តើយើងអាចជ្រើសរើសភ្នាក់ងារអចលនទ្រព្យមួយបានត្រឹមត្រូវដោយរបៀបណា?

10 ខែ កញ្ញា ឆ្នាំ 2019, 16:38

ភ្នាក់ងារកំពុងបង្ហាញគម្រោង

ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យគឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់អ្នកទិញ ឬអ្នកលក់លំនៅដ្ឋាន។ ការជ្រើសរើសភ្នាក់ងារគឺមានឥទ្ធិពល ដែលនឹងប៉ះពាល់ដល់កត្តាតម្លៃដែលអ្នកត្រូវបង់ ឬត្រូវលក់សម្រាប់ផ្ទះរបស់អ្នក ហើយវាក៏កំណត់ពីភាពងាយស្រួល និងភាពឆាប់រហ័សនៃដំណើរការទិញ ឬលក់លើអចលនទ្រព្យរបស់អ្នកផងដែរ។ ក្រោមហេតុផលនេះវាជាការសំខាន់ណាស់ ដែលត្រូវមានទំនុកចិត្តច្បាស់លាស់ជាមួយភ្នាក់ងាររបស់អ្នក។

បច្ចុប្បន្នមានភ្នាក់ងារអចលនទ្រព្យបានចុះបញ្ជីស្របច្បាប់ជាង ១០០ ក្រុមហ៊ុននៅ ទូទាំងប្រទេសកម្ពុជា ប៉ុន្តែក៏មានភ្នាក់ងារមិនបានចុះបញ្ជីជាច្រើនទៀត រួមជាមួយនឹងបុគ្គល រាប់ពាន់នាក់ដែលជាហៅខ្លួនឯងថាជា “ភា្នក់ងារអចលនទ្រព្យ” ។ 

ដូច្នេះវាអាចនឹងពិបាកដឹងថាត្រូវចាប់ផ្តើមស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមាន ជំនាញវិជ្ជាជីវៈណាមួយ​បានយ៉ាងដូចម្តេច? 

ខាងក្រោមនេះជាគន្លឹះសំខាន់ៗទាំងស្រុង ដើម្បីជួយអ្នកក្នុងការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ​ ត្រឹមត្រូវមួយនៅកម្ពុជាទៅតាមតម្រូវការរបស់អ្នក។ អត្ថបទនេះរក្សាសិទ្ធិដោយ realestate.com.kh!

លក្ខណៈពិសេសទូទៅ ដែលភ្នាក់ងារអចលនទ្រព្យដ៏ល្អម្នាក់គួរតែមានគឺជារឿងសំខាន់ណាស់ ដែលក្នុងនោះមានដូចជា៖​

• សមត្ថភាពដើម្បីបំពេញកិច្ចការតាមការរំពឹងទុកនៅក្នុងដំណាក់កាលនីមួយៗនៃការលក់ ឬជួល។

• យល់ពីច្បាប់ដីធ្លីកម្ពុជាច្បាប់ជួល និងការអនុវត្តទូទៅនៅក្នុងដែនកំណត់។

• មានអតិថិជនចាស់ណែនាំ និងសរសើរ។

• មានចំណេះដឹងច្បាស់លាស់ទៅលើអចលនទ្រព្យស្រដៀងគ្នាសម្រាប់លក់ ឬជួលនៅក្នុងទីផ្សារ ដែលពាក់ព័ន្ធ (មានសារៈសំខាន់ណាស់ពេលលក់ ឬជួលអចលនទ្រព្យនៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ កំពត ប៉ោយប៉ែត)។

• មានភាពស្មោះត្រង់ទៅលើការសម្រេចគោលដៅរបស់អ្នកក្នុងការលក់ ឬ ជួលអចលនទ្រព្យ ណាមួយ។ 

តើធ្វើដូចម្តេចដើម្បីស្វែងរកភ្នាក់ងារអចលនទ្រព្យល្អមួយនៅកម្ពុជា?

បឹងកេងកងមួយ ភ្នំពេញ

វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ជាថាពិតជាបានរីកចម្រើនឡើងយ៉ាង ខ្លាំង ហើយអ្វីដែលលេចធ្លោមួយទៀត គឹការបង្កើតឡើងកាន់តែច្រើនឡើងនូវក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ ខណៈអ្នកមួយចំនួនហៅខ្លួនឯងថាជាភ្នាក់ងារអចលនទ្រព្យ។ ហេតុនេះហើយបានជាការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជាការលំបាកមួយ ជាពិសេសនៅតាមខេត្តក្រុងក្រៅពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

សូចនាករសំខាន់ៗរបស់ភ្នាក់ងារ ឬក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យដែលមានវិជ្ជាជីវៈ៖

  • មានទុនវិនិយោគអាចទុកចិត្តបាន៖ ដើមទុន និងសម្ភារៈប្រើប្រាស់ក្នុងប្រតិបត្តិការក្រុមហ៊ុន ជាសញ្ញាដ៏ល្អមួយ ដែលបង្ហាញថាភ្នាក់ងារនេះមានភាពជាក់លាក់លើអាជីវកម្ម និងការការពារផលប្រយោជន៍របស់អតិថិជនរបស់ខ្លួន។

  • ធ្វើការពីការិយាល័យ៖ ភ្នាក់ងារអចលនទ្រព្យដែលមានអគារការិយាល័យរួមជាមួយបុគ្គលិកជាច្រើន នាក់ ជាទូទៅគឺមានអាជីវកម្មស្របច្បាប់និង​ ជាអាជីវកម្មដែលមានដំណើរការល្អ។

  • មានគេហទំព័រ/ធ្វើទីផ្សារ៖ ភ្នាក់ងារដែលមានគេហទំព័រធ្វើការផ្សាយពាណិជ្ជកម្មតាមកាសែត និងជាទូទៅមានការធ្វើទីផ្សារត្រឹមត្រូវគឺជាអាជីវកម្មដែលមានភាពច្បាសលាស់ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ចំពោះមុខរបររបស់ពួកគេ។

  • ចុះបញ្ជីនៅលើ Realestate.com.kh៖ ក្រុមហ៊ុនភ្នាក់ងារជាច្រើនបានចុះបញ្ជីផ្សព្វផ្សាយនៅលើ Realestate.com.kh។ 

សម្ភាសន៍ភ្នាក់ងារ / ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរបស់អ្នក៖

ការសម្ភាសន៍

ដំណើរការសម្ភាសត្រូវធ្វើឡើងដើម្បីស៊ើបអង្កេតមើលពីលទ្ធភាព និងភាពដែលអាចទុកចិត្តបាន ដើម្បីធានាថាភ្នាក់ងារនេះ គឺស័ក្តិសមសម្រាប់អ្នកឬទេ។

ខាងក្រោមនេះគឺជាបញ្ជីសំនួរដើម្បីសួរទៅភ្នាក់ងារក្នុងអំឡុងពេលជួបគ្នាលើកដំបូង /ការវាយតម្លៃអចលនទ្រព្យ៖

  • តើក្រុមហ៊ុនរបស់អ្នកប្រលូកនៅក្នុងវិស័យនេះមានរយៈពេលប៉ុ​ន្មានឆ្នាំ/ តើអ្នកបានចូលរួមក្នុងវិស័យអចលនទ្រព្យ?

  • តើភ្នាក់ងារអចលនទ្រព្យបានលក់ / ជួលចំនួនប៉ុន្មានកាលពីឆ្នាំកន្លងទៅ?

  • តើភ្នាក់ងារមានអចលនទ្រព្យចំនួនប៉ុន្មានដែលបានដាក់បញ្ជីលក់/ជួលជាមួយពួកគេ?

  • តើបច្ចុប្បន្នភ្នាក់ងារកំពុងទាក់ទងជាមួយមានអ្នកទិញ/អ្នកជួលប៉ុន្មាននាក់?

  • តើភ្នាក់ងារប៉ាន់ប្រមាណតម្លៃបឋមបែបណាសម្រាប់អចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារបច្ចុប្បន្ន ហើយថាតើពួកគេប្រើរូបមន្តអ្វីក្នុងការវាយតម្លៃដើម្បីកំណត់បានដល់តួលេខនេះ?

  • តើអ្វីជាយុទ្ធសាស្រ្តទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ (ឧទាហរណ៍តាមអនឡាញ កាសែត និងអ៊ីម៉ែល)?

ចម្លើយដែលអ្នកទទួលបានពីសំណួរទាំងនេះនឹងអនុញ្ញាតឱ្យអ្នកធ្វើការវិនិច្ឆ័យត្រឹមត្រូវអំពីកម្រិតនៃបទពិសោធន៍របស់ភ្នាក់ងារជំនាញវិជ្ជាជីវៈ និងថាតើពួកគេអាចផ្តល់នូវសេវាកម្ម ដែលអ្នកត្រូវការបានត្រឹមក​ម្រិតណា? 

ទោះជាយ៉ាងណាសំណួរដ៏សំខាន់បំផុតមួយគឺការសួរទៅលើតម្លៃលក់/ជួលនៃអចលនទ្រព្យរបស់ អ្នក។ អ្នកគួរតែស្រាវជ្រាវដោយផ្ទាល់ និងធ្វើការប៉ាន់ស្មានពីតម្លៃដែលអ្នកអាចទទួលបាន ដោយឈរលើមូលដ្ឋានអចលនទ្រព្យស្រដៀងគ្នានៅក្នុងតំបន់របស់អ្នក។ ភ្នាក់ងារអចលនទ្រព្យ ដែលមានបទពិសោធនឹងផ្តល់ការវាយតម្លៃនូវតម្លៃប្រហែលគ្នានឹងការសិក្សាស្រាវជ្រាវរបស់អ្នក។ 

លើសពីនេះទៀតភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈខ្ពស់ជាទូទៅនឹងឆ្លើយតប តាមសំណើរបស់អ្នក និងផ្តល់នូវសំណើទីផ្សារមួយជាលាយលក្ខណ៍អក្សរ បន្ទាប់ពីការសម្ភាសន៍។ 

ធ្វើការស្រាវជ្រាវ

ស្រាវជ្រាវជាក្រុម

អ្នកត្រូវតែសិក្សាស្វែងយល់អំពីអ្វីដែលអ្នកត្រូទទួលបាន និងអ្វីដែលត្រូវចំណាយ តួយ៉ាងដូចជា តម្លៃកម្រៃជើងសារ។ ឧទាហរណ៍បើអ្នកលក់អចលនទ្រព្យ អ្នកត្រូវធ្វើការវាយតម្លៃអចលនទ្រព្យ ដោយធ្វើការប្រៀបធៀបអចលនទ្រព្យរបស់អ្នកទៅនឹងអចលនទ្រព្យរបស់អ្នកជិតខាង ដែលស្ថិតនៅក្នុងតំបន់តែមួយ។ 

ភ្នាក់ងារអចលនទ្រព្យល្អគួរផ្តល់ការវិភាគដែលសមស្រប ហើយវាប្រហែលមិនខុសគ្នាពីអ្វី ដែលអ្នករកឃើញទេ ប៉ុន្តែក្នុងករណីប្រសិនបើមានភាពខុសគ្នាខ្លាំងពេករវាងការស្រាវជ្រាវ និងតម្លៃដែលស្នើឡើងរបស់ពួកគេនោះ ពួកគេនឹងអាចផ្តល់ឱ្យអ្នកនូវហេតុផល ត្រឹមត្រូវសម្រាប់ពន្យល់ទៅកាន់អ្នក។

អ្នកនឹងបង់ថ្លៃសេវាកម្មចំនួន ៣% ទៅឲ្យភ្នាក់ងារអចលនទ្រព្យរបស់អ្នក។ 

ការសម្រេចចិត្ត

នេះការសម្រេចចុងក្រោយ បន្ទាប់ពីអ្នកបានពិនិត្យឡើងរួចរាល់ និងបានសម្រេចចិត្តជ្រើសយកភ្នាក់ងារណាមួយ ដែលអ្នកជឿថាអាចធ្វើការជួល ឬលក់ផ្ទះរបស់អ្នកបានហើយអ្នកត្រូវធ្វើកិច្ចព្រមព្រៀងជាផ្លូវការមួយ។ 

កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរនឹងបង្ហាញយ៉ាងច្បាស់ពីលក្ខខណ្ឌនៃការជ្រើសយកភ្នាក់ងារអចលនទ្រព្យ។ ក្នុងនោះគួរតែមានតម្លៃប៉ាន់ស្មាននៃការលក់ ឬជួលកម្រៃជើងសាសរុបដែលអ្នកត្រូវបង់ (ជាប្រាក់រៀល ឬដុល្លារ) ថ្លៃត្រូវបង់ផ្សេងៗ និងតម្លៃចំណាយផ្នែកទីផ្សារ។

ការវាយតម្លៃសមត្ថភាពនៃការធ្វើការងាររបស់ភ្នាក់ងារអចលនទ្រព្យ៖

កម្រៃជើសារ

នៅពេលដែលអ្នកបានចុះកិច្ចព្រមព្រៀងជាផ្លូវការរួចហើយ វាជាការសំខាន់ណាស់ដើម្បីតាម ដានភ្នាក់ងារដែលអ្នកបានជ្រើសរើស ដើម្បីធានាថាពួកគេកំពុងផ្តល់សេវាកម្មស្របតាមកិច្ច សន្យ ឬយ៉ាងណា! ធ្វើការទាក់ទងទៅកាន់ពួកគេឲ្យបានញឹកញាប់ ដើម្បីតាមដានដំណើរការការងាររបស់ពួកគេ។ 

តើអ្នកដឹងបានយ៉ាងដូចម្តេចថាភ្នាក់ងាររបស់អ្នកកំពុងធ្វើការបានយ៉ាងល្អ?

ភ្នាក់ងារអចលនទ្រព្យដែលធ្វើការល្អគួរតែមានចំណុចដូចខាងក្រោម៖

  • ផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពទៀងទាត់ទាក់ទងនឹងចំនួនអ្នកទិញ ឬជួលដែលពួកគេទាក់ទងបាន

  • មានដំណើរការត្រួតពិនិត្យដើម្បីកំណត់លក្ខខ័ណ្ឌរបស់អ្នកជួលឬអ្នកទិញ (ឧទាហរណ៍ការត្រួតពិនិត្យយោងតាមការបញ្ជាក់ការងាររបស់ពួកគេ-ល-)។

  • ផ្តល់ជូននូវការណែនាំទីផ្សារដែលកំពុងដំណើរការទាក់ទងនឹងចំនួនការសាកសួរអចលនទ្រព្យរបស់អ្នក (តួយ៉ាងការផ្សព្វផ្សាយព័ត៌មាននៃការផ្តល់ជូនពិសេសនៃគ្រឿងសង្ហារិម និងលក្ខខណ្ឌនៃការទិញលក់ជួលជាដើម ) ។

  • មានសមត្ថភាពក្នុងការដោះស្រាយ និងការចរចារនៃការជួលប្រចាំខែ ឬតម្លៃលក់អចលនទ្រព្យរបស់អ្នក។ នេះប្រហែលជាការងារសំខាន់បំផុតរបស់ភ្នាក់ងារអចលនទ្រព្យដ៏ល្អមួយគឺជាអ្នកចរចាដ៏ជំនាញ។

  • បង្ហាញបទពិសោធន៍ក្នុងការដោះស្រាយដំណើរការផ្នែកច្បាប់និងហិរញ្ញវត្ថុក៏ដូចជាការ គ្រប់គ្រងអចលនទ្រព្យជួល / ឬការលក់។

