ និងបែងចែកភាគហ៊ុនជាពីរប្រភេទដែលប្រភេទនីមួយៗមានសិទ្ធិគ្រប់គ្រងខុសៗគ្នា។ ការកំណត់បែបនេះគឺដើម្បីធានាថាភាគីបរទេសត្រូវបានផ្តល់ "សិទ្ធិពិសេស" ដើម្បីធ្វើការសម្រេចចិត្តលើដីធ្លី។ "លោក Fitzgerald បានបន្ថែមថា "រយៈពេលនៃការរៀបចំបង្កើតក្រុមហ៊ុនកាន់កាប់ដីធ្លីអាចចំណាយពេលពី ២ ទៅ ៣ ខែ និងចំណាយអស់ពី ៣,០០០ ទៅ ១០,០០០ ដុល្លារ ឬលើសពីនេះអាស្រ័យលើថាតើអ្នកជួលមេធាវីក្នុងស្រុក ឬអន្តរជាតិ"។បានកាន់កាប់ក្រុមហ៊ុនដែលកាន់កាប់លើដីនៅក្នុងប្រទេសកម្ពុជា លោក Dana Taylo បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជាតាំងពីឆ្នាំ ២០០៩ និងជាម្ចាស់ក្រុមហ៊ុនចំនួនពីរគឺក្រុមហ៊ុន Brocon ជាក្រុមហ៊ុនធំដែលរួមគ្រប់គ្រងដី និងគេហទំព័រអចលនទ្រព្យ www.orome.asia ​។លោក Taylor បាននិយាយថា "ខ្ញុំបានទិញក្រុមហ៊ុនដែលមានស្រាប់ហើយចំណាយពេលប្រហែល៦ខែដើម្បីបញ្ចប់ដំណើរការទាំងអស់ហើយក្រុមហ៊ុនបានផ្ទេរពីម្ចាស់មុន"។ លោក Taylor បានប៉ាន់ប្រមាណថាគាត់បានចំណាយប្រហែល ៨,០០០ ដុល្លារ នៅក្នុងដំណើរការផ្ទេរកម្មសិទ្ធិទាំងមូល។លោក Taylor បានបង្ហាញពីផលប្រយោជន៍ជាច្រើននៃការកាន់កាប់ក្រុមហ៊ុនគ្រប់គ្រងដីធ្លីដែលជាអាទិផ្តល់លទ្ធភាពក្នុងការទិញដី និងអចលនទ្រព្យផ្សេងទៀតជាមួយ​នឹងប្លង់រឹង។ ទោះជាយ៉ាងណាជាមួយនឹងការធ្វើកំណែទម្រង់របស់ក្រសួងនាពេលថ្មីៗនេះពាក់ព័ន្ធនឹងច្បាប់ពន្ធ លោក Taylor ជឿជាក់ថាការបង្កើតក្រុមហ៊ុនដីធ្លីអាចនឹងកាន់តែស្មុគស្មាញប៉ុន្តែលោកជឿជាក់ថាវានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេជាពិសេសសម្រាប់ក្រុមហ៊ុនខ្នាតធំ។នៅទីបំផុតការកាន់កាប់អចលនទ្រព្យតាមរយៈការបង្កើតក្រុមហ៊ុនគ្រប់គ្រង់ដីគឺជាមធ្យោបាយសុវត្ថិភាពបំផុតក្នុងការទិញអចលនទ្រព្យបើប្រៀបធៀបទៅនឹងយន្តការវិនិយោគអចលនទ្រព្យផ្សេងៗទៀត ដោយសារតែវាមានឯកសារបញ្ជាក់ ការចូលរួមរពីមេធាវី និងត្រូវបានទទួលស្គាល់ដោយច្បាប់។ ដរាបណាភាគីកម្ពុជា និងបរទេសមានមានការទុកចិត្តគ្នាទៅវិញទៅមក និងអនុវត្តតាមនីតិវិធីច្បាស់លាស់ប្រកបដោយតម្លាភាព នោះការបង្កើតក្រុមហ៊ុនគ្រប់គ្រងដីគឺវិធីមួយដែលជាផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ស្វែងរកអចលនទ្រព្យសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅលើ Realestate.com.kh នៅថ្ងៃនេះ - ឬសិក្សាពីព័ត៌មានអចលនទ្រព្យថ្មីៗបំផុតនៅកម្ពុជា។
ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង
ទន្លេបាសាក់នឹងក្លាយជាតំបន់មានសក្តានុពលបន្ទាប់ពីបឹងកេងកង
June 6, 2022, 5:03 p.m.
មានទីតាំងស្ថិតនៅលើច្រាំងទន្លេខាងលិចនៃទន្លេបាសាក់និងជាប់នឹងសង្កាត់បឹងកេងកង១. សង្កាត់ទន្លេបាសាក់ស្ថិតនៅក្នុងខណ្ឌចំការមនមានភាពល្បីល្បាញដោយសារមានហេដ្ឋារចនាសម្ព័ន្ធទំនើបនិងការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះក្នុងរាជធានីភ្នំពេញសម្បូរបែប។ទន្លេបាសាក់ផ្តល់ភាពងាយស្រួលដល់ការតភ្ជាប់ទៅរាជធានីភ្នំពេញតាមរយៈផ្លូវធំដោយខាងជើងជាប់នឹងមហាវិថីព្រះសីហនុនិងខាងលិចជាប់នឹងមហាវិថីព្រះនរោត្តម។ ចាប់តាំងពីដើមឆ្នាំ ២០១៥ ទន្លេបាសាក់ត្រូវបានដឹងថាមានការរីកចម្រើននៃការអភិវឌ្ឍន៍ជាមួយគម្រោងធំៗដូចជា៖ ផ្សារទំនើបអ៊ីអនម៉ល១ សណ្ឋាគារ Habitat Condominium សណ្ឋាគារ Toyoko Inn និងគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak និង គម្រោង DI Riviera ។ ទាំងនេះគឺគ្រាន់តែជាការរៀបរាប់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលធ្វើឲ្យតំបន់ នេះកាន់តែរីកចម្រើនទៅមុខ។គម្រោងចុងក្រោយបំផុតនៅក្នុងតំបន់នេះមានដូចជា៖ ណាហ្គា ២ ដែលជាសណ្ឋាគារ និងកន្លែងកំសាន្តដ៏ធំ គម្រោងអគារភ្លោះដែលមានកំពស់១៣៣ជាន់ ដែលគិតជាទឹកប្រាក់វិនិយោគ២ពាន់លានដុល្លារដែលជាគម្រោងរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង។ តំបន់នេះបានក្លាយជាគោលដៅនៃការវិនិយោគគម្រោងធំជាច្រើន។ទន្លេបាសាក់ជាតំបន់មានសក្តានុពលមួយនៅក្នុងក្រុងដូចនេះហើយបានជាធ្វើឲ្យអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុទិដ្ឋិនិយមថាតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះបើធៀបជាមួួយនឹងម៉ារីណាប៊េនៅប្រទេសសិង្ហបុរី។លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុន NC Max World បានមាន ប្រសាសន៍ថា៖ “ទន្លេបាសាក់បានកំពុងតែបញ្ចេញនូវសក្តានុពលរបស់ខ្លួនដោយមានវត្តមានគម្រោងអភិវឌ្ឍន៍ចម្រុះធំជាច្រើនបានមកកាន់ទីនេះ។”"ទន្លេបាសាក់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងជាមួយនឹងវត្តមានគម្រោងយក្សជាច្រើនហេតុនេះហើយបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះមានការកើនឡើងកាន់តែខ្ពស់។ ដូច្នេះនាពេលអនាគតរបស់តំបន់នេះនឹងមានការរីកចម្រើនយ៉ាងខ្លាំង។ លោក Hamilton បានបន្ថែមថា "តម្លៃដីនៅជុំវិញកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នទំនងជានឹងកើនឡើងយ៉ាងឆាប់រហ័សនាពេលអនាគត។"លោកមានសុទិដ្ឋិនិយមថាទន្លេបាសាក់ទំនងជានឹងក្លាយទៅជាម៉ារីណាប៊េទីពីរនៅថ្ងៃអនាគតដោយសារគម្រោងថ្មីៗនិងគម្រោងធំៗបានប្រមូលផ្តុំគ្នានៅទីនេះ។ គម្រោងដ៏ធំបំផុតគឺ DI Riviera ដែលគិតជាទឹកប្រាក់វិនិយោគប្រមាណ ៧០០​លានដុល្លារដែលមានទីតាំងស្ថិតនៅកោះពេជ្រដែលសំណង់អគារមានលក្ខណៈស្រដៀងនឹងអគារម៉ារីណាប៊េ។លោក ហេង វឌ្ឍនា អគ្គនាយកក្រុមហ៊ុន Century21 Golden Realty បានមានប្រសាសន៍ថា “ទន្លេបាសាក់គឺជាតំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់អ្នកអភិវឌ្ឍន៍ធំៗដែលចង់បានគម្រោងអភិវឌ្ឍន៍របស់ពួកគេទទួលបានភាពជោគជ័យព្រោះតំបន់នេះនៅតែមានដីទំនេរធំៗជាច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍។”វាជាកន្លែងដ៏ល្អសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាវីឡានិងគម្រោងខុនដូ។​"ទន្លេបាសាក់បច្ចុប្បន្នមានភាពទាក់ទាញដល់អ្នកអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគតដោយសារវានៅជិតស្ថិតនៅកណ្តាលទីក្រុងនិងនៅក្បែរមាត់ទន្លេ។ គម្រោងអភិវឌ្ឍន៍ចម្រុះដែលមានឈ្មោះថាThe Bridge និង The Peak ត្រូវបាន គេគ្រោងនឹងបញ្ចប់នៅឆ្នាំ 2018 និងឆ្នាំ 2020 ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់។ថ្មីៗនេះក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings បានទិញដីទំហំ ១,២០០ ម៉ែត្រការ៉េក្នុងសង្កាត់បឹងទន្លេសាបរាជធានីភ្នំពេញក្នុងតម្លៃ ៦លានដុល្លារដើម្បី សាងសង់ស្នាក់ការបង្ហាញផ្ទះគំរូសម្រាប់គម្រោងThe Peak។តំបន់ទន្លេបាសាក់ត្រូវបានគេចាត់ទុកថាជាទីតាំងល្អបំផុតបន្ទាប់ពីបឹងកេងកងដែលអំណោយផលសម្រាប់ការរស់នៅនិងធ្វើអាជីវកម្មសម្រាប់ជនបរទេសក្រុមហ៊ុន និងអង្គការផ្សេងៗ។ តំបន់នេះផ្តល់ជូននូវសន្តិសុខខ្ពស់ក៏ដូចជាមានហេដ្ឋារចនាសម្ព័ន្ធល្អដែលសមស្របសម្រាប់អ្នកមានជីវភាពមធ្យម និងខ្ពស់ក៏ដូចជាជនបរទេស។លោកស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុនឃីលរៀលអ៊ីស្ទេតបានមានប្រសាសន៍ថា៖  "ផ្នែកដ៏ល្អបំផុតនៃទន្លេបាសាក់គឺស្ថិតនៅកោះពេជ្រនិងផ្សារទំនើបអ៊ីអ៊នម៉ល។ ដែលនៅក្នុងនេះតម្លៃដីអាចមានតម្លៃចាប់ពី៣,៥០០ ដុល្លារទៅ៤,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េខណៈនៅតំបន់ដែលខ្លះតម្លៃទាបជាងនេះអាចមានចាប់ពី២,០០០ ទៅ៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងតំបន់ទន្លេបាសាក់តាមរយៈ Realestate.com.kh
ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ
ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa នឹងវិនិយោគប្រាក់៧០លានដុល្លារសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅខណ្ឌសែនសុខ
June 6, 2022, 5:03 p.m.
