+855 92 92 1000

Sky Tree Residence

ទួលសង្កែ, ឫស្សីកែវ, ភ្នំពេញ

ជួលក្នុងមួយខែ$880
100%ដំណើរការនៃការសាងសង់?
2020បញ្ចប់ឆ្នាំ?

Sky Tree Residence

គម្រោង Sky Tree Residence គឺជាគម្រោងអគារលំនៅដ្ឋានប្រណីតនៅក្នុងរាជធានីភ្នំពេញ ដែលផុសឡើងកម្ពស់ ១២៥ ម៉ែត្រនៅលើផ្ទៃអាកាសស្មើនឹង៣២ជាន់។ គម្រោងលំនៅដ្ឋានមួយនេះនាំមកនូវបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ប្រណីតបំផុតនៅក្នុងរាជធានីភ្នំពេញ។

Sky Tree Residence មានទីតាំងស្ថិតនៅក្នុងតំបន់ទួលសង្កែ ដែលជាទីតាំងដ៏មានសក្ដានុពល និងស្ថិតនៅកៀកតំបន់ពាណិជ្ជកម្មកណ្តាលរបស់រាជធានីភ្នំពេញ។

អគារមួយនេះភ្ជាប់មកជាមួយហាងតូចធំជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នករស់នៅ។ ទន្ទឹមនឹងនេះ ជាមួយនឹងទីតាំងយ៉ាងល្អប្រសើរ វាបង្កភាពងាយស្រួលដល់អ្នករស់នៅ ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងប្រវត្តិសាស្ត្រនានារបស់រាជធានីភ្នំពេញ ដូចជា ព្រះបរមរាជវាំង ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ ផ្សារធំថ្មី និងវិមានឯករាជ្យ។

គ្រប់យូនីតរបស់ Sky Tree Residence ត្រូវបានសាងសង់យ៉ាងផ្ចិតផ្ចង់ ដើម្បីផ្តល់ជូននូវអារម្មណ៍នៃការរស់នៅដ៏សុខសាន្តមិនអាចប្រៀបផ្ទឹមបាន។ ការរចនាទីធ្លាខាងក្នុងដ៏ធំទូលាយ គួបផ្សំនឹងគ្រឿងសង្ហារិមយ៉ាងពេញលេញបង្កើតបាននូវបទពិសោធន៍នៃការរស់នៅប្រកបដោយផាសុកភាព និង ឧត្តមភាព។

ក្រៅពីនេះ លំនៅដ្ឋាននីមួយៗផ្តល់ជូននូវជម្រើសឧបករណ៍ និងសម្ភារប្រើប្រាស់ដ៏សម្បូរបែបមានគុណភាពខ្ពស់ ស្របតាមតម្រូវការ និងការចង់បានរបស់អ្នករស់នៅម្នាក់ៗ។

ផ្នែកសំខាន់បំផុតរបស់យូនីតនីមួយៗគឺបន្ទប់ទទួលភ្ញៀវ ដែលជាចំណុចផ្សាភ្ជាប់ផ្នែកទាំងឡាយរបស់យូនីត ទាំងមូល។ លោកអ្នកអាចចូលទៅសម្រាកយ៉ាងស្កប់ស្កល់នៅក្នុងបន្ទប់គេងផ្ទាល់ខ្លួន អមជាមួយបរិយាកាសដ៏ស្រស់ស្រាយ និងស្ងប់ស្ងាត់។ ចំណែកឯផ្ទះបាយវិញ ទោះបីជាមានទីធ្លាតូចល្មមក៏ពិតមែន ប៉ុន្តែវាត្រូវបានបំពាក់ដោយសម្ភារផ្ទះបាយមានគុណភាពខ្ពស់ ដែលអាចឱ្យលោកអ្នករៀបចំការជួបជុំពិសាភោជនីយាហារយ៉ាងសប្បាយរីករាយជាមួយគ្រួសារ មិត្តភក្តិ និងក្រុម ការងារ។

Sky Tree Residence នាំមកនូវបទពិសោធន៍នៃការរស់នៅដ៏ខ្ពង់ខ្ពស់បែបអភិជន។ គម្រោងនេះមានលក្ខណៈពិសេសជាច្រើន រួមមាន បន្ទប់ស្នាក់នៅ និងទីតាំងពាណិជ្ជកម្មដ៏ល្អឥតខ្ជោះ អាហារដ្ឋានដ៏ទំនើបទាន់សម័យអមជាមួយទេសភាពដ៏ស្រស់ស្រាយរបស់សួនច្បារ និង អាងហែលទឹក ដែលហ៊ុំព័ទ្ធដោយសួនរុក្ខជាតិដ៏កម្រ និងមានតម្លៃពីប្រទេសជប៉ុន កន្លែងហាត់ប្រាណដ៏ធំទូលាយ បន្ទប់ស្ទីម និងសូណា ទេសភាពផ្ទៃមេឃដ៏ស្រស់បំព្រងពីជាន់ទី៣២ ទីតាំងចុះចតឧទ្ធម្ភាគចក្រឯកជន រួមទាំងសេវាកម្មបម្រើផ្ទាល់ខ្លួន និងសេវាសន្តិសុខ២៤ម៉ោង។

អគារ Sky Tree Residence ត្រូវបានស្ថាបនាដោយក្រុមហ៊ុន Taiwan “Focus Group” តាមរយៈក្រុមហ៊ុន J&L Property Development។ ក្រុមហ៊ុនទាំងពីរបានប្រកបអាជីវកម្មលើផ្នែកអភិវឌ្ឍគម្រោងអចលនទ្រព្យ អស់រយៈពេល ២៣ឆ្នាំមកហើយក្នុងប្រទេសកម្ពុជា ដោយដើរលើចក្ខុវិស័យនៃការពាំនាំនូវគម្រោងអភិវឌ្ឍន៍ ដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារកម្ពុជា។

លក្ខណ:ពិេសស

គម្រោងបានបញ្ចប់ម៉ាកក្រុមហ៊ុនអភិវឌ្ឍន៍
គម្រោងបានបញ្ចប់

ព័ត៌មានទូទៅនៃគម្រោង

បន្ទប់សរុប:1420ប្រភេទបន្ទប់:Condoប្រភេទបន្ទប់គេង: 1ទៅដល់3ទំហំជាន់: 80 ម៉ែតការ៉េ ទៅដល់ 180 ម៉ែតការ៉េជាន់:32
ក្រុមហ៊ុន:Sky Tree Residenceទីតាំងគម្រោង:Reinforced Concreteបានដាក់បញ្ចូល: 2 ឆ្នាំ មុនធ្វើបច្ចុប្បន្នភាព:4 ថ្ងៃ មុនID អចលនទ្រព្យ:51330

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់វេរ៉ង់ដាបំពាក់ដោយគ្រប់គ្រឿងសង្ហារិម
ការជួលរយៈពេលវែងសេវាកម្មគ្រប់គ្រង

សន្តិសុខ

ប្រព័ន្ធសំលេងរោទ៍ប្រព័ន្ធបន្លឺសំលេងពេលមានអគ្គីភ័យប្រព័ន្ធទឹកការពារអគ្គីភ័យ
កន្លែងទទួលភ្ញៀវ ២៤/៧កាមេរ៉ាសុវត្ថិភាព

សេវាកម្មផ្សេងៗ

អគ្គិសនីបម្រុង / ម៉ាសុីនភ្លើងចំណតរថយន្តតំបន់ពាណិជ្ជកម្មតំបន់ទូទៅក្លឹបហាត់ប្រាណ
ជណ្តើរយោង / ជណ្តើរយន្តអត់លិចទឹកនៅលើផ្លូវធំអាងហែលទឹក

បង្ហាញ

ទេសភាពទីក្រុង

អចលនទ្រព្យនៅក្នុង Sky Tree Residence

$886
$948
$1,009
$1,070
$1,132
$1,193

ទីតាំងក្បែរៗ

មិនបានជ្រើសរើស

ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រវត្តិទីតាំង

Sky Tree ResidenceSky Tree Residenceក្រុមហ៊ុន J&L Property Development Co., Ltd. ជាក្រុមហ៊ុនដែលផ្តោតអាជីវកម្មលើការអភិវឌ្ឍន៍ដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ គម្រោង Sky Tree Residence គឺជាគម្រោងលំនៅដ្ឋានបែបសណ្ឋាគារដំបូង...ខណ្ឌឫស្សីកែវស្ងប់ស្ងាត់តែមានសក្តានុពលសម្រា​ប់គម្រោងវិនិយោគខ្នាតធំខណ្ឌឫស្សីកែវស្ងប់ស្ងាត់តែមានសក្តានុពលសម្រា​ប់គម្រោងវិនិយោគខ្នាតធំ នៅក្នុងឆ្នាំ​២០១៨ធនាគារពិភពលោកបានបញ្ជាក់ជាថ្មីថាកំណើនផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសកម្ពុជានឹងស្ថិតនៅក្នុងកម្រិតខ្ពស់ជាង ៦% នៅត្រឹមឆ្នាំ២០២០។ ជាមួយកំណើននេះ គេមើលឃើញថារាជធានីភ្ន...

គម្រោងនេះស្រដៀងគ្នាជាមួយ Sky Tree Residence