ហេតុផល ៥ យ៉ាងដែលគួរអ្នកប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យនៅពេលទិញអចលនទ្រព្យ

ហិរញ្ញវត្ថុ

ជាទូទៅគេដឹងថាភ្នាក់ងារអចលនទ្រព្យមានជំនាញក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងការប្រឹក្សាយោបល់។ 

ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថា ភ្នាក់ងារអាចជួយគេបានច្រើនបំផុត និងចំណេញច្រើនលើសពីហិរញ្ញវត្ថុ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលអ្នកគួរតែដឹង៖ 

១.​ ទទួលបានផ្ទះតាមក្តីស្រមៃ

ជាធម្មតា នៅពេលមានបំណងចង់ទិញផ្ទះ អ្នកតែងតែស្រមៃឃើញពីលក្ខណៈ និងស្ថានភាពផ្ទះដែលអ្នកចង់បាន។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលទទួលបានផ្ទះ ដូចការស្រមៃរបស់ខ្លួន។ អ្នកខ្លះចង់បានផ្ទះ ដែលមានទីតាំងជិត សាលារៀន មន្ទីរពេទ្យ ឬកន្លែងកម្សាន្តនានា ជាមួយនឹងបរិយាកាសសមប្រកប ប៉ុន្តែអ្វីដែលគេទទួលបាន គឺគ្រាន់តែជាផ្ទះសាមញ្ញធម្មតា។ អ្វីទាំងអស់នេះ អាចកើតឡើងដោយសារតែការមិនមាន ការជួយជ្រោមជ្រែងពីភ្នាក់ងារអចលនទ្រព្យ ក្នុងការជួយរកផ្ទះតាមការចង់បានរបស់ របស់ពួកគេ។ ម្ចាស់ផ្ទះមួយចំនួនដាក់លក់ផ្ទះ​តាមរយៈភ្នាក់ងារ (ដោយមិនមានការដាក់ផ្លាកផ្សព្វផ្សាយនោះទេ)។  

ដូចនេះប្រសិនបើអ្នកមិនមែនជាភ្នាក់ងារអចលនទ្រព្យ អ្នកប្រហែលជាមិនអាចដឹងបានថា ផ្ទះនោះត្រូវបានដាក់លក់នោះទេ។ ដូច្នេះការជួលភ្នាក់ងារអចលនទ្រព្យអាចជួយអ្នកឲ្យរកបានផ្ទះតាមក្តីស្រមៃ ក្នុងតម្លៃសមរម្យណាមួយ។ 

២. តិចនិចនៃការចរចា

រូបភាពកូនសោរ និងផ្ទះ

តម្រូវការទិញលក់ក្នុងពេលបច្ចុប្បន្ន មានការកើនឡើង ប៉ុន្តែការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យហាក់នៅមានកម្រិតនៅឡើយ ដោយសារគេសម្រេចចិត្តចរចាជាមួយអ្នកលក់ដោយខ្លួនឯង។ ប៉ុន្តែជាធម្មតា ការចរចាតែងភ្ជាប់មួយអារម្មណ៍ ដែលឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ឬធ្វើឲ្យអ្នកមិនអាចទទួលបានផ្ទះ ក្នុងតម្លៃដែលអ្នកចង់បាន។  ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកលក់ឲ្យម្ចាស់ផ្ទះព្រមបញ្ចុះតម្លៃទៅតាមការចង់បានរបស់អ្នក ។ ដូច្នេះ អ្នកមិនចាំបាច់ចូលនិយាយចរចាដោយផ្ទាល់នោះទេ។

