រំលងទៅមាតិកា
ព័ត៌មាន

បុរី ប៉េងហួត ប្រកាសវិនិយោគទឹកប្រាក់ ២០០ លានដុល្លារលើគម្រោងផ្សារទំនើបបែបធម្មជាតិ

បន្ទាប់ពីបានប្រកាសនៅខែកក្កដាឆ្នាំ២០១៧គម្រោងផ្សារទំនើប PH Diamond Mall ដែលនឹង ត្រូវសាងសង់នៅសង្កាត់ចាក់អង្រែក្រោមរួចមក ក្រុមហ៊ុន Borey Peng Huoth Group បាន ប្រកាសពីគម្រោងផ្សារទំនើបថ្…

28 ធ្នូ 2017Updated 6 មិថុនា 2022អាន 1 នាទី23,101 អ្នកអានចែករំលែកFacebookLinkedInXEmail

បន្ទាប់ពីបានប្រកាសនៅខែកក្កដាឆ្នាំ២០១៧គម្រោងផ្សារទំនើប  PH Diamond Mall ដែលនឹង ត្រូវសាងសង់នៅសង្កាត់ចាក់អង្រែក្រោមរួចមក ក្រុមហ៊ុន Borey Peng Huoth Group បាន ប្រកាសពីគម្រោងផ្សារទំនើបថ្មីមួយទៀតឈ្មោះថា PH Eco Mall ដែលគ្រោងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។

មានទហំ៦ហិកតា ផ្សារទំនើប PH Eco Mall នឹងត្រូវសាងសង់ក្នុងគម្រោង Grand Star Platinum ស្ថិតនៅតំបន់បឹងស្នោររបស់បុរីប៉េងហួត តាមបណ្ដោយផ្លូវជាតិលេខ១ ដែលមាន ចម្ងាយ២គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស។ គម្រោងនេះត្រូវបានគេវាយតម្លៃថានឹងចំណាយទឹក ប្រាក់អស់ ២០០ លានដុល្លារ។​

ឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន Borey Peng Huoth Group មានប្រសាសន៍ថា គម្រោង PH Eco Mall នឹងផ្ដល់បទពិសោធន៍ដើរផ្សារទំនើបល្អបំផុតមួយសម្រាប់អតិថិជនខ្មែរ និងបរទេស ជាពិសេសដោយសារតែផ្សារទំនើបនេះផ្ដល់អាទិភាពទៅលើបរិយាកាសបែប ធម្មជាតិសម្រាប់អ្នកទិញទំនិញនៅក្នុងផ្សារ។

គួរបញ្ជាក់ថា ផ្សារទំនើបនេះមានផ្ទៃសំណង់សរុប ២៦ ៨០០ ម៉ែត្រការ៉េ និងផ្ទៃជួល ៩០ ០០០ ម៉ែត្រការ៉េ និងកន្លែងចតរថយន្តដែលអាចផ្ទុកបាន ៥០០០ គ្រឿង។ នៅពេលសាងសង់ចប់ ផ្សារទំនើបនេះនឹងក្លាយជាមជ្ឈមណ្ឌលទំនើបមួយនៅក្នុងតំបន់ ហើយប្រជាជននៅទីនោះមិន ចាំបាច់ធ្វើដំណើរមកកណ្ដាលក្រុងភ្នំពេញដើម្បីដើរទិញទំនិញទៀតទេ។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh 

 

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា