បុរីហ្គាឡាក់ស៊ី 11
ស្ពានថ្ម, ដង្កោរ, ភ្នំពេញ
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
បុរីហ្គាឡាក់ស៊ី 11
Borey Galaxy 11 គឺជាគម្រោងអភិវឌ្ឍអចលនទ្រព្យប្រភេទបែបសហគមន៍ដែលភាគច្រើនត្រូវបាន ស្គាល់ថាជាផ្ទះបុរី។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងតំបន់ដែលកំពុងតែមានការីកចម្រើនយ៉ាងឆាប់ រហ័សនៃទីក្រុងភ្នំពេញគឺ សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ។
Borey Galaxy 11 គឺជាគម្រោងបុរីថ្មីមួយនៅក្នុងរាជធានីភ្នំពេញដែលល្អបំផុត ជាមួយការរចនាដ៏ល្អឥតខ្ជោះចាប់តាំងពីផ្ទះនីមួយៗរហូតទៅដល់បរិវេនខាងក្នុងបុរី។ គម្រោង Borey Galaxy 11 គឺជាគម្រោង មួយដែលមានសក្ដានុពលខ្ពស់។ គម្រោង Borey Galaxy 11 មានទី តាំងនៅជិតគម្រោងថ្មីៗជាច្រើននៅតាមបណ្ដោយផ្លូវសម្ដេច ហ៊ុន សែន ឬ ភាគច្រើនហៅថាវិថី ៦០ ម៉ែត្រ។
Borey Galaxy 11 មានចម្ងាយត្រឹម ៥នាទីប៉ុណ្ណោះពីផ្សារទំនើប Aeon Mall 3 ដែលជាផ្សារទំនើបរបស់ជប៉ុន។ Borey Galaxy 11 ក៏មានទីតាំងនៅជិតផ្សារទំនើប Chip Mong Mega Mall និង ផ្សារទំនើប Peng Huot Diamond Place ផងដែរ។ អ្វីដែលកាន់តែពិសេស គម្រោងនេះស្ថិតនៅលើបណ្ដាយផ្លូវទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។
គម្រោង Borey Galaxy 11 ត្រូវបានអភិវឌ្ឍនៅលើដីទំហំសរុបបីហិចតា មានផ្ទះសរុបទាំងអស់ចំនួន 150 ខ្នង ដែលមានជាប្រភេទ ផ្ទះអាជីវកម្ម ផ្ទះវីឡាទោល និង វីឡាប្រណីត។ គម្រោង Borey Galaxy 11 គឺជាជម្រើសល្អបំផុតសម្រាប់គ្រួសារថ្មីថ្មោងដែលទើបរៀបការរួច ហើយចង់មានផ្ទះសម្បែងខ្លួនឯង ឬ ក្រុមគ្រួសារដែលជាអ្នកធ្វើការងារទាំងប្ដី និង ប្រពន្ធ ឬ អ្នកនៅលីវដែលធ្វើការនៅក្នុងការិយាល័យនៅកណ្ដាលទីក្រុង ពីព្រោះគម្រោង Borey Galaxy 11 ស្ថិតនៅលើទីតាំងដែលអាចបង្ករភាពងាយស្រួលក្នុងការចូលមកកាន់ទីក្រុងដោយមិនចាំបាច់ចំណាយពេលច្រើន។ ម្យ៉ាងវិញទៀតវាក៏ជាគម្រោងល្អមួយសម្រាប់វិនិយោគដែលអាចមានឪកាសចំណេញប្រាក់ច្រើន។
ភាពស្រនុកសុខស្រួលរបស់អ្នករស់នៅក្នុងបុរី និងបរិយាកាសនៃការរស់នៅល្អ គឺ ជាតម្លៃ និង អ្វី ដែលម្ចាស់គម្រោង Borey Galaxy 11 ចង់ផ្ដល់ទៅឲ្យអ្នកទិញផ្ទះនៅក្នុងគម្រោងនេះ។ គម្រោង Borey Galaxy 11 ត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់បំផុត ដោយមានការដាក់បញ្ចូលនូវទីធ្លាបៃតង ដែលមានដូចជា សួនច្បារ ឧទ្យាន ទីធ្លាសាធារណៈ និង មានការដាំដើមឈើនៅមុខផ្ទះ នីមួយៗ និង នៅតាមផ្លូវធ្វើដំណើរនៅក្នុងបុរីទាំងមូល។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺថា នៅក្នុងគម្រោង Borey Galaxy 11 ទាំងមូលក៏មាន នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួន ដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ ចំណតរថយន្ដ ប្រព័ន្ធប្រកាសអាសន្នពេលមានអគ្គីភ័យ សន្ដិសុខ ២៤ម៉ោង និង ម៉ាស៊ីនភ្លើង។
Borey Galaxy 11 ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ គម្រោងបានសម្រេចការសាងសង់ប្រហែលជា ៣០ ភាគរយ ដោយរំពឹងថាគម្រោងទាំងមូលនឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២៣។ ផ្ទះច្រើនជាង ៦០ខ្នងត្រូវបានលក់ចេញរួចហើយ។ តម្លៃរបស់ផ្ទះនីមួយៗត្រូវបានរំពឹងថាអាចនឹងឡើងថ្លៃរហូតដល់ទៅដល់៥០ភាគរយបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។
Borey Galaxy 11 ក៏មានផ្តល់ជូននូវកម្មវិធីបង់ប្រាក់ងាយៗផងដែរ។ សម្រាប់អ្នកចាប់អារម្មណ៍ចង់ទិញ អាចធ្វើការបង់ប្រាក់ដំបូងចំនួន៣០ភាគរយនៃតម្លៃផ្ទះ ហើយ៧០ភាគរយដែលនៅសល់អាចបង់ជាប្រចាំខែរយៈពេល១៨ខែដោយគ្មានការប្រាក់។ ជម្រើសមួយទៀតអ្នកអាចស្នើសុំកម្ចីទិញផ្ទះរយៈពេលរហូតទៅដល់២០ឆ្នាំជាមួយធនាគារដៃគូរបស់បុរីផ្ទាល់គឺធនាគារ Shinhan Bank រហូតទៅដល់ ៧០ ភាគរយនៃតម្លៃផ្ទះសរុបជាមួយអាត្រាការប្រាក់ ៤.៩៩ ភាគរយ។