បន្ទាប់ពីទទួលបានសិទ្ធិសាងសង់អគារកម្ពស់២១ជាន់ ដែលចំណាយប្រាក់អស់៨០លានដុល្លារនៅលើអតីតអគារប៊ូឌីញរួចមក ក្រុមហ៊ុនសាងសង់ជប៉ុន Arakawa គ្រោងនឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយកន្លែងទៀត ដែលគិតជាទឹកប្រាក់មានតម្លៃ ៧០ លានដុល្លារ មានទីតាំងនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។យោងតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ក្រុមហ៊ុន Arakawa នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងរបស់ខ្លួននៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឆាប់ៗខាងមុខនេះ។សាងសង់លើផ្ទៃដី​ ១៣ ៦៨០ ម៉ែត្រការ៉េ គម្រោងមួយនេះនឹងមានលំនៅដ្ឋាន ២០០០ បន្ទប់ ហើយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលដំបូងមាន ១០ អគារ និង៥ប្លុកដោយប្លុកនីមួយៗ មាន២អគារ ដែលមានកម្ពស់ពី ១៩ ទៅ ២៣ ជាន់។ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងព្រាងគោលនយោបាយជម្រុញឱ្យមានគម្រោងលំនៅដ្ឋានតម្លៃទាបកាន់តែច្រើនក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដូចជា WorldBridge Land និង B & BM Development បានចាប់ផ្ដើមគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួនរួចស្រេចហើយនៅខេត្តកណ្ដាលក្រោមគោលនយោបាយលំនៅដ្ឋានជាតិ។ក្នុងឱកាសនៃវេទិកាលំនៅដ្ឋានថ្នាក់ជាតិធ្វើនៅខែមិថុនាឆ្នាំ២០១៧ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថាក្រសួងកំពុងតែផ្ដោតការយកចិត្តទុកដាក់ស្វែងរកមធ្យោបាយផ្ដល់លំនៅដ្ឋានសមរម្យជូនដល់ប្រជាពលរដ្ឋចំណូលទាបនៅទូទាំងប្រទេសដើម្បីអាចមានលំនៅដ្ឋានប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពថ្លៃថ្លូរ។ក្រសួងរៀបចំដែនដីកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីកំណត់តម្លៃលំនៅដ្ឋានសមរម្យ និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតិកម្មដើម្បីជម្រុញឱ្យវិស័យឯកជនធ្វើការរួមគ្នាដើម្បីសម្រេចបានគោលដៅនេះ នេះបើយោងតាមលោក រដ្ឋមន្រ្តី ជា សុផារ៉ា។ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដារ និងនិយតកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍ច្រើនថែមទៀតទំនងជានឹងវិនិយោគលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅប្រទេសកម្ពុជា ដែលនៅទីបំផុតអាចនឹងឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានថ្មីប្រមាណ ៥៥ ០០០ ខ្នងក្នុងមួយឆ្នាំ។សូមតាមដានព័ត៌មានអចលនទ្រព្យថ្មីៗនៅលើគេហទំព័រ Realestate.com.kh
ដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)
ដំណើរការនៃការផ្ទេរប្លង់កម្មសិទ្ធិដីធ្លី (ភាគ១)
June 6, 2022, 5:03 p.m.
នៅពេលដែលអ្នកទិញអចលនទ្រព្យឬដីធ្លីគឺមានសារៈសំខាន់ក្នុងការទទួលបានភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ដើម្បីធានាថាអចលនទ្រព្យនោះមានសុវត្ថិភាពសម្រាប់អ្នក។ ដូចនេះដើម្បីធានាថាការផ្ទេរកម្មសិទ្ធិដីធ្លីត្រឹមត្រូវសូមអានអត្ថបទនេះដែលរៀបរាប់អំពីជំហាននីមួយៗ ឬត្រូវស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ។នៅសប្តាហ៍នេះយើងនឹងស្វែងយល់ពីជំហានចាំបាច់ចំនួនបួនដំបូងដើម្បីធ្វើការផ្ទេរកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh បានផ្តល់ការណែនាំច្បាស់លាស់ពីព័ត៌មានទាក់ទងនឹងឯកសារផ្លូវច្បាប់ជាច្រើនដើម្បីបំពេញតាមលក្ខខណ្ឌឲ្យបានត្រឹមត្រូវក្នុងការផ្ទេរប្លង់កម្មសិទ្ធិដី។ជំហានទី ១៖ ផ្ទៀងផ្ទាត់វិញ្ញាបនប័ត្រជាមួយការិយាល័យសុរិយោដីពាក់ព័ន្ធដំបូងអ្នកទិញត្រូវផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដីធ្លីជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដើម្បីពិនិត្យមើលបំណុលឬផ្ទៀងផ្ទាត់បណ្ណកម្មសិទ្ធិដំណើរការនេះគឺតម្រូវត្រូវតែមានឯកសារដូចខាងក្រោម៖● អ្នកទិញទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដំបូងពីអ្នកលក់ដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់ពិតប្រាកដ● អ្នកទិញនឹងផ្ទៀងផ្ទាត់វិញ្ញាបនបត្រកម្មសិទ្ធិជាមួយការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់● ការិយាល័យសុរិយោដីនឹងជូនដំណឹងដល់អ្នកទិញប្រសិនបើអចលនទ្រព្យនេះជាប់បំណុល (វត្ថុបញ្ចាំ) ឬជាប់ បណ្តឹងផ្សេងៗ។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហានទី១នេះអាចត្រូវចំណាយពេលប្រហែល ១០ថ្ងៃ (ចំណែកឯដំណើរការនៃជំហានទី ២ និងទី៣អាចមានរយៈពេលដំណើរការដូចគ្នាដែរដើម្បីបញ្ចប់វា)ជំហានទី ២៖ ទទួលព័ត៌មានលំម្អិតអំពីអចលនទ្រព្យបន្ទាប់មកអ្នកទិញត្រូវតែសាកសួរព័ត៌មានលម្អិតអំពីអចលនទ្រព្យនោះពីមន្ត្រីថ្នាក់ក្រោមនៅឃុំសង្កាត់។ ក្នុងករណីនេះលោកអ្នកត្រូវសាកសួរព័ត៌មាននៅទីតាំងដែលលោកអ្នកទិញអចលនទ្រព្យដើម្បីទទួលបានព័ត៌មានជាក់លាក់មួយ។ លើសពីនេះទៅទៀតការស្វែងរកជាផ្លូវការនូវប័ណ្ណកម្មសិទ្ធគួរតែប្រព្រឹត្តទៅនៅការិយាល័យសុរិយោដីខណ្ឌ/ស្រុក។ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ៖ ក្រុមប្រឹក្សាឃុំ (ការិយាល័យឃុំ / សង្កាត់ដែលពាក់ព័ន្ធ)រយៈពេលនៃការបញ្ចប់ដំណើរការ៖ សម្រាប់ជំហាននេះត្រូវចំណាយពេលប្រហែលជា ១០ ថ្ងៃ (រយៈពេលបញ្ចប់ជំហាននេះវាដំណាលគ្នាជាមួយជំហានទី ១ និងទី ៣)ជំហានទី ៣៖ ទទួលបានវិញ្ញាបនប័ត្រនៃការបញ្ចូលនិងឯកសារផ្លូវការពីអ្នកលក់ប្រសិនបើម្ចាស់ដីជានីតិបុគ្គលអ្នកទិញត្រូវតែមានឯកសារដូចខាងក្រោម៖● ថតចម្លងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ក្រុមហ៊ុន ឬបុគ្គលដែលជាតំណាងក្រុមហ៊ុន● លិខិតបញ្ជាក់ការចុះបញ្ជីក្រុមហ៊ុននិងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម● ឯកសារផ្លូវការដទៃទៀតទាក់ទងនឹងក្រុមហ៊ុនពីអ្នកលក់និងប្រតិបត្តិការរបស់ក្រុមហ៊ុនចាំបាច់ត្រូវផ្ទៀង ផ្ទាត់ភាពត្រឹមត្រូវជាមួយនឹងអត្តសញ្ញាណនៃឈ្មោះក្រុមហ៊ុនដែលមាននៅលើវិញ្ញាប័ណ្ណប័ត្រ។● សិទ្ធិអំណាចមេធាវី●សេចក្តីសម្រេចចិត្តដែលបានចុះហត្ថលេខាដោយក្រុមប្រឹក្សាភិបាលពីក្រុមហ៊ុននោះបានអនុញ្ញាតឱ្យបុគ្គលដែលមានឈ្មោះដាក់លក់ដើម្បីតំណាងឱ្យក្រុមហ៊ុននៅការិយាល័យសុរិយោដី● អំណាចនៃមេធាវីបញ្ជាក់យ៉ាងច្បាស់ថាអ្នកលក់អាចមានសិទ្ធិពេញលេញក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីទៅឱ្យអ្នកទិញ។ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ៖ ក្រសួងពាណិជ្ជកម្មរយៈពេលនៃការបញ្ចប់ដំណើរការ៖  ដំណើរការនេះគួរតែចំណាយពេលប្រហែល ១០ ថ្ងៃ (ជំហានមួយនេះវានឹងកើតឡើងក្នុងពេលដំណាលគ្នាជាមួយជំហានទី ១ និងទី ២)ជំហានទី ៤: ដាក់ពាក្យចុះឈ្មោះនៅការិយាល័យសុរិយោដីនៅពេលដែលអ្នកទិញនិងអ្នកលក់គឺជាបុគ្គលឬក្រុមហ៊ុនមានបំណងបញ្ចប់ប្រតិបត្តិការអចលនទ្រព្យគឺត្រូវទៅជួបការិយាល័យសុរិយោដី ដើម្បីរៀបចំឯកសារនិងចុះហត្ថលេខាលើឯកសារដែលពាក់ព័ន្ធ។សម្រាប់ជំហាននេះតម្រូវឱមានឯកសារសំខាន់ៗដូចជា៖● លក្ខន្តិកៈក្រុមហ៊ុន● វិញ្ញាបនប័ត្រក្រុមហ៊ុន (ដែលទទួលបាននៅជំហានទី ៣)● ឯកសារទាំងពីររបស់មេធាវី (ដែលទទួលបានក្នុងជំហានទី ៣) ។វិញ្ញាបនប័ត្រដើមដែលរៀបចំឡើងដោយអ្នកលក់ត្រូវបង្ហាញទៅការិយាល័យសុរិយោដីនៅពេលចុះហត្ថលេខាលើឯកសារដើម្បីធ្វើការបញ្ចូលឈ្មោះម្ចាស់ថ្មីជាផ្លូវការនៅក្នុងឯកសារ។ភ្នាក់ងាររដ្ឋបាលពាក់ព័ន្ធ៖ ការិយាល័យសុរិយោដី និងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រយៈពេលនៃការបញ្ចប់ដំណើរការ ជំហាននេះអាចនឹងបញ្ចប់ក្នុងចន្លោះពេល ២០ថ្ងៃ និង៣០ថ្ងៃ។ក្នុងនាមជាអ្នកទិញយើងត្រូវប្រាកដថាយើងមានបណ្ណកម្មសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់ ដូចនេះតាមការរៀបរាប់ខាងដើមវាជាការបង្ហាញអំពីដំណាក់មួយចំនួនទាក់ទងនឹងការផ្ទេរកម្មសិទ្ធិពីម្ចាស់ ចាស់ទៅកាន់ម្ចាស់កាន់កាប់ថ្មីមួយ។ សូមតាមដានអត្ថបទភាគ២នៅសប្តាហ៍ក្រោយដើម្បីយល់ដឹងលម្អិតបន្ថែមទៀតសម្រាប់ការផ្ទេរប័ណ្ណកម្មសិទ្ធិ ៕កំពុងស្វែងរកមើលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!
តើអ្នកត្រូវស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតដោយរបៀបណា (ភាគទី២)
តើអ្នកត្រូវស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតដោយរបៀបណា (ភាគទី២)
June 7, 2022, 4:23 a.m.
លក់ ឬជួលអចលនទ្រព្យរបស់លោកអ្នកវាជាប្រតិបត្តិការមួយដែលមានភាពស្មុគស្មាញដូចនេះអ្នកត្រូវការជំនួយដើម្បីអចលនទ្រព្យរបស់លោកអ្នកដំណើរការទៅមុខយ៉ាងរលូន។ កាលពីសប្តាហ៍មុនយើងបានលើកយកវិធីស្វែងរកភ្នាក់ងារអចលនទ្រព្យភាគ១ ដើម្បីជាជំនួយដល់លោកអ្នកដើម្បីស្វែងរកភ្នាក់ងារអចលនទ្រព្យឲ្យបានត្រឹមត្រូវ។ ខាងក្រោមជាអត្ថបទភាគបន្តដើម្បីធ្វើឲ្យការសម្រេចចិត្តរបស់លោកអ្នកធ្វើការបានត្រឹមត្រូវ។Realestate.com.kh បានលើកយកចំណុចសំខាន់ៗបន្តទៀតដើម្បីឲ្យលោកអ្នកស្វែងយល់បន្ថែម!ធ្វើការស្រាវជ្រាវ៖ដោយសារតែការយល់ដឹងពីបរិបទ និងបទពិសោធន៍នៅក្នុងវិស័យនេះភ្នាក់ងារអចលនទ្រព្យដែលអ្នកជ្រើសរើសត្រូវតែអាចឆ្លើយសំនួរមួយចំនួនដែលអាចស្របតាមគោលដៅរបស់អ្នកបាន។ ទោះជាយ៉ាងណាក៏លោកអ្នកត្រូវតែសិក្សាស្វែងយល់អំពីពួកគាត់ផងដែរតួយ៉ាងដូចជាតម្លៃកម្រៃជើងសារដែលលោកអ្នក ត្រូវចំណាយសម្រាប់អចលនទ្រព្យរបស់លោកអ្នក។ឧទាហរណ៍ប្រសិនបើអ្នកលក់អចលនទ្រព្យវាជាការសំខាន់ត្រូវធ្វើការវាយតម្លៃអចលនទ្រព្យដោយធ្វើការប្រៀបធៀបអចលនទ្រព្យរបស់អ្នកទៅនឹងអចលនទ្រព្យរបស់អ្នកជិតខាងដែលស្ថិតនៅក្នុងតំបន់តែមួយ។ យើងអាចនិយាយបានថាគុណភាពអាចខុសគ្នាទៅតាមប្រភេទអចលនទ្រព្យប៉ុន្តែទោះជាយ៉ាងណាតម្លៃក៏មិនអាចខុសគ្នាខ្លាំងពេកដែរ។ភ្នាក់ងារអចលនទ្រព្យល្អគួរផ្តល់ការវិភាគដែលសមស្របនឹងការស្រាវជ្រាវរបស់អ្នកហើយប្រសិនបើមានភាពខុសគ្នាខ្លាំងពេករវាងការស្រាវជ្រាវនិងតម្លៃដែលស្នើឡើងរបស់ពួកគេនោះពួកគេនឹងអាចផ្តល់ឱ្យអ្នកនូវហេតុផលត្រឹមត្រូវសម្រាប់ពន្យល់ទៅកាន់អ្នក។ទាក់ទងនឹងតម្លៃអ្នកនឹងបង់ថ្លៃសេវាទៅកាន់ភ្នាក់ងារអចលនទ្រព្យសម្រាប់សេវាកម្មរបស់ពួកគេ យើងត្រូវសិក្សាអំពីតម្លៃសេវាកម្មឲ្យបានច្បាស់លាស់។ នៅក្នុងដំណាក់កាលមុនពេលចុះកិច្ចសន្យាជាផ្លូវការ ភ្នាក់ងារអចលនទ្រព្យទាំងនោះនឹងគិតតម្លៃមួយ ប៉ុន្តែដូចបានរៀបរាប់ខាងដើមតម្លៃយើងត្រូវតែជជែកគ្នាឲ្យច្បាស់ជាមុនសិនព្រោះថានូវមានតម្លៃបន្ទាប់បន្សំផ្សេងទៀតដែលត្រូវបានបូកបញ្ចូលក្នុង សេវាកម្ម។ រវាងអ្នកលក់ និងអ្នកទិញយើងត្រូវធ្វើការវែកញែកឲ្យច្បាស់ជាមួយនឹងតម្លៃដើម្បីប្រាកដទាំង អស់គ្នាជាមួយតម្លៃសេវាដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង។ធ្វើការសម្រេចចិត្ត៖ជាថ្មីម្តងទៀតវាអាចមានភាពខុសគ្នានៃតម្លៃសេវាកម្មទៅតាមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នាប៉ុន្តែអ្នកត្រូវប្រាកដថាអ្នកទទួលបានតម្លៃល្អបំផុត ហើយដឹងច្បាស់ថាប្រាក់ដែលអ្នកបានបង់ទៅនោះគឺត្រូវបានចំណាយចំគោលដៅ និងប្រកបដោយប្រសិទ្ធិភាព។កិច្ចព្រមព្រៀងដែលសរសេរជាលាយលក្ខណ៍អក្សរគួរបញ្ជាក់ច្បាស់ពីលក្ខខ័ណនិងតួនាទីរបស់ភ្នាក់ងារអចលនៈទ្រព្យ។ អ្នកគួរតែប្រាកដថាអ្នកបានអានកិច្ចព្រមព្រៀងនេះដោយប្រុងប្រយ័ត្នហើយធ្វើការសួរនាំឲ្យ អស់សេចក្តីជាមួយនឹងភ្នាក់ងារដែលអ្នកបានជ្រើសរើសមុននឹងចុះហត្ថលេខា។ កិច្ចព្រមព្រៀងសមស្របមួយគួរមានតម្លៃលក់ឬថ្លៃឈ្នួលប៉ាន់ស្មានកម្រៃជើងសារសរុប (គិតជាប្រាក់រៀលឬដុល្លារ) ថ្លៃឈ្នួលនិងការចំណាយទីផ្សារផ្សេងៗ។ស្ទាប់ស្ទង់សមត្ថភាពរបស់ភ្នាក់ងារអចលនទ្រព្យ៖នៅពេលដែលអ្នកបានចុះកិច្ចព្រមព្រៀងជាផ្លូវការវាជាការសំខាន់ណាស់ដើម្បីតាមដានភ្នាក់ងារដែលអ្នកបានជ្រើសរើសយ៉ាងជិតស្និទ្ធដើម្បីធានាថាពួកគេកំពុងផ្តល់សេវាកម្មស្របតាមកិច្ចសន្យ ឬយ៉ាង ណា! ធ្វើការទាក់ទងទៅកាន់ពួកគេឲ្យបានញឹកញាប់ដើម្បីតាមដានដំណើរការការងាររបស់ពួកគេ។ ភ្នាក់ងារអចលនទ្រព្យដែលធ្វើការល្អគួរតែមានចំណុចដូចខាងក្រោម៖ផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពទៀងទាត់ទាក់ទងនឹងចំនួនអ្នកទិញនិងអ្នកជួលដែលពួកគេបានទាក់ទងមានដំណើរការត្រួតពិនិត្យដើម្បីកំណត់លក្ខខ័ណ្ឌរបស់អ្នកជួលឬអ្នកទិញ (ឧទាហរណ៍ការត្រួតពិនិត្យយោងតាមការបញ្ជាក់ការងាររបស់ពួកគេ-ល-)។ផ្តល់ជូននូវការណែនាំទីផ្សារដែលកំពុងដំណើរការទាក់ទងនឹងចំនួនការសាកសួរអចលនទ្រព្យរបស់អ្នក (តួយ៉ាងការផ្សព្វផ្សាយព័ត៌មាននៃការផ្តល់ជូនពិសេសនៃគ្រឿងសង្ហារឹម និងលក្ខខណ្ឌនៃការទិញលក់ជួលជាដើម ) ។មានសមត្ថភាពក្នុងការដោះស្រាយ និងការចរចារនៃការជួលប្រចាំខែឬតម្លៃលក់អចលនទ្រព្យរបស់អ្នក។ នេះប្រហែលជាការងារសំខាន់បំផុតរបស់ភ្នាក់ងារអចលនទ្រព្យដ៏ល្អមួយគឺជាអ្នកចរចាដ៏ជំនាញ។បង្ហាញបទពិសោធន៍ក្នុងការដោះស្រាយដំណើរការផ្នែកច្បាប់និងហិរញ្ញវត្ថុក៏ដូចជាការគ្រប់គ្រងអចលនទ្រព្យជួល / ឬការលក់។ដោយសារមានភ្នាក់ងារអចលនទ្រព្យជាច្រើននៅទូទាំងប្រទេសកម្ពុជាវាទំនងជាងាយស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានគុណភាព និងវិជ្ជាជីវៈច្បាស់លាស់ដែលអាចផ្តល់នូវការរំពឹងទុកដ៏មានប្រសិទ្ធិភាពមួយដល់អ្នក។ ទោះបីជាដូច្នេះក៏យើងនៅតែចាំបាច់ធ្វើការគិតគូរ និងស្វែងយល់ឲ្យច្បាស់អំពីទីផ្សារវាជាការសំខាន់នៅពេលដែលយើងយល់ដឹងច្បាស់អំពីទីផ្សារព្រោះថាវាជាចំណុចមួយដែលអាចឲ្យយើង សម្រេចនូវលទ្ធផលមួយដ៏ល្អ៕ខកខានអត្ថបទស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតភាគ១សូមចូលទៅកាន់ Realestate.com.kh
ក្រុមហ៊ុន 4 Season Construction Co.,Ltd បើកសម្ពោធគម្រោង Le Bassac
ក្រុមហ៊ុន 4 Season Construction Co.,Ltd បើកសម្ពោធគម្រោង Le Bassac
June 6, 2022, 5:03 p.m.
​ក្រុមហ៊ុនសាងសង់តៃវ៉ាន់4 Season Construction Co.,Ltd បានប្រកាសបើកគម្រោងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា  Le Bassac ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីនរោត្តម និងផ្លូវ ២៩៤  គម្រោង Le Bassac ត្រូវបានរចនាដោយវិស្វករល្បីល្បាញ C. Y. Lee និងក្រុមហ៊ុនសាងសង់ធំបំផុតរបស់ចិន China State Construction Engineering Corporation (CSCEC): Straits Construction and Development Company, Ltd ដើម្បីធ្វើអោយអគារ នេះក្លាយជាអគារប្រកបដោយគុណភាពខ្ពស់បំផុតនៅទីក្រុង ភ្នំពេញនៅក្នុងសន្និសិទសារព័ត៌មាន ក្រុមហ៊ុនសាងសង់ថ្លែងថា អគារលំនៅដ្ឋានបែបអន្តរជាតិនេះមានគុណភាពខ្ពស់បំផុតដើម្បីធានាសុវត្ថិភាពដល់អ្នក ស្នាក់នៅគ្រប់រូបនៅក្នុងអគារ។Le Bassac ត្រូវបានរចនាឡើងដើម្បីភាពស្ងប់ស្ងាត់ ដែលអាចលើឃើញទេសភាពទន្លេរមេគង្គ និងហ៊ុមព័ន្ធដោយទេសភាពពណ៌បៃតង។គម្រោង Le Bassac នឹងត្រូវសាងសង់ឡើង ៣៣ជាន់  ដែលមានពីរ ឬបីបន្ទប់គេង ដែលផ្តោតលើ ការរស់នៅប្រកបដោយផាសុកភាព។ កន្លែងចតយានយន្ត ផ្តល់ជូនសម្រាប់ គ្រួសារនីមួយៗ។ ដោយសារតែគម្រោងនេះមានចម្ងាយ ២៥០ ម៉ែត្រពីវិមានឯករាជ្យភាព មានភាពងាយស្រួលក្នុង ការទទួលបាននូវសេវាកម្មសំខាន់ៗដូចជា៖ ធនាគារ អាគារ ការិយាល័យ ហាងលក់រាយ ហាងកាហ្វេ និងភោជនីយដ្ឋានល្អ ៗ ។ចាប់ពីដំណាក់កាលចាប់កំណើតរបស់គម្រោង Le Bassac អ្នកអភិវឌ្ឍន៍បាននិយាយថា “ការយកចិត្តទុកដាក់ចំពោះបរិស្ថានគឺជាចំណុចផ្តោតចម្បងមួយ”។ ការអភិរក្សថាមពល​ ការអនុវត្តន៍ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងស្តង់ដារអគារបៃតងចុងក្រោយបំផុតត្រូវបានច្របាច់បញ្ចូលគ្នាទៅក្នុងការរចនារចនាប្លង់គ្រោង។ ការព្រួយបារម្ភនេះត្រូវបាន យកចិត្តទុកដាក់នៅផែនការទាំងមូលចាប់ពីមូលដ្ឋានគ្រឹះរហូតដល់សួនច្បារដែលនៅលើកំពូលនៃអគារ។អ្នកនាំពាក្យរបស់ក្រុមហ៊ុន 4 Season Construction Co.,Ltd បាននិយាយដោយខ្លីនៅក្នុងសន្និសិទសារព័ត៌មាននៅនៅព្រឹកនេះថា “ជាចុងបញ្ចប់តាំងនាមឱ្យគ្រប់គ្នានៅក្នុង ក្រុមហ៊ុន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ឱកាសឱ្យយើងធ្វើការជាមួយ និងនៅទីក្រុងភ្នំពេញ ក្នុងភាពជាដៃគូ ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍នៃទីក្រុងដ៏អស្ចារ្យនេះ។”គម្រោង Le Bassac ត្រូវបានប៉ាន់ប្រមាណថានឹងត្រូវបានបញ្ចប់នៅត្រឹមខែតុលាឆ្នាំ ២០២០ ហើយទោះបីជាតម្លៃពិតប្រាកដនៃគម្រោងមិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈ ក៏ដោយ ប៉ន្តែគេរំពឹងថាលក្ខណៈពិសេសនៃការកំណត់រចនាសម្ព័ន្ធតម្លៃនៃគម្រោងនឹងអាចទទួលបានកម្ចីដោយងាយស្រួល ។គេហទំព័រ Realestate.com.kh ជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដែលមាន ព័ត៌មានទាន់ថ្មីៗបំផុតសម្រាប់អ្នកទិញ អ្នកលក់ និងអ្នកដែលចង់ស្វែងយល់ពី អចលនទ្រព្យនៅកម្ពុជា! ចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានរបស់យើងនៅថ្ងៃនេះ!ចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីឈ្នះរង្វាន់IPhone 8!
សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា  ចូលរួមសន្និសីទ និងពិព័រណ៍នៅក្នុងទីក្រុងឈីកាហ្គោ សប្តាហ៍ក្រោយ
សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចូលរួមសន្និសីទ និងពិព័រណ៍នៅក្នុងទីក្រុងឈីកាហ្គោ សប្តាហ៍ក្រោយ
June 6, 2022, 9:29 p.m.
សមាជិកសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ចំនួន២៨​ រូប មកពីក្រុម ហ៊ុនអចលនទ្រព្យក្នុងស្រុកចំនួន១៤​ក្រុមហ៊ុននឹងចូលរួមក្នុងសន្និសីទ និងពិព័រណ៍​ ដែលរៀបចំ ដោយសមាគមន៍ National Association of Realtor (NAR) នៅទីក្រុងឈីកាហ្គោ ក្នុងសហរដ្ឋអាមេ រិកសប្តាហ៍ក្រោយ។សមាគមន៍ National Association of Realtor គឺជាសមាគមន៍ពាណិជ្ជកម្មធំបំផុតរបស់អាមេរិក និងតែងតែធ្វើសន្និសីទ និងពិព័រណ៍ពាក់ព័ន្ធនឹងអ្នកវាយតម្លៃអចលនទ្រព្ យជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ដែលមានរយៈពេល៤ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ដោយបាន នាំយកអ្នកជំនាញអចលនទ្រព្យចំនួន ២០,០០០នាក់មកពី ៦០ ប្រទេសជុំវិញពិភពលោក។លោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគមន៍ CVEA បានមានប្រសាសន៍ថាគោលបំណងនៃ ការចូលរួមក្នុងសន្និសិទនេះគឺដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យ ក៏ដូចជាផ្សព្វ ផ្សាយអចលន ទ្រព្យរបស់កម្ពុជាទៅកាន់ពិភពលោក “ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះនឹងមានភ្នាក់ងារ អចលនទ្រព្យអន្តរជាតិជាច្រើនពាន់នាក់មកពីគ្រប់ទិសទីទូទាំងពិភព លោក”។លោកបណ្ឌិត គីម បានបន្ថែមថា “នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់យើង (សមាគមន៍)។ យើងមានឱកាស យកទង់ជាតិកម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិនៅក្នុង ចំណោមប្រទេស ដទៃទៀត ហើយការលើកទង់ជាតិនឹងបង្ហាញពីភាពរឹងមាំនៃទីផ្សារអចលនទ្រព្យរបស់កម្ពុជា ទៅកាន់ពិភពលោកទាំងមូល”។ លោកបណ្ឌិតគីមបន្ថែមទៀតថា នេះគឺជាឱកាសដ៏ល្អសម្រាប់ សមាជិកកម្ពុជាក្នុង ការរៀនសូត្រពីរចនាសម្ព័ន្ធអភិវឌ្ឍន៍ថ្មី  បច្ចេកវិទ្យាថ្មី ការច្នៃប្រឌិត និងរបៀបគ្រប់គ្រងដែលភ្នាក់ងារអចលនទ្រព្យអន្តរជាតិ កំពុងអនុវត្តន៍។ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតគីមមិនរំពឹងថាសន្និសីទរយៈពេល ៤ ថ្ងៃនេះ នឹងនាំឱ្យ អចលនទ្រព្យកម្ពុជាមានការរីកចម្រើនភ្លាមៗនោះទេ ប៉ុន្តែលោកជឿជាក់ថា វានឹង ជម្រុញឱ្យសមា ជិករបស់ CVEA បានស្វែងយល់ពីរបៀបដែលអន្តរជាតិកំពុងអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុង ប្រទេសរបស់ពួកគេ ហើយបន្ទាប់មកនោះជាអ្វីដែលនឹងត្រូវយក មកអនុវត្តន៍ជាបណ្ដើរៗនៅកម្ពុជា ។ក្រុមការងាររបស់ CVEA ក៏នឹងធ្វើដំណើរទៅកាន់រដ្ឋដទៃទៀតនៅអាមេរិកដោយមានគម្រោងនឹងចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយដៃគូភ្នាក់ងារ អចលនទ្រព្យផ្សេង ទៀត ដែលនេះជាឱកាសដ៏ល្អសម្រាប់ការកសាងទំនាក់ទំនងអន្ដរជាតិ។ក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យចំនួន ១៤ ដែលមានតំណាងចូលរួមក្នុងសន្និសីទ និងពិព័រណ៍នេះមានដូចជា៖  ក្រុមហ៊ុនKhmer Real Estate Co., Ltd, ក្រុមហ៊ុន Century 21 Cambodia  ក្រុមហ៊ុន Cambodia Properties Limited (CPL) ក្រុមហ៊ុន The Sea Gate Suite​ ក្រុមហ៊ុន Towncity Real Estate Co., Ltd ក្រុមហ៊ុន Amatak Property Service Co., Ltd ក្រុមហ៊ុន KAT Appraisal Co., Ltd ក្រុមហ៊ុន Eyes Real Estate ក្រុមហ៊ុន Century 21 Mekong ក្រុមហ៊ុន Anajak Investment Co., Ltd ក្រុមហ៊ុន Century 21 World Trust ក្រុមហ៊ុន Century 21 Fortuna Investment ក្រុមហ៊ុន CBRE Cambodia ក្រុមហ៊ុន Active Properties  និងក្រុមហ៊ុន  Realestate.com.kh។​ចង់សិក្សាពីព័ត៌មានអចលនទ្រព្យថ្មី សូមចូលទៅកាន់Realestate.com.kh!  ចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីឈ្នះរង្វាន់ទូរសព្ទIPhone 8!
ក្រសួងសេដ្ឋកិច្ចនឹងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោង របស់ខ្លួនតាមកាលកំណត់
ក្រសួងសេដ្ឋកិច្ចនឹងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោង របស់ខ្លួនតាមកាលកំណត់
June 7, 2022, 5:24 a.m.
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែព្រាងច្បាប់ដើម្បីដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលមិនបញ្ចប់គម្រោងរបស់ខ្លួនតាមកាលកំណត់ហើយច្បាប់ថ្មីនេះគ្រោងនឹងចូលជាធរមាននៅចុងឆ្នាំនេះ។ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ម៉ី វ៉ាន់ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន ​ឧស្សាហកម្មនៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថាយើងព្រាងច្បាប់នេះឡើងក្នុងគោលបំណងដាក់ពិន័យ និងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលបោកប្រាស់អតិថិជនរបស់ខ្លួនដោយប្រកាសលក់គម្រោងរួចហើយ ប៉ុន្តែមិនមានផែនការច្បាស់លាស់ក្នុងការសាងសង់ ឬសាងសង់ដោយមិនបញ្ចប់គម្រោងតាមកាលកំណត់។លោកបន្តថាក្រសួងតម្រូវឱ្យម្ចាស់គម្រោងតម្កល់ប្រាក់ចំនួន២ភាគរយនៃវិនិយោគទុនរបស់ខ្លួននៅក្នុងធនាគារក្នុងស្រុកក្នុងករណីដែលគម្រោងណាមួយមិនបានបញ្ចប់។ យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាដើម្បីការពារអតិថិជនកុំឱ្យក្លាយជាជនរងគ្រោះពីគម្រោងដែលបរាជ័យក្នុងការបញ្ចប់គម្រោងរបស់ខ្លួន៖ ដូចជាគម្រោង Gold Tower 42។ ក្រុមហ៊ុនមួយចំនួនខ្ចីលុយពីធនាគារដោយប្រើប្រាស់ដីធ្លីធ្វើជាទ្រព្យបញ្ចាំក្រោយមកពួកគេប្រកាស លក់គម្រោងដោយប្រើប្រាស់ថវិការនោះដើម្បីសាងសង់។ជាញឹកញាប់នៅពេលការលក់គម្រោងមានការយឺតយ៉ាវ ហើយការសាងសង់ត្រូវពន្យាពេលអតិថិជនតែងតែមានការខកចិត្តចំពោះគម្រោងដែលខ្លួនបានវិនិយោគជាមួយ។ យើងចង់មើលឃើញការសាង សង់ជាមុនសិន មុនពេលដែលពួកគេប្រកាសលក់គម្រោងរបស់ខ្លួនកុំគ្រាន់តែប្រកាសលក់គម្រោង ហើយចាប់ផ្ដើមលក់ព្រោះវាមានហានិភ័យខ្លាំងណាស់។ស្វែងរកព័ត៌មានអចលនទ្រព្យល្អៗតាមរយៈ Realestate.com.khចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីមានឱកាសឈ្នះរង្វាន់ទូរសព្ទIPhone 8!​
ASCOTT បើកសម្ពោធគម្រោងលំនៅដ្ឋានជួលលើកដំបូងរបស់ខ្លួននៅកម្ពុជា
ASCOTT បើកសម្ពោធគម្រោងលំនៅដ្ឋានជួលលើកដំបូងរបស់ខ្លួននៅកម្ពុជា
June 6, 2022, 5:03 p.m.
ក្រុមហ៊ុនសឹង្ហបុរី The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CapitaLand Limited បានបើកសម្ពោធគម្រោងលំនៅដ្ឋានសម្រាប់ជួលរបស់ខ្លួនឈ្មោះថា CASA Meridian Residence ដែលស្ថិតនៅមជ្ឈមណ្ឌលលំនៅដ្ឋាន និងផ្សារលក់ទំនិញទីក្រុងកោះពេជ្រប្រទេសកម្ពុជា។CASA Meridian Residence កម្ពស់៣៤ជាន់ មានលំនៅដ្ឋានចំនួន៧៥​ កន្លែងនៅជាន់លើរវាងជាន់ទី២២និង៣៤ ដែលមានមួយបន្ទប់គេង ពីរបន្ទប់គេង និងបីបន្ទប់គេង។ CASA Meridian Residence ក៏មានផ្សារលក់ទំនិញប្រណិត ការិយាល័យប្រភេទ Premium និងឧបការណ៍ហាត់ប្រាណផងដែរ។លំនៅដ្ឋានជួលមួយនេះដែលនៅមិនឆ្ងាយប៉ុន្មានពីផ្សារទំនើប AEON សាលាអន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៌ ស្ថានទូត ការិយាល័យទំនើប ផ្សាររាត្រីកុងទីន័រ និងមជ្ឈមណ្ឌលកំសាន្ត NAGA World ផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងជនបរទេស ដែលផ្ដល់តម្លៃលើជីវិតបែបស៊ីវីល័យ។អ្នកស្រី Lew Yen Ping អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ Ascott នៅវៀតណាមដែលគ្រប់គ្រងលើការពង្រីកអាជីវកម្មនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ មានប្រសាសន៍ថា Ascott បានកសាងកេរ្តិ៍ឈ្មោះលើការគ្រប់គ្រងលំនៅដ្ឋានជួលលំដាប់ថ្នាក់ពិភពលោករយៈពេល៣០ឆ្នាំមកហើយ។អ្នកស្រី រំពឹងថានឹងមានតម្រូវការជាច្រើនសម្រាប់អចលនទ្រព្យដំបូងរបស់យើងនៅកម្ពុជាគឺលំនៅដ្ឋាន CASA Meridian Residence ពីព្រោះវាជាលំនៅដ្ឋានជួលលំដាប់ថ្នាក់អន្តរជាតិដំបូងគេនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចក្រុងភ្នំពេញ។ក្នុងការបើកសម្ពោធគម្រោង CASA Meridian Residence ក្រុមហ៊ុន Ascott ផ្ដល់ជូនតម្លៃជួលពិសេសដល់អតិថិជនរបស់ខ្លួនជាមួយនឹងតម្លៃចាប់ពី ១ ១៥០ ដុល្លារ ក្នុងមួយខែ ចាប់ពីឥឡូវនេះ រហូតដល់ខែធ្នូឆ្នាំ២០១៧។ស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.khចំណាយពេលរយៈពេល២នាទីដើម្បីធ្វើការស្ទង់មានឱកាសឈ្នះរង្វាន់ Iphone8
តើអ្នកត្រូវស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតដោយរបៀបណា (ភាគទី១)
តើអ្នកត្រូវស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតដោយរបៀបណា (ភាគទី១)
June 7, 2022, 3:15 a.m.
ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យគឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់អ្នកទិញ ឬអ្នកលក់លំនៅដ្ឋាន។ ការជ្រើសរើសភ្នាក់ងារគឺមានឥទ្ធិពលដែលនឹងប៉ះពាល់ដល់កត្តាតម្លៃដែលអ្នកត្រូវបង់ ឬត្រូវលក់សម្រាប់ផ្ទះរបស់អ្នក ហើយវាក៏កំណត់ពីភាពងាយស្រួល និងភាពឆាប់រហ័សនៃដំណើរការទិញ ឬលក់លើអចលនទ្រព្យរបស់អ្នកផងដែរ។ ដូច្នេះជាការសំខាន់ណាស់ដែលត្រូវមានទំនុកចិត្តច្បាស់លាស់ជាមួយភ្នាក់ងាររបស់អ្នក។ជាមួយនឹងភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ជាង១០០ក្រុមហ៊ុននៅទូទាំងប្រទេសកម្ពុជាក៏មានភ្នាក់ងារមិនបានចុះបញ្ជីជាច្រើនទៀត រួមជាមួយនឹងបុគ្គលរាប់ពាន់នាក់ដែលជាហៅខ្លួនឯងថាជា “ភា្នក់ងារអចលនទ្រព្យ” ដូច្នេះវាអាចនឹងពិបាកដឹងថាត្រូវចាប់ផ្តើមស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមាន ជំនាញវិជ្ជាជីវៈនៅកន្លែងណា​ហើយយ៉ាងដូចម្តេច។ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការជ្រើសរើសភ្នាក់ងារអចលនទ្រព្យសមស្របមួយនៅកម្ពុជាទៅតាមតម្រូវការរបស់អ្នក។ អត្ថបទនេះរក្សាសិទ្ធិដោយ realestate.com.kh!តើត្រូវធ្វើដូចម្តេចដើម្បីស្វែងរកភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលអាចទុកចិត្តបាន៖កត្តាមួយដំបូងគេដែលអ្នកគួរតែពិចារណាគឺភាគច្រើននៃភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ទាំងនេះមានទីតាំងនៅនៅក្នុងទីក្រុងសំខាន់ៗដូចជា៖ ទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុជាដើម។ កត្តានេះអាចធ្វើអោយអ្នកមានការពិបាកក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ ដែល មានមូលដ្ឋាននៅក្រៅពីតំបន់ទាំងនេះ។បើទោះជាយ៉ាងណាក៏ដោយសូម្បីតែនៅក្នុងទីក្រុងទៀតសោតក៏មានជម្រើសដ៏ច្រើនលើសលុបហើយកម្រិតនៃវិជ្ជាជីវៈក៏ខុសៗគ្នាផងដែរ។  ដូច្នេះវាគឺជាការបាច់បំផុតក្នុងការប្រៀបធៀបរាល់ជម្រើសរបស់ អ្នកមុនពេលធ្វើការសម្រេចចិត្ត។ជាមួយគ្នានេះ អ្នកគួរតែពិនិត្យមើលបញ្ជីភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា។ អ្នកអាចប្រើប្រព័ន្ធទិន្នន័យនេះក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ  និងអាចទុកចិត្តបាន និងនៅជិតអ្នកបន្ទាប់ពីនេះអ្នកគួរតែសម្ភាសន៍ភ្នាក់ងារ ឬទីភ្នាក់ងារដើម្បីស្វែងយល់បន្ថែមពីពួកគេ (សូមមើលគន្លឹះខាងក្រោមនេះ)។ប្រសិនបើមានការណែនាំពីអតិថិជនមុនៗ ឬតាមរយៈសារព័ត៌មាន ហ្វេសប៊ុក(facebook)  Twitter និងការបោះពុម្ពផ្សាយផ្សេងៗនៅលើអ៊ីនធើណិតនេះគឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញថា ភ្នាក់ងារអចលនទ្រព្យនោះមានកេរ្តិ៍ឈ្មោះ និងអាចឱ្យទុកចិត្តបាន។សូចនាករសំខាន់ៗរបស់ភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យដែលមានវិជ្ជាជីវៈ៖ខាងក្រោមនេះគឺជាសូចនាករសំខាន់ៗដែលភ្នាក់ងារអចលនទ្រព្យដែលអ្នកកំពុងស្វែងរកត្រូវប្តេជ្ញាក្នុងការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពដល់អ្នក។ដំណើរការមូលនិធិមួយដែលអាចទុកចិត្តបាន៖ មូលនិធិដែលអាចទុកចិត្តទុកចិត្តបានគឺជាសញ្ញាដ៏អស្ចារ្យមួយអាចបញ្ជាក់បានថាទីភ្នាក់ងារបានយកចិត្តទុកដាក់បំផុតទៅលើអាជីវកម្មរបស់ពួកគេ រួមជាមួយនឹងការការពារផលប្រយោជន៍របស់អតិថិជនផងដែរ។ធ្វើការពីការិយាល័យ៖ ភ្នាក់ងារអចលនទ្រព្យដែលមានអគារការិយាល័យរួមជាមួយបុគ្គលិកជាច្រើន នាក់ ជាទូទៅគឺមានអាជីវកម្មស្របច្បាប់និង​ ជាអាជីវកម្មដែមានដំណើរការល្អ។មានគេហទំព័រ/ធ្វើទីផ្សារ៖ ភ្នាក់ងារដែលមានគេហទំព័រធ្វើការផ្សាយពាណិជ្ជកម្មតាមកាសែត និងជាទូទៅមានការធ្វើទីផ្សារត្រឹមត្រូវគឺជាអាជីវកម្មដែលមានភាពច្បាសលាស់ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ចំពោះមុខរបររបស់ពួកគេ។សម្ភាសន៍ភ្នាក់ងារ / ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរបស់អ្នក៖បទសម្ភាសន៍ជាមួយភ្នាក់ងារ/ក្រុមហ៊ុនភ្នាក់ងារងអចលនទ្រព្យអ្នកគួរតែប្រព្រឹត្តទៅមុនពេលអ្នកតំណាង។ នេះនឹងអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតឱ្យបានហ្មត់ចត់ថាតើភ្នាក់ងារនេះសមស្របសម្រាប់អ្នកដែរឬទេ។ខាងក្រោមនេះគឺជាបញ្ជីសំនួរដែលត្រូវសួរទៅភ្នាក់ងារអចលនទ្រព្យក្នុងអំឡុងពេលជួបគ្នាលើកដំបូង /ការវាយតម្លៃអចលនទ្រព្យ៖តើក្រុមហ៊ុនរបស់អ្នកប្រលូកនៅក្នុងវិស័យនេះមានរយៈពេលប៉ុ​ន្មានឆ្នាំ/ តើអ្នកបានចូលរួមក្នុងវិស័យអចលនទ្រព្យ?តើភ្នាក់ងារអចលនទ្រព្យបានលក់ / ជួលចំនួនប៉ុន្មានកាលពីឆ្នាំកន្លងទៅ?តើភ្នាក់ងារមានអចលនទ្រព្យចំនួនប៉ុន្មានដែលបានដាក់បញ្ជីលក់/ជួលជាមួយពួកគេ?តើបច្ចុប្បន្នភ្នាក់ងារកំពុងទាក់ទងជាមួយមានអ្នកទិញ/អ្នកជួលប៉ុន្មាននាក់?តើភ្នាក់ងារប៉ាន់ប្រមាណតម្លៃបឋមបែបណាសម្រាប់អចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារបច្ចុប្បន្ន ហើយថាតើពួកគេប្រើរូបមន្តអ្វីក្នុងការវាយតម្លៃដើម្បីកំណត់បានដល់តួលេខនេះ?តើអ្វីជាយុទ្ធសាស្រ្តទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ (ឧទាហរណ៍តាមអនឡាញ កាសែត និងអ៊ីម៉ែល)?ចម្លើយដែលអ្នកទទួលបានពីសំណួរទាំងនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើការវិនិច្ឆ័យត្រឹមត្រូវអំពីកម្រិតនៃបទពិសោធន៍របស់ភ្នាក់ងារជំនាញវិជ្ជាជីវៈ និងថាតើពួកគេអាចផ្តល់នូវសេវាកម្មដែលអ្នកត្រូវការសម្រាប់ផ្ទះក្នុងអនាគតរបស់ អ្នកបានឬយ៉ាងណា?តាមដានជាមួយអត្ថបទភាគ២នៅសប្តាហ៍ក្រោយយើងនឹងពិភាក្សាអំពីដំណើរការនៃការសម្រេចចិត្ត និងការត្រួតពិនិត្យលើប្រតិបត្តិការការងាររបស់ភ្នាក់ងារអចលនទ្រព្យរបស់អ្នកក្នុងការលក់ ឬជួល។ចង់ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតនៅកម្ពុជាឬទេ? ទាំងអស់នេះ​លោកអ្នកអាចស្វែងរកបាននៅក្នុងបញ្ជីនៃភ្នាក់ងាររបស់យើងឥឡូវនេះចំណាយពេល២នាទីបំពេញការស្ទង់មតិដើម្បីទទួលបានឱកាសឈ្នះរង្វាន់ Iphone8!
ប៉ោយប៉ែតពីតំបន់កាស៊ីណូល្បីល្បាញទៅជាទីក្រុងឧស្សាហកម្មប្រកបដោយសក្ដានុភាព
ប៉ោយប៉ែតពីតំបន់កាស៊ីណូល្បីល្បាញទៅជាទីក្រុងឧស្សាហកម្មប្រកបដោយសក្ដានុភាព
June 7, 2022, 6:26 a.m.
