+855 92 92 1000
Logo
ចំណុចគួរយល់ដឹងសម្រាប់អ្នកក្នុងការសុំឥណទានទិញគេហដ្ឋានដំបូងជាមួយនឹងធនាគារភ្នំពេញពាណិជ្ជ
Updated on: June 6, 2022, 5:03 p.m.
Published on: December 18, 2017, 9:57 a.m.

ចំណុចគួរយល់ដឹងសម្រាប់អ្នកក្នុងការសុំឥណទានទិញគេហដ្ឋានដំបូងជាមួយនឹងធនាគារភ្នំពេញពាណិជ្ជ


ការទិញផ្ទះថ្មីគឺជាការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតហើយផ្ទះគឺជាប្រភេទអចលនទ្រព្យដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់អ្នកក៏ដូចជាគ្រួសារអ្នកទាំងមូល។ដូច្នេះអ្នកត្រូវមានការសម្រេចចិត្តឲ្យបានល្អិតល្អន់និងមានការរៀបចំផែនការឲ្យបានច្បាស់លាស់។ហើយអ្វីដែលត្រូវពិចារណាចម្បងនោះគឺផែនការថវិការតើអ្នកត្រូវការកម្ចីពីធនាគារដែរឬទេ?​ ចំនួនធនាគារនៅក្នុងប្រទេសកម្ពុជាមានច្រើនដូចនេះលោកអ្នកមានជម្រើសយ៉ាងច្រើនផងដែរនៅក្នុងការជ្រើសរើសទោះជាយ៉ាងណាអ្នកត្រូវប្រាកដថាធនាគារដែលយើងជ្រើសរើសនោះអាចផ្តល់នូវទំនុកចិត្តនិងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងប្រទេស។គុណសម្បត្តិទាំងនេះធនាគារភ្នំពេញពាណិជ្ជពិតជាឆ្លើយតបតាមតម្រូវការរបស់លោកអ្នកយ៉ាងពិតប្រាកដ។

ហេតុអ្វីត្រូវជ្រើសរើសធនាគារភ្នំពេញពាណិជ្ជជាអ្នកផ្តល់កម្ចីទិញផ្ទះ?

ធនាគារភ្នំពេញពាណិជ្ជបានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ 2008 ក្រោយមកទៀតបានសហការវិនិយោគជាមួយនឹងធនាគារ Jeonbuk Bank Co., Ltd និងក្រុមហ៊ុនហិរញ្ញវត្ថុApro Financial Co., Ltd នៅក្នុងឆ្នាំ2016។ លោក SHIN Chang Moo បានតែងតាំងជានាយកនៃធនាគារភ្នំពេញពាណិជ្ជ។ការរួមបញ្ចូលគ្នានៃបទពិសោធន៍មកពីប្រទេសកូរ៉េខាងត្បូងនិងចក្ខុវិស័យច្បាស់លាស់នៅក្នុងវិស័យធនាគារ។ធនាគារភ្នំពេញពាណិជ្ជបានរីកចម្រើនពីមួយថ្ងៃទៅមួយនៅក្នុងប្រទេសកម្ពុជាដោយផ្តល់ជូនសេវាកម្មប្រកបដោយវិជ្ជាជីវៈនិងការយកចិត្តទុកដាក់ខ្ពស់ទៅដល់អតិថិជន។

ធនាគារភ្នំពេញពាណិជ្ជយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីតម្រូវការរបស់អតិថិជនទាំងអតិថិជនចាស់និងអតិថិជនថ្មី។តួយ៉ាងសេវាកម្មផ្តល់ប្រាក់កម្ចីឥទានជាដើមមានការផ្តល់ជូនភាពងាយស្រួល និងមានភាពសាមញ្ញក្នុងដំណើរការនៃការផ្តល់ជូនប្រាក់កម្ចីសម្រាប់អតិថិជន។

លក្ខខណ្ឌប្រាក់កម្ចី៖

ជាមួយនឹងប្រាក់កម្ចីទិញផ្ទះរបស់ធនាគារភ្នំពេញពាណិជ្ជអ្នកអាចស្នើប្រាក់កម្ចីរហូតដល់ 80% នៃតម្លៃផ្ទះដែលអ្នកបានជ្រើសរើស (ឬរហូតដល់ 200.000 ដុល្លារ)  ជាមួយនឹងរយៈពេលសង 20 ឆ្នាំប្រតិបត្តិការក្នុងការរៀបចំឯកសារមានភាពឆាប់រហ័សជាមួយនឹងអត្រាការប្រាក់សមរម្យចាប់ពី0.65%ក្នុងមួយខែ។

លក្ខខណ្ឌក្នុងការផ្តល់ប្រាក់កម្ចី៖

អ្នកទិញផ្ទះគឺមានតម្រូវការផ្នែកហិរញ្ញវត្ថុនិងលក្ខខណ្ឌប្រាក់កម្ចីផ្សេងៗគ្នាទោះជាយ៉ាងណាក៏ដោយអ្នកក៏ត្រូវតែមានប្រាក់ដើមមួយចំនួនឬហៅម្យ៉ាងទៀតថាប្រាក់តម្កល់មួយចំនួនដើម្បីធ្វើការស្នើប្រាកកម្ចីពីធនាគារ។

ខាងក្រោមនេះគឺជាលក្ខខណ្ឌនិងតម្រូវការដែលត្រូវការដើម្បីដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះជាមួយធនាគារភ្នំពេញពាណិជ្ជ៖

● បំពេញពាក្យស្នើសុំប្រាក់កម្ចីនៅតាមសាខាធនាគារភ្នំពេញពាណិជ្ជណាមួយដែលនៅជិតលោកអ្នកបំផុត

● អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន (លិខិតចម្លង)

● សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ (លិខិតចម្លង)

● ព័ត៌មានលម្អិតរបស់អ្នកធានា (ឈ្មោះលេខទូរស័ព្ទនិងហត្ថលេខា)

● លិខិតបញ្ជាក់ការងារនិងរបាយការណ៍ហិរញ្ញវត្ថុ

● អាស័យដ្ឋានរស់នៅបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា

● របៀបសង៖ការបង់ប្រាក់រំលស់ប្រាក់ដើមនិងការប្រាក់ថយចុះ/ការបង់ប្រាក់រំលោះថេរ។រយៈពេលអនុគ្រោះក្នុងការប្រាក់ដើម (រយៈពេល2ឆ្នាំដំបូង) និងការបង់ប្រាក់រំលស់ដើមមួយផ្នែក។

ធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ពិភាក្សាគ្នាពីវិធីទូទាត់សងដ៏ល្អបំផុតសម្រាប់តម្រូវការរបស់អ្នក។

● ទ្រព្យធានា៖ដីនិងអគារ

● លិខិតបញ្ជាក់អំពីតម្លៃផ្ទះដែលអ្នកចង់ទិញឬក្នុងករណីដែលផ្ទះនោះកំពុងដាក់ជួលក៏ត្រូវមានលិខិតបញ្ជាក់អំពីតម្លៃជួលផងដែរ។

