+855 92 92 1000
Logo
ការ​បញ្ឈប់​អាជីវ​កម្ម​ល្បែង​អន​ឡាញ​អាចប៉ះ​ពាល់​ដល់វិស័យអចលនទ្រព្យដែរឬទេ?
Updated on: June 6, 2022, 5:02 p.m.
Published on: September 10, 2019, 7:07 a.m.

ការ​បញ្ឈប់​អាជីវ​កម្ម​ល្បែង​អន​ឡាញ​អាចប៉ះ​ពាល់​ដល់វិស័យអចលនទ្រព្យដែរឬទេ?


ការសម្រេចរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះក្នុងការបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងតាមអ៊ិនធឺរណែត​បាន​ធ្វើ​ឲ្យ​មាន​​ការ​ព្យា​ករ​ដល់​​ការ​ប៉ះ​ពាល់​ដល់​លំហូរ​ដើមទុនវិនិយោគ​ និងភ្ញៀវមកពីប្រទេសចិនហើ​យ​ប៉ះ​ពាល់​តដល់​វិ​ស័យ​អចល​នទ្រព្យ។

ទោះយ៉ាងណាអ្នកនៅក្នុងវិស័យអចលនទ្រព្យបាន​លើក​ឡើង​​ថាការសម្រេច​នេះ នឹង​ជួយ​បង្កើន​​គុណភាពនៃការវិនិយោគនៅ​​កម្ពុជា ហើយ​ផល​ប៉ះ​ពាល់​នឹង​អាច​កើត​មាន​ត្រឹម​រយៈ​ពេល​ខ្លីប៉ុណ្ណោះ។

អា​ជីវ​កម្មល្បែងនៅក្នុងប្រទេសកម្ពុជា អាច​​ជាមូលហេតុចម្បងមួយដែលធ្វើ​ឲ្យ​មាន​កំ​ណើន​ការ​​វិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិននៅ​​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុងព្រះសីហនុនៅភាគខាងត្បូងនិងប៉ោយប៉ែតជាប់ព្រំដែនជាមួយថៃហាក់ដូចជាចំណុចស្នូលនៃកំណើននេះ។ ទីក្រុងទាំងពីរមានឧស្សាហកម្មកាស៊ីណូដែលបានបង្កើតឡើងយ៉ាងលឿន។​

អ្វីៗនៅ​ដំណើរការដូចធម្មតារហូតដល់ពាក់កណ្តាលខែមុន។ 

នោះគឺជាពេលដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានចេញសេចក្តីណែនាំមួយដែលបានបញ្ឈប់ការចេញលិខិតអនុញ្ញាតអោយលេងល្បែងតាមអ៊ីនធឺណេត​ ក្នុង​គោល​ដៅ​លុបបំបាត់ការជំរិតទារប្រាក់តាមអ៊ិនធរណេត។ អាជ្ញាប័ណ្ណដែ​ល​បា​ន​ផ្តល់​រួច​ហើយ​ មាន​សពុ​ល​ភាព​ត្រឹម​ដំ​ណាច់​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

ប្រភពព័ត៌មានក្នុងស្រុកកំពុងរាយការណ៍ថាកន្លែងលេងល្បែងជាច្រើនបានបិទទ្វាររួចជាស្រេច ហើយជនជាតិចិនរាប់ពាន់នាក់បានចាកចេញពីក្រុងព្រះសីហនុ។

គ្រាន់តែមួយសប្តាហ៍បន្ទាប់ពីសេចក្តីសម្រេចថ្ងៃទី១៨ ខែសីហា ក្រសួងមហាផ្ទៃបានបណ្តេញជនជាតិចិនចំនួន ១៥០ នាក់ពាក់ព័ន្ធនឹងការឆបោកល្បែងស៊ីសងតាមអ៊ីនធើណិតដែលកំពុងដំណើរការចេញពីក្រុងព្រះសីហនុ និងក្រុង​បាវិត។

ការធ្លាក់ចុះតម្រូវការនៅក្រុងព្រះសីហនុ

អ្នកនៅក្នុងខេត្តព្រះសីហនុបាននិយាយថា តម្រូវ​ការ​​បន្ទប់ស្នាក់​នៅ​ទាំង​នៅ​សណ្ឋាគារ និងផ្ទះសំណាក់នៅ​បានធ្លាក់ចុះ​យ៉ាង​គម្ហក់​ចាប់តាំងពីខែមុន។

លោក នួន រិទ្ធី ប្រធាននិងជានាយកប្រតិបត្តិនៃក្រុម​ហ៊ុន Khmer Appraisal Foundation​ បាន​លើក​ឡើង​ថា​ជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុគឺជាទេស​ចរ​មក​លេ​ងល្បែងស៊ីសង ដែល​មិនមែនជា​អ្នកវិនិយោគទេ។ 

ជាលទ្ធផលនេះបានបណ្តាលឱ្យមានការធ្លាក់ចុះនៃតម្រូវការកន្លែងស្នាក់នៅអាហារនិងសេវាកម្មផ្សេងៗ។

យ៉ាង​ណា​ក៏​ដោយ លោករិទ្ធី បានអះអាងថាវិស័យវិនិយោគផ្សេងទៀតនៅក្នុងប្រទេស ដូចជាអចលនទ្រព្យ សំណង់ ទេសចរណ៍ និងវាយនភ័ណ្ឌគឺនៅ​បន្ត​ខ្លាំងដ​ដែល​។

លោកលើក​ឡើង​ថា៖​«​​ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងគឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះ​​យក​វិនិយោគិនល្អ…ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង»​។

លោក​បន្ត​ថា​៖​«​ខ្ញុំជឿជាក់​ថាការសម្រេចចិត្តនេះនឹងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងហើយខេត្តព្រះសីហនុនឹងក្លាយជាគោលដៅល្អបំផុតសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មនាពេលអនាគតដ៏ខ្លីខាងមុខនេះ»​​។

ក្រុងព្រះសីហនុ ក្រុង​បាវិត និងក្រុង​ប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលសំខាន់នៃឧស្សាហកម្មល្បែងតាមអ៊ិនធរណេតរបស់ប្រទេសកម្ពុជា។ តំបន់ទាំងបីនេះត្រូវបានគេរាយការណ៍ថាបានឃើញជន​ជាតិចិនចាកចេញ​យ៉ាង​គម្ហក់​បន្ទាប់​ពី​មាន​ការ​សម្រេច​បញ្ឈប់​អាជីវ​កម្ម​ល្បែង​អន​ឡាញ។

លោក គីម ហ៊ាង នាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានអះអាងថាការហាមឃាត់អាជីវកម្មល្បែងស៊ីសងតាមអ៊ីនធឺណិតនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃដីធ្លីនៅក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និងក្រុងបាវិត។

ទោះយ៉ាងណាលោកបានបន្ថែមថាវាគ្រាន់តែជាផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះហើយនឹង​ផ្តល់​ផល​ល្អ​សម្រាប់​កំណើនរយៈពេលវែង។

ដីនៅក្រុងព្រះសីហនុដែលត្រូវបានដាក់លក់ក្នុងតម្លៃតែ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពី ៣ ឆ្នាំមុនត្រូវបានកើន​ដល់​​តម្លៃប្រហែល ៣​,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនា ​ពេល​នេះ ដោយ​សារ​កំ​ណើន​ជន​ជាតិ​ចិន។ 

ដូច្នេះការ​ចាក​ចេញ​យ៉ាង​គម្ហាក់​ភ្លាមៗ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់ក្នុង​កម្រិត​ណា​មួយ។

លោក គី​ម ហ៊ាង បានលើក​ឡើង​ថា៖ «​ក្នុងរយៈពេលវែងការសម្រេចចិត្តនេះនឹងផ្តល់នូវគុណ សម្បត្តិធំ ៗ សម្រាប់ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាហើយការបន្តអាជ្ញាប័ណ្ណប្រតិបត្តិការ បច្ចុប្បន្នសម្រាប់រយៈពេលមួយឆ្នាំទៀតគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ទាំងអស់គ្នា»៕ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុ និងអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ នៅថ្ងៃនេះ!

 

Comments