ហ្គាឌិន វ័ន្ដ
បឹងកក់២, ទួលគោក, ភ្នំពេញ
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
គម្រោង ហ្គាឌិន វ័ន្ដ
Garden One គឺជាគម្រោងខុនដូកម្ពស់ ២៩ជាន់ដែលមានទីតាំងស្ថិតនៅក្នុងសហគមន៍ លំនៅដ្ឋានដែលកំពុងមានការរីកចម្រើនលឿនបំផុតនៅខណ្ឌទួលគោកនៃរាជធានីភ្នំពេញ។
គម្រោងនេះមានប្រភេទផ្ទះប្រណីតចំនួន ២៧១ យូនីត ចាប់ពីជាន់ទី ៥ ទៅដល់ជាន់ទី ២៦។ គម្រោងនេះមានជាប្រភេទ យូនីតស្ទូឌីយ៉ូ យូនីតដែលមានពីរបន្ទប់គេង ដែលមានទំហំចាប់ពី ៤៤ ដល់ ៩១ ម៉ែត្រការ៉េ។ ។ ក្រៅពីយូនីតទាំងនេះ គម្រោងក៏មាននូវអាផាតមេនប្រណីតៗ ដែលមានទំហំប្រហែល ១៣៩ ម៉ែត្រការ៉េ លាតសន្ធឹងនៅជាន់ទី ២៧ទាំងមូល។
អគារនេះមានកន្លែងចតរថយន្តកម្ពស់ ៥ ជាន់លាតសន្ធឹងចាប់ពីជាន់ B1 ដល់ជាន់ទី ៤ ដែលដំណើរការដោយប្រព័ន្ធចំណតរថយន្តឆ្លាតវៃ។ គ្រប់យានយន្តទាំងអស់នឹង ត្រូវលើកឡើង ដោយជណ្តើរយន្តទៅកាន់ចំណតរថយន្ត។ នៅជាន់ខាងលើបង្អស់នៃអគារនេះមានរៀបចំជា ក្លឹបដែលមានលក្ខណៈបើកចំហ មានបន្ទប់ហាត់ប្រាណ អាងហែលទឹក និងកន្លែងកម្សាន្ត ផ្សេងៗទៀត។
គម្រោង Garden One ត្រូវបាននិវិយោគ ដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd ជាក្រុមហ៊ុនដែលមានការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើតម្រូវការរបស់អ្នកស្នាក់នៅ ក្នុងអគារទំាងមូល។
គម្រោងត្រូវបានរចនាយ៉ាងស្រស់ស្អាតបំផុត ដោយបញ្ចូលជាមួយការប្រើប្រាស់វត្ថុធាតុដើមល្អៗ មានគុណភាពដែលអាចផ្តល់ឲ្យនូវភាពឆើតឆាយចំពោះគម្រោងទាំងមូល។
គម្រោងនេះគឺសាកសមបំផុតសម្រាប់ការរស់នៅរបស់មនុស្សសម័យថ្មី។ យូនីតអាផាតមេននីមួយៗគឺជាប្រភេទផ្ទះដែលសាងសង់រួចរាល់ ក៏ប៉ុន្ដែអ្នកអាចធ្វើការជួសជុល ឬ កែច្នៃទៅតាមការពេញចិត្ត និង តម្រូវការរបស់អ្នកបាន។
អ្វីដែលកាន់តែពិសេសជាមួយ គម្រោង Garden One គឺការភ្ជាប់ធម្មជាតិជាមួយការរស់នៅ ប្រចំាថ្ងៃតាមរយៈការដាំកូនរុក្ខជាតិនៅស្ទើរតែគ្រប់កន្លែងទាំងអស់នៃអគារទាំងមូល ដែលហាក់ដូចជាបានបង្កើតទីធ្លាបៃតងមួយប្រកដោយភាពរឹងមាំ និងភាពស្និទ្ធស្នាល ជាមួយធម្មជាតិ។
គម្រោង Garden One គ្រោងនឹងបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជាផ្លូវការជូនអតិថិជន នៅខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។