ផ្ទះនេះ
អ្វីដែលមាន
ពណ៌
លក្ខណៈពិសេសអចលនទ្រព្យ
សេវាកម្មផ្សេងៗ
សន្តិសុខ
យូនីត និងតម្លៃ
អ្វីដែលអ្នកអាចទិញនៅទីនេះ
តារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
| ប្រភេទយូនីត | ទំហំ | តម្លៃ | យូនីត |
|---|---|---|---|
| ផ្ទះអាជីវកម្មប្រភេទ A | 4.2m x 15m | $186,000 | 22 |
| ផ្ទះអាជីវកម្មប្រភេទ B,C&D | 4.2 x 12m | $106,900 | 85 |
| វីឡាទោលប្រភេទV | 8m x 11m | $189,000 | 37 |
| វីឡាប្រភេទឃ្វីន | 12m x 11m | $440,200 | 6 |
របៀបបង់ប្រាក់
ផែនការបង់ប្រាក់ 8 ដែលមួយៗមានប្រាក់កក់និងការបង់រំលស់ផ្ទាល់ខ្លួន។ ផែនការទីមួយបានបើករួច; សូមបើកផែនការផ្សេងទៀតដើម្បីអានលក្ខខណ្ឌរបស់វា។
ជម្រើសទី1
| ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
|---|---|---|
| បង់ប្រាក់កក់ | $2000 | |
| បន្ទាប់ពីកក់ ០១ សប្តាហ៍ | $5000 | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
ជម្រើសទី2
| ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
|---|---|---|
| បង់ប្រាក់កក់ | $2000 | |
| បន្ទាប់ពីកក់ ០១ សប្តាហ៍ | បង់ប្រាក់ផ្ដាច់ ១០០% | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
ជម្រើសទី3
| ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
|---|---|---|
| បង់ប្រាក់កក់ | $2000 | |
| បន្ទាប់ពីកក់ ០១ សប្តាហ៍ | បង់បង្គ្រប់ ៥០% | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 50% (ជម្រើសទី1) | បង់ប្រាក់ដែរនៅសល់ 50%ក្នុងរយៈពេល12ខែ ដោយពុំមានការប្រាក់ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 50% (ជម្រើសទី2) | 50% រំលស់ 15ឆ្នាំ ជាមួយនឹងអត្រាការប្រាក់1%/ខែ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
ជម្រើសទី4
| ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
|---|---|---|
| បង់ប្រាក់កក់ | $2000 | |
| បន្ទាប់ពីកក់ ០១ សប្តាហ៍ | បង់បង្គ្រប់ 30% | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 70% (ជម្រើសទី1) | បង់ប្រាក់ដែរនៅសល់ 70%ក្នុងរយៈពេល 12ខែ ដោយពុំមានការប្រាក់ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 70% (ជម្រើសទី2) | 70% រំលស់ 15ឆ្នាំ ជាមួយនឹងអត្រាការប្រាក់1%/ខែ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
ជម្រើសទី5
| ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
|---|---|---|
| បង់ប្រាក់កក់ | $2000 | |
| បន្ទាប់ពីកក់ ០១ សប្តាហ៍ | បង់បង្គ្រប់ 20% | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 80% (ជម្រើសទី1) | បង់ប្រាក់ដែរនៅសល់ 80%ក្នុងរយៈពេល 12ខែ ដោយពុំមានការប្រាក់ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 80% (ជម្រើសទី2) | 80% រំលស់ 15ឆ្នាំ ជាមួយនឹងអត្រាការប្រាក់1%/ខែ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
ជម្រើសទី6
| ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
|---|---|---|
| បង់ប្រាក់កក់ | $2000 | |
| បន្ទាប់ពីកក់ ០១ សប្តាហ៍ | បង់បង្គ្រប់ 10% | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 90% (ជម្រើសទី1) | បង់ប្រាក់ដែរនៅសល់ 90%ក្នុងរយៈពេល 12ខែ ដោយពុំមានការប្រាក់ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 90% (ជម្រើសទី2) | 90% រំលស់ 15ឆ្នាំ ជាមួយនឹងអត្រាការប្រាក់1%/ខែ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
