រដ្ឋាភិបាលនឹងអភិវឌ្ឍទ្យានជាតិ “ភ្នំបូកគោ” ឲ្យក្លាយជាទីក្រុងទំនើប
ក្រៅពីទេសចរណ៍វប្បធម៌ ដែលមានប្រាង្គប្រាសាទនានា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលស្រស់ត្រកាលតួយ៉ាងភ្នំបូកគោ។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត ភ្នំបូកគោត្រូវបានទេសចរទាំងក្នុង និ…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ក្រៅពីទេសចរណ៍វប្បធម៌ ដែលមានប្រាង្គប្រាសាទនានា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលស្រស់ត្រកាលតួយ៉ាងភ្នំបូកគោ។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត ភ្នំបូកគោត្រូវបានទេសចរទាំងក្នុង និ…
![]()

ក្រៅពីទេសចរណ៍វប្បធម៌ ដែលមានប្រាង្គប្រាសាទនានា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលស្រស់ត្រកាលតួយ៉ាងភ្នំបូកគោ។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត ភ្នំបូកគោត្រូវបានទេសចរទាំងក្នុង និងក្រៅស្រុកកោតស្ញប់ស្ញែង ដោយសារតែសម្រស់បែប ធម្មជាតិដ៏ស្រស់ស្អាតរបស់វា។
តាមរយៈវគ្គសិក្ខាសាលានៅក្នុងខែសីហាកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឧទ្យានជាតិ ភ្នំបូកគោ ឲ្យទៅជាទីក្រុងឆ្លាតវៃមួយ។ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ទីក្រុងនេះនឹងត្រូវបែងចែកជា ៨ ផ្នែកដូចខាងក្រោម៖
ទីក្រុងទេសចរណ៍ និងលំនៅដ្ឋានបូកគោគ្រប់ដណ្តប់លើផ្ទៃក្រឡាប្រមាណ ៥ ភាគរយ នៃទំហំឧទ្យានជាតិបូកគោ ១៥៤,៤៥៨ មែ៉ត្រការ៉េ។
ការបែងចែកនេះ អនុវត្តទៅតាមប្លង់គោលនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ហើយការប្រែក្លាយឧទ្យានជាតិភ្នំបូកគោនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍វៃឆ្លាតនោះ គឺមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ឯកជន ប្រជាពលរដ្ឋ រដ្ឋ និងដៃគូអន្តរជាតិ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃដីខេត្តកំពតបានកើនឡើងខ្ពស់ជាលំដាប់ ដីតំបន់ភ្នំ ដីជុំវិញខេត្តកំពត ក្នុងរង្វង់ ២០ គីឡូម៉ែត្រ ដីមាត់សមុទ្រ និងដីតាមដងព្រែកកំពតសុទ្ធតែមានសក្តានុពលសម្រាប់វិស័យទេចរណ៍៕
ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅកំពតឬអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›