3បន្ទប់គេង,4 បន្ទប់ទឹក វីឡា សម្រាប់ លក់ នៅ Morakot Island
Morakot Island
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
វីឡាអ័រគីដេ (វីឡាភ្លោះ Orchid Villa)
វីឡាអ័រគីដេ នៃកោះមរកត គឺជាវីឡាភ្លោះដែលមាន៥ជាន់ ប្រកបដោយបន្ទប់គេង៣ និងបន្ទប់ទឹក៤។ ផ្ទៃសាច់ខាងក្នុងផ្ទះចំនួន៥៦៤ម៉ែត្រការ៉េ ធ្វើឱ្យអតិថិជនដែលចូលមករស់នៅ ទទួលបានទីធ្លាធំទូលាយ សម្រាប់កសាងក្ដីស្រម៉ៃគេហដ្ឋានរបស់ខ្លួនផ្ទាល់។ វីឡាអ័រគីដេគួបផ្សំគំនិតស្ថាបត្យកម្មបែបខ្មែរបុរាណ ជាមួយការរចនាផ្ទៃខាងក្នុងពោរពេញដោយបែបផែនសម័យទំនើប ដោយប្រើប្រាស់គ្រឿងសម្ភារៈសំណង់ និងសម្ភារៈប្រើប្រាស់មានគុណភាពចំណាត់ថ្នាក់ខ្ពស់ ដែលធ្វើឱ្យម្ចាស់ផ្ទះ និងក្រុមគ្រួសាររីករាយជាមួយជីវិតឯកជន នៃកោះសមុទ្រដែលប្រៀបដូចជានៅកណ្ដាលឋានសួគ៌ត្រូពិច។
ផ្នែកផ្សេងៗនៃវីឡានេះ រួមបញ្ចូលផ្លូវដើរចូលខាងក្នុងផ្ទៃផ្ទះដ៏ធំ, ផ្ទះបាយដ៏ទំនើប, កន្លែងទទួលទានអាហារ/កន្លែងទទួលភ្ញៀវទូលាយ, បន្ទប់គេង៣, បន្ទប់ទឹក៤, ទីធ្លាកណ្ដាលផ្ទះ, ទីធ្លាដាក់ឡាន១, អាងហែលទឹក និងវេរ៉ង់ដាដែលអាចឱ្យក្រុមគ្រួសារមើលឃើញទេសភាពសមុទ្រ។ កន្លែងទទួលភ្ញៀវរបស់វីឡានេះ ធំទូលាយ ជាមួយនឹងពិដានខ្ពស់, បង្អួចធំៗ, ទ្វារដែលបើកសំដៅទៅយ៉ របស់ផ្ទះ ដែលអនុញ្ញាតឱ្យខ្យល់អាកាសបរិសុទ្ធ និងពន្លឺធម្មជាតិ ចូលមកខាងក្នុងផ្ទះ។ ជារួម ទីធ្លាដែលបើកចំហរ ធំទូលាយ និងមានខ្យល់អាកាសចេញចូល ធ្វើឱ្យអ្នក និងក្រុមគ្រួសារមានអារម្មណ៍ស្រស់ស្រាយ ពេលណាក៏ដោយដែលអ្នកដើរទៅលំហែកាយ នៅឯទីធ្លាអាងហែលទឹក។
.
.
.