ជម្រើសទី7
| ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
|---|---|---|
| បង់ប្រាក់កក់ | $2000 | |
| បន្ទាប់ពីកក់ ០១ សប្តាហ៍ | ៣០% បង់រំលោះរយៈពេល៦ខែ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 70% (ជម្រើសទី១) | បង់ប្រាក់ដែរនៅសល់ 70%ក្នុងរយៈពេល 12ខែ ដោយពុំមានការប្រាក់ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
| បង់ប្រាក់បន្តនៅសល់ 70% (ជម្រើសទី2) | 70% រំលស់ 15ឆ្នាំ ជាមួយនឹងអត្រាការប្រាក់1%/ខែ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
ជម្រើសទី8
| ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
|---|---|---|
| បង់ប្រាក់កក់ | $2000 | |
| បន្ទាប់ពីកក់ ០១ សប្តាហ៍ | 100% បង់រំលោះរយៈពេល24ខែ | អាស្រ័យលើតម្លៃនៃប្រភេទផ្ទះ |
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង បុរីហ្គាឡាក់ស៊ី 11
យូនីត 4 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សង្កាត់ជុំវិញ
ទីតាំង
ស្ពានថ្ម, ដង្កោរ, ភ្នំពេញ
មគ្គុទ្ទេសក៍ខណ្ឌ
ភ្នំពេញ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
តម្លៃនៅតំបន់ជុំវិញ
តម្លៃរបស់គម្រោងអភិវឌ្ឍន៍គឺជាតម្លៃយូនីតដែលថោកបំផុត ដូច្នេះគ្មានអ្វីនៅទីនេះដើម្បីដាក់លំដាប់ប្រៀបធៀបទេ។ នេះជាតម្លៃស្នើសុំរបស់ 34 អចលនទ្រព្យសម្រាប់លក់ ក្នុង ស្ពានថ្ម នៅជុំវិញ។
ទីផ្សារទូទៅ
ការវាស់វែងដូចគ្នា — តម្លៃដាក់លក់ចែកនឹងផ្ទៃក្រឡា — នៅក្នុងខណ្ឌនេះ តំបន់ធំជាងវា និងទីក្រុងទាំងមូល។
34 ក្នុងចំណោម 34 ប្រកាសមានបញ្ជាក់តម្លៃ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 34 នៅ Spean Thma →
ចម្លើយត្រង់ៗ
សំណួរដែលគេសួរអំពីការផ្សាយនេះ
ចម្លើយផ្អែកលើព័ត៌មានប្រកាសនេះ និងតារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
តើថ្លៃប៉ុន្មានក្នុងបុរីហ្គាឡាក់ស៊ី 11?
The starting price for units in this project is $106900,00.
For a ផ្ទះអាជីវកម្មប្រភេទ A prices fluctuate between $186,000 depending on the level and facing direction of the property. There are currently 22 units with floor area being 4.2m x 15m.
For a ផ្ទះអាជីវកម្មប្រភេទ B,C&D prices fluctuate between $106,900 depending on the level and facing direction of the property. There are currently 85 units with floor area being 4.2 x 12m.
For a វីឡាទោលប្រភេទV prices fluctuate between $189,000 depending on the level and facing direction of the property. There are currently 37 units with floor area being 8m x 11m.
For a វីឡាប្រភេទឃ្វីន prices fluctuate between $440,200 depending on the level and facing direction of the property. There are currently 6 units with floor area being 12m x 11m.
តើ ព័ត៌មានសង្ខេប និងសំភារៈអ្វីខ្លះ?
Highlights in this project include: អត្រាចំណេញខ្ពស់, កើនឡើងតម្លៃខ្ពស់, ព័ត៌មានហរិញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍, មានកម្ចីធនាគារ and បញ្ចុះតម្លៃ.
Facilities include: ភ្លើងបម្រុង / ម៉ាសុីនភ្លើង, ចំណតរថយន្ត, តំបន់ពាណិជ្ជកម្ម, សួនច្បារ, ក្លឹបហាត់ប្រាណ, អត់លិចទឹក, នៅលើផ្លូវធំ and អាងហែលទឹក.
បន្តរកមើល
គម្រោងនេះស្រដៀងគ្នាជាមួយ បុរីហ្គាឡាក់ស៊ី 11
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត