+855 92 92 1000
Logo
ហេតុផល ៥ យ៉ាងដែលគួរអ្នកប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យនៅពេលទិញអចលនទ្រព្យ
Updated on: June 6, 2022, 1:26 a.m.
Published on: September 6, 2019, 10:55 a.m.

ហេតុផល ៥ យ៉ាងដែលគួរអ្នកប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យនៅពេលទិញអចលនទ្រព្យ


វិស័យអចលនទ្រព្យកំពុងបោះជំហានដ៏ឆាប់រហ័សក្នុងរយៈពេលខ្លីចុងក្រោយនេះ។ ទទឹមជាមួយគ្នានេះ ការវិនិយោគអចលនទ្រព្យបានក្លាយជាផ្នត់គំនិតថ្មីមួយសម្រាប់របស់ប្រជាជនក្នុងស្រុក។ ជាការពិតណាស់ សម្រាប់អ្នកដែលវិនិយោគបានត្រឹមត្រូវ ពួកគេអាចទទួលបានផលចំណេញខ្ពស់ជាទីគាប់ចិត្ត។ 

ជាទូទៅគេដឹងថាភ្នាក់ងារអចលនទ្រព្យមានជំនាញក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងការប្រឹក្សាយោបល់។ ទោះបីជាយ៉ាងណា បើពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួននៅតែងមានទស្សនៈថាមិនចង់ជួលភ្នាក់ងារអចលនទ្រព្យ ដោយសារតែមានការតម្រូវឲ្យបង់ប្រាក់ជាដើម។

ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថា ភ្នាក់ងារអាចជួយគេបានច្រើនបំផុត និងចំណេញច្រើនលើសពីហិរញ្ញវត្ថុ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលអ្នកគួរតែដឹង៖ 

១.​ ទទួលបានផ្ទះតាមក្តីស្រមៃ

ជាធម្មតា នៅពេលមានបំណងចង់ទិញផ្ទះ អ្នកតែងតែស្រមៃឃើញពីលក្ខណៈ និងស្ថានភាពផ្ទះដែលអ្នកចង់បាន។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលទទួលបានផ្ទះ ដូចការស្រមៃរបស់ខ្លួន។ អ្នកខ្លះចង់បានផ្ទះ ដែលមានទីតាំងជិត សាលារៀន មន្ទីរពេទ្យ ឬកន្លែងកម្សាន្តនានា ជាមួយនឹងបរិយាកាសសមប្រកប ប៉ុន្តែអ្វីដែលគេទទួលបាន គឺគ្រាន់តែជាផ្ទះសាមញ្ញធម្មតា។ អ្វីទាំងអស់នេះ អាចកើតឡើងដោយសារតែការមិនមាន ការជួយជ្រោមជ្រែងពីភ្នាក់ងារអចលនទ្រព្យ ក្នុងការជួយរកផ្ទះតាមការចង់បានរបស់ របស់ពួកគេ។ ម្ចាស់ផ្ទះមួយចំនួនដាក់លក់ផ្ទះ​តាមរយៈភ្នាក់ងារ (ដោយមិនមានការដាក់ផ្លាកផ្សព្វផ្សាយនោះទេ)។  

ដូចនេះប្រសិនបើអ្នកមិនមែនជាភ្នាក់ងារអចលនទ្រព្យ អ្នកប្រហែលជាមិនអាចដឹងបានថា ផ្ទះនោះត្រូវបានដាក់លក់នោះទេ។ ដូច្នេះការជួលភ្នាក់ងារអចលនទ្រព្យអាចជួយអ្នកឲ្យរកបានផ្ទះតាមក្តីស្រមៃ ក្នុងតម្លៃសមរម្យណាមួយ។ 

២. តិចនិចនៃការចរចា

តម្រូវការទិញលក់ក្នុងពេលបច្ចុប្បន្ន មានការកើនឡើង ប៉ុន្តែការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យហាក់នៅមានកម្រិតនៅឡើយ ដោយសារគេសម្រេចចិត្តចរចាជាមួយអ្នកលក់ដោយខ្លួនឯង។ ប៉ុន្តែជាធម្មតា ការចរចាតែងភ្ជាប់មួយអារម្មណ៍ ដែលឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ឬធ្វើឲ្យអ្នកមិនអាចទទួលបានផ្ទះ ក្នុងតម្លៃដែលអ្នកចង់បាន។  ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកលក់ឲ្យម្ចាស់ផ្ទះព្រមបញ្ចុះតម្លៃទៅតាមការចង់បានរបស់អ្នក ។ ដូច្នេះ អ្នកមិនចាំបាច់ចូលនិយាយចរចាដោយផ្ទាល់នោះទេ។