កោះមរកត ឬកោះពស់គឺជាគម្រោងអចលទ្រព្យ ដ៏ប្រណិតមួយ នៅកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុប ១.៦គីឡូម៉ែត្រការ៉េ និងមានចម្ងាយតែ ៩៥០ម៉ែត្រប៉ុណ្ណោះ ពីទីក្រុងឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។ កោះពស់ស្ថិតនៅចុងបំផុត នៃភាគនិរតីប្រទេសកម្ពុជា ដែលជាប់នឹងឈូងសមុទ្រថៃ។ កោះមួយនេះ ភ្ជាប់ទៅកាន់ផ្លូវគោកដោយស្ពានមរកតតេជោ និងជាកោះតែមួយគត់នៅកម្ពុជា ដែលនឹងផ្ដល់នូវជីវិតបែបឯកជនភាពដ៏ប្រណិត និងជិតតំបន់សេដ្ឋកិច្ចប៉ូលក្រុងព្រះសីហនុ។
ភូមិសាស្ត្រ របស់កោះមួយនេះ ខុសពីកោះឯទៀត ដែលធ្វើឱ្យវាក្លាយជាតំបន់មួយដ៏ទាក់ទាញបំផុត សម្រាប់ភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ។ ទន្ទឹមនឹងនេះ ក្រុងព្រះសីហនុ ក៏មានប្រលានយន្តហោះអន្តរជាតិផ្ទាល់ខ្លួន ដែលមានជើងហោះហើរឆ្ពោះទៅកាន់ប្រទេសចិន, សឹង្ហបុរី, ម៉ាឡេស៊ី, ម៉ាកាវ, ថៃឡង់ដ៏ ហើយក៏មានជើងហោះហើរក្នុងស្រុកឆ្ពោះទៅភ្នំពេញ និងខេត្តសៀមរាបផងដែរ។ កោះមរកត ស្ថិតនៅចម្ងាយតែ២៦គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រលានយន្តហោះអន្តរជាតិព្រះសីហនុ។ ក្រុងព្រះសីហនុមានចម្ងាយត្រឹមតែ ២៣២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយវានឹងកាន់តែជិតជាងនេះ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់រួចនៅឆ្នាំ ២០២៣។
ក្រុមហ៊ុនកោះពស់ (ខេមបូឌា) អុិនវេសមេន គ្រុប អិលធីឌី (KPIG) គ្រោងអភិវឌ្ឍកោះមរកត ឱ្យក្លាយជាទិសដៅពហុគោលបំណងបែបស្ដង់ដារអន្តរជាតិ។ ទាំងអស់នេះ ស្ថិតក្នុងផែនការកែប្រែកោះមរកត ឱ្យក្លាយជា “តំបន់ឆ្នេរមាស” នៅក្នុងអាស៊ាន។ គម្រោងកោះមរកតគ្របដណ្ដប់លើការស្ថាបនាសណ្ឋាគារប្រណិតលំដាប់ផ្កាយ៦ ចំនួន១, សណ្ឋាគារប្រណិតលំដាប់ផ្កាយ៥ ចំនួន២, កាស៊ីណូវីអាយភី ចំនួន១, ក្លឹបឆ្នេរខ្សាច់, អាហារដ្ឋាន និងកន្លែងបម្រើភេសជ្ជៈស្តង់ដារ, មជ្ឈមណ្ឌលកីឡានិងស្ប៉ាដ៏ប្រណិត, ភូមិដ្ឋានក្បែរឆ្នេរ, សាលប្រជុំ និងសន្និសីទ, អាផាតមិន, បឹងកាឡូ និងវីឡា។ កោះមរកតផ្ដល់ឱ្យអ្នកតាំងទីលំនៅ និងភ្ញៀវនូវអារម្មណ៍ឯកជនភាព និងសុវត្ថិភាព នៅលើទីក្រុងឆ្នេរសមុទ្រមួយនេះ និងឱកាសក្នុងការភ្ជាប់ខ្លួនទៅនឹងភាពស៊ីវីល័យ នៃក្រុងព្រះសីហនុ តាមរយៈស្ពានដែលទើបតែត្រូវបានសាងសង់។
កោះមរកត មានមោទនភាពក្នុងការបង្ហាញបុរីវីឡាដ៏ល្អឯក ជាមួយលំនៅដ្ឋាន៣៦ ដែលនៅជាប់នឹងសមុទ្រដ៏ស្រស់បំព្រង។ វីឡាទាំងអស់ មាន៥ប្រភេទ ដោយប្រភេទនីមួយៗខុសគ្នាទៅតាមផ្ទៃសាច់ខាងក្នុងផ្ទះដូចជា កន្លែងសម្រាកលំហែ, វ៉េរ៉ងដារ, អាងហែលទឹកខាងក្រៅផ្ទះ និងទីធ្លាសម្រាប់ចតឡាន។ ការរចនាផ្ទៃខាងក្នុង និងខាងក្រៅផ្ទះ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដោយរួមបញ្ចូលផាសុខភាព និងភាពសម្បូរបែបនៃការរចនា។
វីឡាដែលទើបតែសាងសង់ថ្មីទាំង៣៦ ដែលកំពុងដាក់លក់ ស្ថិតនៅតំបន់R5.1 ជាប់នឹងឆ្នេរ, បែរមុខទៅកាន់ទីក្រុងព្រះសីហនុ, មានចម្ងាយត្រឹម៣០០ម៉ែត្រពីស្ពានតេជោមរកតដែលនៅខាងឆ្វេងដៃ ប៉ុន្តែស្ថិតនៅជាប់តំបន់ឆ្នេរខ្សាច់គោលតែម្ដង។ គម្រោងបុរីវីឡាមួយនេះ ត្រឹមតែជាគម្រោងដំបូង នៃផែនការគោលធំរបស់កោះមរកតប៉ុណ្ណោះ។ គម្រោងកោះមរកត ជាគម្រោងដ៏ធំសម្បើមដែលព្យាយាមប្រែក្លាយកោះមួយនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងសង្គមមួយតែម្ដង។
ផ្ទះនេះ
អ្វីដែលមាន
លក្ខណៈពិសេសអចលនទ្រព្យ
សេវាកម្មផ្សេងៗ
បង្ហាញ
យូនីត និងតម្លៃ
អ្វីដែលអ្នកអាចទិញនៅទីនេះ
តារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
| ប្រភេទយូនីត | ទំហំ (House Size) | តម្លៃ | យូនីត |
|---|---|---|---|
| Orchid Twin Villa | T1 | 564.19m² | Land Size 696m² - 1,130m² | $1,941,322 - $2,252,109 | 8 |
| Lotus Twin Villa | T2 | 565.06m² | Land Size 758m² - 1,339m² | $1,987,945 - $2,403,999 | 12 |
| Plumeria Villa | T4 | 519m² | Land Size 1,194m² - 1,696m² | $2,288,553 - $2,600,773 | 6 |
| Magnolia Villa | T5 | 509.83m² | Land Size 1,315m² - 1,780m² | $2,349,873 - $2,682,859 | 5 |
| Jasmine Villa | T7 | 459.52m² | Land Size 1,289m² - 1,783m² | $2,192,293 - $2,546,046 | 5 |
ទំហំខាងលើនេះគឺជាតួលេខ House Size របស់អ្នកអភិវឌ្ឍន៍ សម្រាប់យូនីតទាំងអស់ក្នុងគម្រោង។ ផ្ទៃក្រឡានៅក្នុងការផ្សព្វផ្សាយនីមួយៗ ត្រូវបានវាស់ពីយូនីតនោះផ្ទាល់ ដូច្នេះទាំងពីរមិនតែងតែដូចគ្នាទេ។
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង Morakot Island
យូនីត 3 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សង្កាត់ជុំវិញ
ទីតាំង
Morakot Island
មគ្គុទ្ទេសក៍ខណ្ឌ
ក្រុងព្រះសីហនុ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
ការប្រៀបធៀបផ្ទះនេះ
តម្លៃស្នើ
ថោកបំផុតទីនេះថ្លៃបំផុតទីនេះ
សម្រាប់វីឡា រួមបញ្ចូលបន្ទប់គេងគ្រប់ចំនួនដាក់ចំណាត់ថ្នាក់ក្នុងចំណោមការផ្សាយប្រៀបធៀប 25 ដែលបញ្ជាក់តម្លៃ។
ផ្ទះនេះ
- តម្លៃស្នើ
- $1,941,322
- ប្រភេទអចលនទ្រព្យ
- វីឡា
- បន្ទប់គេង
- 3
- ទំហំដី
- 696 ម²
- តម្លៃដី/m²
- $2,789/ម²
តម្លៃសរុបមធ្យម
សម្រាប់វីឡា រួមបញ្ចូលបន្ទប់គេងគ្រប់ចំនួន
Sangkat Bei៖ មានតែ 1 ប៉ុណ្ណោះដែលមានតម្លៃ តិចពេកមិនអាចគណនាមធ្យមបានទេ។
មានផ្ទះដាក់លក់តិចពេកដែលមានចំនួនបន្ទប់គេងដូចផ្ទះនេះ ដើម្បីប្រៀបធៀបដោយឡែក ដូច្នេះគ្រប់ចំនួនបន្ទប់គេងត្រូវបានបង្ហាញរួមគ្នា។
ផ្អែកលើប្រកាស 25 ដែលមានតម្លៃ៖ វីឡាសម្រាប់លក់ ក្នុង ក្រុងព្រះសីហនុ។ ទាំងនេះជាតម្លៃស្នើសុំ។ Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះទេ។ មើលប្រកាសទាំង 25 →
គណនាពីប្រកាសបច្ចុប្បន្ននៅលើគេហទំព័រនេះ
ថវិកា
គ្រោងការទិញ
លក្ខខណ្ឌធនាគារធម្មតាសម្រាប់ចាប់ផ្តើម — អូសដើម្បីកែតាមរបស់អ្នក
ការសងប្រហាក់ប្រហែលតាមប្រាក់កក់ អត្រា និងរយៈពេលដែលអ្នកកំណត់នៅទីនេះ។ វាមិនមែនជាការស្នើផ្តល់កម្ចីទេ ហើយមិនរាប់បញ្ចូលថ្លៃសេវាធនាគារ ការធានារ៉ាប់រង និងពន្ធផ្ទេរកម្មសិទ្ធិឡើយ។
បន្តរកមើល
វីឡាស្រដៀងគ្នា នៅSihanoukville
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