De Castle Noblesse
337 Street, បឹងកក់១, ទួលគោក, ភ្នំពេញ
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
ខុនដូ De Castle Noblesseបង្ហាញខ្លួនយ៉ាងប្រណិតនៅទួលគោក
ក្រុមហ៊ុន De Castle ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីល្បាញបំផុតនៅកម្ពុជាបានបញ្ចេញគម្រោង ខុនថ្មីមួយឈ្មោះថា De Castle Noblesse ដែលមានកម្ពស់ ១៥ ជាន់ មានលំនៅដ្ឋានចំនួន ៨៨ យូនីតស្ថិតនៅក្នុងខណ្ឌទួលគោលនៃរាជធានីភ្នំពេញ។ ភ្លាមៗនេះ ខុនដូចំនួន ១២ យូនីត ត្រូវបានដាក់លក់ជាផ្លូវការជាមួយនឹងការផ្តល់ជូនកញ្ចប់ពិសេស ២ យ៉ាង។
ទី១៖ ផ្តល់ជូនការបំពាក់គ្រឿងសង្ហារិមប្រណិតៗដោយឥតគិតថ្លៃ ដែលសរុបជាទឹកប្រាក់ ប្រមាណជាង ១៤,០០០ ដុល្លារ។ និងទី២៖ ផ្តល់ជូនការតុបតែងផ្ទៃខាងក្នុងយ៉ាងប្រណិត ដោយឥតគិតថ្លៃ ដែលមានតម្លៃរហូតដល់ជាង ១០,០០០ ដុល្លារ។ ហើយផ្ទះគម្រូរបស់គម្រោងពិសេស នេះបានបើកអោយចូលទស្សនាជារៀងរាល់ថ្ងៃ។
អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺតម្លៃរបស់ខុនដូត្រឹមតែ ១,៣៩០ ដុល្លារ ក្នុងមួយ ម៉ែត្រការ៉េ ដែលតម្លៃនេះមានអត្រាទាបស្ទើរតែពាក់កណ្តាលនៃតម្លៃខុនដូនៅក្នុងតំបន់ទទួលគោក នៅពេលបច្ចុប្បន្ន។
មានអ្នកខ្លះនិយាយថាអ្នកមិនអាចទទួលបានភាពប្រណិត និងតម្លៃសសមរម្យនៅក្នុងពេលតែមួយ បានទេ។ គម្រោង De Castle Noblesse បង្ហាញថា ការលើកឡើងបែបនេះមិនពិតទេ។ ខុនដូនៅ ក្នុងគម្រោង De Castle Noblesse មានលក្ខណៈល្អបំផុត ហើយនេះជាជម្រើសល្អផ្តាច់គេមួយ នៅក្នុងរាជធានីភ្នំពេញ។ ការរចនាមានភាពឥតខ្ចោះ ដែលអាចផ្តល់ជូនអ្វីគ្រប់យ៉ាង ដែលអភិជន និយមស្វែងរកនៅក្នុងទីក្រុង។
បន្ថែមលើសពីនេះទៀត គម្រោងនេះស្ថិតនៅក្នុងខណ្ឌទួលគោក ដែលជាតំបន់សក្តានុពលបំផុត មួយនៅក្នុងទីក្រុង។ យូនីតទាំងអស់មានកម្មសិទ្ធិកាន់កាប់ជាប្រភេទប័ណ្ណកម្មសិទ្ធិរួម ផ្តល់ជូនការ កាន់កាប់អចលនទ្រព្យបានយ៉ាងងាយស្រួល។ ម្យ៉ាងវិញទៀត បន្ទាប់ពីទិញអ្នកអាចដាក់ជួលវិញ បានភ្លាមៗដើម្បីបង្កើនប្រាក់ចំណូលប្រចាំខែរបស់អ្នក។
លក្ខណៈពិសេសទី១ ប្រសិនបើអ្នកបើករថយន្តទៅកាន់គម្រោងនេះ អ្នកអាចមើលឃើញពីភាពងាយ ស្រួលក្នុងការធ្វើដំណើរ រីឯការធ្វើដំណើរទៅតំបន់ដទៃទៀតនៃទីក្រុងក៏មិនមានអ្វីគួរឲ្យបារម្ភនោះទេ សម្រាប់អ្នករស់នៅក្នុងគម្រោង De Castle Noblesse ពួកគេអាចចេញចូលបានដោយងាយទៅកាន់ មជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ (CBD) ។ នៅជុំវិញនេះមានទីផ្សារអ៊ីអន២ និងផ្សារម៉ាក្រូ ជារួមទៅអ្វីដែលអ្នកត្រូវការគឺមានផ្តល់ជូនគ្រប់យ៉ាងនៅទួលគោក។