៣. ច្បាស់លាស់លើលិខិតស្នាមផ្សេងៗ

ជាទូទៅ លិខិតស្នាមផ្លូវច្បាប់តែងត្រូវបានភ្ជាប់មកជាមួយនៅពេលដែលអ្នកមានសកម្មភាពសេដ្ឋកិច្ចអ្វីមួយ។ លើសពីនេះទៅទៀត លិខិតស្នាមក្នុងវិស័យអចលនទ្រព្យប្រហែលជាមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើអ្នកមិនមែនជាអ្នកប្រឡូកក្នុងវិស័យនោះ។ អ្នកអាចជួបបញ្ហាច្រើន ដូចជាការឆបោកផ្សេងៗ ដែលកំពុងតែកើតមានច្រើននៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃនេះ។ 

ប៉ុន្តែភ្នាក់ងារអចលនទ្រព្យអាចជួយដោះស្រាយបញ្ហានេះបាន ដោយសារតែពួកគេបានទទួលការហ្វឹកហ្វឺនទាក់ទងនឹងផ្នែកនេះ។ គុណសម្បត្តិមួយគឺអាចជួយឲ្យអ្នកជៀសវាងបានពីបញ្ហាផ្សេងៗ និងការឆបោកផងដែរ។

៤. ភ្នាក់ងារអចលនទ្រព្យបានចំណេះដឹងច្រើនជាងអ្នក

ដោយសារតែភ្នាក់ងារអចលនទ្រព្យ ប្រឡូកក្នុងវិស័យនេះ និងបានចំណាយពេលវេលាច្រើនជាមួយនឹងអចលនវត្ថុ ពួកគេដឹងច្រើនពីស្ថានភាពផ្សេងៗរបស់ផ្ទះ ដី អចលនទ្រព្យណាមួយ ពាក់ព័ន្ធនឹងទីតាំង ប្រព័ន្ធលូ ច្បាប់ទំលាប់ផ្សេងៗ។

ប្រសិនបើអ្នកទិញដោយខ្លួនឯង អ្នកអាចនឹងមិនដឹងពីព័ត៌មានទាំងអស់នេះ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកនៅពេលដែលអ្នកចូលទៅរស់នៅ។ ការជួលភ្នាក់ងារអចលនទ្រព្យអាចធ្វើឲ្យអ្នកដឹងពីស្ថានភាពទាំងនេះ និងធ្វើឲ្យអ្នកសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។​

៥. ជួយបិទការលក់ដោយជោគជ័យ

ការចុះកិច្ចសន្យាជាផ្លូវការអាចមានដំណើរការយូរ ដែលធ្វើឲ្យអ្នកមានភាពធុនទ្រាន់។ ប៉ុន្តែបើអ្នកមានជំនួយពីភ្នាក់ងារតាមដំណាក់កាលនីមួយៗ អ្នកនឹងមិនស្មុកស្មាញច្រើននោះទេ។ 

លើសពីនេះក្រោយពីអ្នកបានសម្រេចចិត្ត​ទិញផ្ទះនោះហើយ អ្នកក៏នៅតែមានរឿងជាច្រើនទៀតត្រូវគិតគូរ ដូចជា៖ ការបង់ពន្ធ ការផ្ទេរទ្រព្យសម្បត្តិជាដើម។ ប្រសិនបើអ្នកមិនមានភ្នាក់ងារអចលនទ្រព្យនោះទេ អ្នកប្រហែលជាពិបាកក្នុងតំណាក់កាលនេះបន្តិច។ ដូច្នេះការមានភ្នាក់ងារចាំជួយយើងរាល់កិច្ចការស្មុគស្មាញទាំងនេះ វាក៏ជួយយើងឲ្យធូស្រាលមួយកម្រិតទៀតដែរ៕ 

ស្វែងរកភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ឬត្រូវការអចលនទ្រព្យសម្រាប់លក់នៅភ្នពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចំនូលចិត្ត

Please fill personal info before saving favourites. Open Profile Settings.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ។

ពួកយើងអាចជួយអ្នកបាន!
សូមចូលគណនី ដើម្បីបំពេញរាលតម្រូវការរបស់លោកអ្នក ពេលនោះ ភ្នាក់ងារអចលនទ្រព្យ នឹងទំនាក់ទំនងមកវិញ.

ចូលគណនី