+855 92 92 1000
Logo
បណ្តាញផ្សព្វផ្សាយឌីជីថលជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញកំណើនវិស័យអចលនទ្រព្យ
Updated on: May 29, 2022, 9:10 p.m.
Published on: October 1, 2019, 7:19 a.m.

បណ្តាញផ្សព្វផ្សាយឌីជីថលជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញកំណើនវិស័យអចលនទ្រព្យ


អត្ថបទព័ត៌មានផ្ទះនៅសៀមរាប

ទីផ្សារអចលនទ្រព្យកំពុងតែបន្តដំណើរទៅមុខយ៉ាងលឿនរហ័ស ជាមួយនឹងវត្តមានបច្ចេកវិទ្យាថ្មី បានក្លាយជាផ្នែកដ៏សំខាន់ចូលរួមចំណែកជំរុញទីផ្សាររាប់ចាប់ពីការស្វែងរកព័ត៌មានអំពីការវិនិយោគ ការផ្សព្វផ្សាយ រហូតដល់ការទិញលក់ដ៏មានប្រសិទ្ធភាព។ 

នៅពេលនិយាយពីបច្ចេកវិទ្យា វាគឺសំដៅដល់ប្រព័ន្ធជំនួយដ៏មានសារៈសំខាន់មួយក្នុងការប្រើប្រាស់ សម្រាប់​បំពេញតាមតម្រូវការរស់នៅប្រចាំថ្ងៃ ការធ្វើអាជីវកម្ម ការទិញលក់ និងការទំនាក់ទំនង ពោលគឺស្ទើរតែគ្រប់ផ្នែក គ្រប់វិស័យត្រូវបានភ្ជាប់ជាមួយជិតស្និតជាមួយបច្ចេកវិទ្យា។ 

និយាយដោយឡែក បច្ចេកវិទ្យាឌីជីថលប្រើប្រាស់ក្នុងមុខងារផ្សព្វផ្សាយ ឬហៅថាបណ្តាញផ្សព្វផ្សាយឌីជីថលបានក្លាយជាផ្នែកមួយដ៏ចាំបាច់ជួយ​ជំរុញ​ដល់​ការ​លក់​អចលនទ្រព្យឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។ 

ជាក់ស្តែង ការដាក់លក់ និងផ្សព្វផ្សាយនៅលើគេទំព័រអចលនទ្រព្យមានការកើនឡើងច្រើនជាងមុន ខណៈម្ចាស់គម្រោង បានចាប់ផ្តើមយល់ច្បាស់ពីអត្ថប្រយោជន៍នៃការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល។ ចំណែកអ្នកស្វែងរកអចលនទ្រព្យ ឬអ្នកទិញអចលនទ្រព្យក៏កាន់តែមានទំនុកចិត្ត លើគម្រោងនានា ដែលបានដាក់លក់ និងជួលនៅលើគេហទំព័រអចលនទ្រព្យ។ 

គេហទំព័រអចលនទ្រព្យជាផ្នែកចាំបាច់សម្រាប់ការទិញលក់

បណ្តាញផ្សព្វផ្សាយឌីជីថល

លោក ម៉ឹក ចិន្តា ស្ថាបនិករបស់ក្រុមហ៊ុន Realestate.com.kh បានលើកឡើងថា គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh ដែលបង្កើតឡើងមុនគេ និងដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ២០០៩ មកគឺកំពុងបានទទួលការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ អ្នកលក់ ភ្នាក់ងារ និងម្ចាស់គម្រោងធំៗ។ លោកចិន្តា បន្ថែមទៀតថា ការបង្កើតគេហទំព័រនេះបានឆ្លើយតបនឹងការវិវត្តន៍នៃបច្ចេកវិទ្យា នៅពេលបច្ចុប្បន្ន និងជួយដល់ប្រតិបត្តិការទិញលក់ និងផ្សព្វផ្សាយបានកាន់តែប្រសើរឡើង។ 