យូនីតនីមួយៗគឺបានបង្កើតឡើងជាមួយការរចនាប្រកបដោយភាពឆ្លាតវៃ។ យូនីតមានជាប្រភេទ ១ ទៅ ៣ បន្ទប់គេង និង ៣ បន្ទប់ទឹក និងរានហាល ២ ជាមួយទំហំសរុបជាង ២០៨.២៤ ម៉ែត្រការ៉េ ហើយទីនេះគឺជាលំនៅដ្ឋាន ពិតប្រាកដរបស់អ្នក។ តំបន់នេះមានសាលារៀនអន្តរជាតិ ធនាគារ ហាងទំនិញ និងភោជនីយដ្ឋាន និងសេវាកម្មចម្រុះផ្សេងៗទៀត។
សម្រាប់សេវាកម្មនៅក្នុងគម្រោងនេះវិញគឺគ្មានគូប្រៀបនោះទេ ក្នុងនោះសេវាកម្មមានដូចជា កន្លែងចតរថយន្តដ៏ធំទូលាយ អាងហែលទឹក កន្លែងហាត់ប្រាណ សេវាកម្មបោសសំអាតផ្ទះ ការការពារសន្តិសុខ និងសុវត្ថិភាព និងមានច្រើនទៀត។ នៅក្នុងអគារថែមទាំងមានហាងកែសម្ផស្ស មួយផងដែរ។
គម្រោង De Castle Noblesse នឹងក្លាយជាលំនៅដ្ឋាន នៅក្នុងក្ដីស្រមៃរបស់អ្នក។ ជាមួយខុនដូ ដែលមានបន្ទប់គេង ៣ និងបន្ទប់ទឹក ៣ ដូច្នេះយូនីតនេះគឺ ល្អឥតខ្ចោះសម្រាប់គ្រួសារ និងធ្វើឱ្យគ្រួសាររស់នៅប្រកបដោយផាសុកភាព និងភាពថ្លៃថ្នូរ៕
ការផ្តល់ជូនមានកំណត់! ប្រញាប់ឡើង កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ!
ផ្ទះនេះ
អ្វីដែលមាន
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង De Castle Noblesse
យូនីត 3 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សង្កាត់ជុំវិញ
ទីតាំង
337 Street, បឹងកក់១, ទួលគោក, ភ្នំពេញ
មគ្គុទ្ទេសក៍ខណ្ឌ
ទួលគោក
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
តម្លៃនៅតំបន់ជុំវិញ
តម្លៃរបស់គម្រោងអភិវឌ្ឍន៍គឺជាតម្លៃយូនីតដែលថោកបំផុត ដូច្នេះគ្មានអ្វីនៅទីនេះដើម្បីដាក់លំដាប់ប្រៀបធៀបទេ។ នេះជាតម្លៃស្នើសុំរបស់ 191 អចលនទ្រព្យសម្រាប់លក់ ក្នុង បឹងកក់១ នៅជុំវិញ។
ទីផ្សារទូទៅ
ការវាស់វែងដូចគ្នា — តម្លៃដាក់លក់ចែកនឹងផ្ទៃក្រឡា — នៅក្នុងខណ្ឌនេះ តំបន់ធំជាងវា និងទីក្រុងទាំងមូល។
186 ក្នុងចំណោម 191 ប្រកាសមានបញ្ជាក់តម្លៃ · តួលេខក្នុងមួយម៉ែត្រការ៉េប្រើ 111 ដែលបញ្ជាក់ទំហំផ្ទៃផងដែរ; 75 មិនបញ្ជាក់ទេ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 191 នៅ Boeung Kak 1 →
បន្តរកមើល
គម្រោងនេះស្រដៀងគ្នាជាមួយ De Castle Noblesse
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត