+855 92 92 1000
Logo
ក្រុមហ៊ុន អ&អេហ្វ គ្រុបបង្កើតកម្មវិធីសុខមាលភាពសាធារណៈក្នុងរាជធានីភ្នំពេញ
Updated on: May 9, 2022, 6:02 a.m.
Published on: September 23, 2019, 7:56 a.m.

ក្រុមហ៊ុន អ&អេហ្វ គ្រុបបង្កើតកម្មវិធីសុខមាលភាពសាធារណៈក្នុងរាជធានីភ្នំពេញ


អត្ថបទពាណិជ្ជកម្មកម្មវិធីសម្អាតបរិស្ថានរបស់ក្រុមហ៊ុន អ & អេហ្វ

កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន អ&អេហ្វ​ គ្រុប បានរៀបចំកម្មវីធីសុខមាភាពសាធារណៈក្នុងគោលបំណងរៀបចំ និងកសាងបរិស្ថានលំនៅដ្ឋានស្អាត និងគុណភាពល្អ  ដើម្បីបង្កើនសម្រស់រាជធានីភ្នំពេញ។ នេះគឺជាការរួមចំណែកក្នុងកិច្ចការសង្គមរបស់ក្រុមហ៊ុន អ&អេហ្វ ​គ្រុប​ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈក្នុងរាងធានីភ្នំពេញ។ 

ក្រុមហ៊ុន អ&អេហ្វ​គ្រុប​បានចាប់ផ្ដើមដំណើរការកម្មវិធីសម្អាតបរិស្ថានតាមរយៈការរើសសំរាម និងសម្អាតស្មៅនៅតាមដងវិថីសម្ដេច ហ៊ុន សែន ដោយមានការចូលរួមដោយលោក​ កែវ​ សាវឿន​ ចៅសង្កាត់ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ លោក​ Gu Zhongcheng លោក Zhao Shijun និង Hong Suofei ដែលជាអ្នកតំណាងរបស់ អ&អេហ្វគ្រុប និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ផ្សេងទៀត។

សកម្មភាពនេះមានគោលបំណងជួយលើកមុខមាត់ និងបង្កើនសម្រស់រាជធានីភ្នំពេញ។ 

ក្រុមហ៊ុន​ អ&អេហ្វ គ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ថ្នាក់អន្ដរជាតិ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុនមានបេសកកម្មក្នុងការចូលរួមចំណែកសាងសង់ទីក្រុង​មួយ ដែលប្រកបដោយបរិស្ថានរស់នៅល្អ ​ ​និងការស្រុះស្រួលគ្នា។ 

ក្រុមហ៊ុន អ&អេហ្វគ្រុប គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ដែលល្អបំផុតទាំង ១០ មានមូលដ្ឋាននៅក្នុងប្រទេសចិន​ ដែលមានការទទួលខុសត្រូវខ្ពស់សម្រាប់កាតព្វកិច្ចសង្គម និងការអភិវឌ្ឍជាមួយនិន្នាការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែប្រសើរឡើង ម្យ៉ាងទៀតក្រុមហ៊ុនក៏​តែងតែយកចិត្តទុកដាក់ទៅដល់ជីវភាពរស់នៅរបស់ប្រជាជន និងការផ្តល់ទៅឲ្យសង្គមវិញតាមរយៈររៀបចំកម្មវិធីសុខុមាលភាពសាធារណៈ និងកម្មវិធីសង្គមផ្សេងៗទៀត។​

ការឈានជើងចូលទីក្រុងភ្នំពេញ

គម្រោងអ & អេហ្វ

នៅឆ្នាំ ២០១៧ ​ អ&អេហ្វគ្រុប  បានធ្វើការសិក្សាពីសក្តានពលវវិនិយោគនៅក្នុងទីក្រុងភ្នំពេញ និងបានបោះជំហានចូលក្នុងទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយនេះ ដែលធានានាំមកនូវលំនៅដ្ឋាន ដែលមានគុណភាពល្អ ​​ប្រកបដោយភាពប្រណិតនៅចំកណ្តាលទីក្រុងភ្នំពេញ ពោលគឺបង្កើតឲ្យមានបរិយាកាសរស់នៅបែបថ្មី ​ ស្របតាមនិន្នាការនៃការរស់ទំនើបនៅក្នុងទីក្រុង។ 

គម្រោងដ៏ធំនេះនឹងក្លាយជាតំបន់លំនៅដ្ឋានលំដាប់អន្តរជាតិ ដែលមានទំហំអភិវឌ្ឍន៍សរុបប្រមាណជា ៥៦០,០០០ ម៉ែត្រការ៉េ ​ដែលតំបន់ទាំងមូលនឹងត្រូវបង្កើតជាសហគមន៍លំនៅដ្ឋាន អមដោយសួនច្បារធម្មជាតិ និងឈរនៅលើ​ទីតាំងល្អតាមវិថីសម្តេច ហ៊ុន សែន។ 

បង្កើតឡើងជាលក្ខណៈអន្តរជាតិ គម្រោងទាំងមូលមានសេវាកម្មទំនើបៗ មានអគារពាណិជ្ជកម្មខ្ពស់ៗនៅកណ្តាលទីក្រុងភ្នំពេញ ដែលអាចធានាបានទាំងគុណភាព ការឡើងថ្លៃនៅពេលអនាគត។ គម្រោងមានក្លឹបកីឡាលំដាប់ខ្ពស់មានទំហំ ២៧០០ ម៉ែត្រការ៉េ  ​ ​និង ​តំបន់ពាណិជ្ជកម្មអន្តរជាតិទំហំជិត ១០,០០០ ម៉ែត្រការ៉េ។ 

ផ្ទះប្រណិត​នៅភ្នំពេញ

ចាប់អារម្មណ៍ទិញ

ដោយមានគោលដៅបង្កើតជាលំនៅដ្ឋានបែបធម្មជាតិទំនើប ដែលប្រើប្រាស់បរិក្ខារមានគុណភាព ទីនេះនឹងផុ្តល់ជូនបរិយាកាសរស់នៅល្អជាងគេនៅក្នុងទីក្រុងជាមួយកន្លែង​លម្ហែកម្សាន្តលើពពក ​ ​សួនច្បារ សាសវិចិត្រសិល្បៈ ​ ​ ​ផ្សារទំនើប និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យ។ ជាមួយនឹងកម្ពស់ដ៏ខ្ពស់ស្កឹមស្កៃរហូតដល់ ១៧៤ ម៉ែត្រ គម្រោង អ & អេហ្វនឹងក្លាយជាទីតាំងសម្គាល់ថ្មីនៅរាជធានីភ្នំពេញ។

ក្នុងរយៈពេល ២ ឆ្នាំនៅកម្ពុជា ដោយដើរតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ​ ​ ​ក្រុមហ៊ុនអ & អេហ្វ ប្រកាន់ភ្ជាប់នូវគោលគំនិតស្នូលក្នុងការបង្កើតលំនៅដ្ឋាន​រស់នៅបែបថ្មី ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ប្រកបដោយភាពស្រស់ស្អាត ​និងរីកចម្រើនទៅមុខជានិច្ច។ ក្រុមហ៊ុន អ & អេហ្វ នឹងខិតខំបង្កើនសមត្ថភាពស្នូលកក្នុងការរួមចំណែកជំរុញ និងអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរឡើង៕  ​​​

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

ចុះឈ្មោះចូលរួមពីព័រណ៍ដោយសេរី

 

Comments