+85561 777 090
Logo

Recent Articles

ខេត្តសៀមរាបនឹងមានក្រុង២ “មួយជាទីក្រុងវប្បធម៌ និងមួយជាទីក្រុងទំនើប”
ខេត្តសៀមរាបនឹងមានក្រុង២ “មួយជាទីក្រុងវប្បធម៌ និងមួយជាទីក្រុងទំនើប”
June 7, 2022, 5:38 a.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតម្លៃដីធ្លីនៅសៀមរាបបានកើនឡើង ចំណែកការសាសង់ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះបច្ចុប្បន្នរដ្ឋាភិបាលបានប្រកាសរៀបចំផែនការរៀបចំទីក្រុងសៀមរាបដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរបន្ថែមទៀត។ លើកឡើងថ្មីៗនេះ តាមរយៈបទសម្ភាសន៍ជាមួយ Fresh News ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងពីផែន ការសាងសង់ទីក្រុងថ្មីមួយទៀត “ជាទីក្រុងទំនើប” នៅក្នុងខេត្តសៀមរាប។​ តាមការបញ្ជាក់របស់លោកគម្រោងទីក្រុងថ្មីនេះនឹងត្រូវបានសាងសង់នៅភាគខាងកើតនៃក្រុងសៀមរាបបច្ចុប្បន្ន ដែលមានចម្ងាយ ប្រមាណ ៦០ គីឡូមែត្រ។ បើតាមលោករដ្ឋមន្រ្តីទីក្រុងថ្មីនេះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេទេសចរណ៍របស់ខេត្តដែលឥឡូវនេះកំពុងត្រូវបានព្រាងហើយអាចនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ ទីក្រុងថ្មីនេះ នឹងត្រូវអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ៗ ដែលមានផលប្រយោជន៍សម្រាប់វិស័យអចលនទ្រព្យ និងការវិនិយោគចម្រុះ។ មិនតែប៉ុណ្ណោះ សៀមរាបក៏មានអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយ ដែលនឹងភ្ជាប់ទីក្រុងសៀមរាបជាមួយនឹងតំបន់ និងពិភពលោកផងដែរ។ គេមើលឃើញថាផែនការបង្កើតក្រុងទីក្រុងថ្មីនេះនឹងជួយបន្ថែមភាពទំនើប និងប្លែកពីទីក្រុងសៀមរាបបច្ចុប្បន្ន។ ខុសប្លែកត្រង់ថា ដោយសារតែសៀមរាបគឺជាតំបន់ វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណជាបេតិកភណ្ឌពិភពលោកយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យ ការសាងសង់អគារខ្ពស់ៗមិនត្រូវបានអនុញ្ញាត។ ដូច្នេះ វិស័យអចលនទ្រព្យ និងពាណិជ្ជកម្មក៏នៅមានកម្រិតផងដែរ។ប៉ុន្តែសម្រាប់គម្រោងទីក្រុងថ្មីវិញ ការសាងសង់ខ្នាតធំបែបពាណិជ្ជកម្ម និងលំនៅដ្ឋាននឹងរីកលូតលាស់យ៉ាងឆាប់រហ័ស។ អ្នកជំនាញមើលឃើញថា គម្រោងអភិវឌ្ឍន៍ក្រុងថ្មីនឹងជួយជំរុញតម្លៃអចលនទ្រព្យក្នុងខេត្តនេះឲ្យកើនឡើងខ្ពស់ថែមទៀត។​ផែនការយុទ្ធសាស្ត្រ ដើម្បីទាក់ទាញទេសចរណ៍រដ្ឋាភិបាលក៏បានរៀបចំផែនការជាយុទ្ធសាស្ត្រក្នុងការស្រូបយកចំនួនភ្ញៀវទេសចរឲ្យចូលមកកាន់តែច្រើន និងស្នាក់នៅរយៈពេលយូរ។ ជាយុទ្ធសាស្រ្ត ផែនការចំនួន ៤ ធំៗត្រូវបានដាក់ចេញដូចជា៖ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់របស់ភ្ញៀវទេសចរ ការបង្កើតការប្រកួតប្រជែង ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មី។ តាមរយៈយុទ្ធសាស្រ្តខាងលើ ខេត្តសៀមរាបនឹងក្លាយទៅជាតំបន់ទេសចរណ៍ពីរបែប ដែលម្ខាងជាតំបន់ប្រវត្តិសាស្រ្ត និងម្ខាងជាតំបន់ទំនើប។ ជាមួយការរៀបចំនេះ អ្នកទេសចរណ៍អាចទទួលអារម្មណ៍ពីរផ្សេងគ្នានៅពេលស្នាក់នៅក្នុងខេត្តសៀមរាប។លើសពីនេះទៅទៀត តំបន់ ៤ ផ្សេងទៀត ក្រៅពីតំបន់អង្គរនឹងត្រូវបានគេយកមកអភិវឌ្ឍ៖ តំបន់បឹងទន្លេសាប តំបន់ឧទ្យានជាតិគូលែន ទីក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរ។  សម្រាប់តំបន់បឹងទន្លេសាប គេបង្កើតឲ្យមានភាពចម្រុះនៃសកម្មភាពទេសចរណ៍ ដូចជា ការជិះក្របីជាដើម ហើយការបង្កើតឲ្យទំនាក់ទំនងជាមួយអ្នករស់នៅលើទឹកនៃតំបន់នោះ។ ចំណែកតំបន់ឧទ្យានជាតិគូលែន នឹងត្រូវអភិវឌ្ឍជាលក្ខណៈអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍សាសនា ដូចជាការដើរឡើងភ្នំ។ តំបន់ទីក្រុងសៀមរាប ត្រូវបានគេធ្វើជាវិថីម្ហូបអាហារ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ សម្រាប់តំបន់ប្រាសាទអង្គរវិញ នឹងត្រូវបំពាក់ភ្លើងបំភ្លឺ ដើម្បីដាក់ឲ្យទេសចរអាចទស្សនាប្រាសាទអង្គរនាពេលរាត្រី៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅសៀមរាប នៅលើគេហទំព័រ Realestate.com.kh ថ្ងៃនេះ!
ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​ក្រើន​រំ​ឭក​ពី​ហានិ​ភ័យ​​​កម្ចី​ក្នុង​វិ​ស័យ​អចល​នទ្រព្យ​កម្ពុជា
ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​ក្រើន​រំ​ឭក​ពី​ហានិ​ភ័យ​​​កម្ចី​ក្នុង​វិ​ស័យ​អចល​នទ្រព្យ​កម្ពុជា
June 6, 2022, 5:02 p.m.
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ចាត់ទុកការបន្តកំ​ណើន​​ឥណទានដោយ​មាន​ភាព​ប្រ​មូល​ផ្តុំ​នៅក្នុងវិស័យអចលនទ្រព្យនិងអាជីវកម្មដែលពាក់ព័ន្ធនៅកម្ពុជា គឺ​ជាហានិភ័យមួយ​​ដែលអាចបង្អាក់​ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។យោងតាមរបាយការណ៍ស្តី​ពី​ទស្ស​នៈ​វិ​ស័យ​សេដ្ឋ​កិច្ច​របស់ ADB ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃពុធសប្តាហ៍មុន សេដ្ឋកិច្ចកម្ពុជានៅតែបន្តដំណើរទៅមុខហើយត្រូវបានគេរំពឹងថានឹងកើនឡើង ៧ ភាគរយនៅឆ្នាំនេះដោយសារការបន្តរឹងមាំពីវិស័យប្រពៃណីដូចជាវិ​ស័យ​សម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់។ទោះយ៉ាងណា​ ADB ក៏បានលើកឡើងពីការ​ពូន​គរ​កំ​ណើន​កម្ចី​នៅក្នុងវិស័យអចលនទ្រព្យដែលជាហា​និ​ភ័យ​ក្នុង​ស្រុក។​ បន្ថែម​លើ​នេះ កំណើនសេដ្ឋកិច្ចអាចនឹងត្រូវបានរំខានប្រសិនបើសហភាពអឺរ៉ុបសម្រេច​​ព្យួរទាំង​ស្រុង ឬផ្នែក​ខ្លះ​នៃប្រ​ព័ន្ធ​អនុគ្រោះ​ពន្ធ​​អ្វីគ្រប់យ៉ាងលើកលែងអាវុធ (EBA)។លោកស្រី​ Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា ភាពមិនប្រាកដប្រជាកាន់តែកើនឡើងនៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោកនឹង​អាច​​ប៉ះពាល់ដល់​​វិ​ស័យ​សេវាកម្មដូចជាទេសចរណ៍កម្ពុជា ដែល​ត្រូវការជាបន្ទាន់នូវយុទ្ធសាស្ត្រធ្វើពិពិធកម្ម​ផលិតផលនិងសេវាកម្មដែលមានតម្លៃខ្ពស់” ។អ្នក​ស្រី​ថ្លែង​ថា​៖​«​​ដើម្បី​បង្ការហានិភ័យ តម្រូវ​​ឲ្យ​កាត់បន្ថយហានិភ័យដែលបានមកពីការផ្តល់ ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពខ្ពស់​​ដើម្បីប៉ះ​ប៉ូវ​ដល់​ការកើនឡើងប្រាក់ឈ្នួល និងការទាក់ទាញការវិនិយោគ»។​ទោះបីជាបាន​បង្ហាញក្តីបារម្ភអំពីការពូន​គរ​ការ​ផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ​ច្រើន​ក្តី ADB មិនបានលើកឡើងពីទិន្នន័យជាក់​លាក់​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​នេះទេ។  យោងតាមការិយាល័យឥណទានកម្ពុជា (CBC) ប្រាក់កម្ចីមានទ្រព្យបញ្ចាំបានកើនឡើងដល់ ៣,៤២ ពាន់លានដុល្លារនៅចុងខែមិថុនាឆ្នាំ ២០១៩ នេះ គឺ​​កើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹង​ដំ​ណាច់​ខែ​មិ​ថុនា​ឆ្នាំ​មុន​​។ ទោះជាយ៉ាងណា តួ​រ​​លេខ​​នេះមិនរាប់បញ្ចូលប្រាក់កម្ចីទិញផ្ទះដែលគាំទ្រដោយអ្នកអភិវឌ្ឍដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជានោះ​ទេ។ធនាគារអភិវឌ្ឍន៍អាស៊ីមិនមែនជាស្ថាប័នតែមួយទេដែលសម្តែងការព្រួយបារម្ភទាក់​ទង​នឹង​កំ​ណើន​ដ៏​លឿន​រហ័ស​ពេក​នៃ​កម្ចី​ក្នុង​វិ​ស័យ​អចល​ន​ទ្រព្យ​។ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារពិភពលោកនៅកម្ពុជាបានកត់សម្គាល់ពីហានិភ័យនៃការកើនឡើងឥណទានហួសពីតម្រូវការនេះ​ដែរ។NBC បានចេញសេចក្តីថ្លែងការណ៍មួយកាលពីដើមឆ្នាំនេះដោយបញ្ជាក់ថាកំណើនឥណទាននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែខ្ពស់ប្រហែល ៣១ ភាគរយ។នៅពេលអចលនទ្រព្យកើនឡើងដល់កំពូល វានឹងធ្លាក់ចុះវិញថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាននៅឯសិក្ខាសាលាមួយកាលពីដើមឆ្នាំនេះ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកបានមានប្រសាសន៍ថាវិ​ស័យ​សំណង់​ និងអចលនទ្រព្យតែងតែមើលឃើញពីវដ្តនៃការលូតលាស់ និងការធ្លាក់ចុះ។លោក​ថ្លែង​ថា​៖​«​​នៅពេលវាឡើងដល់កំពូលវានឹងធ្លាក់ចុះ​វិញ​។ គ្មាននរណាម្នាក់ដឹងច្បាស់ថា ពេលវេលានេះនឹងទៅជាយ៉ាងណាទេហើយសម្រាប់ពេលបច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យ និងសំណង់បាន​នឹង​កំ​ពុង​​កើនឡើងខ្លាំង​​ដែលធ្វើឱ្យប្រាក់កម្ចីធនាគារមានកាន់តែច្រើន។ ប្រការនេះអាច​បង្ក​ជា​ហានិភ័យ ដូច្នេះការការពារសុខភាពវិស័យហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការការពារបញ្ហាសេដ្ឋកិច្ច»​។លោក ហ៊ឹម​ សីហា ​នាយកស្រាវជ្រាវរបស់ VTrust Appraisal បាន​ឲ្យ​ដឹង​ថា កំណើននៅក្នុងវិស័យអចលនទ្រព្យ និងការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុ តែង​កើត​ឡើង​ស្រ​ប​គ្នា ហើយ​តែង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បន្ត​រីក​ចម្រើន​។លោកបញ្ជាក់​៖​«​ភាពបត់បែននៃជម្រើសនៃការទូទាត់ប្រាក់សំណងសម្រាប់កម្ចី​គេហដ្ឋានបាន ជំរុញទីផ្សារលំនៅដ្ឋានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»​។លោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុម​ហ៊ុន​សេវា​អចន​ទ្រព្យ​ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថាវិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរ កំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។​លោកបានបន្ថែមថាប្រទេសកម្ពុជាមានចំនួនប្រជាជនពេញវ័យច្រើន ហើយ​កំ​ពុង​ងាក​ទៅ​រក​បែប​បទនៃ​ការ​រស់នៅថ្មី ដោយ​គូរ​ស្រ​ករ​វ័យក្មេងចង់​រស់​នៅ​ដោយ​ឯក​រាជ្យ​ពី​ឳពុក​ម្តាយ ហើយ​អាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់​ខ្លួន​​។ កត្តា​នេះ បាន​បង្កើន​តម្រូវ​ការ​កម្ចី​សម្រាប់​វិ​ស័យ​អចលន​ទ្រព្យ​ជា​បន្ត​បន្ទាប់។លោកបន្តថា៖ «ឥឡូវប្រជាជនកម្ពុជាមានប្រាក់ចំណូលខ្ពស់ហើយចង់បាន​​របៀបរស់នៅល្អ​ជាង​មុន​​។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម​ បាន​ប្តូរ​ទៅ​រក​​កម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរ​មក​​កំរិតមធ្យម»​។ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ត្រឹមតែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍ដ៏ធំនៅសណ្ឋាគារ​ណា​ហ្គាវើល១នឹងចាប់ផ្តើមហើយ
ត្រឹមតែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍ដ៏ធំនៅសណ្ឋាគារ​ណា​ហ្គាវើល១នឹងចាប់ផ្តើមហើយ
May 24, 2022, 3:36 p.m.
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ ជាវេទិការនាំមុខគេក្នុងវិស័យអចលនទ្រព្យ និង​ធំ​បំផុត​ប្រចាំឆ្នាំ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ នៅ​ថ្ងៃទី៤​ និង៥​ ខែតុលា​នេះ​​ នៅ​ឯសណ្ឋាគារ​ណា​ហ្គាវើល១​ ជាមួយនឹង​ការតាំងបង្ហាញគម្រោងអចលនទ្រព្យដ៏សម្បូរ៍បែប​ អមដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យជាច្រើន។ ទាំងអ្នកចង់ទិញផ្ទះ ទិញដី ទាំងអ្នកចង់ស្វែងយល់ពីវិស័យអចលនទ្រព្យ និងអ្នកចង់ជជែកផ្ទាល់ជាមួយម្ចាស់គម្រោង ឬចង់បានការបញ្ចុះតម្លៃពិសេស លោកអ្នកពិតជាអាចទទួលបានសេវាកម្មទាំងនេះនៅឯពិព័រណ៍ដ៏ឆ្នើមប្រចាំឆ្នាំនេះ។ ពិព័រណ៍​អចលនទ្រព្យនេះ​មាន​គោលបំណង​​សំខាន់នាំ​អ្នកចូលរួម​រាប់ពាន់នាក់មក​ពីគ្រប់ទិស​ទី​ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យ​មក​ជួបផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង​ និង ​អ្នកតំណាង​លក់​របស់ ​គម្រោង​ដើម្បីជជែកដេញដោលពីតម្រូវការពិតប្រាកដ និង គោលដៅវិនិយោគពិតប្រាកដ តាមគោលការណ៍នៃការវិនិយោគត្រឹមត្រូវ។ ទិញផ្ទះឈ្នះការផ្តល់ជូនជាច្រើនអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺការទិញផ្ទះនៅថ្ងៃពិសេសនេះនឹងមានឱកាសឈ្នះរង្វាន់  ទទួលបានការបញ្ចុះតម្លៃ និងទទួលបានការថែមជូនពិសេសៗជាច្រើនទៀត។ លើសពីនេះការចូលរួមនៅក្នុងពិព័រណ៍នេះ អាចផ្ដល់ឱកាសឲ្យអ្នកអាចរៀនសូត្រ និង ទទួល បានចំណេះដឹងល្អៗ ពីអ្នកជំនាញល្បីៗផ្នែកអចលនទ្រព្យ ជាង ២០រូប ដូចជាលោក ឧកញ៉ា សៀ ឬទ្ធី ឧកញ៉ា ចេងខេង បណ្ឌិត គីម ហា៊ង និងលោកស៊ន សៀប ជាដើម។ វត្តមាន​នៃ​អ្នកជំនាញ​ទាំងនេះនឹង​ផ្តល់​ជា​គំ​និ​តល្អ​ៗ សម្រាប់​អ្នកចូលរួម​យក​ទៅ​អនុវត្ត​ នៅពេល​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​។អ្នកចូលរួម​អាច​ចាប់យក​ឱកាស​នេះ​ ដើម្បី​ធ្វើការ​សួរដេញដោលជាមួយអ្នកជំនាញ​ ពីស្ថានភាពទីផ្សារ ភាព​រីកចម្រើន​ តំបន់គួរវិនិយោគ ​និងគន្លឹះល្អៗពីភាពជោគជ័យ សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍ឆ្នាំនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន LukFook Jewellery​ Cambodia ដែលជាក្រុមហ៊ុន លក់គ្រឿង អលង្ការ  ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express ក្រុមហ៊ុន Ezecom សណ្ឋាគារ Lumiere Residence សណ្ឋាគារ Snowbell ផ្សារទំនិញរួចពន្ធ CDF ការសែត ខ្មែរថាមស៍ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន YuanDao Architecture ក្រុមហ៊ុន NetEase និង LZ Sea View Residence។ ចែករង្វាន់ភ្លាមៗនៅនឹងកន្លែងមិនត្រឹមតែជាម្ចាស់ឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែ LukFook Jewellery​ Cambodia គ្រោងនឹងចែករង្វាន់ជាច្រើននៅនឹងកន្លែងផងដែរ។ រង្វាន់ដែលត្រូវផ្ដល់ឲ្យភ្លាមៗមាន ដូចជាខ្សែដៃមាស ១៨ ការ៉ាត់ ចិញ្ចៀន ក្រវិល និងខ្សែដៃផ្សេងៗទៀត។ បន្ថែមលើសពីនេះទៅ ទៀតអ្នកទិញក៏មានឱកាសចាប់ រង្វាន់ធំចំនួនពីរគឺ៖ នាឡិកាបុរស ម៉ាក Doxa មានតម្លៃ ២,៨៣០ ដុល្លារ និង នាឡិកាដៃពេជ្រនារី Piaget មានតម្លៃ ១,៨៥០ ដុល្លារ។សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកអាចចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃឥឡូវនេះ! ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
បណ្តាញផ្សព្វផ្សាយឌីជីថលជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញកំណើនវិស័យអចលនទ្រព្យ
បណ្តាញផ្សព្វផ្សាយឌីជីថលជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញកំណើនវិស័យអចលនទ្រព្យ
May 29, 2022, 9:10 p.m.
ទីផ្សារអចលនទ្រព្យកំពុងតែបន្តដំណើរទៅមុខយ៉ាងលឿនរហ័ស ជាមួយនឹងវត្តមានបច្ចេកវិទ្យាថ្មី បានក្លាយជាផ្នែកដ៏សំខាន់ចូលរួមចំណែកជំរុញទីផ្សាររាប់ចាប់ពីការស្វែងរកព័ត៌មានអំពីការវិនិយោគ ការផ្សព្វផ្សាយ រហូតដល់ការទិញលក់ដ៏មានប្រសិទ្ធភាព។ នៅពេលនិយាយពីបច្ចេកវិទ្យា វាគឺសំដៅដល់ប្រព័ន្ធជំនួយដ៏មានសារៈសំខាន់មួយក្នុងការប្រើប្រាស់ សម្រាប់​បំពេញតាមតម្រូវការរស់នៅប្រចាំថ្ងៃ ការធ្វើអាជីវកម្ម ការទិញលក់ និងការទំនាក់ទំនង ពោលគឺស្ទើរតែគ្រប់ផ្នែក គ្រប់វិស័យត្រូវបានភ្ជាប់ជាមួយជិតស្និតជាមួយបច្ចេកវិទ្យា។ និយាយដោយឡែក បច្ចេកវិទ្យាឌីជីថលប្រើប្រាស់ក្នុងមុខងារផ្សព្វផ្សាយ ឬហៅថាបណ្តាញផ្សព្វផ្សាយឌីជីថលបានក្លាយជាផ្នែកមួយដ៏ចាំបាច់ជួយ​ជំរុញ​ដល់​ការ​លក់​អចលនទ្រព្យឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។ ជាក់ស្តែង ការដាក់លក់ និងផ្សព្វផ្សាយនៅលើគេទំព័រអចលនទ្រព្យមានការកើនឡើងច្រើនជាងមុន ខណៈម្ចាស់គម្រោង បានចាប់ផ្តើមយល់ច្បាស់ពីអត្ថប្រយោជន៍នៃការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល។ ចំណែកអ្នកស្វែងរកអចលនទ្រព្យ ឬអ្នកទិញអចលនទ្រព្យក៏កាន់តែមានទំនុកចិត្ត លើគម្រោងនានា ដែលបានដាក់លក់ និងជួលនៅលើគេហទំព័រអចលនទ្រព្យ។ គេហទំព័រអចលនទ្រព្យជាផ្នែកចាំបាច់សម្រាប់ការទិញលក់លោក ម៉ឹក ចិន្តា ស្ថាបនិករបស់ក្រុមហ៊ុន Realestate.com.kh បានលើកឡើងថា គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh ដែលបង្កើតឡើងមុនគេ និងដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ២០០៩ មកគឺកំពុងបានទទួលការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ អ្នកលក់ ភ្នាក់ងារ និងម្ចាស់គម្រោងធំៗ។ លោកចិន្តា បន្ថែមទៀតថា ការបង្កើតគេហទំព័រនេះបានឆ្លើយតបនឹងការវិវត្តន៍នៃបច្ចេកវិទ្យា នៅពេលបច្ចុប្បន្ន និងជួយដល់ប្រតិបត្តិការទិញលក់ និងផ្សព្វផ្សាយបានកាន់តែប្រសើរឡើង។ រហូតមកពេលនេះ មានអចលនទ្រព្យជាង ៤ ម៉ឺនបានដាក់ផ្សព្វផ្សាយទាំងគម្រោងដីឡូតិ៍​ ផ្ទះ បុរី ខុនដូ គម្រោងពាណិជ្ជកម្ម និងអចលនទ្រព្យផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។ លោក ចិន្តា បញ្ជាក់ថា គេហទំព័រកំពុងពង្រីកវិសាលភាពផ្សព្វផ្សាយឲ្យកាន់តែធំនៅកម្ពុជា និងមិនត្រឹមតែនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែគឺផ្សាព្វផ្សាយទៅកាន់ប្រទេសនានា​នៅក្នុងតំបន់ផងដែរ ដែលមានដូចជាប្រទេសចិនជាដើម។ អ្នកស្រីតាំង ហួរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amatak Property Service បាននិយាយថា ការដើរឲ្យទាន់បច្ចេកវិទ្យាថ្មីៗជាកត្តាសំខាន់ណាស់សម្រាប់ការងារក្នុងវិស័យអចលនទ្រព្យ។ ចំណុចនេះអ្នកស្រីសំដៅដល់ការជំរុញដល់ការផ្សព្វផ្សាយពីវិស័យទាំងមូលទៅដល់ដៃអតិថិជន និង វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។  “ខ្ញុំជឿថា ការប្រើប្រាស់បច្ចេកវិទ្យា ពិសេសគេហទំព័រ [Realestate.com.kh] គឺអាចជួយជំរុញដល់ការទិញលក់ឲ្យកាន់តែប្រសើរឡើង។ ហើយខ្ញុំបានទទួលបានអ្នកទិញ ជាច្រើនតាមរយៈការផ្សព្វផ្សាយកន្លងមក”។ នេះជាការអះអាងរបស់អ្នកស្រីតាំងហួរ។ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅក្នុង​ទីផ្សារ​អចលនទ្រព្យការប្រើប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យបានក្លាយជាប្រធានបទសាកល ដែលបណ្តាប្រទេសនៅក្នុងពិភពលោកបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង។ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែប្រសើរឡើងប្រទេសនីមួយៗបានបង្កើតវេទិកានានា លំដាប់អន្តរជាតិធំៗដើម្បីជំរុញដល់ទំនាក់ទំនាក់ និងការផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធិភាព។  ក្នុងពេលកន្លងទៅថ្មីៗនេះ សមាគមន​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​បានចូលរួម​កិច្ចប្រជុំ​សមាគម​អចលនទ្រព្យ​អាស៊ាន ​(ARENA​) នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ហើយក៏មានការ​លើកឡើង​ទាក់ទងនឹង “ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​”​ ផងដែរ។ លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានលើកឡើង​ថា​៖ “វិស័យអចលនទ្រព្យត្រូវពង្រីក​ខ្លួនមិនត្រឹមតែទីផ្សារក្នុងស្រុក ប៉ុន្តែក៏ចូលទៅ​ក្នុង​តំបន់​ផងដែរ។ ដូច្នេះហើយទើបការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ពិតជាត្រូវដើរតួរជាផ្នែកដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍អចលនទ្រព្យ”។ ទាំងនេះអាចផ្តល់ភាពងាយស្រួលដល់សមាជិក​ទាំងអស់​ទៅ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​អាច​ធ្វើការងារ​ រួមគ្នា​ និងអាចចែករំលែកឱកាវិនិយោគទៅវិញទៅមក។ សម្រាប់វិស័យអចលទ្រព្យនៅកម្ពុជា អ្នកជំនាញជាច្រើនមានសុទិដ្ឋិនិយមចំពោះភាពរីកចម្រើន នៃទីផ្សារក្នុងរយៈពេលវែង ដោយផ្នែកលើស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងលំហូរ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
អ្នកជំនាញ៖ គម្រោង​បុរីថ្មីៗ​​នឹង​មាន​ចម្ងាយ​ជាង ៣០ គី​ឡូ​ម៉ែត្រ​ពី​ភ្នំពេញ ហើយពេលនោះ​ទី​ផ្សារ​ខុន​ដូ​​នឹងកាន់តែត្រូវប៉ាន់
អ្នកជំនាញ៖ គម្រោង​បុរីថ្មីៗ​​នឹង​មាន​ចម្ងាយ​ជាង ៣០ គី​ឡូ​ម៉ែត្រ​ពី​ភ្នំពេញ ហើយពេលនោះ​ទី​ផ្សារ​ខុន​ដូ​​នឹងកាន់តែត្រូវប៉ាន់
June 6, 2022, 5:02 p.m.
នៅពេល​លោក លី វុទ្ធី សម្រេច​ចិត្ត​​ទិញផ្ទះកាលពី ២ ឆ្នាំមុន លោក​ត្រូវ​បាន​ឪពុកម្តាយបង្អាក់​ទឹក​ចិត្ត​នៅ​ពេល​ដំ​បូង​ ​ដោយ​​​ពួកគេបាន​លើក​ឡើង​ថា​​ផ្ទះ​ដែលលោក​ វុទ្ធី​ ចង់​ទិញ​​មានចម្ងាយ​ឆ្ងាយ​ពី​​ទីប្រជុំជន។ដោយ​​ចំណាយថវិកាចំនួន ៥៥,០០០ ដុល្លារ លោក​វុទ្ធី អាច​ទិញ​​​ផ្ទះថ្មី​មួយ​​ល្វែងនៅ​ក្នុង​បុរី​មួយ​​ ​​ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។ ​លោក វុទ្ធី មិន​ទទួល​បានការ​លើក​ទឹក​ចិត្ត​ពី​ឱ​ពុក​ម្តាយ​នោះ​ទេ តែ​លោក​មាន​ភាព​អត់​ធ្មត់ ហើយ​តាំង​ចិត្ត​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដោ​យ ជឿជាក់ថាតម្លៃនឹងកើនឡើងខ្ពស់ជាងថវិការបស់គាត់នា​ពេល​អន​គត។​លោកថ្លែង​ថា​៖​​«​វានៅឆ្ងាយបន្តិចប៉ុន្តែខ្ញុំមិនអាចទិញផ្ទះ​នៅកណ្តាលក្រុង​ដោយប្រើ​លុយ​ត្រឹម​ជាង​៥ ម៉ឺន​បាន​ទេ។ ខ្ញុំ​ជឿ​ថា នៅពេលណាដែលយើងមានលទ្ធភាព យើងត្រូវសម្រេច​ចិត្ត​ទិញ​ផ្ទះ​ឲ្យ​បាន​លឿន​​ទោះបីជាវានៅឆ្ងាយបន្តិចក៏ដោយ។ ប្រសិនបើយើងរង់ចាំ យើងនឹងត្រូវ​ទៅកាន់​តែ​ឆ្ងាយ ឬចំណាយកាន់​តែ​ច្រើនជាងនេះ»។​ពីរឆ្នាំ​ក្រោម​មក​ ការយល់ឃើញ​របស់វុទ្ធីកំពុងតែក្លាយជាការពិត។ តម្លៃផ្ទះនៅជុំវិញផ្ទះ​​របស់គាត់កំពុងកើនឡើងហើយអ្នកអភិវឌ្ឍន៍បុរីកាន់តែច្រើនកំពុងជំរុញឆ្ងាយពីកណ្តាលទីក្រុង។គម្រោងបុរីបន្តពង្រីកទៅជាយក្រុងការ​ពង្រីក​ទី​ក្រុង ការ​កើន​ឡើង​តម្លៃដី​ធ្លី​ និង​ទី​តាំង​ទំ​នេរនៅជាយ​ទី​ក្រុង​​មាន​កាន់​តែតិចកំ​ពុងរុញ​​​គម្រោង​ផ្ទះ​ល្វែងកម្រិត​មធ្យម​​នៅ​តាម​បុរី​ ដែល​កំ​ពុង​ប្រ​មូល​ផ្តុំ​ជុំ​វិញ​​​ភ្នំពេញ​​​នឹងរំ​កិល​ខ្លួនកាន់​តែឆ្ងាយជាង​មុន។ នៅ​ឆ្នាំ២០៣០ ខាង​មុខ គម្រោង​បុរី​ថ្មី​ៗ​អាចនឹង​​មាន​គម្លាត​ដល់ទៅ ៣០ ទៅ ៣៥ គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​​។ នេះបើយោង​តាម​របាយ​ការណ៍​របស់​ VTrust Appraisal។នាយក​ផ្នែក​ស្រាវ​ជ្រាវ​ក្រុម​ហ៊ុន VTrust Appraisal លោក​ ហ៊ឹម សី​ហា បាន​លើក​ឡើង​ថាគម្រោង​ផ្ទះ​ល្វែង​តាម​បុរី ដែល​មាន​គម្លាត​កាន់​តែ​ឆ្ងាយ​ពី​ទី​ក្រុង​នឹង​ធ្វើ​ឲ្យ​គម្រោង​ខុន​ដូ តម្លៃ​សម​រម្យ​កាន់​តែ​មានតម្រូវ​​​ការ​ ដោយ​សារថា​​គម្រោង​ខុន​ដូមាន​អំ​ណោយ​ផល​សម្រាប់​ទី​ប្រ​ជុំ​ជន​​ដោយ​សារ​ត្រូវ​ការ​ទំ​ហំ​ដី​តូច​ល្មម។លោក​ថ្លែង​ថា​៖​«​ការកើន​ឡើង​ថ្លៃដី​ធ្លី​នៅ​ជាយ​ភ្នំ​ពេញ​ បាន​កំពុងជំរុញឱ្យគម្រោងបុរីថ្មីៗ​ត្រូវបានអភិវឌ្ឍកាន់តែឆ្ងាយ»។ លោក​បន្ត​ថា​៖​«​នា​ពេល​ខាង​មុខ គឺមាន​តែ​គម្រោង​ខុន​ដូ​ប៉ុណ្ណោះ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង។​ ដូច្នេះ​ អ្នក​ដែល​ចង់​មាន​ទី​តាំង​រស់​នៅ​កណ្តាល​ក្រុង​នឹង​ត្រូវ​ជ្រើស​រើស​យក​ការរស់​នៅ​តាម​ខុន​ដូ​ជា​ជាង​ទិញ​ផ្ទះ​តម្លៃមធ្យ​ម​តាម​បុរី​ដែល​មាន​ទី​តាំង​ឆ្ងាយ​ពី​ទី​ក្រុង​ដល់​ទៅ ២៥ គីឡូ​ម៉ែត្រ​ ឬ ៣៥ គី​ឡូ​ម៉ែត្រ»។គម្រោងបុរីជាច្រើនកំពុងត្រូវបានអភិវឌ្ឍនៅតំបន់ខាងក្រៅទី​ប្រ​ជុំ​ជន​ក្នុង​ទី​ក្រុង​រួច​ទៅ​ហើយ​។ គម្រោង​ បុរី The Flora ស្ថិតនៅចម្ងាយប្រហែល ១៧ គីឡូម៉ែត្រពីវត្តភ្នំ។ ទន្ទឹមនឹងនេះបុរីពិភព​​ថ្មីកំពុងសាងសង់គម្រោងជាច្រើនដែលគម្រោងទាំងអស់មានចម្ងាយ ១០ គីឡូម៉ែត្រ ឬច្រើនជាងនេះ។​លោក ច្រឹ​ក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថាលោករំពឹងថាទំហំគ្រួសារជាមធ្យមនៅភ្នំពេញប្រហែល ៤ ទៅ ៥ នឹងធ្លាក់ចុះនាពេល​ខាង​មុខ។ការផ្លាស់ប្តូរពីលំនៅដ្ឋានជាប់ដីទៅខុនដូលោកថ្លែង​​ថា៖​«​នាពេលអនាគត ទំ​ហំគ្រួសារ​ជាមធ្យមនឹងមានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ​។ ក្មេង​ជំនាន់ក្រោយមិនចង់រស់នៅកន្លែងដែលមានមនុស្សច្រើនទេ ហើយពួកគេនឹងផ្លាស់ប្តូរពីផ្ទះបែបប្រពៃណី [បុរី] ទៅខុនដូវិញ»​។យោងតាមរបាយការណ៍របស់ VTrust Appraisal ភ្នំពេញ ២០៣០ រាជធានីភ្នំពេញនឹងមានការកើនឡើងជាលំដាប់នៃការផ្គត់ផ្គង់​ខុនដូក្នុងរយៈពេល ១០ ឆ្នាំខាងមុខដែលឈានដល់ ២៩៥,០០០ យូ​នីត​​នៅចុងទសវត្សរ៍នេះ។ ចំ​នួន​នេះស្មើរ​នឹង​កា​រកើនឡើង ៥ ដងពី​ចំ​នួន​​ឆ្នាំ ២០១៨ នៅពេលដែលមានខុនដូចំនួនជាង ៦១,០០០ នៅក្នុងរាជធានី។របាយការណ៍ដដែលបានព្យាករណ៍ថាផ្ទះល្វែង​តាម​បុរី​​នឹងកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំទៀតពីប្រមាណ ១៥០,០០០ នៅចុងឆ្នាំ ២០១៨ ដល់ប្រហែល ៤៥០,០០០ នៅឆ្នាំ២០៣០។ដោយឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ លោក វុទ្ធី ​ក្នុងការទិញផ្ទះមួយដែលកាលពី ២ ឆ្នាំមុន លោកវុទ្ធី ហាក់​រីករាយដែលគាត់បានទិញទ្រព្យសម្បត្តិនា​ពេល​នោះ។​លោក​បន្ត​ថា​៖​«​ទៅ​អនាគតទៅ ផ្ទះថ្មីនឹងកាន់តែឆ្ងាយ​ពីទីក្រុង ហើយបើយើងស្ទាក់ស្ទើរក្នុងការទិញយើងនឹងត្រូវទៅកាន់​តែ​ឆ្ងាយ ឬក៏​បង្ខំ​ចិត្ត​ទិញខុនដូទោះ​មាន​ទំ​ហំ​តូច»៕ ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
J-Tower 3 - News Banner KH
ក្រុមហ៊ុន អ&អេហ្វ គ្រុបបង្កើតកម្មវិធីសុខមាលភាពសាធារណៈក្នុងរាជធានីភ្នំពេញ
ក្រុមហ៊ុន អ&អេហ្វ គ្រុបបង្កើតកម្មវិធីសុខមាលភាពសាធារណៈក្នុងរាជធានីភ្នំពេញ
May 9, 2022, 6:02 a.m.
កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន អ&អេហ្វ​ គ្រុប បានរៀបចំកម្មវីធីសុខមាភាពសាធារណៈក្នុងគោលបំណងរៀបចំ និងកសាងបរិស្ថានលំនៅដ្ឋានស្អាត និងគុណភាពល្អ  ដើម្បីបង្កើនសម្រស់រាជធានីភ្នំពេញ។ នេះគឺជាការរួមចំណែកក្នុងកិច្ចការសង្គមរបស់ក្រុមហ៊ុន អ&អេហ្វ ​គ្រុប​ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈក្នុងរាងធានីភ្នំពេញ។ ក្រុមហ៊ុន អ&អេហ្វ​គ្រុប​បានចាប់ផ្ដើមដំណើរការកម្មវិធីសម្អាតបរិស្ថានតាមរយៈការរើសសំរាម និងសម្អាតស្មៅនៅតាមដងវិថីសម្ដេច ហ៊ុន សែន ដោយមានការចូលរួមដោយលោក​ កែវ​ សាវឿន​ ចៅសង្កាត់ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ លោក​ Gu Zhongcheng លោក Zhao Shijun និង Hong Suofei ដែលជាអ្នកតំណាងរបស់ អ&អេហ្វគ្រុប និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ផ្សេងទៀត។សកម្មភាពនេះមានគោលបំណងជួយលើកមុខមាត់ និងបង្កើនសម្រស់រាជធានីភ្នំពេញ។ ក្រុមហ៊ុន​ អ&អេហ្វ គ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ថ្នាក់អន្ដរជាតិ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុនមានបេសកកម្មក្នុងការចូលរួមចំណែកសាងសង់ទីក្រុង​មួយ ដែលប្រកបដោយបរិស្ថានរស់នៅល្អ ​ ​និងការស្រុះស្រួលគ្នា។ ក្រុមហ៊ុន អ&អេហ្វគ្រុប គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ដែលល្អបំផុតទាំង ១០ មានមូលដ្ឋាននៅក្នុងប្រទេសចិន​ ដែលមានការទទួលខុសត្រូវខ្ពស់សម្រាប់កាតព្វកិច្ចសង្គម និងការអភិវឌ្ឍជាមួយនិន្នាការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែប្រសើរឡើង ម្យ៉ាងទៀតក្រុមហ៊ុនក៏​តែងតែយកចិត្តទុកដាក់ទៅដល់ជីវភាពរស់នៅរបស់ប្រជាជន និងការផ្តល់ទៅឲ្យសង្គមវិញតាមរយៈររៀបចំកម្មវិធីសុខុមាលភាពសាធារណៈ និងកម្មវិធីសង្គមផ្សេងៗទៀត។​ការឈានជើងចូលទីក្រុងភ្នំពេញនៅឆ្នាំ ២០១៧ ​ អ&អេហ្វគ្រុប  បានធ្វើការសិក្សាពីសក្តានពលវវិនិយោគនៅក្នុងទីក្រុងភ្នំពេញ និងបានបោះជំហានចូលក្នុងទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយនេះ ដែលធានានាំមកនូវលំនៅដ្ឋាន ដែលមានគុណភាពល្អ ​​ប្រកបដោយភាពប្រណិតនៅចំកណ្តាលទីក្រុងភ្នំពេញ ពោលគឺបង្កើតឲ្យមានបរិយាកាសរស់នៅបែបថ្មី ​ ស្របតាមនិន្នាការនៃការរស់ទំនើបនៅក្នុងទីក្រុង។ គម្រោងដ៏ធំនេះនឹងក្លាយជាតំបន់លំនៅដ្ឋានលំដាប់អន្តរជាតិ ដែលមានទំហំអភិវឌ្ឍន៍សរុបប្រមាណជា ៥៦០,០០០ ម៉ែត្រការ៉េ ​ដែលតំបន់ទាំងមូលនឹងត្រូវបង្កើតជាសហគមន៍លំនៅដ្ឋាន អមដោយសួនច្បារធម្មជាតិ និងឈរនៅលើ​ទីតាំងល្អតាមវិថីសម្តេច ហ៊ុន សែន។ បង្កើតឡើងជាលក្ខណៈអន្តរជាតិ គម្រោងទាំងមូលមានសេវាកម្មទំនើបៗ មានអគារពាណិជ្ជកម្មខ្ពស់ៗនៅកណ្តាលទីក្រុងភ្នំពេញ ដែលអាចធានាបានទាំងគុណភាព ការឡើងថ្លៃនៅពេលអនាគត។ គម្រោងមានក្លឹបកីឡាលំដាប់ខ្ពស់មានទំហំ ២៧០០ ម៉ែត្រការ៉េ  ​ ​និង ​តំបន់ពាណិជ្ជកម្មអន្តរជាតិទំហំជិត ១០,០០០ ម៉ែត្រការ៉េ។ ផ្ទះប្រណិត​នៅភ្នំពេញដោយមានគោលដៅបង្កើតជាលំនៅដ្ឋានបែបធម្មជាតិទំនើប ដែលប្រើប្រាស់បរិក្ខារមានគុណភាព ទីនេះនឹងផុ្តល់ជូនបរិយាកាសរស់នៅល្អជាងគេនៅក្នុងទីក្រុងជាមួយកន្លែង​លម្ហែកម្សាន្តលើពពក ​ ​សួនច្បារ សាសវិចិត្រសិល្បៈ ​ ​ ​ផ្សារទំនើប និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យ។ ជាមួយនឹងកម្ពស់ដ៏ខ្ពស់ស្កឹមស្កៃរហូតដល់ ១៧៤ ម៉ែត្រ គម្រោង អ & អេហ្វនឹងក្លាយជាទីតាំងសម្គាល់ថ្មីនៅរាជធានីភ្នំពេញ។ក្នុងរយៈពេល ២ ឆ្នាំនៅកម្ពុជា ដោយដើរតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ​ ​ ​ក្រុមហ៊ុនអ & អេហ្វ ប្រកាន់ភ្ជាប់នូវគោលគំនិតស្នូលក្នុងការបង្កើតលំនៅដ្ឋាន​រស់នៅបែបថ្មី ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ប្រកបដោយភាពស្រស់ស្អាត ​និងរីកចម្រើនទៅមុខជានិច្ច។ ក្រុមហ៊ុន អ & អេហ្វ នឹងខិតខំបង្កើនសមត្ថភាពស្នូលកក្នុងការរួមចំណែកជំរុញ និងអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរឡើង៕  ​​​ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
រដ្ឋាភិបាលនឹងអភិវឌ្ឍទ្យានជាតិ “ភ្នំបូកគោ” ឲ្យក្លាយជាទីក្រុងទំនើប
រដ្ឋាភិបាលនឹងអភិវឌ្ឍទ្យានជាតិ “ភ្នំបូកគោ” ឲ្យក្លាយជាទីក្រុងទំនើប
June 7, 2022, 3:57 a.m.
ក្រៅពីទេសចរណ៍វប្បធម៌ ដែលមានប្រាង្គប្រាសាទនានា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលស្រស់ត្រកាលតួយ៉ាងភ្នំបូកគោ។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត ភ្នំបូកគោត្រូវបានទេសចរទាំងក្នុង និងក្រៅស្រុកកោតស្ញប់ស្ញែង ដោយសារតែសម្រស់បែប ធម្មជាតិដ៏ស្រស់ស្អាតរបស់វា។តាមរយៈវគ្គសិក្ខាសាលានៅក្នុងខែសីហាកន្លងទៅ  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឧទ្យានជាតិ ភ្នំបូកគោ ឲ្យទៅជាទីក្រុងឆ្លាតវៃមួយ។​ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ទីក្រុងនេះនឹងត្រូវបែងចែកជា ៨ ផ្នែកដូចខាងក្រោម៖ តំបន់លំនៅដ្ឋាន មានផ្ទៃដីទំហំ ៣,៣៩០ ហិចតា ដែលស្មើនឹង ៣៧.៨៥% នៃផ្ទៃដី ដែលអាចសាងសង់បានតំបន់ពាណិជ្ជកម្ម មានផ្ទៃដី ៨២១ ហិចតា ដែលស្មើនឹង ៩.១៧%តំបន់ចម្រុះ មានផ្ទៃដី ៣៨០ ហិចតា ស្មើនឹង ៤.២២%តំបន់ដឹកជញ្ជូន មានផ្ទៃដី ៦៤៤ ហិចតា ស្មើនឹង ៧.១៧%តំបន់ទេសចរណ៍ មានផ្ទៃដី ៨៥៦ហិចតា ស្មើនឹង ៩.៥៦%តំបន់រដ្ឋបាល និងសេវាសាធារណៈ មានផ្ទៃដី ៩៩៥ហិចតា ស្មើនឹង ១១.១១%តំបន់លំហសាធារណៈ និងផ្ទៃបៃតង មានផ្ទៃដី ១,១០២ ហិចតា ស្មើនឹង ១២.៣០%តំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស មានផ្ទៃដី ៦៣៧ ហិចតា ស្មើនឹង ៧.១១%។ទីក្រុងទេសចរណ៍ និងលំនៅដ្ឋានបូកគោគ្រប់ដណ្តប់លើផ្ទៃក្រឡាប្រមាណ ៥ ភាគរយ នៃទំហំឧទ្យានជាតិបូកគោ ១៥៤,៤៥៨ មែ៉ត្រការ៉េ។ការបែងចែកនេះ អនុវត្តទៅតាមប្លង់គោលនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ហើយការប្រែក្លាយឧទ្យានជាតិភ្នំបូកគោនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍វៃឆ្លាតនោះ គឺមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ឯកជន ប្រជាពលរដ្ឋ រដ្ឋ និងដៃគូអន្តរជាតិ។​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃដីខេត្តកំពតបានកើនឡើងខ្ពស់ជាលំដាប់ ដីតំបន់ភ្នំ ដីជុំវិញខេត្តកំពត ក្នុងរង្វង់ ២០ គីឡូម៉ែត្រ ដីមាត់សមុទ្រ និងដីតាមដងព្រែកកំពតសុទ្ធតែមានសក្តានុពលសម្រាប់វិស័យទេចរណ៍៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅកំពតឬអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
តើការរឹតបណ្តឹងគោលនយោបាយវិនិយោគក្រៅប្រទេសរបស់ចិនអាចប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជាដែរទេ?
តើការរឹតបណ្តឹងគោលនយោបាយវិនិយោគក្រៅប្រទេសរបស់ចិនអាចប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជាដែរទេ?
May 28, 2022, 12:58 p.m.
មួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យកម្ពុជាបានស្គាល់ពីសន្ទុះកំណើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លាបំផុត ដែលការវិនិយោគធំៗមិនមែនស្ថិតនៅតែក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែរីកដុះដាលនៅតាមទីប្រជុំជន ខេត្ត និងក្រុងសំខាន់ៗ តាមជាយដែន និងតំបន់ជាប់មាត់សមុទ្រ ក្នុងនោះមានដូចជា ក្រុងព្រះសីនុ ប៉ោយប៉ែត្រ និងបាវិតជាដើម គឺសុទ្ធតែមានការសាងសង់ច្រើន និងមានតម្រូវការទិញ-ជួលកើនឡើងជាលំដាប់ ដែលធ្វើឲ្យតម្លៃអចលនទ្រព្យបន្តកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។ មូលហេតុដ៏ចម្បងមួយដែលជំរុញដល់កំណើននៃវិស័យអចលនទ្រព្យនេះគឺការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសវិនិយោគិនចិន។ ប៉ុន្តែរយៈពេល ២ ឆ្នាំកន្លងទៅ នៅពេលដែលប្រទេសចិនបានអនុវត្តគោលនយោបាយ ថ្មីដែលរឹតត្បិតការហូរចេញក្រៅនៃការវិនិយោគដែលនាំយកលុយចេញពីប្រទេសចិនទៅក្រៅ ប្រទេសនោះគេមើលឃើញថាគោលនយោបាយនេះអាចធ្វើឲ្យប៉ះពាល់ដល់ចរន្តវិនិយោគរបស់ វិនិយោគិនចិននៅក្រៅប្រទេស ក្នុងនោះក៏មានប្រទេសប្រទេសកម្ពុជាផងដែរ។ អ្នកជំនាញអចលនទ្រព្យមួយចំនួនមានការព្រួយបារម្ភអំពីផលប៉ះពាល់​ ដោយសារតែគោលនយោបាយថ្មីរបស់ចិននេះ។លោកបណ្ឌិត គីម ហ៊ាង ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Keller Williams Cambodia បានប្រាប់ការសែតខ្មែរថាមស៍ថា ការរឹត បណ្តឹងគោលនយោបាយរបស់ចិនបានធ្វើឲ្យមានការថយចុះនៃការទិញខុនដូពីសំណាក់ជនជាតិចិននៅកម្ពុជា។ លោកមើលឃើញថា​លំហូរចូលនៃជនជាតិចិន និងវិនិយោគពីប្រទេសចិនបានជំរុញតម្លៃដីឲ្យកើនឡើងខ្ពស់ខ្លាំងក្នុងពេលកន្លងមក។ ការវិនិយោគផ្ទាល់ពីប្រទេសចិននៅកម្ពុជាមានទំហំ ៤០% នៃទុនវិនិយោគបរទេសសរុប។  ដូច្នេះការដែលប្រទេសចិនចេញគោលនយោបាយថ្មីនេះអាចធ្វើឲ្យវិស័យអចលទ្រព្យរងនៅផលប៉ះពាល់ផ្នែកណាមួយ (តិច ឬច្រើន) ដោយសារតែប្រទេសកម្ពុជាត្រូវថយចុះប្រភពទ្រងទ្រង់មួយយ៉ាងសំខាន់ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចនិងវិស័យអចលនទ្រព្យមានកំណើនឡើង។ទោះយ៉ាងណា ការផ្លាស់ប្តូរគោលនយោបាយរបស់ចិនប្រហែលអាចជាចំណុចល្អមួយសម្រាប់ទីផ្សារកម្ពុជា។ អ្នកជំនាញបានមើលឃើញពីចំណុចវិជ្ជមានរយៈពេលវែងសម្រាប់វិស័យអចលនទ្រព្យក្នុងស្រុក។ បណ្ឌិត គីម ហ៊ាង បញ្ជាក់ថាគោលនយោបាយថ្មីនេះអាចធ្វើឲ្យវិស័យ អចលនទ្រព្យនៅកម្ពុជាមានលំនឹង ដោយហេតុថាយើងមិនគួរពឹងផ្អែកលើការវិនិយោគពីប្រទេសតែមួយខ្លាំងពេក មានន័យថាកម្ពុជាត្រូវធ្វើឲ្យមានតុល្យភាពនៃការវិនិយោគពីបរទេស ដែលនឹងផ្តល់ផលល្អសម្រាប់ទីផ្សារកម្ពុជាទាំងមូលនៅពេលអនាគត។ លោក Paul Ellender អ្នកគ្រប់គ្រងក្រុមហ៊ុន Freer Properties ក៏មើលឃើញពីផលប៉ះពាល់នៃគោលនយោបាយរបស់ចិននេះផងដែរ។ លោកបារម្ភថា ដោយសារតែប្រទេសចិនគឺជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ហើយប្រសិនចិនជួបបញ្ហា ណាមួយនោះវានឹងជះឥទ្ធិពលកម្រិតណាមួយដល់ប្រទេសកម្ពុជាដោយសារតែកម្ពុជាមិនទាន់បានធ្វើពិពិធកម្មសេដ្ឋកិច្ចឲ្យបានរឹងមាំនៅឡើយ។ ប្រហែលជាផ្នែកខ្លះអាចនឹងទទួលរងផលប៉ះពាល់។ ទោះយ៉ាងណាការវិនិយោគរបស់ចិននឹងនៅ តែបន្តទៅមុខ ដោយសារកម្ពុជាជាប្រទេសដែលគាំទ្រដល់យុទ្ធសាស្រ្តសេដ្ឋកិច្ច គោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។ នេះជាអះអាងរបស់លោក Paul។ ទោះយ៉ាងណា លោក ឃាង ពុទ្ធី ប្រធានសមាគមអចលនទ្រព្យកម្ពូជា មើលឃើញថា ការផ្លាស់ប្តូរគោលនយោបាយរបស់ចិនអាចផលប៉ះពាល់លើទីផ្សារកម្ពុជាតិចតួចប៉ុណ្ណោះ ប្រសិនបើមាន។ លោកបញ្ជាក់ថា៖ «មិនទាន់ឃើញុមានសញ្ញាណាមួយ ដែលបង្ហាញថាកំណើនសេដ្ឋកិច្ចកំពុងធ្លាក់ចុះទេ  ប៉ុន្តែមានគម្រោងជាច្រើនកំពុងចូលមកជាបន្តបន្ទាប់»។ លោកជឿជាក់ថា វិនិយោគិនបរទេស និងអ្នកជំនួញជាពិសេសមកពីប្រទេសចិននឹងបន្តហូរចូលមកកម្ពុជាថែមទៀត៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
លោកឧកញ៉ា សៀ ឬទ្ធី ឧកញ៉ា ចេង ខេង បណ្ឌិត គីម ហ៊ាង និងលោក ស៊ន សៀប នឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩
លោកឧកញ៉ា សៀ ឬទ្ធី ឧកញ៉ា ចេង ខេង បណ្ឌិត គីម ហ៊ាង និងលោក ស៊ន សៀប នឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩
June 4, 2022, 10:41 a.m.
នៅត្រឹមតែ ២ សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួចនឹងមានការមកដល់នៃ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤​ និង ៥ ខែតុលា​នៅឯសណ្ឋាគារណាហ្គាវើល។  ពិព័រណ៍នេះមានគោលបំណងអូសទាញអ្នកចូលរួមដែលមានបំណងចង់ទិញអចលនទ្រព្យមកពីគ្រប់ទិសទីឲ្យមកជួបជាមួយម្ចាស់គម្រោង និងអ្នកតំណាងលក់របស់គម្រោងផ្ទាល់។ លើសពីនេះទៀត សម្រាប់អ្នកចូលរួមទាំងក្នុងស្រុក និង ក្រៅស្រុក ដែលបានជាវនូវគម្រោងអចលនទ្រព្យណាមួយ អាចមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់មានតម្លៃរាប់ពាន់ដុល្លារ ដែលទទួលបានការ ឧបត្ថម្ភដោយដៃគូសហការរបស់យើងគឺ ហាងលក់គ្រឿងអលង្ការ Lukfook Jewellery Cambodia។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត អ្នកចូលរួមក៏អាចប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើការសិក្សាពីឱកាស ភាពរីកចម្រើន និងសក្តានុពលនានា​សម្រាប់ការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅ ប្រទេសកម្ពុជា ដែលជាវិស័យមួយកំពុងទទួលបានការចាប់អារម្មណ៍ និងរីកចម្រើនឥតឈប់ឈរ។ក្រៅពីមានគោលបំណងប្រមូលផ្ដុំអ្នកដែលស្វែងរក ឬ​មានគោលបំណងចង់ទិញអចលនទ្រព្យឲ្យមកជួបជាមួយម្ចាស់គម្រោងផ្ទាល់ ហើយ ពិព័រណ៍នេះក៏មានគោលបំណងចង់ចែករំលែកចំណេះដឹង និងផ្ដល់ការអប់រំពីវិស័យអចលនទ្រព្យទៅដល់សាធារណៈជន តាមរយៈវគ្គសិក្ខាសាលាជាច្រើនដែលនឹងត្រូវធ្វើបទបង្ហាញ ដោយអ្នកជំនាញសំខាន់ៗទៅលើប្រធានបទមួយចំនួនជុំវិញនិន្នាការទីផ្សារអចលនទ្រព្យ ឱកាសវិនិយោគ ច្បាប់ និងគន្លឺះនៃការវិនិយោគដែលអាចជៀសវាងពីហានីភ័យ។ វត្តមាននៃអ្នកជំនាញជាច្រើនរូបលើផ្នែកផ្សេងៗគ្នានឹងផ្តល់ជាគោលគំនិតល្អៗ សម្រាប់អ្នកចូលរួមយកទៅអនុវត្ត នៅពេលពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឡូកក្នុងវិស័យមួយនេះ។សិក្ខាសាលានឹងមានការចូលរួមដោយវាគ្មិនល្បីៗទាំងអ្នកជំនាញក្នុងស្រុក និងក្រៅស្រុក។ វាគ្មិនទាំងអស់ត្រូវបានទទួលស្គាល់ថាជាអ្នកដែលមានបទពិសោធន៍ និងទទួលបានជោគជ័យខ្លាំងក្នុងវិស័យនេះ។វាគ្មិនទាំងនេះរួមមាន៖​ លោក ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុ​ន World Bridge Groupលោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុ​ន CPL Cambodiaលោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams ប្រចាំកម្ពុជាលោក ស៊ន សៀប ស្ថាបនិក និងនាយកប្រតិត្តិក្រុមហ៊ុន Key Real Estateលោក Marc Townsend ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CBRE Cambodiaលោក Dan Davies នាយកក្រុមហ៊ុន CBRE​ ប្រចាំកម្ពុជាលោក Matthew Rendall ដៃគូជាន់ខ្ពស់ក្រុមហ៊ុន SokSiphana & Associatesអ្នកនាង Catherine Chan នាយកប្រតិបត្តិគម្រោង Urban Villageលោក Li Min នាយកប្រតិបត្តិគម្រោង Prince Real Estateបណ្ឌិត Raymond Choi ប្រធានក្រុមប្រឹក្សាភិបាល  Prestige Homes Cambodiaលោក Edward Lin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yi Fung Real Estate Servicesលោក Haijun Zeng ដៃគូក្រុមហ៊ុន Tings & Associatesលោក Tasos Stavrou ប្រធានផ្នែកលក់ក្រុមហ៊ុន China and Asia GMអ្នកនាង Vann Sokun Nymol ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន Harvey Law Groupលោក ស៊ន សៀប បានមានប្រសាសន៍ថា ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ នឹងចូលរួមចំណែកលើកកម្ពស់ដល់វិស័យអចលនទ្រព្យតាមរយៈការជួយផ្សព្វផ្សាយពីគម្រោង និងផ្តល់ព័ត៌មានទៅដល់សាធារណៈជន អ្នកវិនិយោគ អ្នកទិញ  និងភ្នាក់ងារអចលនទ្រព្យ។ លោកបន្ថែមទៀតថា លោកនឹងធ្វើបទបង្ហាញចែករំលែកអំពីការវិវត្តនៃទីផ្សារអទចលនទ្រព្យ និន្នាការ ទិសដៅវិនិយោគ និងការព្យាករណ៍ពីតំបន់វិនិយោគសក្តានុពលនៅជុំវិញទីក្រុងភ្នំពេញនាពេលអនាគត។ លោក សៀប ជឿជាក់ថានេះជាឱកាសល្អមួយសម្រាប់អ្នកចូលរួមអាចស្វែងរកព័ត៌មានគន្លឹះសំខាន់ៗ នៅពេលពួកគេចង់ធ្វើការវិនិយោគទៅលើគម្រោងអចលនទ្រព្យណាមួយនៅតំបន់ណាមួយ។ ពិតណាស់ ពិព័រណ៍អចលទ្រព្យកម្ពុជាជាវេទិកាប្រចាំឆ្នាំដ៏ល្អបំផុតសម្រាប់អ្នកស្វែងរកឱកាសវិនយោគ៖ឱកាសល្អបំផុតក្នុងការស្វែងរកគម្រោងលំនៅដ្ឋានច្រើនជម្រើសក្នុងពេលតែមួយគម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍  ត្រូវដាក់តាំងបង្ហាញនៅកន្លែងតែមួយល្អបំផុតសម្រាប់អ្នកចង់ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជាផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ ឱកាសផ្សព្វផ្សាយ និងដាក់បង្ហាញគម្រោងដ៏មានប្រសិទ្ធិភាពព្រឹត្តិការណ៍ឆ្នាំនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Lukfook Jewellery​ Cambodia ដែលជាក្រុមហ៊ុន លក់គ្រឿង អលង្ការ  ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express ក្រុមហ៊ុន Ezecom សណ្ឋាគារ Lumiere Residence Hotel សណ្ឋាគារ Snowbell ផ្សារទំនិញរួចពន្ធ CDF ការសែត ខ្មែរថាមស៍ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន YuanDao Architecture ក្រុមហ៊ុន NetEase និង LZ Sea View Residence។ ដៃគូរផ្សព្វផ្សាយនៅក្នុងពិព័រណ៍ឆ្នាំនេះមានដូចជា សារព័ត៌មានសប្បាយ គេហទំព័រ Property Area Asia សារព័ត៌មាន Fresh News ក្រុមហ៊ុន EuroCham គេហទំព័រ Biz Khmer សារព័ត៌មានថ្មីថ្មី៏ គេហទំព័រ KHB Media គេហទំព័រ Business Cambodia គេហទំព័រ The Cambodia China Times គេហទំព័រ Forward Asia កាសែត Khmer Times ទូរទ្ទស្សន៍ Nice TV ការសែត Cambodia Sin Chew Daily គេហទំព័រ Gold Zone Media គេហទំព័រ Grep Tech គេហទំព័រ B2B Cambodia គេហទំព័រ Angkor Today ទូរទ្ទស្សន៍ CTN គេហទំព័រ 58.com​​ គេហទំព័រ Khmer Load និងទូរទ្ទស្សន៍ My TV។សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកអាចចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ! ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យតម្លៃដីធ្លីនៅកម្ពុជានៅតែបន្តកើនឡើង?
តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យតម្លៃដីធ្លីនៅកម្ពុជានៅតែបន្តកើនឡើង?
June 6, 2022, 1:28 p.m.
ដូចលោក-អ្នកបានជ្រាបខ្លះៗហើយថាកម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសក្នុងអាស៊ាន ដែលកំពុងទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ( GDP) មានប្រមាណ ៧.០% សម្រាប់ឆ្នាំ២០១៩ និងប្រហែល ៦.៨% ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ក្នុងរយៈពេលចាប់តាំងពីវិបត្តិសេដ្ឋកិច្ចនៅចន្លោះឆ្នាំ ២០០៨ ឆ្លងដល់ ២០០៩ មករាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍសេដ្ឋកិច្ចប្រទេសអោយបានល្អប្រសើរឡើងវិញបន្តិចម្តងៗរហូតដល់បច្ចុប្បន្នកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចនៅកម្រិត ៧.០% ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា។ ប្រទេសកម្ពុជាត្រូវបានពិភពលោកអោយតម្លៃថានឹងអាចក្លាយទៅជាកូននាគសេដ្ឋកិច្ចមួយ នៅក្នុងបណ្តាប្រទេសអាស៊ានក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ វិស័យទាំងបួននៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាមាន៖ វិស័យកសិកម្ម វិស័យវាយនភណ្ឌ (រោងចក្រកាត់ដេរ) វិស័យទេសចរណ៍ និងវិស័យសំណង់​ (អចលនទ្រព្យ)។ កាវវិនិយោគផ្ទាល់ពីបរទេសយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩ កម្ពុជាអនុញ្ញាឲ្យបង្កើតតគម្រោងវិនិយោគថ្មីចំនួន ១៥៣ ក្រោម ដែលប្រើទុនវិនិយោគជាង ៥ ពាន់លានដុល្លារ ហើយគម្រោងនេះបានបង្កើតការងារចំនួន ១៦៧,៣៣០ កន្លែង។ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មាន ១០៥ គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបជាង ៣.៥ លានដុល្លារ។ ក្រឡេកមកមើលវិស័យសំណង់ និងអចលនទ្រព្យវិញពីមួយឆ្នាំទៅមួយឆ្នាំសកម្មភាពនៃការសាងសង់ និងការអភិវឌ្ឍក្នុងវិស័យនេះបាននិងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកវិនិយោគទាំងក្នុងស្រុក និងពីបរទេស។ លំហូរអ្នកវិនិយោគទុនពីបរទេស យ៉ាងច្រើនមកធ្វើការបណ្តាក់ទុន និងវិនិយោគនៅកម្ពុជា ខណៈប្រទេសមួយនេះកំពុងផ្តល់សញ្ញាវិជ្ជមានច្រើនលើសលុបក្នុងការវិនិយោគ ពិសេសក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ គេឃើញសន្ទុះលំហូអ្នកវិនិយោគចិនយ៉ាងច្រើនចូលមកកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យចម្បងៗមានដូចជា ៖ គម្រោង ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ អគារពាណិជ្ជកម្ម ផ្សារទំនើប រោងចក្រ និងកាស៊ីណូ ជាដើម ដែលរាប់ថាមានទឹកប្រាក់វិនិយោគខ្ទង់លានដុល្លារក្នុងមួយគម្រោងៗ។ វិស័យសំណង់វិញ តាមរយៈក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ចេញរបាយការណ៍សំណង់ដូចខាងក្រោម៖ ទិន្នន័យសំណង់ទូទាំងប្រទេសក្នុងឆ្នាំ ២០១៨ មានចំនួន ៣,២៩០ គម្រោង មានផ្ទៃក្រឡាចំនួន ១២,៣៧៨,១១៩ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,៧៥៥,០៧០,១២០ ដុល្លារ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ មានចំនួន ៣,៤១៨ គម្រោង ផ្ទៃក្រឡាចំនួន ១១,៣៨១,៨៨៣ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៦,៧៩៨,៦៦៣,១២៥ ដុល្លារ មានការថយចុះចំនួន ១៥,៣៥%​។ អ្នកវិភាគមើលឃើញថា ថ្វីត្បិតតែគម្រោង វិនិយោគ ហាក់មានការធ្លាក់ចុះបន្តិចសម្រាប់ឆ្នាំ២០១៨ ប៉ុន្តែពួកគាត់មើលថាក្នុងឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់អចលនទ្រព្យនេះនឹងកើនឡើងវិញ ដោយសារតែកំនើនវិនិយោគិនចិនទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ កត្តាដែលអ្នកជំនាញមើលឃើញថាឆ្នាំ២០១៩ នេះនឹងមានកំណើនទុនវិនិយោគឡើងវិញ ដោយសារតែបច្ចុប្បន្នប្រទេសជាតិមានស្ថានភាពនយោបាយល្អ ស្ថានភាពសេដ្ឋកិច្ចនៅរក្សាបានកំរិត ៧.០% សកម្មភាពសាងសង់ និងអភិវឌ្ឍយ៉ាងមមាញឹក លំហូរអ្នកវិនិយោគចូលមកវិនិយោគច្រើន  ដែលកត្តានេះធ្វើអោយមានសញ្ញាណនៃវិស័យអចលនទ្រព្យ និងសំណង់កើនឡើង ហើយតម្លៃដីធ្លីក៏នៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ដូចបានសង្កេតឃើញហើយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ឃើញលំហូរនៃវិនិយោគិនចិនបានចូលមកបណ្តាក់ទុន និងរកស៊ីនៅប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពិសេសនៅក្រុងព្រះសីហនុ ដែលគេរំពឹងថាសកម្មភាពសាងសង់ និងការអភិវឌ្ឍក្នុងឆ្នាំ ២០១៩នេះ មានសន្ទុះខ្លាំងក្លាគួរអោយកត់សម្គាល់ ដូច្នេះហើយទើបអ្នកជំនាញបានរំពឹងទុកថាក្នុងឆ្នាំ២០១៩ នេះ ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យពិតជាកើនឡើងយ៉ាងពិតប្រាកដ ។លំហូរអ្នកវិនិយោគទុនចិន និងកូរ៉េកំពុងតែចូលច្រើន ពិសេសអ្នកវិនិយោគចិន ក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយនេះ ដែលបានផ្តោតលើការវិនិយោគប្រភេទ ខុនដូ កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សិប្បកម្ម សណ្ឋាគារ និងផ្ទះសំណាក់។ល។កំណើនតម្រូវការ​ និងហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើងគេបានកត់សម្គាល់ឃើញថា តម្លៃដីធ្លីពីមួយឆ្នាំទៅមួយឆ្នាំនៅតែបន្តកើនឡើងឥតឈប់ឈរ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥតឈប់ឈរ និងប្រភពធនធានធម្មជាតិសម្បូរបែប ឱកាសវិនិយោគមានច្រើន សកម្មភាពនៃការសាងសង់គម្រោងនានាកំពុងកើតឡើងព្រោងព្រាត រីឯកត្តាប្រជាសាស្រ្ត (កំណើនប្រជាជន ១៦.៤៩ លាននាក់ក្នុងឆ្នាំ២០១៩) តម្រូវការនៅមានច្រើន ការផ្គត់ផ្គង់នៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ (ផ្លូវខ្វាត់ខ្វែង ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស) ជួយបម្រើដល់ ការដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសបណ្តាញផ្លូវជាតិលេខ ៤ ដែលតភ្ជាប់ពីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺគម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ និងមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត ដែលជាផ្នែកមួយដ៏សំខាន់សម្រួលដល់សកម្មភាពនៃការដឹកជញ្ជូន និងការចរាចរគ្រប់ប្រភេទ។ ស្ថេរភាពនយោបាយស្ថានភាពនយោបាយល្អ មិនបង្កភាពភ័យខ្លាចដល់អ្នក វិនិយោគទាំងក្នុង និងក្រៅស្រុក ហើយម្យ៉ាងវិញទៀតតម្លៃដីនៅ ប្រទេសកម្ពុជាហាក់មានកម្រិតទាបនៅឡើយ ប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់ អាស៊ាន៖ ចិន ថៃ កូរេ តៃវ៉ាន់ ហ្វ៊ីលីពីន ហុងកុង វៀតណាម ម៉ាឡេស៊ី ជាដើម។  តាមអ្នកជំនាញវិនិយោគចិន បានបង្ហើបអោយដឹងថា កម្ពុជានៅមានរយៈពេល ៣០ ឆ្នាំទៀត ដើម្បីអភិវឌ្ឍប្រទេសជាតិអោយក្លាយទៅជាហុងកុង ឬសាំងហ្កាពួរនាពេលបច្ចុប្បន្ន ។ ដូច្នេះមានន័យថាឱកាសវិនិយោគនៅមាន ៣០ ឆ្នាំទៀត សម្រាប់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ហើយតម្លៃដីធ្លីក៏នៅតែបន្តកើនឡើងតាមល្បៀនសេដ្ឋកិច្ច និងដំណើរនៃការអភិវឌ្ឍប្រទេសជាតិផងដែរ។ ការបង្ហាញជូនខាងលើ គឺកត្តាសត្យានុម័ត ដែលបញ្ជាក់អោយឃើញពីអំណះអំណាងនៃតម្លៃ អចលនទ្រព្យ (ដី) នៅតែអាចបន្តកើនឡើងនៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ពិសេស តំបន់ដែលមានការអភិវឌ្ឍ ទីប្រជុំជន តំបន់ឧស្សាហកម្ម ពិសេសតម្លៃដីនៅទីក្រុងភ្នំពេញ នេះតែម្តង ដែលនៅបន្តមានសញ្ញាវិជ្ជមានរយៈពេលវែងថែមទៀត។ គួរបញ្ជាក់ផងដែរថា តម្លៃដីនៅប្រទេសកម្ពុជាមានកំណើនមិនដូចគ្នាទេក្នុងមួយឆ្នាំៗ ដោយតំបន់ខ្លះឡើង ចន្លោះពី ៥% ទៅ ១៥% ក្នុងមួយឆ្នាំ រីឯតំបន់ខ្លះ ឡើងពីឡើងពី ១៥% ទៅ ៥០%ក្នុងមួយឆ្នាំៗ ហើយតំបន់ខ្លះទៀតក៏ឡើងដល់ ១០០% ឬ ២០០% ក្នុងមួយឆ្នាំ អាស្រ័យទៅដោយស្ថានភាពវិនិយោគ គម្រោងអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍតំបន់នោះជាដើម៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រុមហ៊ុនលក់គ្រឿងអលង្ការ Lukfook Jewellery គ្រោងចែករង្វាន់ធំនៅឯពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតឆ្នាំ២០១៩
ក្រុមហ៊ុនលក់គ្រឿងអលង្ការ Lukfook Jewellery គ្រោងចែករង្វាន់ធំនៅឯពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតឆ្នាំ២០១៩
June 6, 2022, 5:02 p.m.
ក្រុមហ៊ុន LukFook Jewellery បានចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និង ៥ ខែតុលា នៅសណ្ឋាគារណាហ្គាវើល ក្នុងបរិវេនអគារទី១។LukFook Jewellery គឺជាក្រុមហ៊ុនលក់គ្រឿងអលង្ការដ៏ធំបំផុតលំដាប់អន្តរជាតិ ដែលមានបទពិសោធន៍ជាង ៥០ ឆ្នាំ ក្នុងវិស័យគ្រឿងអលង្ការ។ ក្រុមហ៊ុនបានពង្រីកទីផ្សារជាង ១០ ប្រទេសនៅលើពិភពលោក ដែលមានសាខា ១,៩០០ កន្លែង។ បន្ទាប់ពីបានបើកសាខាពីរកន្លែងនៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០១៧ រួចមក នៅឆ្នាំ ២០១៨ ក្រុមហ៊ុនបានឈានជើងចូលមកដល់ទីក្រុងភ្នំពេញ ជាមួយនឹងគោលបំណងនាំយកគ្រឿងអលង្ការមានគុណភាពខ្ពស់ និងម៉ាកយីហោល្បីៗ ជាមួយសេវាកម្មនាំមុខគេសម្រាប់ប្រជាជនកម្ពុជា។បច្ចុប្បន្ន LukFook Jewellery មានទីតាំងនៅផ្ទះលេខ ៤១ មហាវិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។LukFook Jewellery ក្លាយជាម្ចាស់ឧបត្ថម្ភធំដោយដើរតាមគោលការណ៍នៃការអភិវឌ្ឍខ្លួនលឿនឆាប់រហ័ស និងដើម្បីចូលរួមចំណែកក្នុងវិស័យដ៏ទៃទៀត LukFook Jewellery បានសម្រេចចិត្តចូលរួមជាម្ចាស់ឧបត្ថម្ភសម្រាប់ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគេហទំព័រអចលនទ្រព្យដ៏ល្បីជាងគេបំផុតនៅប្រទេសកម្ពុជា Realestate.com.kh។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច​ នៅសណ្ឋាគារណាហ្គាវើលទី១ សាលធំជាន់ទី២។LukFook Jewellery ចែករង្វាន់ភ្លាមៗដល់អ្នកទិញអចលនទ្រព្យសម្រាប់ថ្ងៃពិព័រណ៍ដ៏ធំនេះ LukFook Jewellery នឹងបង្កើតព្រឹត្តិការណ៍មិនអាចបំភ្លេចបាន ជាមួយនឹងការផ្តល់ជូននូវរង្វាន់ជិត ៣០ រង្វាន់ ដល់អ្នកដែលបានជាវអចលនទ្រព្យនៅក្នុងពិព័រណ៍នេះ។អ្នកទិញអចលនទ្រព្យ ១២ នាក់ដំបូងក្នុងថ្ងៃនីមួយៗ (ថ្ងៃសុក្រ ឬ ថ្ងៃសៅរ៍)​ នឹងទទួលបានរង្វាន់គ្រឿងអលង្ការភ្លាមៗពីក្រុមហ៊ុន LukFook Jewellery ដែលមានតម្លៃរហូតដល់ ២០០ ដុល្លារ ដោយគ្រាន់តែបង្ហាញលិខិតទិញលក់ផ្លូវការនៅពេលទៅបើករង្វាន់។ផ្តល់រង្វាន់ភ្លាមៗមានដូចជាខ្សែដៃមាស ១៨ ការ៉ាត់ ចិញ្ចៀន ក្រវិល និងខ្សែដៃផ្សេងៗទៀត។បន្ថែមលើសពីនេះទៀត អ្នកទិញក៏មានឱកាសចាប់រង្វាន់ធំចំនួនពីរគឺ៖នាឡិកាបុរស ម៉ាក Doxa មានតម្លៃ ២,៨៣០ ដុល្លារ។នាឡិកាដៃពេជ្រនារី Piaget មានតម្លៃ ១,៨៥០ ដុល្លារ។ដើម្បីទទួលបានឱកាសពិសេសនេះ ឬចង់ស្វែងយល់បន្ថែមអំពីក្រុមហ៊ុន LukFook Jewellery សូមចូលរួមក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩។សូមបញ្ជាក់ដែរថា ក្រៅពីការតាំងបង្ហាញគម្រោងលំនៅដ្ឋានដ៏ប្រណិត និងការជួបគ្នាដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញ នៅក្នុងពិព័រណ៍ដ៏ធំនេះ វគ្គសិក្ខា​សាលាអប់រំសម្រាប់វិស័យអចលនទ្រព្យក៏នឹងដំណើរការពីរថ្ងៃពេញផងដែរ ជាមួយប្រធានបទសំខាន់ៗ​ និងល្អៗ ទាក់ទងនឹងស្ថានភាពទីផ្សារ អចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ន ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនរូប៕កុំភ្លេចចុះឈ្មោះចូលរួមដោយសេរីនៅថ្ងៃនេះ! ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ហេតុអ្វីផ្លូវជាតិលេខ ៤ មានសក្តានុពលសម្រាប់ការវិនិយោគ?
ហេតុអ្វីផ្លូវជាតិលេខ ៤ មានសក្តានុពលសម្រាប់ការវិនិយោគ?
June 6, 2022, 11:18 p.m.
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាត្រូវបានមើលឃើញថាមានការប្រែប្រួលប្រសើរជាងមុន​ ពិសេសប្រព័ន្ធផ្លូវសេដ្ឋកិច្ចសំខាន់ៗ ដែលភ្ជាប់ពីភ្នំពេញ ទៅបណ្តាខេត្តនានា ដូចជា ក្រុងព្រះសីនុ​ កំពត បាវិត ប៉ោយប៉ែត ។ល។ ក្នុងចំណោមបណ្តាញផ្លូវជាតិទាំងអស់នេះ សុទ្ធតែមានសក្តានុពល សម្រាប់ការវិនិយោគគ្រប់ទម្រង់ និងគ្រប់វិស័យ និងការរស់នៅ។ ទោះជាយ៉ាងណា បើសំឡឹងមកផ្លូវជាតិលេខ ៤ វិញ ផ្លូវជាតិលេខ ៤ នៅតែត្រូវបានចាត់ទុកថា មានសក្តានុពលខ្លាំងជាងបណ្តាផ្លូវផ្សេងៗ ដោយសារតែកត្តាមួយ ដែលលេចធ្លោជាងគេ គឺផ្លូវអាស៊ានមួយខ្សែរនេះ បានភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅ (នេះជាចំណុចខ្លឹមជាងគេ សម្រាប់សេដ្ឋកិច្ច)។ផ្លូវជាតិលេខ ៤ ត្រូវបានចាត់ទុកថា ជាផ្លូវហាយវ៉េ និងជាផ្លូវអាស៊ាន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានរយៈចម្ងាយ ២៣២ គីឡូម៉ែត្រ។ក្នុងរយៈពេល ០៥ ឆ្នាំចុងក្រោយនេះ ផ្លូវជាតិលេខ ៤ កំពុងតែមានទាក់ទាញផ្នែកវិនិយោគទាំង គម្រោងដីឡូត៍ គម្រោងលំនៅដ្ឋាន និងបុរី (ទាំងការរស់នៅ និងការប្រកបអាជីវកម្ម) គម្រោងការ៉ាសសាំង ម៉ាត ផ្សារ មន្ទីរពេទ្យអន្តរជាតិ និងក្នុងស្រុក សាលារៀន ព្រោងព្រាតនៅតាមដងផ្លូវជាតិមួយនេះ។ តំបន់សក្តានុពលភ្នំពេញ - ច្បារមននៅចន្លោះពីរាជធានីភ្នំពេញ ទៅក្រុងច្បារមននៃខេត្តកំពង់ស្ពឺ គេឃើញមានគម្រោងធំៗ ជា ច្រើនកំពុង តែលេចខ្លួននៅលើដងវិថីនេះ និងនៅតំបន់ជិតផ្លូវដ៏សំខាន់មួយនេះ មានដូចជា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលត្រឹមចុងឆ្នាំ២០១៨ មានរោងចក្រ ៣៧៧ រោងចក្រ ដែលបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរចំនួន ១១៤,១៧៣កន្លែង បុរីពិភពថ្មី បុរីញ៉ូថោន និងផ្សារ  ទីប្រជុំជន មានដូចជា តំបន់ផ្សារបែកចាន តំបន់ថ្នល់ ទទឹង តំបន់អង្គស្នួល និងតំបន់ច្បារមន នៃខេត្តកំពង់ស្ពឺ។ ពិសេសគម្រោងលំនៅដ្ឋាននៅតំបន់តាមដងវិថីនេះ កំពុងតែរីកស្គុះស្គាយ គួរអោយកត់ សម្គាល់ខ្លាំង ខណៈផ្លូវជាតិផ្សេងៗទៀត មាន ល្បឿននៃការអភិវឌ្ឍយឺតជាងផ្លូវអាស៊ានមួយនេះ។ ក្រុមហ៊ុនតេលាក៏មានគម្រោងដ៏ធំមួយនៅតាមផ្លូវជាតិលេខ៤នេះ។ តាមរយៈទំព័រហ្វេក បុករបស់ក្រុមហ៊ុន ក្រុមហ៊ុនកម្ពុជាតេលា បញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងសាងសង់គម្រោង One Stop Service ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៤ (ចំណុចគីឡូម៉ែត្រលេខ២៦) ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។គម្រោង One Stop Service នេះនឹងបម្រើជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិដែលធ្វើដំណើរឆ្លងកាត់ជាកន្លែងចាក់ប្រេងឥន្ធនៈ កន្លែងឈប់សម្រាកលំហែកាយ ពិសារអាហារ ទិញទំនិញ និងផ្លែឈើស្រស់ៗ។ នៅលើកំណាត់ផ្លូវ និងជិតផ្លូវនេះ ចាប់ពីតំបន់យាយម៉ៅ (ពេជ្រនិល) រហូតដល់ក្រុងព្រះសីហនុ គេឃើញគម្រោងព្រោងព្រាតរបស់ខ្មែរ ចិន កូរ៉េ (ពិសេសគម្រោងរបស់ចិន) បានសាងសង់ និងកំពុងសាងសង់យ៉ាងមមារញឹក មានទាំងតំបន់ សេដ្ឋកិច្ចពិសេស រោងចក្រខ្នាតតូច មធ្យម និងធំ ការ៉ាសសាំង ដេប៉ូ ហាងកាហ្វេប្រែន រមនីយដ្ឋាន កសិដ្ឋាន អាហារដ្ឋាន គម្រោងដីឡូត៍ និងលំនៅដ្ឋានកើតឡើងព្រោងព្រាត គួរអោយ កត់សម្គាល់ ដែលបានធ្វើអោយប្រជាជន និងអ្នកវិនិយោគ ហាក់សម្តែងការចាប់ខ្លាំងលើការរស់នៅ និងវិនិយោគ លើដងផ្លូវមួយនេះ ដោយសារតែមើលឃើញសក្តានុពល និងការអភិវឌ្ឍមិនចេះរីងស្ងួត ។បើនិយាយពីតំបន់ឧស្សាហកម្មវិញ ផ្លូវនេះអាចចាត់ទុកថា ជាផ្លូវទីមួយ ដែលសំបូររោងចក្រ និងសិប្បកម្ម ច្រើនជាងគេ (នៅតំបន់ អង្គស្នួល បែកចាន និងថ្នល់ទទឹង) ដោយសារតែអ្នកវិនិយោគទាំងអស់នោះមើលឃើញថា វាមានភាពងាយស្រួលក្នុងការចរាចរទំនិញគ្រប់ប្រភេទទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិចិនតុង) និងទីក្រុងភ្នំពេញផ្ទាល់ផងដែរ។ ហេតុនេះហើយបានជាអ្នកវិនិយោគភាគច្រើនសំលឹងឃើញ​ស្រដៀងគ្នាទៅលើចំណុចខ្លាំង និងសក្តានុពលនៃដងផ្លូវមួយនេះ។ មួយវិញទៀត តម្លៃដីនៅផ្លូវនេះ និងជិតផ្លូវអាស៊ានមួយនេះក៏នៅធូរថ្លៃអាចធ្វើការវិនិយោគយកចំណេញបានទាំងការទិញដីទុកលក់បន្ត និងការទិញសម្រាប់សង់រោងចក្រឧស្សាហកម្ម ការ៉ាសាំង គម្រោងលំនៅដ្ឋាន បុរី ឬពុះដីឡូត៍​លក់ជាដើម។ល។តម្លៃដីនៅតាមផ្លូវជាតិលេខ៤ ដីទំហំតូចក្រោម ៥,០០០ ម៉ែត្រការ៉េមានតម្លៃចាប់ពី ៣០០ ដុល្លារ ដល់ ៥០០ដុល្លារ ក្នុងមួយម៉ែត្រ ការេ និងតម្លៃចាប់ពី ៥០ ដុល្លារដល់ ៣០០ ដុល្លារ សម្រាប់ដីដែលមានទំហំចាប់ពី ៥,០០០ម៉ែត្រការ៉េ ឡើងទៅអាស្រ័យទៅតាមទីតាំង  (ជិត ឬឆ្ងាយពីក្រុង ជិត ឬឆ្ងាយពីទីប្រជុំជន ស្ថិតនៅជិត ឬឆ្ងាយពីតំបន់ដែលមានការអភិវឌ្ឍជាដើម) រូបរាងដី សណ្ឋានដី (ដីរាបស្មើ ដីទំនាប ឬដីលិចទឹក ជាដើម) និងកម្មសិទ្ធិ។ល។ បើតាមការរំពឹងទុករបស់អ្នកជំនាញ តម្លៃដីនៅលើដងផ្លូវនេះ នឹងមានកំណើន ១ គុណ ២ ដង ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំ ទៀតនៅតំបន់ខ្លះ នៃដងផ្លូវនេះអាចមានកំណើនដល់ ១ គុណនឹង៣​ ឬគុណនឹង ៤ដង ឯណោះក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំ ទៀត។នៅលើដងផ្លូវនេះ មានសកម្មភាពអាជីវកម្មគ្រប់ទម្រង់ និងការផ្គត់ផ្គង់គ្រប់វិស័យ មានទាំងគម្រោងលំនៅដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស មន្ទីរពេទ្យអន្តរជាតិ រោងចក្រ បុរី គម្រោងដីពុះឡូត៍ ការ៉ាសសាំង ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្សារ សាលារៀន មណ្ឌលសុខភាព កំពុងតែរីកដុះដាលដូចផ្សិតលើដងផ្លូវដ៏មានចំណាប់អារម្មណ៍មួយនេះ។គម្រោងដីឡូត៍តាមផ្លូវលេខ៤ សម្រាប់គម្រោងដីឡូត៍វិញ នៅលើដងផ្លូវមួយនេះ និងក្បែរផ្លូវអាស៊ានមួយនេះ ត្រូវបានគេមើលឃើញថា វាបានចាប់កំណើត និងមានកំណើនមុន គេបង្អស់តាំងពី ៧-៨ឆ្នាំ មុនម្លេះ ខណៈតំបន់ផ្សេងៗ ឬលើដងផ្លូវផ្សេងៗទើបតែចាប់ផ្តើមប្រហែល ៤-៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ។អ្វីដែលគួរអោយកត់សម្គាល់បន្ថែមនោះ គឺផ្លូវជាតិលេខ ៤ នេះនឹងត្រូវស្ថាបនាពង្រីកបន្ថែមអោយទៅជា ៤ គន្លងក្នុងដើមឆ្នាំ២០១៩ ដោយគ្រោងនឹងចំណាយទឹកប្រាក់ ១១០ លានដុល្លារ សហរដ្ឋអាមេរិក (កម្ចីពីធនាគារពិភពលោក)  ដោយពង្រីកតួរផ្លូវបច្ចុប្បន្នពីទំហំ ៧ ម៉ែត្រ ទៅ ១១ ម៉ែត្រ ដោយប្រើរយៈពេលស្ថាបនាជួសជុលរយៈពេល ១៨ ខែ។ជារួម ផ្លូវជាតិលេខ ៤ ត្រូវបានចាត់ទុកថា ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងការនាំចេញ និងនាំចូលកំពង់ផែក្រុងព្រះសីហនុ  ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរាជធានីភ្នំពេញ ក៏ដូចជាការចរាចរណ៍គ្រប់ប្រភេទនៃរថយន្ត និងអ្នកដំណើរ។ ផ្លូវជាតិលេខ ៤ ជាផ្លូវអាស៊ានដ៏សំខាន់ និងជាផ្លូវល្បឿនលឿន (ផ្លូវហាវេ) មួយក្នុងចំណោមផ្លូវហាយវ៉េសំខាន់ៗរបស់ប្រទេស កម្ពុជា ។នៅប្រទេសកម្ពុជាមានបណ្តាញផ្លូវជាតិសំខាន់ៗ ០៧ ខ្សែមាន៖ផ្លូវជាតិលេខ ១ ពីភ្នំពេញទៅក្រុងបាវិត កាត់តាមអ្នកលឿង និង ខេត្តស្វាយរៀងមានប្រវែង ១៦៧ គឺឡូម៉ែត។ផ្លូវជាតិលេខ ២ ពីភ្នំពេញទៅភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គឺឡូម៉ែត។ផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពត មានប្រវែង ២៦០ គឺឡូម៉ែត។ ផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គឺឡូម៉ែត។ផ្លូវជាតិលេខ៥ ពីភ្នំពេញទៅអូរជ្រៅកាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រវែង ៤០៨ គឺឡូម៉ែត ។ផ្លូវជាតិលេខ៦ ពីព្រែកក្តាមទៅខេត្តបន្ទាយមានជ័យ កាត់តាមខេត្តកំពង់ធំ និង ខេត្តសៀមរាប ប្រវែង ៣៨៦ គឺឡូម៉ែតផ្លូវជាតិលេខ៦A ពីរង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ទៅដល់ រង្វង់ទីរួមស្រុកជើងព្រៃ កាត់តាម ខេត្តកណ្ដាល និងខេត្តកំពង់ចាម ដែលមានប្រវែង ១២៧ គីឡូម៉ែត្រ។ផ្លូវជាតិលេខ៧ ពីស្គន់ទៅខេត្តស្ទឹងត្រែង កាត់តាមស្រុកស្នួល ប្រវែង ៥៤៣ គឺឡូម៉ែត។តាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
អ្នក​ជំ​នាញ​៖ ការ​ដំ​ឡើង​ពន្ធ​លើ​វិ​ស័យ​អចល​ន​ទ្រព្យ​ហាក់​មិន​ស័ក្ក​សម​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន
អ្នក​ជំ​នាញ​៖ ការ​ដំ​ឡើង​ពន្ធ​លើ​វិ​ស័យ​អចល​ន​ទ្រព្យ​ហាក់​មិន​ស័ក្ក​សម​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន
June 6, 2022, 5:02 p.m.