៣. ច្បាស់លាស់លើលិខិតស្នាមផ្សេងៗ

ជាទូទៅ លិខិតស្នាមផ្លូវច្បាប់តែងត្រូវបានភ្ជាប់មកជាមួយនៅពេលដែលអ្នកមានសកម្មភាពសេដ្ឋកិច្ចអ្វីមួយ។ លើសពីនេះទៅទៀត លិខិតស្នាមក្នុងវិស័យអចលនទ្រព្យប្រហែលជាមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើអ្នកមិនមែនជាអ្នកប្រឡូកក្នុងវិស័យនោះ។ អ្នកអាចជួបបញ្ហាច្រើន ដូចជាការឆបោកផ្សេងៗ ដែលកំពុងតែកើតមានច្រើននៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃនេះ។ 

ប៉ុន្តែភ្នាក់ងារអចលនទ្រព្យអាចជួយដោះស្រាយបញ្ហានេះបាន ដោយសារតែពួកគេបានទទួលការហ្វឹកហ្វឺនទាក់ទងនឹងផ្នែកនេះ។ គុណសម្បត្តិមួយ គឺអាចជួយឲ្យអ្នកជៀសវាងបានពីបញ្ហាផ្សេងៗ និងការឆបោកផងដែរ។

៤. ភ្នាក់ងារអចលនទ្រព្យបានចំណេះដឹងច្រើនជាងអ្នក

ដោយសារតែភ្នាក់ងារអចលនទ្រព្យ ប្រឡូកក្នុងវិស័យនេះ និងបានចំណាយពេលវេលាច្រើនជាមួយនឹងអចលនវត្ថុ ពួកគេដឹងច្រើនពីស្ថានភាពផ្សេងៗរបស់ផ្ទះ ដី អចលនទ្រព្យណាមួយ ពាក់ព័ន្ធនឹងទីតាំង ប្រព័ន្ធលូ ច្បាប់ទំលាប់ផ្សេងៗ។

ប្រសិនបើអ្នកទិញដោយខ្លួនឯង អ្នកអាចនឹងមិនដឹងពីព័ត៌មានទាំងអស់នេះ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកនៅពេលដែលអ្នកចូលទៅរស់នៅ។ ការជួលភ្នាក់ងារអចលនទ្រព្យអាចធ្វើឲ្យអ្នកដឹងពីស្ថានភាពទាំងនេះ និងធ្វើឲ្យអ្នកសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។​

៥. ជួយបិទការលក់ដោយជោគជ័យ

ការចុះកិច្ចសន្យាជាផ្លូវការអាចមានដំណើរការយូរ ដែលធ្វើឲ្យអ្នកមានភាពធុនទ្រាន់។ ប៉ុន្តែបើអ្នកមានជំនួយពីភ្នាក់ងារតាមដំណាក់កាលនីមួយៗ អ្នកនឹងមិនស្មុកស្មាញច្រើននោះទេ។ 

លើសពីនេះក្រោយពីអ្នកបានសម្រេចចិត្ត​ទិញផ្ទះនោះហើយ អ្នកក៏នៅតែមានរឿងជាច្រើនទៀតត្រូវគិតគូរ ដូចជា៖ ការបង់ពន្ធ ការផ្ទេរទ្រព្យសម្បត្តិជាដើម។ ប្រសិនបើអ្នកមិនមានភ្នាក់ងារអចលនទ្រព្យនោះទេ អ្នកប្រហែលជាពិបាកក្នុងតំណាក់កាលនេះបន្តិច។ ដូច្នេះ ការមានភ្នាក់ងារចាំជួយយើងរាល់កិច្ចការស្មុគស្មាញទាំងនេះ វាក៏ជួយយើងឲ្យធូស្រាលមួយកម្រិតទៀតដែរ៕ 

ស្វែងរកភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ឬត្រូវការអចលនទ្រព្យសម្រាប់លក់នៅភ្នពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

 

Comments