+855 92 92 1000
Logo
តើការរឹតបណ្តឹងគោលនយោបាយវិនិយោគក្រៅប្រទេសរបស់ចិនអាចប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជាដែរទេ?
Updated on: May 28, 2022, 12:58 p.m.
Published on: September 20, 2019, 3:22 a.m.

តើការរឹតបណ្តឹងគោលនយោបាយវិនិយោគក្រៅប្រទេសរបស់ចិនអាចប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជាដែរទេ?


អត្ថបទព័ត៌មានchinese construction ongoing in Phnom Penh

មួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យកម្ពុជាបានស្គាល់ពីសន្ទុះកំណើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លាបំផុត ដែលការវិនិយោគធំៗមិនមែនស្ថិតនៅតែក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែរីកដុះដាលនៅតាមទីប្រជុំជន ខេត្ត និងក្រុងសំខាន់ៗ តាមជាយដែន និងតំបន់ជាប់មាត់សមុទ្រ ក្នុងនោះមានដូចជា ក្រុងព្រះសីនុ ប៉ោយប៉ែត្រ និងបាវិតជាដើម គឺសុទ្ធតែមានការសាងសង់ច្រើន និងមានតម្រូវការទិញ-ជួលកើនឡើងជាលំដាប់ ដែលធ្វើឲ្យតម្លៃអចលនទ្រព្យបន្តកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។ 

មូលហេតុដ៏ចម្បងមួយដែលជំរុញដល់កំណើននៃវិស័យអចលនទ្រព្យនេះគឺការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសវិនិយោគិនចិន។ 

ប៉ុន្តែរយៈពេល ២ ឆ្នាំកន្លងទៅ នៅពេលដែលប្រទេសចិនបានអនុវត្តគោលនយោបាយ ថ្មីដែលរឹតត្បិតការហូរចេញក្រៅនៃការវិនិយោគដែលនាំយកលុយចេញពីប្រទេសចិនទៅក្រៅ ប្រទេសនោះគេមើលឃើញថាគោលនយោបាយនេះអាចធ្វើឲ្យប៉ះពាល់ដល់ចរន្តវិនិយោគរបស់ វិនិយោគិនចិននៅក្រៅប្រទេស ក្នុងនោះក៏មានប្រទេសប្រទេសកម្ពុជាផងដែរ។ អ្នកជំនាញអចលនទ្រព្យមួយចំនួនមានការព្រួយបារម្ភអំពីផលប៉ះពាល់​ ដោយសារតែគោលនយោបាយថ្មីរបស់ចិននេះ។

លោកបណ្ឌិត គីម ហ៊ាង ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Keller Williams Cambodia បានប្រាប់ការសែតខ្មែរថាមស៍ថា ការរឹត បណ្តឹងគោលនយោបាយរបស់ចិនបានធ្វើឲ្យមានការថយចុះនៃការទិញខុនដូពីសំណាក់ជនជាតិចិននៅកម្ពុជា។ 

លោកមើលឃើញថា​លំហូរចូលនៃជនជាតិចិន និងវិនិយោគពីប្រទេសចិនបានជំរុញតម្លៃដីឲ្យកើនឡើងខ្ពស់ខ្លាំងក្នុងពេលកន្លងមក។ 

ការវិនិយោគផ្ទាល់ពីប្រទេសចិននៅកម្ពុជាមានទំហំ ៤០% នៃទុនវិនិយោគបរទេសសរុប។  ដូច្នេះការដែលប្រទេសចិនចេញគោលនយោបាយថ្មីនេះអាចធ្វើឲ្យវិស័យអចលទ្រព្យរងនៅផលប៉ះពាល់ផ្នែកណាមួយ (តិច ឬច្រើន) ដោយសារតែប្រទេសកម្ពុជាត្រូវថយចុះប្រភពទ្រងទ្រង់មួយយ៉ាងសំខាន់ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចនិងវិស័យអចលនទ្រព្យមានកំណើនឡើង។

ទោះយ៉ាងណា ការផ្លាស់ប្តូរគោលនយោបាយរបស់ចិនប្រហែលអាចជាចំណុចល្អមួយសម្រាប់ទីផ្សារកម្ពុជា។ អ្នកជំនាញបានមើលឃើញពីចំណុចវិជ្ជមានរយៈពេលវែងសម្រាប់វិស័យអចលនទ្រព្យក្នុងស្រុក។ បណ្ឌិត គីម ហ៊ាង បញ្ជាក់ថាគោលនយោបាយថ្មីនេះអាចធ្វើឲ្យវិស័យ អចលនទ្រព្យនៅកម្ពុជាមានលំនឹង ដោយហេតុថាយើងមិនគួរពឹងផ្អែកលើការវិនិយោគពីប្រទេសតែមួយខ្លាំងពេក មានន័យថាកម្ពុជាត្រូវធ្វើឲ្យមានតុល្យភាពនៃការវិនិយោគពីបរទេស ដែលនឹងផ្តល់ផលល្អសម្រាប់ទីផ្សារកម្ពុជាទាំងមូលនៅពេលអនាគត។ 

លោក Paul Ellender អ្នកគ្រប់គ្រងក្រុមហ៊ុន Freer Properties ក៏មើលឃើញពីផលប៉ះពាល់នៃគោលនយោបាយរបស់ចិននេះផងដែរ។ លោកបារម្ភថា ដោយសារតែប្រទេសចិនគឺជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ហើយប្រសិនចិនជួបបញ្ហា ណាមួយនោះវានឹងជះឥទ្ធិពលកម្រិតណាមួយដល់ប្រទេសកម្ពុជាដោយសារតែកម្ពុជាមិនទាន់បានធ្វើពិពិធកម្មសេដ្ឋកិច្ចឲ្យបានរឹងមាំនៅឡើយ។ 

ប្រហែលជាផ្នែកខ្លះអាចនឹងទទួលរងផលប៉ះពាល់។ ទោះយ៉ាងណាការវិនិយោគរបស់ចិននឹងនៅ តែបន្តទៅមុខ ដោយសារកម្ពុជាជាប្រទេសដែលគាំទ្រដល់យុទ្ធសាស្រ្តសេដ្ឋកិច្ច គោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។ នេះជាអះអាងរបស់លោក Paul។ 

ទោះយ៉ាងណា លោក ឃាង ពុទ្ធី ប្រធានសមាគមអចលនទ្រព្យកម្ពូជា មើលឃើញថា ការផ្លាស់ប្តូរគោលនយោបាយរបស់ចិនអាចផលប៉ះពាល់លើទីផ្សារកម្ពុជាតិចតួចប៉ុណ្ណោះ ប្រសិនបើមាន។ 

លោកបញ្ជាក់ថា៖ «មិនទាន់ឃើញុមានសញ្ញាណាមួយ ដែលបង្ហាញថាកំណើនសេដ្ឋកិច្ចកំពុងធ្លាក់ចុះទេ  ប៉ុន្តែមានគម្រោងជាច្រើនកំពុងចូលមកជាបន្តបន្ទាប់»។ លោកជឿជាក់ថា វិនិយោគិនបរទេស និងអ្នកជំនួញជាពិសេសមកពីប្រទេសចិននឹងបន្តហូរចូលមកកម្ពុជាថែមទៀត៕ 

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

ចុះឈ្មោះចូលរួមដោយសេរី

Comments