កម្មវិធីស្វែងរកអចលនទ្រព្យលើទូរស័ព្ទដៃ៖ ទិញអចលនទ្រព្យលឿនជាងគេ
App របស់ Realestate.com.kh អាចដំណើរការបាននៅលើគ្រប់កម្មវិធីទូរស័ព្ទទាំងអស់ ស្វែងរកដោយឥតគិតថ្លៃនូវអចលនទ្រព្យជាង ២៥,០០០ សម្រាប់លក់ និងជួលតាមរយៈកម្មវិធី (App) អចលនទ្រព្យរបស់ Realestat…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
App របស់ Realestate.com.kh អាចដំណើរការបាននៅលើគ្រប់កម្មវិធីទូរស័ព្ទទាំងអស់ ស្វែងរកដោយឥតគិតថ្លៃនូវអចលនទ្រព្យជាង ២៥,០០០ សម្រាប់លក់ និងជួលតាមរយៈកម្មវិធី (App) អចលនទ្រព្យរបស់ Realestat…
ស្វែងរកដោយឥតគិតថ្លៃនូវអចលនទ្រព្យជាង ២៥,០០០ សម្រាប់លក់ និងជួលតាមរយៈកម្មវិធី (App) អចលនទ្រព្យរបស់ Realestate.com.kh លើទូរសព្ទដៃរបស់អ្នក! Realestate.com.kh គឺជាគេហទំព័រ អចលនទ្រព្យឈានមុខគេនៅកម្ពុជា។
ទាញយកកម្មវិធី ប្រើប្រាស់នៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh នៅថ្ងៃនេះដើម្បីអាចស្វែងរទិញ និងជួលអចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជាបានឆាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់ចំណាយពេលច្រើន។ ក្រៅពីនេះលោកអ្នកក៏អាចដាក់លក់ ឬជួលអចលនទ្រព្យរបស់អ្នកវិញនៅលើគេហទំព័រ Realestate.com.kh តាមរយៈកម្មវិធីទូរស័ព្ទនេះដោយមិនគិតថ្លៃ។
ក្នុងពេលថ្មីៗនេះក្រុមហ៊ុនយើងបានបន្ថែមមុខងារថ្មីចំនួនពីរដើម្បីជួយសម្រួល និងធ្វើឲ្យប្រសើរឡើងចំពោះបទពិសោធន៍៍របស់អ្នកប្រើប្រាស់ក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះក៏ដើម្បីជួយសម្រួលទៅដល់ភ្នាក់ងារ និងក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យដែលជាអតិថិជនរបស់យើងដើម្បីឲ្យពួកគេអាចធ្វើការទំនាក់ទំនងជាមួយអ្នកស្វែងរកអចលនទ្រព្យបានកាន់តែងាយស្រួល។ មុខងារថ្មីទាំងពីរនោះគឺ Direct Chat និង Home Finder ហើយអ្នកអាចប្រើប្រាស់មុខងារថ្មីទាំងពីរនេះបានទាំងនៅលើគេហទំព័រផ្ទាល់ និងលើកម្មវិធីទូរស័ព្ទរបស់យើង។
មុខងារថ្មីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាក់ទងដោយផ្ទាល់ជាមួយភ្នាក់ងារ ឬម្ចាស់អចលនទ្រព្យ ដែលពួកគេបានជ្រើសរើស។ វាមានលក្ខណះដូចគ្នាជាមួយនឹង កម្មវិធី WhatsApp អញ្ចឹងដែរ។