នៅពេលដែលអ្នករកអចលនទ្រព្យដែលសមស្របទៅនឹងតម្រូវការរបស់អ្នកហើយជាចាំបាច់អ្នកត្រូវស្នើសុំភស្តុតាងពីម្ចាស់កម្មសិទ្ធបច្ចុប្បន្នដើម្បីបញ្ជាក់ពីម្ចាស់កម្មសិទ្ធិពិតប្រាកដនៃអចលនទ្រព្យនោះ។ បណ្ណកម្មសិទ្ធិដែលមានសុវត្ថិភាពដែលអាច ជឿទុកចិត្តបាននោះគឺប្លង់រឹង។ ក្នុងលក្ខខណ្ឌដែលគម្រោងរបស់អ្នកស្ថិតនៅក្នុងការសាងសង់យ៉ាងហ៊ោចណាស់អ្នកត្រូវតែទទួលបានលិខិតទិញលក់ពីម្ចាស់គម្រោងហើយលិខិតនោះត្រូវតែមានចំនួនទឹកប្រាក់បញ្ជាក់ច្បាស់លាស់។ មួយវិញទៀតអ្នកគួរតែធ្វើលិខិតមួយទៀតបញ្ជាក់យ៉ាងច្បាស់ថារវាងម្ចាស់គម្រោង និងអ្នកបានឯកភាពគ្នាក្នុងការទទួលយកនូវតម្លៃនិងលក្ខណ្ឌផ្សេងៗទៀត។ ឯកសារទាំង2នេះពិតជាផ្តល់ឲ្យលោកអ្នកនូវទំនុកចិត្តនិងមានភាពស្របច្បាប់។

តម្លៃបន្ថែមផ្សេងៗ៖

មិនថាអ្នកកំពុងទិញអចលនទ្រព្យដែលមានស្រាប់ឬកំពុងស្ថិតនៅក្នុងគម្រោងសាងសង់ក៏ដោយត្រូវប្រាកដថាត្រូវតែមានតម្លៃច្បាស់លាស់ពីម្ចាស់ផ្ទះ។ដឹងតម្លៃដើមនៃអចលនទ្រព្យប៉ុន្តែអ្នកក៏ត្រូវដឹងអំពីតម្លៃបន្ថែមផ្សេងៗទៀតផងដែររួមមាន៖តម្លៃផ្ទេរកម្មសិទ្ធិ តម្លៃសេវាថែទាំ តម្លៃជួសជុល និងកែលំអជាដើម។ ចំណុចទាំងនេះយើងត្រូវតែគិតពិចារណាឲ្យបានម៉តចត់ជាមុនសិនមុននឹងសម្រេចចិត្តទិញផ្ទះ ឬការស្នើប្រាក់កម្ចីដោយហេតុថាតម្លៃរួមផ្សំទាំងនេះក៏ជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុផងដែរនៅពេលដែលយើងមានផែនការច្បាស់លាស់វាមានសារៈសំខាន់ណាស់ក្នុងការវិនិយោគរយៈពេលវែង។

ផ្តល់ជូនការប្រឹក្សា៖

ទោះបីជានិតិវិធីនៃការផ្តល់ប្រាក់កម្ចីមើលទៅមានភាពស្មុគស្មាញឯកសារតម្រូវការមានច្រើនក៏ដូចជាពាក់ព័ន្ធទៅនឹងការបង់ប្រាក់ក៏មានច្រើនដំណាក់កាល ប៉ុន្តែដំណើរការទាំងនេះអ្នកមិនមែនធ្វើការលើរឿងនេះតែម្នាក់ឯងនោះទេធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ជូនការប្រឹក្សានៃដំណើរការស្នើប្រាក់កម្ចីនីមួយៗដោយលម្អិតនិងមិនមានការបង់ប្រាក់។ ក្រុមការងារដ៏ជំនាញរបស់ធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ជូននូវការប្រឹក្សាយ៉ាងលម្អិតគ្រប់ដំណាក់កាលនៃដំណើរការស្នើសុំប្រាក់កម្ចីទិញផ្ទះពីធនាគារភ្នំពេញពាណិជ្ជ។ ធនាគារភ្នំពេញពាណិជ្ជតែងតែស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដែលមាននិរន្តភាពនិងប្រសិទ្ធិភាពបំផុតសម្រាប់អ្នកនិងគ្រួសាររបស់អ្នក។

មានបំណងស្នើសុំប្រាក់កម្ចីទិញផ្ទះមែនទេ?​​ ស្វែរកធនាគារឈានមុខគេដែលផ្តល់ជូនសេវាកម្មប្រាក់កម្ចីទិញផ្ទះតាមរយៈ Realestate.com.kh

 

Comments