ប៉ោយប៉ែត ដែលជាចំណុចប្រសព្វរវាងច្រកព្រំដែនកម្ពុជាថៃ ស្ថិតនៅចន្លោះខេត្តបាត់ដំបង និងសៀមរាប ហើយត្រូវបានគេស្គាល់ជាទូទៅថាជាទិសដៅល្បែងស៊ីសងសម្រាប់ជនបរទេស។យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានគម្រោងប្រែក្លាយទីក្រុងប៉ោយប៉ែតឱ្យទៅជាតំបន់ឧស្សាហកម្មប្រកបដោសក្ដានុពលមួយនៅកម្ពុជា។ គេជឿថាដោយសារតែហេតុផលនេះ និងដោយសារតែប៉ោយប៉ែតស្ថិតនៅជាប់ប្រទេសថៃ វិនិយោគិន នឹងស្វះស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មនៅទីនោះ។ភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដូចជាការតភ្ជាប់ផ្លូវដែករវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកកាត់តាមទីក្រុងប៉ោយប៉ែតដែលជិតនឹងបញ្ចប់បានជម្រុញមនុស្សជាច្រើនផ្លាស់ទីដើម្បីស្វែងរកឱកាសការងារនៅប៉ោយប៉ែត។ នៅពេលគម្រោងផ្លូវដែកត្រូវបានបញ្ចប់​ ការដោះដូរទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរត្រូវបានរំពឹងថានឹងកើនឡើងច្រើនថែមទៀត។លោក Eric Wong ម្ចាស់គេហទំព័រ SkyscraperCity Cambodia លើកឡើងថាទីក្រុងប៉ោយប៉ែតស្គាល់ការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះជាមួយនឹងការកកើតឡើងរោងចក្រ និងអាជីវកម្មជាច្រើននៅទីនោះ។ គ្រួសាររបស់លោក Eric Wong បានវិនិយោគលើអាជីវកម្មជាច្រើននៅប៉ោយប៉ែត ដោយសារតែទីតាំងយុទ្ធសាស្រ្តនៅកៀកប្រទេសថៃ ហើយលោកជឿថា ការដោះដូរទំនិញតាមច្រកព្រំដែនរវាងកម្ពុជា និងថៃកំពុងតែកើនឡើង យ៉ាងគំហុក។ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Sanco Poipet Special Economic Zone នៅឆ្នាំ២០១៤គឺជាហេតុផលមួយដែលនាំឱ្យមានកំណើននៃការដោះដូរទំនិញហើយតំបន់សេដ្ឋកិច្ចពិសេសនេះគឺជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយរវាងកម្ពុជា និងថៃ ដែលនឹងមានការអភិវឌ្ឍន៍នៅថ្ងៃអនាគត។អ្នកស្រី សឿង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអធិប្បាយថាថៃគឺជាដៃគូរពាណិជ្ចកម្មចម្បងមួយរបស់កម្ពុជា ដោយរដ្ឋាភិបាលទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ។ អ្នកស្រីជឿថាទំនាក់ទំនងល្អនេះ នឹងជួយជម្រុញការដោះដូរពាណិជ្ជកម្ម ឱ្យកើនឡើងចំនួន ១៥ ពាន់លានដុល្លារត្រឹមឆ្នាំ២០២០ខាងមុខ។អ្នកស្រីបន្តទៀតថាការនាំចូលទំនិញពីថៃបានធ្លាក់ចុះន្តិចដោយសារតែនិយោគិនថៃកំពុងតែសាងសង់រោងចក្រនៅកម្ពុជាតែយ៉ាងណាក៏ដោយការនាំចេញទៅថៃពិតជាបានកើនឡើង។ អ្នកស្រីជឿថា គម្រោងផ្លូវដែកថ្មីនឹងក្លាយជាកត្តាលីករសំខាន់មួយដែលជួយដល់ភាពប្រសើរ ឡើងហេដ្ឋារចនាសម្ព័ន្ធនៅប៉ោយប៉ែត ហើយវានឹងជួយប្រទេសទាំងពីរសម្រេចបានទិសដៅ ពាណិជ្ជកម្មរបស់ខ្លួន។សម្រាប់ទីផ្សារអចលនទ្រព្យនៅប៉ោយប៉ែត តម្លៃទីនៅថេរមិនទាន់ឃើញមានការកើនឡើងនៅឡើយទេ។ យ៉ាងណាក៏ដោយ លោក សន សៀប ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនKey Real Estate ជឿថាតម្លៃដីនឹងកើនឡើងនៅពេលដែលគម្រោងផ្លូវដែកត្រូវបានបញ្ចប់ និងនៅពេលដែលសកម្មភាពឧស្សាហកម្មកាន់តែច្រើនកើតឡើងនៅទីនោះ។លោក រៀបរាប់ថា បច្ចុប្បន្នតម្លៃដីសម្រាប់គម្រោងលំនៅដ្ឋានដែលពុំទាន់មានការសាងសង់ស្ថិតនៅចន្លោះ ២០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ដែលមានការសាងសង់ហើយ។លោកបន្តថាសម្រាប់តំបន់ពាណិជ្ជកម្ម ឬទីប្រជុំជនតម្លៃដីស្ថិតនៅចន្លោះពី ៥០០ ទៅ ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងស្ថិតនៅចន្លោះពី ១០០០ ទៅ ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីស្ថិតនៅតាមផ្លូវជាតិលេខ៥ ឬនៅកៀកព្រំដែន។ទោះបីជាការអភិវឌ្ឍន៍លំនៅដ្ឋានស្នាក់នៅមិនទាន់មានកំណើនខ្លាំងក៏ដោយនៅពេលបច្ចុប្បន្ន លោក សៀប បានកត់សម្គាល់ឃើញមានការរីកចម្រើនគម្រោងបុរីមួយចំនួនដែរ ដែលមានតម្លៃចន្លោះពី ៥០ ០០០ ទៅ ១០០ ០០០ ដុល្លារ។លោក សៀប ជឿថាវិស័យអចលនទ្រព្យនៅប៉ោយប៉ែតនឹងមានសក្ដានុពលនៅថ្ងៃអនាគតដោយសារតែមានឱកាសការងារច្រើនពីតំបន់សេដ្ឋកិច្ចពិសេស និងផែនការរដ្ឋាភិបាលប្រែក្លាយប៉ោយប៉ែតទៅជាតំបន់ឧស្សាហកម្ម។ នៅទីបំផុតតម្រូវការពលកម្មកាន់តែច្រើននៅប៉ោយប៉ែតនឹងនាំឱ្យមានតម្រូវការលំនៅដ្ឋាននៅទីនោះ។នៅពេលដែលគម្រោងផ្លូវដែកសាងសង់ចប់នៅឆ្នាំ២០១៨ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញមានសុទិដ្ឋិនិយមថាការកើនឡើងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃនឹងជម្រុញឱ្យវិនិយោគិនកាន់តែច្រើនសាងសង់រោងចក្របន្ថែមទៀតនៅប៉ោយប៉ែត ប្រការនេះនឹងជួយ ជម្រុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើនចំណូលរបស់ប្រជាជននៅទីនោះ។នៅថ្ងៃអនាគត គេរំពឹងថាទីក្រុងប៉ោយប៉ែត ដែលកំពុងតែផ្លាស់ប្ដូរមុខមាត់ថ្មី នឹងក្លាយជាទិសដៅវិនិយោគទាក់ទាញបំផុតមួយនៅកម្ពុជា។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប៉ោយប៉ែតនៅលើគេហទំព័រ Realestate.com.kh ហើយវិនិយោគមុន គេដើម្បីទទួលបានផលចំណេញខ្ពស់បំផុតនៅថ្ងៃអនាគត‌។ចំណាយពេល២នាទីក្នុងការបំពេញការស្ទង់មតិដើម្បីទទួលឱកាសឈ្នះរង្វាន់ទូរសព្ទ!
ខេត្តជង្រុកស្រូវបាត់ដំបងកំពុងក្លាយជាទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍គម្រោងបុរី
ខេត្តជង្រុកស្រូវបាត់ដំបងកំពុងក្លាយជាទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍គម្រោងបុរី
June 6, 2022, 5:03 p.m.
ស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជាបាត់ដំបងដែលជាខេត្តជង្រុកស្រូវរបស់ប្រទេសកម្ពុជាបានស្គាល់ការរីកចម្រើនគួរឱ្យកត់សម្គាល់មួយចំនួនខាងវិស័យអចលនទ្រព្យនារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្របពេលដែលទីផ្សារអចលនទ្រព្យនៅបាត់ដំបងត្រូវបានគេស្គាល់ដោយសារតែអគារសម័យអនានិគមគេឃើញមានបុរីជាង១១គម្រោងត្រូវបានអភិវឌ្ឍន៍នាពេលថ្មីៗនេះ ជាមួយនឹងក្ដីរំពឹងថានឹងមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។លោក អៀ វ៉េងម៉ុង ប្រធាននាយកប្រតិបត្តិបុរីរុំចេកនៃខេត្តបាត់ដំបងបានវិនិយោគប្រាក់ជាង៣០លានដុល្លារលើគម្រោងអភិវឌ្ឍន៍បុរីទំហំ១៩ហិកតាដែលបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៥។ ក្នុងកិច្ចសន្ទនាពីការវិនិយោគរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោកវ៉េងម៉ុងបញ្ជាក់ថាបាត់ដំបងនឹងមានសក្ដានុពលយ៉ាងខ្លាំងក្លានៅថ្ងៃអនាគតដោយសារតែំមន្ត្រីរដ្ឋាភិបាល និងក្រសួងទេសចរណ៍កំពុងតែធ្វើការងារដើម្បីប្រែក្លាយខេត្តបាត់ដំបងឱ្យក្លាយជាទិសដៅទេសចរណ៍សំខាន់មួយ។ម្យ៉ាងវិញទៀតលោកវ៉េងម៉ុងជឿថាខេត្តមួយនេះមានការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស និងមានប្រជាជនចំណូលមធ្យមជាច្រើនដែលអាចមានលទ្ធភាពទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ នេះគឺជាហេតុផលសំខាន់មួយ ដែលលោកសម្រេចចិត្តចាប់ផ្ដើមគម្រោងបុរីរបស់លោកនៅបាត់ដំបង។ លោក អ៊ុង សង្ហា ប្រធានតំណាងការិយាល័យក្រុមហ៊ុន បុណ្ណា រៀលធី ក្នុងខេត្តបាត់ដំបងយល់ឃើញស្រដៀងគ្នាដោយលើកឡើងថាអ្នកវិនិយោគមិនអាចមើលរំលងសក្ដានុពលវិនិយោគនៅខេត្តបាត់ដំបងបានទេដោយសារតែបាត់ដំបងគឺជាខេត្តដ៏ធំមួយដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានប្រជាជនជាងមួលាននាក់។ យ៉ាងណាក៏ដោយលោកសង្ហាជឿថាការរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុកនឹងអាចជម្រុញប្រជាជនក្នុងស្រុកជាច្រើនឱ្យមានលទ្ធភាពទិញគេហដ្ឋានសម្រាប់ស្នាក់នៅ។ម្យ៉ាងទៀតការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗកំពុងតែបង្កើតឱ្យមានចរាចរណ៍មនុស្សកាន់តែច្រើនឱ្យចូលមកខេត្តបាត់ដំបងរួមមានការបើកច្រកព្រំដែនអន្តរជាតិនៅស្រុកសំពៅលូនដែលតភ្ជាប់ខេត្តបាត់ដំបងទៅខេត្តស្រះកែវប្រទេសថៃ។ ច្រកអន្តរជាតិនេះនឹងអនុញ្ញាតិឱ្យមានការជួញដូរច្រើនជាងមុន និងមានអ្នកទេសចរណ៍ច្រើនជាងមុនដែលនៅទីបំផុតនឹងអាចបង្កើនចំណូលរបស់ប្រជាជនក្នុងស្រុក។លើសពីនេះ រាជរដ្ឋាភិបាលគ្រោងពង្រីកផ្លូវជាតិតភ្ជាក់ខេត្តបាត់ដំបងទៅកាន់រាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខនេះជារឿងល្អសម្រាប់ខេត្តបាត់ដំបងដែលសេដ្ឋកិច្ចពឹងផ្អែកសឹងទាំងស្រុកលើវិស័យកសិកម្ម។ យ៉ាងណាក៏ដោយទោះបីជាមានសក្តានុពល វិនិយោគខ្លាំងក្លាយ៉ាងណាក្ដីតម្លៃដីមិនមានការកើនឡើងខ្លាំងទេ បើធៀបនឹងខេត្តដទៃទៀតដូចជាខេត្តព្រះសីហនុ និងសៀមរាប។លោក សង្ហា បញ្ជាក់ថាតម្លៃដីនៅតំបន់លំនៅដ្ឋានមានតម្លៃពី៦០ ទៅ ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលលោកជឿថាជាតម្លៃដែលគេអាចទិញបាន។ យ៉ាងណាក៏ដោយតម្លៃដីនៅតំបន់អាជីវកម្មស្ថិតនៅចន្លោះ ១៥០០ ទៅ ១៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង១៨០០ ទៅ២២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់ពាណិជ្ជកម្ម។ដោយសារតែតម្លៃដីនៅទាបអ្នកវិនិយោគច្រើនឡើងៗកំពុងតែធ្វើការសិក្សាពីលទ្ធភាពនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅបាត់ដំបង។ លោក សង្ហា បង្ហើបថាមានអ្នកវិនិយោគមកសាកសួរព័ត៌មានពីក្រុមហ៊ុន បុណ្ណា រៀលធី បណ្ដើរៗហើយទាក់ទងនឹងតម្លៃអចលនទ្រព្យនៅខេត្តបាត់ដំបងនាពេលថ្មីៗនេះ។ មែនទែនទៅសក្ដានុពលវិនិយោគខេត្តបាត់ដំបងបានទាក់ទាញក្រុមហ៊ុនស៊ីម៉ង់ត៍មួយចំនួនរួចស្រេចទៅហើយមកបោះទុកវិនិយោគដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនវិស័យសំណង់នៅបាត់ដំបង។ជាក់ស្ដែងក្រុមហ៊ុន Battambang Conch Cement ដែលវិនិយោគប្រាក់២៣០លានដុល្លារលើគម្រោងរបស់ខ្លួនគ្រោងនឹងចាប់ផ្ដើមដំណើរការនៅខែធ្នូឆ្នាំ២០១៧។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Thailand’s Siam Cement Group ក៏បានប្រកាសដែរថាខ្លួនកំពុងត្រៀមបើកដំណើរការក្រុមហ៊ុនស៊ីម៉ង់ត៍ទីបីរបស់ខ្លួននៅបាត់ដំបងនៅឆ្នាំ២០១៨ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍ ១.៨លានតោនក្នុងមួយឆ្នាំ នៅពេលដែលវាចាប់ផ្ដើមដំណើរការ។អ្នកវិនិយោគក្នុងស្រុក លោក ហេង តុលា បាននឹងកំពុងអភិវឌ្ឍន៍គម្រោងដីឡូត៍ និងលំនៅដ្ឋាននៅភូមិតាព្រួចសង្កាត់ក្ដុលដូនទៀវតាំងពីខែមករាឆ្នាំ២០១៥មកម្លេះ។ លោក តុលា បញ្ជាក់ថាមូលហេតុដែលលោកវិនិយោគលើគម្រោងទាំងនេះគឺដោយសារតែប្រទេសរបស់យើងបន្តមានស្ថេរភាពនយោបាយល្អ និងមានកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ។លោកជឿថានៅពេលដែលចំណូលប្រជាជនថ្នាក់កណ្ដាលកើនឡើងនៅបាត់ដំបងប្រជាជននឹងអាចមានលទ្ធភាពទិញលំនៅដ្ឋានថ្មីនៅក្នុងខេត្តមួយនេះ។យ៉ាងណាក៏ដោយលោកតុលាទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនក្នុងស្រុក ដែលបានសាកសួរទិញដីធ្លី និងលំនៅដ្ឋានក្នុងគម្រោងរបស់លោក។ លោករៀបរាប់ថា នៅឆ្នាំ២០១៥ យើងចាប់ផ្ដើមគម្រោងដីឡូត៍ទំហំតែ១.៥ ហិកតា ហើយពីរឆ្នាំកន្លះក្រោយមកយើងបានពង្រីកគម្រោងរបស់យើងដល់ទំហំ២០ហិកតារួមមានផ្ទះល្វែង២០០ខ្នងផ្សារមួយ និងរោងកុនមួយ។ចុងក្រោយភ្នាក់ងារអចលនទ្រព្យ និងអ្នកវិនិយោគមានទស្សនៈសុទិដ្ឋិនិយមថាខេត្តបាត់ដំបងនឹងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឱ្យមកវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខ។ ភាពប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនឹងបន្តជម្រុញទំនុកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុករកស៊ីនៅបាត់ដំបងដែលជាកន្លែងទាក់ទាញបំផុតមួយសម្រាប់ការវិនិយោគអចលនទ្រព្យ។ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅខេត្តបាត់ដំបងលើគេហទំព័រ Realestate.com.kh
  ផ្សារទំនើបធំជាងគេបង្អស់នៅសៀមរាបជិតសង់រួចរាល់ហើយ
ផ្សារទំនើបធំជាងគេបង្អស់នៅសៀមរាបជិតសង់រួចរាល់ហើយ
June 7, 2022, 6:20 a.m.
The Heritage Walk ដែលជាផ្សារទំនើបធំជាងគេក្នុងគ្រាបច្ចុប្បន្ននៅខេត្តសៀមរាបសាងសង់រួចរាល់បាន៨០ភាគរយហើយ។​ ផ្សារទំនើបនេះនឹងផ្ដល់ជម្រើសកាន់តែច្រើនជាងមុនចំពោះការដើរផ្សារ និងការកំសាន្តសម្រាប់អ្នកស្រុកសៀមរាប និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅពេលដែលវាសាងសង់រួចរាល់ជាស្ថាពរនៅដើមឆ្នាំ២០១៨ខាងមុខនេះ។The Heritage Walk ដែលនឹងបន្ថែមទៅលើផ្សារទំនើបខ្នាតតូចមួយចំនួនដូចជា Lucky Mall និង Angkor Trade Centre នឹងមានហាងប្រហែល១០០រួមមានភោជនីយដ្ឋាន ហាងកាហ្វេ និងរោងកុន។ស្ថិតនៅលើកាច់ជ្រុងផ្លូវជាតិលេខ៦ និងផ្លូវអ៊ុំឆាយនៅក្នុងស្រុកស្វាយដង្គុំខេត្តសៀមរាប The Heritage Walk ដែលត្រូវបានសាងសង់នៅលើផ្ទៃដី​១ហិកតានឹងបើកលក់នៅខែកុម្ភៈ និងបើកសម្ពោធជាផ្លូវការនៅខែមេសាឆ្នាំ២០១៨។គម្រោងផ្សារ The Heritage Walk គឺជាដំណឹងល្អមួយសម្រាប់វិស័យអចលនទ្រព្យនៅខេត្តសៀមរាបផងដែរដោយភ្នាក់ងារអចលនទ្រព្យនៅក្នុងស្រុកបានបង្ញាញពីសុទិដ្ឋិនិយមចំពោះគម្រោងផ្សារថ្មីនេះ។លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Hunter Estate មានប្រសាសន៍ថាផ្សារថ្មីនេះនឹងផ្ដល់ជម្រើសកំសាន្ត និងដើរផ្សារច្រើនជាងមុនដល់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ ហើយវានឹងទាក់ទាញពួកគេឱ្យចំណាយប្រាក់កាន់តែច្រើន និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប។ ជាមួយនឹងផ្សារខ្នាតតូចមួយចំនួនដំណើរការប្រកបដោយជោគជ័យ The Heritage Walk ដែលនឹងក្លាយជាផ្សារទំនើបធំជាងគេនៅសៀមរាបនឹងមានឳកាសជោគជ័យច្រើននៅពេលដែលភ្ញៀវទេសចរណ៍សម្រុកមកទិញរបស់របរនៅក្នុងផ្សារមួយនេះ។លោក Mario បន្ថែមថានេះជារឿងល្អសម្រាប់សេដ្ឋកិច្ចក្នុងស្រុកដោយសារថានឹងមានសកម្មភាពអាជីវកម្មកាន់តែច្រើននៅក្នុងខេត្តសៀមរាប។ ម្យ៉ាងទៀតប្រការនេះក៏នឹងជួយជម្រុញអ្នកវិនិយោគ ឱ្យមានទំនុកចិត្តខ្លាំងជាងមុនផងដែរនៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងខេត្តទេសចរណ៍មួយនេះ។គួរកត់សម្គាល់ថាតម្លៃដីនៅសៀមរាបស្ថិតនៅទ្រឹងមួយកន្លែងនៅពេលបច្ចុប្បន្នមុនពេលបោះឆ្នោតជាតិខាងមុខជាមួយនឹងតម្លៃដីជាមធ្យមស្ថិតនៅចន្លោះ ៣៥០និង៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។គេសង្ឃឹមថាផ្សារទំនើប The Heritage Walk នឹងផ្ដល់ទំនុកចិត្តដល់វិនិយោគិនឱ្យងាកមកពិចារណាបោះទុនវិនិយោគនៅក្នុងខេត្តសៀមរាបដែលប្រការនេះអាចនឹងជួយជម្រុញតម្លៃដីធ្លីឱ្យកើនឡើង សារជាថ្មីឡើងវិញក្រោយពេលបោះឆ្នោតហើយ។ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅខេត្តសៀមរាបនៅលើគេហទំព័រ Realestate.com.kh