អ្នកអាចស្វែងរកអចលនទ្រព្យ ដោយគ្រាន់តែកំណត់នៅ លើកម្មវិធីលើទូរស័ព្ទរបស់យើង នូវអ្វីដែលអ្នកត្រូវការ (ដូចជា ប្រភេទអចលនទ្រព្យ តំបន់ និងចំនួនបន្ទប់គេង។ល។) នោះកម្មវិធីរបស់យើងនឹងជូនដំណឹងដល់ភ្នាក់ងារណា ដែលមានអចលនទ្រព្យត្រូវនឹងតម្រូវការរបស់អ្នក។ បន្ទាប់់មកភ្នាក់ងារនឹងទាក់ទងទៅអ្នកវិញដោយផ្ទាល់។

តើអ្នកកំពុងស្វែងរកអាផាតមិនដែលមាន២បន្ទប់គេងនៅចំកណ្តាលរាជធានីភ្នំពេញមែនទេ? តើអ្នកចូលចិត្តផ្ទះបែបខ្មែរដែលមានលក្ខណៈសាមញ្ញមែនទេ? មុខងារស្វែងរកថ្មីអនុញ្ញាតឱ្យ អ្នកច្រោះលទ្ធផលនៃការស្វែងរកបានយ៉ាងងាយស្រួលទៅតាមលក្ខខណ្ឌ ដូចជា តម្លៃ ចំនួនបន្ទប់គេង បន្ទប់ទឹក តំបន់ទូទៅ និងសូម្បីតែកាលបរិច្ឆេទនៃការបញ្ចប់គម្រោងអភិវឌ្ឍថ្មីៗ។
មុខងារជជែកផ្ទាល់(Live Chat) របស់យើងអនុញ្ញាតឱ្យអ្នកទាក់ទងដោយផ្ទាល់ជាមួយភ្នាក់ងារ ដែលគ្រប់គ្រងលើអចលនទ្រព្យដែលអ្នកបានជ្រើសរើស។ មុខងារនេះគឺមានលក្ខណៈដូចគ្នាទៅនឹងកម្មវិធី WeChat, Messenger ឬ WhatsApp - ពោលគឺសាមញ្ញ និងងាយស្រួល។
តើអ្នកបារម្ភថាភ្នាក់ងារប្រហែលជាមិនចេះនិយាយភាសារបស់អ្នកមែនឬទេ? មុខងារជជែកផ្ទាល់របស់យើងអាចបកប្រែសារសម្រាប់អ្នកបានភ្លាមៗ។ App របស់យើងអាចបកប្រែជាភាសាខ្មែរ អង់គ្លេស និងចិន ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការផ្ញើសារទៅភ្នាក់ងារអចលនទ្រព្យ ដើម្បីស្វែងរកព័ត៌មានលម្អិតពីអចលនទ្រព្យដែលអ្នកចង់បាន!
App របស់យើងមានព័ត៌មានលម្អិតអំពីភ្នាក់ងារល្អៗដែលធ្វើការជាមួយយើង។ ដូច្នេះប្រសិនបើអ្នកពិតជាចង់បានផ្ទះ ខុនដូ ឬដីឡូត៍ នោះអ្នកអាចទាក់ទងទៅកាន់ពួកគេបានតាមមធ្យោបាយច្រើនយ៉ាង។
យើងជឿជាក់ថាគុណតម្លៃបន្ថែមរបស់អចលនទ្រព្យគឺស្ថិតនៅលើភាពងាយស្រួល។ App របស់យើងអាចជួយអ្នកក្នុងការសម្រេចចិត្តឲ្យកាន់តែប្រសើរឡើងនូវអចលនទ្រព្យណាមួយ ដោយអនុញ្ញាតឱ្យអ្នកមើលឃើញពីទីតាំង និងសេវាកម្មជុំវិញ ដូចជា សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន និងផ្សារទំនើប ដែលនៅក្បែរ!
លក្ខណៈពិសេសរបស់មុខងារស្វែងរកផ្ទះ (Home Finder) គឺផ្តល់នូវវិធីដ៏ឆ្លាតវៃ ដើម្បីអនុញ្ញាតឱ្យភ្នាក់ងារ និងអ្នកលក់អចលនទ្រព្យដឹងនូវអ្វីដែលអ្នកកំពុងស្វែងរក។ អ្នកគ្រាន់តែប្រាប់យើងពីតម្រូវការរបស់អ្នក (ប្រភេទអចលនទ្រព្យ តំបន់ ចំនួនបន្ទប់គេង តាមរយៈមុខងារ Home Finder បន្ទាប់មក App របស់យើងនឹងជូនដំណឹងដល់ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យភ្លាមៗ។ អ្នកមិនចាំបាច់រង់ចាំយូរដើម្បីស្វែងរកផ្ទះថ្មីនោះទេ។
លក់ ជួល និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ដោយឥតគិតថ្លៃនៅលើ App របស់យើង។ អ្នកប្រើប្រាស់អីនធើណិតជាច្រើននាក់ចូលទៅកាន់គេហទំព័រ Realestate.com.kh ជារៀងរាល់ថ្ងៃ។ បង្កើនចំនួនអ្នកសួរអំពីអចលនទ្រព្យរបស់អ្នកឲ្យបានកាន់តែច្រើន តាមរយៈការដាក់បញ្ចូល ផ្ទះ ដី ឬអចលនទ្រព្យណាមួយរបស់អ្នកនៅលើគេហទំព័ររបស់យើងនៅថ្ងៃនេះដោយឥតគិតថ្លៃ។
ការជជែកផ្ទាល់ (live-chat) របស់យើងរួមមានមុខងារបកប្រែភ្លាមៗ ដែលអាចបកប្រែ ទៅជាភាសាចិន អង់គ្លេស ឬខ្មែរ។ បើនិយាយពីភាសា គឺគ្មានឧបសគ្គទៀតទេ។ ឥឡូវអ្នកអាចនិយាយជាមួយអ្នកទិញណាក៏បាន ទោះបីគេនិយាយភាសាអ្វីក៏ដោយ!
App របស់ Realestate.com.kh នឹងផ្តល់ដំណឹងឲ្យអ្នកភ្លាមៗ នៅពេលដែលអ្នកទទួលបានសំណួរ ឬសំណូមពរពាក់ព័ន្ធនឹងអចលនទ្រព្យណាមួយរបស់អ្នក។ មុខងារនេះក៏រំលឹកអ្នកភ្លាមៗ ដូច្នេះអ្នកនឹងមិនខកខានការលក់ឡើយ ដោយគ្រាន់តែប្រាកដថាអ្នកបានបើកចូលកម្មវិធីទៀងទាត់ ហើយអ្នកនឹងទទួលបានការផ្តល់ដំណឹងទាំងអស់។
កុំឲ្យអ្នកទិញ / អតិថិជនសក្តានុពលខកខានការផ្តល់ជូនរបស់អ្នក។ តាមរយៈមុខងារ Refresh នៅលើ App របស់យើងអចលនទ្រព្យរបស់អ្នកអាចបង្ហាញនៅលើអចលនទ្រព្យផ្សេងៗទៀត នៅពេលមានការស្វែងរក ដូចនេះអ្នកទិញក៏អាចមើលឃើញអចលនទ្រព្យរបស់អ្នកបានច្រើន ហើយមុនគេ។
អ្នកនឹងមិនចាំបាច់ត្រូវរង់ចាំអ្នកទិញទៀតនោះទេ។ កម្មវិធីទូរស័ព្ទរបស់យើងនឹងផ្តល់ដំណឹង ដល់អ្នករាល់ពេលដែលអ្នកទិញប្រកាសពីតម្រូវការរបស់ពួកគេ តាមរយៈមុខងារស្វែងរកផ្ទះ។ ប្រសិនបើតម្រូវការរបស់ពួកគេត្រូវគ្នាជាមួយអចលនទ្រព្យដែលអ្នកមាន នោះអ្នកអាចចាប់យកឱកាសបានយ៉ាងងាយស្រួល។ ប៉ុន្តែអ្នកត្រូវតែរហ័សព្រោះមានតែភ្នាក់ងារចំនួន ៥ នាក់មុនគេប៉ុណ្ណោះដែលអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកស្វែងរកអចលនទ្រព្យបាន។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
អត្ថបទដោយ

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›