VKirirom Pine Resort: លំនៅដ្ឋានទី២របស់អ្នក
vKirirom Pine Resort មានទីតំាងស្ថិតនៅឧទ្យានជាតិគិរីរម្យហ៊ុំព័ទ្ធដោយដើមស្រល់ខ្ពស់ៗ និងបាន ផ្តល់លក្ខណៈពិសេសលេចចេញចាប់ពីតំបន់ទំនាបរបស់កម្ពុជាប្រវែង ៦៧៥ ម៉ែត្រ (២,២១៥ ហ្វីត) លើកម្ពស់នី…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
vKirirom Pine Resort មានទីតំាងស្ថិតនៅឧទ្យានជាតិគិរីរម្យហ៊ុំព័ទ្ធដោយដើមស្រល់ខ្ពស់ៗ និងបាន ផ្តល់លក្ខណៈពិសេសលេចចេញចាប់ពីតំបន់ទំនាបរបស់កម្ពុជាប្រវែង ៦៧៥ ម៉ែត្រ (២,២១៥ ហ្វីត) លើកម្ពស់នី…
vKirirom Pine Resort មានទីតំាងស្ថិតនៅឧទ្យានជាតិគិរីរម្យហ៊ុំព័ទ្ធដោយដើមស្រល់ខ្ពស់ៗ និងបាន ផ្តល់លក្ខណៈពិសេសលេចចេញចាប់ពីតំបន់ទំនាបរបស់កម្ពុជាប្រវែង ៦៧៥ ម៉ែត្រ (២,២១៥ ហ្វីត) លើកម្ពស់នីវ៉ូទឹកសមុទ្រ។
នៅទីនេះអ្នកអាចមានជីវិតតាមបែបធម្មជាតិនៅលើភ្នំ អ្នកអាចចាត់ទុកវាជាលំនៅដ្ឋានសម្រាប់លំហែកាយក្នុងថ្ងៃឈប់សម្រាកសម្រាប់ទីស្នាក់អាស្រ័យនៅពេលដល់វ័យចូលនិវត្តន៍ ការិយាល័យក៏ដូចជាលំនៅដ្ឋានអចិន្រ្តៃយ៍។
ឧទ្យានជាតិគីរីរម្យជាឧទ្យានជាតិដំបូងគេនៅកម្ពុជា មានទីតាំងនៅជិតស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយនឹងផ្នែកខ្លះស្ថិតនៅក្នុងខេត្តកោះកុង។ ពាក្យថាគីរីរម្យមានន័យថាភ្នំរីករាយដែលបានប្រទានកិត្តិនាមឲ្យតំបន់នោះដោយព្រះបាទមុនីវង្សនៅក្នុងទសវត្សឆ្នាំ១៩៣០។
តំបន់គីរីរម្យសព្វថ្ងៃមានរមណីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិ vKirirom Pine Resort មាន៦៨បន្ទប់ និងមានកន្លែងបោះជុំរុំគួរឲ្យចាប់អារម្មណ៍ចំនួន១៥០កន្លែង ដែលមានផ្តល់កកន្លែងបោះជុំរុំដ៏ស្រស់ស្អាត a.k.a “Glamping” អ្នកទស្សនាអាចចូលរួមជាមួយសកម្មភាពទៅតាមការរៀបចំដូចជា៖ ការសំរាកលំហែកាយនៅលើកំពូលភ្នំដ៏សែនត្រជាក់ចិត្តសកម្មភាពជាក្រុម និងមានសកម្មភាពកីឡា កំសាន្តផ្សេងៗទៀត។
មានសាកលវិទ្យាល័យអន្តរជាតិដែលគេស្គាល់ថាជាវិទ្យាស្ថានបច្ចេកវិទ្យាគីរិរម្យ នៅពេលបច្ចុប្បន្នដែលស្ថិតក្នុងប្រតិបត្តិការឆ្នាំទី២របស់ខ្លួន។ កន្លែងដាក់ឲ្យប្រើថ្មីគួរឱ្យរំភើបនៅក្នុងតំបន់នេះដែលត្រួវដាក់បញ្ចូលជាតំបន់សម្រាប់ថតខ្សែភាពយន្ត តំបន់កំសាន្ត ទីកន្លែងសម្រាប់ការប្រជុំ លើកទឹកចិត្ត, និងពិព័រណ៍) សាលប្រជុំ ស្ថានីយរថយន្តក្រុង តំបន់ពាណិជ្ជកម្ម អាងហែលទឹក ហ្ស៊ីបឡាញ និងសណ្ឋាគារ។
គម្រោងផ្ទះក្នុងដំណាក់កាលសាងសង់សម្រាប់លក់បុរីគម្រោងAជាន់ផ្ទាល់ដីទំហំ១១០ម៉ែត្រការ៉េជាមួយនឹងទំហំដីសរុប៦០០ម៉ែត្រការ៉េផ្ទះលំហែប្រភេទនេះគឺមានលក្ខណៈពិសេសសម្រាប់អ្នកដែលមានបំណងលំហែរៀងរាល់ចុងសប្តាហ៍នៅតាមតំបន់ភ្នំដើម្បីគេចចេញពីបរិយាកាសស្មុគស្មាញនៅក្នុងក្រុង។ ផ្ទះនីមួយៗមានឡៅតឿរានហាល និងជាន់ដំបូល។ ប្រភេទផ្ទះនេះល្អបំផុតសម្រាប់អ្នកដែលចូលចិត្តកំសាន្តតាមតំបន់ភ្នំរៀងរាល់ចុងសប្តាហ៍ដោយធ្វើការផ្លាស់ប្តូរបរិយាកាសជីវិតទីក្រុង។VKiriromផ្តល់សេវាល្អបំផុតនូវអនាម័យ និងចំណីអាហារមកពីPine View Kitchen នៅពេលលោកអ្នកមានមានភ្ញៀវសម្រាប់អបអរជាមួយកម្មវិធីផ្សេងៗលោកអ្នកអាចស្នើសេវាផ្សេងៗទំាងនេះពីរមណីយដ្ឋានVKiriromនេះបានផងដែរជាមួយនឹងការផ្តល់ជូនតម្លៃសមរម្យ។ នៅពេលដែលលោកមិនមានបំណងស្នាក់នៅក្នុងផ្ទះមួយនេះក្រុមការងារVKiriromនឹងធ្វើការជួយស្វែងរកអ្នកដែលមានបំណងជួលផ្ទះជូនលោកអ្នក ហើយលោកអ្នកបានប្រាក់កំរៃពីការជួលផ្ទះនេះផងដែរ។
បុរីគម្រោង R ជាន់ផ្ទា
ល់ដីទំហំ៣៦ម៉ែត្រការ៉េជាមួយនឹងទំហំដីសរុប១៨០ម៉ែត្រការ៉េប្រភេទផ្ទះមួយនេះសាកសម្យនឹងសិស្សនិសិ្សតស្នាក់នៅជុំគ្នាក្នុងបន្ទប់ជាអន្តេវាសិកដ្ឋាន (Dormitory)លោកអ្នកអាចជួលបន្តរឲ្យសិស្ស និសិ្សត(សម្រាប់រយៈពេល២ឆ្នំាទៅ១០ឆ្នំា) ក្នុងករណីដែលពួកគាត់មានបំណងជួល យើងអាចទាញប្រាក់ចំណូលបន្ថែមជាមួយនឹងការប្រាក់៨%ថេរ។ ផ្ទះសម្រាប់និវត្តជនក៏មានផ្តល់ជូនផងដែរ ដីនៃគម្រោងមានភាពទាក់ទាញយ៉ាងខ្លំាងដីទំាងមូលមានកិច្ចសន្យាជួលរយៈពេលវែងហូតដល់៥០ឆ្នំាមិនថាលោកអ្នកមកពីប្រទេសណាតំបន់ណាអាចមានសិទ្ធិទិញគម្រោងនេះបានដោយមិនមានច្បាប់បញ្ញាត្តិស្មុគស្មាញណាមួយឡើយ៕
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›