រហូតមកពេលនេះ មានអចលនទ្រព្យជាង ៤ ម៉ឺនបានដាក់ផ្សព្វផ្សាយទាំងគម្រោងដីឡូតិ៍​ ផ្ទះ បុរី ខុនដូ គម្រោងពាណិជ្ជកម្ម និងអចលនទ្រព្យផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។ 

លោក ចិន្តា បញ្ជាក់ថា គេហទំព័រកំពុងពង្រីកវិសាលភាពផ្សព្វផ្សាយឲ្យកាន់តែធំនៅកម្ពុជា និងមិនត្រឹមតែនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែគឺផ្សាព្វផ្សាយទៅកាន់ប្រទេសនានា​នៅក្នុងតំបន់ផងដែរ ដែលមានដូចជាប្រទេសចិនជាដើម។ 

អ្នកស្រីតាំង ហួរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amatak Property Service បាននិយាយថា ការដើរឲ្យទាន់បច្ចេកវិទ្យាថ្មីៗជាកត្តាសំខាន់ណាស់សម្រាប់ការងារក្នុងវិស័យអចលនទ្រព្យ។ ចំណុចនេះអ្នកស្រីសំដៅដល់ការជំរុញដល់ការផ្សព្វផ្សាយពីវិស័យទាំងមូលទៅដល់ដៃអតិថិជន និង វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។ 

 “ខ្ញុំជឿថា ការប្រើប្រាស់បច្ចេកវិទ្យា ពិសេសគេហទំព័រ [Realestate.com.kh] គឺអាចជួយជំរុញដល់ការទិញលក់ឲ្យកាន់តែប្រសើរឡើង។ ហើយខ្ញុំបានទទួលបានអ្នកទិញ ជាច្រើនតាមរយៈការផ្សព្វផ្សាយកន្លងមក”។ នេះជាការអះអាងរបស់អ្នកស្រីតាំងហួរ។ 

ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ

ការប្រើប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យបានក្លាយជាប្រធានបទសាកល ដែលបណ្តាប្រទេសនៅក្នុងពិភពលោកបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង។ 

ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែប្រសើរឡើងប្រទេសនីមួយៗបានបង្កើតវេទិកានានា លំដាប់អន្តរជាតិធំៗដើម្បីជំរុញដល់ទំនាក់ទំនាក់ និងការផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធិភាព។  

ក្នុងពេលកន្លងទៅថ្មីៗនេះ សមាគមន​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​បានចូលរួម​កិច្ចប្រជុំ​សមាគម​អចលនទ្រព្យ​អាស៊ាន ​(ARENA​) នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ហើយក៏មានការ​លើកឡើង​ទាក់ទងនឹង “ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​”​ ផងដែរ។ 

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានលើកឡើង​ថា​៖ “វិស័យអចលនទ្រព្យត្រូវពង្រីក​ខ្លួនមិនត្រឹមតែទីផ្សារក្នុងស្រុក ប៉ុន្តែក៏ចូលទៅ​ក្នុង​តំបន់​ផងដែរ។ ដូច្នេះហើយទើបការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ពិតជាត្រូវដើរតួរជាផ្នែកដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍អចលនទ្រព្យ”។ 

ទាំងនេះអាចផ្តល់ភាពងាយស្រួលដល់សមាជិក​ទាំងអស់​ទៅ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​អាច​ធ្វើការងារ​ រួមគ្នា​ និងអាចចែករំលែកឱកាវិនិយោគទៅវិញទៅមក។ 

សម្រាប់វិស័យអចលទ្រព្យនៅកម្ពុជា អ្នកជំនាញជាច្រើនមានសុទិដ្ឋិនិយមចំពោះភាពរីកចម្រើន នៃទីផ្សារក្នុងរយៈពេលវែង ដោយផ្នែកលើស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងលំហូរ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស៕ 

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

ចុះឈ្មោះចូលរួមដោយសេរី

Comments