យូនីតមានតម្លៃចាប់ពី ៦ម៉ឺន៥ ដុល្លារឡើងទៅ។
ម្យ៉ាងវិញទៀត គម្រោង Garden One ស្ថិតនៅលើទីតាំងដ៏ល្អមួយ ដែលហ៊ុមព័ន្ធជុំវិញដោយ ស្ថាប័នអប់រំ អាជីវកម្មចម្រុះ និងកន្លែងកម្សាន្តដ៏ពេញនិយមជាច្រើនផ្សេងទៀត។
ផលចំណេញនឹងផ្តល់ជូនវិញភ្លាមៗ ជាមួយការជួលត្រលប់ចាប់ពី ៨០០ ដុល្លារទៅ ១,០០០ ដុល្លារក្នុងមួយខែសម្រាប់អាផាតមេនមួយបន្ទប់គេង និងតម្លៃ ១,០០០ ទៅ ១,៥០០ ក្នុងមួយខែសម្រាប់ យូនីត បន្ទប់គេងពីរ។ ការវិនិយោគនេះផ្តល់ជូនអត្រាជួលត្រលប់ពី ៨% ទៅ ១០% ។
អ្នកអភិវឌ្ឍន៍ Garden One ក៏ផ្តល់ជូនអ្នកទិញផ្ទះនៅក្រៅប្រទេសជាមួយនឹងការធានារ៉ាប់រង លើការជួលត្រលប់ ៨% សម្រាប់រយៈពេល១០ ឆ្នាំ ។
ផ្ទះនេះ
អ្វីដែលមាន
ពណ៌
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
សង្កាត់ជុំវិញ
ទីតាំង
បឹងកក់២, ទួលគោក, ភ្នំពេញ
មគ្គុទ្ទេសក៍ខណ្ឌ
ទួលគោក
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
តម្លៃនៅតំបន់ជុំវិញ
តម្លៃរបស់គម្រោងអភិវឌ្ឍន៍គឺជាតម្លៃយូនីតដែលថោកបំផុត ដូច្នេះគ្មានអ្វីនៅទីនេះដើម្បីដាក់លំដាប់ប្រៀបធៀបទេ។ នេះជាតម្លៃស្នើសុំរបស់ 143 អចលនទ្រព្យសម្រាប់លក់ ក្នុង បឹងកក់២ នៅជុំវិញ។
ទីផ្សារទូទៅ
ការវាស់វែងដូចគ្នា — តម្លៃដាក់លក់ចែកនឹងផ្ទៃក្រឡា — នៅក្នុងខណ្ឌនេះ តំបន់ធំជាងវា និងទីក្រុងទាំងមូល។
139 ក្នុងចំណោម 143 ប្រកាសមានបញ្ជាក់តម្លៃ · តួលេខក្នុងមួយម៉ែត្រការ៉េប្រើ 79 ដែលបញ្ជាក់ទំហំផ្ទៃផងដែរ; 60 មិនបញ្ជាក់ទេ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 143 នៅ Boeung Kak 2 →
ចម្លើយត្រង់ៗ
សំណួរដែលគេសួរអំពីការផ្សាយនេះ
ចម្លើយផ្អែកលើព័ត៌មានប្រកាសនេះ និងតារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
តើ ព័ត៌មានសង្ខេប និងសំភារៈអ្វីខ្លះ?
Highlights in this project include: អត្រាចំណេញខ្ពស់, កើនឡើងតម្លៃខ្ពស់, មានកម្ចីធនាគារ and បញ្ចុះតម្លៃ.
Facilities include: ភ្លើងបម្រុង / ម៉ាសុីនភ្លើង, ចំណតរថយន្ត, ក្លឹបហាត់ប្រាណ, ជណ្តើរយោង / ជណ្តើរយន្ត, អត់លិចទឹក, នៅលើផ្លូវធំ and អាងហែលទឹក.
បន្តរកមើល
គម្រោងនេះស្រដៀងគ្នាជាមួយ ហ្គាឌិន វ័ន្ដ
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត