+855 92 92 1000
Logo
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ដែលជាគម្រោងទី៣ របស់ក្រុមហ៊ុនគ្រីដ គ្រុប ចាប់បើកលក់ហើយ
Updated on: June 6, 2022, 5:03 p.m.
Published on: August 20, 2017, 5:53 a.m.

អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ដែលជាគម្រោងទី៣ របស់ក្រុមហ៊ុនគ្រីដ គ្រុប ចាប់បើកលក់ហើយ


នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ក្រុមហ៊ុន គ្រីដគ្រុប នឹងប្រារព្ធពិធីបើកសម្ភោធ គម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ (ARATA) ជាផ្លូវការ។ គ្រីដគ្រុបជាក្រុមហ៊ុនអចលនទ្រព្យជប៉ុន ដែលមានបទពិសោធប្រមាណ២០ឆ្នាំទៅវិស័យអចលនទ្រព្យក្នុងទីផ្សារប្រទេសជប៉ុន ហើយថែមទាំងបានពង្រីកទុនវិនិយោគអចលនទ្រព្យទៅកាន់ប្រទេសជាច្រើនដូចជា ម៉ាឡេស៊ី វៀតណាម មីយ៉ានម៉ា បង់ក្លាដេស ឡាវ និងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ។

អារ៉ាតាជាគម្រោងទី៣របស់ក្រុមហ៊ុន “Creed Cambodia Co., Ltd.” ក្នុងប្រទេសកម្ពុជាជាមួយដៃគូអភិវឌ្ឍក្នុងតំបន់ “Triple Gem Assets Co., Ltd.” ដោយគម្រោងទី១គឺជាគម្រោងខុនដូបូដាយជូមានទីតាំងស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ និងគម្រោងទី២គឺបុរីមហាសែនសុខដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៧នេះហើយ។ Creed និងTriple Gem បានចាប់ផ្តើមសហការគ្នាជាមួយម្ចាស់អភិវឌ្ឍជប៉ុន “Hoosiers Holdings” ក្នុងការអភិវឌ្ឍគម្រោងអារ៉ាតា។ ចាប់តាំងពីបង្កើតក្រុមហ៊ុននាឆ្នាំ១៩៩៤មក Hoosiers បានអភិវឌ្ឍន៏ទៅលើ២៦១គម្រោង ដែលមានប្រមាណ២ម៉ឺនយូនីតព្រមទាំងបានចុះបញ្ជីទីផ្សារហ៊ុនតូក្យូផងដែរ។ ក្រុមហ៊ុនគ្រីដ និង Hoosiers បានសហការគ្នានាំយកគុណភាពពីប្រទេសជប៉ុនទាំងគុណភាពសំណង់ និងរចនាបថល្អប្រណិតមកកាន់ប្រទេសកម្ពុជា។

គម្រោងមានផ្ទះសរុបប្រមាណ៥០០ខ្នងក្នុងដំណាក់កាលទី១ដែលរួមមានប្រភេទផ្ទះច្រើនប្រភេទក្នុងការជ្រើសរើសដូចជា៖ ផ្ទះអាជីវកម្ម (A&B), វីឡាកូនកាត់ (A&B), វីឡាភ្លោះ, ជេកវីឡា, ឃ្វីនវីឡា​ និងឃីងវីឡា ដែលក្នុងគម្រោងនេះមានផ្តល់ជូនលោកអ្នកនូវគ្រឿងបរិក្ខារដូចជា អាងហែលទឹកមនុស្សធំ អាងហែលទឹកកូនក្មេង កន្លែងក្មេងលេង ហាងកាហ្វេ មីនីម៉ាត កន្លែងហាត់ប្រាណកន្លែងវាយសី និងសេវាកម្មរថយន្តដឹកជញ្ជូនម្ចាស់គេហដ្ឋានទៅកាន់គម្រោងអ៊ីអន២ផងដែរ។

គម្រោងនេះផ្តល់ជូនលោកអ្នកនូវជីវិតរស់នៅបែបទាន់សម័យ និងបរិស្ថានដ៏ស្រស់ស្រាយតែមួយគត់ដែលមានទេសភាពស្រស់បំព្រងអមជាមួយ។​ ពាក្យអារ៉ាតាមានជាភាសាជប៉ុន មានន័យថាថ្មីដែលឈ្មោះនេះត្រូវបានដាក់ដោយសារតែមានទីតាំងស្ថិតក្នុងតំបន់ភ្នំពេញថ្មី។

គុណប្រយោជន៏មួយក្នុងចំណោមគុណប្រយោជន៏ជាច្រើននៃគម្រោងអារ៉ាត គឺស្ថិតក្នុងទីតាំងគួរឱ្យកត់សម្គាល់។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាតំបន់មួយមានការអភិវឌ្ឍន៏យ៉ាងឆាប់រហ័ស មានប្រជាជនរស់នៅច្រើន និងស្ថិតនៅលើផ្លូវ៤០ម៉ែត្រ យោងតាមប្លង់មេរបស់ទីក្រុងភ្នំពេញ។ លើសពីនេះទៅទៀតគម្រោងនេះមានចង្ងាយត្រឹមតែ៨០០ម៉ែត្រពីមហាវិថីហាណូយមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គម្រោងអ៊ីអន២ ផ្សារម៉ាក្រូ និងកន្លែងផ្សេងៗផងដែរ។

ក្រៅពីគុណប្រយោជន៏ទីតាំងការរចនាដ៏ល្អប្រណិតនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិជប៉ុន លោក Hisaya Sugiyama ជាអគ្គនាយក Quincy Studio Inc. ទស្សនមួយក្នុងចំណោយទស្សនវិស័យដ៏លេចធ្លោរបស់គាត់ គឺសួនច្បារដែលស្ថិតនៅតាមបណ្តោយផ្លូវដ៍ធំទូលាយ៤០ម៉ែត្រ។​​ ដីទំហំ១ហិចតានៃសួនច្បារជាទេសភាពដ៏ស្រស់បំព្រងដែលចាប់ពីកើតទៅលិចការរចនាឡើងនេះដើម្បីឱ្យអ្នករស់នៅក្នុងគម្រោងនេះមានភាពស្ថិតស្នាលជាមួយអ្នកជិតខាងអាចដើរកំសាន្តអង្គុយជជែកគ្នាលេងនៅលើបង លំហែកាយ រាំលេង និងលេងកីឡានៅលើស្មោបានដោយរីករាយ។

ស្វែងរកព័ត៌មានបន្ថែមរបស់គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏តាមរយៈ Realestate.com.kh

Click here to subscribe

Comments