អ្នក​ជំ​នាញ​​ក្នុងវិស័យអចលនទ្រព្យ​បាន​លើក​ឡើង​ជា​ក្តី​បារម្ភ​​ថាការ​ដាក់​ចេញ​ប្រ​ភេទ​​ពន្ធថ្មី​ណា​មួយ​លើ​ប្រ​តិ​បត្តិ​ការ​វិ​ស័យ​នេះនឹង​​មិន​សម​ស្រប​នឹង​ស្ថាន​ភាព​បច្ចុប្បន្ននោះ​ទេ ហើយ​វា​​​​​អាចជា​កត្តា​រារាំងដល់ការរីកចម្រើនរបស់​វិស័យនេះ។ការ​លើក​ឡើង​​នេះត្រូវបានធ្វើ​​ឡើងបន្ទាប់​ពី​កាល​ពី​ដើមខែនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍មួយដែលលើកឡើងថាប្រទេសកម្ពុជាគួរតែបង្កើន ចំណូលពន្ធលើវិ​ស័យ​អចលនទ្រព្យដើម្បីជាការផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍​​លើហេដ្ឋារចនាសម្ព័ន្ធ។របាយ​ការណ៍​កម្រាស់​ ២៦ ទំព័រ បាន​បញ្ជាក់​ថា ប្រាក់ចំណូលពន្ធលើអចលនទ្រព្យនៅកម្ពុជា មានចំនួនត្រឹមតែ ០.១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP) ដែល​​ជាកម្រិតទាបណាស់ធៀប​ជា​មួយ​បណ្តា​​ប្រ​ទេសអាស៊ាន។ IMF ក៏​បាន​លើក​ឡើង​ជា​យោបល់​ថា ការបង្កើនប្រាក់ចំណូលពន្ធលើអចលនទ្រព្យដល់ ០.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបនឹងជួយឱ្យសេដ្ឋកិច្ចកើនឡើង ២.៧ ភាគរយ។យ៉ាង​ណា​ក៏​ដោយ លោក ង៉ែត ជូ អ្នក​​​ប្រឹក្សា​ឯករាជ្យផ្នែក​ហិរញ្ញវត្ថុនិងអចលនទ្រព្យ បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតនៅលើផ្លូវ​មួយ​ដែល​ត្រូវ​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​ ដោយ​​សារកត្តាជាច្រើន។ លោកបានលើកឡើងពីភាព​មិន​ច្បាស់​លាស់​ដែល​អាច​កើត​មាន​ដោយ​សារ​ការ​បាត់​បង់​ កិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ​ (EBA) ពីអឺរ៉ុបដែលអាច​ប៉ះ​ពាល់​ដល់​វិ​ស័យ​នេះ។លោក​បញ្ជាក់​ថា​៖​«​ម្ចាស់អចលនទ្រព្យជា​ច្រើន​មិនត្រឹមតែបង់ពន្ធដោយផ្អែកលើតម្លៃមូលដ្ឋាននៃអចលនទ្រព្យនោះទេ តែ​​ភាគច្រើនពួក​គេ​បាន​បង់ថ្លៃសេវាបន្ថែមរួច​ស្រេច​ទៅ​ហើយ​ ដល់មន្រ្តីដើម្បីធានាថាដំណើរការបានលឿន»​​​។ លោកបន្ថែមថាការចំណាយបន្ថែមណាមួយនឹងអាច​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​នៃ​វិ​ស័យ​នេះ​ត្រូវធ្លាក់ចុះទៅ​វិញ។លោក​បន្ត​ថា​៖​«​​គួរតែមានការសិក្សានិងការពិចារណាឲ្យ​ល្អិត​ល្អន់​សិន​​និង​ចាំមើល​ថា​ EBA នឹង​បាត់​បង់​ឬយ៉ាង​ណា​ ដើម្បីពិនិត្យមើលថាតើមានផលប៉ះពាល់ដែរ​ឬ​ទេ​​​ដល់សេដ្ឋកិច្ច»។​លោកជូបានបន្ថែមទៀតថាថ្មីៗនេះរដ្ឋាភិបាលបានកែសម្រួលតម្លៃមូលដ្ឋានអចលនទ្រព្យ សម្រាប់ការគណនាពន្ធ ហើយពន្ធត្រាប្រ​ថាប់​ត្រា​ ៤ ភាគរយគឺជា​អត្រា​ដ៏​ខ្ពស់​​មួយ​រួច ទៅហើយ។ ដូច្នេះលោក​បន្ត​ថា ​វាមិនមែនជាពេលវេលាសមស្របទេក្នុងការតំឡើងពន្ធលើអចលនទ្រព្យនា​ពេល​នេះ។ការតំឡើងពន្ធលើអចលនទ្រព្យពន្ធ ឬ​ពន្ធ​អាករលើតម្លៃ​បន្ថែមចេញផ្សាយនៅថ្ងៃទី ៦ ខែកញ្ញា របាយ​ការណ៍​​របស់ IMF ដែលមានចំណងជើងថាការជំរុញកំណើនសេដ្ឋកិច្ចរួមនៅក្នុងប្រទេសកម្ពុជាវិភាគថា​ការតំឡើងពន្ធលើអចលនទ្រព្យពន្ធ ឬ​ពន្ធ​អាករលើតម្លៃ​បន្ថែម ឬពន្ធលើប្រាក់ចំណូលអាចជួយ​ដល់​ការ​បង្កើន​​ថវិកាសម្រាប់ការ​​ចំណាយហេដ្ឋារចនាសម្ព័ន្ធ។​ហេដ្ឋារចនាសម្ព័ន្ធដែលបានពង្រឹងអាចជួយបង្កើនប្រាក់ចំណូលជាពិសេសនៅតំបន់ជនបទ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារនៃផលិត​ផល និង​សេវា​កម្ម​របស់​ពួក​គេ។របាយការណ៍បានបន្ថែម​ថា​៖​«​​ការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគទាំងនេះតាមរយៈការ យកពន្ធលើប្រាក់ចំណូលដូចជាពន្ធលើអចលនទ្រព្យអាចជួយកាត់បន្ថយវិសមភាព បន្ថែមទៀត»​។ការកៀរគរប្រាក់ចំណូលពី​ពន្ធ​របស់ប្រទេសកម្ពុជាមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០០៧ ប្រាក់ចំណូលពន្ធមានចំនួនតិចជាង ១០ ភាគរយនៃ GDP ខណៈឆ្នាំ ២០១៧ វាបានកើនឡើងដល់ប្រហែល ១៧ ភាគរយ​នៃ GDP ដែល​ជា​ផល​ធៀប​មួយ​​ខ្ពស់​ក្នុង​ចំណោមបណ្តា​ប្រ​ទេស​នៅ​​អាស៊ាន។អត្រាពន្ធអចលនទ្រព្យនៅថេរតាំងពីឆ្នាំ២០១២លោក លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អ៊ែតវ៉ានស៍ រៀលអ៉ីស្ទេត បានស្នើរ​ឲ្យ​មាន​ការ​ពិ​ចារណា​ឲ្យ​បាន​ល្អិត​ល្អន់​សិន​​មុន​នឹង​សម្រេច​ធ្វើ​​ការតំឡើងពន្ធលើអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ។លោកបានពន្យល់ថាបច្ចុប្បន្ននេះមានពន្ធលើអចលនទ្រព្យមាន​ចំនួនពីរប្រភេទធំៗ​ គឺពន្ធលើកម្មសិទ្ធិលើអចលនទ្រព្យ និងពន្ធ​លើ​​ការផ្ទេរកម្ម​សិទ្ធ​​។ លោក​បន្ត​ថា នៅក្នុងខែមិថុនាឆ្នាំនេះនាយកដ្ឋានពន្ធដារបានបង្កើនអត្រាពន្ធផ្ទេរប្រាក់ តែនៅ​រក្សា​អ​ត្រាពន្ធអចលនទ្រព្យនៅតែដដែលដូច​អត្រា​ចាប់តាំងពីឆ្នាំ២០១២។អចល​ន​ទ្រព្យ​​ដែលមានតម្លៃក្រោម ២៥,០០០ ដុល្លារអាមេរិកត្រូវបានរួចផុតពី ពន្ធអចលនទ្រព្យ។លោកបានមានប្រសាសន៍ថា​៖​«​​ប្រសិនបើរដ្ឋាភិបាលចង់បង្កើន​ចំណូល​ពី​​ពន្ធលើអចលនទ្រព្យ គួរ​ពិនិត្យ​​ដំឡើងតម្លៃអចលនទ្រព្យឲ្យ​ស្របតាមតម្លៃទីផ្សារនា​ពេល​បច្ចុប្បន្ន ឬក៏​​អាចបង្កើនកម្រិតជាប់​ពន្ធ​​ពី ២៥,០០០ ដុល្លារទៅ ៥ ម៉ឺនដុល្លារ»​។លោកឌិត ចាន់ណា នាយកប្រតិបត្តិក្រុមហ៊ុនឡាក់គីរៀលធីខូអិលធីឌី មានប្រសាសន៍ថាប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តធ្វើតាមការ​លើក​ឡើង​​របស់ IMF រដ្ឋា​ភិ​បាល​នឹងទទួលបាន ចំណូល​ច្រើនជាង​មុន ប៉ុន្តែប្រជាជនអាចប្រឈមនឹងផលប៉ះពាល់អវិជ្ជមាន។លោក​បន្ត​ថា​៖​«​រដ្ឋាភិបាលគួរ​​ត្រូវការពេលវេលាដើម្បីពិភាក្សា…ខ្ញុំគិតថាការដំឡើងពន្ធលើអចលនទ្រព្យគឺល្អសម្រាប់រដ្ឋាភិបាលប៉ុន្តែសម្រាប់ប្រជាជនវានឹងជះឥទ្ធិពលដល់ពួកគេ»៕តាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
លក្ខណៈសម្បត្តិដើម្បីក្លាយខ្លួនជាអ្នកអភិវឌ្ឍអចលនវត្ថុស្របច្បាប់នៅកម្ពុជា
លក្ខណៈសម្បត្តិដើម្បីក្លាយខ្លួនជាអ្នកអភិវឌ្ឍអចលនវត្ថុស្របច្បាប់នៅកម្ពុជា
June 6, 2022, 8:43 a.m.
ការអភិវឌ្ឍ ឬការសាងសង់គម្រោងលំនៅដ្ឋាននៅកម្ពុជា ហាក់កំពុងកក្រើកក្នុងវិស័យអចលនវត្ថុ (សំណង់) នៅកម្ពុជា មានទាំងគម្រោងលំនៅដ្ឋានបែប ទីក្រុងណប បុរី និងគម្រោងលំនៅដ្ឋានតូច និងមធ្យម (ប្រភេទ៖ ខុនដូ ផ្ទះល្វែង វីឡា វីឡាកូនកាត់ ផ្ទះល្វែងអាជីវកម្ម ជាដើម)។ ទោះជាយ៉ាងណា ប្រហែលជាមានលោក-អ្នកមួយចំនួន នៅមិនទាន់ជ្រាប និងដឹងច្បាស់ទេថា តើម្ចាស់គម្រោងទាំងអស់នោះ មានគុណវុឌ្ឍគ្រប់គ្រាន់ហើយឬនៅ មុនពេលពួកគាត់សង់លំនៅដ្ឋានលក់ នៅលើទឹកដីនៃប្រទេសកម្ពុជា? តើមានលក្ខខណ្ឌ ឬតម្រូវការអ្វីខ្លះ ដើម្បីអោយម្ចាស់គម្រោងទាំងនោះ មានសិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍគម្រោងលំនៅដ្ឋានលក់ជូនអតិថិជន? នៅទីនេះ លោក-អ្នកនឹងបានជ្រាបច្បាស់ពី ដំណើរការ និងលក្ខខណ្ឌតម្រូវដើម្បីក្លាយខ្លួនជាអ្នកអភិវឌ្ឍអចលនវត្ថុស្របច្បាប់ ហើយអាចដំណើរការលក់ជូនអតិថិជនដោយស្របច្បាប់ ១០០% ហើយ អ្នកទិញក៏មិនមានកង្វល់ពីការទិញផ្ទះ ឬលំនៅដ្ឋានពីគម្រោងដែលស្របច្បាប់រួចទៅហើយនោះដែរ ។ដើម្បីក្លាយជាអ្នកអភិវឌ្ឍលំនៅដ្ឋានស្របច្បាប់នៅកម្ពុជា ម្ចាស់គម្រោងត្រូវធ្វើតាមការណែនាំដូចខាងក្រោម៖១) ត្រូវចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្មត្រូវធ្វើនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបង់ពន្ធប៉ាតង់ (នៅនាយកដ្ឋានពន្ធដារ) ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ មានន័យថា អ្នកអភិវឌ្ឍអចលនវត្ថុ ឬលំនៅដ្ឋាន ត្រូវតែជានីតិបុគ្គល គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីស្របច្បាប់ នៅក្រសួងពាណិជ្ជកម្ម ទើបអាចបន្តស្នើសុំអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតសាងសង់បាន ។ ក្រោយពីបានចុះបញ្ជីរួចរាល់នៅក្រសួងពាណិច្ជកម្ម និងបានប័ណ្ណប៉ាតង់ហើយ ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន និងលិខិតអនុញ្ញាតសាងសង់ព្រមគ្នាតែម្តងក៏បាន ឬ ដាក់ពាក្យម្តងមួយក៏បាន ត្រូវតម្រូវការអាជីវកម្មរបស់ខ្លួន ។២) ស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន អាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅដ្ឋានត្រូវបានចេញជូនដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា (អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ) ។ យោងតាមប្រកាសលេខ​ ៩៦៥ សហវ-ប្រក ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន ចុះថ្ងៃទី ២៤​ ខែ សីហា ឆ្នាំ ២០១៦ បានចែងថា ការស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ជានីតិបុគ្គល ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាត្រូវមានដើមទុនចុះបញ្ជីអប្បបរមា ២,០០០ លានរៀលត្រូវបើកគណនីអភិវឌ្ឍលំនៅដ្ឋាននៅធនាគារពាណិជ្ជណាមួយ ចំពោះអាជ្ញាប័ណ្ណប្រភេទទី២មានលិខិតបញ្ជាក់ដើមទុននៃគម្រោង ដែលចេញដោយគ្រឹះស្ថានធនាគារណាមួយ នៅប្រទេសកម្ពុជាមានប្រាក់តម្កល់ធានាអាជីវកម្ម ២% នៃដើមទុនវិនិយោគសរុបមានផែនការអាជីវកម្មលម្អិត ទៅតាមរយៈពេលនៃគម្រោងអ្នកឈរឈ្មោះអាជ្ញាប័ណ្ណត្រូវតែជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមានធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋានបញ្ជាក់៖ យោងតាមប្រកាសខាងលើ រាល់អាជីវកម្មអភិវឌ្ឍលំនៅដ្ឋានដែលមានទំហំ ចាប់ពី ០៤ ល្វែង ០៣ ភូមិគ្រឹះ ឬ ០៤ យូនីត ឡើងទៅ ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋានជាមុន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។៣)     ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ដំណើរការនេះត្រូវធ្វើនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់គម្រោងលំនៅដ្ឋាន ដែលមានទំហំលើសពី ៣,០០០ ម៉ែត្រការេ។ ហើយសម្រាប់ ការស្នើសុំលិខិតអនុញ្ញាតសាងសង់វិញ ត្រូវមានឯកសារដូចជា៖ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ ដោយភ្ជាប់ទៅជាមួយនូវ ប្លង់ដី (ប្លង់រឹង ឬប្លង់កាន់កាប់បណ្តោះអាសន្ន) និងប្លង់ស្ថាបត្យកម្មនៃគម្រោងលំនៅដ្ឋាន សាលាកបត្រដីឡូត៍ កិច្ចសន្យាហ៊ុំព័ទ្ធការដ្ឋាន កិច្ចសន្យាសាងសង់ រូបថតទីតាំងគម្រោង និងអត្តសញ្ញាណប័ណ្ណថតចំលងជាដើម ។ដូច្នេះ សម្រាប់អតិថិជន (អ្នកទិញអចលនវត្ថុ) ត្រូវដឹងថា បើលោក-អ្នកចង់ទិញផ្ទះពីគម្រោងលំនៅដ្ឋានណាមួយ ត្រូវពិនិត្យ និងស្នើសុំមើលឯកសារពីម្ចាស់គម្រោង ដែលមាន៖ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ អាជ្ញាប័ណ្ណអភិវឌ្ឍអចលនវត្ថុ លិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ នៅពេលដែលម្ចាស់គម្រោងមានឯកសារគតិយុត្តិទាំងអស់នេះ មានន័យថា គម្រោងនោះគឺស្របច្បាប់ហើយ។ សម្រាប់អ្នកអភិវឌ្ឍអចលនវត្ថុ ឬលំនៅដ្ឋានវិញ ក៏ត្រូវដឹងថា មុនពេលអភិវឌ្ឍគម្រោងលំនៅដ្ឋានលក់ជូនអតិថិជន ត្រូវបំពេញលក្ខខណ្ឌតម្រូវដូចបានណែនាំខាងលើស្រាប់៕ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ភ្នាក់់ងារអចលនទ្រព្យ អេហ្វ ឌីឌី  ចូលរួមតាំងបង្ហាញ សេវាកម្ម និង ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩
ភ្នាក់់ងារអចលនទ្រព្យ អេហ្វ ឌីឌី ចូលរួមតាំងបង្ហាញ សេវាកម្ម និង ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩
June 6, 2022, 5:02 p.m.
ក្នុងចំណោមក្រុមហ៊ុនភ្នាក់ងារជាច្រើន​ដែលនឹងចូលរួមក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ ក៏មានក្រុមហ៊ុន អេហ្វ ឌីឌី រៀល​អ៊ីស្ទេត (FDD Real Estate) មួយផងដែរ។​ អេហ្វ ឌីឌី រៀល​អ៊ីស្ទេត បានត្រៀមខ្លួនរួចរាល់ក្នុងការតាំងបង្ហាញគម្រោង និងសេវាកម្មផ្សេងៗជាច្រើនដល់អ្នកចូលរួមនៅក្នុងថ្ងៃពិព័រណ៍ខាងមុខនេះ។ក្រុមហ៊ុន អេហ្វ ឌីឌី កំពុងសហការជាមួយគេហទំព័រអចលនទ្រព្យ Realestates.com.kh ដែលជាគេហទំព័រទទួលបានប្រជាប្រិយច្រើនបំផុតនៅប្រទេសកម្ពុជា។​ ការសហការគ្នានេះធ្វើឡើងក្នុងគោលដៅ ផ្សព្វផ្សាយព័ត៌មានដ៏មានប្រសិទ្ធភាព និងបង្កើតទំនាក់ទំនងល្អជាមួយអ្នកលក់ និងអ្នកទិញនៅទូទាំងប្រទេស។ក្រុមការងាររបស់ អេហ្វ ឌីឌី តែងតែត្រៀមខ្លួនជួយសម្រួល និងដោះស្រាយរាល់បញ្ហាតាមតម្រូវការរបស់អតិថិជន។ភ្នាក់ងារផ្តល់ជូនទំនុកចិត្តខ្ពស់ជាភ្នាក់ងារជំនាញ ប្រកបដោយវិជ្ជាជីវៈ ដែលបានបង្កើតឡើងតាំងពី​ឆ្នាំ២០១៨ អេហ្វ ឌីឌី មានគោលបំណង​ចង់ក្លាយជាភ្នាក់ងារធំជាងគេ និងពេញនិយមជាងគេក្នុងការជួយសម្រួលទៅដល់អ្នកវិនិយោគ ដែលចង់ធ្វើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ក្រុមហ៊ុន អេហ្វ ឌីឌី មានជំនាញឯកទេសលើសេវាកម្មជាច្រើនដូចជា៖ សេវាកម្មលំនៅដ្ឋាន ការលក់ ​និងជួលអចលនទ្រព្យ លក់ និងជួលផ្ទះអាជីវកម្ម និងការិយាល័យ លក់ដី និងសេវាកម្មវាយតម្លៃ។អ្វីដែលពិសេសមួយទៀតក្រុមហ៊ុនមានអ្នកជំនាញប្រឹក្សាពិគ្រោះយោបល់ស៊ីជម្រៅលើស្ថានភាពទីផ្សារ ផ្នែកច្បាប់ និងការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា ដើម្បីធ្វើឲ្យការសម្រេចចិត្តរបស់អ្នកអាចគេចផុតពីហានិយភ័យ និងទទួលបានផលចំណេញពិតប្រាកដពីការវិនិយោគ។ដោយសារមូលហេតុនេះហើយ ទើបក្រុមហ៊ុននឹងចូលរួមជាមួយព្រឹត្តិការអចលនទ្រព្យដែលរៀបចំដោយ Realestate.com.kh នៅពេលខាងមុខនេះ។ ហើយក្រុមហ៊ុននឹងបញ្ជូនអ្នកជំនាញ ដែលមានជំនាញឯកទេស និងចំណេះដឹងជំនាញយ៉ាងទូលំទូលាយលើផ្នែកនីមួយៗ ដើម្បីបង្ហាញដល់អតិថិជន និងអ្នកចូលរួម​ដែលចង់វិនិយោគនៅកម្ពុជា។ដើម្បីទទួលបានព័ត៌មានបន្ថែមពីក្រុមហ៊ុន អេហ្វ ឌីឌី អ្នកអាចចូលរួមក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ​២០១៩ នៅថ្ងៃទី ៤ និងទី៥ ខែតុលានេះ នៅសណ្ឋាគារ ណាហ្គាវើលភ្នំពេញ ចាប់ពីម៉ោង១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច។ក្រុមការងាររបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ អេហ្វ ឌីឌី នឹងរង់ចាំលោកអ្នកនៅស្តង់លេខ ៦៧ ៦៨ និង៦៩។សូមធ្វើការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះដោយឥតគិតថ្លៃនៅថ្ងៃនេះ។ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ជាវេទិកាដែលប្រមូលផ្ដុំនូវគម្រោងអភិវឌ្ឍន៍ធំៗ និងបានជំរុញដល់ប្រតិបត្តិការទិញលក់អចលនទ្រព្យដ៏មានប្រសិទ្ធភាព ពោលគឺទទួលបានភាពជោគជ័យបំផុតនៅក្នុងប្រវត្តិនៃការទិញលក់អចលនទ្រព្យកម្ពុជា។ ជាតួយ៉ាងពិព័រណ៌ឆ្នាំ២០១៨ មានអ្នកចូលរួមជាង​ ១ ម៉ឺននាក់ គម្រោងតាំងបង្ហាញជិត ១០០ គម្រោង ជាពិសេសអចលនទ្រព្យបានលក់នៅនឹងកន្លែងគិតជាទឹកប្រាក់ជាង ៣០ លានដុល្លារ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ចង់ស្វែងយល់ពីអចលនទ្រព្យ កុំភ្លេចចូលរួមសិក្ខាសាលាអចលនទ្រព្យនៅក្នុងពិព័រណ៍ឆ្នាំ២០១៩ នេះ
ចង់ស្វែងយល់ពីអចលនទ្រព្យ កុំភ្លេចចូលរួមសិក្ខាសាលាអចលនទ្រព្យនៅក្នុងពិព័រណ៍ឆ្នាំ២០១៩ នេះ
June 6, 2022, 5:02 p.m.
នៅមិនដល់មួយខែទៀតទេ សម្រាប់ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤-៥ ខែតុលា​ ខាងមុខនេះនៅឯសណ្ឋាគារណាហ្គាវើលភ្នំពេញ។ នេះជាប្រភេទព្រឹត្តិការណ៍ដែលទទួលបានជោគជ័យបំផុតមួយ ដោយកន្លងមកមានអ្នកចូលទស្សនារាប់ពាន់នាក់ ជាមួយការតាំងបង្ហាញគម្រោងអចលនទ្រព្យជាច្រើន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការទិញលក់ ផ្ទះ ដី ខុនដូ​ និងអចលនទ្រព្យផ្សេងៗនៅក្នុងពិព័រណ៍នេះតែម្តង។​ក្រុមហ៊ុនអចលនទ្រព្យ លំនៅដ្ឋានបែបបុរី គម្រោងខុនដូ​ និងដីឡូតិ៍ រួមមានទាំងគម្រោងតូច និងធំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់តាំងបង្ហាញអចលនទ្រព្យរបស់ពួកគេសម្រាប់ជាជម្រើសដ៏សម្បូរបែប សម្រាប់អ្នកចូលរួម។ មិនតែប៉ុណ្ណោះ ក្រៅពីការតាំងបង្ហាញគម្រោង​ ក៏មានការរៀបចំវគ្គសិក្ខាសាលាផ្សេងៗ សម្រាប់អ្នកទស្សនាអាចចូលរួមស្តាប់​ និងស្វែងយល់ពីការវិវត្តនៃទីផ្សារ ការណែនាំ និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដែលបទបង្ហាញទាំងនោះនឹងធ្វើឡើងដោយអ្នកជំនាញល្បីៗទាំងជាជនជាតិកម្ពុជា និង បរទេស។ វគ្គសិក្ខាសាលាមានប្រធានល្អៗជាច្រើន ដោយធ្វើបទបង្ហាញពីអ្នកជំនាញល្បីៗ​ ដែលនេះជាឱកាសល្អបំផុតក្នុងការរៀនសូត្រពីចំណេះដឹងថ្មីៗនៅក្នុងវិស័យអចលនទ្រព្យ។ កុំភ្លេចចុះឈ្មោះចូលរួមពិព័រណ៍ ក៏ដូចជាចូលរួមស្ដាប់សិក្ខាសាលារបស់យើងទាំងអស់គ្នា។ តើនរណាខ្លះជាវាគ្មិនសំខាន់ៗរបស់យើងនៅកម្មវិធីនេះ? ពិព័រណ៍នេះមានគោលដៅនាំយកមកនូវអ្វីដែលឆ្លើយតបនឹងភាពរីកច្រើននាពេលបច្ចុប្បន្ន និង សិក្ខាសាលាជាមួយប្រធានបទថ្មីៗដែលឆ្លើយតបនឹងការចង់ដឹងរបស់អ្នកចូលរួម។​ អ្នកជំនាញជាច្រើនរូបដែលមានបទពិសោធន៍ច្រើនឆ្នាំ និងធ្លាប់ទទួលបានជោគជ័យក្នុងការដឹកនាំទីផ្សារ នឹងធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងភាពជោគជ័យរបស់ពួកគេជាមួយអ្នក។ វាគ្មិនចំនួន ២០ រូបនឹងមានវត្តមាននៅក្នុងកម្មវិធីនេះ។ ខាងក្រោមនេះជាវាគ្មិនមួយចំនួនដែលនឹងមានវត្តមាននៅពិព័រណ៍ថ្ងៃទី១ លោក Matthew Rendall ដៃគូជាន់ខ្ពស់ក្រុមហ៊ុន SokSiphana & Associatesអ្នកនាង Catherine Chan នាយកប្រតិបត្តិគម្រោង Urban Villageលោក Dan Davies នាយកក្រុមហ៊ុន CBREលោក James Whitehead នាយកប្រតិបត្តិក្រុមហ៊ុន Banlao.comអ្នកនាង Vann Sokun Nymol ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មរបស់ Harvey Law Groupអ្នកស្រី  Catherine Chan  នាយកប្រតិបត្តិគម្រោង Urban Village បាននិយាយថា វគ្គសិក្ខាសាលា និងការពិភាក្សាលើប្រធានបទល្អៗជាច្រើនធ្វើឡើងនៅឯពិព័រណ៍នេះ។ អ្នកនាងបន្តទៀតថា ខ្ញុំនឹងនិយាយអំពីប្រធានបទមួយ ទាក់ទងនឹង តម្រូវការផ្សេងៗគ្នានៃអ្នកទិញខុនដូជាជនបរទេស និងជនជាតិកម្ពុជា។ Catherine  បានបន្ថែមទៀតថា​ បើតាមភាពជាក់ស្តែង ជនបរទេសតែងតែផ្តោតលើការរស់នៅ ដែលមានបរិយាកាសល្អ ប៉ុន្តែជនជាតិកម្ពុជា ផ្តោតសំខាន់លើតម្លៃ និងទំហំ ។ល។ ខ្ញុំនឹងធ្វើការបកស្រាយលម្អិតលើគ្រប់គ្រប់ចំណុចទាំងនេះ។  ចំណែកវាគ្មិននៅថ្ងៃពិព័រណ៏ទី ២ មានដូចជា៖​ លោក Li Min នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estateបណ្ឌិត Raymond Choi ប្រធានក្រុមប្រឹក្សាភិបាល Prestige Homes Cambodiaលោក Edward Lin នាយកប្រត្តិក្រុមហ៊ុន Yi Fung Real Estate Servicesលោក Haijun Zeng ដៃគូក្រុមហ៊ុន Tings & Associatesពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ ជាវេទិកាល្អបំផុតសម្រាប់អ្នកស្វែងរកលំនៅដ្ឋានស្តង់គម្រោងធំៗច្រើនជាង ៥០ នឹងមានតាំងបង្ហាញនូវគម្រោងអចលនទ្រព្យគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនសេវាកម្មផ្សេងៗទៀតដែលអ្នកអាចជួបជជែក ពិភាក្សា ឬ​សួរជាសំណួរផ្សេងៗ។ពិសេសបំផុត ដោយសារតែ គ្រប់គម្រោងនឹងមានការបញ្ចុះតម្លៃ និងមានការផ្តល់ជូនបន្ថែមផ្សេងៗទៀត។ ប្រសិនបើអ្នកមានគម្រោងទិញអចលនទ្រព្យក្នុងឆ្នាំនេះ ពិព័រណ៍នេះជាកន្លែងដែលល្អបំផុតសម្រាប់ការស្វែងរកផ្ទះដ៏ជាទីស្រលាញ់របស់អ្នក។ ព្រឹត្តិការណ៍ឆ្នាំនេះគឺមានការឧបត្ថម្ភពីក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ  ZTO Express ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន ក្រុមហ៊ុន EZECOM ជាអ្នកផ្គត់ផ្គង់សេវាកម្មអ៊ីនធើណិតដ៏ធំបំផុតនៅកម្ពុជា និងសណ្ឋាគារ Lumiere Residence Hotel. គម្រោងបុរី ខុនដូ ដីឡូត៍ ក្រុមហ៊ុនច្បាប់ ភ្នាក់ងារ ក្រុមហ៊ុនសំណង់ ស្ថាបត្យកម្ម​ និងដេគ័រក៏នឹងមានវត្តមាននៅក្នុងពិព័រណ៍នេះផងដែរ។ក្រុមហ៊ុនទាំងនេះរួមមាន៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន MAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) ក្រុមហ៊ុន Aristo Developers ក្រុមហ៊ុន Beyond Design ក្រុមហ៊ុន  HLG ក្រុមហ៊ុន Leptos Estate ក្រុមហ៊ុន E-Power ក្រុមហ៊ុន Huateng (Cambodia) Investment ក្រុមហ៊ុន  International Top Agent ក្រុមហ៊ុន The Bund ក្រុមហ៊ុន CBRE ក្រុមហ៊ុន WanHao ក្រុមហ៊ុន FDD Real Estate ក្រុមហ៊ុន​ Century 21 Cambodia ក្រុមហ៊ុន Zenearth។  គម្រោងធំៗមានដូចជា៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village គម្រោង Victory Bay​ គម្រោង  SH Condo គម្រោង M Residence ធនាគារ Chief Bank គម្រោង North Park, គម្រោង The Penthouse គម្រោង Oxley Emerald គម្រោង Orkide Villa គម្រោង Le Bassac គម្រោង R&F ( ITA) និងគម្រោង Wealth Mansion។ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
អ្នកជំនាញអះអាងថាការបិទល្បែងអនឡាញអាចជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យក្នុងរយៈពេលខ្លី
អ្នកជំនាញអះអាងថាការបិទល្បែងអនឡាញអាចជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យក្នុងរយៈពេលខ្លី
June 6, 2022, 5:37 a.m.
ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទការភ្នាល់ល្បែងអនឡាញនៅក្នុងប្រទេសកម្ពុជា ហើយបន្ទាប់ពីមានសេចក្តីប្រកាសនេះ ជនជាតិចិតរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជា។​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ លោក អាត់ បូនី បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ពុធ​ទី​៤ ខែ​កញ្ញា នេះ​ថា មាន​ជនជាតិ​ចិន​យ៉ាង​ហោច​ណាស់ មាន​ជិត ១២​ ម៉ឺន​នាក់​ហើយ ចាប់ពី​ពាក់​កណ្ដាល​ខែ​សីហា គិត​មកទល់​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​កញ្ញា។អាជីវកម្មល្បែងអនឡាញ ត្រូវបានគេមើលឃើញថាបានកំពុងប្រតិបត្តិការនៅតាមបណ្តាខេត្តក្រុង សំខាន់ៗមួយចំនួនដូចជា៖ ខេត្តព្រះសីហនុ ភ្នំពេញ ប៉ោយប៉ែត និងបាវិត។ ហើយការហូរចូលនៃជនជាតិ ចិនមកកាន់កម្ពុជាភាគច្រើនជន​ជាតិ​ចិន​ទាំងនោះ​តែងតែ​ប្រកប​របរលេងល្បែង​ស៊ីសង​តាម​កាស៊ីណូ និង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធើណិត។​  ការចាកចេញចំនួនដ៏ច្រើននៃជនជាតិចិនបែបនេះ ត្រូវបានគេមើលឃើញថា វាបានជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យ ពោលគឺទាំងតម្លៃដី ប្រតិបត្តិការជួល និងតម្លៃជួលត្រូវរងផលប៉ះពាល់។ លោកបណ្ឌិត គីម ហ៊ាង​ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Khmer Real Estate បានលើកឡើងថា ក្នុងរយៈខ្លីការផ្លាស់ចេញរបស់ជនជាតិចិននឹងប៉ះពាល់ដល់វិស័យដីធ្លី។​ ប៉ុន្តែវានឹងផ្តល់ផលវិជ្ជមានក្នុងរយៈពេលវែង។ ការសម្រេចចិត្តនេះនឹងផ្តល់នូវផលប្រយោជន៍ សម្រាប់ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។​លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា​ ការបិទអាជីវកម្មអនឡាញនេះនឹងអាចឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យខ្លះៗដែរ ពិសេសនៅក្រុងព្រះសីហនុ ដែលធ្លាប់តែមានជនជាតិចិនជួលដ៏ច្រើន។ ប៉ុន្តែលោកជឿថាការផ្លាស់ប្តូរនេះគឺជានឹងផ្តល់ផលវិជ្ជមានវិញ ដោយហេតុរដ្ឋាភិបាលបានគិតគូពីផលប្រយោជន៍វិនិយោគិនស្របច្បាប់ក្នុងរយៈពេលវែង ដែលជាផលប្រយោជន៍ពិតប្រាកដរបស់ប្រទេសកម្ពុជា។ បើមើលទៅ ក្នុងរយៈខ្លី ​ម្ចាស់ផ្ទះមួយចំនួន គាត់អត់មានអ្នកជួល ព្រោះចិនចេញទៅអស់ តែបន្ទាប់ពីនេះទៅ​ អ្នកធ្វើការត្រឹមត្រូវ វិនិយោគគិនដែលមានគោលដៅច្បាស់លាស់នឹងមក វិនិយោគនៅកម្ពុជាថែមទៀត។ នេះជាការលើកឡើងរបស់លោក សុខនីម។ ដូចគ្នានេះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Khmer Appraisal Foundation លោក ឧកញ៉ា នួន ឬទ្ធី បានលើកឡើថា “ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងគឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីត្រងយកវិនិយោគិនល្អ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង”។លោកជឿជាក់យ៉ាងមុតមាំថាការសម្រេចចិត្តនេះនឹងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងហើយខេត្តព្រះសីហនុនឹងក្លាយជាគោលដៅវិស័យទេសចរណ៍ និងពាណិជ្ជកម្មនាដ៏មានសក្តានុពលពេលអនាគត”។តម្លៃជួលអចលនទ្រព្យសម្រាប់វិស័យអចលនទ្រព្យ វត្តមានដ៏ច្រើននៃជនជាតិចិនក្នុងរយៈពីរបីឆ្នាំចុងក្រោយបានជំរុញ​តម្លៃអចលនទ្រព្យកើនឡើងខ្លាំង​ ទាំងតម្លៃជួល និងទិញលក់​ ពិសេសនៅក្នុងខេត្តព្រះសីហនុ។ អ្នកជំនាញជាច្រើនធ្លាប់បាន អះអាងថាតម្លៃជួលផ្ទះនៅក្រុងព្រះសីហនុបានកើងឡើងពី ៥ ទៅ ១០ ដងឯណោះ។ ផ្ទះជួលធម្មតាធ្លាប់ជួលក្រោម ១០០ ដុល្លារ កើនឡើងទៅ ៣០០ - ៤០០ ដុល្លារ។ អាផាតមេនធ្លាប់ជួល ២០០ - ៣០០ ដុល្លារ ឡើងទៅ ជាង ១,០០០ ដុល្លារ ។ល។ រីឯនៅតំបន់ប៉ោយប៉ែតវិញ លោក  ហោ គន្ធា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group នៅក្នុងប៉ោយប៉ែតបានប្រាប់ Realestate.com.kh ថា តម្លៃជួលកើនឡើងពីរដង បីដង ឬខ្ពស់ជាងនេះ ធៀបនឹងឆ្នាំ២០១៨។ ផ្ទះដែលធ្លាប់ជួលចន្លោះ ៣០០ ទៅ ៥០០ ដុល្លារកើនឡើងដល់ ១,៥០០ ទៅ ២,០០០ ដុល្លារ។ ចំណែកបន្ទប់ជួលធម្មតា [មួយបន្ទប់] ពីមុនជួលត្រឹម ១៥០ ដុល្លារ កើនឡើងដល់ ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh!
ការ​បញ្ឈប់​អាជីវ​កម្ម​ល្បែង​អន​ឡាញ​អាចប៉ះ​ពាល់​ដល់វិស័យអចលនទ្រព្យដែរឬទេ?
ការ​បញ្ឈប់​អាជីវ​កម្ម​ល្បែង​អន​ឡាញ​អាចប៉ះ​ពាល់​ដល់វិស័យអចលនទ្រព្យដែរឬទេ?
June 6, 2022, 5:02 p.m.
ការសម្រេចរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះក្នុងការបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងតាមអ៊ិនធឺរណែត​បាន​ធ្វើ​ឲ្យ​មាន​​ការ​ព្យា​ករ​ដល់​​ការ​ប៉ះ​ពាល់​ដល់​លំហូរ​ដើមទុនវិនិយោគ​ និងភ្ញៀវមកពីប្រទេសចិនហើ​យ​ប៉ះ​ពាល់​តដល់​វិ​ស័យ​អចល​នទ្រព្យ។ទោះយ៉ាងណាអ្នកនៅក្នុងវិស័យអចលនទ្រព្យបាន​លើក​ឡើង​​ថាការសម្រេច​នេះ នឹង​ជួយ​បង្កើន​​គុណភាពនៃការវិនិយោគនៅ​​កម្ពុជា ហើយ​ផល​ប៉ះ​ពាល់​នឹង​អាច​កើត​មាន​ត្រឹម​រយៈ​ពេល​ខ្លីប៉ុណ្ណោះ។អា​ជីវ​កម្មល្បែងនៅក្នុងប្រទេសកម្ពុជា អាច​​ជាមូលហេតុចម្បងមួយដែលធ្វើ​ឲ្យ​មាន​កំ​ណើន​ការ​​វិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិននៅ​​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុងព្រះសីហនុនៅភាគខាងត្បូងនិងប៉ោយប៉ែតជាប់ព្រំដែនជាមួយថៃហាក់ដូចជាចំណុចស្នូលនៃកំណើននេះ។ ទីក្រុងទាំងពីរមានឧស្សាហកម្មកាស៊ីណូដែលបានបង្កើតឡើងយ៉ាងលឿន។​អ្វីៗនៅ​ដំណើរការដូចធម្មតារហូតដល់ពាក់កណ្តាលខែមុន។ នោះគឺជាពេលដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានចេញសេចក្តីណែនាំមួយដែលបានបញ្ឈប់ការចេញលិខិតអនុញ្ញាតអោយលេងល្បែងតាមអ៊ីនធឺណេត​ ក្នុង​គោល​ដៅ​លុបបំបាត់ការជំរិតទារប្រាក់តាមអ៊ិនធរណេត។ អាជ្ញាប័ណ្ណដែ​ល​បា​ន​ផ្តល់​រួច​ហើយ​ មាន​សពុ​ល​ភាព​ត្រឹម​ដំ​ណាច់​ឆ្នាំ​នេះ​ប៉ុណ្ណោះ។ប្រភពព័ត៌មានក្នុងស្រុកកំពុងរាយការណ៍ថាកន្លែងលេងល្បែងជាច្រើនបានបិទទ្វាររួចជាស្រេច ហើយជនជាតិចិនរាប់ពាន់នាក់បានចាកចេញពីក្រុងព្រះសីហនុ។គ្រាន់តែមួយសប្តាហ៍បន្ទាប់ពីសេចក្តីសម្រេចថ្ងៃទី១៨ ខែសីហា ក្រសួងមហាផ្ទៃបានបណ្តេញជនជាតិចិនចំនួន ១៥០ នាក់ពាក់ព័ន្ធនឹងការឆបោកល្បែងស៊ីសងតាមអ៊ីនធើណិតដែលកំពុងដំណើរការចេញពីក្រុងព្រះសីហនុ និងក្រុង​បាវិត។ការធ្លាក់ចុះតម្រូវការនៅក្រុងព្រះសីហនុអ្នកនៅក្នុងខេត្តព្រះសីហនុបាននិយាយថា តម្រូវ​ការ​​បន្ទប់ស្នាក់​នៅ​ទាំង​នៅ​សណ្ឋាគារ និងផ្ទះសំណាក់នៅ​បានធ្លាក់ចុះ​យ៉ាង​គម្ហក់​ចាប់តាំងពីខែមុន។លោក នួន រិទ្ធី ប្រធាននិងជានាយកប្រតិបត្តិនៃក្រុម​ហ៊ុន Khmer Appraisal Foundation​ បាន​លើក​ឡើង​ថា​ជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុគឺជាទេស​ចរ​មក​លេ​ងល្បែងស៊ីសង ដែល​មិនមែនជា​អ្នកវិនិយោគទេ។ ជាលទ្ធផលនេះបានបណ្តាលឱ្យមានការធ្លាក់ចុះនៃតម្រូវការកន្លែងស្នាក់នៅអាហារនិងសេវាកម្មផ្សេងៗ។យ៉ាង​ណា​ក៏​ដោយ លោករិទ្ធី បានអះអាងថាវិស័យវិនិយោគផ្សេងទៀតនៅក្នុងប្រទេស ដូចជាអចលនទ្រព្យ សំណង់ ទេសចរណ៍ និងវាយនភ័ណ្ឌគឺនៅ​បន្ត​ខ្លាំងដ​ដែល​។លោកលើក​ឡើង​ថា៖​«​​ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងគឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះ​​យក​វិនិយោគិនល្អ…ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង»​។លោក​បន្ត​ថា​៖​«​ខ្ញុំជឿជាក់​ថាការសម្រេចចិត្តនេះនឹងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងហើយខេត្តព្រះសីហនុនឹងក្លាយជាគោលដៅល្អបំផុតសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មនាពេលអនាគតដ៏ខ្លីខាងមុខនេះ»​​។ក្រុងព្រះសីហនុ ក្រុង​បាវិត និងក្រុង​ប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលសំខាន់នៃឧស្សាហកម្មល្បែងតាមអ៊ិនធរណេតរបស់ប្រទេសកម្ពុជា។ តំបន់ទាំងបីនេះត្រូវបានគេរាយការណ៍ថាបានឃើញជន​ជាតិចិនចាកចេញ​យ៉ាង​គម្ហក់​បន្ទាប់​ពី​មាន​ការ​សម្រេច​បញ្ឈប់​អាជីវ​កម្ម​ល្បែង​អន​ឡាញ។លោក គីម ហ៊ាង នាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានអះអាងថាការហាមឃាត់អាជីវកម្មល្បែងស៊ីសងតាមអ៊ីនធឺណិតនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃដីធ្លីនៅក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និងក្រុងបាវិត។ទោះយ៉ាងណាលោកបានបន្ថែមថាវាគ្រាន់តែជាផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះហើយនឹង​ផ្តល់​ផល​ល្អ​សម្រាប់​កំណើនរយៈពេលវែង។ដីនៅក្រុងព្រះសីហនុដែលត្រូវបានដាក់លក់ក្នុងតម្លៃតែ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពី ៣ ឆ្នាំមុនត្រូវបានកើន​ដល់​​តម្លៃប្រហែល ៣​,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនា ​ពេល​នេះ ដោយ​សារ​កំ​ណើន​ជន​ជាតិ​ចិន។ ដូច្នេះការ​ចាក​ចេញ​យ៉ាង​គម្ហាក់​ភ្លាមៗ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់ក្នុង​កម្រិត​ណា​មួយ។លោក គី​ម ហ៊ាង បានលើក​ឡើង​ថា៖ «​ក្នុងរយៈពេលវែងការសម្រេចចិត្តនេះនឹងផ្តល់នូវគុណ សម្បត្តិធំ ៗ សម្រាប់ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយការបន្តអាជ្ញាប័ណ្ណប្រតិបត្តិការ បច្ចុប្បន្នសម្រាប់រយៈពេលមួយឆ្នាំទៀតគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ទាំងអស់គ្នា»៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុ និងអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ នៅថ្ងៃនេះ!
ក្រុមហ៊ុនស៊ីងម៉ឹងបានបើកដំណើរការគេហទំព័រថ្មីហើយ
ក្រុមហ៊ុនស៊ីងម៉ឹងបានបើកដំណើរការគេហទំព័រថ្មីហើយ
June 6, 2022, 5:02 p.m.
ក្រុមហ៊ុនស៊ីងម៉ឹងមានមោទនភាពក្នុងការប្រកាសបើកដំណើរការគេហទំព័រថ្មីរបស់ខ្លួន ស្របពេលជាមួយនឹងការពង្រីកតួនាទីជាអ្នកផ្តល់សេវាកម្មថ្នាក់ជាតិក្នុងវិស័យទូរគមនាគមន៍។គេហទំព័រថ្មីរបស់យើងផ្តល់នូវសារយ៉ាងច្បាស់អំពី “ តើយើងជានរណា” អ្វីដែលពួកយើងធ្វើ តម្លៃរបស់យើងស្ថិតនៅលើការអភិវឌ្ឍន៍ឥតឈប់ ការផ្តល់និងការថែរក្សានូវគ្រប់បញ្ហា ព្រមទាំងដំណោះស្រាយទូរគមនាគមន៍។ វេបសាយមានការរចនាស្អាតបូករួមនិងប្រព័ន្ធមុខងារងាយស្រួលក្នុងការស្វែងរកព័ត៌មាន ដែលលោកអ្នករក។ ហើយវាពិតជាងាយស្រួលក្នុងការចូលមើលឬស្វែងរកព័ត៌មានតាមរយះទូរស័ព្ទដៃរបស់លោកអ្នកផងដែរ ។យើងក៏គ្រោងនឹងបន្តបន្ថែម មាតិកាវីដេអូ និងព័ត៌មានផលិតផលបន្ថែមទៀតដើម្បីផ្តល់ឱ្យអ្នកនូវរាល់ព័ត៌មានដែលអ្នកត្រូវការដើម្បីវាយតម្លៃផលិតផលនិងសេវាកម្មរបស់យើង។  យើងពិតជាមានមោទនភាពចំពោះ គេហទំព័រថ្មីនេះហើយមានអារម្មណ៍ថាវានឹងបង្កើតបទពិសោធន៍ថ្មី ក្នុងពេលអ្នកស្វែងរកដំណោះស្រាយសេវាអ៊ីនធើណិតល្បឿនលឿនបំផុតនៅកម្ពុជា។សូមទស្សនាគេហទំព័រថ្មីនៅទីនេះ៖ https://smtelemedia.com/  ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
គម្រោងបុរី អេល ជេ​​ បន្តបោះជំហានជាទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងទីក្រុងភ្នំពេញ
គម្រោងបុរី អេល ជេ​​ បន្តបោះជំហានជាទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:01 p.m.
ជាមួយចំនួនប្រជាជនសរុបច្រើនជាង ១៦ លាននាក់ និង បន្ដកើនឡើងជាលំដាប់នោះ ប្រទេសកម្ពុជា កំពុងតែជួបប្រទះជាមួយការកើនឡើងនៃការធ្វើចំណាក់ស្រុករបស់ប្រជាជនទៅកាន់ទី ក្រុងធំៗដើម្បីរកការងារធ្វើ។  ជាឧទាហរណ៍ខណៈពេលបច្ចុប្បន្ននេះទីក្រុងភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជាមានចំនួនអ្នក រស់នៅច្រើនជាង ២ លាននាក់ ហើយ កំណើននេះគឺលឿន ហើយលើសពីលទ្ធភាព និងធនធានដែលក្រុង មានសម្រាប់ការកើនឡើងនេះ ជាពិសេសបញ្ហានៃការកង្វះខាតលំនៅដ្ឋាន។  ដោយមើលឃើញពីការកើនឡើងនៃតម្រូវការលំនៅដ្ឋាននេះ មានក្រុមហ៊ុនអភិវឌ្ឍទាំំងក្នុង និងក្រៅ ស្រុកជាច្រើនបានចាប់យកឱកាសនេះ តាមរយៈការអភិវឌ្ឍគម្រោងលំនៅដ្ឋានថ្មីជាច្រើន ដោយមាន ទាំងប្រភេទ ខុនដូ  ផ្ទះវីឡា និង ផ្ធះល្វែង ឬបុរី ខណៈពេលដែលទីក្រុងកំពុងត្រូវបានពង្រីក។ ប្រភេទផ្ទះបុរី ឬពេលខ្លះត្រូវបានហៅថាផ្ទះល្វែងនោះគឺកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ក្នុង ចំណោមក្រុមអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ និងអ្នកស្វែងរកទិញផ្ទះ ដោយសារតែវាមានតម្លៃធូរថ្លៃ ហើយ មាននូវអ្វីៗគ្រប់យ៉ាងដែលអ្នកទិញចង់បាន។ របាយ​ការណ៍ចុងក្រោយរបស់​ V-Trust Appraisal បាន​ព្យា​ករណ៍ថា ចំ​នួន​ផ្ទះ​​​សង់​ថ្មីនៅតាម ​បុរីធំ​ៗនៅ​​​​​ភ្នំពេញ​នឹង​កើន​ដល់​ជិតកន្លះ​លាន​ខ្នង​នៅ​ឆ្នាំ២០៣០។  លោក​ កែវ រា៉ឌី អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន  LeJu Development Cambodia បានប្រាប់ គេហទំព័រអចលនទ្រព្យ​ Realestate.com.kh ថា ក្រុមហ៊ុនរបស់លោកមានបំណងចង់ក្លាយជាអ្នកអភិវឌ្ឍ គម្រោងអចលនទ្រព្យឈានមុខគេមួយសម្រាប់ទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញដែលកំពុងបន្ដ កើនឡើងឥតឈប់ឈរ។  ដើម្បីអាចសម្រេចគោលដៅនេះ ក្រុមហ៊ុនរបស់លោក​បានអភិវឌ្ឍគម្រោងលំដ្ឋាន ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អ​ ដែលអាចធានាបានភាពសមរម្យស្របតាមស្តង់ដារការស់នៅរបស់ប្រជាជន សម័យថ្មី។ គម្រោងថ្មីនេះមានឈ្មោះបុរី អេល​ ជេ។លោករ៉ាឌី បានបញ្ចាក់បន្ថែមថាចំណុចដែលកាន់តែពិសេសរបស់គម្រោងបុរី អេល ជេ នោះគឺទីតាំង របស់វា។ គម្រោង អេល ជេ មានទីតាំំងស្ថិតនៅក្នុងខណ្ឌ​ពោធិ៍សែនជ័យ ដែលជាខណ្ឌមួយកំពុងតែមាន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលហ៊ុំមព័ទ្ធទៅដោយ សាលារៀងជាតិ និង អន្ដរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម ធំៗ  មន្ទីពេទ្យ និង មជ្ឈមណ្ឌលកំសាន្ដផ្សេងៗទៀត ហើយជាពិសេសគឹវាមានចំងាយត្រឹមតែ​១០​នាទី ប៉ុណ្ណោះពីព្រះលានយន្ដហោះអន្ដរជាតិរាជធានីភ្នំពេញ។ ផ្ទះនៅក្នុងបុរី អេល ជេ គឺត្រូវបានរចនាដោយផ្ចិតផ្ចង់បំផុត ជាមួយផ្លូវរដ្ឋដែលមានទំហំរបស់ទៅដល់ ៣០ ម៉ែត្រ។ ចំណែកឯការសាងសង់វិញគឺត្រូវបាន  “ត្រួតពិនិត្យយ៉ាងម៉់ត់ចត់” ដោយវិស្វករជនជាតិអង់ គ្លេស ដែលមានបទពិសោធន៍ការងារច្រើនឆ្នាំនៅក្នុងវស័យសំណង់។ លោករ៉ាឌី បានបន្ថែមទៀតថា “គម្រោងនេះបានទទួលនូវលិខិតអនុញ្ញាតគ្រប់ទាំងអស់  ហើយក្រុមហ៊ុននឹងផ្ដល់ជូនជាប្លង់រឹងទៅដល់ អ្នកទិញផងដែរ”។  ផ្ទះនៅក្នុងបុរី អេល ជេ គឺមានទំហំ​សរុបចាប់ពី ៩៤​ ទៅដល់ ១៧៣​ ម៉ែត្រការ៉េ ជាមួយទំហំដី ចាប់ពី ៦៨​ ទៅដល់ ១៨៩​ ម៉ែត្រការ៉េ ជាមួយតម្លៃសមរម្យចាប់ពី ៦,៤៤០០​ ដុល្លារក្នុងមួយយូនីត។ បុរី អេលជេ គឺជាគឺជាគម្រោងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់នៃផ្ទះដំបូងរបស់ពួកគេ។​លោករ៉ាឌី ជឿថាគម្រោង អេល ជេ ជាលំនៅដ្ឋានមួយដែលផ្តល់ផលចំណេញខ្ពស់ (ឡើងថ្លៃលឿន) ដោយសារវាមានទីតាំងនៅក្នុងក្រុង ហើយគម្រោងស្ថិតនៅលើផ្លូវរដ្ឋ ៣០ ម៉ែត្រ ដែលហ៊ុំព័ទ្ធ ជុំវិញដោយរោងចក្រឧស្សាហ៏កម្មជាច្រើន និងងាយស្រួលក្នុងការប្រកបអាជីវកម្ម៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!